រដ្ឋមន្ត្រីក្រសួងការពារជាតិថៃស្នើឱ្យកងទ័ពឈរជើងនៅព្រំដែនរក្សាភាពស្ងៀមស្ងាត់
ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានបញ្ជាទៅកាន់មេបញ្ជាការកងទ័ពជើងគោក ដែលចុះទៅតំបន់ប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហាមប្រឈមមុខគ្នា និងប្រើប្រាស់អំពើហិ.ង្សា ដោយលោកបញ្ជាក់ថា សូមប្រញាប់ដោះស្រាយស្ថានការណ៍ កុំនិយាយពីទឹកដី ដើម្បីកុំឱ្យបញ្ហាកាន់តែវែងឆ្ងាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៩ ខែឧសភា កន្លងមក នៅទីស្នាក់ការប្រឆាំងគ្រឿងញៀន លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានផ្តល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន ស្តីពីស្ថានការណ៍តានតឹងនៅបរិវេណព្រំដែនកម្ពុជា-ថៃ ថា នេះជារឿងយល់ខុសរបស់ភាគីទាំងសងខាង គឺភាគីនីមួយៗអះអាងថា ភាគីមួយទៀតជាអ្នករំលោ.ភចូលទឹកដី កាលពីថ្ងៃទី២៨ ខែឧសភា ។ លោកបានជជែកពីបញ្ហានេះជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ហើយប្រទេសទាំងពីរពុំចង់ប្រឈមមុខគ្នា និងពុំចង់ឱ្យនិយាយពីរឿងទឹកដី នាពេលនេះទេ ។
លោក Phumtham បានជជែកជាមួយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក អគ្គមេបញ្ជាការកងទ័ពថៃរួចហើយអំពីបញ្ហាការប៉ះទង្គិចនៅព្រំដែន ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានពិភាក្សាជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃផងដែរ ។ កាលពីថ្ងៃទី២៩ ខែឧសភា មេបញ្ជាការកងទ័ពទាំងពីរប្រទេសបានណាត់ជជែកគ្នា នាវេលាម៉ោង៣រសៀល ។

ភាគីទាំងពីរបានសម្រេចដកថយកងទ័ពចេញពីតំបន់ប្រឈមមុខគ្នាក្នុងចម្ងាយ២០០ម៉ែត្រម្នាក់ ហើយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក នឹងទៅពិនិត្យមើលនៅតំបន់ជាក់ស្តែងជាមុនសិន ។ ហេតុនេះ បើភាគីទាំងពីរនិយាយពីរឿងផែនទី វានឹងលំបាក ពីព្រោះជាស្ថានការណ៍ពាក់ព័ន្ធនឹងអារម្មណ៍ ដោយសារកងទ័ពកម្ពុជាបាត់បង់ជីវិត ។
.png)
ចំណែកសមាគមអ្នកសារព័ត៌មានទាំងពីរប្រទេសមិនចង់ឱ្យបញ្ហានេះរីករាលដាល ដោយសារប្រទេសទាំងពីរបានជជែកគ្នារួចហើយ ដោយចាប់ផ្តើមពីការបង្កើតសន្តិភាព មិនចង់ឱ្យប្រើប្រាស់អំពើហិង្សា ។ រីឯមេបញ្ជាការភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បានជ្រាបដែរ ក្រោយពីលោកហាមធ្វើអ្វីដាច់ខាត ដោយសារស្ថានការណ៍កំពុងពុះកញ្ជ្រោលទាំងសងខាង បើពុំដូច្នោះទេ ពុំអាចបញ្ឈប់បញ្ហាបានទេ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។
ពេលអ្នកសារព័ត៌មានសួរថា បើភាគីទាំងពីរធ្វើកិច្ចព្រមព្រៀងរួចហើយ ស្រាប់តែភាគីណាមួយពុំអនុវត្តតាមកិច្ចព្រមព្រៀង តើថៃនឹងមានវិធានការបែបណាបន្តទៀត? លោក Phumtham និយាយថា ត្រូវពិនិត្យមើលសិនថា តើបញ្ហាវាកើតឡើងដូចម្តេច? លោកបានបញ្ជាក់ច្បាស់លាស់ហើយទៅកាន់មេបញ្ជាការកងទ័ព គឺហាមប្រឈមមុខ កុំឱ្យអំពើហិង្សាកើតឡើង ។ ប្រទេសទាំងពីរមានគោលនយោបាយរកដំណោះស្រាយរួម ហើយហេតុការណ៍ដែលកើតឡើង សូមសារព័ត៌មានកុំផ្សព្វផ្សាយនាំបង្កបញ្ហា ៕





.png)





.png)




.jpg)


.jpg)







គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា។
លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និងយូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។
សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និងការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និងឈានមុខគេ ដោយមានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និងធ្វើឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និងផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។
អគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅតាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និងហាត់សមជាប្រចាំអំពីវិធីសាស្រ្តបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និងចំណត។


អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និងរក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និងអ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។
កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និងការប្រាក់ និងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង។








