Home Blog Page 495

ស្អាតខ្លាំង! “ទឹកធ្លាក់បរឡាង” បង្កប់ខ្លួននៅកណ្ដាលព្រៃឈើធម្មជាតិ កំពុងទាក់ចិត្តភ្ញៀវទេសចរ

0

ទឹកធ្លាក់បរឡាង ឬ ទឹកធ្លាក់សំឡូតចាស់ ឬក៏អ្នកខ្លះទៀតហៅថា “ទឹកធ្លាក់អេនជេលីណា ជោលី” បាន និងកំពុងឆក់យកបេះដូងភ្ញៀវទេសចរទាំងក្នុងនិងក្រៅតំបន់ឲ្យមកកម្សាន្តអារម្មណ៍ជាមួយបរិយាកាសធម្មជាតិបរិសុទ្ធ រួមទាំងងូតទឹកធ្លាក់ពីលើថ្មលយដ៏ថ្លា ត្រជាក់ អមដោយព្រៃឈើតូចធំពណ៌បៃតងព័ទ្ធជុំវិញយ៉ាងស្រស់បំប្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmBmtRhclxle4TbbeEOI-k-ZDiQn3G_LA2d6PCDxedT2cGZ2v6yQjejgY3ecTHTOzfmH9a94FwBPnb5YPaMpNY2efhbpuqIWlTJdrtaRtWW6f1YwZWhtxhw7XE2hg75m57SzCtHC2q03uODLtKMkaNtvk6WvjWXf_TspctzAkohVaHRqHxGz8f6auoBqz/s1280/photo_2025-04-30_14-03-28.jpg

ទីតាំងនៃទឹកធ្លាក់នេះគឺស្ថិតនៅក្នុងឃុំសំឡូត ស្រុកសំឡូត ចំងាយប្រមាណជាង ៨០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ មូលហេតុដែលមានអ្នកខ្លះហៅឈ្មោះវាថា “ទឹកធ្លាក់អេនជេលីណា ជោលី” ដោយសារវាជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមមូលនិធិ “ម៉ាដក្ស ជោលីភីត” (MJP) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ ដោយតារាភាពយន្តហូលីវូដដ៏ល្បី គឺលោកស្រី អេនជេលីណា ជោលី ក្នុងគោលបំណងអភិរក្សព្រៃឈើ សត្វព្រៃធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ការពារសំឡូត ដែលជាភូមិកំណើតរបស់ ម៉ាដក្ស កូនច្បងរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ugVTA_e5vvqsQ8pOQY-uvEgoV9TY_y2Euv30zNTuEG0KO6YXk8m3zsDIP8GnQsb-ciPKtqTUvh0wfS28uR96kbv1oG3BgAveuif2FofsrgwZt9zaWR0uYfjbmEgJLu4JfDdorKCOhMTnIX-I4FjgoX3_s3BujwL6oVyIX01SHSFcN1TKBi8jZzIISY79/s1280/photo_2025-04-30_14-03-24.jpg

ទោះជាស្ថិតនៅក្នុងដែលការពារ និងអភិរក្សក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរ ឬប្រជាពលរដ្ឋណាដែលចង់ចូលកម្សាន្តនៅទីនោះ គឺចូលបានដោយសេរី និងឥតគិតថ្លៃ។ ហើយអ្នកដែលធ្លាប់បានមកកម្សន្តនៅទីនេះរមែងជាប់ចិត្តជាមួយនឹងសម្រស់ទេសភាពដ៏ស្រស់ស្អាត មានទឹកធ្លាក់ថ្លាខៀវ និងរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញបង្កើតបានជាទិដ្ឋភាពប្រៀបដូចគំនូរ ត្បិតវាជាតំបន់ដែលមានការការពារនៅក្នុងព្រៃធម្មជាតិពិតៗ មិនមានការកែច្នៃ ឬបៀតបៀនដោយនរណាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3EZQX0cBOPgmfYzdfO5RzJTh0G0wvSOC73A722hPUWHhIvNeJ6Dzbf9XhMeGnOFHY-FmRAiNhHibbI47cESIRk-oO2N3REtE48cwgDzZp0boi3iM9I1LJYrxTLl09wkxoTFZwr_TOxcnNiq-6N5w0rPFjZLt6zElcGtuLqF5JMSuMdOzxH7QSEDjqZbm/s1280/photo_2025-04-30_14-03-26%20(2).jpg

ភាពស្រស់បំប្រងនៃទឹកធ្លាក់បង្កប់ខ្លួននៅក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃនេះ បាននាំឲ្យអារម្មណ៍ដែលស្មុគស្មាញ និងតានតឹងទាំងប៉ុន្មានរសាយទៅអស់ សល់ត្រឹមភាពស្ងប់សុខជាមួយនឹងបរិយាកាសដ៏បរិសុទ្ធ។ អ្នកមកកម្សាន្តនៅទីនេះមិនដែលរំលងក្នុងការងូតទឹកដ៏ត្រជាក់ និងថ្លាឃើញដល់បាតដីនេះទេ។ អ្វីដែលកាន់តែពិសេសនោះ នៅផ្នែកខាងលើនៃទឹកធ្លាក់នេះ មានរណ្ដៅមួយប៉ុនមាត់លូ និងមានជម្រៅជ្រៅ ដែលល្បីរហូតដល់អ្នកជ្រមុជទឹកអះអាងថា ពួកគេមិនអាចមុជលឹបដល់បាតរណ្ដៅបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyNqmKWgJSR1NxWBBymQTQczI92oxSgQazOEcHmAqQwjQDrWBEUSq5X6Sq-oTcA4NlgXtmKYGHJFgfhlBGorOamFJDdM3pD8YV02jB6mjt_LaXw1apoyCpNXCWw67yLDMnSe3q6L6SyFjaOlp6KJ4Yc1ux0AVgSdbMHkLfLYMQgigCeNWRJ-aJDcAd4FVN/s960/photo_2025-04-30_14-03-26.jpg

នៅទីនេះគឺសាកសមខ្លាំងសម្រាប់អ្នកដែលចង់ស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីលំហែរខួរក្បាលជាមួយនឹងធម្មជាតិ ។ ប៉ុន្តែប្រសិនបើចង់មកជាលក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិនោះ នៅទីនេះក៏ជាទីតាំងអំណោយផលផងដែរ ព្រោះមានកន្លែងដែលអាចរៀបចំកន្លែងដើម្បីអាំងសាច់ និងអង្គុយលេងជជែកគ្នាបានយ៉ាងរីករាយ៕

តើទំពាំងបាយជូខ្មៅ នឹងទំពាំងបាយជូបៃតង មួយណាមានអត្ថប្រយោជន៍ចំពោះសុខភាពជាង?

