Home Blog Page 513

ធ្លាក់យន្តហោះធុនតូច១គ្រឿងចូលក្នុងសមុទ្រប្រទេសថៃពេលកំពុងហ្វឹកហាត់ហោះហើរ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យន្តហោះធុនតូចរបស់ស្នងការប៉ូលិសជាតិថៃបានធ្លាក់ចូលសមុទ្រ ប្រមាណ១០០ម៉ែត្រពីឆ្នេរ នៅខាងមុខសណ្ឋាគារ Baby Grand Hua Hin Hotel ក្នុងស្រុកឆៈអាំ ខេត្តផេជបុរី ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លា.ប់ក្នុងយន្តហោះ និងរងរបួសធ្ងន់ធ្ងរម្នាក់ស្លា.ប់នៅមន្ទីរពេទ្យ ។ នៅចំណុចយន្តហោះធ្លាក់នេះ គឺជាព្រំដែនជាប់គ្នារវាងខេត្តផេជបុរី និងខេត្តប្រាជួបស៊ិរីខាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4FZVkrdeOYLf9WoL02Olvkgbxouox5D0VbD-NoONTs8pwgmQPBylwq57kMP4pv5YkOZeCooSQKeFsoO53BrqegT_qa7XKbNfkBRA7JSbhGvD7OXKEEAmDBl0Xm_wgIUPWFV42hYyQhekS2SofGWQzzB3OxjYiGJJNlzYsV2qUtTYe6rhM9XItftjgXYy/s960/image_2025-04-26_15-21-20.png
ភ្នាក់ងារសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាម! ក្រោយទទួលសេចក្តីរាយការណ៍ថា យន្តហោះរបស់ស្នងការប៉ូលិសជាតិថៃធ្លាក់ ។ បើតាមការត្រួតពិនិត្យបឋម គឺមនុស្សជិះលើយន្តហោះទាំងអស់ជាប៉ូលិសបានស្លាប់នៅកន្លែងកើតហេតុ៥នាក់ ហើយរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។ អាជ្ញាធរសន្និដ្ឋានថា យន្តហោះបានហ្វឹកហាត់ហោះហើរ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើបជួបគ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJS-FQ8pLYeRmR8ekacdRm9f77kGNaXNxSzqrVCzmvzoB0G0ORdtkDHCNdEHn6IaKJbXfibkNyJhFQbH9Tx9I923gu9b9aUjxIQj4wfxZlrZQgdeCr_I6SGb3q2HaX4TKmdt2rwCFyumoMeuMKljNHINhPTNGDv5C9OdZZ3A6G13GylP90eDKRqVSiiftH/s960/image_2025-04-26_15-21-21.png
មន្ត្រីនាំពាក្យរបស់ស្នងការប៉ូលិសជាតិថៃ លោក អាសាយ៉ុន ក្រៃថង និយាយថា យន្តហោះនេះរបស់ស្នងការប៉ូលិសជាតិថៃ ដែលធ្លាក់ចូលសមុទ្រពេលកំពុងបំពេញភារកិច្ចត្រួតពិនិត្យការហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការលោតឆ័ត្រយោងនៅស្រុកហួហ៊ីន ខេត្តប្រាជួបស៊ិរីខាន់ ។ ស្នងការប៉ូលិសជាតិថៃកំពុងស៊ើបអង្កេតរកមូលហេតុបណ្តាលឱ្យយន្តហោះធ្លាក់ និងប្រមូលទិន្នន័យពីបំណែកយន្តហោះ., កាមេរ៉ាថតការហោះហើរ រួមទាំងទាក់ទងជាមួយភ្នាក់ងារពាក់ព័ន្ធផ្នែកអាកាសចរណ៍ដើម្បីរួមគ្នាត្រួតពិនិត្យយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Cj32JrW2pv3JzV1MB8KwXAA0OWg2q5CXLM_pcpLidcHRpOtuIiwFJBhNqcXB7h5WOIpqHjZKKs8nWrnfzY4O2b4bb7UP57bxmDEb7i2r9dUTxjehJkRcNdfd152We-UJUcibZEvrbkfjWtuRxTFQrl3kHBpw64uQR4KwStFBVYHSjcVIYOPL22hooBfQ/s1024/photo_2025-04-26_14-26-24%20(2).jpg

ស្នងការប៉ូលិសជាតិថៃនឹងរៀបចំពិធីបុណ្យសពប៉ូលិសថៃទាំងអស់ឱ្យស័ក្តិសមនឹងកិត្តិយស ព្រមទាំងបង្កើនការស៊ើបអង្កេតរកការពិតដើម្បីការពារកុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ។ ស្នងការប៉ូលិសជាតិថៃបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ប៉ូលិសគ្រប់រូបក្នុងហេតុការណ៍នេះ ខណៈហ្វេសប៊ុកផេកស្នងការប៉ូលិសជាតិថៃបានបង្ហោះកាន់ទុក្ខដល់ប៉ូលិសដែលស្លាប់គ្រប់រូប និងបង្ហាញការសោកស្តាយដល់គ្រួសារសាកសព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy_FpC56lTXqW59hJH2fU-7dhpOwSAANjed9gyQmq2tO_qA2hoWg0viosDSFaWLMcSP1u85S8UGs9nyCNMaMUnTGTHzltePgP9NdjUe24IASQsmCjBoCedHy9gC1GNNF99ANOFjnC4FIU-XIamEf6IU4IcwroiNtgld-qe4eobL104Jw-7Ok9RPP0LHY0/s1024/photo_2025-04-26_14-26-24%20(3).jpg
ចៅហ្វាយស្រុកហួហ៊ីន លោក ប្រាស៊ូត ហមបាន់ថើង ឱ្យដឹងថា យន្តហោះ១គ្រឿងនេះបានជួបគ្រោះថ្នាក់ ក្រោយពីពលរដ្ឋឮសំឡេងម៉ាស៊ីនយន្តហោះយ៉ាងខ្លាំងដូចគ្រាប់បែកផ្ទុះ ។ យន្តហោះព្យាយាមហោះត្រឡប់មកអាកាសយានដ្ឋានវិញ ប៉ុន្តែពុំអាចធ្វើបាន ទើបធ្លាក់ចូលសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2-7QMl8Dh_WdhGNmDZqOIsM-ARwtACasJMsn2L7fwLHF_3uqS7RM_h4CiJw-ECH6aSmVi4-Fho0_Q3ZN5XH5UCe0zBgbJXPJIhFl5zLHYh5EEm3CTdqZm5EIQ-06lk1oEBaMyVcUesxmaKGl4IbxEg7NT5kYoYN8NFMnf5Qat-7Xmcvq29DqGU7ThANv/s1024/photo_2025-04-26_14-26-24%20(4).jpg

