កាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025 បានកើតមាននូវការបា.ក់រលំទឹកកកដ៏ធំមួយ (glacier) ដែលរលាយធ្លាក់មកពីលើភ្នំដែលស្ថិតនៅតំបន់ស្វីសអាល់ (Swiss Alps) ដែលបានបំ.ផ្លាញភូមិ Blatten ក្នុងតំបន់ Lötschental នៅខេត្ត Valais និងបង្កឲ្យប្រជាជនម្នាក់បានបា.ត់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BCC បានរាយការណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-5V8dS-Lc6JOu4JTPkMQOJybUyusM3EBmAUjwxV_jM3G24yr4uUGDm8sbnlRhp8lVHS1WKmci0ObBg_bYfjFMXDdJjDVQ4YVYU2asIfWe8ptJrKNoOFMIyiCuErk7bXqNYLl5w4hCVMCiqSpLG8S6M6gDIymXElXYH8FyIjXI5QFZVEQfyKjrLQjAjbL/s1200/image_2025-05-31_09-48-29%20(2).png
ភូមិ Blatten ដែលមានលំនៅដ្ឋានរបស់ប្រជាជនជាច្រើនត្រូវបានកប់ក្រោមគំនរទឹកកក និងថ្ម បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយបានធ្លា.ក់ចុះពីលើភ្នំ មកគ្របដណ្ដប់ពីលើភូមិស្ទើតែទាំងស្រុង។ គ្រោះមហន្តរាយនេះ គឺជាសុបិន្តអាក្រក់បំផុតសម្រាប់សហគមន៍នៅទូទាំងភ្នំអាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2g0I_KKqdopcdN3RksOfYWBNKbMb4Xz0r3RRs8tQD4PUw8FON7ryVWln4yXFkDOh_4ai5GW_8vuoiYZK6AYM1fEigmFPwF83irELLSLV6RCZFVgxeldB5_DBp3PG93fLRtnAD9XUE47BG4LEs-gqb1lNsxCI1wpARrxFBOguP0rgBOrJtJNhDewIzZPcR/s768/image_2025-05-31_09-48-29.png

លោក Matthias Bellwald ដែលជាអភិបាលក្រុង បាននិយាយថា «សំណាងល្អណាស់ ដែលអ្នកវិទ្យាសាស្រ្តបានព្យាករណ៍ដឹងមុនពីហេតុការនេះ។ ពួកយើងបានជម្លៀសអ្នកភូមិជាង 300នាក់ឲ្យចេញពីទីនោះ កាលពី9ថ្ងៃមុន ប៉ុន្តែទោះជាយ៉ាងណា ពេលនេះមានសេចក្ដីរាយការណ៍ថា មានបុរសចំណាស់វ័យ 64ឆ្នាំម្នាក់ត្រូវបានបា.ត់ខ្លួន ចំណែកការស្វែងរកជួយសង្រ្គោះពេលនេះគឺមិនអាចពន្លឿនបានទេ ដោយសារស្ថានភាពគ្រោះថ្នាក់ខ្លាំងពេក។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vPe1qzojJFDPa1lKwpkYc3Pa0Ie3vQNvzXeySv7QWXRVcWSubTzVGwM62EontHPLOctBP2jBHPnMcKz3UpjKAi6BMatiH5JW9DGq5imjyLGO0SBgs_5sqpFAAkJIXBeyXq3Cmcgan8NIYtwBlHLEUSnbvTpDakFjnmLz6XK5xl0nGQiXA3r747rRn5A3/s1231/image_2025-05-31_09-48-30.png
អ្នកជំនាញថា កត្តាធំៗដែលនាំឲ្យមានការរលំទឹកកកនេះកើតឡើងដោយសារតែបម្លាស់ប្តូរអាកាសធាតុ ដែលធ្វើឱ្យបរិស្ថានភ្នំខ្ពស់កាន់តែមានអស្ថិរភាព និងចុះខ្សោយ។ ហើយកត្តាទាំងនេះបណ្ដាលមកពីចំណុចផ្សុំដូចជា ៖ ការរលាយផឺម៉ាហ្វ្រូស (Permafrost), ការរលាយទឹកកកលឿនពេក, ការមានទឹកជ្រៀតចូលក្នុងថ្មនិងទឹកកក ដោយសារមានភ្លៀងធ្លាក់ច្រើន និងអាកាសធាតុក្ដៅជាងមុន។ អ្នកវិទ្យាសាស្រ្តបានសង្កេតមើលពីចំណុចទាំងនេះអស់រយៈពេលជាយូរឆ្នាំមកហើយ ដូច្នេះទើបបានជាពួកគេបានចេញសេចក្ដីព្រមានឲ្យប្រជាជននាំគ្នាចាកចេញ ដើម្បីចៀសវាងការបាត់បង់ជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO2FbYRu_4tVkrc1boFjuV66FTLg1N1bk8d4zUp9ql8kGcA7iC2aY94EpwwVcLPUaeu60g7UIauPDMkcW745SvAKK45qNyXkOk6hkO2QsUHOKwOj3q9Jpqaz6zfNM5znSy_MzpV-tppBZco50H1-cOkIw4y4ZN1ZzSwTk4DOJChqVxS0qZk4PH9e4c0vGg/s1300/image_2025-05-31_09-48-31.png
ចំពោះរបាយការណ៍ចុងក្រោយបង្អស់នាពេលថ្មីៗនេះតាមរយៈការបង្ហោះដ្រូនបានបង្ហាញថា ទឹកកកដែលមាននៅលើភ្នំក្នុងតំបន់នេះ នឹងរលាយអស់ទាំងស្រុងក្នុងរយៈពេលមួយសតវត្សខាងមុខ ប្រសិនបើសីតុណ្ហភាពសកលបន្តកើនឡើង 1.5អង្សាសេទៀត៕