Home Blog Page 483

ការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពី១១ឆ្នាំមុន ជាស្នាដៃលោកពូទីន

0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចចោទរដ្ឋាភិបាលោកពូទីន ជុំវិញការធ្លាក់យន្តហោះម៉ាឡេស៊ី អំឡុងពេលធ្វើដំណើរឆ្លងកាត់ទឹកដីអ៊ុយក្រែន។

យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានធ្វើដំណើរពីទីក្រុង Amsterdam ឆ្ពោះទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលភ្លើងសង្គ្រាមបានកើតឡើង រវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។

ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិ បានស្នើឱ្យប្រទេសរុស្ស៊ី ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួន ចំពោះអំពើហឹង្សាដ៏អាក្រក់នេះ ដែលបានសម្លាប់ជនសុីវិល២៩៨ នាក់ និងសហសេវិកចំនួន ១៥នាក់។

តែយ៉ាងណាមិញ រដ្ឋាភិបាលលោកពូទីន មិនទាន់ចេញមុខបកស្រាយលម្អិតពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះនៅឡើយនោះទេ៕

កម្មវិធីជប់លៀងមង្គលការ ជី ដេវិត និង ទេព បូព្រឹក្ស នឹងបើកឱ្យហ្វេនចុះឈ្មោះដោយមិនគិតលុយចំនួន៣០០០នាក់

0

នេះជាលើកទី១ហើយនៅក្នុងប្រទេសកម្ពុជាដែលមានសិល្បករ សិល្បការិនីរៀបចំកម្មពិធីជប់លៀងមង្គលការឱ្យហ្វេនៗរបស់ខ្លួនចូលរួមប៉ុន្តែ ជី ដេវិត និង ទេព បូព្រឹក្ស អាចធ្វើឱ្យរឿងនេះកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ រាត្រីជួបជុំហ្វេនគឺនឹងបើកចុះឈ្មោះចូលរួមដោយមិនគិតថ្លៃដោយកំណត់ចំនួនរហូតដល់៣០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtMtGJ3xYcFqx7LRJJK60YF2AvVPWRRrfHJ-8aG4GKcrnGtBwTjVqUpKZOJDej2ZDpabc_o1mbOfTUKVPTtjunj44rE_ldDHcdeVv1dKuXNBOzuG0Ky6iLYa0M0TCzayKU4GvY8-Sm5YJmQrCVSHuYkMtxfQFUr-tZb2PIHgjYK9pMSPR5Z6DLhDWuDCo/s2048/image_2025-05-12_15-46-45.png

នៅល្ងាចថ្ងៃទី១១ ឧសភា តារាចម្រៀង ជី ដេវិត បានប្រកាសថា «ដូចដែលបានសន្យាពីពេលមុនថាពួកយើងនឹងមាន រាត្រីជួបជុំ ដោយខ្ញុំនិងភរិយា នឹងជ្រើសរើសយកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៥ ដែលអាចហៅថា Wedding Party days 2 សម្រាប់អ្នកគាំទ្រដែលមានបំណងចង់ចូលរួម រាត្រីជួបជុំ ដើម្បីអបអរសាទរយើងខ្ញុំសូមបងប្អូនត្រៀមខ្លួនសម្រាប់ការ ចុះឈ្មោះ ( register) នាពេលឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU_gxKbZibclQMDJ8h0gXIpI-fEKb3mEZvtxiCwfsYqnWHSoUFEr3rjtEql9nxFHQ3S1Yaz8HRvuqT8zyJ88ajMeWlRwe4B6JXf4zLuEbB3gvhTfAwW1Tg4mHn3Q3BnBMOLBcrfeDIWKqSHuUTjFmEuz8A47GT-3lmR8FE1JDyiN5TJSisA78Rn4ugbRgj/s2048/image_2025-05-12_15-46-44.png
ជាមួយគ្នានេះ ជី ដេវិត បានប្រកាសឱ្យហ្វេនមានបំណងចូលរួមត្រៀមសំលៀកបំពាក់ចូលរួម សម្រាប់ការជួបជុំដ៏មានអត្ថន័យ និងក្តីស្រលាញ់។ តារាចម្រៀងរូបនេះក៏បញ្ជាក់ដែរថា ថ្ងៃមង្គលការរបសលោកនិង ទេព បូព្រឹក្ស និងបែងចែកជាពីរថ្ងៃដោយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កិត្តិយសគណធិបតី និងមួយទៀតសម្រាប់អ្នកគាំទ្រ ហើយការចុះឈ្មោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០២៥ ។

ជី ដេវិត បានបញ្ជាក់ថា ការចុះឈ្មោះចូលពុំមានការបង់ប្រាក់ទេ ព្រមទាំងចំនួនមានកំណត់ត្រឹមតែ ៣០០០នាក់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNi7jrgZIr7bykb0BJLWooLWt3tG-ZnyUJCxXujdU79udcaZcBnN84LlZ1RVYfUrO3DSccpC6MVcxs1jyUGwd59ZvEdxqUWDbLTBEq4rptYe9JPL3XKYQAPXOG5IuC5zzoCPprZVEiyWkwIDSlL43AryHc01DpzfATGfP18IoKOMSdEsTkRN1MCzBTS3Dj/s1800/image_2025-05-12_15-46-41.png

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការរបស់ ជី ដេវិត និង ទេព បូព្រឹក្ស គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ទាំងរូបភាព Pre Wedding ធៀបការដែលមានការរចនាឡើងពីប្រាសាទអង្គរវត្ត។ ជី ដេវិត ក៏បានទម្លាយនៅថ្ងៃមង្គល(ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥) ដែលមានហេដ្ឋារចនាសម្ព័ន្ធនៃរំឡើងនូវប្រាសាទព្រះវិហារនៅចំកណ្តាលបេះដូងនៃអង្គកម្មវិធីទាំងមូល ព្រមទាំងរូបភាពនិងរចនាបទខ្មែរ បុរាណ និង សម័យនឹងត្រូវបានលេចរូបរាងឡើងនៅក្នុងទីតាំងតែមួយ៕

 