អគ្គបញ្ជាការស្នងការប៉ូលិសជាតិថៃបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពីទីក្រុងបាងកក ទៅកាន់ចំណុចកើតហេតុក្នុងខេត្តផេជបុរី ក្រោយទទួលដំណឹងយន្តហោះធ្លាក់ ។ ទិន្នន័យរបស់ស្នងការប៉ូលិសជាតិថៃបញ្ជាក់ថា វាជាយន្តហោះប្រភេទ DHC6-400 Twin Otter របស់ស្នងការប៉ូលិសជាតិថៃ ដែលចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០២០ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pH13mDg2w5Pfblnyk0SxcsoqiIsirsTEOuEP-TuvXCYujH1dmYSKUKKZy4gNCVBJVEjF2Mymy8Qi8fxKdh6o52GHJrmPhSpO7msQ8dl5uJ4GdJ4VdARqtyBXWFmcAtFWj0p1J-jpR_Q1SIt6hJqw_CfEm_77B2B224hWkSew4JE5k8jeaqsbrOX8xdw_/s1024/photo_2025-04-26_14-26-24.jpg

យន្តហោះនេះសម្រាប់ប្រើប្រាស់ក្នុងភារកិច្ចជាច្រើន ដូចជា ៖ ដឹកជញ្ជូនកងកម្លាំងតាមអាកាស, ដឹកជញ្ជូនមនុស្សទៅមន្ទីរពេទ្យ, ដឹកជញ្ជូនឧបករណ៍, ស្វែងរក និងជួយសង្គ្រោះផ្សេងៗ ព្រមទាំងអាចដឹកមនុស្សច្រើនបំផុតចំនួន១៩នាក់ និងដាក់គ្រែពេទ្យបាន៤ ។ យន្តហោះនេះប្រចាំការនៅអាកាសចរណ៍ប៉ូលិសបរិវេណអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ៕

មីយ៉ាន់ម៉ា ចា.ប់គ្រូទាយតាម TikTok ក្រោយទាយថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងជាថ្មី!

0

ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចមីយ៉ាន់ម៉ាបានចា.ប់ខ្លួនលោក ចន ម៉ូថេ អាយុ២១ឆ្នាំ ជាគ្រូទាយតាម TikTok ដែលមានចំនួនតាមដានរហូតដល់ជាង៣សែននាក់ ក្រោយពីគ្រូទាយរូបនេះបង្ហោះវីដេអូការទាយរបស់ខ្លួនថ្ងៃទី៩ ខែមេសា ថា នឹងមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរកើតឡើងជាថ្មីនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២១ ខែមេសា ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាចពុំហ៊ាននៅក្នុងផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4gEyu02Nld3ZH4-8l4qP0k2OqaPCa0P8GOyrO6ozqm-86_sCtMgwpMv1iy5p4uXk5-qY7a3DhL-Er3psxZrhRHIP6U91U_rjmY0SD8yXbjdeNdZBhOmWUw0ldFwB2VMPNUdaoLk8HIkosraEcutU0oT67NUTVNxTg7qlr6tLhX_h-Nws-hZSuRaU0WUA/s1280/photo_2025-04-26_10-37-58%20(4).jpg
ក្រោយមីយ៉ាន់ម៉ាកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ចំនួន៣,៧០០នាក់, ពលរដ្ឋជាង៦ម៉ឺននាក់បាត់បង់លំនៅឋាន និងបំផ្លាញវត្តអារ៉ាមមានអាយុកាលរាប់រយឆ្នាំ ។ លោក ចន ទាយថា នៅថ្ងៃទី២១ ខែមេសា នឹងមានរញ្ជួយដីធ្ងន់ធ្ងរកើតឡើងនៅមីយ៉ាន់ម៉ា និងមានកម្លាំងរំញ័រទៅទីក្រុងទាំងអស់ មនុស្សម្នាពុំគួរនៅលើអគារខ្ពស់ទេ គួរដាក់របស់សំខាន់តាមខ្លួន និងរត់ចេញពីអគារពេលរញ្ជួយដី ។ វីដេអូរបស់លោកមានចំនួនទស្សនាជាង៣លាន៣សែននាក់ ប៉ុន្តែអ្នកជំនាញពុំអាចប៉ាន់ស្មានពីរញ្ជួយដី ដោយសារមានកត្តាស្មុគស្មាញពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6jGtS8LBLMmk9J4XXwn_fTFMq0gyBAP29z_ckW0XouIaLwut8ypVWWTzJu1O8IhM693ChWozKjJqrTjvVX1InZUsaMKyBSfI-ndOhmrvliQsZVFBo1Ke0tSaaQrE4QgeFzOYN59N5PQPGrnJDUNuG-QsZBdVKw1pNzhRJo5mR-vhp2uZXI5tD7JDbcWeX/s696/photo_2025-04-26_10-37-58.jpg
ពលរដ្ឋជាច្រើនរស់នៅទីក្រុងយ៉ាំងហ្គន បានជឿជាក់លើការទស្សន៍ទាយរបស់គ្រូទាយតាម TikTok ហើយនៅថ្ងៃទី២១ ខែមេសា ពួកគេពុំហ៊ាននៅក្នុងផ្ទះទេ ដោយនាំគ្នាបោះតង់នៅក្រៅផ្ទះ ក្រោយពីលោក ចន ប្រាប់ថា គឺទាយតាមក្បួនហោរាសាស្ត្រ និងមើលបាតដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOY7UtXDPX1kDYJIEebRyQ6YSHd1nZdpU0VwZW9BS_Anz2M1aGcvY-34c26GFqN-oM7tlnUg-xpI4rID8otcFmaBWoAJSQtkwFjE6dIL_cRfW9451Ahiez1JI4sjxPp3yxyOhEpBDweEwLKDQGyiwQGVhzBc47R-0PwFUIhpXhvxpPvqWFylF1WM7SCg85/s696/photo_2025-04-26_10-37-58%20(2).jpg

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ជាក់ថា ៖ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុង TikTok ថា នឹងកើតរញ្ជួយដីធ្ងន់ធ្ងរ យើងនឹងចាប់ខ្លួនបុគ្គលនេះយើងនឹងចាត់វិធានការតាមច្បាប់ពាក់ព័ន្ធនឹងការសរសេរ ផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិត» ។ សមត្ថកិច្ចបានចាប់ខ្លួនគ្រូទាយតាម TikTok ក្នុងលំនៅឋាននៅទីក្រុងសាកាយ កាលពីថ្ងៃទី២២ ខែមេសា ករណីផ្សាយព័ត៌មានមិនពិតដោយចេតនា និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាភ័យខ្លាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWo89EnaOuWRfwvGjkQQd-KT-yYJ9oy74YCu7xi2yVOz7UBGG6gF6nN4LlxmPFTZZw6coSU0jgf1iaUI8L0zFGAxcVdAwIIW0sqzhKCUGxoxJnyz2VwETqlvIjS7ohoh8Ej7mPBV9i4j8L-JzPgofvb9sWb7tI7u5Ysg1gmhhhLF2QiaREb4qsDC1GUmwj/s696/photo_2025-04-26_10-37-58%20(5).jpg

គណនី TikTok របស់លោក ចន បានបង្ហោះវីដេអូការទស្សន៍ទាយពីហេតុការណ៍ផ្សេងៗ រួមទាំងគ្រោះមហន្តរាយធម្មជាតិ និងវីដេអូការដោះលែងលោកស្រី អង់សានស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKh0hkWdutR577_vpHL56DweGEtxFfzS5AXMo1KHg7McnRTPggwk4Qii1dwW8E4_9IUX423gmwOoU4NBqUvZZsj8sx6lOK-NNI-NMTu1CvSGdFG-7CagP8_2Y2uDyeUKLCXY6CSHhx1pXX2FlTGadpdLg9OWzqkb7Nc33qBXXa9WPQn_xM_rcOyxOZxGj/s1280/photo_2025-04-26_10-37-58%20(3).jpg

