ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លា.ប់១៥នាក់ ។ ការឆ្លងជំងឺកូវីដរាប់ម៉ឺននាក់នេះបានធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង ជាពិសេស អាណាព្យាបាលសិស្ស ពីព្រោះជិតដល់ពេលសាលារៀនបើកបវសនកាល ប៉ុន្តែរដ្ឋាភិបាលថៃថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃអាចគ្រប់គ្រងបាន និងសំណូមពរឱ្យពលរដ្ឋថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFnW3kTagFM3ngkWdIk3NJfmLZnTfwiQshYbddAfRsNn-CJ5G6E7jPmZBOkwbf62BB6bNXHWRrs2HR8V2Vy8NowVYuz3IC_dsdSqRmnqA8Bqi9A8lDOtBGiinvWnE87gbhYGblkBcRPB5sVKTBKG-ePE3q54dgUeaVUbVfD4e8Hqr3XpusfIdRCob-7p7/s1200/photo_2025-05-10_16-53-41%20(4).jpg

រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសថៃបច្ចុប្បន្ន គឺអាចគ្រប់គ្រងបាន បើទោះជាមានពលរដ្ឋឆ្លងជំងឺកូវីដរាប់ម៉ឺននាក់ក្តី និងសំណូមពរឱ្យពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ដើម្បីការពារការឆ្លងរាតត្បាត ។ កូវីដបានក្លាយជាជំងឺក្នុងតំបន់នៅប្រទេសថៃ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស ពេលសាលារៀននានាជិតបើកបវសនកាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN Thailand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyEQNuA9RAbSAru7sOJDT06a8-WiS2XVUdKH07MtzqVt4oXoc-lMbxCMktRUs0Y0Cpj28Dmlw8nKoYASyMnZvnsq6JDSFI1cUymr-BY0iARuSMALEbedB669LQ69Og5VhytVVas9BFT-BG_2Lflihzkjd2fKwBLHlWwnGKEfGBJDPfZULVEuxbvQ3IJMW/s795/photo_2025-05-10_16-53-41%20(3).jpg

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោកស្រី សាស៊ីកាន វឌ្ឍនៈចាន់ និយាយថា តាមទិន្នន័យរបស់ក្រសួងសុខាភិបាល គឺស្ថានការណ៍ឆ្លងរាតត្បាតជំងឺកូវីដនៅប្រទេសថៃបច្ចុប្បន្ន បានធ្លាក់ចុះជាបន្តបន្ទាប់ ។ នៅសប្តាហ៍ទី១៩នេះ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ) មានអ្នកឆ្លងកូវីដថ្មី ចំនួន១២,៥៤៣នាក់ ខណៈសប្តាហ៍មុន មានអ្នកឆ្លងកូវីដរហូតដល់១៤,៣៤៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

រីឯចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃមានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លាប់១៥នាក់ ។ នេះចាត់ទុកថា គឺជាចំនួនតិចជាងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានអ្នកឆ្លងកូវីដរហូតដល់៧សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png

បច្ចុប្បន្ន កូវីដបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស នៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន ។ ហេតុនេះ សូមពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើប្រាស់អាល់កុលដែលមានកំហាប់ យ៉ាងហោចណាស់៧០%, ពាក់ម៉ាស់ពេលស្ថិតនៅទីប្រជុំជនមានមនុស្សចង្អៀត, បរិភោគអាហារទើបចម្អិនឆ្អិនថ្មីៗ និងប្រើប្រាស់ចាន-ស្លាបព្រាផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__KtE7P1lUy74raALakFwN8l3nZdzy9bYgiKscpZ8XJ_kqxxbCeLT5d-sWsGrwBsYCRymh9TbNSgT2rAfJKtR0375sgG7B0RMPTh5lNm-YXqU2iz2utEgqMDXqObQUgR_S6Tsj2UZtXGLSUWCCEeZiEJhOO15OWorsD_f131MMLWmQjzg2Tv31A_LpC5G/s1200/image_2025-05-09_13-35-17.png

បើមានអាការៈគួរឱ្យសង្ស័យ ដូចជា ៖ ក្តៅខ្លួន ក្អក និងឈឺក ចូរត្រួតពិនិត្យជំងឺកូវីដជាមួយឧបករណ៍តេស្ត ATK ហើយនៅដាច់ដោយឡែកពីអ្នកដទៃ ។ បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfgwARUvoa7tnhZhXKbyDYC5AhKJy26Tn1xV4-w4E_a9MYepX4MK1kCPiMxDfc95bgtXGCDcWEqKzZJjXFBzCPkhPfWFouy3ab_8y0PCUalv6HywfPOu-k7YdLfH9qllIpYWOjCnIhUL2K_vNENoTJwwnQUfv9dPFwxybO9nchLY5Er7exSpfKSFPoxap/s3072/image_2025-05-09_13-35-18.png

រដ្ឋាភិបាលថៃសូមបញ្ចាក់ថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋចូលរួមសហការអនុវត្តវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺឆ្លងរាតត្បាត ជាពិសេស ក្រុមងាយឆ្លង រួមមាន ៖ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ។ ករណីសង្ស័យ ពលរដ្ឋអាចសាកសួរព័ត៌មានទៅកាន់លេខទូរស័ព្ទបន្ទាន់របស់នាយកដ្ឋានគ្រប់គ្រងជំងឺ រយៈពេល២៤ម៉ោង ៕