ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយលោកសុខចិត្តលក់ក្រលៀនមួយចំហៀងដើម្បីយកលុយនោះមកផលិតភាពយន្តថ្មី។ លោកក៏បង្ហាញដែរថាបើលោកមិនបានផលិតភាពយន្តស្មើនឹងលោកស្លាប់។ ជារឿយៗផលិតកររឿង «ដើម្បីកូន» តែងតែប្រកាសលក់នេះលក់នោះដើម្បីយកថវិកាមកផលិតភាពយន្តជាហេតុបង្កឱ្យលោកទទួលរងនូវភាពចម្រូងចម្រាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE1zgqr99W8Y7wTYz5xS1Uag86iHYFIVlwL2vWw9679cYgjpJPImC8egDzHYeDXcp0wZtssydU1OoNymqj0ztOT45sEoS2jxu1RGM4vMVyH9rJZrZPlytNNMvUxRH7k-KwnphL0XPOtCLcbnvUUZCQrKy-8VvgFsrCB_36JF7H1qz0KT7PJbiSqu8hSrLr/s1074/image_2024-07-16_11-34-22.png
នៅថ្ងៃទី២ មិថុនា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា « ជីវិតខ្ញុំបើមិនបានផលិតភាពយន្តស្មើនិងស្លាប់ខ្ញុំសូមប្រកាសលក់ក្រលៀនខ្លួនខ្ញុំមួយចំហៀងជូនបងប្អូនដើម្បីបានថវិការថតភាពយន្ត»។លោកបានបញ្ជាក់ថាលោកត្រូវការថវិកាចំនួន៦ ម៉ឺនដុល្លារដើម្បីថតភាពយន្តរឿងព្រះរស់ដែលនិយាយពីគុណរបស់មាតាបិតា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd0VaIBDv9yjGwILCQqeQ3l7YB_gXSO1wHY1HosMRZMoZObbesy6-A0hdu2mVlpc02X4yz7jbTi_p76GQ9FQ6x_LrAEtHcvJgghALLhTJWaMPK6uo9jwyUU9KBs31NmwyZnKr3mRHYR8oIOLtCALZ66vK4-NthKfnLshF5dN3pD3vo1nIYBU4zwDAPw1l1/s1443/image_2024-07-16_11-34-18.png
លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំអស់អ្វីលក់ហើយសង្ឃឹមបងប្អូនជួយម្នាក់បន្តិចៗដើម្បីឱ្យខ្ញុំបាទបានថវិកាថតហើយខ្ញុំនឹងបរិច្ចាគក្រលៀនមួយចំហៀងទៅបងប្អូនដែលខ្វះខាតហើយត្រូវការសង្ឃឹមបងប្អូនដែលបានទស្សនាភាពយន្តរបស់ខ្ញុំទាំងអស់ជួយខ្ញុំហើយខ្ញុំនឹងសងគុណទៅបងប្អូនដែលជួយខ្ញុំវិញដោយទស្សនាភាពយន្តរបស់ខ្ញុំដោយមិនគិតថ្លៃពេញមួយជីវិតហើយខ្ញុំនិងខំប្រឹងផលិតភាពយន្តខ្មែរដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBVFlVb2SBjHw3Fvg9Ebvt9RubaI1-oc_1yQNZHd52Be6JjjTIYnYz-QEyCdrJCyzWQ3RoZWyunnRovIQvihNeTDR-QbhAp_HiMoyjyxXx-ihMpFPFC5ORiekRX9NZHvW5ZWZkBRxXQJ1YtfxilXMWn2z6k7zq5WuhueMC394RUFLwpCC0lFKK0B_rnCHR/s1080/image_2024-07-16_11-34-19.png

ផលិតកររូបនេះបានបញ្ជាក់ថាពេលនេះលោកកំពុងធ្វើការជាមួយមិត្តចិនដើម្បីយកភាពយន្តរឿងដើម្បីកូនចាក់ផ្សាយនៅទូរទស្សន៍ចិនCCTC 6 ដោយសង្ឃឹមថានឹងបានជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIUFGumABSkTfUCkcG6V5YvSzGWviZUj6QbkaFVn8OhkqOKXXVonD-IypxXnlLltWQqK4-1MEiFLj_OKvilQrQ6qhD9JF0-tlvnp4vfdZo9XNSIcls0iJQitrIvAxq48EF49lWfJxa83nf8A7gOi5RbW_vW2OFhOM0yTFIZesJWt5xryTS1HY9Vpd0OkQB/s720/image_2024-07-16_11-34-21%20(2).png
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេដែលផលិតករភាពយន្តខ្មែររូបនេះបានប្រកាសលក់នេះលក់នោះនៅលើបណ្តាញសង្គមរបស់ខ្លួនដើម្បីយកថវិកានោះមកផលិតភាពយន្តខ្មែរបន្ទាប់ពីស្នាដៃរបស់លោកប៉ុន្មានឆ្នាំចុងក្រោយនេះមិនទទួលបានភាពជោគជ័យនៅលើទីផ្សារ។ ការត្អូញត្អែរនិងប្រកាសលក់របស់របររហូតឈានដល់សរីរាង្គខ្លួនឯងនេះទស្សនិកជនមួយចំនួនក៏ធ្លាប់បានបញ្ចេញមតិវែកញែកចំពោះលោក ហ៊ុយ យ៉ាឡេង ផងដែរនាកន្លងមកនេះ៕