Home Blog Page 501

Cha Eunwoo នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកស្អប់ជាលើកដំបូងក្នុងរយៈពេល៩ ឆ្នាំ

0

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Fantagio បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយព្រមានថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងសកម្មភាពរបស់ Hater ទៅលើតារាចម្រៀងនិងសម្តែង Cha Eunwoo ។

ក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា «ការបង្កាច់បង្ខូចអាក្រក់ ការបង្ខូចកេរ្តិ៍ឈ្មោះ និងចរិតរបស់សិល្បកររបស់យើង និងការផ្សព្វផ្សាយដោយមិនរើសអើង និងការផ្សាយឡើងវិញនូវពាក្យចចាមអារ៉ាម និងការបង្ហោះដែលបង្កគ្រោះថ្នាក់កំពុងរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អនឡាញ។ យើងបានកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដោយសារលក្ខណៈរសើបរបស់វា ប៉ុន្តែដោយសារអំពើអាក្រក់ដដែលៗ យើងបានកំណត់ថា យើងមិនអាចមើលរំលងវាតទៅទៀតទេ ហើយកំពុងរៀបចំការឆ្លើយតបតាមផ្លូវច្បាប់ដ៏រឹងមាំដោយមិនមានការបន្ធូរបន្ថយ។

ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កើតការបង្ហោះព្យាបាទក្រោមស្បៃមុខនៃភាពអនាមិក ហួសពីការរិះគន់សាមញ្ញ និងជាទង្វើខុសច្បាប់ច្បាស់លាស់។ យើងកំពុងបន្តប្រមូលទិន្នន័យនៅលើការបង្ហោះព្យាបាទដែលសំដៅទៅលើសិល្បកររបស់យើង ហើយរបាយការណ៍ដែលផ្ញើដោយអ្នកគាំទ្រគឺមានប្រយោជន៍ច្រើន។

ក្រុមហ៊ុនរបស់ Cha Eunwoo បានបញ្ជាក់ទៀតថា យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពដែលរំលោភលើសិទ្ធិសិល្បកររបស់យើង ហើយយើងសូមថ្លែងអំណរគុណម្តងទៀតចំពោះការចាប់អារម្មណ៍ និងការគាំទ្ររបស់អ្នក»។

នេះជាលើកទីមួយហើយដែល Fantagio បានចេញសេចក្តីជូនដំណឹងបែបនេះជំនួស Cha Eunwoo ក្នុងអាជីពរយៈពេល៩ឆ្នាំរបស់លោក។ អ្នកគាំទ្រធ្លាប់បានផ្ញើកម្រងផ្កា និងឡានដឹកសពទៅកាន់ក្រុមហ៊ុនដើម្បីទាមទារការការពារបន្ថែមទៀតសម្រាប់សិល្បករ។ Cha Eunwoo បានប្រឈមមុខនឹងការអត្ថាធិប្បាយអាក្រក់បន្ទាប់ពីបទចម្រៀង ASTRO ដែលរៀបចំឡើងសម្រាប់សមាជិក Moonbin ដែលបានទទួលមរណភាពកាលពីពីរឆ្នាំមុន៕

លោក Bill Gates ទាយទុកថា ១០ឆ្នាំទៅមុខទៀត AI នឹងអាចធ្វើការជំនួសគ្រូបង្រៀន និងវេជ្ជបណ្ឌិត

0

បរទេស ៖ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Bill Gates បានធ្វើការព្យាករណ៍ទុកមុនថា ៖ នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នឹងអាចដើរតួនាទីជំនួសឲ្យគ្រូបង្រៀន វេជ្ជបណ្ឌិត និង នៅក្នុងការងារជាច្រើនផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9CeZdqsvnvd58qeeESav0uXT3ZcE8IJCh4d_vsboC2juxC9Ubls-fV4DZONv3O0fdIabS-GVuDEnmxkmbmA-nkY9tkBLYUjj0SHwvM3xZE744oeYplacmhdrztSembdoJ7AgLbKD5Gjery1NhaXKPevW4HtXRm763XrB8UKmnBBYUPljXLj6-90aWA95x/s1200/image_2025-04-28_14-37-31.png

ការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុន Microsolf រូបនេះត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី “The Tonight Show” ជាមួយពិធីករដ៏ល្បីលោក Jimmy Fallon កាលពីខែកុម្ភៈកន្លងទៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUWZGozIOW4-RciEAjKgbjl9f5rlvRJznYwa-YiBsr60ylYZtpwPWsCFTAxn74oNMdQv0_E1S4TvRLoSgRcpIRi5o3CFTLNDHtzBde5VJhKqrdD2SxGCUZiUl2bSLpWhx3MlxM0CFum1gBnmGkI1GxQM4fZGHSuTxeAl_Pz1SZX2g3QZeN5NlKKlK7LpDQ/s1600/image_2025-04-28_14-37-36.png
នៅពេលត្រូវបានសួរនាំអំពីផ្នែកបច្ចេកវិទ្យា លោក Bill Gates បាននិយាយថា ៖ លទ្ធផលនៃភាពជឿនលឿនយ៉ាងឆាប់រហ័សនៅក្នុងបច្ចេកវិទ្យាដែលដំណើរការដោយ AI បានអនុញ្ញាតឲ្យមានការប្រើប្រាស់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង រួមទាំងផ្នែវេជ្ជសាស្រ្ត ដែលរាប់ចាប់តាំងពីថ្នាំសង្កូវ និងការធ្វើរោគវិនិច្ឆ័យ មានភាពប្រសើរឡើង រហូតដល់ AI អាចក្លាយជាជំនួយការនិម្មិតដល់ក្រុមគ្រូពេទ្យ និងអាចក្លាយជាអ្នកបង្រៀនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtYG2LPMt3BVAUQqrDcr7MEv2cqgoo9aWfqzbQMTrpLt-bH-dCPRN_mmhUjGI6IZHNvDzcZ6VL6Q9hKRMzFPfrlr_QQIp07ar0nlH558079SBcqtdah2EhLL9gxFgdH3P4DwnH00weitVJb43eRcIu5rgflZnjUF4rPIfoH-42CveBVgLHtkPIuC5z8WK/s1500/image_2025-04-28_14-37-33.png

ក្នុងនោះផងដែរ លោក Jimmy បានសួរទៅកាន់លោក Bill Gates ថា ៖ “តើមនុស្សនៅតែជាតម្រូវការសម្រាប់ការងារទៀតដែរ ឬទេ?” លោក Bill Gates បានឆ្លើយវិញថា ៖ តម្រូវការគឺនៅតែមាន ប៉ុន្តែនឹងមិនមានច្រើនឡើយ ព្រោះAI នឹងអាចបំពេញបានស្ទើគ្រប់ភារកិច្ច ជាពិសេសវាមិនមានគិតថ្លៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8JmH12QMQRcV6MLSIT8U9VguLMshgJH0o7fDsLiy9EhTWgf8ifCtXxc5sxfb_1YqacpnQeaNGi-lQToYa3k14blJ8EYDTKv_YiLnIQ6mf4CSX1dTgatdDlK-UZ_fNjO1RUEGIZOaJDgH5to9tvVLpvE6q1DuVLUOf_OWHZEb7WAOvQXkSzE9NAJ9tyjwW/s1600/image_2025-04-28_14-37-35%20(2).png
នៅក្នុងបទសម្ភាសន៍មួយទៀត មហាសេដ្ឋីរូបនេះបាននិយាយថា ៖ វាមានភាពស៊ីជម្រៅ និងគួរឱ្យខ្លាចបន្តិច ព្រោះវាកំពុងកើតឡើងយ៉ាងលឿន ហើយមិនមានព្រំដែនកំណត់ទេ។

