រាជធានីភ្នំពេញ ៖ មិននៅស្ងៀមនោះទេ! ក្រៅពីត្រៀមដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន ពេលនេះក្រសួងការបរទេសកម្ពុជា ក៏បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវា.យប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដោយបញ្ជាក់ថា សកម្មភាពនេះគឺជាការរំលោ.ភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnyo45IApqyMgCzziZN2WZjhfqZypwJs835DQpBYmBUnmAWzavZfDYsow3Jst8BVSz9KxE8wY6G4a-qrrpv82gGDAzbL7xA9q-D6U1iXaM8MeAs5pqdBsBNrnn20h8buX9oXhQxA0alVrrn1qyqNhtqlv58DD8s14gxeBccN6vg05Qytnftiivw4-wW06g/s2048/502726049_1113771800795303_3987242340758371750_n.jpg
នៅក្នុងសេចក្ដីកំណត់ទូតមួយដែលបានផ្ញើទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងអរិភាពដោយប្រដាប់អា.វុ.ធ នៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃបានបើកការបា.ញ់ប្រហារដោយខុសច្បាប់លើលេណដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា ដែលបណ្ដាលឲ្យមានការសម្លា.ប់ទាហានខ្មែរយ៉ាងអយុត្តធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1VfWF_ju-SDgSXN68MLygS-VO6xsYveMlF7ToJ3KdAgOVI0_IyKCL3Swj2GuGQNgFQZAtJTlB356JDexXl3DPTWnLfn7Oxo5TXIwyLcxhIAhhHPmLGWGVa4cVMzFwYxRTnoEeQxkmZavzCnDkhh_sb6qXZq0xi0O9_jTsOOHgGqZzI2uznM0jZ1dOFgm/s960/photo_2025-06-02_09-56-09.jpg

ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះការវា.យប្រហារនេះ និងអះអាងថានេះ ជាការរំលោ.ភលើដែនអធិបតេយ្យភាពកម្ពុជាពីភាគីកងទ័ពថៃ និងទាមទារឳ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយម៉ត់ចត់ចំពោះបញ្ហានេះ ដោយត្រូវយកបុគ្គលដែលបានបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcJJcQxUkLL5szaPXceD3SARtxoiOxYvoJq8H0anEdPj9EDm8sCM-agWGfpNUj61768PlfW9nEzRWNik0s6QsrEheCHmcuOLwPgRjTkDZBFJ3VMcn-Fm_y02uL9CsJOhPQl9boF4FSd6i2GJS6hiXkNP3qGgNStjTpX8cTR7_-Ny-49MC2F4ihD3e_9wQ/s2048/502681161_1113771727461977_3586959429560987917_n.jpg
ជាក់ស្ដែង នៅក្នុងកំណត់ទូតខាងលើ ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា ទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងនោះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០០ មកម្ល៉េះ មិនមែនជាការតាំងទីឈរជើងរំលោ.ភលើអធិបតេយ្យភាពថៃ ដូចអ្វីដែលក្រុមជ្រុលនិយមថៃមួយចំនួនតូចបានលើកឡើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4wv5Ly2_PTFFrhR_t3k-mrog2xM1HhexreyUnURUdFpoEnggovcG6gfiM3nHRTKIW-KWxzqny1tlRAgWQ9-TphFCodK2zx9bDM5gXSs5uAQP_RHfxS2Z63OR58b3R0B-8OmS4yCp_ySLBoxoWCXlbJ0akCBy4WeZYD6HmHYhuaRghllXcO6mc41Rzjknf/s1280/photo_2025-06-02_09-56-11.jpg

អាស្រ័យហេតុនេះ កម្ពុជានឹងនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងស្វែងរកបុគ្គលដែលបានប្រព្រឹត្តិអំពើដ៏សា.ហាវមួយនេះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបានម៉ត់ចត់។ ហើយកម្ពុជាក៏នឹងនៅតែរក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដទៃទៀត៕