Home Blog Page 493

អតីតនាយករដ្ឋមន្រ្តីថៃត្រកូល «ស៊ីណាវ៉ាត្រ» ទាំង២រូបត្រូវបានរដ្ឋាភិបាលរឹបអូសទ្រព្យសម្បត្តិ

0

ប្រទេសថៃ ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី4 ក្នុង្រវត្តិសាស្រ្តដែលត្រូវបានរដ្ឋរឹអូសទ្រព្យសម្បត្តិ បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្រុសបង្កើត និងមានទ្រព្យសម្បត្តិប្រមាណជាង 46 ពាន់លានបាតត្រូវបានរដ្ឋរឹបអូសដូចគ្នាកាលពីកន្លងទៅ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOBEgen_tkKt-U69xg0MK8je74dP358HLhnBIx4_h4ipsLzSXbfhdrnOJH6f4ddw4IJ8vVIkhLozh827CgHswrZVTnFfXdemhq8YQopo1ZSQxItpkKFYlCkIJVF5bw2QV860Kp_EKVC2vWlgaLn3XvBssW4QBg0r8rbhn-vDWu7GZDNd6iHAlBbxngwhO/s1500/image_2025-05-27_10-07-01.png
ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងនយោបាយថៃ ដែលតុលាការរដ្ឋបាលកំពូលបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra បង់ប្រាក់សំណងចំនួន 10.028 ពាន់លានបាត (ប្រហែល 275 លានដុល្លារអាមេរិក) ទាក់ទងនឹងគម្រោងទិញស្រូវដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលចាស់លោកស្រី និងបង្កឲ្យមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ។ ជាមួយនឹងការសម្រេចនេះ តុលាការទុករយៈពេលក្នុងការឲ្យលោកស្រីធ្វើការបង់សំណង់នោះ ប៉ុន្តែប្រសិនបើដល់ថ្ងៃកំណត់ហើយលោកស្រីនៅតែមិនទាន់ចូលមកដោះស្រាយទេ នោះតុលាការនឹងមានសិទ្ធិដកហូតទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmjttAZN-m5WKb2nmYdEoSgWNiI1CPJEegE7CSf91mpUBxQnNVJRwsKxhiNecHQYpfgrqaYcCr8VIEQ91pqP2-nVJQblcrlebJtj2QUrrfwvlI12nksJls9a4AlqNV4FsGgN_VnINYZBZbbN2odfHO2LCd6QF12lc_8W2aomljESWDjA5ccOJFE88KZCdB/s1280/photo_2025-05-26_09-03-55%20(2).jpg
ដោយឡែក បើយោងតាមការរកឃើញរបស់ភ្នាក់ងារពិសេស AEC លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិពិតប្រាកដ រួមទាំងភាគហ៊ុន Shin Corp ក្រោមឈ្មោះសមាជិកគ្រួសារ និងសហការីជិតស្និទ្ធ រួមទាំងភរិយា បងស្រី កូនៗ និងគ្រួសារសាច់ថ្លៃបស់គាត់។ ក្នុងនោះតុលាការកំពូលបានរកឃើញពីភាពមិនប្រក្រតីជាច្រើននៅក្នុងប្រតិបត្តិការរបសើក្រុមហ៊ុននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZThBqDDvr6TWoH-mY_kcuXczYaXQ5RS1KLXkTFtQ9dZX3opFTT2Ihd4nARhtZXCSspL7Y1mFxdmMnwMfPY4zBeqmZp_i9RjplWfYD7kT_ZrF0rUI8JVgXaukbhKpL1rOa_PNbEH-v5fu6GZlE9Lil3szw4sYQE2uwJwHdc0CE0GWvpV3w-zBvW859tAC/s700/photo_2025-05-26_09-03-55.jpg
តុលាការកំពូលបានសម្រេចជាឯកច្ឆ័ន្ទថា លោក ថាក់ស៊ីន មានចេតនាផ្ទេរភាគហ៊ុនរបស់ខ្លួនទៅឲ្យសមាជិកគ្រួសារ ដើម្បីលាក់បាំងពីទ្រព្យសម្បត្តិពិតប្រាកដ ក្នុងអំឡុងពេលដែលលោកជានាយករដ្ឋមន្ត្រី។ ជាលទ្ធផល តុលាការបានសម្រេចរឹបអូស 39.77 ពាន់លានបាតនៅក្នុងប្រាក់ចំណូលពីការលក់របស់ Shin Corp និងចំណែកភាគហ៊ុនចំនួន 6.89 ពាន់លានបាត ហើយទឹកប្រាក់សរុបដែលរឹបអូសបានគឺស្មើនឹង 46.37 ពាន់លានបាត ដែលត្រូវប្រគល់ជូនទៅឲ្យរដ្ឋថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGc7Cl1vTqyd_0524JebdA3UqAvBvf5QltO7jivkleI1BHQxblbWeQaM3RcJ8rBaVG9qVtf9np5wxtIspvYI0dsVDot9yZHu0BIMxTMnB_vVlNe8bmiO0VIW-dLZ13J-cDxZRtkacfRwOPzzLyhCSobDL7vFCqg34TUjeawWemTVgUDV4JuFFXHG6_O2L0/s1020/photo_2025-05-26_09-03-56%20(2).jpg

ផ្ទុយពីករណីរបស់បងប្រុសដែលមានលក្ខណៈជាឧក្រិដ្ឋកម្ម ទង្វើរបស់លោកស្រី យីងឡាក់ ស្ថិតនៅក្រោមច្បាប់រដ្ឋបាល ជាពិសេសករណីទទួលខុសត្រូវរដ្ឋប្បវេណីសម្រាប់ការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងការដឹកនាំ។ ដូចនេះ សេចក្តីសម្រេចរបស់តុលាការកំពូល គឺតម្រូវឱ្យគាត់សងការខូចខាតប្រមាណ 10.028 ពាន់លានបាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwuBb9IZFDw7D_TpG9XTaUFQ8Vj1x-iG2HAtLxcxSZ610LlSM-JMR5T-1T2EbpTl4JGfV2yTZFEQpPpRSIOcGgEO0FSS34UOMJf6LNykaTKVWI7yKdWC9DFi4yYRw6t79mis8WmAR0YVgDKbQdB082z1OfJWELwRT9GFfeT7SgnOR8tKz4uokOtBaLs7v/s618/photo_2025-05-26_09-03-56.jpg
ក្នុងករណីលោកស្រី មិនបានសងប្រាក់សំណងតាមពេលកំណត់ ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមសំណុំរឿងថ្មីនៅក្នុងតុលាការរដ្ឋបាល ដើម្បីអនុវត្តសាលក្រម ដែលអាចបណ្តាលឱ្យមានការរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងប្រមូលចូលជាថវិការដ្ឋវិញ។ ជាមួយគ្នានេះ លោកស្រី យីងឡាក់ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ ដែលជាលទ្ធផលនៃសកម្មភាពដឹកនាំនយោបាយខុសគោលការណ៍ និងបង្កកាខូចខាតដល់រដ្ឋ៕

៤កន្លែងក្នុងខេត្តកំពត ដែលមានទេសភាពស្រស់ស្អាតបំផុតនារដូវវស្សានេះ

0

ចាប់ពីចុងខែមេសា រហូតដល់ខែតុលា អាកាសធាតុនៅប្រទេសកម្ពុជាបានឈានចូលដល់វស្សា ឬហៅថា «Low Season» គឺជារដូវកាលដែលមិនសូវសម្បូរភ្ញៀវទេសចរអន្តរជាតិមកលេងច្រើនកុះករឡើយ ព្រោះវាជាពេលវេលាដែលប្រទេសជាច្រើនជាពិសេសប៉ែកអឺរ៉ុបកំពុងមមារញឹកខ្លាំងនឹងការងារ ឬការរៀនសូត្រទើបមិនមានពេលដើរកម្សាន្ត។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ បណ្ដារប្រទេសនៅអាស៊ីអាគ្នេហ៍ជាពិសេសប្រទេសកម្ពុជា ចាប់ផ្ដើមលេចចេញនូវទេសភាពបៃតងខៀវខ្ចីដែលបានមកពីការលាស់ត្រួយ ពន្លក ស្លឹករុក្ខជាតិថ្មីៗ បង្កើតជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតគួរឲ្យទាក់ចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaC67oh09NbG4ToZyyJqCRpsbNs8Q1FGBgBZf-MuVVxx8taWL0oRF5k95CFUnyJ2F76UMmZDzc_gTtnulRa4nSPKEsLJVILXjv7LOXfYzeOpCyt99WaOb9G9REPOK2aSEyNRniNukEl-4BfnMPqaZURVtWM1qGMc7uI-ljArkk_OnC2G36_NnKvzUoB03/s900/image_2025-05-27_09-01-23%20(2).png