ដោយឡែក CEO របស់ Microsoft AI លោក Mustafa Suleyman បានប្រឆាំងនឹងការបន្តការរីកចំរើនផ្នែកបច្ចេកវិទ្យា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងផ្លាស់ប្តូរតែគ្រប់ឧស្សាហកម្ម ហើយនឹងផ្ដល់ផលប៉ះពាល់ “អស្ថិរភាពយ៉ាងខ្លាំង” លើកម្លាំងពលកម្មរបស់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnq2zfpu2UCxYGvRqpTeyfuaUm6TfOPYxJe2Ie3-Pzll_gVyCQPiKet15r9O-Mxq_dGo9s5zN-rgfdXGBiWy9KACokgm49RBRN9FR1zeoaQBHIrv_d6AFAeko9SXOxmUC7LAjVoQ_o9-oqWcI5Nq8QtKQuMPWhCr8FHwIS0qLgzS_KUTDC_x2oTqN2OHpL/s1200/image_2025-04-28_14-37-34.png

យ៉ាងណាមិញ ការជជែកវែកញែកអំពីរបៀបដែលភារកិច្ចជាច្រើននឹងត្រូវបានជំនួសដោយAI នាពេលអនាគតនេះកំពុងបន្ត ដោយមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែអ្នកជំនាញខ្លះបាននិយាយថា AI នឹងជួយមនុស្សឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព ជាជាងការយកវាមកជំនួសមនុស្សទាំងស្រុង និងជំរុញកំណើនសេដ្ឋកិច្ចដែលនាំទៅរកភាពមានការងារធ្វើកាន់តែច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1xD813LN1_oeO3q7_VbbId7jz0rQmAcZOQ_5l7u_nke_rCs58NjwA1D8im1seXZAttRCCJ9HkkJZKl2a5LIg-Hnlz4eTtOADp7TnB9ebzGrmMMAnaCKdLqRoqwlSQk0rMjYQPk1oDBIpMDwcBsfTmkyavjNB_cjmm55eg3x6pTtzDQxTXE3MMlHi451j/s1200/image_2025-04-28_14-37-35.png

ថៃរងនូវព្យុះរដូវក្តៅ ភ្លៀងធ្លាក់ព្រិលដុំទឹកកក បោកបក់មកលើបណ្តាខេត្តជាច្រើនរបស់ថៃមិនធ្លាប់មាន!

0

ប្រទេសថៃ ៖ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តប៉ាធុមថានី នគរាជសីម៉ា តាក និងពិស្នុលោក ក្នុងនោះខេត្តមួយចំនួនមានដុំទឹកកកតូចៗធ្លាក់លើដំបូលលំនៅឋាន រួមទាំងរថយន្តខូចខាតជាច្រើន ដែលពលរដ្ឋចាត់ទុកថា វាជាខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ។ រីឯការិយាល័យធនធានទឹកជាតិបានណែនាំពលរដ្ឋរស់នៅខេត្តកាឡាស៊ីន ខនគែន រ៉យអេត និងឆ័យភូមិ ប្រុងប្រយ័ត្នទឺកជំនន់ហូរពីតំបន់ព្រៃភ្នំ នៅខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg34GbG97eb2TYUTD7mkZ0U5M7nSEMl3I0ON3kRxYWlEzeH_LKbUl-t_aTytvij956ZshzHt0Vod3e2YG3y5UsvQQNCIkDOltIxDOKu2rr4j8042FtLd8OGst8fp38T6J_xPKPYudHRdq0YdCPRlnO6CS6Gu_vS9-Ns6ltBMVtIs0OHoHO4E6il4rqsiFy-/s1080/photo_2025-04-28_10-58-18%20(2).jpg

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ព្យុះរដូវក្តៅបានបោកបក់មកលើបណ្តាខេត្តរបស់ថៃ ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀងក្នុងតំបន់ជាច្រើន ដូចជា ៖ បរិវេណមុខផ្សារផូនសាប់ នៅតាមផ្លូវរាំងស៊ីតប៉ាធុមថានី ស្ថិតក្នុងឃុំបានក្លាង ស្រុកមឿង ខេត្តប៉ាធុមថានី មានទឹកហូរលិចផ្លូវយ៉ាងខ្លាំងបណ្តាលឱ្យការធ្វើដំណើរកកស្ទះ ។ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះភ័យខ្លាចពេលបើកបរឆ្លងកាត់ព្យុះភ្លៀង ដោយសារពុំធ្លាប់មានខ្យល់ខ្យុះបែបនេះពីមុនមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJLW8-dYUOmIvz6LJvtc8FfZ2e9c9KGM8Vvna8GR4OceLKOz9n-5FFZ8SLa8pUCe39PTbu6JqBr1ehzReq1LZzF-YbZUFQXkFkc63ep0z_Po0wZuWEtCoa8b3XVTy_yo9BQt8iEYaWv-qoiZRvio9kX908BH0p3FHglooLCZtdm1cEuXCEqHsSUPVgz6W/s1280/photo_2025-04-28_10-58-18%20(3).jpg
សារព័ត៌មានថៃបានទទួលសេចក្តីរាយការណ៍ពីលោក ស៊ុមសាក់ ចាន់ថេវី អាយុ៤៨ឆ្នាំ រស់នៅខេត្តប៉ាធុមថាវី ថា ពេលភ្លៀងខ្លាំង លោកបានចតរថយន្តនៅស្ថានីយចាក់ប្រេងមួយកន្លែងដើម្បីផឹកកាហ្វេរង់ចាំឱ្យមេឃឈប់ភ្លៀង ។ ពេលនោះ លោកឮសំឡេងខ្លាំងៗលើដំបូល ក៏ចេញមកមើលឃើញថា មានដុំទឹកកកតូចៗប៉ុនមេដៃលាយឡំជាមួយទឹកភ្លៀងធ្លាក់លើដំបូល ។ លោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏យកទូរស័ព្ទថតរូប និងថតវីដេអូ ពីព្រោះលោករស់នៅខេត្តប៉ាថុមថានីយូរហើយ ពុំធ្លាប់ឃើញសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2N65KYHsQIQCUOcXAgZSYmVuZtOf7gbc-w_gHbCy1MGNlwwXmOcW7EsBKQIs1KwK1LUrnxIn0OmaEwdg2b_M17WxuFVPOIopnjh0_OprAZZUX-JfLJkhNA-mdGTtpvPYAIoUqkDGXULJBSb_x6xT3rbSIqda0lTsKl_OEgrYQJNXuAbmBbCJo7psMtif/s720/photo_2025-04-28_10-58-18.jpg

ដោយឡែក ពលរដ្ឋរស់នៅខេត្តនគរាជសីម៉ា រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែមេសា មានខ្យល់ព្យុះយ៉ាងខ្លាំងបណ្តាលឱ្យមានភ្លៀងធ្លាក់លាយជាមួយដុំទឹកកកតូចៗប្រមាណ ៣០នាទី ដែលពួកគេពុំដែលឃើញខ្យល់ព្យុះខ្លាំងបែបនេះទេ ។ រីឯដំបូលផ្ទះពលរដ្ឋជាច្រើនខ្នងបានបាក់រលំដោយសារខ្យល់ព្យុះ ខណៈដំបូលផ្ទះខ្លះទៀតបាក់សង្កត់លើរថយន្តចតនៅមុខផ្ទះ ។

លើសពីនេះ ព្រះពុទ្ធរូប និងអគារក្នុងបរិវេណវត្តព្រះប្រាងស៊ីដា ស្ថិតក្នុងស្រុកស៊ីដា ខេត្តនគរាជសីម៉ា បានបាក់រលំទាំងស្រុងដោយសារខ្យល់ព្យុះ ។ ព្រះចៅអធិការវត្តព្រះប្រាងស៊ីដា បានស្នើទៅអាជ្ញាធរមកជួយអន្តរាគមន៍ ដោយសារវត្តត្រូវប្រើប្រាស់អគារនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnR5QsEzkj_f1OrPj_40cYExEu2WBGGXzZ1RMw7ohv8qo1MlSzbV93_5MCTDkhb-cBGcpgMcw3DPkgiAkmUe05Cw0XWX_R4ihY2UIQHTdNB32gQEBd-yt2TjgVuJrmpyW3dqf85QOfVrdX3aeIs38GwD4wZqiY-D3D9OFAbMwYjJj_3h9upum2S5cU2YJ/s1280/photo_2025-04-28_10-58-19%20(2).jpg

