ភ្នំពេញ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ – Humans of Phnom Penh (HoPP), ក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគម សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC), គឺមានមោទនភាពចំពោះការប្រកាសបើកដំណើរការ “Color Outside the Lines” ការប្រកួតគំនូរ និងការតាំងពិព័រណ៍គំនូរ រយៈពេលពីរថ្ងៃ ដែលគាំទ្រវប្បធម៌ខ្មែរ តាមរយៈសិល្បៈគំនូរ។ ពិព័រណ៍គំនូរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ ២០២៥ នៅសារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីសសរ-SOSORO រាជធានីភ្នំពេញ។
គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសសម្រាប់សិល្បករខ្មែរដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគាត់ តាមរយៈគំនូរ និងរឿងរ៉ាវនៅពីក្រោយគំនូររបស់ពួកគេដើម្បីឱ្យមានការទទួលស្គាល់ប្រកបដោយអត្ថន័យនៅក្នុងក្រុមអ្នកច្នៃប្រឌិតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វិស័យសិល្បៈគំនូរ ដែលរំលេចនូវគុណសម្បត្តិនៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ ។
.jpg)

របៀបនៃការចូលរួម៖
វិចិត្រករខ្មែរទូទាំងប្រទេសកម្ពុជានិងត្រូវបានអញ្ជើញឱ្យដាក់រូបគំនូររបស់ពួកគេដែលឆ្លុះបញ្ចាំងពី ប្រធានបទ “មរតកខ្មែរតាមរយៈសិល្បៈ”។ ដែលតំណាងឱ្យប្រទេសកម្ពុជា ទំនៀមទម្លាប់ មនុស្ស ទេសភាព ស្ថាបត្យកម្ម ឬការបកស្រាយផ្ទាល់ខ្លួននៃអត្តសញ្ញាណខ្មែរ។
អ្នកដែលចូលរួមប្រកួតត្រូវយករូបភាពគំនូរដែលមានគុណភាពខ្ពស់ដោយដាក់បញ្ចូលនៅក្នុងវេបសាយរបស់ Humans of Phnom Penh តាមរយៈដំណលីង https://humansofphnompenh.com/artist/
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។ ស្នាដៃសិល្បៈល្អជាងគេ ១៥នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៌ ហើយអ្នកឈ្នះ ៣នាក់ នឹងទទួលបានទទួលបានរង្វាន់ពីកម្មវិធី ។
ព័ត៌មានលម្អិតអំពីកម្មវិធី៖
ទីតាំង ៖ សារមន្ទីព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទី-SOSORO រាជធានីភ្នំពេញ
កាលបរិច្ឆេទ ៖ ថ្ងៃទី ០៩-១០ ឧសភា ២០២៥ ។
ចូលរួមដោយសេរី
កំណត់សម្គាល់៖
• ពិធីកាត់ខ្សែបូ៖ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ ព្រឹក
• វេទិកា និងសិក្ខាសាលាបែបអន្តរកម្ម៖ ទាំង២ថ្ងៃ និងវត្តមានរបស់អ្នកជំនាញ និងសិល្បករចូលរួមផងដែរ។
• ពិធីប្រគល់រង្វាន់៖ ថ្ងៃទី១០ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥:00 ល្ងាច ផ្តល់កិត្តិយសដល់សិល្បករឆ្នើមទាំង ៣។
កម្មវិធីនេះនឹងមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងឥស្សរជនរបស់រដ្ឋាភិបាលផងដែរ។ អ្នកដឹកនាំធុរកិច្ច និងឯកអគ្គរដ្ឋទូតវប្បធម៌ ដោយមានការឧបត្ថម្ភយ៉ាងពេញលេញ និងដៃគូរសហការផ្សេងទៀត។
អំពី Humans of Phnom Penh:
Humans of Phnom Penh (HoPP) គឺជាវេទិកាដែលផ្តោតទៅលើការចែករំលែកនូវរឿងរ៉ាវ ទេពកោសល្យ និងភាពសម្បូរបែបនៃវប្បធម៌ក្នុងប្រទេសកម្ពុជា។ HoPP ប្តេជ្ញាចិត្តគាំទ្រសិល្បករខ្មែរ និងលើកកម្ពស់វិស័យសិល្បច្នៃប្រឌិត ដែលជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ព័ត៌មានបន្ថែមសម្រាប់ការគាំទ្រផ្សព្វផ្សាយ សូមទាក់ទងមកកាន់៖
For media inquiries, sponsorship opportunities, or more information about the event, please contact:
📧 info@humansofphnompenh.com
📞 081 363 753
🌐 www.humansofphnompenh.com
ទំនាក់ទំនងសារព័ត៌មាន៖
ផន ពិសិដ្ឋ
នាយកប្រតិបត្តិអាជីវកម្ម
Humans of Phnom Penh (HoPP)