ចិន និង អាមេរិក សម្រេចបន្ថយអត្រាពន្ធ ១១៥% ឲ្យគ្នាទៅវិញទៅមកក្រោមលក្ខខណ្ឌមួយ

0

បរទេស ៖ បន្ទាប់ពីការតម្លើងអត្រាពន្ធសងសឹកគ្នាទៅវិញទៅមក ពេលនេះចិន និង អាមេរិក បានសម្រេចធ្វើការណាត់ជួបគ្នាដើម្បីការពិភាក្សា និងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយអត្រាពន្ធគយដែលបានតម្លើងដាក់គ្នាកន្លងមក មកនៅត្រឹមកម្រិតទាបមួយជាបណ្ដោះអាសន្ន ព្រមទាំងសម្រេចកំណត់ពេល ៩០ថ្ងៃ ដើម្បីចរចារគ្នាសម្រេចបន្ថែមនៅពេលខាងមុខបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxusifBluMb_sqseZWQR7aupuUDH0Va6OLVFSK30EKLL8kdYoW_Hxy7aNR5ZdYsGCtVISlkC90uE93tZRq18poA3Zi2Zk6V2wsaxVTmczvgr8M_YX9OCh1hXWUvHgLeNWvLN2vfCeekNTNe7_IF4-IvMxas69WnMrQnKgBdTFjSRTc0B37LLh1Wyg0PWHz/s1600/image_2025-05-13_10-56-30%20(2).png
យោងតាមសារព័ត៌មានបរទេស CNBC កាលពីថ្ងៃចន្ទ ទី១២ នេះ មន្រ្តីជាន់ខ្ពស់នៃប្រទេសហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺលោក Scott Bessent រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក និង លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីក្រុង Geneva ក្នុងការចរចាស្វែងរកដំណោះស្រាយលើបញ្ហាពន្ធគយខ្ពស់ ដែលបានធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ មានការខាតបង់យ៉ាងធ្ងន់ធ្ងរកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgd-_TWcf2ebLnFaGeWfPteoBUdVojOKHm_vJGHMLCAGQT9zyJxgjN6V0XqZ60JR5SMuXv8KC_jTj7Oyh_58vsTu9lXnFV5933o3m70wHHorqqIASPBXiGI9uSF-VtTHtxobdZZQ0f9LG7F2TR197E77PdkVrJuxnXTNFILK_n_MUTvfPBap-0vnI4aHX/s1892/image_2025-05-13_10-56-30.png
បើតាមលោក Scott Bessent បានថ្លែងប្រាប់អ្នកកាសែតថា ភាគីទាំងពីរ បានសម្រេចដាក់លក្ខខណ្ឌផ្អាកវិធានការពន្ធគយជាបណ្ដោះអាសន្នរយៈពេល៩០ថ្ងៃសិន និងបញ្ចុះពន្ធដែលបានដំឡើងដាក់គ្នាទៅវិញទៅមកចំនួន ១១៥ភាគរយរៀងៗខ្លួន។ ផ្អែកលើការលើកឡើងនេះ ដូច្នេះបានន័យថា អាមេរិកនឹងបន្ថយពន្ធចិនពី ១៤៥% មកនៅត្រឹម ៣០% រីឯចិនក៏នឹងទម្លាក់ពន្ធរបស់អាមេរិកពី ១២៥% មកសល់ត្រឹម ១០% និងកណត់អត្រាពន្ធនេះក្នុងរយៈពេល ៩០ថ្ងៃ នឹងចាប់ផ្តើមអនុវត្តនៅពីថ្ងៃទី១៤ខែឧសភាតទៅ។ ចន្លោះពេលនេះ ភាគីទាំងពីរនឹងបន្តការពិភាក្សាបន្ថែមទៀត ដែលអាចធ្វើឡើងនៅប្រទេសចិន ឬអាមេរិក ឬប្រទេសទីបី អាស្រ័យលើការព្រមព្រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6gALBB6d48uUiDEXG3dwiEAN0MSYS8wVCaxLg_9Rp14whM1kNhrGJ5xZjV0SBq6a2u31Jt4LMBhnz4JSA1LS0cjV2CWOZdWYs6OPwlOwJ3uxdmeZizrh99nJ4LkzMO7Vw0QfiRAVYfja_pvyvQOoJrF6pvcb_oc8Evs1RNrO07UfEKW5qwUxcMSHxBn-/s2560/image_2025-05-13_10-56-37.png

គួរជម្រាបថា ការពិភាក្សារវាងរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសចិន និងអាមេរិកនេះ បានចាប់ផ្តើមជាលើកដំបូង ដើម្បីបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាំងពីថ្ងៃទី ០៩ខែឧសភា ក្រោយដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដល់កម្រិតកំពូល ដែលនាំឲ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJbgqinsWKE9N2cZ1qZnfw4ltc-wkEG-byE-huDLPc847KQWScliBSHcvlmQMX2RQ3eWRt9gKQYG_PTpoOvT58uYV-QOz4NQXf7GcABw6WnykIfJZxVdgMdtDTyuWeEjCLLgWI8ImeyQCi7S_aE9pfrRpirnfInqUbBM9cQZXvMxfZeLR6NHySdR6ISLbw/s6000/image_2025-05-13_10-56-31.png

គួររំលឹកផងដែរថា ចាប់តាំងពីលោក Donald Trump បានឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកនៅខែមករាឆ្នាំ២០២៥ មក លោកបានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនជាបន្តបន្ទាប់ សរុបចំនួន១៤៥ភាគរយ និងប្រទេសជាដៃគូរពាណិជ្ជកម្មផ្សេងៗទៀតជាច្រើន ដែលកត្តានេះបានជំរុញឲ្យមានការរង្គោះរង្គើរដល់សេដ្ឋកិច្ចនៃពិភពលោកទាំងមូល៕

ឆ្នាំ២០២៥ គឺជាឆ្នាំទី១២ នៃការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ

0

សៀមរាប ថ្ងៃទី១២ ឧសភា ២០២៥៖
ជារៀងរាល់ឆ្នាំ ក្នុងខែមិថុនា សប្បុរសជនក្នុងខេត្តសៀមរាបតែងតែរំលឹក និងចងចាំជាប់ជានិច្ចពីព្រឹត្តិការណ៍បុណ្យដ៏ធំមួយដែលប្រារព្ធធ្វើនៅវត្តរាជបូណ៌ នោះគឺ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារអង្គរ។ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ជាន់ថ្នាក់ រួមទាំងក្រុមប្រឹក្សាភិបាល ក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ តែងតែប្រារព្ធធ្វើកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរក្នុងការផ្តល់សេវាថែទាំនិងព្យាបាលដល់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xueMLJqmYO2v41eTbt8hvrU-8Hm5Wc0CPZSuSj0fX1vwyCBtrRLQG9MCLMVbU-ipGNcYkZf6GYqL-MuCkp8OSpgYBPmK6E34mOlLoEBagQag59U4w7NX-mr-z5ZuUh6v_uEYs2F2JZtNcxsY2O8DCS-faVXMt3Hh3tieDm3JoA7zgiwn1L9aeKTERkV6/s5708/_DSC6008.jpg
នៅក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យកុមារអង្គរនឹងរៀបចំពិធីបុណ្យផ្កាប្រាក់ ក្នុងគោលបំណង រៃអង្គាសថវិកា ទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ១២ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ចាប់ពីវេលាម៉ោង
១៖៣០រសៀលដល់ម៉ោង៥ល្ងាច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-8AiTRcoWbCRrFPhF77LDSKOZPAWXGIxYUJ6dIbaf98oqE4nZj9lkpes19sHuidYJpIL1OvQrFjuSOwFS3mz4PsVrh2bNsKpUgEYJ5uK4h6ysKofK1WhkgB0RgO6_HsXNXcH4LdZdXgSWFQICVZwWCYnlJLC5iMCaXHbxhZVpg7OF8u4ISHoD0hyphenhyphen4RbM/s5768/_DSC6013.jpg

