ប្រទេសថៃ ៖ តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Daily News ឱ្យដឹងថា កងទ័ពថៃមកពីកងកម្លាំងស៊ុណារី បានត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ហៅច្រកឆងចម ជាប់ខេត្តសុរិន្ទ ប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុ.ធ រវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ។ ពលរដ្ឋថៃរស់នៅក្បែរព្រំដែនបារម្ភពីស្ថានការណ៍ព្រំដែន ប៉ុន្តែជឿជាក់ថា គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ខណៈអាជ្ញាធរមូលដ្ឋានត្រៀមរថយន្តជម្លៀសពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCU4mpf4FUvZ3OW-zg2TuIWzhBjecDc7YLAwYIAzS366iWbGc4IfVbHC3YV3g6iANQ9OXVNWfmfzXdiZq1MOt5AMdfsoxRKWKdt2pUw_aV_PTjWS6SpbQw7jgwAPcj2Gai3ibyokvb4LOcVQEF3rGmKlwP5dkIPMrbz7mtFrmXKRXMVhE8Mirj467tALaw/s600/image_2025-05-31_09-21-09.png
ក្រោយពីមានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា វេលាម៉ោង៣និង៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ នៅច្រកព្រំដែនអូរស្មាច់-ឆងចម ដើម្បីដោះស្រាយបញ្ហា និងទទួលយកនូវ៤ចំណុច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzzj4bA5oL7bKBJxTZinuoicm7zWxikUkE4HuS5Dhb0IA7ZitICMSYgBFFUqSAP8cPaHh00Pxj2SqyVxGal7Slja6ZHHDirRyjJmP9v4OfYUx8V8pJZpKJIEaxYb3pumR-rgTHgmFS3hUXCThQkSWoujZXT8Qqo-4x_9kCYhBtDGQhuE4PzATozY1niw1_/s965/image_2025-05-31_09-21-07.png
ចំណែកបរិយាកាសនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម មានសភាពស្ងប់ស្ងាត់ កងទ័ពថៃមកពីកងកម្លាំងស៊ុណារី បានត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹង ហើយពុំអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលមកថតរូបទេ និងឱ្យអ្នកសារព័ត៌មានទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋនៅព្រំដែនខេត្តសុរិន្ទ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgpZFbERLyHKLND74hL6huwI7u_NUa6X6zD0Ks4REKKHamS6pHApskkuQwDTLJvMP2uP-8JSbrJAF1VMTkn-qFE6bjVmmgmE5xHRUepQlu7ovxfWNlDmLkghXb1UAW_Vv9GXS2bYjIWJvDkxVfbIwnyFIa289uxlnwGepy7mdpMrBhlZJ7exgnklQy4gS/s600/image_2025-05-31_09-21-08%20(2).png

ដោយឡែក ពលរដ្ឋថៃរស់នៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ៣គីឡូម៉ែត្រ ព្រួយបារម្ភពីការត្រួតពិនិត្យការឆ្លងដែនយ៉ាងតឹងរ៉ឹងពីសំណាក់កងទ័ពថៃ និងបារម្ភពីស្ថានការណ៍ព្រំដែន ប៉ុន្តែជឿជាក់ថា ស្ថានការណ៍នឹងល្អប្រសើរឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUuPAhO8TRvB6BCYW8Z3O7PKU4xDndKpNMO9cGPUZmuh1TyKrsXqgvzT3mFcaGp8M1Z_pXRsL4xFbc6ODc7vEvOsfvjIm2LyKDoQSu4zclhXM9S0e7qrpgIy0y9T074p7qL09SbYvlI1TXqcC677gH-BBeWiLu_pdP7z8vODljCM9Zj1IZS1Evl-eugJ98/s1439/image_2025-05-31_09-21-08.png

អ្នកស្រី យីន ថងប៉ិន អាយុ៥៦ឆ្នាំ រស់នៅឃុំដាន ស្រុកកាបឈឺង ខេត្តសុរិន្ទ និយាយថា អ្នកស្រីភ័យខ្លាច បើមានការប៉ះទង្គិចគ្នានៅព្រំដែន ។ អាជ្ញាធរមូលដ្ឋានបានដើរប្រាប់ពលរដ្ឋគ្រប់ផ្ទះឱ្យត្រៀមខ្លួន ករណីមានការប៉ះទង្គិចកើតឡើង ដោយអាជ្ញាធរបានត្រៀមរថយន្តទុកជម្លៀសអ្នកភូមិទៅកន្លែងមានសុវត្ថិភាព ហើយអាជ្ញាធរឱ្យអ្នកភូមិទាំងអស់ប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ សម្ភារៈប្រើប្រាស់ចាំបាច់ និងរបស់មានតម្លៃដាក់តាមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0lml4tG2QInGqYwcj2L_DiqjolWemMXXAbZ8yrxyr8T6a2X1xQ8SWvyq1KkXmBzy8ALeSp8OON9fAb-_Lpp-b4LR30vtydbCPQ1dNy6ng3JKvsoCt9vyJPJSyb06P6f8hOeehHXQe31wxiOB53PydhgxLAju37qcUNN8nuvQDUaqO08vS-y4e0dtULWsP/s1440/image_2025-05-31_09-21-07%20(2).png

ដូចគ្នានេះ អ្នកស្រី បួរីន ថងម៉ាក អាយុ៣៨ឆ្នាំ រស់នៅឃុំដាន ស្រុកកាបឈឺង ខេត្តសុរិន្ទ និយាយថា អ្នកស្រីព្រួយបារម្ភពីបញ្ហានេះ ប៉ុន្តែអ្នកស្រីជឿជាក់ថា អ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ៕