សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក រ៉ូបឺត អេហ្វ ខេនណឺឌី ជូនៀ (Robert F. Kennedy Jr) បានប្រកាសតាមបណ្តាញសង្គម X ថា អាមេរិកនឹងឈប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារ ដែលមានសុខភាពរឹងមាំ ។ ការប្រកាសឈប់ចាក់វ៉ាក់សាំងកូវីដ គឺក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានកំណត់វិធានការតឹងរ៉ឹងសម្រាប់ការចាក់វ៉ាក់សាំងកូវីដ ដោយអនុញ្ញាតឱ្យចាក់វ៉ាក់សាំងតែមនុស្សចាស់ និងអ្នកមានអាការៈធ្ងន់ធ្ងរប៉ុណ្ណោះ ។
v
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក ជូនៀ និយាយថា លោកពុំណែនាំឱ្យស្ត្រីមានផ្ទៃពោះ និងកុមារដែលមានសុខភាពរឹងមាំ ចាក់វ៉ាក់សាំងកូវីដទៀតទេ ដោយសារគ្មានទិន្នន័យ និងភស្តុតាងផ្នែកវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗត្រូវតែចាក់វ៉ាក់សាំង ។ លោកពុំបានហាមឃាត់ពលរដ្ឋកុំឱ្យចាក់វ៉ាក់សាំងកូវីដទេ វាអាស្រ័យលើការសម្រេចចិត្តរបស់ពលរដ្ឋម្នាក់ៗថា តើចង់ចាក់វ៉ាក់សាំងបន្ថែមទៀតឬក៏អត់? ពីព្រោះពលរដ្ឋខ្លះបារម្ភពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារវ៉ាក់សាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmubQYNfFScOyRarSpqpkXRCAoQYHAkp_Fw_AEm-cdMrpm5_PLQpoMYtAe7K4nGxSqOhnoL63MtXpAHiokyNCtCkghGLc02cgl393KuQZSi4XYfUCEiXrvlP-JJdMF2oBrVxWhr1hwZJhny9f_IEce_NOtlqpZ-WQd_Xv7u3F4TK8MYaSh6lH4vcoGRtP/s1280/photo_2025-05-30_16-12-31.jpg

ចំណែករដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឱ្យដឹងថា ការកែប្រែប្រព័ន្ធថែទាំសុខភាពនៅអាមេរិក គឺដើម្បីឱ្យស្របតាមគោលដៅរបស់លោកប្រធានាធិបតី Donald Trump ដែលចង់កាត់បន្ថយការចំណាយ និងតួនាទីការងាររបស់មន្ត្រីរដ្ឋាភិបាលឱ្យតិចជាងមុន ។ កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក Joe Biden បានអំពាវនាវឱ្យកុមារមានសុខភាពរឹងមាំចាក់វ៉ាក់សាំងកូវីដម្តងទៀត ប៉ុន្តែខាងគ្លីនិកពុំតម្រូវឱ្យកុមារចាក់វ៉ាក់សាំងកូវីដទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMcwbN3nsOWXMaZQnUTMlAZYCJ3RKj_D1Xc7UHyZ_qojBgfSNSrtwTRaHnzyXlHGn5oQgCCurZ9aM-DTkJ0KapLlI5-GzucGNXpqMMozG-FsQFQhEP7u3H4do0L7EF2Eix74jkGcVO_39m92hjW3uyL_Uw8QChpCx0r3oDQDoxEQLP7zId3_YkBFTth7Br/s750/image_2025-05-31_08-24-42.png

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបញ្ជាក់ថា គ្មានភស្តុតាងណាមួយចង្អុលបង្ហាញថា កុមារដែលមានសុខភាពរឹងមាំចាំបាច់ត្រូវតែចាក់វ៉ាក់សាំងជាប្រចាំទេ បច្ចុប្បន្ន ប្រទេសជាច្រើនឈប់ជំរុញឱ្យកុមារចាក់វ៉ាក់សាំងកូវីដទៀតហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4U7MJfeBUGftfCG593F1Wdcc1iRmXdHZwaJ1mC24H_LOZKv4IUsGMDT5pztcXu4n4MyYNDWMB5HXi9pYgwRpw-tIQKx1eqnQdbAtB4uX8gB94HljmWQ64_4-hrsIhGLBIjQEW6AoRqf1KRWQizQtund2vbBnkTrqh3ZNdtas0P-n2RrbzRjlDtZPPEVDt/s882/image_2025-05-31_08-24-41.png
ដូចគ្នានេះ សាស្ត្រាចារ្យផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Dartmouth លោក Cody Meisner បានយល់ស្របចំពោះការបញ្ឈប់ចាក់វ៉ាក់សាំងកូវីដដល់កុមារ ដោយលោកនិយាយថា កន្លងមក រដ្ឋាភិបាលអាមេរិកផ្តោតលើការចាក់វ៉ាក់សាំងកូវីដដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូចខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0imLcYJovQfpta4SfWvo9LxBIfuEGv8UrAJhCC9OmIuAV9votZAdXqFAf9dABoTTXZh6VzHJywlY9A3v1GvgM-eZ-QprIejBQ3039SSY5ghOYQ_jUhdPRJi745Yr52TrnlJ2BdONhJ8QfULNoaZKJ-knVSMw1IxDnIMMUiU2BrCOwcNgnYFVUtDNobTPZ/s2560/image_2025-05-31_08-24-40.png

ប៉ុន្តែអ្នកជំនាញជាច្រើននៅអាមេរិកពុំយល់ស្របនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ជូនៀ ដោយពួកគេអះអាងថា ស្ត្រីមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងកូវីដ ពីព្រោះបើស្ត្រីជាម្តាយឆ្លងកូវីដ វានឹងគ្រោះថ្នាក់ទាំងម្តាយ និងកូនក្នុងផ្ទៃ ។ ម្យ៉ាងទៀត ការហាមស្ត្រីមានផ្ទៃពោះ និងកុមារចាក់វ៉ាក់សាំង គឺត្រូវតែមានកិច្ចប្រជុំគណៈកម្មការមួយដែលមានគ្រូពេទ្យ និងអ្នកឯកទេសយល់ស្រប ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលបែរជាប្រកាសក្នុងបណ្តាញសង្គម ៕