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា៖ “ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការថវិកាសម្រាប់ប្រតិបត្តិការ ព្យាបាលសង្គ្រោះអាយុជីវិតកុមារ ប្រមាណ៦លានដុល្លារអាមេរិក ហើយថវិកាទាំងនោះ មានប្រមាណ៣០%បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។ សូមអំពាវនាវ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមពិធីបុណ្យនេះអោយអធិកអធម ព្រមទាំង បរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ឬក៏ជួយផ្សព្វផ្សាយដំណឹងពិធីបុណ្យទៅកាន់បងប្អូនញាតិមិត្តនិងតាមបណ្តាញសង្គមអោយទូលំទូលាយ។” លោកក៏បានបញ្ជាក់ផងដែរថា “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតក្នុងការ សង្គ្រោះជីវិតកុមារ ប្រកបដោយគុណភាពខ្ពស់ និង ក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ជាង១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3grEkm1dd-FLAMXtEPtPwQBF9h2nxD5cVPrmPSWHEdVUNXPRVFC4B_LRThWuXc02UsXVtpffOCriRm9HHbPA8mARkpMbsH8PQD-GcTnoGl4BJzqe1USl-wGFgeFk31iMLAxgCysHeZGw6syudzz3vSLD-7h7ZncFhH86N0Ov44vf3mv9MBs7d-5bksl4t/s6048/_DSC6029.jpg

មន្ទីរពេទ្យកុមារអង្គរពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តនិងការលះបង់របស់សប្បុរសជន និងអ្នកផ្តើមបុណ្យទាំងអស់ ជាពិសេស សម្តេចព្រះព្រហ្មរតនមុនី
ពិន សែម ដែលលោកមានទឹកព្រះទ័យសណ្តោសប្រណីគិតគូរពីបញ្ហាសុខភាពចំពោះកុមារគ្រប់រូប។ សម្តេចក៏បានអំពាវនាវស្នើរសុំការឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzeWSPoZw7lNRCxDJJ7SU1j1rNMGw1XPzJHoSrDItTASlUs3AJLSpQYrP6hYBVAcuba6JZK8xyPCBsM4kn6-g8sGGYfscMB7FZ_TSjTiHMz7fPkK2AGIHfTzMbUXuJLvX4umPNB0llXVMN1RLAGc3CElC7r8Dms5YDL91HERAIDFPhvTQyJjmD9klD6Ep9/s5472/IMG_4037.JPG

សប្បុរសជនជិតឆ្ងាយអាចចូលរួមបរិច្ចាគថវិកា តាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនី វីង ដែលមានមុខងារនៅក្នុង Wing Bank App ឬតាមរយៈភ្នាក់ងារ វីង ដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAcISY_Slwg3vqvTX0KB4YTHyfU-DsrSkMJTkDRlTVVOX2GjxePu4FqQhvTu1HXQJKvkj231dPx778n1pnS425ZMiMQ0SLyZjU5B133MW_B7t5zS128AuMedkz62Ml1b13ZMXFZ0GJrf2IkG-flS1OYAit9wpZhjG-PMEV6rKfcluj4TfAEWVYHHgsYEhU/s2700/BPP%202025%20Official%20poster%201080%20X%201350%20(1).png

ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖
• ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)
ឬភ្នាក់ងារ វីង៖ លេខកូដ 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ)
• ធនាគារ អេប៊ីអេ (ABA): 000 320 555
• ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
• ធនាគារ ហត្ថា (HATTHA)៖ 168 000 384 758
• ធនាគារ ស្ថាបនា (Sathapana): 07808082834100102
• ធនាគារ អ៊ូរី (Woori Bank): 24951472
• ធនាគារ ស៊ីអាយអឹមប៊ី (CIMB): 0008382
• ឬចូលបច្ច័យបរិច្ចាគផ្ទាល់នៅទីកន្លែងប្រារព្ធពិធីបុណ្យ (មន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប) https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj1CiNr87c3ct3COQs8l8D0TN1ys4mslJLpfN6WWMaf1slk4KKeUw9QKEMCtjNc0UWQ48HoN_7PI-Fw8qO9uLVZJBlPNgjXuOiEy3So6GzJ1YA9nb4q7O_N7OxSkL_6N7P8Eqs0rB3tzzx5jiVLtsLUJArvbRspX0sR91Kqc2ERNZXULtZHj-_52_MCAL-/s5472/IMG_8203.jpg

ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖
អ្នកស្រី ហ៊ាន សោភា មន្ត្រីផ្នែករៀបចំព្រឹត្តិការណ៍ នៃមន្ទីរពេទ្យកុមារអង្គរ
events@angkorhospital.org or 098 / 017 725 745 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC_huRo-9MJaQqOiPEVtXTBYOmcEA8OtOvomB7RcamD3XEibiNBdTWMLs1eEJe0QRVdnxjyWlMkfXdJPGKQsFzwvvjiUZ281EAQ5wtgVjInU6EGwsp_FW-QzmuJ4LB80JFqDVWqBWBe8IxF2iuQWnMZS7jZjNyk1eQUThgkUSrYRKENCXALOiFF4Ut-03/s5472/social_IMG_5534.jpg

អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានប្រមាណ បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ ជាងនេះទៅទៀតកម្មវីធីសុខភាពសហគមន៍ មន្ទីរពេទ្យកុមារអង្គរ បានចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាបនិងខេត្តព្រះវិហារតាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។

អួលដើមក! លីម តិចម៉េង សុខចិត្តបញ្ចាំផ្ទះមិនប្រើជីវិតឡូយឆាយទាញជីវិតម្តាយពីចង្កូ.មមច្ចុ.រាជ

0

តារាចម្រៀង លីម តិចម៉េង បានធ្វើឱ្យទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកអួលដើមកជាមួយលោកបន្ទាប់ពីរៀបរាប់ទាំងទឹកភ្នែកពីការព្យាបាលម្តាយរបស់ខ្លួនបើគ្មានលុយទេកាលពី១មួយឆ្នាំមុនម្តាយលោកលាចាកលោកបាត់ទៅហើយ។ ម្ចាស់ពានរូបនេះថាលោកសុខចិត្តបញ្ចាំផ្ទះមិនប្រើជីវិតឡូយឆាយក្នុងនាមជាតារាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimW6zOx-hoFAe0Z_9M4unmaPfZX7yNbih6ZcqVRaExhzl5HOQiPYHgA2jZrir9OdTaoG8HZJj7xiJWhw2NyLvsNO5Csp1AK5G4yqsrsw4lq0lo2hTAgZoTKiOqTinOmhnGGcxl4gA2uXdRMuPACfo-n6iewqa4VGvuycRAH7zKOoDimbBkhnE-_DkJ2ofq/s2048/image_2025-05-12_14-10-03%20(2).png
តាមរយៈវីដេអូខ្លីមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាននិយាយដោយទឹកភ្នែកនៅលើឆាកប្រគំតន្រ្តីមួយថា «បើសិនជាគ្មានលុយទេ ម្តាយរបស់ខ្លួននឹងស្លាប់កាលពី១ឆ្នាំមុន ប៉ុន្តែលោកបានបញ្ចាំផ្ទះហើយមកដល់ថ្ងៃនេះម្តាយរបស់លោកមិនបានដឹងនោះទេ»។ តិចម៉េង បានបន្តទៀតថា លោកតែងតែនិយាយដាក់ម្តាយថា អត់អីទេទោះម្តាយមើលអស់ប៉ុន្មានក៏លោកមានលុយមើលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKylSWf5GrIIEYHE90HxmFEOClzGkSfyAFWqN-fm_0k5BQ2AWxEb4NHzfMgswtKkt34pOU-ZX-YOAYMPYqXPMxPYUCTq-mLCnWnOXLNkPa04Bq0equy17pkt49VC3Z1R1N0YvvOTEmqNOQvm6rfr0ewDdi1lN8qKrycr3TRvfx5mCFwNtj2Xsupg10nuWi/s1365/image_2025-05-12_14-10-00.png