គួរបញ្ជាក់ថា ទីក្រុងម៉ាន់ដាឡៃ និងទីក្រុងសាកាយ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដែលធ្វើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសស្នើសុំជំនួយពីបរទេស ៕

ស្នាដៃសិល្បៈ «បាខែង» កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំង

0

De PAGE studio បញ្ចេញវីដេអូ trailer អំពីសិល្បៈ «បាខែង» ឆ្លុះបញ្ចាំងពីរចនាប័ទ្មសម័យអង្គរ កំពុងផ្ទុះការចាប់អារម្មណ៍មិនធម្មតា ខណៈសំលៀកបំពាក់ក្នុងការសម្តែងនេះគឺបានរៀបចំដំឡើងដោយចំណាយពេលសិក្សារស្រាវជ្រាវ ធ្វើតេសជាច្រើនដង។ វីដេអូខ្លីនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេចាប់អារម្មណ៍ខណៈអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ផលិតករល្បីៗឈ្មោះលោក ខាំ ភូរិ ក៏បានពោលកោតសរសើរស្នាដៃនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9us3mxPA79PjPXS-L6Ow7Y3TX7CG074zms64SCwgaMVKrmAIFogHP62unqceJpKyaGQ7MqVBUky-EAySG5yGY8B17xQKjKNu-rjFnS5w7lqww3BoYsA8N-qq-I5OOE9jh_YBrEFHSaK2iWmySyomyzEzMb5xVVnTSszOVHnVNZLSG07Xg4LP24eUn7wlf/s2048/image_2025-04-25_13-15-55.png
នៅថ្ងៃទី២៥ មេសា ផេក De PAGE studio បានបង្ហោះវីដេអូខ្លីជាមួយនឹងខ្លឹមសារថា «នេះជា trailerខ្លះៗ នៃការដំឡើងស្នាដៃរបស់ខ្ញុំ ដែលខ្ញុំជ្រើសយកសិល្បៈ « ប្រាសាទ បាខែង/ប្រាសាទលលៃ ប្រាសាទភ្នំបូក និងភ្នំក្រោម » ក្នុងអំឡុងសតវត្សរ៍ទី ១០ របស់អង្គព្រះមហាក្សត្រខ្មែរ ព្រះបាទយសោវរ្ម័នទីមួយ ទ្រង់បានឡើងសោយរាជ នៅ ហរិហរាល័យ ដែលសព្វថ្ងៃហៅថា រលួស ក្នុងឆ្នាំ៨៨៩ និង បញ្ចប់នៅឆ្នាំ ៩១០ នៃភ្នំកណ្តាល រាជធានីអង្គរ ! ដែលយើងហៅថា «បាខែង» ។ សូមរង់ចាំទស្សនានៅពេលឆាប់ៗខាងមុខនេះក្រោយពេល ផលិត ចប់សព្វគ្រប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-d_bqlz7mHXbzDBmTeey-RPA6M_C7DZuLj3oY680M86Evh67ttR214eoiYW7FFN4OAd14b0vF_xFJn9PMHAbGKzSoK1-4kDAIosdARjNdaYylhioiBbUyh5VVNetDT3r2VZ-0xpUzumxt1CVEcCeSb38hE01n-L1kTdIpWaRwtoKH_-o7t6U-UA5dStct/s2048/image_2025-04-25_13-32-16.png

នៅក្នុងរូបភាពផូស្ទ័រគឺមានតួអង្គសំខាន់ៗគឺតារាសម្តែង ព្រះកាយច័ន្ទ លោក ស៊ឹម សុភ័ណ្ឌ និងអ្នកស្រី ឌី សាវ៉េត ព្រមទាំងអ្នកសិល្បៈផ្សេងទៀត។ ស្នាដៃមួយនេះបានជំរុញឱ្យលោក ខាំ ភូរិ បានពោលថា «ស្នាដៃល្អណាស់»។ ងាកទៅកាន់អ្នកនិពន្ធដ៏មានឈ្មោះបោះសំឡេង លោក សុខ ជំនោរ ក៏បានសរសើរស្នាដៃមួយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vlsA9DPSksY0PeyWp1vdSwYmwPVqZJLl48oHpLjRrav5ktuwdm-IIWK8seAZLp4W24-5zc4o7qCoyq-TS75f-LWy69Jl_TviJqZDrRqyzgyQA2MkFJ_6Ihko_7NKDwh221Y-d1IJYMLLjZfrEVtDidOCEjt8mEj4SIQmseEjHbzxFsfu1wXHNmw7N7A9/s1848/image_2024-10-23_10-05-31.png

នៅលើទំព័រផេកដដែល ក៏បានបញ្ជាក់ពីសំលៀកបំពាក់ក្នុងការសម្តែងសិល្បៈនេះគឺមានការសិក្សាស្រាវជ្រាវរួមទាំងធ្វើតេសជាច្រើនដងផងដែរហើយឈុតទាំងនោះមានទាំងឈុតសម្រាប់ មហាក្សត្រិយានី ម្ចាស់ស្ត្រី អង្គម្ចាស់ និងខ្ញុំបម្រើ នឹង មានឈុតជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LwwpvLUFv4CTYRpC4VVWeTkAhMyw8-Ikx1EAkgNcnzCBEPu9uRyFCJ0UMfCoBospiXbXrVQ-c4OlC2K6vlPykKX0b9mqWrDX60z5yAp3uJEn89cvhd5BJ9Xf8gt4PZ7yde6TJWe0lPRH4O8lnO0wdTaJddqKzeyfAZYNpapRRXfA2qN7n7w6sx9YO6qg/s1280/image_2025-02-28_16-08-24.png

សិល្បៈដែលបង្ហាញពីរចនាប័ទ្មសម័យអង្គរលោក Sool Cool ដែលរៀបចំការផលិតនេះបានបញ្ជាក់ថាបានចំណាយពេលជាច្រើនសម្រាប់ការរៀបចំ និងស្រាវជ្រាវ រួមទាំងប្រមូលយកធនធានមនុស្សក្នុងប្រទេសគ្រប់ផ្នែក មកចាប់ច្របាច់បញ្ចូលគ្នា ដើម្បីរកចំណុចដែលខ្លួនចង់បាន។ លោកក៏បញ្ជាក់បន្ថែមដែរថា បើទោះជាមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI បញ្ចូល ក៏លោកបានចំណាយពេលបញ្ចូលទិន្នន័យ ហើយបានរៀបចំឯកសារបញ្ចូលប្រវត្តិសាស្ត្រ និងការស្លៀកពាក់ ដើម្បីបញ្ចូលជាទិន្នន័យសម្លៀកបំពាក់ ដែលអាចងាយស្រួលថ្ងៃក្រោយប្រើប្រាស់ AI ដែលសិក្សាពីសិល្បៈខ្មែរ គឺមានរូបភាព និងសិល្បៈមិនដូចប្រទេសជិតខាងទេ៕