ចំណែកនៅស្រុកមេស៊ត ខេត្តតាកវិញ ក៏មានភ្លៀងធ្លាក់ខ្លាំងលាយជាមួយដុំទឹកកកដែរ បន្ទាប់ពីខេត្តនេះមានអាកាសធាតុក្តៅយ៉ាងខ្លាំង ។ ក្រៅពីនេះ បង្គោលភ្លើង និងមែកឈើបានបាក់រលំនៅតាមផ្លូវជាច្រើនកន្លែងបណ្តាលឱ្យកកស្ទះការធ្វើចរាចរណ៍ និងដាច់ចរន្តអគ្គិសនី ។ បន្ទាប់មក ភ្នាក់ងារសង្គ្រោះបានចុះបញ្ជូនកម្លាំងមកជួយអន្តរាគមន៍ពលរដ្ឋក្នុងតំបន់រងឥទ្ធិពលដោយសារខ្យល់ព្យុះ ក្រោយពីសីតុណ្ហភាពនៅស្រុកមេស៊ត ខេត្តតាក បានកើនឡើងខ្ពស់រហូតដល់៣៩អង្សាសេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO_AYLUVZq6AWUw-S8hlWLzmXkb0JJyDeqgqOEi90XNDwu6G63-Cu0hp9CcE-f6c02Ylz3ijsFkdV0u3-21w5eTHJ4D6D_fMPacy4cLhMcscxDgMcjXOPB346Q8yqleXamGxCmMs_7RXe-RIgab91w4sLNOj-3UymyCbL7TMeNYKx8MLPVFaKDvUg-Pu_5/s1280/photo_2025-04-28_10-58-19.jpg
ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយដុំទឹកកក កាលពីថ្ងៃទី២៧ ខែមេសា កន្លងមក ធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតរូបបង្ហោះក្នុងបណ្តាញសង្គម ដោយសារពួកគេទើបតែឃើញទិដ្ឋភាពបែបនេះជាលើកដំបូង ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋចៀសវាងការបើកបរតាមផ្លូវដែលមានបង្គោលភ្លើង និងមែកឈើបាក់រលំ និងសូមឱ្យប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ៕

គួរឱ្យតក់ស្លុត! កំពុងលេង TikTok សុខៗស្រាប់តែរន្ទះបា.ញ់ចូលក្នុងផ្ទះបំផ្លា.ញទ្រព្យសម្បត្តិខ្ទេច

0

ប្រទេសអូស្ត្រាលី ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ រស់នៅរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី បានរៀបរាប់ពីហេតុការណ៍គួរឱ្យតក់ស្លុ.តបំផុតក្នុងជីវិត គឺពេលនាងកំពុងតែលេង TikTok សុខៗ ស្រាប់តែមានរន្ទះបា.ញ់ដំបូលផ្ទះបណ្តាលឱ្យបាក់ដំបូលចុះក្រោម និងឆេះឧបករណ៍ផ្សេងៗនៅជុំវិញខ្លួននាង ។ លើសពីនេះ នាងមានអារម្មណ៍ដូចខ្សែភ្លើងឆក់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1ZaSDrxr8VmW_2ZHWC-gvQCmZn-0L1i0fXD2S-aSfiz0tURV7HrddJGfa4ShmhakfNdhMhf6KSeIKX19k_8xJ5YYJnJf5Q0-Rr0Ys75bGePIbw_YGYGaJmrdQeU926NHzXp6nTGZU3v1sDwPDSGHVOFOc7xRck8diIf0DkJCayvQ4XrZaTsZndW_JGwUH/s1200/photo_2025-04-26_16-59-58%20(2).jpg

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យុវតីអូស្ត្រាលីម្នាក់ឈ្មោះ Bloom Kermode កំពុងលេង TikTok យ៉ាងសប្បាយចិត្តនៅក្នុងផ្ទះរបស់ខ្លួន ហើយភ្លាមនោះ ស្រាប់តែមានរន្ទះបាញ់ដំបូលផ្ទះនាង ។ វាធ្វើឱ្យនាងភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើង ខណៈឧបករណ៍នៅជុំវិញខ្លួននាងបានផ្ទុះឡើងព្រមៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAw1sufrO5RrNwKSgXvuRVM1g5F4bx5oRr0LXcbI2E4VIWZg7yq2tLdlLtVjsWvDDqkaqB3Z2b0bQf05DFVVnsjilV6e3w0LyBLv5-hgm8W0TppLwV8jkmRJyHj-EXFAicuar0wb8ouii39bTa5E0KJw19rYt7kWpvrSvg46PudXVYWDQgXuw4uiyQyCKU/s800/photo_2025-04-26_16-59-58%20(3).jpg

យុវតីរូបនេះរៀបរាប់ថា ៖ «ខ្ញុំឮសំឡេងយ៉ាងខ្លាំង ហើយអ្វីៗគ្រប់យ៉ាងក្លាយជាពណ៌ស ខ្លួនខ្លួនក៏ចាប់ផ្តើមភ័យញ័រ ។ ពេលនោះ ខ្ញុំកាន់ទូរស័ព្ទក្នុងដៃ ទើបចរន្តភ្លើងឆ្លងចូលដៃខ្ញុំ ធ្វើឱ្យដៃខ្ញុំស្ពឹក ។ ខ្ញុំមានអារម្មណ៍ថា វាដូចគ្នានឹងខ្សែភ្លើងឆក់ ។ អ្វីៗទាំងអស់នៅជុំវិញខ្លួនខ្ញុំ ក៏ចាប់ផ្តើមឆេះខ្ទេចខ្ទី ទើបខ្ញុំប្រញាប់រត់ចេញពីផ្ទះជាមួយឆ្កែ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjDb-MvZDb-zSUvoeOConkKe_5UBcDoL3KeOyrqsFwyJ4gh20upZ-IYCUwrFHy0mAxrv3bvX6CSdWwES1xZSIvCW2lEyCKaAQuDgCMHShfAdy7N7gLdcSRf50pig5_B13LS0Po5k2rFwKF3sodnS782n3t-_zdU9Fzi6N4-nuNgNK90gLgndVM9QPMHJ0/s800/photo_2025-04-26_16-59-58%20(4).jpg

បើតាមសេចក្តីរាយការណ៍ គឺក្រោយពេលរន្ទះបាញ់នោះ ដំបូលផ្ទះរបស់នាងបានបាក់ធ្លាក់ចុះមកក្រោម ហើយគ្រែរបស់នាងត្រូវភ្លើងឆេះ ខណៈកុងតាក់ភ្លើងរបូតផ្ទុះជាបន្តបន្ទាប់ ។ បន្ទាប់មក ក្រុមគ្រួសារក៏បានបញ្ជូនយុវតីរូបនេះទៅកាន់មន្ទីរពេទ្យ នាងរងរបួសស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20QnMiEr7FvWVSUj4JNRVnNMVZYVbKacQUEupAUBn0GB_tJCs5mpCNyWa2HklExItuycFda5-XD7GH7SmPViMUgMhdpAgQ9Dk6shqxMzTPlLI7dMTgiyHTDaQuBiaetj5OGsTMMoeXKizsULPmnzWlYEyzSvgzwfZjNvQBiKmXpwKNcoBMpWUas-Cwim1/s800/photo_2025-04-26_16-59-58%20(5).jpg

ហេតុការណ៍នេះពុំទាន់មានការបញ្ជាក់ពីមន្ត្រីជំនាញថា តើវាបណ្តាលមកពីមូលហេតុអ្វីទេ ទើបបណ្តាលឱ្យមានរន្ទះបាញ់កើតឡើង ប៉ុន្តែមន្ត្រីជំនាញបានសំណូមពរឱ្យអ្នកលេងទូរស័ព្ទទាំងអស់ប្រុងប្រយ័ត្ន ជាពិសេស ពេលមេឃកំពុងភ្លៀង ឬមេឃខ្មៅ ។ ការប្រើប្រាស់ទូរស័ព្ទពេលអាកាសធាតុមិនល្អ គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូចជា ៖ បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkD_ueHFNAJu5zGiLE6rBEdrA_PKsGTJZkOu4BTHVX_rIr12ClU5Tb0UseqeJe3bgE5X9V-Gc1iuBcnngdr5SD0C1pbsb_8qb9l-GwJvbo9-WhL8pmvwmFwBsuzGBENlKNxTycU-HjexAyg_9pkH-9efgxN-YQDt59B2QJ38I9kR7GPEhGhzd_jpnI6WRa/s800/photo_2025-04-26_16-59-58.jpg

