Home Blog Page 496

Trump បញ្ជារឲ្យលុបចោលកំណត់ត្រាកីឡាករកែភេ..ទពីបុរសទៅស្រ្តី និងហាមមិនឲ្យចូលប្រកួតជាមួយនារីតទៅទៀត

0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលប្រធានាធិបតី Trump បានបញ្ជារឱ្យសាកលវិទ្យាល័យ Pennsylvania (UPenn) លុបកំណត់ត្រាកីឡាម្នាក់ឈ្មោះ Lia Thomas ជានារីផ្លាស់ប្ដូរភេទ (transgender) ដែលធ្លាប់បានប្រកួតក្នុងក្រុមហែលទឹកនារីចោលទាំងអស់។ គេយល់ថា ៖ ការអនុញ្ញាតឲ្យ Lia Thomas ប្រកួតជាមួយនារីនោះ គឺបានរំលោ..ភលើច្បាប់ Title IX ដែលហាមឃាត់ការរើសអើងផ្លូវភេទក្នុងកម្មវិធីអប់រំដែលទទួលថវិកាពីរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG6nJ3-2X2bGZJbYhHFtJgYdatZO6JFQZlyvUdjw0xzXFw2eKsb6X7SiuwouMuQE_TU3XOA3-AacZRigOmJAP-DyQ3kZ0rhVp-8Ky4yvVHm7GyX0yZeqWBJFr2y1BtPiRNEbY1Bf1d5es8OC_dvIaa4fJDf04CsEzHy7u8IfeSU3PY-SxwMp8Dgph03C2-/s1280/photo_2025-04-30_08-47-28.jpg
ការសម្រេចនេះ គឺស្ថិតក្រោមគោលនយោបាយថ្មីរបស់លោក Donald Trump ដែលហៅថា “ការការពារនារីពីការប្រកួតជាមួយបុរស” (Executive Order 14201) ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី Trump កាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ តាមគោលការណ៍នេះ ស្ថាប័នអប់រំណាដែលទទួលថវិកាពីរដ្ឋ ត្រូវហាមឃាត់ដា..ច់ខាត មិនអនុញ្ញាតឲ្យអត្តពលិកបុរសដែលបានកែភេទជាស្រ្តីឲ្យចូលរួមជាមួយក្រុមកីឡានារី និងប្រកួតជាមួយនារីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwasEI4VG1fAU9jLmjWCPk9KgUUVaQNJSLrv76bsH5EaqffianpLWtd7KEF5nSm7BeFWHiiT67UaQ0GWCtqm0E1ph5yS1zp4qM_Q9N7AddYBwlLhfw5WDvijcn0ipKxu9CcZIIAkaiJxdxTHLSfHNBdeJ3d5IT7DuG85B-kQMR_kWfjF6fk8p_o96zc4AS/s1280/photo_2025-04-30_08-47-28%20(2).jpg

ក្នុងនោះ សកលវិទ្យាល័យ Pennsylvania បានទទួលសេចក្ដីបញ្ជាឱ្យលុបចោលកំណត់ត្រាទាំងអស់របស់ កីឡាករហែលទឹក Lia Thomas ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ។ បើមិនដូច្នោះទេ សាលាអាចនឹងត្រូវប្រឈមមុខនឹងវិធានការរឹតបន្តឹងច្បាប់ដោយការដាក់ពិន័យជាក់ជាមិនខាន។ រដ្ឋាភិបាលក៏បានបង្ហាញផងដែរថា ៖ នឹងបង្កកថវិកាចំនួនប្រមាណ $175 លាន ដុល្លារដែលសកលវិទ្យាល័យនេះ ត្រូវទទួលពីរដ្ឋក្នុងការចំណាយប្រើប្រាស់ទូទៅនៅក្នុងកម្មវិធីសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-Yykf6gEIw6Zb_J6L9rds7apOGIi_FOKBQ5USIvzCCblek71LOIH_oCrjaclU8m1TDtbD_gqXXdajobbxC9wit-hADSoga5U3_S1fEAGE8O3LGRtSbJ_C-quyO-BldJHmEV_dawy24S9arSyuRmsVxP4KhuihnQDwpREpZDhYJ_kXize_MOnyGtU1h55/s1024/photo_2025-04-30_08-47-31.jpg

បញ្ហានេះកំពុងបង្កការជជែកគ្នយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ក្នុងចំណោមនោះមានខាងពលរដ្ឋអាមេរិកដែលអ្នកគាំទ្រលើចំណាត់ការនេះ ដោយយល់ស្របថា ៖ រដ្ឋាភិបាលធ្វើបែបនេះគឺជាការត្រឹមត្រូវ វាជាការពារ “ភាពយុត្តិធម៌សម្រាប់នារី” ខណៈពេលដែលអ្នកវិភាគមួយចំនួនទៀតបានអះអាងថា ៖ វាគឺបង្ហាញពីការរើសអើងយ៉ាងច្បាស់ ជាពិសេសសម្រាប់អត្តពលិកកែភេទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXebrLlhddAzdPv3sDtp-DpZjQtbLjRVPhHvIuMM53adjCzlG3mLdM8ZfvML5aW5Cm0sY4NG7Lbv1gfIAePLEO4k125p7SkiyWbB29Qph0tO0R-pFqMHXcJ1B4-6oj5WbbawGDJonT7A844m7nbDxy7tD7gxvUzViL2CLPn_q426b0wuLjlSS_Jk_SraM/s958/photo_2025-04-30_08-47-30.jpg
គួរបញ្ជាក់ថា Title IX គឺជាច្បាប់សាធារណៈរបស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ការរើសអើងផ្លូវភេទក្នុងកម្មវិធីអប់រំ ឬសកម្មភាពណាដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋ។ រដ្ឋបាល Trump បានបកស្រាយថា ការអនុញ្ញាតឱ្យអ្នកផ្លាស់ភេទបុរសទៅជានារី (transgender women) ចូលប្រកួតក្នុងកីឡានារី គឺជាការរំលោ..ភសិទ្ធិរបស់នារីដទៃទៀត ដែលជាស្រ្តីពីកំណើតបើគិតតាមជីវៈវិទ្យា (biological females) ដោយវានឹងអនុញ្ញាតឱ្យមានមិនស្មើគ្នារវាងកម្លាំងពីធម្មជាតិ (ជាពិសេសក្នុងបច្ចេកទេសកីឡា) ហើយធ្វើឲ្យការប្រកួតគ្មានតម្លាភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ysBvGzIOkI8VWN0fcJKNiaU4UAWTXfudZ_ACzf_WJQlwlipF9Pjc9PG2ISh-TuGnotzXU8X9AdBaYFPJ7UcDshELFo641TftmLEQneifsmRSQ3x6O-iLNMC6uCA8b_4XM6nRVqR_LeX1jw33EcXRjWa-OZppMqMy8PJRFokSb3UPTb0lbI6TsSoICvAn/s1136/photo_2025-04-30_08-47-30%20(2).jpg