ស្រលាញ់គាំទ្រនិងល្បីខ្លាំងពេកមានការខម្មិនថា វណ្ណដា ជាជនជាតិថៃ

0

ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ពិតជាមិនអាចបដិសេធបានទេថាតារាចម្រៀងកម្ពុជារូបនេះសាងភាពលេចធ្លោក្នុងអាជីពមានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស បណ្តាប្រទេសជិតខាងគឺស្គាល់តារាចម្រៀងរូបនេះបានទូលំទូលសុនិងលេងបទចម្រៀង វណ្ណដា ជាហូរហែទាំងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» «ស្រណោះ» និងបទផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFCOVUvLeZWCx7AqiSi5TAItii87vTO9tdVfwGIz-bjA7wBpfZMHXJfeCnEl7-PDcos-9nbkAb7QqETFBMtKh2XXL5DqDAwmPklb5T07Nq6_SJQ17dzZn5Op1KhUDnM3ioKs8b7r6rZNzxcYG40Ip6_W-AFhvq-6vAxxO7jTGQuRImqWL8jXJKfWo4sAaW/s2048/493226023_1223125875833223_3342582245365620365_n.jpg
ជាមួយគ្នានេះនៅថ្ងៃចូលឆ្នាំកន្លងមកនេះ វណ្ណដា ក៏បានបង្ហាញវត្តមានក្នុងការប្រគំតន្រ្តីមួយថែមទាំងបកស្រាយបទចម្រៀងពេញនិយមរបស់ខ្លួន ហើយផលិតកម្មបារមីបានចែករំលែកវីដេអូខ្លីៗនៅលើបណ្តាញសង្គមទិកតុកព្រមទាំងទទួលបានការចាប់អារម្មណ៍មិនធម្មតា។ វីដេអូខ្លីនៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» គេបានឃើញនៅក្នុងផ្នែកមតិយោបល់មានអ្នកគាំទ្រទាំងខ្មែរនិងថៃ ទស្សនិកជនខ្លះបង្ហាញថាជាជនជាតិហ្វីលីពីន គឺពេញចិត្តបទរបស់ វណ្ណដា ច្រៀងបែបចង្វាក់ហ៊ីបហបលាយនឹងប្រពៃណីខ្មែរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywHWr8U7trkd1ReXPDeD8yosEtzl6jdLhyQMtjEdMPZdLpiojxizb1Edp5yRxN4CyBgQKFFVQrLHmcUJgWg3EbGDkp6XyD518ewFevTFYVk7wEPQ_vwsMsmlvduaO1cqE6aEeaYB5gDHzQI1SNOaNicCQaAW0mmacyKsuVjHShevRnPPbpCLmnxGAr7An/s1290/image_2025-04-07_09-24-13.png

ជាមួយនឹងការស្រលាញ់រាប់អានមកកាន់តារាចម្រៀងរ៉េបជួរមុខប្រចាំប្រទេសកម្ពុជារូបនេះគេក៏បានឃើញមានការខម្មិនខ្លះបានថាតារាចម្រៀង វណ្ណដា ជាជនជាតិថៃ អ្នកសិល្បៈហ៊ីបហបស្រុកថៃ រូបគេបង្ហាញមោទនភាពដែល វណ្ណដា ជាជនជាតិថៃជាដើម។ ជាមួយនឹងការទទួលបានមតិយោបល់ជាហូរហែពីសំណាកអ្នកលេងបណ្តាញសង្គមថា វណ្ណដា ជាជនជាតិថៃនេះ អ្នកគាំទ្រខ្លះបាននិយាយលេងសើចបង្ហាញការព្រួយបារម្ភខ្លាច វណ្ណដា ត្រូវថៃយកទៅបាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiasiti5X-gN6LcG0VX2J7xk3wJJqcbJR3Feh66sxO4nVuipVHdZdidxyqswiKWfDlAemJ1GH6bvIJYrNlYOf1v3KvNJW41OMG7PuSdWkv4QMfWP2KROj_8sHnihK3noTOCf6ySVXKIOidPKB6SdCeHwUUZwp7XK1ZqdLLOfQBNd-OjsAYHQnkwwRzHz8ms/s2048/483735723_1194046325407845_435895901241216486_n.jpg
ទោះយ៉ាងណា ការលើកឡើងរបស់ វណ្ណដា ជាជនជាតិថៃគ្រាន់តែជាការបញ្ចេញមតិយោបល់អាចក្នុងន័យលេងសើចព្រោះតែការស្រលាញ់តារាចម្រៀងរូបនេះខ្លាំងប៉ុណ្ណោះ ខណៈ វណ្ណដា គឺមានហ្វេនៗច្រើននៅប្រទេសថៃរួមទាំងមានការសហការជាមួយនឹងតារារ៉េបថៃល្បីៗជាច្រើនរូបផងដែរនារយៈពេលកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wl084rVQltT6w93b8li8K7qhidbfJxfIphaxDguhjU7SmMCxd-vutsucZ2kuueiVmJ9pugp45FTgWxw5gAcBkRtRY-_1yGWlCKSlt2V9uvF3DS_YLoBK867p3lX33lopcGBzdsH6yD_lV9GWPNGkmUShtKGCImS_AFjdKrcecZldmgKfhty5qIvjO0l1/s505/image_2025-04-25_13-44-40.png

នៅផ្នែកបណ្តាញសង្គមទិកតុកវិញបន្ទាប់ពីទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីអំពីបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលមានការចូលរួមលេងពីកំពូលៗតារាល្បីៗ បទ «ស្រណោះ» ដែលបានចេញអស់រយៈពេលជាច្រើនឆ្នាំក៏កំពុងទទួលបាននូវការចាប់អារម្មណ៍មិនធម្មតាដូចគ្នានាពេលបច្ចុប្បន្ននេះ៕