ប្រយ័..ត្នត្រូវFacebook Ban ដោយមិនដឹងខ្លួន! ទាំងនេះគឺគោលករណ៍ដែល Meta ទើបកំណត់ថ្មី

0

កាលពីថ្ងៃ ទី២៤ ខែមេសានេះ ក្រុមហ៊ុន Meta បានចេញសេចក្ដីប្រកាសនៅលើផេកផ្លូវការរបស់Facebook ពាក់ព័ន្ធនឹងការហាមទៅលើរបៀបចែករំលែកមួយចំនួន និងការដាក់ពិន័យទៅលើគណនី ឬផេកណាមួយដែលល្មើសនឹងគោលការណ៍របស់ខ្លួន។ គោលបំណងក្នុងការបង្កើតច្បាប់ហាមប្រាមថ្មីទាំងនេះ គឺដើម្បីហាមឃា..ត់សកម្មភាព និងការចែករំលែកពីគណនី ឬផេកទាំងឡាយណា ដែលបង្ករជាផលរំខាន បំពានសិទ្ធិ និងប៉ះពាល់អារម្មណ៍ដល់អ្នកប្រើប្រាស់ទូទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvVII93l4by9mjbelImp1madCyci_BBCQ_hx4VJ-BDde61xnd1mijk1GbyXm6AqaP4GGqo6zVormlyLRZuOMUfawPOD7M91d0u28VQcQmZFZ5dYkTGCf6V0TxL-Dxhlp5Pnyb_byUSHJpAaN9q6nMpwE0HvtzmDbRHi664ZsVgPa-fMELgDnTwDp7D_5w_/s1280/photo_2025-04-26_14-18-45.jpg

ទាំងនេះគឺជាការបង្ហោះដែលFacebook ចាត់ទុកថាមិនត្រឹមត្រូវតាមគោលការណ៍ និងជាការរំខានដល់អ្នកប្រើប្រាស់ផ្សេងទៀត៖
១. ការបង្ហោះ និងចំណងជើងមិនស៊ីគ្នា ៖ ការបង្ហោះរូបភាព ឬវីដែអូ ដោយភ្ជាប់ជាមួយការសរសេចំណងជើង (caption) មិនពាក់ព័ន្ធគ្នា នឹងនាំឲ្យមានការភាន់ច្រលំ បាត់បង់ចំណាប់អារម្មណ៍សម្រាប់អ្នកទស្សនា។ ដូចនេះវាជារឿងដែលមិនគួរធ្វើឡើយនៅលើ Facebook។
២. បង្ហោះមាតិការជារូបភាព ឬវីដេអូដូចគ្នាជាមួយអ្នកដទៃជាច្រើន ៖ វាសំដៅដល់រូបភាព ឬវីដេអូតែមួយ ប៉ុន្តែត្រូវបានបង្ហោះដោយគណនីខុសៗគ្នាជាច្រើន។ ការបង្ហោះរូបភាព ឬមាតិកាដែលដូចនឹងមនុស្សជាច្រើនផ្សេងទៀតនឹងត្រូវជាប់ការពិន័យរបស់Facebook ព្រោះគេចាត់ទុកថាវាជា “មាតិការរំខាន (Spammy Content) ។
៣. ការដាក់ Hashtag ច្រើន និងមិនពាក់ព័ន្ធ ៖ ការបង្ហោះមាតិកាដោយដាក់Hashtag នៅលើចំណងជើងច្រើន និងមិនមានន័យពាក់ព័ន្ធ ក៏ចាត់ទុកថាជាការផុសរំខានផងដែរ។ ផេក ឬគណនីណាដែលបង្ហោះមាតិការដោយប្រើប្រាស់វិធីសាស្រ្តបែបនេះ នឹងត្រូវដាក់ក្នុងការពិន័យរបស់ Facebook។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LpbLYJIrCGB0zDcMYIZe12OymNwIbXqaECLSKaSkeXVcQmiuoU63yM9JBdbg4-qvMUU0FUQSjR-Tq9qkGXMFxhl3Fd0FGLtoBNH3NwPJ8l8zgkt4BPvj2zx9gO_6AtSERFHST5ZfsJKxqjH8jgjqmLcNhoRTZ51B-EetOBaMH8Cj1VPWIT-Ps_zcxeD4/s1280/photo_2025-04-26_14-18-46.jpg

គួរបញ្ជាក់ថា ប្រសិនអ្នកប្រើប្រាស់ល្មើសនូវគោលការណ៍ណាមួយដែលបានកំណត់ដូចខាងលើ នោះFacebook នឹងចាត់វិធានការដាក់ពិន័យដូចជា៖
-រឹតបន្តឹងគណនី ដោយមិនឲ្យគេមើលឃើញពីការបង្ហោះ ឬហាមឃា..ត់គណនីនោះមិនឲ្យបង្ហោះ និងបញ្ចេញមតិ
-បិទមុខងាររកប្រាក់ មិនឲ្យរកចំណូលពីផេក ឬគណនីនោះទៀតឡើយ
-ក្នុងករណីធ្ងន់ធ្ងរខ្លាំង Facebook នឹងបិត ឬលុប គណនីនោះចោលតែម្ដង៕

លេចធ្លាយព័ត៌មានថា ៨០% នៃកាបូបប្រណីតរបស់ប្រេនល្បីៗនៅលើពិភពលោកគឺផលិតនៅចិន

0

បរទេស ៖ មានការបែ..កធ្លាយ និងនិយាយដល់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងប្រធានបទ កាបូបប្រណីតរបស់ប្រេនលំដាប់ពិភពលោកជាង 80% គឺផលិតនៅក្នុងប្រទេសចិន ហើយនាំចូលទីកាន់ប្រទេសនៅអឺរ៉ុបដើម្បីវាយស្លាកថាផលិតនៅប្រទេសទាំងនោះ និងដាក់លក់ក្នុងតម្លៃថ្លៃកប់ពពកទៅកាន់អតិថិជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6l3OQM7vKzP4hdJd2IRjW-yvzJZqHQx8zDBbvUhtLfIkCbN-3k8Tn1URw7rsT4XMj1lJHpyEQbeOx6uwVw7CVYK39IddAVApT87ZSdwV7DGmEzghKbR9pAdTD8l-rmv-gDEJ2OnA6UYKjEVn_LI_i_RjkgL9hJJjf-a8R3Nzr96FVXzfEUAy3cwuWrNN4/s1280/photo_2025-04-26_16-40-36%20(2).jpg

នៅលើបណ្ដាញសង្គមTiktokមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំងពាក់ព័ន្ធនឹងការចោទប្រកាន់យីហោល្បីៗលំដាប់ពិភពលោកដូចជា Hermes, Chanel, Louis Vuitton និងប្រេនជាច្រើនទៀត ថាបានបោកប្រាស់អតិថិជន ដោយការដាក់លក់កាបូបក្នុងតម្លៃខ្ពស់ខ្លាំង ទាំងដែលជាក់ស្ដែងវត្ថុធាតុដើម និងការផលិតគឺធ្វើនៅក្នុងប្រទេសចិន និងមិនសាកសមនឹងតម្លៃនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1vj9i_8DP30ScFKXIsnM-7sxHuIcQ_GywT8BIkpA8Weku6ffA4AqixUVXeXjsAhRIk6VmjCPY6KcrI8zU2HGE6hqYYu3nADH2hkczS3SGtczPcdVZDUNzwVJnMB0s58MLdYNgcyopPJ2mweJzXrQoYA0uHvUS_98XHBGmaLB8k_3QYETMy6zn7RXt2yd/s1280/photo_2025-04-26_16-40-36.jpg