ដូច្នេះ ការបញ្ជារសកលវិទ្យាល័យ ឬស្ថាប័នមួយចំនួនទៀតលុបកំណត់ត្រា របស់កីឡាករកែភេទ និងហាមឃាត់ការប្រកួតរបស់អ្នកកែភេទ គឺជាការអនុវត្តស្របតាមច្បាប់ Title IX ដើម្បី “ការពារនារី”។ ហើយប្រសិនបើស្ថាប័នណាមួយមិនគោរពតាមអនុក្រឹត្យថ្មីនេះ នោះពួកគេអាចត្រូវបាត់បង់ថវិកាជំនួយពីរដ្ឋ៕

នៅក្បែរប្រាសាទអង្គរវត្តសោះ! ប៉ុន្តែ “ប្រាសាទក្រវ៉ាន់” បែរជាមិនសូវមានអ្នកទៅទស្សនាច្រើនដូចប្រាសាទដទៃ

0

ប្រាសាទបុរាណមួយដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មានទាំងសម្រស់ដ៏ស្រស់ត្រកាល ក្បាច់រចនាចម្លាក់ល្អឯក និងនៅរក្សាទម្រង់ដើមបានល្អស្ទើទាំងស្រុង ប៉ុន្តែបែរជាសង្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ក្បែរប្រាសាទអង្គរវត្ត ត្បិតមិនសូវមានអ្នកស្គាល់ និងទៅលេងច្រើន ដូចប្រាសាទដទៃទៀតនៅខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_rgqME2ezKxNEx_lfapDyp24rZS1XqcBlkvu5p_nshPI5CGySIBU0rjWbHs6HG_UvfrnrT5Lz6_tsNV3YKP3B1L2s2w5ptdToZOkTSoFlRA8ILHvH4XYWocw70uy5UxmLd3jEtC8nWLwwvbRzZVJC6HLYxv5CfXpWvM3_lKs-Wf1AVcgyU4Z911-DX73h/s1280/photo_2025-04-28_15-28-11.jpg

បើយើងធ្វើដំណើរ ចេញពីទីប្រជុំជន ទេសចរណ៍ក្រុងសៀមរាប រួចបន្តដំណើរមក សម្រស់ដ៏ស្រស់ត្រកាល រកអ្វីប្រៀបផ្ទឹមគ្មាន របស់ប្រាសាទក្រវ៉ាន់ កំពុងឈរបង្អួតរាងឡើង ដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមប្រាង្គប្រាសាទ ដែលកសាងអំពីឥដ្ឋ និងកំបោរបាយអរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhURrNedYncutJuxnZ17ew-nxiR4z1627sqbyDhWXVq8velePYkrrsQm6BiNBtWvRe9_fq4nb9wKl7Lq05Z2_THEZvVcUAnCLXkv-34Z_-geon-Ilt5CfBkBtxU8ZyBxi7cO_R5SzHuTH7Gz0ztyY0ThBfK3k-m9wd0bCn1KbCw4EjJK_OKOM9rM9mg7s7s/s1039/photo_2025-04-28_15-28-14.jpg

ទីតាំងរបស់ប្រាសាទក្រវ៉ាន់ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលប្រសិនបើយើងធ្វើដំណើរមកប្រាសាទអង្គរតូច ហើយបត់ស្ដាំដៃចំងាយប្រហែល ៣ គីឡូម៉ែត្រ រួចឆ្ពោះទៅកាន់ស្រះស្រង់នោះ យើងនឹងប្រទះឃើញប្រាសាទក្រវ៉ាន់ បានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (Harshavarman I) ឆ្នាំ៩១០-៩២៣ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7j-lKyj0nCZSm4qn9qeoQR-Z5XACd9Arg6QyzUcGu2X8bL7YpVWb-7V8hO6y-EuXfFQvPlDGn-hKibFpnsRd3w4i4ejlJylfoVYljqnM8qRXVOEcO6JcNb6bUyWfFNBqB8Tzyp6Gm_GzQ7g1dDWLbMuVLEwmqkPIPrw1xnSMP89te4-vPn7PCIeLLxmQ3/s1280/photo_2025-04-28_15-28-15.jpg
ប្រាសាទនេះកសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pXJekf29dL7UBcdhLM4bG6p4MJ3WfVWeVazhbNn4aEvZYkKLXopod9jpZ88ri_TvPJ9oVRmh5lRNc-DYyiVzWRTloY8Aaeruhxuru0zSYUiiNwx1aQUkKrtlbLtj94H9zloL4u7_M2xqTdG67xieqYu8RjiGxz0tRKtTmcbvaxWQDwJtUiPC40IvAsCv/s1087/photo_2025-04-28_15-28-16.jpg
តាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទនេះ វិចិត្រករខ្មែរសម័យនោះចង់បង្ហាញពីជម្រៅឥទ្ធិពលពិសិដ្ឋរបស់ព្រះមហាក្សត្រក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ព្រោះលោកយើងនេះនឹងត្រូវបំផ្លាញឲ្យវិនាសអន្តរាយពីសម័យកាលមួយទៅសម័យកាលមួយ ហើយក៏ត្រូវបង្កើត ជាថ្មីម្ដងទៀត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdnlRMTmCXQ67YZFsfKAm2HS4f2xyLSpaGALmbhqkS-l9UA9suu9C9rbRy1E-4FJQTmRL6GiQ5PGqzKLHOYVYAvUIbBNiuaANjeRCWj0uhgKREII4IYM4MA8Cec4j720o1Kj5QN96TLEBdzQ8be6DePqVxmloOJ_nXKkjvulPs7yBCYkrc9Ybm9Lufqv5/s1280/photo_2025-04-28_15-28-17%20(2).jpg
បើសង្កេតតាមរយៈតួប្រាសាទ និងចម្លាក់ដែលបន្សល់ទុកតាមផ្ដែរមួយចំនួន គេអាចសន្និដ្ឋានបានថា ជាសំណង់ដែលមានការឆ្លាក់ តុបតែងពុំទាន់ចប់សព្វគ្រប់នៅឡើយ។ ក្នុងប្រវត្តិសាស្ត្រសិល្បៈ និងស្ថាបត្យកម្ម ចំណោមប្រាសាទ ដែលសាងសង់ពីឥដ្ឋ “ប្រាសាទក្រវ៉ាន់” ជាប្រាសាទមួយ ដែលមានលក្ខណៈពិសេសជាងគេ ព្រោះជាសំណង់ដែលសង់លើខឿនរាបស្មើ ហើយលម្អដោយតួប៉ម ៥តំរៀបគ្នាតែមួយជួរ(ពីជើងទៅត្បូង) និងមានចម្លាក់ ឆ្លាក់ផ្ទាល់លើជញ្ជាំងឥដ្ឋ។ ហើយចម្លាក់លើជញ្ជាំងឥដ្ឋទាំងនេះ មិនមានប្រើបាយអបន្ថែមពីលើ ដើម្បីបូកតែងលម្អដូចប្រាសាទមួយចំនួនផ្សេងទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFITgcf79cUcaakion0zvp8xf9I7alGuJzUqdrbXe2rfdKvYMcSnaQSmaG2tT8AYI-Hj5aRe259u_eRz979tKfzBu2wq-URCTyw1sTT8uGDjyTCFmXH89qWE3FOUye4cD704PHMhXyck3Gj2TWlHOuQVQnL940akMe1sxu7-lar9iFqGnDWcYaDrYHY1Lb/s1280/photo_2025-04-28_15-28-17.jpg
គួរបញ្ជាក់ថា នៅតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់បានបន្សល់ទុកនូវចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ ។ បន្ថែមពីនេះ នៅតួប៉មខាងជើងបង្អស់នៃប្រាសាទនេះវិញ ក៏មានចម្លាក់បង្ហាញពីរូបទេពីជាច្រើនអង្គ ដែលភាគច្រើននៅមានលក្ខណៈច្បាស់ល្អ។ និងក្រៅពីនេះ ក៏មានចម្លាក់ជាច្រើនទៀតដែលរៀបរាប់ពីទេវកថាផ្សេងៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBkzhYdRGv7BrG8yzR_9fuky88HSyi5jVYDn8o87JSr8zforlbbpdPN0vILN7Q8jYfZ75xlsH-nL0AQ1THF1ibRZ-bw1FiELTlcSBW6Poz6Ua1HoQ2obrsPQ7476mbcTYT1efK4r6oprz-zB_lFzU2Mv_OrK9FFNCeunC-C2srxlQz3qtezHk6LfNzdnz/s1280/photo_2025-04-28_15-28-18.jpg