ធ្លាយពាក្យចចាមអារ៉ាមមិនល្អរវាងទំនាក់ទំនង Zhang Linghe និង Tian Xi Wei

0

ថ្មីៗនេះពិភពកម្សាន្តចិនមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថារឿងភាគបុរាណដែលសម្តែងដោយ Tian Xi Wei និង Zhang Linghe បានបញ្ចប់ការថតហើយព័ត៌មានដែលគេស្វែងរកច្រើនជាងគេគឺព័ត៌មានដែលថាតួឯកទាំងពីរមិនមានទំនាក់ទំនងល្អចំពោះគ្នា។ តាមប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញថាអ្នកគាំទ្រមួយចំនួនរបស់តួប្រុសគឺបានប្រើសម្តីមិនសមរម្យទៅកាន់តួស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqjsUeM8wJGCLTvHvMwhHacHfRMebM3WJAiW7JuID0iLyFncriZXeEfFxA03V5HVQyBq5O7fVcGNRM-wpUVEVGpIQ2PAvrvxpsaRty1GX5rrZNWF8JBidw7hNQQ2Nd6TLuRxk1N-JgwsG5kfInTKf9Q3ym7Z4UBHjNkEuMt8hQJY8CZJ5qmShx1UBSHHbH/s1600/image_2025-04-24_11-50-39.png
នៅថ្ងៃទី ២២ ខែមេសា សារព័ត៌មាន Sina បានរាយការណ៍ថាក្រុមការងារភាពយន្ត «Zhu Yu» សម្តែងដោយតារាសម្តែងវ័យក្មេងពីររូបគឺ Tian Xi Wei និង Zhang Linghe បានបញ្ចប់ការថតហើយ។ យ៉ាងណាមិញ ទស្សនិកជនបានដឹងថា ទាំងតួប្រុសទាំងតួស្រី និងក្រុមការងារផលិតបានត្រឹមតែបង្ហោះរូបថតរបស់តារាម្នាក់ៗប៉ុណ្ណោះដោយមិនមានរូបថតក្រុមណាមួយឡើយ។ សូម្បីតែពាក្យគន្លឹះ «Tian Xi Wei និង Zhang Linghe មិនបានថតរូបជាមួយគ្នាទេ» បានក្លាយជាប្រធានបទក្តៅបំផុតទីពីរនៅលើ Weibo ដែលមានទំនាក់ទំនងជាង ៥០ លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVojaNZgC090uvPbs_psP5Z6ZClPkov8Rcm75wBoz4XvDtWwk35ASxIOHTqK1I8Fm89j3_4dioNNX6F3dAWZVUUtVRn02UPvVwgQj6ScNAZ3RNdbHvOrMwariGnZZ1nal0hLyHMYZJmi_OwJ-IXlREUfkj_TmdnYZu1atbYgyeb3QTQBj_l-zxU5bwzZkg/s1440/image_2025-04-24_11-50-42.png

មតិជាច្រើនលើកឡើងថា តារាសម្ដែងទាំងពីរមិនមានវិជ្ជាជីវៈតម្រូវតាមអ្នកសិល្បៈឡើយ។ ការផ្សព្វផ្សាយភាពយន្តគឺជាតម្រូវការចាំបាច់នៅពេលទទួលយកគម្រោង ប៉ុន្តែពួកគេមិនមានឈុតឆាកជាមួយគ្នាទេ។ ជាមួយនឹងការងារស្នេហា តួអង្គសំខាន់ទាំងពីរបង្ហាញការស្អប់គ្នាដោយបើកចំហនឹងធ្វើឱ្យអ្នកទស្សនាពិបាកចូលទៅក្នុងតួអង្គ និងខ្លឹមសារនៃរឿង។ប៉ុន្មានថ្ងៃមុនការថតចប់ Tian Xi Wei និង Zhang Linghe ហាក់មានភាពចម្រូងចម្រាស។ ភាគីខាងតារាស្រី Tian Xi Wei បាននិយាយថា អ្នកគាំទ្ររបស់ Zhang Linghe បានប្រើពាក្យមិនសមរម្យ អសុរោះជាច្រើនមកលើនាង។ លើសពីនេះនៅពេលដែល Tian Xi Wei សុំការអនុញ្ញាតសម្រាកពីការថតរឿង ដើម្បីចូលរួមព្រឹត្តិការណ៍មួយ ភាគីខាង Zhang Ling He មានចេតនាបញ្ចេញវីដេអូក្រោយឆាក ដែលតួសម្តែងត្រូវសម្តែងស្ទីលទ្វេដង ដើម្បីស្តីបន្ទោស Tian Xi Wei ថាមិនបានថតរឿងហើយជំនួសមកវិញការឆ្លៀតពេលទៅចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្ម។ ក្រោយមក Zhang Linghe ខ្លួនឯងបានអវត្តមានពីការសម្តែងបន្ទាប់ដូច្នេះ Tian Xi wei ត្រូវតែសម្ដែងដោយស្ទីលទ្វេដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLGyPZ9mbisGRyC6HKq-XsQb1sjJ8DP0VLAgIhYJenBB93pUae4uIv0GuQ4F46B33sysKSZuSrzWfSr-w1shTBLc6_Fqpkke6ltPdrymLdxTZxFDb1yu6PwJhCcbkdO-X3xgJ2_LiX1zIYcmxNfRU370J8TGSKyK7sYx1jWBtzFtTlnLFmvMMEo5Au1X2Q/s1080/image_2025-04-24_11-50-43.png

តាមពិតទៅ ជម្លោះរវាង Tian Xi Wei និង Zhang Linghe កើតមានមុនការថតរឿង Zhu Yu ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ បញ្ហាតំណែងតួសម្ដែងទាំងពីរ (តំណែងទីមួយក្នុងការសម្ដែង ការដាក់ឈ្មោះលើ Trailer poster…) មិនត្រូវបានដោះស្រាយដោយសន្តិវិធីទេ។ ទោះបីជា Zhang Linghe ត្រូវបានប្រកាសជាអ្នកដឹកនាំក៏ដោយ ក៏ភាគី Tian Xi Wei បានបដិសេធ ដោយអះអាងថា ការងារដើមគឺជារឿងរបស់តួឯកស្រី ហើយ Linghe គឺជាអ្នកយឺតយ៉ាវ ប៉ុន្តែចង់បានផលប្រយោជន៍ច្រើនជាង។ ពួកគេទាំងពីរនាក់មិនចុះចាញ់នឹងភាគីម្ខាងទៀតឡើយ ដោយខ្លាចថាសិទ្ធិ មុខតំណែង និងតួនាទីរបស់ពួកគេនឹងត្រូវប៉ះពាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsP3vzGv53KO_rwTflgo6zmcPmdbYbtjQzk96N7LASf7BOjU3z-wgkxYoayqPyHRqU10U69loaBSxpEOYjC28HIwshNXNY5v-3eU_vsTw6G4khqMbj2HKhUvWN6ZTx-8ZLTLmTvH7hNAN55_E8Oyj1lmNHNfkBb5DSI0yixe2YkXEDCu6hCWiOmyy4tjN4/s1000/image_2025-04-24_11-50-44.png
កន្លងមក Sina បានរាយការណ៍ថា ព្រឹត្តិការណ៍ Starlight Awards ដែលរៀបចំដោយ Tencent Video បានកន្លងផុតទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានរឿងចម្រូងចម្រាសជាច្រើនអំពីតំណែង និងល្បិចរបស់សិល្បករ ដើម្បីប្រជែងយកចំណាប់អារម្មណ៍។ Tian Xi Wei បានក្លាយជាប្រធានបទក្តៅនៅពេលដែលនាងត្រូវបានប្រមាថដោយអ្នកគាំទ្រនៅលើឆាក៕

សម្ងំៗ ជូវី លីន បើកហាងពីរកន្លែងបន្ថែមពីលើអាជីពសិល្បៈ

0

ដ្បិតថាក្លាយជាតារាឯករាជ្យមិនទាន់បានសាងស្នាដៃចម្រៀចធ្លោខ្លាំងប៉ុន្តែគេសង្កេតឃើញថា ជូវី លីន បានចាប់ផ្តើមជាមួយនឹងការបើកហាងកាហ្វេផ្ទាល់ខ្លួននាពេលថ្មីៗនេះ ព្រមទាំងកាលពីមុនបើក Pub មួយកន្លែងទៀត។ នៅក្នុងការងារសិល្បៈ ជូវី លីន ក៏បានថតឱ្យផលិតផលនិងកម្មវិធីមួយចំនួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAxsDSpxH-FrXII7B-N8iiB2XKmYUkUURTAC9qge8HYFXeQO1aHpcoOEUj6KGIQMzPRqBcmJ6WhB7nR3AsLM8DOsO4xJkYvDQm8zpv36JaPezCANgvw0YZUP1ZpqxN7fwo06XK3z-e1Nu5Nm3qh_10HoPGv1UEMoaoI6ugqYxfu-HwWzryFEWROa3BJT6B/s2048/image_2025-04-26_13-32-19.png