0

ទំពាំងបាយជូមិនត្រឹមតែជាផ្លែឈើដែលពេញនិយមទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃសារធាតុចិញ្ចឹមផងដែរ ដែលធ្វើឱ្យវាក្លាយជាអាហារសំខាន់ក្នុងរបបអាហារដែលគិតដល់សុខភាពជាច្រើន។ ខណៈពេលដែលទំពាំងបាយជូខ្មៅ និងបៃតង ផ្លល់នូវអត្ថប្រយោជន៍ជាច្រើន ពួកវានីមួយៗនាំមកនូវគុណភាពពិសេសខុសៗគ្នា។ តោះ! មកស្វែងយល់ពីរបៀបដែលពូជទាំងពីរនេះប្រជែងគ្នាទៅវិញទៅមកទាក់ទងនឹងអត្ថប្រយោជន៍ចំពោះសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQy5cJI86NORBRSkRZ1rbgkJ4KFhi7p_tCBY77oHqUeGWO4wgXFqaTt1vERz_0NAQ3ozbjG7D1YvGb7cHbw9YukON0aj-UvChcCtVS7x2Z1oGiVo0RPhV65NvjBtHRHVP6HYkKM0Rp0ufqeNskwraC8gaJvjJp7S2nDcqnYO_7dAU-bXO_Ma1BYjR465xm/s1600/image_2025-05-02_09-27-06.png

ទំពាំងបាយជូខ្មៅមានភាពលេចធ្លោសម្រាប់ភាពសម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ resveratrol ដែលត្រូវបានរកឃើញជាចម្បងនៅក្នុងស្បែករបស់ពួកវា។ Resveratrol ត្រូវបានបានគេដឹងថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជំងឺមហារីក ហើយអាចជួយការពារ និងប្រឆាំងនឹងជំងឺដូចជា ជំងឺទឹកនោមផ្អែម ភ្លេចភ្លាំង បេះដូង និងជំងឺផាកឃីនសុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGoJZ9LZZsUsuxcU7iMxk8OMgANPTwHwjtEeR65nj7NIr3GZpLUv7b6MQ7LVkTvLrJGZ6FnnyoYr91Qj1Z2CDYiY7V45BWPXtDVfhnkZsrgNz68VqOW-YdaYpXcWllaRE1Tph0mHQbtnqiNjhb0HhtRXFeZbT9q4AHZEeeBOCjWGQ5vmV49p1Sx-3dC2wK/s1296/image_2025-05-02_09-27-07.png
លើសពីនេះទៀត នៅក្នុងការសិក្សាវិទ្យាសាស្ត្រមួយចំនួនបានរកឃើញថា វាមានឥទ្ធិពលប្រឆាំងនឹងការធាត់ ដែលរួមចំណែកដល់សុខភាពទូទៅ។ វាក៏សំបូរទៅដោយជាតិសរសៃ វីតាមីន C វីតាមីន K និងជាតិស្ករធម្មជាតិដូចជា fructose ជាដើម។ មិនតែប៉ុណ្ណោះពួកវាក៏ជួយដល់សុខភាពបេះដូង និងខួរក្បាលផងដែរ ហើយត្រូវបានគេជឿថាមានអត្ថប្រយោជន៍ប្រឆាំងនឹងការឆាប់ចាស់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSVUlQVdfRlpK4eMSgtjCsDUGDgxf6UHqYF7siEnrtsvz76EiRF_D5MYGmWrdGdb3UwUT4E4Xb51wU4BQIwM4Jl1RvIfe-r-KrtG6si6E7zo6Ta_cdDRN1aZXw0lB1EAm0YF2LCq1MjcBDftEZJLz8UXzpm7F91borv5qQiEwMGq8lj8c0pAW6l46qL5a/s2400/image_2025-05-02_09-27-09%20(2).png

លោកស្រី Debjani Banerjee ទទួលបន្ទុកផ្នែករបបអាហារនៅមន្ទីរពេទ្យ PSRI ក្នុងទីក្រុង Delhi បានគូសបញ្ជាក់ថា ទំពាំងបាយជូបៃតងក៏សម្បូរវីតាមីន C វីតាមីន K ប៉ូតាស្យូម ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ផងដែរ។ សារធាតុចិញ្ចឹមទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលប្រឆាំងនឹងការរលាក និងប្រឆាំងនឹងជំងឺមហារីក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3VBZ449MvSZr0-eh_M0rCSF4IKqgyxNjR_o_45fxcgFpE0uKU-OakHuRxwy8CLJmSYivxbHhvNU5uhlZDiDCrZAi7g9Dl2nfH5YIyl08UwqnPdZRd0yZLqRNi9-4AIxtfDznlAxHdI-REGPWVWClIlTfbUBIATiEv3lybfZryUUBNFuOyoYd-7yGVhXh/s1000/image_2025-05-02_09-27-09.png

ទំពាំងបាយជូបៃតងមានផ្ទុកជាតិស្ករធម្មជាតិ និង fructose ដែលផ្តល់ថាមពលដល់រាងកាយយ៉ាងរហ័ស។ ពួកវាធ្វើឲ្យការគ្រប់គ្រងទម្ងន់មានប្រសិទ្ធភាពជាងមុន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសម្ពាធឈាម។ ការសិក្សាក៏បានបង្ហាញដែរថា សារជាតិ flavonoids នៅក្នុងទំពាំងបាយជូរពណ៌បៃតងអាចជួយរក្សាទម្ងន់ដ៏មានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcBi5KqlNdINlxDeZ4gOJ6NszZJeoSLm6T8Gv0GqiEGQMbvoG9u-DGqavyoJw7zwUpiprkjqJelLqZuFVriJyH6Zvh8jqFGxcrYj9hPPLLmO6EaCzfDrQ9LxAaL73Hx9roR2jmED0Fpi-lQSWvW6whv7IRVFB76ijsvHEQEALOVupmWv-YSb7dElVehLBd/s1200/image_2025-05-02_09-27-13.png
សរុបមកទាំងទំពាំងបាយជូខ្មៅ និងបៃតងសុទ្ធសឹងតែជាសម្បុកនៃវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលជួយដល់សុខភាពទូទៅកាន់តែប្រសើរឡើង។ ការជ្រើសរើសរវាងពូជទាំងពីរនេះភាគច្រើនអាស្រ័យទៅលើចំណូលចិត្តផ្ទាល់ខ្លួន និងគោលដៅសុខភាពរបស់អ្នកប៉ុណ្ណោះ។ ដូចនេះមិនថាអ្វីក៏ដោយដែលអ្នកជ្រើសរើស ការបន្ថែមទំពាំងបាយជូទៅក្នុងរបបអាហាររបស់អ្នកអាចជាការបន្ថែមរសជាតិដ៏ឆ្ងាញ់ ព្រមទាំងមានជីវជាតិបំប៉នដល់សុខភាពរបស់អ្នកជាមួយគ្នាផងដែរ៕

ថៃ បិទច្រកទ្វារអន្តរជាតិអានសេះនៅខេត្តព្រះវិហារ ដោយឯកតោភាគី

0

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា។

ជាធម្មតា ច្រកទ្វារព្រំដែនអានសេះ បើកឱ្យដំណើរការដោះដូរទំនិញ រយៈពេល ២ថ្ងៃក្នុង ១សប្តាហ៍ គឺថៃអង្គារ និងព្រហស្បតិ៍។

ច្រកទ្វារនេះ ជាកន្លែងផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដោយក្នុងនោះប្រជាពលរដ្ឋកម្ពុជាច្រើននាំយកកសិ ផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឱ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ…ល) ខណៈភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។

បើយោងតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះវិហារ បានឱ្យដឹងថា៖”ការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIPvcGJMGa-nW49H67BJeJbnT18z3ssG1NEN0DnAFAbDylaZzYUwqudL9Lo7K-90uW3aP_fjS_V1Dm_CbK41JDMroXGXAXC1WNdAdVfTFPSy8GK44rOZrsT9hN2T4QAfoAQDoA_gP_vr2TBLu_3xg5BS9_M_IAfQMW3j2WYRTOyCUt2MW4ibpBpoDOl-1/s1023/495199902_1119653376865664_4813038526358476988_n.jpg

