ប្រទេសថៃ ៖ នាយកដ្ឋានធនធានធម្មជាតិ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសថៃ បានដាស់តឿនពលរដ្ឋរស់នៅខេត្តជាច្រើន ដូចជា ៖ ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ផាយ៉ៅ ព្រែ អ៊ុតារៈឌីត ណាន មេហុងសន ឡាំផូន ពិស្នុលោក និងអ៊ុថៃថានី ឱ្យប្រុងប្រយ័ត្នគ្រោះថ្នា.ក់ដោយសារការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ពីព្រោះថៃរងសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE9q64p9wuMbHu-bz7BG-_kW5n1brutRgCDtekMqWr2UltLoYm1pH5xiO2zhbXxBoODwaRIM_vobCbRVsp3mRDv5_jk0zPa95UiHADGGy5EUP3RE3ui-f7z-TRCTw3M9dJ2IjDiTWPmWK5fsKMRr-w23KJYuc88gh-4drG7_0HQHQQidi8zLr2ZrUkc7lo/s1200/photo_2025-05-01_12-45-20.jpg

កាលពីថ្ងៃទី២៩ ខែមេសា កន្លងមក នាយកដ្ឋានធនធានធម្មជាតិរបស់ថៃបានចេញសេចក្តីប្រកាសមួយទៅកាន់ពលរដ្ឋថា ប្រទេសថៃអាចមានការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ ដែលពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស អ្នករស់នៅតំបន់ប្រឈមនឹងបាក់ដី ដូចជា ៖

-ស្រុកមេអាយ មេឌែង មេជែម វៀងហ៊ែង និងឈៀងដាវ ខេត្តឈៀងម៉ៃ
-ស្រុកមេសាយ មេហ្វាហ្លួង ថើង ឈៀងស៊ែន ឈៀងខង និងវៀងគែន ខេត្តឈៀងរ៉ៃ
-ស្រុកប៉ង មឿងផាយ៉ៅ និងឈៀងមួន ខេត្តផាយ៉ៅ
-ស្រុករ៉ងក្វាង និងសង ខេត្តព្រែ
-ស្រុកមឿងអ៊ុតារៈឌីត ណាំប៉ាត និងបានខូក ខេត្តអ៊ុតារៈឌីត
-ស្រុកណាម៉ឺន សងឃែវ វៀងសា ណាណយ ថាវាំងផា មឿងណាន បួ បរក្លឿ និងឆាឡឺមព្រះគៀត ខេត្តណាន
-ស្រុកប៉ាយ មឿងមេហុងសន ប៉ាមៈផា មេសៈរៀង និងសបម៉ឺន ខេត្តមេហុងសន
-ស្រុកលី មេថា និងបានហូង ខេត្តឡាំផូន
-ស្រុកណៈខនថៃ និងឆាតិត្រៈកាន ខេត្តពិស្នុលោក
-ស្រុកបានរ៉ៃ និងឡានសាក់ ខេត្តអ៊ុថៃថានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwugs7NBaglObRAJErk0JZVjANFnAOT5-Ozki1hyphenhyphenncEzQRuZD-X1Llp0DmjMOXDH950osPz5DDfEcxYHFakM9z8GCXteFGUPpr9Bfa4jQ64SVle2cXt2MIFk9z-ROsDmOw0Cy8daxHAJMe7-E4x5tTinXvJPEs4mEWHmwcd-TIdJvJdK0MWVtxqBbocYqf/s596/image_2025-05-01_14-41-53%20(2).png

ការបាក់ដី និងទឹកជំនន់ហូរពីព្រៃភ្នំ គឺបណ្តាលមកពីថៃរងសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ដែលសម្ពាធខ្យល់ខ្ពស់បានបក់គ្របដណ្តប់លើប្រទេសវៀតណាម និងសមុទ្រចិនខាងត្បូង ហើយធ្វើឱ្យបណ្តាខេត្តភាគខាងជើង និងកណ្តាលរបស់ថៃមានខ្យល់ព្យុះរដូវក្តៅកើតឡើង ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ។ សូមពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បើកើតហេតុការណ៍បាក់ដី និងទឹកជំនន់ នាយកដ្ឋានធនធានធម្មជាតិនឹងជូនដំណឹងឱ្យពលរដ្ឋបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOYStR5BltJECeDn-vOz1lFtywddetRRi9AUWoh8aC_cYAAhJPT6dgiyeCA6pftWbbYdVjM9uehAPhto-V5M5YHYh_O9YTPBdhS4DzVXUrY3JEyJ1fFXZKqnf47HP8e0y3nLw1cVMUitBrYpstyDAhRf_JjY8MGRlLD0sm-9XTdY8dNsOVF1hbvbvx8H7/s1200/image_2025-05-01_14-41-53%20(3).png

ពលរដ្ឋត្រូវតាមដានព័ត៌មានអាកាសធាតុ និងបរិមាណទឹកភ្លៀង ជាពិសេស អ្នករស់នៅតំបន់មានភ្លៀងធ្លាក់ខ្លាំង ឬតំបន់ទំនាប គួរតែប្រមូលសម្ភារៈប្រើប្រាស់ និងសត្វទៅកន្លែងខ្ពស់ ឬកន្លែងមានសុវត្ថិភាព ។ គួរចៀសវាងការធ្វើដំណើរតាមផ្លូវទឹក ឬរកត្រី ឬចាប់សត្វផ្សេងៗក្នុងទឹក ព្រមទាំងត្រៀមពិល ឬឧបករណ៍បំភ្លឺឱ្យគ្រប់គ្រាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim72wE69UYD-eR3xkkk__tBL_dwG2mv2cvPQRtHB8HcBffxg22DocOqzbldCAqruElamto7dhuKGoR5a8O9sU_rc5h-EsEnRgYHnJuZfip1IaNuhelz3PgQMYzYTapR_uTPoS4-nqy_YzPf6Cxn7Aa8AQ5GjkY7N-n1_8w0gGiPN6WQJlVzhAFPTye4xfS/s640/photo_2025-05-01_12-45-19.jpg