បើទោះជាស្ថិតនៅត្រឹមប្រហែល៣គីឡូម៉ែត្រពីប្រាសាទអង្គរវត្តក្ដី ប៉ុន្តែជារឿយៗមិនថាក្រុមទស្សនាប្រាសាទបុរាណវង់តូវ ឬវង់ធំឡើយ តែងតែរំលង និងពុំសូវចាប់អារម្មណ៍មកទស្សនាប្រាសាទក្រវ៉ាន់នេះ បានកុះករដូចប្រាសាទដទៃឡើយ ទោះជាវារក្សាទម្រង់ដើមនៅល្អស្ទើតែទាំងស្រង់ និងមានលក្ខណៈពិសេសៗក៏ដោយ៕

“ផ្លាកលេខពិសេសផ្ទាល់ខ្លួន” សម្រាប់ម៉ូតូ នឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ

0

រាជធានីភ្នំពេញ ៖ ក្រសួងសារធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នឹងដាក់ដំណើរការឆាប់ៗខាងមុខនេះហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-L_lAKYspOFBs3e-_6anRdySGMU0lIbzO5_zOUXYIfiIQ1Tt0pwRmww5QG_QdUuspQEpiWVeCB_MGa9KjUDkQF58qU68MPfBsMLKD_TuwgJ1IaD5n-cL9R91bYRVvneUEanLOB5DrFzuMb-T82Tn0EsJpjBE5en9Iri4DW8kzMTmXDFGgbBHdgId6JMg/s970/image_2025-05-01_13-26-47.png
បន្ទាប់ពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តទទួលបានជោគជ័យកន្លងមក មានពលរដ្ឋជាច្រើនបានស្នើសុំឲ្យមានការចុះបញ្ជីផ្លាកលេខពិសេសនេះសម្រាប់ម៉ូតូផងដែរ។ ក្រោយមកក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចេញសេចក្ដីប្រកាសថា ៖ នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ដើម្បីបង្ខិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXGmfo0NVIZTz3YlRHIR0rZLiBa2DCmkX23V-0QojOTuArN4VhRABjXkp_ykE51AXbqUknxehNZbP92EryxthnH5UhrtLicTqGXg_rQsr3Etnytm3WAT8Kn7YXZrg0HzsrlCIuY_aidrKoD_Um1-hlPqkvaI0uqnZBY8FroAP12p0vt7mmDQFATg4kJFn_/s1280/photo_2025-04-30_11-58-28%20(2).jpg
ទាក់ទងនឹងតម្លៃ កន្លងមកក្រសួងធ្លាប់បានដាក់ជាសំណួរដើម្បីស្រង់មតិពលរដ្ឋថា “បើមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឲ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មានរហូតដល់តម្លៃប៉ុន្មាន?” ហើយនក្នុងនោះដែរក្រសួងបានផ្ដល់ជម្រើសដូចជា៖ ក.ចាប់ពី ២០ម៉ឺនរៀល ដល់ ៨លានរៀល, ខ. ចាប់ពី ១០ម៉ឺនរៀល ដល់ ១២លានរៀល និងជម្រើស គ. ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj6s6Th4P2Mx5KdHIm8A3jm9duqCoHm2r7kHqlr-9BnKnZlxTDVjR3038KmeX7YAAKesDB8cIISN8xiGwIpO5q155DCPYOzHnpT4wj5L-3DcatgW16G_h8P8YTqYqMYSnnDK0xqL9RndZdrR91x9ZqbqyT815kB77AJHakuEO-aAruaqPHlpQvlw6g0a9/s776/photo_2025-04-30_11-58-28.jpg

ក្រសួងក៏ធ្លាប់បានបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានេះ ចំពោះផ្លាកលេខ “ភ្នំពេញ” និង “ខេត្ត” ទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្ដូរឡើយ ឯតម្លៃនឹងនៅធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIeBE0OemUIxEuJwO4lSHLBJvgAWSc3MSX2ohXKzFu6CWbnrhaEa7FTjmhf4cwdf9MoXZKfh4djDFch5D0egHACwPIfTVYqFahZySA9oUZFlGQfCOqWOCULY-owPAm22uNsbk7o022YTcb6Or_0ViLKR7kIRuAD0kY-KPcUBdfmnSzYI1QZ6BvwjBlhiR8/s1024/photo_2025-04-30_11-58-29.jpg
គួរជម្រាបថា ផ្លាកលេខកម្ពុជា ឬ លេខពិសេសផ្ទាល់ខ្លួន គឺជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខជាឈ្មោះ តួអក្សរ ឬលេខជាដើម ដែលអាចប្រើបាត្រឹម៨ខ្ទង់។ លេខពិសេស ឬ ឈ្មោះជាតួអក្សរ សម្រាប់ដាក់នៅលើផ្លាកលេខយានយន្តមានតម្លៃចាប់ពី ២លានរៀល ឡើងទៅចំពោះលេខ ៨ខ្ទង់ ប៉ុន្តែបើចំនួនខ្ទង់កាន់តែច្រើន នោះតម្លៃកាន់តែធូរថ្លៃជាងនេះ៕

Meta ត្រៀមបង្កើតជំនួយការAIថ្មី ដើម្បីប្រកួតប្រជែងជាមួយChatGPT របស់ក្រុមហ៊ុន OpenAI