តំបន់ទេសចរណ៍ធម្មជាតិជាច្រើនកាន់តែមានសម្រស់ត្រកាលនៅក្នុងរដូវនេះ។ ក្នុងនោះរួមមានទាំងភ្នំ ព្រៃឈើ ទឹកធ្លាក់ ឬសូម្បីតែតាមបណ្ដាយផ្លូវជាតិធ្វើដំណើរក៏មានទេសភាពទាក់ទាញមិនធម្មតាផងដែរ។ ពេលនេះ ជាពេលដែលស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តរយៈពេលខ្លីរបស់ភ្ញៀវទេសចរក្នុងស្រុក ក្នុងការដកឃ្លាពីភារកិច្ចដ៏មមារញឹកប្រចាំថ្ងៃដោយងាកទៅលំហែរអារម្មណ៍ជាមួយសម្រស់ធម្មជាតិវិញម្ដង ជាពិសេសគឺអ្នករស់នៅក្នុងទីក្រុងដែលពោរពេញដោយសម្លេងឡានម៉ូតូកកស្ទះឥតលោះថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjmZ2vGchDXoyojZZsRW797wD9uWQz_7it4RdYVsNn9iVJaq33lkwA8YEg7teJjfRpmHpezX1HhxX2LRDIiYbCNIG8zxxQRgDIxcJ0JPjs8ifK1oUgzRlpsK2_oPquNoHuoAfULjmcLpBlGRhez6TMESHOHf6jvKFYzNfYA_hOYU56QJalTiZAnVVBz26/s771/image_2025-05-27_09-01-23.png

ដូច្នេះតស់! មកដឹងពីទីតាំងចំនួន ៤កន្លែង នៅក្នុងខេត្តកំពតដែលមានទេសភាពស្រស់ស្អាតខ្លាំងនៅរដូវកាលនេះ ដូចខាងក្រោម៖

១. ភ្នំកំពង់ត្រាច ៖ គឺជាភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ មិនថាបរិវេណជុំវិញភ្នំ ឬនៅលើភ្នំ រុក្ខជាតិតូចធំចាប់ផ្ដើមលាស់យ៉ាងស្រស់បំប្រង។ បើអ្នកបានឡើងទៅទស្សនាទិដ្ឋភាពពីលើភ្នំចុះមកក្រោម ធានាថានឹងជាប់ចិត្តជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ប្រៀបបាននឹងគំនូរ។ ក្រៅពីនេះ នៅខាងក្រោមក៏មានល្អាងដែលមានទឹកថ្លា ត្រជាក់ អាចឲ្យអ្នកទេសចរចុះងូតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoSTuWSCl0E_CGJQJhPa2uf78GdEoYntSoxjqwsMiT6HQ5bEUWf2S6ZpdaIVaDaEvYTEeTEvrxRzEptH1gSGFVnBsXityCaoat0jSyfmGXQNcAsJ2Fk5vO-qtp_VVnPczg_SpKxxYUvf2Pfmkcuw96wd1W87ZXspulmSjoSGGjpKzZRwjiRIjjf53Hjgg/s1280/image_2025-05-27_09-01-23%20(3).png
២. ភ្នំបូកគោ ៖ ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើងប៉ះផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។ គោលដៅថតរូបដែលមានប្លង់ស្អាតៗបំផុតគឺនៅទីតាំងលោកយាយម៉ៅ, ព្រះវិហារកាតូលិក, វត្តសំពៅប្រាំ, កាស៊ីណូចាស់ និងបឹងធម្មជាតិដែលមាននៅលើនោះ។ គួរបញ្ជាក់ថា ប្រសិនបើធ្វើដំណើរឡើងភ្នំនេះដោយជិះម៉ូតូ សូមកុំភ្លេចត្រៀមអាវភ្លៀងដាក់តាមខ្លួនផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9ZBLDoFa6aAl7uziYcEKZIiFtUUkJzVjx-b_N9rCyDvkS0OldIDLiEGIvFJrSls_PUP7fOEdUd-dJ0uBna3ZGbNOl-eRI8gRyiRVj_EubhcDf80FBujXdToS3Nos46ItiVTMf4XWkSPkOudKca9Bfoae5rIg42uB1_356QXeaa9WUkSyLycfFGXPWqSW/s900/image_2025-05-27_09-01-25.png
៣. ទំនប់ប្រទក្សក្រឡា ៖ គឺជារមណីយដ្ឋានមួយដែលមានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញ៉ាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTnEigUv3jMFk5B3wvtuJ0sQw5Qt4jTh3RVAMxSb9fjBMzeHL0gQq5zhPIgb3pnepUfFftR8QoVg65A5fVZRx1Tnx24MzbY-rOHDFel6krQeBRw1ETrw2hXVi3msQDb8BzA5WngVeI0PFgbz6Xrp4BvhvlplpsKdSLENOPIIIfnRyNwlyVb6e8XZFCufR/s512/image_2025-05-27_09-01-25%20(2).png
៤. ភ្នំទឹកធំ ៖ ដ្បិតថាមានទីតាំងដាច់ឆ្ងាយជាងគេបន្តិចធៀបទៅនឹងទីតាំងដែលបានរៀបរាប់ខាងលើ ប៉ុន្តែពេលបានទៅដល់ភ្នំនោះកាលណា ធានាថាអ្នកនឹងជាប់ចិត្តជាមួយទេសភាពធម្មជាតិដែលគយគន់យ៉ាងណាក៏មិនជិនណាយ។ ខណៈដែលមានទឹកព័ទ្ធជុំវិញភ្នំនារដូវនេះ អ្នកអាចដើរលំហែអារម្មណ៍តាមស្ពានឈើ ទស្សនាសត្វស្លាប និងធម្មជាតិជុំវិញខ្លួន ឬក៏ជិះទូកចូលទស្សនាទិដ្ឋភាពល្អាងក្រោមភ្នំក៏បានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2dCkxWPcgWVu4wFoMYEasyAVF04JsTb69y5g_tdmV9cTZjdFK6-6lV5hIW7OhherlpzSWchJmAX9rH3STc6ZwzbFlAJa4XdFPWRkfokjnsXD6zxrW2XOCjcI5tbyzri8G4cXIVjW1Gd4xzP0npaRgjSP2T3Q-Guo1aRcI8Kmc1FtZgEIT8voGYsito6q/s2048/image_2025-05-27_09-01-25%20(3).png

ក្រៅពីតំបន់ទាំងនេះក៏មានតំបន់ផ្សេងទៀតជាច្រើនដូចជា សហគមន៍ត្រពាំងសង្កែ, ភូមិក្តាត, ទឹកធ្លាក់អន្លង់ខៀវ ឬទឹកធ្លាក់តាដា ដែលសុទ្ធសឹងតែជាទីតាំងទេសចរធម្មជាតិមានទេសភាពស្រស់ស្អាត និងគួរឲ្យទៅកម្សាន្តផងដែរ៕

អាដា សក្កដា ចេញព្រលះ ND Miss Queen Cambodia 2025

0

លោកទ្រី សក្កដា ហៅ អាដា សក្កដា បានចេញវីដេអូយ៉ាងក្តៅគគុកទៅលើការរៀបចំកម្មវិធី ប្រកួត Miss Queen Cambodia ជាពិសេសអ្នកគ្រប់គ្រងកម្មវិធីនេះដែលមិនផ្តល់ តម្លៃភាពយុត្តិធម៌ទៅកាន់ Miss Queen Cambodia 2024។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចោទសួរអ្នករៀបចំកម្មវិធី យកលុយម្ចាស់ឧបត្ថម្ភទៅណាបានជា មានអ្នកឧបត្ថម្ភច្រើនប៉ុន្តែការរៀបចំមិនសូវល្អគ្មានការអាប់ដេតឱ្យល្អប្រសើរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3NIheE-wpj-1-m3qFYAolDD4GlbmnMF85TqvbbhUx54GkQXDmuzFtcwzShivwRLgfZzD8GYJyWRAMeTpIJniKsp57TVVirQcX0tGD-zMCm9fPxKVkXsnIPgZEeQ3Jvn98vEs-DwhdVAJ7oS-EAFOz_ou474D1hjvBkxwokkNlzx-h2EPJx0U5RWtyJiL_/s2048/image_2025-05-26_14-49-35.png
កាលពីយប់ថ្ងៃទី២៥ អាដា សក្កដា បានចេញវីដេអូជាង៥នាទីដោយបានដាក់ចំណងជើង ថា ផ្ញើជូនយាយប៉ិ ND កំពូលស្ងាត់ ធ្វើអត់ដឹងខ្យល់អី ! ស៊ូៗណាអូន ហានី»។ នៅក្នុងវីដេអូលោកបាននិយាយថាកម្មវិធី Miss Queen Cambodia ឃើញមានភាព រយ៉េរយ៉ៃតាំងពីឆ្នាំមុនមានម្ចាស់ជ័យលាភីពីររូបមិនដឹងថាអ្នកណាអ្នកឈ្នះពិតប្រាកដ ហើយអ្នកទាំងពីរលោកសុទ្ធតែស្គាល់គឺនៀន នៀន និង ហានី។ លោក បានបន្តទៀតថា នៅឆ្នាំនេះដឹងថាខែនេះខែភ្លៀងហើយបែររៀបចំកម្មវិធី Out Door ដោយមិនដឹងថាការធ្វើនៅទីនោះអត់អស់លុយឬយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVoiyuaq4A7evY6cn1_EDXBnCtFWgEwGBNC2x9qx9LOmQ6H-NE5kwuqngxx7DnfCoaImicnkX9Wfc7j_9uBzGRJKSZ2AWLh8WWOZF8csNFOK_f2wXtVBYdeFfP1Bi6lwDB9GlN1UyrNs6oawXzFivtoYsWM8kfsJbQXr93E3LQyWo9au2zYgaKDHHCft5/s2048/image_2025-05-26_14-49-37.png

