សហរដ្ឋអាមេរិក ៖ នាយកក្រុមហ៊ុន Tesla លោក Elon Musk បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនមានគម្រោងផ្តល់សេវាកម្មសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) នៅតាមផ្លូវក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាចុងខែមិថុនា ។ បន្ទាប់មក ក្រុមហ៊ុននឹងផ្តល់សេវាកម្មរថយន្ត Robotaxi នៅទីក្រុងឡូសអេនជឺលេស និងសាន់ហ្វ្រាន់ស៊ីស្កូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uVu14se0teOFxGSNWykw5yOGCD2GwuZMCH1XWtW-DoO9WYC8hYBuPpfkaCFO-h-zeFhJ5fXhNZ8_Jbfk-JODDXbA-a8G92WxM9TPvhYQqOq0TW__Yu1mPsN-EaUSiQLIz1d4h4-K8EbzQZ1HrNzwyU3MqxeFtlMpQhHaD3RuCcPxK89YLSw-BADtTG87/s828/image_2025-05-27_08-23-54%20(2).png
លោក Elon Musk បញ្ជាក់ថា សេវាកម្មរថយន្ត Robotaxi របស់ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមដោយប្រើប្រាស់រថយន្តប្រមាណ១០គ្រឿង បើកបរតាមផ្លូវក្នុងទីក្រុងអូស្ទីន ។ បន្ទាប់មក ក្រុមហ៊ុននឹងបង្កើនចំនួនរថយន្តយ៉ាងឆាប់រហ័សរហូតដល់រាប់ពាន់គ្រឿង ប្រសិនបើការផ្តល់សេវាកម្មរថយន្ត Robotaxi ដំណើរការបានល្អ និងគ្មានហេតុការណ៍មិនល្អកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdCCcgD4ecvyIEHkS6cYlrmDLcdkSfOJ2S2sDZZK7WnBhnEQ9Ti3jlPkyMcMnQyfizXSaeyycHVsy5RIICHzHTrzpPk4ML2C1p6uVK9QpDIBAZYK7Do8-BL12jaKPRX8ft8dIjKuGV8KLBnAvCZHBDIf1l-GXSi65wYfJYM8WWY57dAh1NpSS4pnR6TUT/s1920/image_2025-05-27_08-23-54%20(3).png

កាលពីឆ្នាំ២០១៦ លោក Elon Musk បានសន្យាជាមួយវិនិយោគិន អតិថិជន និងអ្នកគាំទ្រក្រុមហ៊ុន Tesla ថា លោកនឹងផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលអាចដឹកអ្នកដំណើរយ៉ាងមានសុវត្ថិភាព ដោយពុំចាំបាច់មានការបញ្ជាពីមនុស្ស ។ ប៉ុន្តែបច្ចុប្បន្ន Tesla ពុំទាន់មានរថយន្តណាមួយអាចបើកបរសុវត្ថិភាពដោយគ្មានការបញ្ជាពីមនុស្សទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rLIfanURQZ3GhVRXTviQzV7pB0_9n9IVbI2XPv2X_3dtj9Yxtaf-QF-ranI_xW54-CjzW861-oCP8BoEHYVNFiWF6yDbe8qDqGhpBkxdhPDpwczVD6bXGJQOReiNN2SfAfBBNur6p3jW13Zw912ZVo6w2KeueH9dkmSR1fZ5TFCts5vbeVHi6Muvq8rg/s780/image_2025-05-27_08-23-54.png

ជំហ៊ានដំបូង រថយន្ត Robotaxi របស់ Tesla នឹងប្រើប្រាស់រថយន្ត Model Y ដែលបំពាក់ Software អាចបើកបរដោយខ្លួនឯង១០០% (FSD Unsupervised) ឬហៅថា «ប្រព័ន្ធបើកបរស្វ័យប្រវត្តិ១០០% គ្មានការបញ្ជាពីមនុស្ស» ។ លោក Elon Musk និយាយថា Tesla នឹងប្រើប្រាស់ប្រព័ន្ធ Geofence ជាមួយរថយន្ត Robotaxi នៅទីក្រុងអូស្ទីន មានន័យថា រថយន្ត Model Y ដែលប្រើប្រាស់ប្រព័ន្ធនេះ នឹងបើកបរក្នុងទីតាំងមានកំណត់ ។ រថយន្ត Robotaxi នឹងគ្មានជំនួយការបើកបរទេ ដោយ Tesla នឹងឱ្យបុគ្គលិកគ្រប់គ្រង និងតាមដានការបើកបរពីចម្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16y-0RaGmv1EgGEgUhey8Z-Ot07anROUhET16VqCFv9cOwEi0SXY-pUFIci0YR6-NzvALOe6fOgBmetQBH-GBlYx_wJguHGbDdBlPLU0CGUJCdCcBBMUQSHpH3GAOXATcQdyqnrW3GlZPg8MwXZwogFMVUDXH35qlaoN6dk1J3iPIXhEVafSa-HV2iN9-/s1600/image_2025-05-27_08-23-55.png

ការផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនៅទីក្រុងអូស្ទីន គឺក្រោយពីលោក Elon Musk បានសន្យាយូរមកហើយ ខណៈមហាជនបារម្ភពីសុវត្ថិភាពការធ្វើដំណើរ ។ លោក Elon Musk បញ្ជាក់ថា កុំបារម្ភ ពីព្រោះរថយន្តបើកបរដោយស្វ័យប្រវត្តិ នឹងបើកបរតែក្នុងតំបន់មានសុវត្ថិភាពប៉ុណ្ណោះនៅទីក្រុងអូស្ទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFlQnqVF3Cnm3Wdz0Ri3tKeWYv6mbUoGEZNY6lNl2egIeLADIvH1VaOs7pNQ2uSFebcTV-jBsd4WMefIkXea1yohJslxZ_jjPf-AG3zZuvJKCWE-pdBhv4pdj43IFZET3_B2285dH00qPd8aGzvQtn68xpz21KYQdA0u_4rcA6pijfwFFQA4Ql3u-Ea3x/s1600/image_2025-05-27_08-23-56%20(2).png
ការលក់រថយន្ត Tesla បានធ្លាក់ចុះទូទាំងពិភពលោក ដោយសារការប្រកួតប្រជែងខ្លាំង ខណៈពលរដ្ឋអាមេរិកពុំពេញចិត្តលោក Elon Musk ដែលធ្វើការឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ។ ហេតុនេះ លោកបានងាកមកផ្តោតលើការងាររបស់ Tesla និងកាត់បន្ថយការងារនៅសេតវិមាន គឺធ្វើការតែ២ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះក្នុង៣សប្តាហ៍ ។ ភាពជោគជ័យរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិមានសារៈសំខាន់ណាស់សម្រាប់ Tesla ដោយសារលោក Elon Musk បានផ្លាស់ប្តូរពីការផលិតរថយន្តអគ្គិសនីតម្លៃថោក ទៅផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ និងមនុស្សយន្តស្រដៀងមនុស្ស Optimus ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xx8v4zPO8KOmXTKumQ_jXD6OwSAFE54mlxpP7qzemd7zQ_n3sEs69b-nibpA79m_YRYBwce1RnKHmMpDf8PiPLZZIjDtIZ-8ZGFNVfd3ZxGUlSwzw7YNeAQkxcN7LgtFjdCXQVKuu6IQpHOFOYtMQVbreFcdwqHtbEZb1EmrtztnVUD2Cog5g1J1HmA6/s800/image_2025-05-27_08-23-56.png

កាលពីខែតុលា ឆ្នាំ២០២៤ ការិយាល័យសុវត្ថិភាពចរាចរណ៍អាមេរិកបានស៊ើបអង្កេតគ្រោះថ្នាក់ពាក់ព័ន្ធនឹង Software ប្រព័ន្ធបើកបររថយន្តស្វ័យប្រវត្តិ១០០% របស់ Tesla ពេលបើកបរលើផ្លូវលំបាក ។ ក្រៅពីនេះ ក៏បានស្នើឱ្យ Tesla ឆ្លើយតបសំណួរពីថ្លៃជិះរថយន្តគ្មានមនុស្សបើកដើម្បីវាយតម្លៃថា តើរថយន្តអាចបើកល្អកម្រិតណាពេលអាកាសធាតុមិនល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfYc7HY6tYdcRqrFKmjgvJLiQqBLuMHknNaBxKvG6heB0IRelL_1hq03FyUJl8sxKYyJPru1PzxQ0xYPM_jT6966QWqkgvbc8qFhCw2yk1pofb6UejLyD3rZletkOmjRJnYhyh6u2zqxUaxduuFlwpr3xFzwZ0Z2xs56vtVYFdXiczKfRcAMYatzvPMejh/s3840/image_2025-05-27_08-23-57.png