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានម្ចាស់គណនីTikTok ម្នាក់បានចេញមុខមកអះអាងថា គាត់គឺជាអ្នកធ្វើការនៅក្នងរោងចក្រមួយក្នុងប្រទេសចិន ដែលផលិតនិងតម្លើងកាបូបប្រណីតឲ្យម៉ាកយីហោល្បីៗ និងបញ្ជូនទៅលក់នៅប្រទេសក្នុងប៉ែកអឺរ៉ុបដូចជា អាមេរិក អ៊ីតាលី និងបារាំងជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJY4oW_ubNJvBS_JI-d8x0SOs3sTd8Pi1-0Zu0xnsFvEIfDX690jFdfgWRJm8oU8tTSOk7epFAVv_BAQgmd5K2Ep5OHhE7HJIMYzyuhoO_QTv3imDFfSneWO9_7yco_pbd-eI9sxtmXdXWBFCIDzVBdyjEZogyoGrlYrYsLxqWYUhagHVNESoyC6uMSRsN/s700/photo_2025-04-26_16-40-37.jpg

បន្ទាប់មកក៏មានអ្នកចេញមកនិយាយជាបន្តបន្ទាប់ពីរឿងនេះ ដោយលើកឡើហស្រដៀងៗគ្នាថា ៖ ភាគច្រើននៃទំនិញប្រណីតៗរបស់ប្រេនធំៗដែលដាក់លក់នៅតាមបណ្ដារប្រទេសនៅអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក បានតម្លើងស្ទើរួចរាល់នៅក្នុងរោងចក្រប្រទេសចិន បន្ទាប់មកទើបបញ្ជូនចេញទៅប្រទេសទាំងនោះធ្វើការវេចខ្ចប់សារជាថ្មី និងធ្វើការវាយតែមLogoរបស់ពួកគេ។ អ្នកផលិតមាតិកានៅក្នុងTikTok ទាំងនោះថែមទាំងបានណែនាំទៅកាន់អ្នកនិយមទិញកាបូបប្រេនៗទាំងអស់ថា៖ យល់ល្អអ្នកគួរតែស្វែងរកទិញវានៅលើគេហទំព័រទំនិញចិន ឬមកទិញនៅចិនផ្ទាល់តែម្ដងទៅ ព្រោះថាទំនិញទាំងនេះមានការផលិត និងប្រើប្រាស់វត្ថុធាតុដើមដូចគ្នាទេ ខុសគ្នាតែមួយមុខគត់ នោះគឺ “តម្លៃ”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV490vizjvpiumuTWzUMM8AVC8WUvVLfoOsVKCGE7nj2604yms2GAW3lrn7kQkTS0OX_4cWq79PyVeHjLaepPwyIZjGEl-xOmHONrxvrLc5CJV8IDMstsjy8zoXuOGZogA1Okt-30WJUDMkhbLSsBSkVi41CaeVEZdOkqv4epMbIfSQWwNCxRNnPi-wwSP/s1280/photo_2025-04-26_16-40-35.jpg
ក្រោយមកមានមនុស្សជាច្រើន ដែលជាអតិថិជនរបស់ប្រេនល្បីៗទាំងនោះ បានស្នើសុំឲ្យមានការបកស្រាយពីក្រុមហ៊ុនថាតើវាជាការពិតដែរ ឬក៏អត់ ព្រោះថាបើវាជាការពិតនោះ ពួកគេមានការខកចិត្តខ្លាំងណាស់។ ក្នុងន័យនេះ ពួកគេមិនមែនចង់ថាទំនិញដែលផលិតនោប្រទេសចិនមានគុណភាពអន់នោះទេ ប៉ុន្តែគេចង់សំដៅដល់ការដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិនគឺមានតម្លៃសមរម្យ ហើយបើផលិតនៅចិននោះថ្លៃកម្លាំងពលកម្មរបស់កម្មករទាំងនោះ ក៏មិនបានខ្ពស់ដែរ ដូច្នេះប្រសិនបើពួកគេយកមកលក់ដោយដាក់តម្លៃក្នុងកាបូបមួយរាប់ពាន់ រាប់ម៉ឺនដុល្លាបែបនេះវាមិនសមហេតុផលឡើយ។ យ៉ាងណាមិញគេនៅមិនទាន់ឃើញមានប្រេនធំៗណាមួយបានចេញមកបកស្រាយចំពោះការចោទប្រកាន់នេះឡើយទេ ដោយវានៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យរបស់មនុស្សជាច្រើនដដែល៕

សូមចូលរួមត្រេកអរសាទរ! ក្មេងស្រីលក់ផ្កាទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន រួចមក ក្មេងស្រីលក់កម្រងផ្កានៅលើភ្នំគិរីរម្យទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសម្ដេច ដោយសម្ដេចតេជោបានប្រកាសផ្ដល់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQsc4dMODvW7iS_71ljohudU1jpl5i3Ommod0f16A_kenFZ21IZORRu3NKHbUO-Ynmv-LUy1YbQJuufcl42kKbA5R2XtFtYl-99pvuRuV3iRebZkf9rmyEfWg5FCFn9lnYbLYTupRrmb17YLcAxctyOtK-0AV8dRSgJSH_CuXJnL0f5b2wm9n4Y36tLetW/s1280/photo_2025-04-28_09-15-17%20(2).jpg
ក្រោយពីត្រូវបានសម្ដេចតេជោ ប្រកាសស្វែងរក និងហៅមកជួប នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ក្មេងស្រីឈ្មោះ ស៊ុន ស្រីតី ជាក្មេងស្រីលក់ផ្កា ដែលល្បីក្នុងបណ្ដាញផ្សព្វផ្សាយកាលពីថ្មីៗនេះ ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrXEPYErz6ltB_so_AyyLZwd_O1tmrXhY06dzmw88ykAFuMaFvxQ8sOTmx-zxGnNrn2dvjB4yBygb0nMBy3oHFf8P1UmV2z_DWmS6AnCC2X2bhXHEWfJtn11gbnn5utrnVK6ky3UJAWhqUnUE5_PKQ8TIXTUp9X8ITjIqZ-f1S_y0bB2iIEt32iYwX6_r/s1280/photo_2025-04-28_09-15-17.jpg

ក្នុងការជួបនេះ សម្ដេចតេជោបានសួរនាំពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ និងការសិក្សារបស់កុមារីខាងលើ ព្រមទាំងទទួលបានដំណឹងថា គ្រួសាររបស់ក្មេងស្រីលក់ផ្កានេះមានជីវភាពក្រលំបាក មានសមាជិកសរុប៥នាក់ ក្នុងនោះគឺឪពុកម្ដាយ បងស្រីធំម្នាក់អាយុ ១៦ឆ្នាំ បងប្រុសម្នាក់អាយុ ១០ឆ្នាំ និងស្រីតីដែលជាកូនពៅអាយុ ៤ឆ្នាំ។ សព្វថ្ងៃពួកគាត់កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលឪពុកមានមុខរបរជាអ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះគេ រីឯម្ដាយ ជាអ្នកលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ ហើយប្រាក់ចំណូលទាំង២នាក់ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf0G0dYFiGJMV9PhAuLtGPnG3AAOt5LlqCSG-ANvdkZE6fpvbsLsNa6kw8a0sxRwvHAEig7VXTunZisq3sn-3sgGQXuckPXux-ufQbXaZRKVLwUHUu8ayp6oAAUGXiDdv0PW3b1q7zXrTIQ_8t7gN6ELTOmgshWhlmr3HZ5PTf8cuR350zfALPfPDCPez5/s1280/photo_2025-04-28_09-15-18%20(2).jpg