សក្កដា បាននិយាយថាកាលពីឆ្នាំមុនៗធ្វើកម្មវិធី Miss Queen Cambodia គ្មានអ្នកឧបត្ថម្ភ ប៉ុន្តែឆ្នាំនេះ sponsor ច្រើនយកលុយទៅណាម្តេចមិនធ្វើឱ្យសមរម្យបន្តិច ធ្វើឱ្យកម្មវិធីរអាក់រអួល។ លោកថាឆាកកម្មវិធីនេះអន់ជាងឆាកធ្វើកម្មវិធីសង្ក្រាន្តតាម សាលាមួយចំនួនទៀតយកលុយទៅណាម្តេចមិនរៀបឆាកឱ្យស្អាត បើមេក្រូបាសដូចជាដាក់នៅតាមភូមិពីរោះជាងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggy4kTasikwGOvfrEKC9J636zuuAUyEH2hX0NzGiUXgxKh7Dq5Jcx-zrLLd44KLaq9ZI2J7w7mVLUQu6pHqIusuBDdXsya5Eya0LZfby2hEy5tNciQCt2mqBImuMQf4pZ_vlym7ImvRlP7xXGGZJgeD9SHJNM2wiGbT0H-E-Or_iiTB4HToIcC47_Dt8EC/s2048/image_2025-05-26_14-49-45.png

    អ្នកនិពន្ធបទចម្រៀងរូបនេះបានបន្ថែមទៀតថា អ្នករៀបចំកម្មវិធី Miss Queen Cambodia គួរតែយកមតិរបស់គេយកទៅកែលម្អ។ ក្នុងនោះ សក្កដា ក៏បាននិយាយអំពីភាពមិនយុត្តិធម៌ទៅកាន់ ហានី ដែលជា Miss Queen Cambodia 2024 ប៉ុន្តែមិនទទួលបានការឱ្យតម្លៃនៅក្នុងកម្មវិធីមិនបាននិយាយពាក្យពេចន៍ការលាតំណែងរបស់ខ្លួន មិនបានជាអ្នកបំពាក់មកុដថ្មីទៅកាន់ ផេនខេក ដែលជា Miss Queen Cambodia 2025 បែរឱ្យអ្នកផ្សេងបំពាក់មកុដឱ្យ ផេន ខេក ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlAyk-JJOQf0VEU6A9sTNJkNpz_0bwlxIEOsDGcw6zMtyJx5hOfPpWWawo_yBKy3ibt1Z2z2Kc-rrtQ-ydhBCdOln5UG_stskuVrL_FbftrjKRIVtn_seZfwYgDCRpsTlS6MXJynRrnWKUrjH-44CXMW1oAmx8vsJnWW4pDNV4HE_5OkbZfA_CHMqAbfr/s2048/image_2025-05-26_14-49-44.png

    គួរបញ្ជាក់ផងដែរថា Miss Queen Cambodia 2025 គឺស្ថិតក្រោមការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models ហៅកាត់ថា CIM ដែលមានលោក ម៉ែន និមលរ័ត្ន គឺជានាយក៕

យន្តហោះថៃចលាចល និងចុះចតបន្ទាន់ក្រោយអ្នកដំណើរនិយាយពាក្យ «ប្រយ័ត្នគ្រាប់បែ.កផ្ទុះ»

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Daily News រាយការណ៍ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលចេញដំណើរពីអាកាសយានដ្ឋានខេត្តភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក កើតចលាចលធ្វើឱ្យយន្តហោះចុះចតជាបន្ទាន់ ក្រោយពីអ្នកដំណើរម្នាក់ និយាយថា «ប្រយ័ត្នគ្រាប់បែ.កផ្ទុះ» ។ ការនិយាយពាក្យហាមឃាត់នេះធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យរត់ប្រសាច ក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនអ្នកដំណើររូបនេះដើម្បីចាត់ការតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGawzV2I-C5TrC7ygSdxwk5S3AMX92NmXeXguM5IRWm5-b4M7y8WW_G3LdvJea-ecxRQW7nVM_OZqAEBnDP-F3b7NFFHsyey78lUiA94NWL8tgrKC0pTmzt6itKsf39WxlLIx-AcrKvgF765Xm6vAeUU76ZNdoB0iBTQAJYvIhkiW3iYmo8O1fp74VSRfy/s674/photo_2025-05-24_09-28-34.jpg

ហេតុការណ៍ចលាចលបានកើតឡើងនៅអាកាសយានដ្ឋានភូកេត (Phuket International Airport) ដោយសមត្ថកិច្ចទទួលបានការជូនដំណឹងពីភ្នាក់ងារអាកាសយានដ្ឋានភូកេត ថា មានអ្នកដំណើរម្នាក់និយាយពាក្យ «គ្រាប់បែកផ្ទុះ» ពេលកំពុងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ជើងហោះហើរ FD3092 ដែលចេញដំណើរពីអាកាសយានដ្ឋានភូកេត ទៅកាន់អាកាសយានដ្ឋានដនមឿង ។

ពេលទទួលបានដំណឹងភ្លាម សមត្ថកិច្ចក៏បានមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយក្រោយការត្រួតពិនិត្យឃើញថា អ្នកដំណើរនិយាយពាក្យហាមឃាត់លើយន្តហោះ គឺលោក ថាណាវុត អាយុ៦៣ឆ្នាំ ជនជាតិថៃ ដែលកំពុងជិះយន្តហោះត្រឡប់ទៅទីក្រុងបាងកក វិញ ។ ពេលយន្តហោះវឹលកង់បានបន្តិច លោក ថាណាវុត ក៏បានយកកាបូបស្ពាយពណ៌ខ្មៅរបស់ខ្លួនដាក់នៅផ្នែកខាងលើកៅអីអង្គុយ ហើយលោកនិយាយទៅកាន់នារីអាកាសចរ (អូតេស) ថា ៖ «ប្រយ័ត្នគ្រាប់បែកផ្ទុះក្នុងកាបូប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOV-CHs_s3NpLQFoYhXOwIMoVR22s-hHxMMARTKrhHX28KMvZy_ehfTTwgWWefjNI2joTs0LjVlGcnntmCx-7alS9AmwtxZUOFKaEVDChKCunL4S4-Rea6rBchRDZqGYtHDfd_bu27tcdDr8Jb05EP0EzrMLlM1B8hYPTY8wAYzt1GScQ7my6n2UwOmVns/s848/photo_2025-05-24_09-28-35%20(2).jpg

ពាក្យនេះធ្វើឱ្យនារីអាកាសចរ និងអ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយនារីអាកាសចរបានប្រាប់ទៅអាកាសយានិក ។ អាកាសយានិកក៏រាយការណ៍ទៅភ្នាក់ងារអាកាសយានដ្ឋានភូកេត និងចុះចតយន្តហោះជាបន្ទាន់ ដើម្បីឱ្យអ្នកដំណើរចំនួន២០០នាក់ ចុះពីលើយន្តហោះ និងពិនិត្យសម្ភារៈរកគ្រាប់បែក ។ បន្ទាប់មក ក្រុមដោះគ្រាប់បែក (EOD) របស់អាកាសយានដ្ឋានភូកេត ក៏ឆែកឆេរខ្លួនអ្នកដំណើរទាំងអស់ និងសម្ភារៈយ៉ាងលម្អិត ប៉ុន្តែរកពុំឃើញគ្រាប់បែកទេ ។