តិចអត់ដឹង! ត្រីបាឡែនមានគុណសម្បត្តិយ៉ាងណាខ្លះដល់ភពផែនដី

0

នៅពេលដែលយើងគិតពីការដោះស្រាយការប្រែប្រួលអាកាសធាតុ យើងច្រើនតែផ្តោតលើការដាំដើមឈើ កាត់បន្ថយឥន្ធនៈហ្វូស៊ីល ឬកាត់បន្ថយកាកសំណល់ជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា ត្រីបាឡែន ដែលជាត្រីយក្សនៃមហាសមុទ្រ ក៏មានទំនាក់ទំនងយ៉ាងសំខាន់ផងដែរក្នុងការប្រយុទ្ធនិងការពារផែនដីនេះ? សត្វដ៏អស្ចារ្យនេះមិនត្រឹមតែធ្វើឱ្យមានការភ័យខ្លាចជាមួយនឹងទំហំ និងកាយវិការរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃភពផែនដីរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5VFaNIJG5r_oVJLl-Ol_IjkVzHdtHtNgxdVNgb9nEzffyxzwwMgG9psVebq0Ca9xQ8IeK3i5ZhTI6isK0m4Mg2QCJMbt7_QtW9rBmWVUAvjJ2Fh46gQsq7Anh4652d5q6WRb1X3WESB32Cvkzka_RSbMgy2Xmq_qtHaKJiK0B9Us8QcdPbtYfyOPbns2e/s2040/image_2025-05-02_08-28-27.png

ត្រីបាឡែនរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបប្លែកៗ និងមិនគួរឱ្យជឿរបស់វា។ ខាងក្រោមនេះជាគុណសម្បត្តិរបស់ត្រីបាឡែនចំពោផែនដីក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ៖

១ ត្រីបាឡែនជាធុងកាបូនរបស់ធម្មជាតិ៖ ត្រីបាឡែនផ្ទុកកាបូនយ៉ាងច្រើននៅក្នុងរាងកាយដ៏ធំសម្បើមរបស់ពួកវា។ នៅពេលដែលពួកវាងាប់ ហើយលិចទៅបាតសមុទ្រ កាបូនរបស់ពួកវាត្រូវបានជាប់នៅក្នុងបាតសមុទ្រជ្រៅរាប់រយឆ្នាំ ដោយរារាំងឧស្ម័នកាបូនឌីអ៊ុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ពីការរត់ចូលទៅក្នុងបរិយាកាស ហើយជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEa2FRVbOljiP9vkhE5THR7LiIUUz_Q5ovKkRGPQIH3IlXlf5WoDx5eqq5EiXtAOAUXyOYCk_t1rvVhp9B6pXUgl_oRSUt_gUTAR-GEx6DdakLURjHHowjKBxGaDwTfylCJZGSQcALfrKRWckb7k7qnrR9_tcSHXof6GGzpERB3NkD8Cf3uTJMa8yxU35/s1920/image_2025-05-02_08-28-29.png

២ លាមករបស់ត្រីបាឡែនគឺជាជីសមុទ្រ៖ វាអាចស្តាប់ទៅចម្លែក ប៉ុន្តែលាមកត្រីបាឡែនគឺដូចជាជីដ៏អស្ចារ្យសម្រាប់មហាសមុទ្រចឹងដែរ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យរុក្ខជាតិសមុទ្រតូចៗដែលហៅថា phytoplankton លូតលាស់បានល្អ។ Phytoplankton ស្រូបយកកាបូនឌីអ៊ុកស៊ីតពីបរិយាកាស ដូចដើមឈើធ្វើរស្មីសំយោគនៅលើដីដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghQZec4B4dM4fzIwRxtRHI5-OR-t_x8yBRnNSIUNQRSfL4EdZR6gQalGSZmtrncCiAjixjj5xs4FiHbhWYRuIhx4GCMBYuphNeXre0gyMTqAtVOk3-q-ApJClslmZU8v_OYpZ4jwyDbIq9PC38Fqr50xnZ5LwTX6ApXSZGXB4xSCyPd-JM6ZRNmKVJnbLz/s1600/image_2025-05-02_08-28-30%20(2).png

៣ លើកកម្ពស់សុខភាពមហាសមុទ្រ៖ នៅពេលដែលត្រីបាឡែនជ្រមុជទឹក និងបណ្ដែតខ្លួនលើផ្ទៃទឹក ពួកវាជួយលាយទឹកសមុទ្រ ចែកចាយសារធាតុចិញ្ចឹម និងបង្កើនការលូតលាស់ដល់ phytoplankton នៅទូទាំងតំបន់ដែលវាកំពុងនៅ។ មហាសមុទ្រដែលមានសុខភាពល្អមានន័យថាកាបូនឌីអ៊ុកស៊ីតកាន់តែច្រើនត្រូវបានស្រូបយកដោយខ្យល់ ដែលជួយពន្យឺតការប្រែប្រួលអាកាសធាតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCXyC4BPg9dXpm3RsXx2diPj4HES7kg3-sfR9vpUFg_b9IXLsuEwBYQY98cNUULUrYqeIMQ1o1KsDggJMaZOiMmqI8HGqrTpYrPzr2dUsirYZjaRdOgP4EVl6wdNXc0kRS4r7qYksPMVxi69SDvRwb8h7u2maNRx3nTZo86WVmj9K-0rZ8QoXIHaTMtd66/s750/image_2025-05-02_08-28-30.png
៤ មានឥទ្ធិពលលើប្រព័ន្ធអេកូឡូស៊ី៖ ត្រីបាឡែនផ្តល់អត្ថប្រយោជន៍មិនត្រឹមតែមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូលផងដែរ។ សកម្មភាពរបស់ពួកវា ដូចជាការបំលាស់ទីសារធាតុចិញ្ចឹមតាមរយៈទឹក ជួយរក្សាអ្វីៗគ្រប់យ៉ាងឱ្យរីកចម្រើន។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីមានភាពរីកចម្រើន ពួកវាមានភាពសម្ថភាពក្នុងការដោះស្រាយបញ្ហាដូចជាអាកាសធាតុកើនខ្ពស់ ឬការបំពុល។ នេះធ្វើឱ្យមហាសមុទ្រកាន់តែរឹងមាំ និងអាចការពារខ្លួនពីការប្រែប្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7DhIz3pSKgOLO1kc0U-6cA7KkpM9OdObeaiQX5t2v_K-U1oiFykoVCYfT-UGZLvQ2mQDfnu4_n71iCJM1UFS7ddR7CZ2QCHux7lJC3lqtxGZbacW9caVWH8pDPlfHaTttudGmBeTKumhA4p_suj_RDsOE3j7K7fDRxSpRRl2cboHDo1uEkGi901iNGEEH/s2600/image_2025-05-02_08-28-31.png