តារាចម្រៀងរូបនេះ បានបន្តទៀតថា មានមនុស្សជាច្រើន ពួកម៉ាកស្តីឱ្យលោកថាហេតុអ្វីមិនប្រើជីវិតឱ្យឡូយឆាយ មិនប្រើជីវិតឱ្យអស់អស្ចារ្យក្នុងនាមជាតារាដោយលោកបានឆ្លើយតបទៅវិញថាលោកមិនមានទេ តែបើម្តាយរបស់លោកឈឺទោះលូនទៅច្រៀងដែរដើម្បីម្តាយរបស់លោកហើយមកទល់ថ្ងៃនេះម្តាយរបស់លោកជាបាន៨០%ហើយ។ តិចម៉េង ថាលោកសប្បាយចិត្តណាស់ទោះបីជាលោកអស់អ្វីក៏ដោយ លោកជំពាក់គេប៉ុណ្ណាក៏ដោយក៏លោកមិនខ្វល់ដែរ ជីវិតលោកវ័យ២៧ឆ្នាំលោកនៅតទៅមុខបានឆ្ងាយណាស់តែម្តាយលោកមួយទោះបីជាលីភ្នំមួយម្នាក់ឯងក៏ខ្លួនលី ហើយនៅប្អូនរបស់លោកមួយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi772DXIWRZAzQKmxuhfIUwH_b2lr_2rLIS9fjqFuHv16b-x2GMyzqjEIWawiUsDPexW1yifz0gPJB7zVxmZcpEWmY4AKo4oNZ9VQJMnxcakm7xmqEizhhNiia9qKUEkqfFZdWuBRG80_GpqHBQ36kdUlURfbUcJlQ8naF44SKPGm_qbN7V8I8rJFeh9NVN/s1806/image_2025-05-12_14-10-01.png
ជាមួយនឹងសម្តីប្រកបដោយភាពកតញ្ញូនេះ លីម តិចម៉េង បានបន្ថែមថា ឪពុកម្តាយទោះក្រលំបាកប៉ុណ្ណាក៏អាចជីវិតកូន១០ ២០នាក់រស់ ប៉ុន្តែមិនប្រាកដថាកូនម្នាក់ជីវិតឪពុកម្តាយរស់នោះទេហើយនេះជាការពិតក្នុងសង្គមសព្វថ្ងៃ។ ម្ចាស់ពានលំដាប់ពិភពលោកមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបាននិយាយនៅចុងបញ្ចប់សូមឱ្យចាកឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត ក្តីសុបិន បំផ្លាញជោគវាសនាគ្រប់បែបយ៉ាង៕

 

 

ទិវាគុណម្តាយ! ឡូរីន ជូនពរម្តាយបែបនេះ ខណៈម្តាយជូនពរឱ្យមហាជនស្រលាញ់និងចូលចិត្តនាងវិញ

0

មិនខុសពីឆ្នាំមុន ស្រីស្អាត ឡូរីន បានបង្ហាញសេចក្តីស្រលាញ់និងជូនពរអ្នកម្តាយរបស់ខ្លួនក្នុងឱកាសទិវាគុណម្តាយពោរពេញដោយក្តីស្រលាញ់និងការដឹងគុណ។ ទទួលបានសេចក្តីស្រលាញ់ពីកូនម្តាយរបស់ ឡូរីន បានជូនពរកូនស្រីវិញជាពិសេសគឺជូនពរឱ្យមហាជនស្រលាញ់ចូលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHvqejKR5kw8CfC1XXa2I_fvkYK-OXoCIAeNlYuwTpZZohYP_Rhthu2y_FO2ElmjgeMyLv3vh7PQGaEx5MY7Sw0R0AMthCj2Rad504cNp9kHH7QW1LWKpdMHu1CUgosjupukg4SgrW8R2mzPM-LBwS5GEsqy-O8LEIwprgiiG-X56Lkv2Ulqv4XMS7CMW/s1795/image_2025-05-12_14-40-09%20(2).png

នៅថ្ងៃទី១១ ឧសភា ឡូរីន បានបង្ហាញសំណេរមួយនៅលើ Story បណ្តាញសង្គមរបស់ខ្លួនពីសំណេរជូនពរទៅកាន់អ្នកម្តាយជាទីស្រលាញ់។ ឡូរីន បានសរសេរទៅកាន់ម្តាយថា « Happy mother’s day mom អរគុណម៉ាក់ដែលផ្តល់កំណើត និងមើលថែកូន ទោះកូនធំហើយ ចេះរស់នៅខ្លួនឯងក៏ដោយ យ៉ាងណាក៏ម៉ាក់មិនដែលភ្លេចធ្វើនេះផ្ញើមកឱ្យដឹងកូនចូលចិត្ត នៅតែបារម្ភពេលកូនឈឺ គ្រប់បែបយ៉ាង…ការគិត និងទឹកចិត្តកូនគឺកូនបានមកពីម៉ាក់បង្រៀនកូនឱ្យក្លាយជាមនុស្សដែលស្គាល់បុណ្យបាប អំពើល្អ ការអត់ធ្មត់ ការចែករំលែកក្តីស្រលាញ់… អរគុណ ម៉ាក់ you’re the best mother for us. Please have a good health and have
a nice days every day Love you mother »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimSdTnJO_ph1SvjhwYyCrlwclqEDt4P0OwdfmFctngHfhyphenhyphenJxy0waO62ymqdJtPxoUIGOqYTfQc3m7rouXrvGz6uRX6867I-CaFl1PK9NvNWqF0nuEhtIMyrsHDSF4f53zVBf1AQJ2_pMZlxmA-nDZ7aGRULRmhiToQHrAsS4merSr94R2xjF1rE8Q1gLF/s2048/image_2025-05-12_14-40-07%20(2).png

សំណេររបស់ ឡូរីន ពោរពេញដោយក្តីស្រលាញ់ការដឹងគុណនេះម្តាយរបស់នាងបានឆ្លើយតបមកវិញដែរថា «ចាកូនស្រី ម៉ាក់រំភើបណាស់កូន គួរឱ្យស្រលាញ់ណាស់ កូនម៉ាក់ជូនពរកូនជោគជយ័គ្រប់ភារៈកិច្ច ការងារ ជីវិតគូ ជួបតែមនុស្សល្អៗ ជាមនុស្សដែលមហាជនស្រលាញ់និងចូលចិត្តវសំណាងល្អពេញមួយជីវិតកូន ម៉ាក់ចង់ឃើញកូនមានក្តីសុខជារាងរហូត Love កូនស្រី »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJO2VGoc347QHShhsiAs_oWWAeJovIK0aBEY4XPeUFbeqhATUzmu9aXqpCZ1L2gdQXjM3gTAnUymJ0zB7I9WPmkO-IU9VlWms59d4m-JiAv4v1ptCIFK4g8Jr6hNP0Vhy4hnlRePMbtByTLMJffsEkxeqxbardL4h_nreT5nyaCHwD_PbO1XfPQhZIyLo/s2048/image_2025-05-12_14-40-06.png
កាលពីឆ្នាំ២០២៤ ឡូរីន ក៏បានបង្ហាញសេចក្តីស្រលាញ់និងបង្ហាញរូបភាពម្តាយក្នុងថ្ងៃទិវាគុណម្តាយជាមួយនឹងការជួបជុំគ្នាផ្តល់ជាបាច់ផ្កាជាដើម ខណៈមហាជនបានកោតសរសើរពីសម្រស់ម្តាយរបស់ឡូរីន ទើបបង្កើតបានកូនស្រីដ៏ស្រស់ស្អាតបែបនេះ។ គួរឱ្យដឹងថា ដ្បិតតែជាកូនស្រីស្ថិតនៅក្នុងគ្រួសារតែមានជីវិតធូធារប៉ុន្តែ ឡូរីន ធ្លាប់បានបញ្ជាក់ថាការដែលនាងចេះធ្វើម្ហូបគឺចេះមកពីម្តាយរបស់ខ្លួននិងគួបផ្សំចំណង់ចំណូលចិត្តតាំងពីក្មេងទើបធ្វើឱ្យនាងក្លាយជានារីសម័យថ្មីម្នាក់ប្រសប់ធ្វើម្ហូបដែលមហាជនសរសើរនាងជារឿយៗទៅលើចំណុចនេះ៕