ដោយពេញចិត្តចំពោះភាពវ័យឆ្លាត និងវោហាស័ព្ទចាក់ទឹកមិនលិចរបស់កុមារី ស្រីតី សម្ដេចតេជោ បានសម្រេចផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយគ្រួសាររបស់ស្រីតី ដើម្បីជាការជួយសម្រួលដល់ជីវភាពគ្រួសាររបស់នាង។ លើសពីនេះសម្ដេចតេជោ ក៏នឹងផ្ដល់ទឹកប្រាក់ចំនួន១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY-h20zUNi_fpHZaRy6AZWD4UgrKJQpJKJDFzbV1z0oJ9HJ0VjeMaS-ilAnqKEUuXVOTUdWgDG1CvYnbKFalQLCPLp5-aosjskkzm_VQrFwely9pdyVWTlmpzkXC9CDR-qS9oCskCxVL6qfz2AOjv9Bcf-Pt1bqE_b5BFcjtRjjrYjzlXbdvJzHZ8iEAit/s1280/photo_2025-04-28_09-15-18.jpg
មហាជនជាច្រើនបានសម្ដែងក្ដីរំភើប និងរីករាយចំពោះគ្រួសារស្រីតី ដែលទាំងនេះគឺជាកិត្តិយស និងសំណាងដ៏ធំមិនងាយមានអ្នកណាទទួលបានឡើយ ហើយការផ្ដល់ជូនបែបនេះពីសម្ដេចតេជោក៏នឹងផ្លាស់ប្ដូរវាសនារបស់ពួកគាត់ផងដែរ៕

សាលាជាច្រើននៅរដ្ឋ Ohio បង្រៀនជំនាញគេងដល់សិស្សវ័យជំទង់ ដើម្បីចៀសវាងបញ្ហាទាំងនេះ

0

រដ្ឋអូហាយ៉ូ ៖ វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹកការគេងឲ្យបានត្រឹមត្រូវមិនមែនអនុវត្តសម្រាប់តែទារកនោះទេ ថ្មីៗនេះនៅរដ្ឋអូហាយ៉ូ នៅតាមសាលារៀនមួយចំនួនបានបន្ថែមម៉ោងថ្មីដែលបង្រៀនសិស្សក្នុងការគេងឲ្យបានលក់ស្កប់ស្កល់ជាមួយនឹងគ្រូជំនាញ ជាពិសេសគេផ្ដោតសំខាន់ទៅលើសិស្សវ័យជំទង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUicYv_SLHIM3zUpydNGM8bCF2BTh-4Y4PrdtmHLfwHzibXU8dhhWhkwUlAt0e5886YKJYunMmQY00aWDgke_UkMitQRE6Zb8Inq-FWoaZ59ytErwT3ECVgSQipDiXJSd1iufpH8OsLYnmrtC1gSUt17KA9jUSKpbQu8N17V30CAPetAkRROWol4I7Lhku/s599/photo_2025-04-21_15-18-25.jpg

វគ្គសិក្សាថ្មីនេះ ត្រូវបានលើកឡើងនៅវិទ្យាល័យ Mansfield Senior High School គឺជាប្រធានបទមួយដែលក្មេងជំទង់ទូទាំងប្រទេសកំពុងមានបញ្ហាជាមួយ “ ការគេង ” ដោយភាគច្រើននៃក្មេងជំទង់ទាំងនោះ មិនអាចចូលគេងដោយងាយៗឡើយ។ សិស្សថ្នាក់ទី៩ម្នាក់បាននិយាយថា ៖ ជារៀងរាល់យប់គេត្រូវការមើលTikTok និងអូសមើលរហូតដល់គេគេងលក់តែម្ដង។ ដោយឡែក មានសិស្សម្នាក់ទៀតលើកឡើងថា៖ នាងតែងតែគេងលក់ខណៈពេលកំពុងជជែកគ្នាលេងជាមួយមិត្តភក្តិនៅក្នុង Group Chat ពេលយប់ជ្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Z8zGJnYfunkIsZvgH5tZl2bEiitaREClQJT9e-_aeSIf4w32VWj2iEC82QTYIclLc9g9BV1zewW8zlaW6quZBgmtqzyCHGQzOqX2LJbRPoXwMlHGGWvkgJIfR-ZEwa6py78_h_81Ywn7rYj_0_-Tg7Seid7bitLwwKikK-yKfULR787jokJEQvsETymP/s1280/photo_2025-04-21_15-18-27.jpg

គ្រូបង្រៀនពីសុខភាពនៅ Mansfield លោក Tony Davis ដែលបានដាក់បញ្ចូលកម្មវិធីសិក្សាថ្មីអំពីដំណេកនៅក្នុងថ្នាក់សុខភាពវិទ្យាល័យបាននិយាយថា “វាប្រហែលជាស្ដាប់ទៅរៀងចម្លែកបន្តិចក្នុងការនិយាយថាក្មេងៗនៅវិទ្យាល័យត្រូវតែរៀនជំនាញក្នុងការគេង ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមិនដឹងថាត្រូវគេងយ៉ាងម៉េច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKvLCcFGNzM5HnUJpf8pAun6a7_Hj6x5Mr3YTq2Z6QafEctXLXvjD8Ba4PXTTHASEiK4rZvX998EcHplRzYvcfR7m-EGuL6YMmhE9tGRydq8aAYVN3UAkSFrNCVcBOqNwFV6m-nO6b-Bijq0beLepguIARBoCFLeYu4I4i1_laThyz-NJObX-uJHKvfpD/s750/photo_2025-04-21_15-18-26%20(2).jpg

សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Stanford Graduate School of Education និងអ្នកជំនាញជាច្រើន បានណែនាំទៅកាន់អាណាព្យាបាលអំពីសារៈសំខាន់នៃការគេងបានគ្រប់គ្រាន់របស់ក្មេងជំទង់។ ការគេងគឺទាក់ទងដោយផ្ទាល់ជាមួយសុខភាពផ្លូវចិត្ត ដោយក្មេងជំទង់ត្រូវការការគេងពី 8 ទៅ 10 ម៉ោងជារៀងរាល់យប់សម្រាប់ខួរក្បាល និងរាងកាយដែលកំពុងលូតលាស់របស់ពួកគេ ប៉ុន្តែស្ទើរតែ 80% នៃក្មេងជំទង់ទាំងនោះគឺគេងបានតិចជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjALRY1eM7k2nxDRpKPUlhoUUSMj3ZAHnUKAJ3QbATTNf0CJx3vDAB8v9hZLYCLrFy9zzwGQBEHHjQh12XQUKm-m4FHHkq5WW_oUGATW4dd92tgum74Z7JQd5ELZSfTbHndWvcSvfaeIVEPS5TB5zteXkIVIGeRMvafcwpB1upA476ZNcei5uApISMN1WjZ/s599/photo_2025-04-21_15-18-26.jpg

ការស្រាវជ្រាវបង្ហាញថា ការគេងមិនគ្រប់គ្រាន់ផ្សាភ្ជាប់ដោយផ្ទាល់ជាមួយអារម្មណ៍ សុខភាព និងស្មារតីផ្លូវចិត្ត។ បច្ចុប្បន្នក្មេងៗវ័យជំទង់ជាច្រើនកំពុងជួបប្រទះនឹងការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការគិតច្រើន និងចង់ធ្វើអ..ត្តឃា..ត។ ដែលកត្តាទាំងអស់នេះអាចបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា កម្សោយក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយ រួមទាំងកត្តាសង្គមមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1lu9vwPVJsi43Io6wbZ-kUoL8Ic_fbEeQoRJqMKZ14l7aUMeIcdACbvh1whk0ifr6sFRiKPgi2ZcUokON0Sfhk5bWJi8iqFJNg0JNHc-1klWgq0zCYdjZQHephlc5CmMxSbVp-0aF5RqbEt9iFlLU7td5qgec5EcA1TAhsFUiJa9LfxPcILrsSyzgXZVn/s1280/photo_2025-04-21_15-18-27%20(2).jpg