កាលពីថ្ងៃទី២២ មេសា តារាចម្រៀង ជូវី លីន បានប្រកាសអំពីបើកដំណើរការហាងកាហ្វេរបស់ខ្លួនដែលមានឈ្មោះថា « 9Café by Juvie» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៦០, សង្កាត់ បឹងកក់ ២, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ។ ក្នុងវីដេអូអំពីការប្រូម៉ូតហាងរបស់ខ្លួនការដេគ័រនៅក្នុងហាងកាហ្វេនេះគឺមានបរិយាកាសជាមួយនឹងតន្រ្តីនិងរូបគំនូរសិល្បៈជាដើម។ ក្រៅពីហាងកាហ្វេដែលទើបនឹងចាប់ផ្តើមនេះ កាលពីខែកុម្ភៈ ជូវី លីន ក៏បានបើកដំណើរការហាងថា 9 – ណែន Pub នៅម្តុំទួលគោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZTdjOS93McgOA3wOsMBmuru99jk9rGO1IKkd2SBCiydOYYgseLon5Tj_N99lvyRe8440L6AbfksCEuMNDdKfhU0xlRLmZIIquMxYPsmyMqqhdej8vQJ85eC7OrIjEEluWBJXR_LXFRuwDaSl1_ia3jQm2Z9kNeKAgleDhquDdZQGlrjBO6oXnrAbQGpF/s2048/image_2025-04-25_11-21-22.png

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីដើរចេញពីទ្រនំបារមី ជូវី លីន បានបន្តអាជីពរបស់ខ្លួនជាតារាចម្រៀងឯករាជ្យ។ ក្រៅពីការច្រៀងលោកក៏មានទេពកោសល្យទៅលើការផលិតវីដេអូដោយបានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ,ជី ដេវិត ទទួលបានតំណែង ក្នុងកម្មវិធីរ៉េប ថតវីដេអូចម្រៀងជាមួយក្រុម La Cima រួមទាំងថតវីដេអូជូនលោក អ៊ឹង ស៊ីវឈន់ ត្រូវជាគូដណ្តឹងរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLNDHshuPYqm9VMZ3NCO_WNzD8LDgEAwSq-M3swsgXLIoTTnFDQWMQ2SoGEpOoJe1RH4bR3bjjS0-1H-E1YQvGx7zmZa5uMRjXea30jp81CzJwKZUNoaCZeiLWdVU5zH8kmTi7JmvH3Xx30q0EbDv4XL3LaEUBScl1fl2nLU1-zBc1Clkr0xcEw1i7sPH/s2048/image_2025-04-25_11-21-23.png
ងាកទៅកាន់ចំណងមិត្តភាពវិញ ដ្បិតថាបានបំបែកក្រុមនិងសាងវិថីសិល្បៈដាច់ដោយឡែកប៉ុន្តែ ជូវី លីន និង នរិទ្ធ នៅតែបន្តមានទំនាក់ទំនងជាមួយគ្នាខណៈកាលពីថ្ងៃទី២០ មេសា កន្លងមកថ្មីៗនេះលោកក៏បានបង្ហោះជូនពរថ្ងៃកំណើត មេសា ជំនួយការរបស់ វណ្ណដា ផងដែរ៕

ឆាប់ៗនេះ! ភាសាខ្មែរនឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ប្រទេសម៉ាឡេស៊ី

0

ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាល និងក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ីបានជ្រើសរើសយកភាសាខ្មែរ និងភាសារបស់ប្រទេសក្នុងអាស៊ានចំនួន២ទៀត ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្ស ដើម្បីជាការលើកកម្ពស់អំពីការយល់ដឹងអំពីវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2gZXGuV5ovusiZFwauUoijofK34Wd4N0fNOiMLA1OhYmsjFC9vp9h8qRplY6-IlSfbv1AOW2_eFcDwBPb5dwNs_n8eEx63TIa87gs8ZtbcP46T711ms5TNuyHOh6R94yudDi8g5otQKA0VQlvtW7m_RpRWUo9Z_RTOsVok6FO_pjBTdg8yLPHlcc_dELE/s720/image_2025-04-26_08-29-13%20(2).png

កាលពីថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី អ្នកស្រី Fadhlina Sidek បានបញ្ជាក់ថា ភាសាខ្មែរ ថៃ និងវៀតណាម នឹងត្រូវផ្ដល់ជាជម្រើសសម្រាប់សិស្សរៀន ដូចជាភាសាបរទេសដទៃទៀតដែរ ប៉ុន្តែវាមិនមែនជាការដាក់ជំនួសនូវមុខវិជ្ជាដែលមានស្រាប់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី The Malay Mail។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYapuNkYk6fy2v3o3YK4FGVa84pxrcz3tLpV3-MXBeN7fdJUeIKTyvfop3DWHtNFAbEfprMRHIe6FV0wYzBgd939HHsNvb3nn_oFcP5hJ1ED4G8yeo7XcsPQ8668EpOI6OEVBI1IZW1ue3EOQIv0xdVdVvSYSzju_QhCq99ssg1IGRoN2574P53ltAnjj/s750/photo_2025-04-25_14-37-51.jpg

គម្រោងនេះគឺស្របតាមគោលនយោបាយរបស់ម៉ាឡេស៊ី ក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្ដារប្រទេសនៅអាស៊ាន និងបណ្ដុះបណ្ដាលសិស្សឲ្យមានការត្រៀមខ្លួនក្នុងបរិបទតភ្ជាប់គ្នាជាមួយប្រទេសក្នុងអាស៊ានផ្សេងទៀត។ លើសពីនេះ អ្នកស្រី Fadhlina បានលើកឡើងថា ៖ បច្ចុប្បន្នភាសាដើមរបស់ប្រទេសម៉ាឡេស៊ីគឺ Bahasa Malaysia និងភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះ គឺបានចូលរួមលើកស្ទួយដល់កិច្ចសហការក្នុងតំបន់។ ដូច្នេះការដាក់ភាសាបរទេសដូចជា ភាសាខ្មែរ ថៃ និង វៀតណាមនេះ ចូលក្នុងកម្មវិធីសិក្សាមិនមែនជាការដាក់ជំនួសភាសាដើមឡើយ ពោលគឺដាក់ជាជម្រើសភាសាបន្ថែមសម្រាប់សិស្សរៀនសូត្រដើម្បីបន្តឹងចំណងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibOQZ5EOBg_HxWuZlKAMYFnbV8JQu6XSLIJkJH3nzkzRXlkywwkTJl6ZT9IxdUco6jJ2xYSt4ganlmO2hoacVy169rVVsMUxH-I-skYLB1oNXzLo3XQH3n9K_TVrtK2mfbz0lzvOk_GkthEdkaa-wzgwX0fj83KjzyVWS1KY4FlZJr1lbNT5bjzl_Rd5TL/s768/photo_2025-04-25_14-37-50.jpg

