ខេត្តព្រះវិហារ ៖ ក្រោយមានការប៉ះទង្គិចគ្នារវាងគ្នាកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរចំណុចមុំបី ចំនួន ១១៩គ្រួសារ បាននាំគ្នាចល័តពីទីលំនៅរបស់ខ្លួនទៅរកទីតាំងដែលមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-IT8k_kCvTBlIbOvlBr_TpIsJ6MkNTQuRJ-CxgoIBeoqTmiMxBgz1WJq6kPBK5SWnMdW1mqcevK9oG-yLcABkMmqLgl8RWHavD42PtY1jtnb53rsOPbTcL-Ni2D-lBlnw0pJe_xLbEDeLds8wbLXhjRxLz9lKVFgDALB0mOSOFRwehjS3ZdYXYlbtkKwT/s1280/photo_2025-05-30_11-40-54.jpg

យោងតាមឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួង ការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១១៩គ្រួសារ បានលើកឡើងថា៖ «ដោយមានការភ័យខ្លាចព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង ដីស្រែចម្ការ និងរបររកស៊ីរបស់ខ្លួន មកស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEmo7LKLdYU9HUi7fJhvWoeVBOmD6dhFZ9gyXMboc2uElttBTiBE6DqllL5iNdtri0yhu4rAqVFQr7EBxS6fRyQ3F0UNAOu3NQG3aQkv6m0CmosvrRCiGu2d_tYiYyhv7uo7d_JDXaGzw-qP1blnl5noM0OTrgNYXsUBUbqOFdwKGBXraejuAhn00c4B8z/s1280/photo_2025-05-30_11-40-55.jpg
ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំធំៗច្រើនរូប បានធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយយើងអត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នា ធានារក្សាព្រំដែនសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvcAJkINN93bCmqqFo6SJPZo73AAxXl3UMGRsEYoSG8wBGIjob3OpQ5V8lSxYo1clid_gm6GREOmpgf1uMPnhUE7qmgyfxbqAV4q8YD1fdl-0h9vHc2Z1EV492dvOaRNwK0txyXzd7DuhDcBcEYSDERQ0RtBLkecViqD0HhJmee9HQLs2W0LHOAEzdLDdl/s1280/photo_2025-05-30_11-40-56.jpg

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគី រវាងកម្ពុជា.ថៃ កាលពីម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពឲ្យបានដឹងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH3BTScZAdpMIhKNTQK_bvbkqNa-WCbleeT77n2g4W5kvKjyBjVUnz4xhKcZPR908BNSyeIy942y0rsiRf6wmcxPqay1ry0PAdGRVnYFgf7qVCfF_xHay9e7SkSXHDAByHbNMU0b-jFR-j9-WUgc0Kyv9wgpePAOwNMTNlZA7B3AvA2UxC7jZsC12hNluD/s1280/photo_2025-05-30_11-40-58.jpg

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងសហការឲ្យបានជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងរក្សាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