Amber Heard អតីតប្រពន្ធ Johnny Depp ប្រកាសវត្តមានកូនភ្លោះក្នុងថ្ងៃទិវាគុណម្តាយ

0

តារាសម្តែង Amber Heard អតីតភរិយារបស់តារាសម្តែង Johnny Depp បានប្រកាសកំណើតកូនភ្លោះប្រុស និងស្រី នៅក្នុងរូបថតមួយសន្លឹកដែលបង្ហោះក្នុងថ្ងៃទិវាគុណម្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0o419d1Xf7yJG0XyE7NG3syVb_8jatOi3TC5p52HEXAyLbdnKLMnB22gfaYDB9fPFhcZ6VBVO-Qg-EvJvCA-t6grYfgVjoddgbSON6zyp_ZYwP7HSgdiHElcFdN7FUHIWGCf69d8cZunH9eLV2PAFBs1Mr7DyN1JvoDPCQ-ZGKNXqaK5CiD836gLgHuQ/s1020/image_2025-05-12_12-15-07.png
នៅលើ Instagram កាលពីថ្ងៃទី ១១ ឧសភា តារាស្រីរូបនេះបានបង្ហោះរូបថតជើងកូនៗ រួមនឹងសារថា «ទិវាគុណម្តាយឆ្នាំ ២០២៥ ជាឱកាសដែលខ្ញុំមិនអាចបំភ្លេចបាន ឆ្នាំនេះ សប្បាយចិត្តណាស់ ដែលខ្ញុំមិនអាចបញ្ចេញជាពាក្យពេចន៍បាន ខណៈដែលខ្ញុំអបអរភាពពេញលេញនៃគ្រួសារ ដែលជាអ្វីដែលខ្ញុំបានប្រឹងប្រែងកសាងអស់ជាច្រើនឆ្នាំ»។ ក្នុងនោះនាងបានចែករំលែកពីកូនភ្លោះទាំងពីរ និង បានរៀបរាប់ពីពេលដែលនាងស្វាគមន៍កូនដំបូងរបស់នាងកាលពី៤ឆ្នាំមុនតាមរយៈការពពោះជំនួសដោយហៅវាថាជាព្រឹត្តិការណ៍ដែល «ផ្លាស់ប្តូរពិភពលោករបស់នាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji4oQYlcw92h1EKGcA_oBaWjl238FBuo4Ir9Qann1Ax-czPmbMMLTa_xDB0x0NvbYuAY6-sXKUd8eaa7J7AiRAniSNzjyknVzdBg-71zOz-5w8RK_AetKgW0qcBwsjUh2TklOnqZikDzfiTKUkblrBytKaOA0-GIfWdlj3dMkQiRIUA0osYUa4pg7Kw-Gs/s1020/image_2025-05-12_12-15-07%20(2).png
តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំគិតថាខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ហើយឥឡូវនេះ ភាពរីករាយបានកើនឡើងបីដង។ ការក្លាយជាម្តាយទោលដោយខ្លួនឯង ទោះបីជាមានកូនលំបាកយ៉ាងណាក៏ដោយ គឺជាបទពិសោធន៍ដែលខ្ញុំដឹងគុណបំផុត ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងគិតគូរ។ ចំពោះអ្នកម្តាយទាំងអស់នៅទីនោះ ទោះអ្នកនៅទីណា ឬអ្នកបានអានរឿងនេះ – ខ្ញុំ និងគ្រួសារក្នុងក្តីស្រមៃរបស់ខ្ញុំ ចូលរួមទិវាអ្នកម្តាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8cmnYgk3anwTvirRRBbJWc3HeDhRRwyZZDHwn-8DybxDd0zR3pObvEgfGwE8mBicZsQc34SXNYLVt9cVO_bsNETyVY2991HaYBnJ0CGTVLTnXLWSRadLd1S90Jd8bTyNz-FVfvuXg2WYfZq8F23DDZGIv3vR9tOu5aZ3KtfyOdHqOmguEpgqx8y38jqX/s1500/image_2025-05-12_12-15-09.png

កូនទីពីររបស់ Amber Heard ត្រូវបានបញ្ជាក់នៅក្នុងខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ តារាស្រីរូបនេះមិនបានបង្ហាញថាតើនាងមានកូនភ្លោះ ឬថាតើនាងមានកូនតាមរយៈការពពោះជំនួស ឬវិធីធម្មជាតិនោះទេ។ អ្នកតំណាងម្នាក់បាននិយាយត្រឹមតែថា Amber Heard មានអារម្មណ៍សប្បាយរីករាយសម្រាប់ខ្លួននាង និងកូនស្រីរបស់នាង Oonagh និងមិនច្បាស់ទេថាកូនភ្លោះរបស់នាងកើតនៅពេលណា។ នៅពេលនាងមានកូនដំបូង Amber Heard បានរក្សាដំណឹងល្អជាអាថ៌កំបាំងអស់រយៈពេលជិត ៣ ខែបន្ទាប់ពី Oonagh កើតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09uwvIt_OSVjjP0jgIyD5PFF-tvviVMOwcScLP666FyKTK0nj1tYlOdUeLiShiOuQgLmEPxn_oHFmzFai09o94q0dQKzZ3thyphenhypheniIKlG8YE0wUpljjGQLI7F2CE_1v3TyJyDF2ixVHagqMOIQRaQM9aLFFYwe5yRNskj2xIS_xRvewmEWlD9Xi8ACXoBTdi/s1406/image_2025-05-12_12-15-10.png
Amber Heard មាន អាយុ ៣៩ឆ្នាំ ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតជនជាតិអាម៉េរិក។ បន្ទាប់ពីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍របស់នាង ប្រឆាំងនឹង Johnny Depp នៅចុងឆ្នាំ ២០២២ នាងបានចាកចេញពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសអេស្ប៉ាញជាមួយនឹងកូនស្រីរបស់នាង និងគូស្នេហ៍ស្រលាញ់ភេទដូចគ្នារបស់នាងជាអ្នកថតរូបដែលមានអាយុ៤៤ ឆ្នាំ។ យោងតាមប្រភពបានឱ្យដឹង ថា Amber កំពុងរស់នៅក្នុងតំបន់លំនៅដ្ឋានដ៏ធំទូលាយមួយក្នុងទីក្រុង Madrid ដោយរក្សារបៀបរស់នៅស្ងប់ស្ងាត់៕

រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដនៅថៃអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋជួយទប់ស្កាត់ការឆ្លងរាតត្បាត

0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លា.ប់១៥នាក់ ។ ការឆ្លងជំងឺកូវីដរាប់ម៉ឺននាក់នេះបានធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង ជាពិសេស អាណាព្យាបាលសិស្ស ពីព្រោះជិតដល់ពេលសាលារៀនបើកបវសនកាល ប៉ុន្តែរដ្ឋាភិបាលថៃថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃអាចគ្រប់គ្រងបាន និងសំណូមពរឱ្យពលរដ្ឋថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFnW3kTagFM3ngkWdIk3NJfmLZnTfwiQshYbddAfRsNn-CJ5G6E7jPmZBOkwbf62BB6bNXHWRrs2HR8V2Vy8NowVYuz3IC_dsdSqRmnqA8Bqi9A8lDOtBGiinvWnE87gbhYGblkBcRPB5sVKTBKG-ePE3q54dgUeaVUbVfD4e8Hqr3XpusfIdRCob-7p7/s1200/photo_2025-05-10_16-53-41%20(4).jpg

រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសថៃបច្ចុប្បន្ន គឺអាចគ្រប់គ្រងបាន បើទោះជាមានពលរដ្ឋឆ្លងជំងឺកូវីដរាប់ម៉ឺននាក់ក្តី និងសំណូមពរឱ្យពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ដើម្បីការពារការឆ្លងរាតត្បាត ។ កូវីដបានក្លាយជាជំងឺក្នុងតំបន់នៅប្រទេសថៃ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស ពេលសាលារៀននានាជិតបើកបវសនកាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN Thailand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyEQNuA9RAbSAru7sOJDT06a8-WiS2XVUdKH07MtzqVt4oXoc-lMbxCMktRUs0Y0Cpj28Dmlw8nKoYASyMnZvnsq6JDSFI1cUymr-BY0iARuSMALEbedB669LQ69Og5VhytVVas9BFT-BG_2Lflihzkjd2fKwBLHlWwnGKEfGBJDPfZULVEuxbvQ3IJMW/s795/photo_2025-05-10_16-53-41%20(3).jpg

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោកស្រី សាស៊ីកាន វឌ្ឍនៈចាន់ និយាយថា តាមទិន្នន័យរបស់ក្រសួងសុខាភិបាល គឺស្ថានការណ៍ឆ្លងរាតត្បាតជំងឺកូវីដនៅប្រទេសថៃបច្ចុប្បន្ន បានធ្លាក់ចុះជាបន្តបន្ទាប់ ។ នៅសប្តាហ៍ទី១៩នេះ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ) មានអ្នកឆ្លងកូវីដថ្មី ចំនួន១២,៥៤៣នាក់ ខណៈសប្តាហ៍មុន មានអ្នកឆ្លងកូវីដរហូតដល់១៤,៣៤៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

រីឯចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃមានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លាប់១៥នាក់ ។ នេះចាត់ទុកថា គឺជាចំនួនតិចជាងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានអ្នកឆ្លងកូវីដរហូតដល់៧សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png

បច្ចុប្បន្ន កូវីដបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស នៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន ។ ហេតុនេះ សូមពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើប្រាស់អាល់កុលដែលមានកំហាប់ យ៉ាងហោចណាស់៧០%, ពាក់ម៉ាស់ពេលស្ថិតនៅទីប្រជុំជនមានមនុស្សចង្អៀត, បរិភោគអាហារទើបចម្អិនឆ្អិនថ្មីៗ និងប្រើប្រាស់ចាន-ស្លាបព្រាផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__KtE7P1lUy74raALakFwN8l3nZdzy9bYgiKscpZ8XJ_kqxxbCeLT5d-sWsGrwBsYCRymh9TbNSgT2rAfJKtR0375sgG7B0RMPTh5lNm-YXqU2iz2utEgqMDXqObQUgR_S6Tsj2UZtXGLSUWCCEeZiEJhOO15OWorsD_f131MMLWmQjzg2Tv31A_LpC5G/s1200/image_2025-05-09_13-35-17.png

បើមានអាការៈគួរឱ្យសង្ស័យ ដូចជា ៖ ក្តៅខ្លួន ក្អក និងឈឺក ចូរត្រួតពិនិត្យជំងឺកូវីដជាមួយឧបករណ៍តេស្ត ATK ហើយនៅដាច់ដោយឡែកពីអ្នកដទៃ ។ បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfgwARUvoa7tnhZhXKbyDYC5AhKJy26Tn1xV4-w4E_a9MYepX4MK1kCPiMxDfc95bgtXGCDcWEqKzZJjXFBzCPkhPfWFouy3ab_8y0PCUalv6HywfPOu-k7YdLfH9qllIpYWOjCnIhUL2K_vNENoTJwwnQUfv9dPFwxybO9nchLY5Er7exSpfKSFPoxap/s3072/image_2025-05-09_13-35-18.png

រដ្ឋាភិបាលថៃសូមបញ្ចាក់ថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋចូលរួមសហការអនុវត្តវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺឆ្លងរាតត្បាត ជាពិសេស ក្រុមងាយឆ្លង រួមមាន ៖ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ។ ករណីសង្ស័យ ពលរដ្ឋអាចសាកសួរព័ត៌មានទៅកាន់លេខទូរស័ព្ទបន្ទាន់របស់នាយកដ្ឋានគ្រប់គ្រងជំងឺ រយៈពេល២៤ម៉ោង ៕