0

ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platforms កាលពីថ្ងៃអង្គារបានចេញផ្សាយពីកម្មវិធីដាច់AI ថ្មីមួយសម្រាប់ជាជំនួយការ Meta AI របស់វា ដែលស្រដៀងទៅនឹងកម្មវិធីដែលផ្តល់ដោយ Microsoft-backed OpenAI និង Alphabet’s Google ដែរ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តដែលកំពុងរីកដុះដាលទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYYWEyS8ZEo9mzIZ1oe1Y6ZvrYXxW8WYvt_BfyamnpkuEFuDJz9rzHAuXADj9dkcZcfZ1DfPLxKRiCLPHr4sUmweZPOHQrZ4oKF30BvIUIoQhCDYGfmgyLFXgAhVpb03Bol2kC4NR9XGBaF3dC9Ur-xKAuAohu6rXjR-d0gwG7DrwiQpSoP71Nky4ifAq/s1280/photo_2025-04-30_09-19-11.jpg
Meta គ្រោងបង្កើតកម្មវិធីឯករាជ្យថ្មីនេះឡើង ដើម្បីបង្កើនការប្រើប្រាស់របស់ជាជំនួយការ AI នៅក្នុងគ្រួសារនៃកម្មវិធីទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុនរួមមាន៖ WhatsApp, Instagram, Facebook និង Messenger ដោយដាក់ឈ្មោះថា “Llama 4” ។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយពីជំហររបស់ក្រុមហ៊ុនថា ៖ នៅក្នុងទិដ្ឋភាពប្រកួតប្រជែងនេះ “Llama 4” នឹងក្លាយជាគូប្រជែងធំជាមួយ OpenAI និង Google ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPmh-JZgSppnkb0ViX_UHwUTf1-hbv79ds5IjX5GPHz4pu86bhHE_JfMuBczQSPbwrwNPQU3znxQ_9L22u7yAlUWwxApTxB4T-3laf56IZIDSfXn0dXUk4n85Be6zWO_ASdzr8bDHqeg9S5u2ogLcQYAN7qBrtvyQwRUTWUvG9pJdP2HminmsFEUSFKxil/s1200/photo_2025-04-30_09-19-12%20(2).jpg

Llama 4 គឺជាគំរូភាសាធំចុងក្រោយបង្អស់របស់ Meta ដែលផ្តល់ថាមពលដល់ Meta AI ហើយត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយម៉ូដែល AI ចុងក្រោយបង្អស់ពីក្រុមហ៊ុន OpenAI, Google, Deepseek និង Anthropic ជាមួយនឹងការកែលម្អហេតុផល សមត្ថភាពពហុភាសា និងប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុនបាននិយាយថា កម្មវិធីថ្មីនេះនឹងរួមបញ្ចូលជាមួយវ៉ែនតា AI របស់ Meta ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQPL7uXhdWIVGX-qjo6V1ElE9gr9RsJjugTXhKJsPAEE7R4UhEjijX8-Vh8ruqoK16lYgPSUCSjUQNGiVi-GqxcgZmYxQp9zEXDq7ZftZosraeeasLjQ062n7cif1e6gx-qqjLnFupaQS_4WiHLHKfoyfcVgFClVLvbQzg81-cnMSnTZSnwENChGYNENHm/s1200/photo_2025-04-30_09-19-12%20(3).jpg
កម្មវិធីនេះមានសមត្ថភាពដូចនឹង ChatGPT ដូចជា៖ ការសន្ទនាតាមអត្ថបទ និងសម្លេង, រចនារូបភាព, និងស្វែងរកព័ត៌មានតាមអ៊ីនធឺណិត។ អ្វីដែលប្លែកពីគេនោះគឺ កម្មវិធីនេះមានមុខងារ “Discover” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឃើញ និងចែករំលែកការសន្ទនាជាមួយ AI ដែលមិត្តភក្តិបានតាមរយៈ Instagram និង Facebook យ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKMsoWIaScd5ZLwDdbChwiSOr3wTINE8PLKmvCrUa8WcYwiioOr2APnKQBl3M8ioC-_Uvg7N6azELUHPI9v2OStvEuMMjxvg3OMOEp0vkzF7aAflYu1bAuY8iigcojezXADKcMJqOasECZKU6JeH_HY2J2wztaSoS59qTA657U1Q7ZwJgmiqGMFFJoKLEM/s826/photo_2025-04-30_09-19-13.jpg

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺ Meta នឹងចាប់ផ្តើមសាកល្បងដាក់ឲ្យអ្នកប្រើប្រាស់បង់ប្រាក់សម្រាប់កំណែកម្រិតខ្ពស់របស់ AI chatbot នៅក្នុងត្រីមាសទីពីរនេះ។ យ៉ាងណាមិញ បើទោះបីជា Meta AI មានលក្ខណៈស្រដៀងនឹង ChatGPT ក៏ដោយ ប៉ុន្តែវាបានបង្កើតភាពខុសគ្នាតាមរយៈការរួមបញ្ចូលជាមួយបណ្តាញសង្គម និងផ្តោតលើការចូលរួមរបស់សហគមន៍។ ហើយគេអះអាងថាវានឹងជួយបង្កើតបទពិសោធន៍ AI ដ៏ទាន់សម័យនៅក្នុងសង្គមមនសុ្សបច្ចុប្បន្ន៕

Trump ថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដោយសារលោក Biden មិនពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញ

0

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ និងធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បែរជាបន្ទោសលោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយលោកថា វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញឡើយ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក កាលពីចុងខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvewApaq1gDZBoTufU_InsyTpjGevTB7AC1A99ErKCxolti7GrriC1XocfSwBUvn53UfbythlXHfqU-nQfqMjukmMiunQ0IOpCa-TejGODZahdXoO7sHlcKMxnYqho1s8rpxUeBbSWQzrGCQm8NcDBOIEzSv9rsBCpzuLhOXNF8icsXP6NrPiWxOe_SSHg/s2000/image_2025-05-01_13-16-35.png
កាលពីថ្ងៃទី៣០ ខែមេសា កន្លងមក ក្រសួងពាណិជ្ជកម្មអាមេរិកបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ០.៣% នៅត្រីមាសទី១ ឆ្នាំ២០២៥ ខណៈនៅត្រីមាសទី៤ ឆ្នាំ២០២៤ សេដ្ឋកិច្ចអាមេរិកបានកើនឡើង ២.៤% ។ វាធ្លាក់ចុះខ្លាំងជាងការព្យាកររបស់អ្នកវិភាគដែលថា សេដ្ឋកិច្ចអាមេរិកកើនឡើងត្រឹមតែ ០.៨% នៅត្រីមាសទី១ ។ នេះជាតួលេខបង្ហាញពីសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះខ្លាំងបំផុត បើគិតចាប់ពីត្រីមាសទី១ ឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLAZCwaOrjrOwj2GNn4ex8omaYVZhuWrsqdaPOv4kspBeXGcRLgOStWjzI3dBwDyq6npo-4Kpb77R4vchZ0lXrQrBpXWFdVgnhmBICg7LGS4kpZpNwUFBU-lwqgME2vZ6huwKXiOeCtknqW85aQ04pczSofZKVUfr4NMDpbQiCEqAEwInfvSrqshdKd0Ca/s2560/image_2025-05-01_13-16-37.png
រយៈពេលជាច្រើនខែកន្លងមក វិធានការដំឡើងពន្ធទំនិញរបស់លោក Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងធ្វើឱ្យពលរដ្ឋអាមេរិកពុំសប្បាយចិត្ត ។ សេដ្ឋវិទួជាច្រើនដាស់តឿនថា ការព្យាយាមផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោកជាថ្មីរបស់លោក Trump នឹងធ្វើឱ្យអតិផរណាអាមេរិកកើនឡើង និងសេដ្ឋកិច្ចធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGuIUXtJX_BmuFcqOz0RX_sqSyClqQb0XjBnGaICGiLkiWi4lH5gOPihU4GJBblcnzaMh8g53w_KhPKrsQaGNuUprNDvQYQlqryQCqb0UusSaKbqOnniDmkSFNljAGWfe5iU6D1DeXZhjkJjfHc8RCX2_xXcAnif-uP5DkSBxYkCQJW39lCb1INQ_cLmD/s1024/image_2025-05-01_13-16-38.png
ប៉ុន្តែលោក Trump អះអាងថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ គឺពុំមែនបណ្តាលមកពីលោកដំឡើងពន្ធទំនិញប្រទេសនានាទេ ហើយលោកបន្ទោសអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtd1PZBaIX2Cw2a_StoPKBi2W0yHa3WCvTzSlZCCbE-yYH72VrytMgh_kdbG7KUg_5vXEWbyrvFMoKBnE2KsLGMaraffLFVlnNrJHuMBNBJzeRxzSVcOEPFh4Q9rn3A43J2pvvoC70dLEvrMWaB0A413CwLk3Q64JMJjs2Y6pvJPK85HtjR08KqSDA2luP/s3909/image_2025-05-01_13-16-39%20(2).png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែមេសា ថា ៖ «ប្រទេសយើងនឹងរីកចម្រើន ប៉ុន្តែត្រវកម្ចាត់អ្វីនៅសេសសល់ពីលោក Biden ។ បញ្ហានេះត្រូវចំណាយពេលមួយរយៈ វាពុំពាក់ព័ន្ធនឹងការដំឡើងពន្ធទំនិញទេ ប៉ុន្តែលោក Biden ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ។ សេដ្ឋកិច្ចអាមេរិកនឹងរីកចម្រើន សូមពលរដ្ឋអត់ធ្មត់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifSjv9DWdxQ1JGdAGh_fT3KU0qjVucBNAXva9r-BGQw3udsaT9dAlk1jIoJBdZWrhJF8LmFUY44bywy_ygGkBEeMqBqgWHFA6hEN6K6s8J4dxCy0kjmbEv_KqacL0LXz6J1Fg3qrGGQ6nJPhrw3EL7G7W3mAJnVrSlsPTFpJuBXsdBl4MGI-vzWTm4TrPe/s768/image_2025-05-01_13-16-39.png

បើតាមអ្នកវិភាគ គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅត្រីមាសទី១ ឆ្នាំ២០២៥ បណ្តាលមកពីឱនភាពពាណិជ្ជកម្ម ដោយសារពលរដ្ឋអាមេរិកកុម្ម៉ង់ទិញទំនិញជាមុនយ៉ាងច្រើន មុនពេលលោក Trump ដំឡើងពន្ធទំនិញនាំចូលពីក្រៅប្រទេស ។ ហេតុនេះ ធ្វើឱ្យការនាំចូលទំនិញមកអាមេរិកច្រើនជាងការនាំចេញទំនិញ ហើយប៉ះពាល់ផលិតផលក្នុងស្រុកសរុប (GDP) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUxf-K91AwxSQ8ob-pXbSW9nK80zq5rQzoeJn7wFxXPJtORKfgDH_ZTJebabBWYlWsidDRD-HpT-swC6GTYit0peXAr1gIGUtdN_GNBJEa290PaOaqSXV9xv4L909C7La8nZfMxplXYDIi2s_2lYKo27yzS2vCEmXF-go5L0DEnDSfHI8j6yTZRVjeXJNc/s700/image_2025-05-01_13-16-43%20(2).png

ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកចាត់ទុកថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ នឹងគ្មានផលប៉ះពាល់ខ្លាំងពេកទេ ។ លោក Peter Navarro ប្រធានទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump និយាយថា ៖ «នេះជាការធ្លាក់សេដ្ឋកិច្ចក្នុងអត្រាទាបបំផុត តាមដែលខ្ញុំធ្លាប់ឃើញក្នុងជីវិត ។ យើងចាំបាច់ត្រូវមើលទីផ្សារឱ្យស៊ីជម្រៅ គឺការវិនិយោគនៅអាមេរិកកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៥» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclWPRDX5mOeVnkCnxvE9rwU6o83-Ln1Ied9fNxA3vzE9TfaMvWJ34QStRDe7yB0Fbft6ZtRJ7fr9usB2ORaLKi0P69qcKpG9OeBxZtdmn19xcH3vg2Xtl_f3i_VpVvAF84w1B_5niT63T1zmBB_jHWuxyVSKjpfd_ngtLM1ERH9kWUFgQuAwy2jKp8bTI/s768/image_2025-05-01_13-16-43.png

យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក គឺសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដោយសារក្រុមហ៊ុនអាមេរិកបង្កើនការលក់ទំនិញ មុនពេលអាមេរិកអនុវត្តវិធានការដំឡើងពន្ធទំនិញតាមគោលនយោបាយរបស់លោក Trump ៕

តំបន់៣នៃបឹងទន្លេសាប ឃ្លាំងទ្រពធម្មជាតិ ក្នុង១ឆ្នាំផ្តល់ផលសេដ្ឋកិច្ច២ពាន់លានដុល្លារ

0

បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi91S6vkuXmJCwp12mKj62H6ZYukcjJttyHaLjkayyvxnmaAJ-FxdB2d222x9jIqLW-foEdIYeHBAD7bebN0zCjpPQDUygbmZNU67MQdV0jlhaY6MOSPITEotKJ_4A4McPLNvaABddnRA8jRWNBWZU_QkLRoE3xvH8SX_wiFfrscS8x5E5VO7PXzWSCtu5V/s990/image_2025-05-01_10-52-03%20(2).png

បឹងនេះចែកចេញជា៣តំបន់ ក្នុងនោះរួមមាន៖

• តំបន់១ មានទំហំផ្ទៃដីតំបន់១មានជាង ៤៣៦ ៨៧៩ ហិកតា ជាតំបន់លំនៅដ្ឋាន ឬភូមិករ និងជាតំបន់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់
• តំបន់២ មានទំហំដី៤១៣ ៤៨៨ ហិកតា ជាតំបន់ប្រើប្រាស់អាស្រ័យផលស្រូវឡើងទឹក និងប្រដេញទឹក
• តំបន់៣ មានទំហំដី៥៦១ ៦៣៤ហិកតា ជាតំបន់ព្រៃលិចទឹក ដែលហាមប៉ះពាល់ដាច់ខាត និងត្រូវការពារឱ្យខានតែបានhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY5KW5q_1kq56w5pJJ5b8j7Gg3Ci1FqFI0VLQEPDRNg4TbaOFx21oObOSw9-VQF4HqUlbrEfNZotMdmMT2fmkaq3HdyDXzLiwd0GgrKolMqfXzVmN1sJZRjdImaicXTM5uOF3oThPSH2kbvRrZlq52AGkCbIu-mWghQKsMXucz1efTOvy5xm3pQE5bm2ZK/s1024/image_2025-05-01_10-52-03.png