មូលហេតុទាំងនេះហើយ ទើបធ្វើឲ្យតាមបណ្ដារសាលារៀនមួយចំនួន ជាពិសេសក្នុងរដ្ឋOhio សហរដ្ឋអាមេរិក សម្រេចបន្ថែមម៉ោងសិក្សាថ្មីនេះ ដើម្បីឲ្យកុមារយល់ដឹងពីសារសំខាន់ក្នុងការគេង របៀបចូលគេងឲ្យបានត្រឹមត្រូវ។ ក្រៅពីរដ្ឋOhio ក៏មានសាលានៅរដ្ឋផ្សេងទៀតដូចជា Mennesota ក៏កំពុងសាកល្បងកម្មវិធីសិក្សាថ្មីនេះ ដើម្បីជួយសិស្សឲ្យបានសម្រាកគ្រប់គ្រាន់ កាត់បន្ថយអវត្តមាន សិស្សមានស្មារតីរឹងមាំ និងបង្កើនលទ្ធផលសិក្សា៕

លឿនមិនធម្មតា! ចិននឹងដាក់ដំណើរការប្រព័ន្ធអ៊ីនធើណេត ល្បឿន10GB មុនគេបង្អស់ក្នុងពិភពលោក

0

ប្រទេសចិន ៖ ក្នុងការអភិវឌ្ឍន៍ដ៏ជឿនលឿន និងឆាប់រហ័ស នាពេលថ្មីៗនេះប្រទេសចិនបានដាក់ដំណើរការនូវបណ្ដាញអ៊ីនធើណេតល្បឿនលឿនបំផុត ជាប្រភេទបណ្ដាញអ៊ីនធើណេតពាណិជ្ជកម្ម (Commercial Network) ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេបង្អស់ដែលមានអ៊ីនធើណេតល្បឿនរហូតដល់ 10GB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qYs8yrxy6eeG4cVUYFA6KW5OLv72vCPITfRxAJ79ppvPIC3CquuSXBxOw15Odc6HV2ogdFmOA1r5DIWienuh1CirhkU8n0_1j0DcCuqggxt6cwUF7JYsihc5D5grdYuEm5g2wyykiNVr2kvZLVVyiCsXLw3chMNehDTHESOufwfwxR1M3R7yYLAgfjjY/s1200/image_2025-04-28_13-39-16%20(2).png

របកគំហើញនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Huawei និង China Unicom បានចាប់ផ្តើមបង្កើតរួមគ្នានូវបណ្តាញអ៊ីនធឺណេត 10GB ដំបូងបង្អស់នៅក្នុងខោនធី Sunan ដែលមានទីតាំងនៅក្នុងខេត្ត Hebei ប្រទេសចិន នេះបើតាមការរាយការណ៍របស់ Azernews ដោយដកស្រង់ចេញពីគេហទំព័របច្ចេកវិទ្យាក្នុងស្រុក Mydrivers ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbLYvHTirUf9UrasOc41-Yj_n0p7NGXjCBKabz9bvhcfoil8CVKr92gy6QVXAed6_vW-F1jFshbfn6V9aQGz1UHQpPclknVZ0jGQBvKgQrXYzT8ViWjzN2ogSc469OWMhOvPrIyZ9UXmDK-ig7rF9x_Rxwu_HZrVszl7q4mLFbpyVsTBighwsRBv6wo8j/s960/image_2025-04-28_13-39-16.png
បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលមានល្បឿនទាញយកជិត 10GB ពោលគឺ 9,834 Mbps និងល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនខ្លាំងជាងបណ្ដាញអ៊ីនធើណេតទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNuzDDb2aQfOpacbjozjMINEiBdsJvY-_73B7iR9Mmh5NcscCay7VurDGSUVooyAzRO9aD0eRHDhrawaZoVfKb1bJ3bVJYA8BgohRip23OWn63Goo-8LmoeuH47In4dLnmoiQcFaGqvDZdr9LS5KN62scUxdZKtewrwuBjQtKYmg2QG7FeE9TCqW0vUe_T/s1920/image_2025-04-28_13-39-14.png

ល្បឿននេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Download ភាពយន្តកម្រិត 4K ដែលមានទំហំ 20G ក្នុងរយៈពេលតឺជាង ២០វីនាទីប៉ុណ្ណោះ ។ អ្វីដែលរឹតតែអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះ គឺវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តម្រូវការប្រើប្រាស់លើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgb0zTXSFTXM2eiPxS9hhmfLDvjf8GJACyATGEcj_OdHplb3A79fL3br_X62cZ9kaJMOt10GODvL6T7aD9hjPacbVETAVOlMD-mH_IpBalZkBtbYRfRuxPHzuVW6aF92grCbIJMZjL2xH7SbQ-nwUHDBj6OPSaCvpo-RzVC0Mf1eO-2sDYeqAMo9rQ2Fz/s1200/image_2025-04-28_13-39-15%20(2).png
ចំពោះការដាក់ឱ្យដំណើរការដំបូងនេះ គឺការសាកល្បងដែលគ្របដណ្តប់លើទីតាំងមួយចំនួននៅក្នុងប្រទេសចិនរួមមាន៖ Huawancheng Park និង Xiong’an High-Tech Zone។ ហើយសម្រាប់ Xiong’an គឺជាទីក្រុងអនាគត ដែលគេបានកំណត់សម្រាប់ការធ្វើតេស្តបច្ចេកវិទ្យាកម្រិតខ្ពស់។ លើសពីនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីកបណ្តាញ 10G ទៅកាន់ទីក្រុងធំៗផ្សេងទៀតដូចជា ប៉េកាំង សិនជិន សៀងហៃ និងក្វាងចូវ ប្រសិនបើមានតម្រូវការច្រើននៃអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfxm7OtC4aUvswpyGWkBQ6FwMIphaOfrNQFs8c_vAfMEPbfFnrntJx3ZM0m_CdJN0F2hcISPRJ5Rw2uZYrs1JzPVNjzv5oLL46ufV6KgAFLP3n9S282sytnWfXG730_w2P_N9fRN6xAFZzG-pHUwgcnWIe5JTne9bFmo6_bT2dsRyKC0WMs7JdFaZuguB/s900/image_2025-04-28_13-39-15.png

ប្រទេសចិនឈានមុខគេនៃបច្ចេកវិទ្យា broadband សកល តាមរយៈការសាក់ប្រើប្រាស់សាកល្បងនេះ ដោយវ៉ាដាច់ប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អារ៉ាប់រួម និងកាតា ដែលសុទ្ធតែជាប្រទេសមានកម្រិតអ៊ីនធឺណេតកម្រិតខ្ពស់។ ហើយចិនថែមទាំងបានសន្យាថា នឹងផ្តល់សេវាអ៊ីនធើណេតដែលលឿនបំផុត និងអនុញ្ញាតឱ្យមានយុគសម័យថ្មីនៃកម្មវិធីឌីជីថលសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្មនានា៕

មិនមែនមាននៅតែមីយ៉ាន់ម៉ាទេ! ពើងថ្មធំៗនៅកម្ពុជាទាំង៣នេះ ក៏មានបង្កប់ប្រវត្តិ និងជំនឿដ៏អស្ចារ្យផងដែរ

0

ពើងថ្ម គឺសំដៅផ្ទាំង ឬដុំថ្មទំហំធំដែលដុះចេញពីភ្នំ ឬលយចេញមកក្រៅមានសណ្ឋានខុសថ្មភ្នំធម្មតា ព្រោះវាអាចបញ្ចេញរូបរាងទ្រេត ទាល និងពេលខ្លះអាចនិងមានល្អាងនៅខាងក្រោម។ ពើងថ្ម ដែលល្បីនិងមានមនុស្សស្គាល់ច្រើនជាងគេគឺថ្មមាសនៃព្រះចេតិយចៃធីយោ ជាពិសេសវាពេញនិយមខ្លាំងសម្រាប់អ្នកកាន់ព្រពុទ្ធសាសនានៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGmPUq9y3Vua0qoHefeaW0-tpGSUdrVKIfHFJKC4wiiCgdNSpUE330P6QGznEVzu3TZtTUFUlZOwSp0EJdYZGlz2IbodV4Y44UHA-m61Wm9sBtSmX-SXBatPRCdx5W85f4a4ObYwuwnWwHEYPrTA-9BGyl3s9WdPZnfr291EJIuCiQKiPi1o16lRKyhE7/s800/image_2025-04-28_13-32-56.png