ទីក្រុងប៉ារីសបានក្លាយខ្លួនជាទីក្រុងបៃតងដើម្បីសុខភាពពលរដ្ឋ

0

ប្រទេសប៉ារីស ៖ រយៈពេល២០ឆ្នាំកន្លងមក ទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានកែលម្អផ្លូវនានាដោយផ្លាស់ប្តូរពីផ្លូវសម្រាប់បើកបររថយន្ត ទៅជាផ្លូវថ្មើជើង ផ្លូវជិះកង់ និងបង្កើតតំបន់បៃតង ព្រមទាំងបំបាត់ចំណតរថយន្ត ចំនួន៥ម៉ឺនកន្លែង ។ ក្រោយការកែលម្អប៉ារីសទៅជាតំបន់បៃតង បានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះទទួលបានអាកាសធាតុល្អ គ្មានខ្យល់ពុល និងពុំស្ទះចរាចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrast5ELyrjzoEGxUBmahcfqif1Umxd5zcmJxRVVwr6niGvQbkl7N-QrHcA8P1sinFKVwI19vmQk7excfg0ypMEkvXjFrrResnTAgkALYCoivJ-TilWeHY1rF8EDOBhFW1GVHA3e0vTXg7XAo87FjCk6IZZ38_1cStfTvp1U3DVkdoBjEVKi3oOMGd8QH/s760/image_2025-05-13_08-18-04.png
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Airparif ជាភ្នាក់ងារឯករាជ្យតាមដានគុណភាពខ្យល់នៅទីក្រុងប៉ារីស ឱ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតមក កម្រិតភាគល្អិតធូលី (PM 2.5) នៅទីក្រុងប៉ារីស បានធ្លាក់ចុះ៥៥% ដោយសាររដ្ឋាភិបាលបារាំងអនុវត្តបទប្បញ្ញត្តិ និងគោលនយោបាយសាធារណៈ ព្រមទាំងកាត់បន្ថយផ្លូវចរាចរណ៍ និងហាមប្រើប្រាស់យានជំនិះដែលបង្កខ្យល់ពុលខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLT5D7IhXGFAyDCx9jxG2P4edfmOdxMkItR-q0DLFeFIe08ZIqO-mmLeSWIwmhklIghOv8ZCwBy5vCGcFqVOd6HRJL3mKyFvhnZH4gJ6VxOx5Cwy2qV1gWAqmZ2A5FGtISfZrRnQ7I0WkmCvdKAFVFr5jy3knNljYH7t6ecK5vCqr7Pt3Igd2s-Pl7HwYv/s1600/image_2025-05-13_08-18-01%20(2).png
បើមើលផែនទីបង្ហាញខ្យល់ពុលលើអាកាសនៅទីក្រុងប៉ារីស ឃើញថា កាលពី២០ឆ្នាំមុន ទីក្រុងប៉ារីសទាំងមូលពោរពេញទៅដោយខ្យល់ពុលលើអាកាសស្ទើរគ្រប់កន្លែង ហើយកម្រិតខ្យល់ពុល គឺខ្ពស់ជាងការកំណត់របស់សហភាពអឺរ៉ុបទៅទៀត ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល ។ ប៉ុន្តែនៅឆ្នាំ២០២៣ ខ្យល់ពុលក្នុងទីក្រុងត្រូវបានកាត់បន្ថយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA26l1Nu2Zz3rhVGzbkyM7_scEl7ROvFC5tI5mKxIaF95enxCsh6_ve3lObBH5iABoTNW4eP1NUJnZ2KhrNbeuixbUQLtAPRMBOr1aOiyhumwnj8zpchgkARAszRJFAXXFcriIdp2pV_k33zcJTC4SaoeV2LnYYmdGqwfuymg64ltv-LSOIWubaB4PF6Ow/s1200/image_2025-05-13_08-18-01.png

តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានជំរុញឱ្យអនុវត្តគោលនយោបាយទីក្រុងបៃតង ដើម្បីឱ្យប៉ារីសក្លាយជាទីក្រុងមានខ្យល់អាកាសល្អបរិសុទ្ធ គ្មានខ្យល់ពុល និងគួរឱ្យរស់នៅ ។ ចាប់ពីពេលនោះមក ផ្លូវនានាក្នុងទីក្រុងបានផ្លាស់ប្តូរទាំងស្រុង ហើយពលរដ្ឋក៏បានធ្វើដំណើរដោយថ្មើជើង និងធាក់កង់ជំនួសការបើករថយន្ត ហើយផ្លូវសម្រាប់ធាក់កង់រាប់រយគីឡូម៉ែត្រត្រូវបានបង្កើតជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNjXPEkyV30h29O_ZTG_zAMU7G00ByfrbEoSAAsY301eRmN0XLmoQ6YzPoy0kwl9mYmQBlFUrbPZb57ruME1n21ZxFLtJWi-VmhCZUbjMbLG1WIpd54_PVDj4Mtc-22zTaJhIxb7fV6mXX35hfBXY8flloyKUlhEMJ5Z-foo4u5MsinlTkBAc63fBIyZ5/s1200/image_2025-05-13_08-18-02.png
ទោះពីដំបូង អ្នកនយោបាយស្តាំនិយម សមាគមម្ចាស់រថយន្ត និងអ្នកធ្វើដំណើរនៅជាយក្រុង បានប្រឆាំងនឹងគោលនយោបាយទីក្រុងបៃតងរបស់លោកស្រី Hidalgo ហើយពួកគេអះអាងថា គោលនយោបាយនេះធ្វើឱ្យការធ្វើដំណើររបស់ពួកគេកាន់តែលំបាក ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងប៉ារីស បានបោះឆ្នោតឯកភាពឱ្យផ្លាស់ប្តូរផ្លូវ នួន៥០០ខ្សែទៀត ទៅជាផ្លូវថ្មើជើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png
នៅឆ្នាំ២០២៤ ទីក្រុងប៉ារីស បានដំឡើងថ្លៃចំណតរថយន្តយ៉ាងឆាប់រហ័ស គឺតម្រូវឱ្យម្ចាស់រថយន្តបង់ថ្លៃចំណតលើសមុន៣ដង ខណៈផ្លូវជាង១០០ខ្សែ បានដាក់ស្លាកសញ្ញាហាមរថយន្តចូល ។ ចំណតរថយន្តជាច្រើនលែងដំណើរការ ហើយក៏ក្លាយជាកន្លែងដាំដើមឈើ និងជំនួសដោយតំបន់បៃតង ។ លោកស្រី Hidalgo អនុវត្តតាមគំនិត «15-Minute City» គឺជួយឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលទទួលបានសេវាសំខាន់ៗនៅម្តុំលំនៅឋានពួកគេ ឬអាចធាក់កង់ទៅធ្វើការ ឬដើរចេញពីលំនៅឋានទៅធ្វើកិច្ចការផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png

ការអនុវត្តគោលនយោបាយទីក្រុងបៃតងបានជួយឱ្យពលរដ្ឋក្នុងទីក្រុងមានសុខភាពល្អជាងមុន ដោយសារគ្មានខ្យល់ពុលលើអាកាស ដែលជាមូលហេតុធ្វើឱ្យពលរដ្ឋកើតជំងឺបេះដូង មហារីកសួត និងជំងឺហឺត ។ ពលរដ្ឋដែលធ្លាប់បើករថយន្តបានងាកមកធាក់កង់ រីឯអ្នកជិះរថយន្តក្រុងក៏ ងាកមកធាក់កង់ដូចគ្នា ។ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន នៅថ្ងៃអាទិត្យដំបូងរបស់ខែនីមួយៗ គឺតំបន់មួយចំនួនក្នុងទីក្រុងប៉ារីស និងផ្លូវសងសេ លីសេ បានកំណត់ជាថ្ងៃគ្មានរថយន្តបើកតាមផ្លូវ ដើម្បីឱ្យពលរដ្ឋអាចដើរមើលទីក្រុងយ៉ាងសប្បាយចិត្ត ពុំបារម្ភពីខ្យល់ពុល ៕