ក្នុងចំណោម៣នេះ តំបន់៣ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាង២ពាន់លានដុល្លារ ក្នុង១ឆ្នាំ នេះបើយោងតាមការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLePcNGpqTbtO46vrbLqWEgr_6zo7WDyj1BOrT4yYs9k7VZP5uh52s03d_vzkQG6lk61DASsf5_SF66ScKcP14yK0YoYS2KThPr_F0aaDlJazk6zM72SOFz4Zb6pSxhHl1JjkN72sCJBOWUk0AOLRXaF9PEE3PA0QtTgN3Pi8wIhiQn3oDdIqsU_U5DHkR/s750/image_2025-05-01_10-52-04%20(2).png

តំបន់៣ គឺជាព្រៃលិចទឹក ជាជម្រកត្រី ដែលជាអាយុជីវិតនៃបឹងទន្លេសាប ហេតុដូច្នេះពលរដ្ឋហាមដាច់ខាតមិនឱ្យចូលទៅកាប់បំផ្លាញ ឬអាស្រ័យផលនៅលើតំបន់នោះជាដាច់ខាត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYz5PG9f0tvhAjTXmiPMtiYTYxxypLCHhPcdA2-dPqFhbylvu4K2jgoQszX7Np0x-jxWBEP5qrzsu1FSIVgzviVBYHV3_N7tD0guEwErR9sN3sMVjjkyl6UlBISxgy9_g4YYqalDSGL8Yok63DfYHUd8SzUrjw9OjWy1myK38B_j-Vt3WRlkBXaLpbEf3/s2048/image_2025-05-01_10-52-05.png

ក្រសួងរ៉ែ បដិសេធព័ត៌មាន ដែលថាមានការសាង​​សង់​រោងចក្រចម្រាញ់ប្រេងនៅខេត្តកំពត

0

ក្រសួងរ៉ែ និងថាមពល បានចេញលិខិតបដិសេធ ជុំវិញការចុះផ្សាយរបស់សារព័ត៌មួយចំនួន ដែលថាខេត្តកំពត នឹងទទួលបានការវិនិយោគទៅលើគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងក្នុងតម្លៃ ៣,៥ពាន់លានដុល្លារ”។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថា៖” ក្រុមហ៊ុន Guanzun Energy Investment គ្រោងបើកគម្រោងរោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ១០លានតោនក្នុងមួយឆ្នាំ នៅលើផ្ទៃដីប្រមាណ ២៣៤ ហិកតា នៅខេត្តកំពត”។

បន្ថែមពីនេះ បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៥ ខែមេសា កន្លងបានទៅ ក៏បានលើកឡើងដែរថា៖” តំណាងក្រុមហ៊ុននេះ បានមកជួបជាមួយឯកឧត្តម>ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បី ពិភាក្សាការងារ និងសុំការអនុញ្ញាត ដើម្បីចុះពិនិត្យភូមិសាស្ត្រ ក្នុងខេត្តកំពតដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាត”។

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ ក្រសួងរ៉ែ បានបញ្ជាក់ថា៖”ក្រុមហ៊ុនខាងលើពុំធ្លាប់ទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើការវិនិយោគគម្រោងនេះនៅឡើយទេ”។

ក្រសួង ក៏បានស្នើសុំឱ្យសាធារណជនបញ្ឈប់ការចែកចាយព័ត៌មាននេះជាបន្ទាន់ ដែលក្រសួងចាត់ទុកថា”គ្មានមូលដ្ឋានជាការពិត”៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBcnDT9SqvAx70pNWCufStrMYTnaQ85hqJtQ69dkmGT1C9c3luvuTQhGvEdVzNr8GzTQ4JCJfXfrgyKXZkqUGHNx592CYwkZSxVCU1Gg6KTT3B4BP1hAN6dndwfZloYjxevJS-Hsrd7-UDXqdJ272xFcj0hAhXC6DkDl-QaYLmLT2YSTzPNCu9mO2P0hNF/s1280/image_2025-05-01_09-44-15.png

 

ក្រសួងអប់រំ និងកូរ៉េខាងត្បូង បញ្ចេញ១០លានដុល្លារ ដាក់ឱ្យប្រើប្រាស់កម្មវិធីផ្តល់អាហារតាមសាលារៀន

0

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ បានដាក់ឱ្យអនុវត្តគម្រោងផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgP6NwU1s_uyJ601SeEFX0vVQYmqEhv1d33lN_tM1UULEuHLJyCegiKL2oT8KMQRkYas-cAn0EK1n8XvogZfUfbR-OYLr1RG-zRpPg3aoMqGhzU3FTukFiTwsKr4eNqjpo_RyvJOaXwnzxT9OBQVXdiUPqu6FEMtyulEAAdTzAIx_2yyrD4IsJkH5drIk/s1024/image_2025-05-01_09-36-03.png

    ការដាក់ឱ្យអនុវត្តគម្រោងនេះ គឺបង្ហាញពីការគាំទ្រដល់ការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivk43Tl4Tcmgih3N2jUHvUpaljIwZrxqJaGhsVQiOipAglia4bucB7APesRNs58Gu1cAPUvoGobpRhw_G6zd3JgXTCAoB1twlLACGiGCnCtsux-_EkFLnAGhi4lW96Ds-CHJy_3MVdjErT3SpfdMzIemzyY9fMmcu8g7z43Mc66tmm7gvaOdkEVJ4LnJgF/s1024/image_2025-05-01_09-36-03%20(2).png

    បន្ថែមពីនេះ កម្មវិធីផ្តល់អាហារតាមសាលារៀន បាននឹងកំពុងជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ALLWMCz7YJXTST1Kb5Qk5guw2bO_N01PzU5j10N47PsUiT-sRPWqrHv2gMp8E4L752GIOfHZfC9IVYFvX9xK20t1fmRY8fHGt4kg9MGh4NJ3Us2tLL5WHrndpfLqWy1gNGJVr2MXt_fTuxGkubK_SShP5F3pNp4dGybheR7j4eiqckwr47ySkEAVgYsC/s1024/image_2025-05-01_09-36-03%20(3).png

    បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀន បានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩មុឺននាក់នៅតាមសាលាបឋមសិក្សាចំនួន៦៨៦សាលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWfDA0sPSejpOjNor6SaWAasF-IeIaY2pVDoB5rPK_5ptKJhRb4pUUhyPDegbN1AilMTKgTwLHGY8v5-_CCWC7IsJyZYAq8Xmyth-n2h7Qf8K4pSv6MH-FbymFu_ss9sak0riNwQULdrqBC2YScldXpmKHyumBpZ3MTktzSqa7isCXUcxPn3QudeW_1vJY/s990/image_2025-05-01_09-36-03%20(4).png

    គម្រោងនេះ មានតម្លៃ១០លានដុល្លារ ដោយទុកប្រើប្រាស់សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩ ដែលជាការការវិនិយោគពីរដ្ឋាភិបាលកូរ៉េខាងត្បូង ជាមួយនឹងក្រសួងអប់កម្ពុជា៕

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

0

រាជធានីភ្នំពេញ, ថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2025 សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាបានជំរុញឱ្យអ្នកប្រើប្រាស់មានតម្រូវការស្មាតហ្វូនដែលប្រើប្រាស់បានយូរជាមួយនឹងមានថាមពលថ្មធំជាងមុន។ vivo បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការនេះជាមួយនឹង V50 Lite ដែលជាស្មាតហ្វូនក្នុងកម្រិតថវិកាដែលនឹងដាក់លក់ក្នុងពេលឆាប់ៗនេះនៅកម្ពុជាជាមួយនឹងពណ៌ Titanium Gold និង Phantom Black។ V50 Lite ដែលនឹងផ្តល់នូវភាពស្រស់ស្អាតនិងភាពជឿជាក់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUDhn5aF6TmwqzNdtwVVPHzQlfbBEKfi4PNEUcvikBpx0tVlXhZxdYbSTlK9OBsjcszyAguTEXQWfWNzF4m3P5_KyVb9WOwRu66J4aTBh6Yd_vLUgb5uNUiS1qNEgKCms3IQcTCUrbmjLKi2uc8xdaYQbg3YvUVlghUsR4jz2xuRh0tM0w-dnK4nz6W1ie/s2560/PC%EF%BC%9A2560%C3%971227.jpg
vivo V50 Lite រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងភាពឆើតឆាយ ផ្តល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ដែលមិនអាចប្រៀបផ្ទឹមបាន។
លក្ខណៈពិសេសរបស់ vivo V50 Lite រួមមាន៖
• ថ្មប្រើប្រាស់បានយូរ នឹង អាចផ្តល់ថាមពលថ្មដល់ឧបករណ៍ផ្សេងៗពេលកំពុងធ្វើដំណើរការ៖ បច្ចេកវិទ្យាថ្ម BlueVolt ផ្តាច់មុខរបស់ vivo ដំណើរការដោយថ្ម BlueVolt 6500mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 90W ជាមួយនឹងអាយុកាលថ្ម 5 ឆ្នាំ រីករាយជាមួយ YouTube 27.4 ម៉ោង Standby 11 ថ្ងៃ លេងហ្គេម 10.5 ម៉ោង និង ការហៅទូរស័ព្ទបិទអេក្រង់ 26 នាទីខណៈថ្មត្រឹមតែ 1 % ប៉ុណ្ណោះ។
• ប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ ៖ ថតរូបដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹង 2x zoom Portrait និង Aura Light Portrait ដែលធ្វើឱ្យប្រសើរឡើងដោយមុខងារ AI ដ៏មានឥទ្ធិពលដូចជា AI Erase 2.0 និង AI Photo Enhance ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigiaInUxlixdDSicvrPZhtar9TCHfg-if03Jx9oOV06Vx5rBkjASgJVrdfhaAxdqjKh5imDJxoh_qax7KUnNxnXbtzofrVAiNteTUExNLL6nKPGC3B__Q5StrCVaH6in2NAj1pFY8f1g9scEwFBNNkQbq4N4kUstSsa-WQDJQZXjFRuHDDttlDi5Ow5dWO/s3000/V50%20Lite_Black%20FB%20size%20Black.jpg
• Slim & Lightweight Design: នៅកម្រាស់ត្រឹមតែ 7.79mm និង 196g, ការរចនាស្តើងបំផុតផ្តល់នូវផាសុកភាពនិងទំនើបសម្រាប់សកម្មភាពរបស់អ្នកទាំងអស់។
• ធន់បានល្អបំផុត ៖ វិញ្ញាបនប័ត្រភាពធន់កម្រិតថ្នាក់យោធា វិញ្ញាបនប័ត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5 ធានាបាននូវភាពជឿជាក់ដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEO8-ZH-BrDxy-ufgaMMsEsU2hasVmSRj1JOGICFSMGJJFIL3SWsvijBKyuTfCo-z_WOtrEolGacaM43AIOy78CxSjg-9hWRYl7Hm1UUoyPk2D4ByDvgmCiW_nviMtRS99xGAjSl2ag-Xk8N5ziXwz7NMj1YMgKWSdeBuuBIgXW5QgtIvMTOIemmPC2GMp/s3000/V50%20Lite_Black%20FB%20size%20Gold.jpg
• អេក្រង់ និងដំណើរការដ៏អស្ចារ្យ ៖ បំពាក់អេក្រង់ FHD+ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz កម្រិតភាពច្បាស់ 1080×2392 RAM 8GB អង្គផ្ទុកទិន្នន័យ 256GB និងឧបករណ៍បំពងសម្លេងស្តេរ៉េអូពីរ 400% សម្រាប់បទពិសោធន៍សំឡេងដ៏ពិរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqtvYGWi2Z7hFMmbBQTSp9S_e3ZrS0U1lRcoW4kuEIKVcuG4kHT_8mJxdUxt-_UQC07i6LUKSHdRGqK2Ecy7QWNKBHau7NkZmqoDBba950rio4NFlUtoX4Kg-8lp7XSCdlO388kjwzhJk1KWoSy1p4Mglm_gwuhJxKInuN0GnTywKhtX81tAIrobMCSjt/s1500/V50%20Lite-Coming%20Soon.jpg
សូមរង់ចាំការបើកដំណើរការជាផ្លូវការ និងស្វែងយល់ពីមូលហេតុដែល vivo V50 Lite គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃគំនិតច្នៃប្រឌិតនិងភាពស្រស់ស្អាតទាន់សម័យ។ កម្ពុជាត្រៀមខ្លួនសម្រាប់ស្មាតហ្វូនផ្លាស់ប្តូរហ្គេមនេះ!សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ vivo.com/kh.