បន្ទាប់ពីស្ថានការណ៍ល្អប្រសើរឡើងវិញ អាកាសយានដ្ឋានភូកេត និងក្រុមហ៊ុនអាកាសចរណ៍ Air Asia ក៏អនុញ្ញាតឱ្យអ្នកដំណើរទាំងអស់ឡើងយន្តហោះចាកចេញពីអាកាសយានដ្ឋានភូកេត ។ រីឯលោក ថាណាវុត ដែលធ្វើឱ្យយន្តហោះជ្រួលច្របល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZUvyQaY7B-B4quhcm2Q1D5CyHJ-WNvEL8owSl5G325B0raFKw2ryhgQtbLR1Jph5WYoMRWWpzl-dY39nYZC6PhJOPeMJ3X1qBOZgwMyv38LLofPzxyKFbXCDMG2w4Q4rtqndAfhd0SJzwIDzmZAuhktsj_06NVsRc4twujG4QsEn3oE-9QTmZYKRp5oU/s1280/photo_2025-05-24_09-28-35.jpg

គួរបញ្ជាក់ថា បើស្ថិតនៅអាកាសយានដ្ឋាន ឬលើយន្តហោះ សូមកុំនិយាយពាក្យទាំងនេះឱ្យសោះ ទោះនិយាយលេងសើចក៏ដោយ រួមមាន ៖ គ្រាប់បែកផ្ទុះ, ប្រយ័ត្នគ្រាប់បែកផ្ទុះ, ភេរវកម្ម, ប្លន់យន្តហោះ និងយន្តហោះធ្លាក់ ។ ក្រៅពីនេះ ការសរសេរសារ ឬទង្វើផ្សេងៗ ដែលអាកាសយានដ្ឋានមើលឃើញថា គឺជាការគំរាមកំហែង ក៏ត្រូវហាមឃាត់ដែរ ហើយការនិយាយ និងផ្ញើសារពាក្យហាមឃាត់ គឺប្រឈមនឹងជាប់ពន្ធនាគារ ៕

ក្រុមហ៊ុន Tesla បង្ហាញមនុស្សយន្ត Optimus ចេះធ្វើការងារផ្ទះគ្រប់មុខ មិនមែនចេះរាំតែម្យ៉ាងទេ

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រុមហ៊ុន Tesla របស់លោក Elon Musk បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមពីសមត្ថភាពមនុស្សយន្ត Humanoid Optimus ដែលអាចធ្វើការងារផ្ទះបានជាច្រើន ដូចជា ៖ បោសផ្ទះ កើបសំរាម ចម្អិនអាហារ កំដៅអាហារ បូមធូលី និងដំឡើងរថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5PD2kU6xAXwrp8KNJtUH0C1Zj06Oj3Qv33F0poFaYCT4fAzQP6FnPNC32PB3V7_p7KAewVSS0LhSZsyYbzE33_pIK-AIvJCnLKbhirZyPKR3Y9ep7jQAA4vV12kPVWyq3tjrVEfb7IuU1HiwDdgI5kOD8eDh6oEUzndZUiSm0voRJsemVtm5JUxrqYeN/s640/photo_2025-05-24_10-27-27%20(2).jpg
កន្លងមក ក្រុមហ៊ុន Tesla បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមពីសមត្ថភាពរបស់មនុស្សយន្ត Optimus ចេះរាំ និងអាចដើរនៅតាមផ្លូវខ្ពស់-ទាប ។ ប៉ុន្តែមហាជនសួរថា តើពួកគេចំណាយប្រាក់ទិញមនុស្សយន្តចេះរាំ និងដើរនៅតាមផ្លូវយកទៅធ្វើអី? ទើបនៅថ្ងៃទី២១ ខែឧសភា ក្រុមហ៊ុន Tesla បានបង្ហោះវីដេអូបង្ហាញសមត្ថភាពរបស់មនុស្សយន្តអាចស្តាប់តាមបញ្ជាមនុស្ស ដូចជា ៖ យកថង់សំរាមចោលក្នុងធុងសំរាម, យកក្រដាស់ជូតមាត់, យកវែកមកកូរក្នុងខ្ទះ និងធ្វើការងារផ្ទះជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjleBfX4TLlnIEZd4G0nB0ZxlrZhdKhBavA0wVDqk_t1ShM5s0CV4pTv1nuQmydyNsTw4U-VwQfARoswjfZXPdNvDzwPyPYfJLabwqiuEfVK_hjjekywAWyRaLDOv3KMOWWRUquPV1X4t1mvOrcN-T7rBkKfJ7gE4ODx0OQgxDPiOTlfuOGlH4lCp66wbPe/s640/photo_2025-05-24_10-27-27.jpg

ក្រុមហ៊ុន Tesla បញ្ជាក់ថា មនុស្សយន្ត Optimus អាចរៀនសូត្រអ្វីៗបានគ្រប់បែបយ៉ាងពីមនុស្ស ដោយមនុស្សពុំចាំបាច់បញ្ជាវាដោយប្រើប្រាស់ពាក្យបច្ចេកទេស ឬ Update Software ដើម្បីឱ្យវាអាចធ្វើការថ្មីៗនោះទេ គឺគ្រាន់តែមើលមនុស្សធ្វើការប៉ុណ្ណោះ វានឹងធ្វើតាមភ្លាម ។ សមត្ថភាពពិសេសនេះធ្វើឱ្យមនុស្សយន្ត Optimus មានភាពខុសប្លែកពីមនុស្សយន្ត Humanoid ផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2kZZYCAe69G6O0vCjpjdWZ-1EWm5a27IFs7IPzSaBvhlrQdlsS_AD9xRAOsQg88aWkk8DpQVIesWhnxRayKwtLCn0sUwg0MmF5kaVQLRAIg9ptk0WoHSi9YV8hQuwDf0Za7htvemG10W8KWSh1hG63pIrXFn9y9h7-pX2XUr7F3p911mm4hW7eyCD1zWw/s1280/photo_2025-05-24_10-27-38%20(2).jpg
លោក Elon Musk នាយក Tesla ប្រកាសថា លោកមានគម្រោងលក់មនុស្សយន្ត Optimus នៅឆ្នាំ២០២៦ ក្នុងតម្លៃចាប់ពី២ម៉ឺន៧ពាន់ដុល្លារ ទៅ៧ម៉ឺន៦ពាន់ដុល្លារក្នុង១គ្រឿង ប៉ុន្តែនេះជាតម្លៃលក់ដំបូង ។ បើមានការកុម្ម៉ង់ឱ្យ Tesla ផលិតមនុស្សយន្តជាច្រើនគ្រឿង គឺតម្លៃមនុស្សយន្ត Optimus នឹងធ្លាក់ចុះមកត្រឹមពី២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារ ហើយតម្លៃនឹងធ្លាក់ចុះថែមទៀតមកត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ វាមានតម្លៃថោកជាងរថយន្តទៅទៀត ។ ក្រៅពីនេះ Tesla នឹងមានសេវាកម្មជួលមនុស្សយន្ត Optimus ផងដែរ ហើយតម្លៃជួលមនុស្សយន្ត១គ្រឿង គឺចាប់ពី៣០០ដុល្លារ ទៅ៦០០ដុល្លារក្នុង១ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7FhdtxBI7fOG25E1t117FmGhoz4DuJ3D6_gRfBBiMrVOXLIaQDsS5QCiW1KqPLhTNnJmUzkbzKpkHNYK7RCMydvvlI6ayO2BnzETDYDIl76bu6S7csP1C6neCp1b21VY7n3I2HDRdBKUxFHFbQ2jfEHdCzlJRDtTmSFYLQcz8YB62iY6Xs6OWEj5Obq1E/s1280/photo_2025-05-24_10-27-38%20(3).jpg
មនុស្សយន្ត Optimus (ឬ Tesla Bot) មានកម្ពស់១,៧៣ម៉ែត្រ ទម្ងន់៥៦គីឡូក្រាម អាចលើកទម្ងន់ធ្ងន់បំផុតបាន២០គីឡូក្រាម និងរត់ក្នុងល្បឿនលឿន ស្មើ៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ Tesla រំពឹងថា នាថ្ងៃអនាគត មនុស្សយន្ត Optimus នឹងអាចជួយធ្វើការងារជាច្រើនរបស់មនុស្ស ដូចជា ៖ ចាំផ្ទះ ធ្វើការងារផ្ទះ ធ្វើការក្នុងសណ្ឋាគារ ហាងលក់ទំនិញ និងការងារគ្រោះថ្នាក់សម្រាប់មនុស្ស ៕

Tesla នឹងសាកល្បងដំណើរការតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅខែមិថុនាខាងមុខនេះ

0

សហរដ្ឋអាមេរិក ៖ នាយកក្រុមហ៊ុន Tesla លោក Elon Musk បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនមានគម្រោងផ្តល់សេវាកម្មសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) នៅតាមផ្លូវក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាចុងខែមិថុនា ។ បន្ទាប់មក ក្រុមហ៊ុននឹងផ្តល់សេវាកម្មរថយន្ត Robotaxi នៅទីក្រុងឡូសអេនជឺលេស និងសាន់ហ្វ្រាន់ស៊ីស្កូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uVu14se0teOFxGSNWykw5yOGCD2GwuZMCH1XWtW-DoO9WYC8hYBuPpfkaCFO-h-zeFhJ5fXhNZ8_Jbfk-JODDXbA-a8G92WxM9TPvhYQqOq0TW__Yu1mPsN-EaUSiQLIz1d4h4-K8EbzQZ1HrNzwyU3MqxeFtlMpQhHaD3RuCcPxK89YLSw-BADtTG87/s828/image_2025-05-27_08-23-54%20(2).png
លោក Elon Musk បញ្ជាក់ថា សេវាកម្មរថយន្ត Robotaxi របស់ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមដោយប្រើប្រាស់រថយន្តប្រមាណ១០គ្រឿង បើកបរតាមផ្លូវក្នុងទីក្រុងអូស្ទីន ។ បន្ទាប់មក ក្រុមហ៊ុននឹងបង្កើនចំនួនរថយន្តយ៉ាងឆាប់រហ័សរហូតដល់រាប់ពាន់គ្រឿង ប្រសិនបើការផ្តល់សេវាកម្មរថយន្ត Robotaxi ដំណើរការបានល្អ និងគ្មានហេតុការណ៍មិនល្អកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdCCcgD4ecvyIEHkS6cYlrmDLcdkSfOJ2S2sDZZK7WnBhnEQ9Ti3jlPkyMcMnQyfizXSaeyycHVsy5RIICHzHTrzpPk4ML2C1p6uVK9QpDIBAZYK7Do8-BL12jaKPRX8ft8dIjKuGV8KLBnAvCZHBDIf1l-GXSi65wYfJYM8WWY57dAh1NpSS4pnR6TUT/s1920/image_2025-05-27_08-23-54%20(3).png

កាលពីឆ្នាំ២០១៦ លោក Elon Musk បានសន្យាជាមួយវិនិយោគិន អតិថិជន និងអ្នកគាំទ្រក្រុមហ៊ុន Tesla ថា លោកនឹងផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលអាចដឹកអ្នកដំណើរយ៉ាងមានសុវត្ថិភាព ដោយពុំចាំបាច់មានការបញ្ជាពីមនុស្ស ។ ប៉ុន្តែបច្ចុប្បន្ន Tesla ពុំទាន់មានរថយន្តណាមួយអាចបើកបរសុវត្ថិភាពដោយគ្មានការបញ្ជាពីមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rLIfanURQZ3GhVRXTviQzV7pB0_9n9IVbI2XPv2X_3dtj9Yxtaf-QF-ranI_xW54-CjzW861-oCP8BoEHYVNFiWF6yDbe8qDqGhpBkxdhPDpwczVD6bXGJQOReiNN2SfAfBBNur6p3jW13Zw912ZVo6w2KeueH9dkmSR1fZ5TFCts5vbeVHi6Muvq8rg/s780/image_2025-05-27_08-23-54.png

ជំហ៊ានដំបូង រថយន្ត Robotaxi របស់ Tesla នឹងប្រើប្រាស់រថយន្ត Model Y ដែលបំពាក់ Software អាចបើកបរដោយខ្លួនឯង១០០% (FSD Unsupervised) ឬហៅថា «ប្រព័ន្ធបើកបរស្វ័យប្រវត្តិ១០០% គ្មានការបញ្ជាពីមនុស្ស» ។ លោក Elon Musk និយាយថា Tesla នឹងប្រើប្រាស់ប្រព័ន្ធ Geofence ជាមួយរថយន្ត Robotaxi នៅទីក្រុងអូស្ទីន មានន័យថា រថយន្ត Model Y ដែលប្រើប្រាស់ប្រព័ន្ធនេះ នឹងបើកបរក្នុងទីតាំងមានកំណត់ ។ រថយន្ត Robotaxi នឹងគ្មានជំនួយការបើកបរទេ ដោយ Tesla នឹងឱ្យបុគ្គលិកគ្រប់គ្រង និងតាមដានការបើកបរពីចម្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16y-0RaGmv1EgGEgUhey8Z-Ot07anROUhET16VqCFv9cOwEi0SXY-pUFIci0YR6-NzvALOe6fOgBmetQBH-GBlYx_wJguHGbDdBlPLU0CGUJCdCcBBMUQSHpH3GAOXATcQdyqnrW3GlZPg8MwXZwogFMVUDXH35qlaoN6dk1J3iPIXhEVafSa-HV2iN9-/s1600/image_2025-05-27_08-23-55.png

ការផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនៅទីក្រុងអូស្ទីន គឺក្រោយពីលោក Elon Musk បានសន្យាយូរមកហើយ ខណៈមហាជនបារម្ភពីសុវត្ថិភាពការធ្វើដំណើរ ។ លោក Elon Musk បញ្ជាក់ថា កុំបារម្ភ ពីព្រោះរថយន្តបើកបរដោយស្វ័យប្រវត្តិ នឹងបើកបរតែក្នុងតំបន់មានសុវត្ថិភាពប៉ុណ្ណោះនៅទីក្រុងអូស្ទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFlQnqVF3Cnm3Wdz0Ri3tKeWYv6mbUoGEZNY6lNl2egIeLADIvH1VaOs7pNQ2uSFebcTV-jBsd4WMefIkXea1yohJslxZ_jjPf-AG3zZuvJKCWE-pdBhv4pdj43IFZET3_B2285dH00qPd8aGzvQtn68xpz21KYQdA0u_4rcA6pijfwFFQA4Ql3u-Ea3x/s1600/image_2025-05-27_08-23-56%20(2).png
ការលក់រថយន្ត Tesla បានធ្លាក់ចុះទូទាំងពិភពលោក ដោយសារការប្រកួតប្រជែងខ្លាំង ខណៈពលរដ្ឋអាមេរិកពុំពេញចិត្តលោក Elon Musk ដែលធ្វើការឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ។ ហេតុនេះ លោកបានងាកមកផ្តោតលើការងាររបស់ Tesla និងកាត់បន្ថយការងារនៅសេតវិមាន គឺធ្វើការតែ២ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះក្នុង៣សប្តាហ៍ ។ ភាពជោគជ័យរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិមានសារៈសំខាន់ណាស់សម្រាប់ Tesla ដោយសារលោក Elon Musk បានផ្លាស់ប្តូរពីការផលិតរថយន្តអគ្គិសនីតម្លៃថោក ទៅផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ និងមនុស្សយន្តស្រដៀងមនុស្ស Optimus ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xx8v4zPO8KOmXTKumQ_jXD6OwSAFE54mlxpP7qzemd7zQ_n3sEs69b-nibpA79m_YRYBwce1RnKHmMpDf8PiPLZZIjDtIZ-8ZGFNVfd3ZxGUlSwzw7YNeAQkxcN7LgtFjdCXQVKuu6IQpHOFOYtMQVbreFcdwqHtbEZb1EmrtztnVUD2Cog5g1J1HmA6/s800/image_2025-05-27_08-23-56.png

កាលពីខែតុលា ឆ្នាំ២០២៤ ការិយាល័យសុវត្ថិភាពចរាចរណ៍អាមេរិកបានស៊ើបអង្កេតគ្រោះថ្នាក់ពាក់ព័ន្ធនឹង Software ប្រព័ន្ធបើកបររថយន្តស្វ័យប្រវត្តិ១០០% របស់ Tesla ពេលបើកបរលើផ្លូវលំបាក ។ ក្រៅពីនេះ ក៏បានស្នើឱ្យ Tesla ឆ្លើយតបសំណួរពីថ្លៃជិះរថយន្តគ្មានមនុស្សបើកដើម្បីវាយតម្លៃថា តើរថយន្តអាចបើកល្អកម្រិតណាពេលអាកាសធាតុមិនល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfYc7HY6tYdcRqrFKmjgvJLiQqBLuMHknNaBxKvG6heB0IRelL_1hq03FyUJl8sxKYyJPru1PzxQ0xYPM_jT6966QWqkgvbc8qFhCw2yk1pofb6UejLyD3rZletkOmjRJnYhyh6u2zqxUaxduuFlwpr3xFzwZ0Z2xs56vtVYFdXiczKfRcAMYatzvPMejh/s3840/image_2025-05-27_08-23-57.png