សរុបមកពួកវាចាប់យក និងរក្សាទុកកាបូននៅក្នុងរាងកាយដ៏ធំ រហូតដល់ការបង្កកំណើតដល់មហាសមុទ្រជាមួយនឹងកាកសំណល់របស់ពួកវា ព្រមទាំងជួយរក្សាលំនឹងបរិយាកាសរបស់ផែនដីផងដែរ។ ការការពារត្រីបាឡែន និងជម្រករបស់វា មានន័យថាយើងក៏ការពារផ្នែកសំខាន់មួយនៃប្រព័ន្ធធម្មជាតិដែលស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលបង្កគ្រោះថ្នាក់ និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ៕

«កោះតាកៀវ» ជាឆ្នេរធម្មជាតិដ៏អស្ចារ្យដែលលោកអ្នកមិនគួររំលង

0

កោះតាកៀវ ឬកោះតាគៀវ ជាកោះដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងនៅឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះដ៏ស្ងប់ស្ងាត់នេះគឺជាផ្នែកមួយនៃក្រុមកោះតូចមួយនៅឈូងសមុទ្រថៃ ហើយល្បីល្បាញដោយសារឆ្នេរខ្សាច់សរក្បុសដ៏ស្រស់ស្អាត ព្រៃឈើខៀវស្រងាត់ និងបរិយាកាសស្ងប់ស្ងាត់របស់វា។ កោះតាកៀវផ្តល់ឱ្យអ្នកទស្សនានូវភាពចម្រុះនៃសម្រស់ធម្មជាតិ និងការផ្សងព្រេង ដែលធ្វើឱ្យវាក្លាយជាកន្លែងជាគោលដៅដែលមិនគួររំលង សម្រាប់អ្នកធ្វើដែលចង់គេចចេញពីភាពស្មុគស្មាញ និងអ៊ូអរនៃជីវិតទីក្រុង។

កោះតាកៀវ ស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេះក្នុងក្រុងព្រះសីហនុ និង ១ គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិរាម។ កោះនេះអាចចូលទៅបានដោយទូក ដោយមានប្រតិបត្តិករជាច្រើនចាំផ្តល់ការធ្វើដំណើរពីខេត្តព្រះសីហនុតែម្ដង។ នៅត្រើយខាងកើតនៃកោះនេះ ក៏មានភូមិនេសាទតូចមួយផងដែរ ដែលភូមិនេះបន្ថែមភាពទាក់ទាញមួយទៀតនៅក្នុងតំបន់កោះនេះ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពបែបប្រពៃណីនៃជីវិត។ អ្នកភូមិនៅទីនេះត្រូវបានគេស្គាល់ថាមានបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ហើយវត្តមានរបស់ពួកគេបានបង្កើនបទពិសោធន៍វប្បធម៌ដ៏អស្ចារ្យនៃការទស្សនាកោះតាកៀវនេះ។

អ្នកទស្សនាអាចរីករាយនឹងសកម្មភាពដូចជា៖ ការមុជទឹក ការឡើងភ្នំ បោះតង់ អាំងសាច់ញាំជុំគ្រួសារ គយគន់ថ្ងៃលិច និងការសំរាកលំហែតាមឆ្នេរជាដើម ដែលសម្មភាពទាំងនេះផ្ដល់ឲ្យអ្នកទស្សនានូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ដែលមិនអាចបំភ្លេចបាន។

កោះតាកៀវគឺលើសពីកោះមួយទៅទៀត វាជាច្រកផ្លូវទៅកាន់ភាពស្ងប់ស្ងាត់ និងការផ្សងព្រេង។ មិនថាអ្នកចង់រុករកភូមិនេសាទ មុជទឹកថ្លាដ៏ថ្លាឈ្វង់ ឬគយគន់ធម្មជាតិព្រៃប្រឹក្សាដែលមាននៅទីនោះទេ កោះនេះជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នក។ ដូចនេះបើបានទៅលេងហើយអ្នកគួរគប្បីថែរក្សាបរិស្ថានធម្មជាតិដ៏អស្ចារ្យ ក៏ដូចជាអនាម័យនៅតំបន់នេះផងដែរ ដើម្បីឲ្យតំបន់ទេសចរណ៍ដ៏ផូរផង់នេះជាតំបន់ដែលកាន់តែទាក់ទាញ ព្រមទាំងថែរក្សាកោះនេះឲ្យនៅតែមានសម្រស់ស្រស់ត្រកាលផងដែរ៕

កងទ័ពកម្ពុជា ចិន ឡាវ ចូលរួមហាត់សមក្បួនដង្ហែនៅទីក្រុងហូជីមិញ

0

ទីក្រុងហូជីមិញបង្កឲ្យមានការបានភ្ញាក់ផ្អើល និងលាយឡំជាមួយភាពរំភើបនៅព្រឹកថ្ងៃអាទិត្យ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដើម្បីមើលការហាត់សមសម្រាប់ក្បួនដង្ហែបង្រួបបង្រួមដ៏ធំទូលាយរបស់ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួម ១៣,០០០ នាក់ ដែលរួមមានយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងរថយន្តយោធាជាច្រើនផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងរៀបចំអបអរសាទរខួបលើកទី ៥០ នៃការបង្រួបបង្រួមនៅថ្ងៃទី ៣០ ខែមេសានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikie0K3LNUMjbre1dBaShXy9Q9T-CxgXocuH7wKpUM1WFo2VocT7XHqhTp7quGOZHuuFS2-f1UvGXV427V_a4OHfpMTLJZAwhbyEPXzdbz9-RiYVVLh2Esx_micOivffsxyqU6sOg06yKO9ZCe0nTN3Y-niWKE1H11xWYHypYmpcD4jrEdIoQ70My2Gi0k/s585/image_2025-04-28_13-51-33.png

ក្បួនដង្ហែបានចាប់ផ្ដើមដោយការបាញ់កាំភ្លើងនៅឧទ្យាន Bach Dang Wharf Park។ ភាពស្រស់ស្អាតនៃឯកសណ្ឋានរបស់កងទ័ព នឹងសំឡេងកាំភ្លើងបានធ្វើឲ្យមនុស្សម្នាជាច្រើនស្រែកហ៊ោរកញ្រ្ចៀវ អបអរសារទរលាន់ឮពេញទីក្រុង។ ក្បួនដង្ហែបានបន្តតាមដងផ្លូវក្នុងទីក្រុងជាបណ្តើរៗ ដោយឆ្លងកាត់មុខវិមានឯករាជ្យ។ បន្ទាប់មក កងទ័ពបានបំបែកជាក្រុមតូចៗ ដើម្បីរាក់ទាក់ជាមួយអ្នកទស្សនាជាច្រើននៅក្នុងតំបន់ឧទ្យានផ្សេងៗទូទាំងទីក្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIOoPuparoxpRoco9RA48J_hDyScIau0g6EpJJiIBDSuomg9WhyphenhyphenvVlOnOF3tW34sRi8gisFwTE3UA1uPFY_2GG5G8FMYDrr6jUNkNq_iIl8EPtBtrOw645Q2oRufNO2VJb4eQ27AyHOWJxGSAZUjT3mwXlqUPi21Ya9RPlmbFlxPH10ItllGANAMZOU_b/s640/image_2025-04-28_13-56-16%20(2).png
ទាហានចិនជាង ១០០ នាក់ រួមជាមួយកងកម្លាំងពីឡាវ និងកម្ពុជា បានដើរអមជាមួយកងកម្លាំងវៀតណាម ដោយព្រឹត្តិការណ៍នេះបានក្លាយជា ឆាកចាប់ដៃជាមួយមនុស្សជាច្រើនក្នុងហ្វូងមនុស្សរបស់កងទ័ពឡាវ ដោយបង្ហាញភាពបង្កើតមិត្តភាពដ៏មាំមួនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6xDxsWIKguZdFzaZw3WVyZuiYMYdiJjw2cFibs0Z5w3QC2zl-52-SBz_HvaKgCnNwjxpIp6P_3lmDGjpWgSzVnXRAdskY0FP0Cl2qTsevTH48v-7Bsz2EkRq_wP1__Dji_zGWi3Dtw7FW7eKvQk6EO-IbnwLuH4_VX7JlX1_-0Pfoh9jZZR3wmVPdH6-/s1360/image_2025-04-28_13-56-15%20(2).png