Trump ចុះហត្ថលេខាបន្ធូរបន្ថយពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីក្រៅប្រទេស

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើឯកសារចំនួន២ច្បាប់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីក្រៅប្រទេស មុនពេលលោកធ្វើដំណើរទៅរដ្ឋមិឈីហ្គេន ដែលជាមជ្ឈមណ្ឌលយានយន្តរបស់អាមេរិក ។ កាលពីដើមខែមេសា ឆ្នាំ២០២៥ លោកបានដំឡើងពន្ធរថយន្ត ស្មើ២៥% ដែលធ្វើឱ្យឧស្សាហកម្មរថយន្តប្រឈមនឹងបញ្ហាការចំណាយខ្ពស់ក្នុងការផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic9fLZwfy0Eaybn3i90uaUNXg0R5QvPYidex8sJhgIUIhtY-2TA2FNwhqFl_drl9EJ_CEsVNjG7DTqi0Ev1UhweGpV7HOvcKoFAJOz_TFH24iDkSz4SzoqV9y-AAuPi7NJfDOEA9zsTHBz9PemzxAuUXNp9yNUc8WHr2OwIbDtzsibEbGXYk1UMyqxIT8M/s3072/image_2025-05-01_08-49-46.png

លោក Trump បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា លោកចង់ជួយសម្រាលបន្ទុករបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ដើម្បីឱ្យពួកគេប្តូរទីតាំងមកផលិតរថយន្តក្នុងប្រទេសតាមគោលនយោបាយរបស់លោក ។ លោក Trump បានសម្រេចចិត្តកាត់បន្ថយពន្ធរថយន្តនេះ ក្រោយពីក្រុមហ៊ុនផលិតរថយន្តឈានមុខរបស់អាមេរិកបានចរចាជាមួយរដ្ឋាភិបាល កាលពីសប្តាហ៍ទី៤ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAvD4YVD28iDFPwfcs5HZnA17Y5U3JISI2WIui6twxaaw_FqYkKDkDrfbuyI-ox3OoG84MryvN4eLX1HXMy38arQBUgqiR0JnFlTYFCXhfNpdOqueshZPIlwI1gWXrCjhT25uqQ4A7ksVq6xdCQfeQcyvRWprLrhaLW0rbPvomVYIY7yTB7K97bON4wlUq/s1080/image_2025-05-01_08-49-48.png
សេចក្តីប្រកាសរបស់ Autos Drive America ក្នុងឋានៈជាអ្នកតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តធំៗនៅអាមេរិកជាង១០ក្រុមហ៊ុន រួមទាំងតំណាងឱ្យក្រុមហ៊ុន Toyota, Volkswagen និង Hyundai បញ្ជាក់ថា វិធានការរបស់លោក Trump នឹងជួយកាត់បន្ថយដើមទុនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក ។ ប៉ុន្តែលោកចាំបាច់ត្រូវតែបន្ថែមវិធានការផ្សេងៗដើម្បីឱ្យការផលិតរថយន្តនៅអាមេរិកដំណើរការទៅមុខ និងពុំរាំងស្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZutUNzvIkZ8nQ-zy2CyTcKyvBA1ewt_3wg5howL7w7NcupKjjxlBivqCpDWbSiJXgxgUaq06rH3tYsB1G3zV_-rkuDvzK4IiF2E-A3cFpfrvBHsMdCOkAA_zi-qPI4fpvEt1W5MfYAJjNgYyCTeWScNcNrF7TDZ3g24LXuQ6y2hLM3NgQ7o-B5JqehkkH/s2121/image_2025-05-01_08-49-49.png
បើតាមមន្ត្រីសេតវិមាន គឺលោក Trump បានដំឡើងពន្ធរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីក្រៅប្រទេស ស្មើ២៥% បន្ទាប់មក លោកក៏ប្រកាសផ្អាកពន្ធរថយន្ត រយៈពេល៩០ថ្ងៃ ។ ប៉ុន្តែការដំឡើងពន្ធរថយន្តធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកពន្យារពេលអនុវត្តអាជីវកម្មថ្មីៗ ស្របពេលមានគោលនយោបាយមិនច្បាស់លាស់របស់រដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHytquwzYS68i0f_7NUe_zeWEAE10HN8xkbQakHR5_AFt01wda1eizdxVCV8gTdyqrZYQe7uARGMbt0BiU5bBY-vCv2WAE1oQ6dGLuHdl9s8qZoOnaRP6cIJ-z-pCRJdkw0ocNXUWW4DjtP0QsJ1aSqJk5L3COTT3oAgiarK-Kz4WNDjIp93L9RVpt6nOP/s2000/image_2025-05-01_08-49-50%20(2).png
លោក Trump សង្ឃឹមថា អាមេរិកនឹងអាចទទួលបានលទ្ធផលចរចា និងធ្វើកិច្ចព្រមព្រៀងទ្វេភាគីថ្មីជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ក្នុងរយៈពេល៩០ថ្ងៃ ដែលលោកបានផ្អាកការយកពន្ធរថយន្តពីប្រទេសផ្សេងៗ ។ ការដំឡើងពន្ធរថយន្តរបស់លោក គឺជាវិធានការប្រឆាំងនឹងប្រទេសដៃគូពាណិជ្ជកម្មដែលបានយកពន្ធទំនិញអាមេរិកខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDd965pjs-kUKefinQzVEQz3CJexNmItghYwho3_V05tGJKNs5Kio2Oxk5V7cO2cB60aOS96zkgEr5cpclxmOT4Ie8gXX8xyGCqJ80d_9CVH12aFlrRg4c0tqThopCo0S925E6mm4oTvgd5cZ6Jfsz9rbgFeMP3nUkX-gR_Ujm20dQsLYUtzAj3CdN5ME0/s1000/image_2025-05-01_08-49-50.png

កាលពីសប្តាហ៍ទី៤ ខែមេសា ក្រុមហ៊ុនផលិតរថយន្តនាំមុខ និងតំណាងឱ្យឧស្សាហកម្មយានយន្តអាមេរិក រួមទាំង Alliance for Automotive Innovation បានរួមគ្នាបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យកាត់បន្ថយពន្ធរថយន្តនាំចូលពីក្រៅប្រទេស ពីព្រោះវាមិនត្រឹមតែប៉ះពាល់ក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ក្រុមហ៊ុនអាមេរិកផងដែរ ដែលផលិតរថយន្តនៅក្រៅប្រទេស។ ក្រុមហ៊ុនផលិតរថយន្តនានាបានសរសើរការសម្រេចចិត្តរបស់លោក Trump ដែលជួយកាត់បន្ថយផលប៉ះពាល់របស់ពួកគេ និងអ្នកប្រើប្រាស់រថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSJzHt8xb9rJbRV-ZPpCxBEA4lbfZLq06PtETN-VY1VOCXkLBo9EoQn6xYc37iYWIxBhyphenhypheny4v2BxlIUIAghyz-H7PVq_nsqwNr_aMIKN6MKez0VCj8LLNg1o0AumTz3wXvEGxortMYbgJnUqlRIZj8HqJ8J64EBGb84R0DYAwS3d7LgvVD5Ejf9SILYn6QO/s958/image_2025-05-01_08-49-51.png

នាយកក្រុមហ៊ុន General Motors (GM) លោកស្រី Mary Barra បានអរគុណលោក Trump ដែលបានកាត់បន្ថយពន្ធរថយន្ត និងជួយឱ្យការប្រកួតប្រជែងរបស់ក្រុមហ៊ុននានាស្មើភាព ។ ក្រុមហ៊ុន GM សន្យាថា នឹងវិនិយោគនៅអាមេរិកបន្ថែមទៀត ៕