គួរបញ្ជាក់ថា គម្រោងក្នុងការដាក់បញ្ចូលភាសាខ្មែរ និងភាសាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតចូលក្នុងកម្មវិធីសិក្សារបស់ប្រទេសម៉ាឡេស៊ីនេះ កំពុងស្ថិតនៅក្នុងការវាយតម្លៃ ប៉ុន្តែវានឹងផ្ដល់មកនូវផលវិជ្ជមានព្រោះវាបង្ហាញពីភាពចម្រុះនៃភាសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmuPexZk5evNRlh53UNfhi92sJOYcFMgXLvDb9b_zx4xZK2O0XlNvtBLD6dlqyqxAWTKnCXCxgdgaWlPjeXwby5KIvVG-aS2Gcbi0O-cLJLAqjG5HOkBd7A-rdsL7oGCQd23yz3Ohyphenhyphen3EDHjY_xwVjrhmQtCaYoeq2s8a7_xjlUAtlqM0Byzy3t7q7jREen/s1240/photo_2025-04-25_14-37-51%20(2).jpg

លើសពីនេះទៅទៀត ប្រទេសម៉ាឡេស៊ីមានការជឿជាក់ថា ៖ ចំណងទំនាក់ទំនងរបស់អាស៊ាននឹងកាន់តែមានភាពរឹងមាំឡើង តាមរយៈការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ឲ្យស្វែងយល់ពីភាសា ទំនៀមទម្លាប់ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក។ មួយវិញទៀត វាក៏នឹងផ្ដល់ឪកាសការងារល្អៗដល់សិស្សបន្ថែមផងដែរ តាមរយៈការធ្វើអាជីវកម្ម និង ទេសចរណ៍នៅក្នុងតំបន់អាស៊ាម៕

Elon Musk សន្យាដកថយពីការធ្វើនយោបាយ បន្ទាប់ពីប្រាក់ចំណូលក្រុមហ៊ុន Tesla ធ្លាក់ចុះជាគំហុក

0

សហរដ្ឋអាមេរិក ៖ Elon Musk និយាយថាគាត់នឹងត្រលប់មកផ្ដោតលើ Tesla វិញ ដោយដកថយពីការធ្វើនយោបាយ និងមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងក្រសួងរបស់សហរដ្ឋអាមេរិក (DOGE) ជាមួយលោក Donald Trump បន្ទាប់ពីរកឃើញថាមានវិបត្តិហិរញ្ញវត្ថុនៅក្នុងមុខជំនួញរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaIfkuQK9YiLtdF_jrbKsRjK3rQOmc6yUngS_Aee9ng8DqYnop1sHsS3n6lFlm7Vwq8xl0H1_k8eve9W9ZDd1vGs9fJOKMzWYAsQmF1lovVE8jotv2Pe_adKZ6EVqYMJFS5kr-fK_l0g9Bbtk6HKg5kuzmEsLWJx7Sbp2ps1hIqAfn4egK8aiDpc7dblRx/s1200/image_2025-04-26_13-20-13.png

កាលពីថ្ងៃអង្គារនេះ Musk បាននិយាយប្រាប់អ្នកវិនិយោគជាមួយក្រុមហ៊ុនTesla ថាគាត់នឹងកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។ Musk បានលើកឡើងថា ចាប់ពីខែក្រោយទៅ ខ្លួននឹងកាត់បន្ថយពេលវេលាសម្រាប់ធ្វើការជាមួយរដ្ឋាភិបាលឲ្យសល់តិចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzpm1X8rK_apDptIigAFei0WlF2IGnRpW-f862QUEvNNuLvWJEuHqW77zaIHmdRDCAe-BxX8i0HqnVSAemScdRx-SEnipM1HNr0vF2L6EqZzrNoVIbUHA_l1-3lz494ZdW4oLYIHlT81WFicQ5Kyh_onfQMoTTbFRTNLAsxH-cq230jmNLDDmjm2ik1gC/s2560/image_2025-04-26_13-20-13%20(2).png

ជាក់ស្ដែងក្រុមហ៊ុន Tesla មិនសូវប្រឈមនឹងពន្ធគយដែលកំណត់ដោយសហរដ្ឋអាមេរិកដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតឡើយ ប៉ុន្តែចំនួនការលក់នៃក្រុមក្រុមហ៊ុននេះបែរជាធ្លាក់ចុះយ៉ាងខ្លាំងទៅវិញ។ បើតាមអ្នកជំនាញវិភាគសេដ្ខកិច្ចបានលើកឡើងថា ៖ កត្តាដែលជម្រុញឲ្យមានការថយចុះក្នុងការលក់នេះ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ដែលមិនអាចធានាឲ្យមានទំនុកចិត្តក្នុងការបើកបរបាន ព្រមទាំងកំណើននៃស្អ..ប់ទៅលើលោក Elon Musk បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានចូលរួមយ៉ាងសកម្មជាមួយរបបនយោបាយរបស់លោកDonald Trump។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5mVUcsQsZOPekQj62UMBigBlpLumWtUtKsp84AHy7Z4MoeR152rVk3W_UG04MAHlIU6X-iH0JTjPGtlcpHIWGH0wAQ_aRAQpMVUwuDHVf-jAmgrP-MR26dQYwTMQhyhET3AcCIx5zWdFJ5CBwJB6rYaE2Q9GDVMrhOVNm11xMkyYWvCF4Tfx3KrMrBXq/s948/image_2025-04-26_13-20-17.png
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះគឺបានតិចជាង ៥ម៉ឺនគ្រឿងនៅទូទាំងពិភពលោក ដែលជាកំណត់ត្រាលក់ទាបបំផុតក្នុងរយៈពេល 3 ឆ្នាំនេះ ព្រមទាំងជាការលក់ដែលធ្លាក់ចុះធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនប្រចាំត្រីមាសតាមឆ្នាំនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1_-0a4GK6L6W8CjXCPAwbv13DoYmbTYusqMcHTJ1lKCOldg9wC6gZc9jsnYvwL729idfbbYR7uFunPLb8qHkDcT0YWEKUp6LSVAX4cVOBedStLxLyNMI75qrqD0FiWX_ikA4yJG6ZeA9iIqeCZ3i2_rdF5kBYsp8WNecaZdp9_rJFD7StZUOYssS9IqvK/s1920/image_2025-04-26_13-20-16.png

យ៉ាងណាមិញ លោក Elon Musk នៅតែនិយាយការពារថា ចំពោះបញ្ហានេះ លោកមិនអាចបន្ទោសលោកDonald Trumpបានទេ ព្រោះការសម្រេចចិត្តពន្ធគឺអាស្រ័យលើប្រធានាធិបតីសហរដ្ឋអាមេរិកទាំងស្រុង។ ប៉ុន្តែលោកនឹងខិតខំស្ដារវាឡើងវិញ បើទោះបីជាលទ្ធផលអាក្រក់នៅក្នុងត្រីមាសចុងក្រោយនេះក៏ដោយ។ មួយវិញទៀតលោកបានសម្លឹងឃើញថា អនាគតរបស់ក្រុមហ៊ុន Tesla កាន់តែភ្លឺស្វាងជាងពេលណាៗទាំងអស់។ លោកថែមទាំងអះអាងថា ក្រុមហ៊ុនTesla កំពុងពង្រឹងលើមុខងារបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្ត រួមទាំងការបង្កើតនូវមនុស្សយន្តដែលបម្រើឲ្យមានភាពសម្បូរបែបប្រកបដោយនិរន្តរភាពសម្រាប់មនុស្សទាំងអស់គ្នា ៕