អ្នកទស្សនាឈរតម្រង់ជួរចាំអបអរសាទរ និងថតរូបជាមួយកងទ័ព និងរថយន្តយោធា។ ជាពិសេស យន្តហោះចម្បាំងបានធ្វើឱ្យមនុស្សភ្ញាក់ផ្អើលដោយការបង្ហាញខ្លួននៅលើមេឃ។ ការបង្ហាញលើកដំបូងនេះគ្រាន់តែជាការបង្វឹកសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលនឹងមកដល់នៅថ្ងៃទី ៣០ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfvr2XL6A_PXx5zhUqQ3g6olkaLzMrUQ_e64tZ2DOVYelNtMNpw9TA2G1dkmuoZk38HD9PBmh-jauk0q5gBwQtibsjQXcj9Z45TS7vopcuul6LisfE1MS1ka-fBCZkDRLBb9oqgNoUBqVBjffMufYJSh9OtJB3BuPi6GDYGYRg-3zeQ_4tFZ8iPuF5q0W/s640/image_2025-04-28_13-51-33%20(2).png

គួរបញ្ជាក់ផងដែរថា ខាងមុខនេះគឺជាខួបលើកទី ៥០ នៃការបង្រួបបង្រួមប្រទេសវៀតណាមនឹងក្លាយជាការប្រារព្ធដ៏ពិសេស ដែលគោរពដល់ដំណើរដែលបង្កើតសម្ព័ន្ធភាពស្មុកស្មាញ និងរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសនេះ៕

HUMANS OF PHNOM PENH បើកសម្ពោធការប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ “COLOR OUTSIDE THE LINES”

0

ភ្នំពេញ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ – Humans of Phnom Penh (HoPP), ក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគម សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC), គឺមានមោទនភាពចំពោះការប្រកាសបើកដំណើរការ “Color Outside the Lines” ការប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ រយៈពេលពីរថ្ងៃ ដែលគាំទ្រវប្បធម៌ខ្មែរ តាមរយៈសិល្បៈគំនូរ។ ពិព័រណ៍គំនូរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ ២០២៥ នៅសារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីសសរ-SOSORO រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoAL_jZw1skBWW99l2HrWVDgH1cWnJF87k1-nck83hZEfoJNvQVg5dn5zjwyomd4X4zDvIr5Zg0snSPxiYugyZEauJIe7Ce5hkkIqh-6LVPgUzWCARwFpQbbnfVHK69NRD-0mXmLPri0O3yaPvJvgsiAqDLzkaJCo9X9TXMU5m-YGJ2kj-ZLcVeDQm7C5D/s1200/photo_2025-04-30_17-58-29.jpg
គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសសម្រាប់សិល្បករខ្មែរដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគាត់ តាមរយៈគំនូរ និងរឿងរ៉ាវនៅពីក្រោយគំនូររបស់ពួកគេដើម្បីឱ្យមានការទទួលស្គាល់ប្រកបដោយអត្ថន័យនៅក្នុងក្រុមអ្នកច្នៃប្រឌិតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិនៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLLxfMPN3lgoNv35jpI5GHotpiJovC2RS3mQRwyiFFRAer2WVHQfvP8UhEeJHWC9y4num39JeYoPNlBTF-omy7VcfiL_NrZSIxA0RSOdUZJ0XemLKlgFArdg35z3AXQWXLLZql9uUhOZXpmH4Bp-ttRa1AASPeWa6OeYUBrgxWBFlDyM08tSN68RAVk0s/s1200/photo_2025-04-30_17-58-30%20(2).jpg

    របៀបនៃការចូលរួម៖
    វិចិត្រករខ្មែរទូទាំងប្រទេសកម្ពុជានិងត្រូវបានអញ្ជើញឱ្យដាក់រូបគំនូររបស់ពួកគេដែលឆ្លុះបញ្ចាំងពី ប្រធានបទ “មរតកខ្មែរតាមរយៈសិល្បៈ”។ ដែលតំណាងឱ្យប្រទេសកម្ពុជា ទំនៀមទម្លាប់ មនុស្ស ទេសភាព ស្ថាបត្យកម្ម ឬការបកស្រាយផ្ទាល់ខ្លួននៃអត្តសញ្ញាណខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ckUYCek7gK8iX_YXrUtYcAnl33pxTHsmOHvuwXKRAevGz-CC4ErcAXrCJcRGotnlfUnzgLAYjos72vnIu8k7EHmdw5g9x-FPFchmcvFHIj3wxH8G48o30Bs-oKuJ6syV9n9P1Wpe8fNL_4EblGux82ZMREx4FLrS9o-D-K6dYHO2Rko1_J9lqx79xCJ4/s1200/photo_2025-04-30_17-58-30.jpg

    អ្នកដែលចូលរួមប្រកួតត្រូវយករូបភាពគំនូរដែលមានគុណភាពខ្ពស់ដោយដាក់បញ្ចូលនៅក្នុងវេបសាយរបស់ Humans of Phnom Penh តាមរយៈដំណលីង https://humansofphnompenh.com/artist/
    កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។ ស្នាដៃសិល្បៈល្អជាងគេ ១៥នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៌ ហើយអ្នកឈ្នះ ៣នាក់ នឹងទទួលបានទទួលបានរង្វាន់ពីកម្មវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QWVfoE3lc0rRMpE5beUxQqoeMo7Pp4ENuq7W3lWqVXk5i7cx1qrcrW0mmna1nO8geSNtnvoHo9bEnZlv9PbPrBdp7BLqxi4qm2W11lzFk3adTrZrCRxDaH2sj0LvvrKlGuin8sPMJ7_X2k5-GDlhAnrilXOq1hpkKKRhrBNCeHji9AYvvcDcEpmHMdEh/s1000/photo_2025-04-30_17-58-27%20(2).jpg