ដាណឺម៉ាកដំឡើងអាយុចូលនិវត្តន៍របស់ពលរដ្ឋរហូតដល់៧០ឆ្នាំ ជាអាយុខ្ពស់បំផុតនៅអឺរ៉ុប

0

ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន BBC រាយការណ៍ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋសភាដាណឺម៉ាកបានអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍របស់ពលរដ្ឋ ចាប់ពី៦៧ឆ្នាំ (នាពេលបច្ចុប្បន្ន) រហូតដល់អាយុ៧០ឆ្នាំ នៅឆ្នាំ២០៤០ ដែលការអនុម័តច្បាប់ដំឡើងអាយុចូលនិវត្តន៍ គឺទទួលបានសំឡេងគាំទ្រ៨១សំឡេង និងប្រឆាំង២១សំឡេង ។ ការដំឡើងអាយុចូលនិវត្តន៍នេះ ធ្វើឱ្យដាណឺម៉ាកក្លាយជាប្រទេសដែលមានអាយុចូលនិវត្តន៍ខ្ពស់បំផុតនៅតំបន់អឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJov3J8xQf7PpsGbm0a17LhU0j3-yoMjmmdQtDCEUZXCyvsqkZaMh7jcMhvoXtcNXz5ymCy4CzF3JhD45xX4QHK0ConRgBGhTCkJj7mEF_YKaSj5Gd6lqSBBz34aZtI0v7JADogfZu8fo8ohvuZ5cBcRaPGPbTNWLibtTIt65PB_mncoz1hIRAp24adaud/s1080/image_2025-05-27_08-19-45.png

តាំងពីឆ្នាំ២០០៦ ប្រទេសដាណឺម៉ាកបានកែប្រែអាយុចូលនិវត្តន៍របស់ពលរដ្ឋរៀងរាល់៥ឆ្នាំម្តង ។ បច្ចុប្បន្ន អាយុចូលនិវត្តន៍របស់ពលរដ្ឋ គឺ៦៧ឆ្នាំ ហើយដាណឺម៉ាកនឹងដំឡើងអាយុចូលនិវត្តន៍ រហូតដល់៦៨ឆ្នាំ នៅឆ្នាំ២០៣០, ៦៩ឆ្នាំ នៅឆ្នាំ២០៣៥ និង៧០ឆ្នាំ នៅឆ្នាំ២០៤០ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋដាណឺម៉ាកដែលកើតក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧០ នឹងចូលនិវត្តន៍នៅអាយុ៧០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpNvm68EV5dWG1SOJDwRzljHlhVKjMijns8rqtPGeL_6dnJKXuaKCr-cMhWhyphenhyphen5duQXCL6osjyRTdh1gfgAKJIDsvayMxaq6IyyIV3EaqGqnVvV_I51b-ZQLgxpOOrvc2VnfNc-QOI4iG6Fa9DXoUQ9O0KmPgCCk-HVfgsyOdB01vK9ALjN6-_aBjwYzyD/s1280/image_2025-05-27_08-19-46.png
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen មកពីគណបក្សសង្គមប្រជាធិបតេយ្យថ្លែងថា លោកស្រីនឹងពិភាក្សាពីគោលការណ៍ដំឡើងអាយុចូលនិវត្តន៍នេះឡើងវិញ ពីព្រោះលោកស្រី និងគណបក្សរបស់លោកស្រីយល់ឃើញថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ឱ្យពលរដ្ឋធ្វើការ រហូតដល់អាយុ៧០ឆ្នាំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrsHShT-7X97xqPjKw4mJtQa8Qet-pVQ212Z-ufd7JO1aaukLayOqwwvzODRu5uz3Uv034wZ3sCfsSVqfLrhsN9uEBnoyqeUSkrtrM8xZyIe1q0uU5OofRw-QayOgnmbr0g9K2kMPq9S1R3oixgi-bV4lFc-LF-PkpGgvKNFXoZu4S_Jjuv7ClijLfCHN/s800/image_2025-05-27_08-19-47%20(2).png

មុនការអនុវត្តច្បាប់នៅរដ្ឋសភា លោក Jesper Rasmussen ប្រធានសហភាពសហជីពដាណឺម៉ាក ធ្លាប់លើកឡើងថា ការដំឡើងអាយុចូលនិវត្តន៍ពុំយុត្តិធម៌ ពីព្រោះប្រទេសដាណឺម៉ាកមានសេដ្ឋកិច្ចរីកចម្រើន បែរជាមានអាយុចូលនិវត្តន៍ខ្ពស់ជាងគេនៅតំបន់អឺរ៉ុប ។ អាយុចូលនិវត្តន៍ខ្ពស់នឹងធ្វើឱ្យពលរដ្ឋដាណឺម៉ាកធ្វើការងាររហូតដល់ចាស់ ពុំបានសម្រាកឱ្យមានសេចក្តីសុខក្នុងវ័យចាស់ជរា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilSPLr5wdq_pdllB5psUOE9QxMAelxeM4ILBwv4_0Zfse42saZnK43ra9AL6Bj6n_g3kQwTHwNpQE6l3A6liMo3E_RaM-mzkkPaMtwPkv56JNxx5j5xhMKDreAqEHmv5s44-Xze43qmAi7aT9BH2txRLluCKrXXCrgd95Ulpd2VXH2pZKfQ9Gubkf2QpdE/s1200/image_2025-05-27_08-19-47%20(3).png
ពលរដ្ឋដាណឺម៉ាកម្នាក់អាយុ៤៧ឆ្នាំ ប្រកបមុខរបរធ្វើដំបូលផ្ទះ និយាយថា ពុំគួរដំឡើងអាយុចូលនិវត្តន៍ទេ ដែលធ្វើឱ្យពលរដ្ឋធ្វើការគ្មានពេលសម្រាក យើងពុំអាចធ្វើការរហូតបានទេ ។ ការងារធ្វើដំបូលផ្ទះ ត្រូវប្រើប្រាស់កម្លាំងពលកម្ម ពុំដូចការងារអង្គុយក្នុងការិយាល័យ ។ ពលរដ្ឋបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ពលរដ្ឋគួរតែមានពេលវេលាខ្លះនៅជាមួយកូនចៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclhCQ0BZYcapWXaA5Kg2Z8jhyqM_9144l5Un6N2iBwQ4XYqUe7Sfr4PDR0VvYQiqEZB2K_jXoGgkSLr0Q5YQo8Qp2Hp4Qfe76yumanwmljeLPFzaPMS1X5PTLFFdmmTAaoP7hMNGxfDmJsvOsb_X-b8mrwsAT61hFP5XcZ6NYdMoTzlOWFMj5c0CntvmF/s940/image_2025-05-27_08-19-47.png

គួរបញ្ជាក់ថា ដាណឺម៉ាក និងប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបបានដំឡើងអាយុចូលនិវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិការដ្ឋសម្រាប់ផ្តល់ឱ្យពលរដ្ឋចូលនិវត្តន៍ពីការងារ ។ ប៉ុន្តែពលរដ្ឋពុំគាំទ្រ ពីព្រោះពួកគេត្រូវធ្វើការងាររហូតដល់ចាស់ និងពុំទទួលប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាល ខណៈពួកគេបានបង់ពន្ធជូនរដ្ឋស្ទើរមួយជីវិត ៕

ទំនាក់ទំនងទ្វេរភាគីរវាងឥណ្ឌូណេស៊ី និងចិន ក្នុងគោលបំណងពង្រឹងកិច្ចសហការរួមគ្នានាពេលអនាគត

0

យោងតាម CNA ឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ប្រទេសឥណ្ឌូណេស៊ី និងចិន បានចុះកិច្ចព្រមព្រៀងក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងគ្នា ក្នុងកិច្ចប្រជុំផ្លូវការមួយដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា។ កិច្ចជួបជុំនេះមានការចូលរួមពីនាយករដ្ឋមន្រ្តីចិន លោក លី ឈាង និងប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ។ កិច្ចប្រជុំនេះក៏បានស្ថិតនៅក្នុងបរិបទនៃការរៀបចំសន្និសីទកំពូលអាស៊ានដែលនឹងមកដល់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJONn3fuYnxLojjRy-P1UdJym6w-ulpjY2JwGcvP66-V7stvZr9uOWJcnyjtSGdss5UYECj1dcF3VZo301qy8YoM44NLq8Tr58gVbUO4yA4j89tbkdHPozQm19seFWASzhua0QRJDhBmFDnZVH4B3C-oLWXbylyeX3sHW0g3Cn9pRU1IcCe5GcatA5fww/s1200/image_2025-05-26_10-28-33%20(2).png
ក្នុងកិច្ចពិភាក្សារនេះ មេដឹកនាំទាំងពីរបានលើកឡើងពីការចង់ឲ្យមានសហការដ៏ជ្រៅជាងមុននៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ជំនួញ វិនិយោគ សុខាភិបាល បច្ចេកវិទ្យា ទេសចរណ៍ ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន។ ពួកគេបានអះអាងថា ការសហការទាំងនេះនឹងជួយបង្កើនកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្តិភាពក្នុងតំបន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWpYbwCWs2FhKhndyVCp0FA3uTRPPqZ4Fgx4ffks9wkQAMv4CUjy02smnvzXPJxJNXNN72PtBLK5ZNpXZozoreivuWJRdZl9Zc-ViykTbO__wThagmGPMs99BkTa62hKMJ_IZbaXl7Wk0BnccrHKc9Ld0nxGV7YETYtJJpHhGxpiu866rVJbxYHHrG0dyW/s640/image_2025-05-26_10-28-33.png