ក្រុមហ៊ុន វឌ្ឍនៈ សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ

0

សេចក្តីប្រកាសគាំទ្រ
ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង ដូចមានចែងក្នុងលិខិតលេខ ៦៩៥ សជណ.ពទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគោរព និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុន វឌ្ឍនៈ តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គម រហូតមានការទទួលស្គាល់នូវស្តង់ដារ និងគុណភាពពីស្ថាប័នអន្តរជាតិធំៗកម្រិតពិភពលោកជាបន្តបន្ទាប់ តាមរយៈការទទួលបានមេដាយមាសចំនួន៤៤ និងពានពេជ្រចំនួន៦ ត្រឹមរយៈពេលជាង៣ឆ្នាំនៃប្រតិបត្តិការ។
ក្រុមហ៊ុនសូមប្តេជ្ញាគាំទ្រ ដើម្បីជំរុញការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្តង់ដារ និងគុណភាពជាចម្បង។
សូមអរគុណ!

ងាយ និងរហ័ស! សេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញទទួលបានការកោតសរសើពីពលរដ្ឋ

0

រាជធានីភ្នំពេញ ៖ សេវាផ្ដល់លិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញដែលទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់តាមបច្ចេកវិទ្យាជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLeuUPjqIG04WnFi0o1w0YEmeNBXIPnBQ_3IQuTVKptiiFcvuJbafpp_Nd-BnXkQd6TwihfF3prvfMtrnfHvSvPLoHEPePhLkoLZ20b4EtzoeESKUkGcnAs7vOj0LcQPWoCt47Dlf9wj0t630uFhBN0o5iqo2F4tGABtp92DwPkGgBn6qXcukSZIb9nCs_/s1280/photo_2025-04-25_09-14-43.jpg

ការស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ គឺមានភាពងាយស្រួល និងឆាប់រហ័ស ដោយដំណើរការស្នើសុំគ្រាន់តែតម្រូវឲ្យអ្នកចូលទៅក្នុងគេហទំព័ររបស់ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម” បន្ទាប់មកធ្វើការចុះឈ្មោះដោយបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួន រួមជាមួយឯកសារមួយចំនួន និងដាក់ស្នើសុំ។ ក្រោយមកអ្នកត្រូវរង់ចាំដើម្បីឲ្យខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រួតពិនិត្យឯកសាររបស់អ្នក ក្នុងករណីព័ត៌មាន ឬឯកសាររបស់អ្នកមានគ្រប់គ្រាន់ និងត្រឹមត្រូវអស់ហើយ នោះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការជូនដំណឹងមកអ្នក ដើម្បីឲ្យអ្នកទៅទទួលយកលិខិតឆ្លងដែននៅទីតាំងណាមួយដែលអ្នកបានស្នើសុំមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDUL111-tAX534LkI5SXCoCgOAd_syb8rPC0L1HJcDc96Sbe2PaJUN9mv4ElmZUWRd31y1QwOMBwoIbc8GpqhQtI1GV-eLqnNhFRlZIlyxBQ02gGYM4z1h0PZ2Bqjnp-JYak-UUc45BNoSl7lHKqxescK_PveGYLjkACmI2payzS4WvhLYCh9ioJVCquE/s1241/photo_2025-04-25_09-14-45.jpg
ពលរដ្ឋម្នាក់ដែលបានចុះឈ្មោះស្នើសុំសេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញបានពោលសរសើថា ៖ ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះ? បើចង់លឿន ចុះឈ្មោះតាមអនឡាញជាមុន ពេលមកដល់ទីតាំងនឹងមានភាពងាយស្រួល មន្រ្តីរួសរាយ និងធ្វើការលឿនរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9JLHRbAZ6YooV75uqCuVeqFA5FKlPx7E5MwE2Ke4Mbu6AbTi3OD8YLF8-ncl1qq7RB_7gqq-KutNtVZyFR3v9ZI8dBesOJpLP3DzW6ihonP0lF1zRtHkV0GvifxF30Ki-AUXPGKKJuJRiPgRRcsPdKIpXGNi844XBBC_xv0sy1JlxNsEheFPdN7SjdqW/s1280/photo_2025-04-25_09-14-44%20(2).jpg

តាមប្រភពពលរដ្ឋដដែលបានបន្តទៀតថា ៖ តាមពិតពីដំបូងលោកគ្រាន់ចុចចុះឈ្មោះសាកល្បងនោះទេ ព្រោះមិនដឹងថាវាដំណើរការរបៀបណាឡើយ ប៉ុន្តែបន្ទាប់ពីធ្វើតាមការណែនាំរបស់ជំហាននីមួយៗ ដោយបញ្ចូលឯកសារមួយចំនួន ហើយទទួលបានជោគជ័យដោយមិនមានភាពស្មុគស្មាញឡើយ។ ជាងនេះទៅទៀតលោកបានបន្ថែមថា ៖ ត្រឹមរយៈពេលមិនដល់ ២៤ម៉ោងផង លោកបានទទួលសារជូនដំណឹងពី “អគ្គនាយកដ្ឋានអន្តោប្រវេសន៍” ឲ្យលោកយកឯកសារទៅបំពេញបែបបទនៅទីតាំងដែលបានស្នើសុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Wj3r3-hBzllNiCJWydK0VBtyJ6vjNLD9avxPHFJn7x-kBsx1lemNalAUIVASR1jI6dCN2cF6cdur5k_0ffSZi91LiPsHATJ1413Z9Qm7WHhL8fwL6EKk4uZl2y-0SNE06qHSQ5k4ZGjB1bFQJ1yk2YL_o5fiut80C9tzRmNBU4kiaNM2_VwbU7kKNc5G/s1280/photo_2025-04-25_09-14-44.jpg

ឆ្លងកាត់បទពិសោធន៍នេះ លោកអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ធ្វើលិខិតឆ្លងដែន ឲ្យសាកល្បងចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនសិន ព្រោះវាមានភាពងាយស្រួល ចំណាយពេលវេលាតិចតួចបំផុត និងល្អសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់លិខិតឆ្លងដែនបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGM69zFf94-l9KvX1M5RbwiJ22_P3j9wwiwBC4GmY11uQRmDtZiJBsCDecTgIIjwIzj4MuilyqqMKEGp8t1AWXA9EhOTguRlOS8lOQMbnCeggw1jBwSP5xPUbJb9Vw3YfLgk7of07qcreAW0Z91etRvZZv4ju-LxfeQ9EgT5PnKa26m0UJD8RkOekxPJ_e/s1280/photo_2025-04-25_09-14-45%20(2).jpg

គួររំលឹកថា សេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ត្រូវបានដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤កន្លងមក ដោយទទួលបានលទ្ធផលការងារតាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន ៥,១៨៨ពាក្យហើយ៕