    ព័ត៌មានលម្អិតអំពីកម្មវិធី៖
    ទីតាំង ៖ សារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទី-SOSORO រាជធានីភ្នំពេញ
    កាលបរិច្ឆេទ ៖ ថ្ងៃទី ០៩-១០ ឧសភា ២០២៥ ។
    ចូលរួមដោយសេរី
    កំណត់សម្គាល់៖
    • ពិធីកាត់ខ្សែបូ៖ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ ព្រឹក
    • វេទិកា និងសិក្ខាសាលាបែបអន្តរកម្ម៖ ទាំង២ថ្ងៃ និងវត្តមានរបស់អ្នកជំនាញ និងសិល្បករចូលរួមផងដែរ។
    • ពិធីប្រគល់រង្វាន់៖ ថ្ងៃទី១០ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥:00 ល្ងាច ផ្តល់កិត្តិយសដល់សិល្បករឆ្នើមទាំង ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtvyHqmDN3iTm1OI803ZzZ7_lfuB-HJvkC_Nxkxjc1_Cfh30oCLDGQWbZ9nHed05L7zWoyIwkkwipdJTLar8CmcpeiYRAR58RkJA8oi6YE3d1fnZe3VsBQtonPFP7Ikd2iu8NAedKki2iHHt3JCsymSWlPmo9nRGQFK4oqUyfZisv7gzxIFwDGLqcj3yon/s750/photo_2025-04-30_17-58-27.jpg
    កម្មវិធីនេះនឹងមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងឥស្សរជនរបស់រដ្ឋាភិបាលផងដែរ។ អ្នកដឹកនាំធុរកិច្ច និងឯកអគ្គរដ្ឋទូតវប្បធម៌ ដោយមានការឧបត្ថម្ភយ៉ាងពេញលេញ និងដៃគូរសហការផ្សេងទៀត។
    អំពី Humans of Phnom Penh:
    Humans of Phnom Penh (HoPP) គឺជាវេទិកាដែលផ្តោតទៅលើការចែករំលែកនូវរឿងរ៉ាវ ទេពកោសល្យ និងភាពសម្បូរបែបនៃវប្បធម៌ក្នុងប្រទេសកម្ពុជា។ HoPP ប្តេជ្ញាចិត្តគាំទ្រសិល្បករខ្មែរ និងលើកកម្ពស់វិស័យសិល្បច្នៃប្រឌិត ដែលជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm-C3Ses8bXrxZPzgjXj2gS0iMAG6LQf-GM1cnLckqqKeTTscZPIgR5bbbVho8P_5IFmnI4PzsHc1BSI8g9STq-sDahvgtO1EiY1xe49cESRyrj1eZ9MAjj3a-MtyApQJjPVgMn-it2hqwb-jS6Ni-VB84MpWzKmQabo4SWRvAfIps8uZ0IfvMAZ-ZiDhW/s800/photo_2025-04-30_17-58-28%20(2).jpg
    ព័ត៌មានបន្ថែមសម្រាប់ការគាំទ្រផ្សព្វផ្សាយ សូមទាក់ទងមកកាន់៖
    For media inquiries, sponsorship opportunities, or more information about the event, please contact:
    ???? info@humansofphnompenh.com
    ???? 081 363 753
    ???? www.humansofphnompenh.com
    ទំនាក់ទំនងសារព័ត៌មាន៖
    ផន ពិសិដ្ឋ
    នាយកប្រតិបត្តិអាជីវកម្ម
    Humans of Phnom Penh (HoPP)
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMV9VeN9uabTsgxPSFGM2yn4RBMZCvjv-5-EvdoX9TUVgiaB5dXeXeiiL_NrL1DzydydfyTxV0hMhme-Rh1ClcitGYRQw13djxQj22dXMdgrr0zNoR3kYpMSbdt6HV7Cbedq4u4TxKyZdMuYUsMC7XNMJJTbEQ8swtoDx2fpqIlZCGQYnYBVXMYTIkwSr/s1200/photo_2025-04-30_17-58-29%20(2).jpg

សិង្ហបុរីបង្កើតគោលនយោបាយផ្តល់ឱកាសការងារដល់ពលរដ្ឋអាយុច្រើនដើម្បីជំរុញសេដ្ឋកិច្ច

0

ប្រទេសសិង្ហបុរី ៖ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនមើលរំលងកម្លាំងពលកម្មអ្នកអាយុច្រើន ដោយបដិសេធពុំទទួលយកអ្នកអាយុច្រើនមកធ្វើការ ទោះជាមានសមត្ថភាព និងជំនាញការងារក្តី ។ ការប្រកាសជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុននានាតែងតែកំណត់អាយុបេក្ខជន ដែលធ្វើឱ្យអ្នកមានវ័យចំណាស់ជួបផលវិបាកយ៉ាងខ្លាំង មិនថាបន្ទុកគ្រួសារ និងគ្មានប្រាក់ចំណូល ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគោលនយោបាយផ្តល់ឱកាសការងារដល់ពលរដ្ឋអាយុច្រើនដើម្បីចូលរួមជំរុញសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2aFFMWm4hIrcu3E52hK9bckkil0HDrZTpefulCUWO-be7KUeCWa2QwLemyIkJYaQRfNC8M4jA7L9NhaPWukeVMuNKa_OoD5Tqk0g_IcD9Q8t2oRSdHpIQCMRyHn199xeOx2N-4DBHIRrb2HfyVWEJYi4YcfxnTr_rK5i39mF0RQXu-qt_uMsY94w_PYB/s830/image_2025-05-01_15-14-10.png

កាលពីចុងខែមេសា ឆ្នាំ២០២៥ កាសែតសិង្ហបុរី The Straits Times រាយការណ៍ថា រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ឱកាសការងារដល់ពលរដ្ឋអាយុច្រើន និងជាការបង្ហាញទៅកាន់ពិភពលោកថា សិង្ហបុរីស្វាគមន៍ទទួលយកកម្លាំងពលកម្មវ័យចំណាស់មកធ្វើការ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ។ រដ្ឋាភិបាលសិង្ហបុរីបានប្រកាន់គោលជំហរជួយពលរដ្ឋវ័យចំណាស់ឱ្យមានការងារធ្វើ និងមានប្រាក់ចំណូល ខណៈប្រទេសនានាក្នុងតំបន់អាស៊ានមើលរំលងកម្លាំងពលកម្មមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi188Mxk7x-GkNuHdkV-4w_YgU4libOqJzpwjy9uRcuI8JMGKd7v70D7hG9vPAJtjntYO52mL3vdISmC0CULjaWEOqcLWCxfKJBX5-e0W1L4SwPB8xDqvghdnV0gb9YYICvrXgivqJya6NnE2yFParxPVltlPHvP5lebrra6WfS8MSh4WlBuxgCyED2tNPy/s941/photo_2025-05-01_14-10-48%20(2).jpg