លោកលី ឈាង បានលើកឡើងថា ចិនចង់បន្តធ្វើជាដៃគូសំខាន់ជាមួយឥណ្ឌូណេស៊ី ដោយពិចារណាថាឥណ្ឌូណេស៊ីជាប្រទេសធំមួយនៅអាស៊ីអាគ្នេយ៍ ដែលមានសក្តានុពលក្នុងការជម្រុញការអភិវឌ្ឍន៍ទាំងតំបន់។ លោកបាននិយាយថា ចិនចង់ចូលរួមសាងសង់ពិភពលោកដែលមានភាពច្រើនប៉ូលា មានការចូលរួមពីគ្រប់ភាគី និងមានភាពស្មើភាពក្នុងការជួញដូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMSfCc2hLnNZg9Djyy27oOh9CYJWcCq5kZgL1qQTo5dkXAKkLHrtdGEA79DuJkGT2187GBxLXrL8Qs1NtL0iQW0azRCdYlGAnMlhB9J3DAA16i-9yfCH9-De0JmHuFS8hTfiq532OQDiuCnnGFhorhbkKmmQaH7oIis5eBwLZmh92kWptRSBTpZmdxxaS/s1240/image_2025-05-26_16-53-15.png
ចំណែកលោកប្រាបូវ៉ូ ស៊ូបៀនតូ ក៏បានបញ្ជាក់ផងដែរថា ការជួបជុំជាមួយមិត្តភាពនិងការយល់ដឹងគ្នាជាមួយចិន នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនឥណ្ឌូណេស៊ី និងសង្គមអាស៊ានទាំងមូល។ លោកបានបន្តថា ឥណ្ឌូណេស៊ីគាំទ្រដល់ពាណិជ្ជកម្មដោយសេរី និងការចងក្រងទំនាក់ទំនងជាមួយគ្រប់ប្រទេសដោយស្មើភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_TpqA-WD2KLTst1E9G2oCuR1IoPO3j3DyvIqauUJM0Yj0ZpvoQJ_xqBYQebMdx85NnX-xvvvZUqTNHlu1bN9ZIgmZ3c38XgSLYxhNFD_z_XBmAKMnYlDxsECNRyAVAjajKRfkiUB-Y3OI3Mt6SlkAAXmMMdf23oLzf7m_gjC8gBY74V1wvv0KbSjgtmBJ/s747/image_2025-05-26_16-53-16.png

ក្រោយពេលកិច្ចប្រជុំ បណ្តាប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញការសហការនាពេលអនាគត។ អាជ្ញាធរនៅឥណ្ឌូណេស៊ីបាននិយាយថា កិច្ចព្រមព្រៀងថ្មីៗនឹងធ្វើឲ្យមានការវិនិយោគច្រើនពីចិន និងបង្កើនការបង្កើតការងារថ្មីនៅក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkaeQ7lBGD63xsWuGmhrAfro_pN0AUgwNOvJ2ThpBouvKydjP3yBk_-PFU7K_IdS3v7CtNJsc-I_ofCRmqAbt6O4rZQnQLBrIWSFhEFbwXcaVADY7LJuLmB3__pl79n54MX2or748pbITdUanN6dJZTjZeCuf8RBP97jz0DiCOX9DgEyOiwQL2FKZoHGY/s1360/image_2025-05-26_10-28-31.png

គួរបញ្ជាក់ថា កិច្ចសហការនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការចងខ្សែទំនាក់ទំនងយូរអង្វែង និងជួយឲ្យតំបន់អាស៊ីអាគ្នេយ៍មានសុខសន្តិភាព និងការរីកចម្រើនប្រកបដោយចីរភាព៕

ហុងកុងផ្តល់ឱកាសដល់និស្សិតបរទេស ជាការឆ្លើយតបនឹងអាមេរិកហាម Harvard ឱ្យឈប់ទទួលនិស្សិតបរទេស

0

ហុងកុងកំពុងផ្តល់ការគាំទ្រដល់និស្សិតដែលរងផលប៉ះពាល់ដោយការសម្រេចចិត្តដ៏ធំមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការហាមឃាត់សាកលវិទ្យាល័យ Harvard មិនឱ្យទទួលយកនិស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ។ អាមេរិកនិយាយថា ការហាមប្រាមនេះគឺដោយសារតែមានការព្រួយបារម្ភអំពីការកើនឡើងនៃការប្រឆាំងនឹងសាសនានៅក្នុងបរិវេណសាលា និងការចោទប្រកាន់ពីទំនាក់ទំនងរវាង Harvard និងបក្សកុម្មុយនិស្តចិន។ នេះបើតាមសារព័ត៌មាន រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGmsIeJKUyJqjFlJGGvSWEkw7q8TkmkWq-YrCdqi_6PIPcm_YLQHfYTdW7jJSrQy9miApdJg6TIbWgmeoId_TmjLPnPoxPEYbgfvAh2Rq7xFo8CXYhdoOI45z9cmi6do_NrueCgpnTXS87f4LbRU0dQ-e6bMjCbfvXsG18FeO7pWMsMRCp9S4jEAGG6X9v/s900/photo_2025-05-26_14-19-21.jpg

ការផ្លាស់ប្តូរនេះបានប៉ះពាល់ដល់និស្សិតអន្តរជាតិរាប់រយនាក់ ជាពិសេសមកពីប្រទេសចិន។ នៅឆ្នាំ ២០២៤ និស្សិតចិនមានចំនួនប្រហែល ២០% នៃចំនួននិស្សិតអន្តរជាតិរបស់សាកលវិទ្យាល័យ Harvard ។ ពួកគេជាច្រើនត្រូវបានទទួលយកទៅសាកលវិទ្យាល័យរួចហើយ ឬកំពុងរៀបចំដាក់ពាក្យ។

ជាការឆ្លើយតប ការិយាល័យអប់រំរបស់ហុងកុងកំពុងអំពាវនាវឱ្យសាកលវិទ្យាល័យក្នុងស្រុកបើកទ្វាររបស់ពួកគេសម្រាប់និស្សិតទាំងអស់នេះ និងផ្តល់ឱ្យពួកគេនូវជម្រើសសិក្សាជំនួសវោញ។ រដ្ឋាភិបាលកំពុងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យផ្តល់កន្លែងស្នាក់នៅ អាហារូបករណ៍ និងការគាំទ្រផ្សេងទៀតដើម្បីជួយសិស្សទាំងនេះបន្តការសិក្សារបស់ពួកគេដោយមិនពន្យារពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi60z2jygiq5ZJK7rm4em1x3o45B7jXRxnYK3-psbmOtUBHqdEbr_rGcqS971Ktl1MoGIgbHNWciy0EfUwTczK1Bw2ahJzk8PTtURZNMq2tups3flZe8OwysjP9V37s9fTJC3otjLOZpoQDT6LxoVQcW2-NrznZoWNsdcNygXL44mz0KS0Bu-7w8l7O76Hh/s1140/photo_2025-05-26_14-19-22%20(2).jpg
ការិយាល័យអប់រំហុងកុងបាននិយាយថា “យើងចង់ធ្វើឱ្យប្រាកដថាសិស្សមិនត្រូវបានទុកចោលដោយសារតែនយោបាយអន្តរជាតិឡើយ” ។ “ហុងកុងនៅតែប្តេជ្ញាធ្វើជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ និងជាកន្លែងដែលស្វាគមន៍អ្នកមានទេពកោសល្យកំពូលមកពីជុំវិញពិភពលោក”។

