ខេត្តឈៀងម៉ៃ ៖ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់ប្រទេសថៃ (TMD) បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត 4.5 រិចទ័រនៅក្នុងប្រទេសថៃ ក្នុងក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ កាលពី 31 នាទីមុន។ ពោលគឺកាលពីវេលាម៉ោង ២និង០៧នាទីរសៀល ថ្ងៃចន្ទ ទី២ ខែមិថុនា ក្នុងជម្រៅដ៏រាក់ត្រឹមតែ ១.គ.មចុះក្រោមពីផ្ទៃដីប៉ុណ្ណោះ។
ដោយផ្អែកលើទិន្នន័យបឋមនៃការរញ្ជួយដី ការរញ្ជួយនេះបានបង្កឲ្យមនុស្សជាច្រើននៅក្នុងតំបន់ទទួលដឹងពីរំញ័។ វាបណ្ដាលឲ្យទ្វា ឬបង្អួចកញ្ចក់នៅតាមផ្ទះមយយចំនួនបានបាក់បែក និងបង្ករឲ្យមានរបស់របររង្គើរធ្លាក់។ល។ ចំពោះទិន្នន័យខូចខាតសរុបនៅមិនទាន់ច្បាស់ការនៅឡើយទេ។
ចំណែកនៅតំបន់ Ban Mae Waen ប្រជាជនប្រហែល 5,500នាក់ ដែលស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី ក៏ទទួលបានអារម្មណ៍ថាមានការរង្គើរកម្រិតស្រាល។ ការញ័រនេះក៏បានជះឥទ្ធិពលទៅដល់ តំបន់ សានកំផែង, ក្រុង Ban Mae Thalop និង Hang Dong ឲ្យទទួលដឹងពីការញ័រផងដែរ។
គួររំលឹកថា ព្រឹត្តិការណ៍រញ្ជួយដីថ្មីៗនេះ គឺកើតឡើងបន្ទាប់ពីការរញ្ជួយកម្រិតស្រាលៗជាច្រើនបានកើតឡើងកាលសប្តាហ៍មុន រួមមានការរញ្ជួយកម្លាំង ១.៦ ម៉ាញេទុត នៅស្រុកផាំង ខេត្តឈៀងម៉ៃ កាលពីថ្ងៃទី ២៧ ឧសភា។ ក៏ដូចជារញ្ជួយដីដែលមានកម្លាំង ៥.៩ នៅភាគខាងជើងអាស៊ី (មីយ៉ាន់ម៉ា) កាលពីថ្ងៃទី ១៤ មេសា ដែលអាចមានអារម្មណ៍ឮបានដល់ឈៀងម៉ៃ និងឈៀងរ៉ៃផងដែរ។ បញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីស្ថាពរភាពសំណង់ក្នុងតំបន់ភាគខាងជើងនៃប្រទេសថៃ។
បច្ចុប្បន្នអាជ្ញាធរថៃកំពុងបន្តតាមដានពីសកម្មភាពរញ្ជួយដីយ៉ាងជិតស្និទ្ធ ព្រោះបើតាមការត្រួតពិនិត្យមើលរបស់អ្នកជំនាញខាងគ្រោះរញ្ជួយដីបានបង្ហាញថា នឹងមានការរញ្ជួយកម្រិតស្រាល ទៅមធ្យមជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប៉ុន្តែគេមិនអាចដឹងមុនពីពេលវេលាជាក់លាក់របស់វាបានឡើយ៕