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាទិវាពលកម្មអន្តរជាតិ លោក Tan Hee Teck ប្រធានសហព័ន្ធនិយោជកជាតិរបស់សិង្ហបុរី (Singapore National Employers Federation-SNEF) បានចេញសេចក្តីប្រកាសមួយ ចុះថ្ងៃទី២៩ ខែមេសា ដែលមានខ្លឹមសារថា ប្រទេសនានាមើលរំលងកម្លាំងពលកម្មមនុស្សចាស់ និងចាត់ទុកថា មនុស្សចាស់ជាក្រុមរារាំងដល់ការជំរុញសេដ្ឋកិច្ច ហើយចាត់ទុកថា មនុស្សចាស់ គឺជាបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយ នារយៈពេល១០ឆ្នាំទៀត ។ ប៉ុន្តែសិង្ហបុរីបានបង្កើតគោលនយោបាយផ្តល់ឱកាសការងារដល់មនុស្សចាស់ ដើម្បីឱ្យបំពេញការងារមានប្រសិទ្ធភាពតាមរយៈការកែសម្រួលរចនាសម្ព័ន្ធការងារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8pCJ2yx0jRZ6OLln_75bmSDjtjzWj6q9hGv5attotTT4HfsUmhUA3vr-w8s7ekzXmAdRXFMoGZj9hS4cPtAy39-Br0_SJqbSEuJVtviBdKZ1qjtiL4KNgJBYDirmMgGiYLurIblBsZ8Hph6rpA_YRiv4RS8jgFgHTFeMuTb2OtGv4WuPnMabrWIh3n7zV/s830/photo_2025-05-01_14-10-48%20(3).jpg
លោក Tan និយាយថា កិច្ចប្រជុំត្រីភាគី ស្តីពីការងាររបស់មនុស្សចាស់ ដែលមានការចូលរួមពីតំណាងនិយោជក សហជីពការងារ និងមន្ត្រីរដ្ឋាភិបាល នឹងធ្វើឡើងនាពេលឆាប់ៗ ក្នុងគោលបំណងពិភាក្សាគ្នាពីការទាក់ទាញបុគ្គលិកអាយុច្រើនដែលមានសក្តានុពល និងសមត្ថភាពមកជួយជំរុញសេដ្ឋកិច្ចសិង្ហបុរី ។ សិង្ហបុរីនឹងបង្កើតក្រុមការងារត្រីភាគីនៅឆ្នាំ២០២៥ ដែលធ្វើការពាក់ព័ន្ធនឹងការជួលបុគ្គលិក ឬដំឡើងតួនាទីការងារតាមសមត្ថភាពបុគ្គលិកអាយុច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7B08JI0n9dAugFbMK9zpRmla7owvLHW87ohKQfB5VIwT1RkB-KluXS3agaobf4oUOBY0xQncWzb9ZjtGVhRkcaX0Dv93TpxqrjiM2mGtoPQPxXdMh77VscSmdDN-UIWSxWToHkKq71nf3EeiDkjXCY3f-DDhvizW-subpGNPs8-eb13AG-HIqqhFU44ow/s1200/photo_2025-05-01_14-10-48.jpg

លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហព័ន្ធនិយោជកជាតិ (SNEF) ដែលគាំទ្រឱ្យនិយោជកអភិវឌ្ឍន៍ជំនាញនិយោជិក ព្រមទាំងផ្តល់ភាពយុត្តិធម៌សម្រាប់កម្លាំងពលកម្មនៅសិង្ហបុរី ។ ក្រៅពីនេះ និយោជកណាដែលគាំទ្រកម្លាំងពលកម្មចម្រុះ ឬពុំរើសអើងវ័យ នឹងទទួលបានផលប្រយោជន៍ពីជំនាញ និងទេពកោសល្យរបស់និយោជិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF6GmEgTBS25VX_Orq3UTSHrfmRCniVRHS4heRMRnh4Yw1ifxm37Dbufpr5NTzrueySdSbIlHpw8mn_1JwF564cC_KEyCDpt_ntOanvq7sI4tVLaWAnPgrLeQuW9lDGZobritxLSesJd1VEr_kKBTkzbMS_fgUgsM6CIdsTfxaNNE8gxpXJhEOOHNHmGXi/s1280/photo_2025-05-01_14-10-49.jpg
សេដ្ឋកិច្ចសិង្ហបុរិ បានកើនឡើងរហូតដល់ ៤.៤% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចសិង្ហបុរី កើនឡើងត្រឹមតែ១.៨% ប៉ុណ្ណោះ ស្របពេលសេដ្ឋកិច្ចពិភពលោក ពុំប្រាកដប្រជា ។ ចុងក្រោយ លោក Tan បានសំណូមពរឱ្យបណ្តានិយោជករៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្មឱ្យសមស្រប និងមានប្រសិទ្ធភាព ព្រមទាំងសហការដោះស្រាយបញ្ហាផ្សេងៗ ៕

បណ្តាខេត្តជាច្រើនរបស់ថៃប្រឈមនឹងការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ

0

ប្រទេសថៃ ៖ នាយកដ្ឋានធនធានធម្មជាតិ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសថៃ បានដាស់តឿនពលរដ្ឋរស់នៅខេត្តជាច្រើន ដូចជា ៖ ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ផាយ៉ៅ ព្រែ អ៊ុតារៈឌីត ណាន មេហុងសន ឡាំផូន ពិស្នុលោក និងអ៊ុថៃថានី ឱ្យប្រុងប្រយ័ត្នគ្រោះថ្នា.ក់ដោយសារការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ពីព្រោះថៃរងសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9q64p9wuMbHu-bz7BG-_kW5n1brutRgCDtekMqWr2UltLoYm1pH5xiO2zhbXxBoODwaRIM_vobCbRVsp3mRDv5_jk0zPa95UiHADGGy5EUP3RE3ui-f7z-TRCTw3M9dJ2IjDiTWPmWK5fsKMRr-w23KJYuc88gh-4drG7_0HQHQQidi8zLr2ZrUkc7lo/s1200/photo_2025-05-01_12-45-20.jpg

កាលពីថ្ងៃទី២៩ ខែមេសា កន្លងមក នាយកដ្ឋានធនធានធម្មជាតិរបស់ថៃបានចេញសេចក្តីប្រកាសមួយទៅកាន់ពលរដ្ឋថា ប្រទេសថៃអាចមានការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ ដែលពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស អ្នករស់នៅតំបន់ប្រឈមនឹងបាក់ដី ដូចជា ៖

-ស្រុកមេអាយ មេឌែង មេជែម វៀងហ៊ែង និងឈៀងដាវ ខេត្តឈៀងម៉ៃ
-ស្រុកមេសាយ មេហ្វាហ្លួង ថើង ឈៀងស៊ែន ឈៀងខង និងវៀងគែន ខេត្តឈៀងរ៉ៃ
-ស្រុកប៉ង មឿងផាយ៉ៅ និងឈៀងមួន ខេត្តផាយ៉ៅ
-ស្រុករ៉ងក្វាង និងសង ខេត្តព្រែ
-ស្រុកមឿងអ៊ុតារៈឌីត ណាំប៉ាត និងបានខូក ខេត្តអ៊ុតារៈឌីត
-ស្រុកណាម៉ឺន សងឃែវ វៀងសា ណាណយ ថាវាំងផា មឿងណាន បួ បរក្លឿ និងឆាឡឺមព្រះគៀត ខេត្តណាន
-ស្រុកប៉ាយ មឿងមេហុងសន ប៉ាមៈផា មេសៈរៀង និងសបម៉ឺន ខេត្តមេហុងសន
-ស្រុកលី មេថា និងបានហូង ខេត្តឡាំផូន
-ស្រុកណៈខនថៃ និងឆាតិត្រៈកាន ខេត្តពិស្នុលោក
-ស្រុកបានរ៉ៃ និងឡានសាក់ ខេត្តអ៊ុថៃថានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwugs7NBaglObRAJErk0JZVjANFnAOT5-Ozki1hyphenhyphenncEzQRuZD-X1Llp0DmjMOXDH950osPz5DDfEcxYHFakM9z8GCXteFGUPpr9Bfa4jQ64SVle2cXt2MIFk9z-ROsDmOw0Cy8daxHAJMe7-E4x5tTinXvJPEs4mEWHmwcd-TIdJvJdK0MWVtxqBbocYqf/s596/image_2025-05-01_14-41-53%20(2).png

ការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ គឺបណ្តាលមកពីថៃរងសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ដែលសម្ពាធខ្យល់ខ្ពស់បានបក់គ្របដណ្តប់លើប្រទេសវៀតណាម និងសមុទ្រចិនខាងត្បូង ហើយធ្វើឱ្យបណ្តាខេត្តភាគខាងជើង និងកណ្តាលរបស់ថៃមានខ្យល់ព្យុះរដូវក្តៅកើតឡើង ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ។ សូមពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បើកើតហេតុការណ៍បាក់ដី និងទឹកជំនន់ នាយកដ្ឋានធនធានធម្មជាតិនឹងជូនដំណឹងឱ្យពលរដ្ឋបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOYStR5BltJECeDn-vOz1lFtywddetRRi9AUWoh8aC_cYAAhJPT6dgiyeCA6pftWbbYdVjM9uehAPhto-V5M5YHYh_O9YTPBdhS4DzVXUrY3JEyJ1fFXZKqnf47HP8e0y3nLw1cVMUitBrYpstyDAhRf_JjY8MGRlLD0sm-9XTdY8dNsOVF1hbvbvx8H7/s1200/image_2025-05-01_14-41-53%20(3).png

ពលរដ្ឋត្រូវតាមដានព័ត៌មានអាកាសធាតុ និងបរិមាណទឹកភ្លៀង ជាពិសេស អ្នករស់នៅតំបន់មានភ្លៀងធ្លាក់ខ្លាំង ឬតំបន់ទំនាប គួរតែប្រមូលសម្ភារៈប្រើប្រាស់ និងសត្វទៅកន្លែងខ្ពស់ ឬកន្លែងមានសុវត្ថិភាព ។ គួរចៀសវាងការធ្វើដំណើរតាមផ្លូវទឹក ឬរកត្រី ឬចាប់សត្វផ្សេងៗក្នុងទឹក ព្រមទាំងត្រៀមពិល ឬឧបករណ៍បំភ្លឺឱ្យគ្រប់គ្រាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim72wE69UYD-eR3xkkk__tBL_dwG2mv2cvPQRtHB8HcBffxg22DocOqzbldCAqruElamto7dhuKGoR5a8O9sU_rc5h-EsEnRgYHnJuZfip1IaNuhelz3PgQMYzYTapR_uTPoS4-nqy_YzPf6Cxn7Aa8AQ5GjkY7N-n1_8w0gGiPN6WQJlVzhAFPTye4xfS/s640/photo_2025-05-01_12-45-19.jpg

ហាមព្រះសង្ឃគង់កម្សាន្តតាមទីសាធារណៈនានាក្នុងបរិវេណព្រះបរមរាជវាំង និងផ្លូវថ្មើជើង

0

រាជធានីភ្នំពេញ ៖ សេចក្ដីណែនាំថ្មី ស្ដីពីការហាមឃា..ត់ព្រះភិក្ខុ សាមណេ ហាមឃា..ត់ការគង់កម្សាន្តនៅទីសួនច្បារសាធារណៈ ហាងកាហ្វេ កន្លែងកម្សាន្តសប្បាយនានានៅបរិវេណព្រះបរមរាជវាំងមុខទន្លេចតុមុខ និង ផ្លូវថ្មើជើងថ្មី ព្រមទាំងហាមនិមន្តបិណ្ឌបាតនៅតាមទីផ្សា មន្ទីរពេទ្យ រោងចក្រ រួមជាមួយកន្លែងផ្សេងៗមួយចំនួនទៀត ដើម្បីការពារកិត្តិយស សេចក្ដីថ្លៃថ្នូ និងជំនឿនៃព្រះពុទ្ធសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim7kbdm6f8RbhkyLKrLA4FOffoxsFs-hp6Yr4wy1EH9QXCXFub8RUu_dtwtXohNRKyux9ItSkTToYov37DtPVza7AXfpaQs8BSO6Gs_QU7qt_Jt8dl9Ay2uM_ZbMg_oQ8dilufoy8zTjHWb8UuamB6XbCnhUMgJA3gOJGRozmSfhUuhC_ZJTsipLYsUv70/s990/photo_2025-05-01_08-37-01.jpg
យោងតាមការប្រកាសរបស់សាលាគណរាជធានីភ្នំពេញ ដែលបានប្រជុំសម្រេចជាមួយក្រសួងធម្មការ និងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំចំនួន ៤ចំណុចធំៗ ដើម្បីទប់ស្កាត់បញ្ហាខាងលើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យមានដូចខាងក្រោម៖

១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម្យ៉ាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានា ដែលមិនមានការនិមន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1h0amc-7VhwiSm1zY_F5mrX9QhjU7ScrE_Lgsuwl6_bK0Z-1izlFlsf7oHMGcxK1UcO0fxAYRyzrvQ7JAlSXyD-XSfuSZbyVlh1DMx0nG75XTuzbRMcvVTL8exMkbyjZ_zpUaCkACgWqMk19OOys37fCwUlkmLE971ACmI9zavdhwVtiWRkTWsiCfizYg/s980/photo_2025-05-01_08-37-02.jpg

២-ហាមភិក្ខុ សាមណេរ គង់កម្សាន្តតាមសួនច្បារមុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេនៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើង ចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាដើម ចាប់ពីម៉ោង ៦:០០ នាទីល្ងាច ដល់ម៉ោង ១១:០០ នាទីយប់ ។
៣-ព្រះចៅអធិការគ្រប់វត្ដ មានភារកិច្ចអប់រំ ណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរក្រោមឱវាទឱ្យស្ថិតក្នុងត្រៃសិក្ខាទាំង៣គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យចូលរួមអនុវត្តខ្លឹមសារខាងលើឱ្យបានហ្មត់ចត់បំផុត។ ក្នុងករណីដែលភិក្ខុ សាមណេររូបណាពុំបានគោរពតាមសេចក្ដីណែនាំខាងលើនេះ ត្រូវសហការជាមួយមន្ត្រីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE6xs-OVerDiTpKEEWr7z0U-4jHpxqg_1f3zuuC1zhrt5Z8x_tG1h_jYNuA98zgdbQxS0xGmO7-I0veZO9uhOe-FZ7X_-dmDKkmewUmNvhKc4qqVF6XxkCsqPbndx4AlKCyMe5GHdTofTP5lC-qFRDJ9RKI5bOc67mag4sgeMVWSjyW7VDwuE8C-VRpVaK/s1080/photo_2025-05-01_08-37-03%20(2).jpg
៤-សាលាអនុគណគ្រប់ខណ្ឌ ត្រូវរៀបចំក្រុមការកសង្ឃរបស់សាលាអនុគណ របស់វត្តនីមួយៗក្នុងខណ្ឌ ដើម្បីចុះអនុវត្តទប់ស្កាត់ការនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាលាអនុគណខណ្ឌដូនពេញ ត្រូវរៀបចំការកសង្ឃមួយក្រុម ដើម្បីអនុវត្តការងារនេះ ។
ក្នុងនោះផងដែរ នៅក្នុងសេចប្រកាសខាងលើក៏បានបញ្ជាក់ដែរថា គ្រប់សាលាអនុគណ សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញឲ្យបានជិតស្និត ដើម្បីជាឧត្តមប្រយោជន៍ក្នុងការលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគុណតម្លៃរបស់ព្រះសង្ឃក្នុងពុទ្ធសាសនាកម្ពុជា ៕