Influencer ល្បីឈ្មោះប្រចាំប្រទេសលោក ហេង វិសាល និង ជា ស្រីនា ជាភរិយាបានធ្វើរឿងដ៏គួរឱ្យស្ងប់ស្ញែងដោយអ្នកទាំងពីរបានបរិច្ចាគទឹកប្រាក់រហូតដល់១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ការបរិច្ចាគនូវទឹកប្រាក់នេះគឺជូនទៅដល់មន្ទីរពេទ្យចំនួនពីរ និងថវិកាមួយផ្នែកទៀតទៅកាន់កងទ័ពដែលកំពុងការពារនៅព្រំដែនតាមរយៈលោក តាំង គីមឡេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-iFZzcTfB6zFZsMNcmzbU99KGXf4aP35kwtCuukquyxkh2eCXBJivlFgxBhuSrO5ljhvOkiuOZHSNqKrO7pKQDg1cUfYO3nrMz1EADL3AMlQgtvao8mqF9Aj6tqm58Hae8EF4tCOkPFibn2QEfcO_g9Q-JwCYj2EmBKMKE1HOn4eVmJorAdWtqKZKj_C/s2048/image_2025-06-02_13-54-05.png
នៅលើបណ្តញសង្គម Weyoung Cambodia ដែលជាក្រុមហ៊ុនរបស់អ្នកបង្កើតមាតិកា ហេង វិសាល និង ជា ស្រីនា បានប្រកាសថា «មុនបញ្ចប់កម្មវិធី Weyoung Launching Party ក៏នឹងបន្តចែករំលែកក្តីស្រឡាញ់មួយចុងក្រោយ ជាមួយកុមារកម្ពុជានិងបងៗ កងកំលាំងការពារព្រំដែនរបស់យើងដែរគឺ Weyoung នឹងបរិច្ចាកប្រាក់ចំនួន ១០០០០$។ ៨០០០$ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា និង២០០០$ជូនទៅកាន់បងៗកងកំលាំងរបស់យើងដែលកំពុងតែការពារនៅព្រំដែនតាមរយៈបង តាំង គឹមឡេង។ ពីក្រុមការងារនិង ភ្ញៀវ Weyoung សូមជូនពរប្អូនៗ បងៗកងកំលាំង និងប្រជាជនកម្ពុជាទាំងអស់ជួបតែសេចក្តីសុខ ជោគជ័យ រីករាយ និងមានសុភមង្គល »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjejmDVdSlmqOrF8Pr2f3TMYLXkVnCHMB9dV7qdwgS9Tm2hCplqBG0GWPRY-kbcCBb1ftTMsRmXnXF575Mh3wQuU39zR0KP8U8YL-PiQp3SARi7Wggj-f6gMkx9jMXwiq7qPtbs6lpWikqNHxCgonJca-gk7Hk3MpPE0roLXFb4eiaQ8mv4RPVRHSurt1vt/s2048/image_2025-06-02_13-54-08.png

ជាមួយនឹងការប្រកាសខាងលើនេះ ហេង វិសាល និង ជា ស្រីនា ក៏បានបង្ហាញពីប្រតិបត្តិការផ្ទេរប្រាក់របស់ខ្លួនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាចំនួន៤០០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន៤០០០ដុល្លារ និង២០០០ដុល្លារទៀតទៅកាន់លោក តាំង គីមឡេង ដើម្បីជួយទៅដល់កងទ័ពកម្ពុជាដែលកំពុងបំពេញកាតព្វកិច្ចដោយសេចក្តីអង់អាចការពារទឹកដីកម្ពុជាពីសត្រូវឈ្លានពាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpEd8QFdYkirwrqB9m-i6b9ygpSuxU5dU63G9G7-6wuf4HG7fBj7udlp9qjcKKJ-R3idFgVbymbnrkMBSuwuKOFCZHqV84gtlDaEpzQuDKSbx2dgvg5hn5L-9lLTBmBzdY-mqkyu5HLDXAyWPtkPFvnP9iEoyobOYbvA457o2j85ZZ7XxXP_YmEiC1hyphenhyphenZ/s1440/with%20husband.jpg
ទឹកចិត្តរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងទាំងពីររូបបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ក្នុងនោះម្តាយ ជា ស្រីនា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលឃើញកូននិង កូនប្រសារមានចិត្តសប្បុរសយ៉ាងនេះ។ ជារឿយៗ ហេង វិសាល និង ជា ស្រីនា តែងតែជួយបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយទ្រទ្រង់ទៅដល់កន្លែងខ្វះខាតរួមវត្តអារាមមួយចំនួនផងដែរ៕