ប្រទេសថៃ ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី4 ក្នុង្រវត្តិសាស្រ្តដែលត្រូវបានរដ្ឋរឹអូសទ្រព្យសម្បត្តិ បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្រុសបង្កើត និងមានទ្រព្យសម្បត្តិប្រមាណជាង 46 ពាន់លានបាតត្រូវបានរដ្ឋរឹបអូសដូចគ្នាកាលពីកន្លងទៅ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ។

ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងនយោបាយថៃ ដែលតុលាការរដ្ឋបាលកំពូលបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra បង់ប្រាក់សំណងចំនួន 10.028 ពាន់លានបាត (ប្រហែល 275 លានដុល្លារអាមេរិក) ទាក់ទងនឹងគម្រោងទិញស្រូវដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលចាស់លោកស្រី និងបង្កឲ្យមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ។ ជាមួយនឹងការសម្រេចនេះ តុលាការទុករយៈពេលក្នុងការឲ្យលោកស្រីធ្វើការបង់សំណង់នោះ ប៉ុន្តែប្រសិនបើដល់ថ្ងៃកំណត់ហើយលោកស្រីនៅតែមិនទាន់ចូលមកដោះស្រាយទេ នោះតុលាការនឹងមានសិទ្ធិដកហូតទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី។
.jpg)
ដោយឡែក បើយោងតាមការរកឃើញរបស់ភ្នាក់ងារពិសេស AEC លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិពិតប្រាកដ រួមទាំងភាគហ៊ុន Shin Corp ក្រោមឈ្មោះសមាជិកគ្រួសារ និងសហការីជិតស្និទ្ធ រួមទាំងភរិយា បងស្រី កូនៗ និងគ្រួសារសាច់ថ្លៃបស់គាត់។ ក្នុងនោះតុលាការកំពូលបានរកឃើញពីភាពមិនប្រក្រតីជាច្រើននៅក្នុងប្រតិបត្តិការរបសើក្រុមហ៊ុននេះ។

តុលាការកំពូលបានសម្រេចជាឯកច្ឆ័ន្ទថា លោក ថាក់ស៊ីន មានចេតនាផ្ទេរភាគហ៊ុនរបស់ខ្លួនទៅឲ្យសមាជិកគ្រួសារ ដើម្បីលាក់បាំងពីទ្រព្យសម្បត្តិពិតប្រាកដ ក្នុងអំឡុងពេលដែលលោកជានាយករដ្ឋមន្ត្រី។ ជាលទ្ធផល តុលាការបានសម្រេចរឹបអូស 39.77 ពាន់លានបាតនៅក្នុងប្រាក់ចំណូលពីការលក់របស់ Shin Corp និងចំណែកភាគហ៊ុនចំនួន 6.89 ពាន់លានបាត ហើយទឹកប្រាក់សរុបដែលរឹបអូសបានគឺស្មើនឹង 46.37 ពាន់លានបាត ដែលត្រូវប្រគល់ជូនទៅឲ្យរដ្ឋថៃ។.jpg)
ផ្ទុយពីករណីរបស់បងប្រុសដែលមានលក្ខណៈជាឧក្រិដ្ឋកម្ម ទង្វើរបស់លោកស្រី យីងឡាក់ ស្ថិតនៅក្រោមច្បាប់រដ្ឋបាល ជាពិសេសករណីទទួលខុសត្រូវរដ្ឋប្បវេណីសម្រាប់ការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងការដឹកនាំ។ ដូចនេះ សេចក្តីសម្រេចរបស់តុលាការកំពូល គឺតម្រូវឱ្យគាត់សងការខូចខាតប្រមាណ 10.028 ពាន់លានបាត។

ក្នុងករណីលោកស្រី មិនបានសងប្រាក់សំណងតាមពេលកំណត់ ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមសំណុំរឿងថ្មីនៅក្នុងតុលាការរដ្ឋបាល ដើម្បីអនុវត្តសាលក្រម ដែលអាចបណ្តាលឱ្យមានការរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងប្រមូលចូលជាថវិការដ្ឋវិញ។ ជាមួយគ្នានេះ លោកស្រី យីងឡាក់ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ ដែលជាលទ្ធផលនៃសកម្មភាពដឹកនាំនយោបាយខុសគោលការណ៍ និងបង្កកាខូចខាតដល់រដ្ឋ៕









