ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានបញ្ជាទៅកាន់មេបញ្ជាការកងទ័ពជើងគោក ដែលចុះទៅតំបន់ប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហាមប្រឈមមុខគ្នា និងប្រើប្រាស់អំពើហិ.ង្សា ដោយលោកបញ្ជាក់ថា សូមប្រញាប់ដោះស្រាយស្ថានការណ៍ កុំនិយាយពីទឹកដី ដើម្បីកុំឱ្យបញ្ហាកាន់តែវែងឆ្ងាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbS_MDBKJMuieAWtgjvL9C4ShEJWcI6XXrvLLd3DqaBgP-UzUpDDeeX8Udlq7YEL-vgZ0Ch9F7JCRBhR0hBknLbrE4-AGZ4aFxD7K79pLGZIuaaM4bnB7weucyy4TckbdhSPeS3oNF2e83MEFzchvd58SqHVaoGjc47WhaNkrzMW-TkFd9g5s6XNRYXybi/s1271/image_2025-06-03_08-51-12.png
កាលពីថ្ងៃទី២៩ ខែឧសភា កន្លងមក នៅទីស្នាក់ការប្រឆាំងគ្រឿងញៀន លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានផ្តល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន ស្តីពីស្ថានការណ៍តានតឹងនៅបរិវេណព្រំដែនកម្ពុជា-ថៃ ថា នេះជារឿងយល់ខុសរបស់ភាគីទាំងសងខាង គឺភាគីនីមួយៗអះអាងថា ភាគីមួយទៀតជាអ្នករំលោ.ភចូលទឹកដី កាលពីថ្ងៃទី២៨ ខែឧសភា ។ លោកបានជជែកពីបញ្ហានេះជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ហើយប្រទេសទាំងពីរពុំចង់ប្រឈមមុខគ្នា និងពុំចង់ឱ្យនិយាយពីរឿងទឹកដី នាពេលនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5BgD4R8diwau9xN3VBjb63Riq9a8XGT0jnwRY-HC2yG9S3sq1N_zNk9T6EgHqj3aN0JzqcKWB2hsA78B-LL-tlZE4NG4f_MpFylcw4LPQPysBxrtE2oEAsO_yT3no_Kv6SuNrAQUSTGX2sbRK0FbcvTMMfjdZpBA7JQc0KtlZUJOFWByjwDZlMRr1hzh/s1200/photo_2025-05-31_14-57-44.jpg

លោក Phumtham បានជជែកជាមួយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក អគ្គមេបញ្ជាការកងទ័ពថៃរួចហើយអំពីបញ្ហាការប៉ះទង្គិចនៅព្រំដែន ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានពិភាក្សាជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃផងដែរ ។ កាលពីថ្ងៃទី២៩ ខែឧសភា មេបញ្ជាការកងទ័ពទាំងពីរប្រទេសបានណាត់ជជែកគ្នា នាវេលាម៉ោង៣រសៀល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJPYl8zpxtT-6PipB0n9JIZxLA6FGFiKzs4-R-X7hZlGTKz8Klm2OyIP02Rr7uroKwwv6BQsscxxcWJqxKppERoNt4dCfCWCYXnl0MZsHEk3uGjs3S_ki0_JEQM5xKSlZwF4qtXwjRSCQb0XEQzdSueqOV2l-NA12xTSKiAu8YDPMMCfXwp_4MRwF6dSE/s1280/image_2025-06-03_08-51-14.png
ភាគីទាំងពីរបានសម្រេចដកថយកងទ័ពចេញពីតំបន់ប្រឈមមុខគ្នាក្នុងចម្ងាយ២០០ម៉ែត្រម្នាក់ ហើយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក នឹងទៅពិនិត្យមើលនៅតំបន់ជាក់ស្តែងជាមុនសិន ។ ហេតុនេះ បើភាគីទាំងពីរនិយាយពីរឿងផែនទី វានឹងលំបាក ពីព្រោះជាស្ថានការណ៍ពាក់ព័ន្ធនឹងអារម្មណ៍ ដោយសារកងទ័ពកម្ពុជាបាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdZCLpgEn3BW1rDniQNVk2gG2izJk7gx-ysimNZCg5gxNp4WfkhyED3CBzlCe4eQLoktn-35GI1WO6_LqIyPUf-BOZo6Cquq82YN0ZtkZUpUw1BOA6iQYMlkm0v0w0dd2hTHpMisxLA7A7msMb08wUnNgt9GNQyZKLWmVTo9ZfoKooYhPVwAo1UznQtND/s990/image_2025-06-03_08-51-12%20(2).png
ចំណែកសមាគមអ្នកសារព័ត៌មានទាំងពីរប្រទេសមិនចង់ឱ្យបញ្ហានេះរីករាលដាល ដោយសារប្រទេសទាំងពីរបានជជែកគ្នារួចហើយ ដោយចាប់ផ្តើមពីការបង្កើតសន្តិភាព មិនចង់ឱ្យប្រើប្រាស់អំពើហិង្សា ។ រីឯមេបញ្ជាការភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បានជ្រាបដែរ ក្រោយពីលោកហាមធ្វើអ្វីដាច់ខាត ដោយសារស្ថានការណ៍កំពុងពុះកញ្ជ្រោលទាំងសងខាង បើពុំដូច្នោះទេ ពុំអាចបញ្ឈប់បញ្ហាបានទេ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLHNvAHTMz5yWo0F93euST9V1N63X_BL0gWCiZLpy0_V92omdjp_0fOjwi1l8qDQdCM9FiRRXqrfeRNYuJ06IdHf77FFok40NOMcAsygzFr-WM2qbSnO9IqOCiSF1nqWlVJcIyY5fWUYSVI5Z4_oRhhzU_t08c27WOoIZzXq_Fo1RGGnPWq5-OwI6ut-aM/s1280/image_2025-06-03_08-51-13.png

ពេលអ្នកសារព័ត៌មានសួរថា បើភាគីទាំងពីរធ្វើកិច្ចព្រមព្រៀងរួចហើយ ស្រាប់តែភាគីណាមួយពុំអនុវត្តតាមកិច្ចព្រមព្រៀង តើថៃនឹងមានវិធានការបែបណាបន្តទៀត? លោក Phumtham និយាយថា ត្រូវពិនិត្យមើលសិនថា តើបញ្ហាវាកើតឡើងដូចម្តេច? លោកបានបញ្ជាក់ច្បាស់លាស់ហើយទៅកាន់មេបញ្ជាការកងទ័ព គឺហាមប្រឈមមុខ កុំឱ្យអំពើហិង្សាកើតឡើង ។ ប្រទេសទាំងពីរមានគោលនយោបាយរកដំណោះស្រាយរួម ហើយហេតុការណ៍ដែលកើតឡើង សូមសារព័ត៌មានកុំផ្សព្វផ្សាយនាំបង្កបញ្ហា ៕