រោងចក្រផលិតទឹកអប់ក្លែងក្លាយដ៏ធំនៅវៀតណាមត្រូវបានរកឃើញ

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា សមត្ថកិច្ចវៀតណាមសហការជាមួយក្រុមមន្ត្រីពាក់ព័ន្ធនៅខេត្តប៊ិញហ្វឿក ចុះពិនិត្យរោងចក្រផលិតទឹកអប់ក្លែងក្លាយដ៏ធំបំផុត ដែលផលិតទឹកអប់ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ក្នុងឆ្នាំងធំៗ ប៉ុន្តែដាក់ស្លាកសញ្ញាផលិតនៅក្រៅប្រទេស ហើយរោងចក្រនេះបានលក់ទឹកអប់ក្លែងក្លាយលើទីផ្សារ ស្មើទឹកប្រាក់រហូតដល់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ បន្ទាប់មក ក្រុមមន្ត្រីក៏បានរឹបអូសទឹកអប់ក្លែងក្លាយប្រមាណ២ម៉ឺនដប និងដកហូតឧបករណ៍ផលិតទឹកអប់ជាច្រើនទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMz6mroRepimREyYBFUprFM1e_rrDX_ZUXoLoLLcIO2I1WLqU1wTmj4t1xCKwJxsRBCSDHHYQkcoJuO3nnqFXlzW7Kww4vYSLkCyzuBPOSSKrXMb-hUFsyFCXb_ijvrZUOVrpXp6sR_njTKj_Ok4PdQus3lPJip-wnaU_8KKaltfNgG0u71khKL26nvQtK/s640/photo_2025-05-12_12-07-32%20(2).jpg
កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ស្នងការដ្ឋាននគរបាលខេត្តប៊ិញហ្វឿក បានរៀបចំពិធីប្រគល់រង្វាន់ពិសេសដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធដែលបានបំពេញការងារល្អ គឺសហការជាមួយសមត្ថកិច្ចចុះឆែកឆេររោងចក្រផលិតទឹកអប់ក្លែងក្លាយ ប៉ុន្តែដាក់ស្លាកទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ រោងចក្រនេះបានផលិតទឹកអប់ក្លែងក្លាយជាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែ និងមានបណ្តាញលក់ចែកចាយ ។

តាមទិន្នន័យរបស់សមត្ថកិច្ចវៀតណាមកាលពីដើមឆ្នាំ២០២៤ គឺសមត្ថកិច្ចបានពិនិត្យឃើញគណនី TikTok ជាច្រើនបង្ហោះលក់ទឹកអប់ក្លែងក្លាយជាច្រើន ដែលបន្លំដាក់ស្លាកសញ្ញាជាទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ សមត្ថកិច្ចក៏បានបញ្ជាក់អត្តសញ្ញាណម្ចាស់គណនីទាំងនេះថា អ្នកលក់ជាបងប្អូននឹងគ្នា គឺអ្នកស្រី ឡៃធិ ទូយិត អាយុ៣៥ឆ្នាំ និងលោក ឡៃធិ ទិញ អាយុ២៤ឆ្នាំ ហើយអ្នកទាំង២ រស់នៅទីក្រុងដងសាយ ខេត្តប៊ិញហ្វឿក ។ ពួកគេមិនត្រឹមតែលក់ទឹកអប់តាមអនឡាញប៉ុណ្ណោះទេ ប៉ុន្តែ ក៏បាន Live លក់ទឹកអប់ផងដែរ ទើបធ្វើឱ្យមានអតិថិជនច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnXLjIdve2mvQpsf6GbqaKtbIvuOJLHPt0QNXUNAKJiVg5k8017IqGeiuE-xl4lGvvTq3J0xXW7f2IKmmajilnDRYEvNvTW4iQ9QmhWoLHXTqnwjULqxf_52fPCgQdfXA0l7KxvXJhE5SWfnzwbBZEvFJhd-pZgbrrv4BfD8H47FpSj-qpAR8rKyrfwD1/s800/photo_2025-05-12_12-07-32%20(3).jpg
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តប៊ិញហ្វឿក សហការជាមួយមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យរោងចក្រ២កន្លែង ព្រមទាំងទីតាំងផលិតទំនិញរបស់អ្នកស្រី ឡៃធិ ទូយិត និងស្វាមី ព្រមទាំងលោក ឡៃធិ ទិញ ត្រូវជាប្អូនប្រុស ។ សមត្ថកិច្ចបានពិនិត្យឃើញទឹកអប់ប្រមាណ២ម៉ឺនដប បិទស្លាក «Ivy Dubai» និង «Ivy Parfum» ព្រមទាំងបិទស្លាកទឹកអប់ល្បីៗជាច្រើនទៀត ។ ក្រៅពីនេះ ក៏មានដបទឹកអប់ទទេ ស្លាកសញ្ញាទឹកអប់ និងសារធាតុគីមីសម្រាប់ផ្សំជាមួយទឹកអប់ ។

ជនជាប់ចោទសារភាពថា ពួកគេបានទិញដបទឹកអប់ទទេ និងស្លាកសញ្ញាទឹកអប់ល្បីៗតាមអនឡាញ ហើយពួកគេក៏ផលិតទឹកអប់ផ្សំជាមួយសារធាតុគីមីក្នុងឆ្នាំងលោហៈធំៗ ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ដើម្បីកូរគ្រឿងផ្សំក្នុងចូលគ្នា ។ បន្ទាប់មក ពួកគេយកគ្រឿងផ្សំចេញពីឆ្នាំងមកច្រកក្នុងកាន ឬដបធំៗ ទើបច្រកក្នុងដបទឹកអប់ ហើយបិទស្លាកផលិតនៅក្រៅប្រទេស ដូចជា ៖ «Made in U.A.E» ដើម្បីកុហកអតិថិជន ។ ទឹកអប់ភាគច្រើនបានដាក់លក់តាមកម្មវិធីផ្សេងៗក្នុងអនឡាញ និង Live លក់ផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIlTIkps2GrhtqQ0ltzgJlp7Yaps6OrrjftPwvM4Qxh28JyzaTtfAuhEAiTJOrtdRHH9falKhX7LNdZEKJNmZwy5QimL653iObV6PKM98CeYbY_ORuzn6VBl9qWtuYC6yngTGZMBhyphenhyphenSeico4EqntQOtRyIH2FQVqFXM7IEz9MtAxhrOiCbkL95Db7sBZv/s640/photo_2025-05-12_12-07-32.jpg

ចាប់ពីខែមករា ឆ្នាំ២០២៣ រហូតដល់ពេលសមត្ថកិច្ចចាប់ខ្លួន ជនជាប់ចោទបានលក់ទឹកអប់ក្លែងក្លាយអស់ជាច្រើនដប ស្មើទឹកប្រាក់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ សមត្ថកិច្ចខេត្តប៊ិញហ្វឿក ឱ្យដឹងថា វាជាការផលិតទឹកអប់ក្លែងក្លាយមានទ្រង់ទ្រាយធំបំផុតក្នុងតំបន់ ហើយការចាប់ខ្លួនជនល្មើស គឺដើម្បីដាស់តឿនអ្នកចូលចិត្តប្រើប្រាស់ទឹកអប់ ឱ្យប្រុងប្រយ័ត្នទំនិញក្លែងក្លាយលើទីផ្សារ ។

អ្នកលក់ទំនិញក្លែងក្លាយតែងតែ Live លក់ដោយផ្ទាល់ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត ហើយពួកគេអះអាងថា វាជាទំនិញម៉ាកល្បីៗផលិតនៅក្រៅប្រទេស ប៉ុន្តែលក់ក្នុងតម្លៃពិសេស ។ អតិថិជនគួរប្រយ័ត្ន និងទិញទំនិញពីបណ្តាញចែកចាយផ្លូវការ ឬពិនិត្យប្រភព និងម៉ាកឱ្យបានល្អិតល្អន់មុនពេលប្រើប្រាស់ ជាពិសេស គ្រឿងសម្អាង ចំណីអាហារ និងថ្នាំពេទ្យ ដែលប៉ះពាល់សុខភាពដោយផ្ទាល់ ៕