ប៉ុន្តែតាមពិតទៅ នៅកម្ពុជាក៏មានពើងថ្មធម្មជាតិជាច្រើនផងដែរ ហើយមានទំហំធំជាងពើងថ្មនៅមីយ៉ាន់ម៉ារាប់សិបដង គ្រាន់តែមិនសូវមានការផ្សព្វផ្សាយទើបមិនសូវមានអ្នកស្គាល់។ ដូច្នេះថ្ងៃនេះសូមលើកយកពើងថ្មចំនួន ៣ នៅប្រទេសកម្ពុជាដែលមានបង្កប់នូវប្រវត្តិ និងជំនឿអរូបិយដ៏អស្ចារ្យ៖

១. ពើងដៃរា ៖ ពើងថ្មនេះស្ថិតនៅក្នុងភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន។ មូលហេតុដែលមានឈ្មោះថា “ពើងដៃរា ឬ ពើងគំនូរ” គឺបណ្ដាលមកពីនៅលើថ្មនេះមានរូបគំនូរបាតដៃមនុស្សដែលរាចេញម្រាម៥ និងមានរូបគំនូរផ្សេងទៀតដែលបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិមក។ ភាពអស្ចារ្យនៃពើងនេះ គឺដោយសារតែវាមានជើងទម្រតូចមួយប៉ុណ្ណោះ ប៉ុន្តែថ្មដែលនៅខាងលើនោះនៅតែអាចឈរនឹងថ្កល់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXW3Db4hCMw0FOvfa0R0ualJ7qX1MFLIrhkGTwPdXualUoDSL2nVuWNvlDEMSGiDVpND_9QiG2FUGezIupN2Yb8ByMGS9rIkrVkblKgPFoXkmofbVT7yIM86lQwMcnS981vza8Q_JfWQEHS5Mijm0ZcoKrAyFerpMdq8G7V65k-XSLi3FoJy96ngHgm2f/s2657/image_2025-04-28_13-34-39.png

បើតាមជំនឿរបស់អ្នកស្រុក ទីតាំងថ្មនេះត្រូវបានគេនិយាយតៗគ្នាធ្លាប់ជាទីកន្លែងដែលអ្នកមានឫទ្ធិអំណាចប្រកួតគ្នា ដោយមានទាំងការយកសត្វដំរីមកជល់ផ្ដួលពើងថ្មនេះផងដែរ ប៉ុន្តែវានៅតែមិនដួល។ នៅខាងក្រោមថ្មនេះក្បែរជើងកំណល់របស់វា គេសង្កេតឃើញមានកំប៉ុងជើងធូបរបស់អ្នកស្រុក និងអ្នកដំណើរជិតឆ្ងាយមកបុណ្យស្រន់សុំសេចក្ដីសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhKvIJuaVGpiJrRnyA759i-tzNkjE3wd_Y-ALq3ziCFxFUiHv7K6mXrYKeFvL00iy1jsoSN9AsNJ-qY3PZCioTbRfg61F4ddzfOrS2qcz0wDe1WzbpPJQoMU-sjNpk5vyqRBq8ziXBvdbCjAEy0QF3E07-k8WuBxvq0v429t8Ow6r-rthPcloK7ACfGOt/s1280/image_2025-04-28_13-34-42.png

២. ពើងថ្មភ្នំព្រះធាតុ ៖ ទីតាំងរបស់ភ្នំនេះគឺស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីក្រុងភ្នំពេញ។ ក្នុងចំណោមពើងថ្មជាច្រើននៅប្រទេសកម្ពុជាដែលត្រូវបានគេរកឃើញ និងស្គាល់ឈ្មោះវាអាចជាពើងដែលអស្ចារ្យជាងគេ ក៏ព្រោះតែវាមានទំហំធំនិងខ្ពស់យ៉ាងខ្លាំង។ ក្រៅពីនោះ វាគឺជាកន្លែងសក្ការៈបូជាដ៏ពេញនិយមមួយសម្រាប់ពុទ្ធសាសនិក តាំងពីសម័យដើមដែលព្រះពុទ្ធសាសនាទើបមានវត្តមានឡើងនៅលើទឹកដីខ្មែរ។ បើតាមប្រវត្តិ គេនិយាយថាកាលពីសម័យអាណាចក្រភ្នំ មានភិក្ខុ២អង្គជាជនជាតិឥណ្ឌាបានមកផ្សព្វផ្សាយសាសនា ហើយជ្រើសយកទីតាំងនេះក្នុងការគង់ និងបង្កើតជាវត្តអារាមឡើងមក។ ពើងថ្មនៅលើភ្នំព្រះធាតុនេះ ពិតជាមានទំហំធំខ្លាំងណាស់ ពោលគឺធំជាងពើងថ្មមាសដាក់តម្កល់ព្រះចេតិយចៃធីយោរាប់សិបដងឯណោះ។ ប៉ុន្តែមិនមានភាពល្បីល្បាញជាអន្តរជាតិនោះទេត្បិតជាទីតាំងគោរពបូជាតាមបែបព្រះពុទ្ធសាសនាដូចគ្នាក៏ដោយ ក៏ព្រោះនៅទីនេះមិនទាន់មានការរៀបចំគួរឲ្យទាក់ទាញ និងមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwGnVrywnmU-3W1dL8EG5WhCyiuJ2ZdoPkGyxQdzgCJcpqXJpfleYsW9IeVLdsfg3NihtL7rMVxE8oBn9qnAArPC44dbLL9ohQDbj6H2_F3riBT0dcIh7sfHFz3XgrkrIcXRcfrES6QuHxM8N2o-6CNfaXxyE2HQsSWOWCGrkQ4IZaOJ94NlE7lrkGGxRf/s1024/image_2025-04-28_13-34-42%20(2).png

៣. ពើងគំនូរ ៖ ទីនេះជារមនីយដ្ឋានប្រវត្តិសាស្រ្តមួយនៅភ្នំគូលែន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ នេះត្រូវបានគេហៅៗមកដោយសារតែគេឃើញមានរូបចម្លាក់ជាច្រើននៅតាមផ្ទាំងថ្ម។ ចម្លាក់ទាំងអស់នោះត្រូវបានគេសិក្សា និងបកស្រាយថាបានឆ្លាក់ដោយមនុស្សសម័យដើម ដែលមានអាយុកាលជាង៩០០ឆ្នាំមកហើយ។ ចំណុចដែលអ្នកទៅទស្សនាហើយតែងចាប់អារម្មណ៍ខ្លាំងជាងគេ គឺចម្លាក់ថ្មពីផ្ទាំងធំៗដែលម្ខាងមានរូបព្រះវិស្នុផ្ទុំលើសត្វនាគអន្នន ចំណែកមួយទៀតមានរូបព្រះព្រហ្មគង់លើផ្កាឈូក បែរទល់មុខដាក់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAYITSSsHNHrOUx6A7-tp2hUJHwjZJoRJoouAtmHPCmFHzkBU9p6KJ-w9rhzFuzVul-lDBG9roeA9yaTvpI8o5QfaBw2rIMZd0XaNfuc3HxQAbkLcBwSOdGdUr0GfjSCbdG8tYD6pmSylBFQrnIDO2RzhL1NOndQ_9RawmFjoQkZFm38h-d2PB9FCkgShO/s1280/image_2025-04-28_13-34-42%20(3).pngក្រៅពីនេះក៏មានចម្លាក់ផ្សេងទៀតដូចជា រូបនាងលក្សី រូបព្រះគណេសភ្នែក៣ដៃ៨ រូបសត្វគ្រុឌ រូបសត្វគ្រុឌ ។ល។ បន្ថែមពីនេះ វាគ៏ចាទីកន្លែងសក្ការៈបូជារបស់អ្នកដែលមានជំនឿទៅលើរឿងអរូបិយ មកបន់ស្រន់សុំសេចក្ដីសុខផងដែរ៕