បន្ថែមពីនេះ ការិយាល័យដដែល ក៏បានទាក់ទងទៅ Harvard Club of Hong Kong ដើម្បីជួយកំណត់អត្តសញ្ញាណសិស្សដែលរងផលប៉ះពាល់។ សាកលវិទ្យាល័យមួយចំនួននៅក្នុងទីក្រុង រួមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហុងកុង បានប្រកាសរួចហើយថាពួកគេនឹងផ្តល់នូវការផ្ដល់ជូនដោយគ្មានលក្ខខណ្ឌ និងការចូលរៀនរហ័សសម្រាប់និស្សិតដែលមានសមត្ថភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWaXWhOg2H2gWWLXigvgYTmIxJpL5SCElI2DPMXwCJMvdC1NfCIpzzfRJvTSlddO_lrjVPWHefJGdfJgMjXS9MryjZSG26zMppbtklrcAppCAZhA3Q5aZUPt5wLDo-NFr6mGvtnW0ua8XwYk9u7Zpdu6iS2pZXIw3FKJ9FedNjFm1bxFxii4-Blk9axXKR/s1024/photo_2025-05-26_14-19-22.jpg
គួររំលឹកថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់ហុងកុងដើម្បីពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលអប់រំពិភពលោក។ ជាមួយនឹងសាកលវិទ្យាល័យចំនួន ៥ ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅអាស៊ី ទីក្រុងហុងកុងមានបំណងទាក់ទាញនិស្សិតអន្តរជាតិបន្ថែមទៀតដែលអាចនឹងកំពុងពិចារណាឡើងវិញនូវផែនការរបស់ពួកគេដើម្បីសិក្សានៅសហរដ្ឋអាមេរិក។

អ្នកនាំពាក្យសាកលវិទ្យាល័យបាននិយាយថា៖ «យើងមើលឃើញថានេះជាទំនួលខុសត្រូវ និងជាឱកាស។ “និសិ្សតទាំងនេះមានភាពឈ្លាសវៃ និងឧស្សាហ៍ព្យាយាម ហើយយើងចង់ធ្វើឱ្យប្រាកដថាពួកគេអាចបន្តការសិក្សារបស់ពួកគេក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFyv1-coD5XLw2rGhfe8S8RYIZy1kxK_Sc_DAT1_JjRD5rvOLNw3IZbBc6wuen8AVn7c9CI3tNMuytce1ws65C81buSEj808jV2vIdSGD_FP6-9In2KwyeuJplncigDmGadiar-EdRtacdV55IZFIT_6wKIQxoL6MiOB-53zksJVH5mFy60JjzMbGCWhI5/s768/photo_2025-05-26_14-19-21%20(3).jpg

គួរបញ្ជាក់ថា និស្សិតដែលរងផលប៉ះពាល់កំពុងត្រូវបានជំរុញឱ្យទាក់ទងសាកលវិទ្យាល័យក្នុងស្រុកសម្រាប់ជំនួយ។ ផែនការលម្អិតបន្ថែមទៀត និងនីតិវិធីនៃការដាក់ពាក្យ ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ៕

កូរ៉េខាងជើងចាប់ខ្លួនមន្រ្តីជាន់ខ្ពស់បួនរូប ក្រោយបរាជ័យក្នុងការបង្ហាញនាវាចម្បាំងថ្មី

0

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ រដ្ឋាភិបាលកូរ៉េខាងជើងបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បួននាក់ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះនាវាចម្បាំងថ្មីទម្ងន់ ៥,000 តោន។ នាវាកងទ័ពជើងទឹកនេះបានក្រឡាប់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការបាញ់បង្ហោះចេញពីកន្លែងផលិតកប៉ាល់។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅឧបទ្ទវហេតុនេះថាជា “អំពើឧក្រិដ្ឋកម្ម” ដែលនាំឱ្យ “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសជាតិ”។ នេះបើតាមសារព័ត៌មានBBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQaI4HDy40Qfw3mBbrdiwsj9J9FaGXQBHOc-aY01gIBVEpeVgcWsa6649Rn1Y8j3K6ar6fZTbD7iDCfSIDe2772qTROLE6tXWhVpXoPSNhGxSpEENjUGl68HNAE0kCkWk4G1OJg_Q9UM3ze002VC2bWg2Z47cGiQNeSokW6SVEQBq6S_CmQnXCwuR00I8P/s1000/photo_2025-05-26_13-21-58.jpg

មន្រ្តីដែលមានតួនាទីខ្ពស់បំផុតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនគឺ លោក រី ហ្យុង សុន (Ri Hyong-son) ដែលជាអនុប្រធាននាយកដ្ឋានឧស្សាហកម្មយោធានៃគណបក្សកម្មករ និងជាសមាជិកនៃគណៈកម្មាធិការយោធាជាន់ខ្ពស់។ ខណៈពេលដដែលនោះ មន្រ្តីបីនាក់ផ្សេងទៀតមកពីកន្លែងផលិតកប៉ាល់នៅទីក្រុងចុងជីន (Chongjin shipyard) ដែលនាវាចម្បាំងត្រូវបានសាងសង់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ដូចជា ប្រធានវិស្វករ ប្រធានគ្រប់គ្រងសំណង់ និងមន្ត្រីរដ្ឋបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZWpvRnpFYIktNz4HalXl99FR7s9W-07UEROJfjFJuoDkvxaf4StZclR5WkZwEFGIHe4-F27H65P96uu0N58HHZ603WVLosXrKY1Axzkzrss5Ds4TamCIbtW49LaCdy2Y9ihNBzRt6z1NYPhhaBr0oZM6a6hsHSgR1wnmGplYqGfoYb5NmwW7F_P7ez7hd/s800/photo_2025-05-26_13-21-57.jpg

លោក គីម ជុងអ៊ុន បានស្តីបន្ទោសការបរាជ័យនេះ លើការធ្វើផែនការមិនល្អ គ្មានទំនួលខុសត្រូវ និងវិធីសាស្រ្តគ្មានវិទ្យាសាស្រ្ត។ លោកបានចោទប្រកាន់អ្នកដែលទទួលបន្ទុកថាជាអ្នកធ្វេសប្រហែស និងមិនអើពើនឹងស្តង់ដារវិស្វកម្មទំនើប។ លោកថា សកម្មភាពរបស់ពួកគេមិនត្រឹមតែជាការបរាជ័យផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអាម៉ាស់ផ្នែកនយោបាយ និងជាតិយ៉ាងធ្ងន់ធ្ងរដែរ។

គួរបញ្ជាក់ថា វាកម្រណាស់សម្រាប់កូរ៉េខាងជើងក្នុងការលាតត្រដាងជាសាធារណៈនូវការបរាជ័យក្នុងគម្រោងយោធារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មរហ័ស និងឃោរឃៅពីរដ្ឋាភិបាល ជាពិសេសការចាប់ខ្លួនមន្ត្រីកំពូលៗ បង្ហាញថាតើរបបនេះកំពុងចាត់វិធានការយ៉ាងធ្ងន់ធ្ងរប៉ុណ្ណា។ អ្នកវិភាគជឿថា ទង្វើនេះគូសបញ្ជាក់អំពីភាពបន្ទាន់ដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើងក្នុងការពង្រឹងកងទ័ពជើងទឹក ព្រមទាំងពង្រីកអំណាចយោធារបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1FbTAZky_t8fUX02fbOxqLK2U5iVlXd5BIhOBNJ9YqPbzSFPu2T8bcPPkchQisjaou_nOfkoNpytSrFw_GNH6N1Pe-Jx3IW5iCKNIxU6hnIvQSHxbUR-kQIId-w757x9KFglJslA7zwkSqaC39kng_hv2MwfW-PKCOxc4eMTRGh7HdbXBpOauJK_9Hbvz/s1280/photo_2025-05-26_13-21-57%20(2).jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននាវាចម្បាំងដែលរងការខូចខាតកំពុងស្ថិតក្រោមការជួសជុល។ ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបាញ់បង្ហោះដែលបរាជ័យ កូរ៉េខាងជើងបានបង្ហាញនាវាពិឃាតស្រដៀងគ្នានេះ ដែលលោក Kim បានសរសើរថាជារបកគំហើញក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹក។ នាវានោះត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅដើមឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh73nxBfBhrBFvk_W5n2qJu2mfbp8VKV1FhLMPnTQ29YfaFF1EAtF9d3b2oEHmCbGOwd5vnD3MuQybe1nQg9x7ToM8Ep13Pc_WIYMrwdFjRXmUFaXD3DRUkbOt_tvI1UR-etCFlPZhqwwj7PoiGP8kMDtaGQh1B6cYN3RCfZwrnls-WxlWb5wOovilLZZ2A/s1536/image_2025-05-26_16-43-04.png
អ្នកជំនាញនិយាយថា កូរ៉េខាងជើងកំពុងបង្កើនការផ្តោតការយកចិត្តទុកដាក់លើការកសាងកម្លាំងយោធារបស់ខ្លួនទាំងនៅលើដី ផ្លូវអាកាស និងសមុទ្រ ហើយឧបទ្ទវហេតុនេះ(ទោះបីជាមានការថយក្រោយក៏ដោយ) បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការពង្រីកសមត្ថភាពការពាររបស់ខ្លួន៕