បរទេស ៖ បន្ទាប់ពីការតម្លើងអត្រាពន្ធសងសឹកគ្នាទៅវិញទៅមក ពេលនេះចិន និង អាមេរិក បានសម្រេចធ្វើការណាត់ជួបគ្នាដើម្បីការពិភាក្សា និងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយអត្រាពន្ធគយដែលបានតម្លើងដាក់គ្នាកន្លងមក មកនៅត្រឹមកម្រិតទាបមួយជាបណ្ដោះអាសន្ន ព្រមទាំងសម្រេចកំណត់ពេល ៩០ថ្ងៃ ដើម្បីចរចារគ្នាសម្រេចបន្ថែមនៅពេលខាងមុខបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxusifBluMb_sqseZWQR7aupuUDH0Va6OLVFSK30EKLL8kdYoW_Hxy7aNR5ZdYsGCtVISlkC90uE93tZRq18poA3Zi2Zk6V2wsaxVTmczvgr8M_YX9OCh1hXWUvHgLeNWvLN2vfCeekNTNe7_IF4-IvMxas69WnMrQnKgBdTFjSRTc0B37LLh1Wyg0PWHz/s1600/image_2025-05-13_10-56-30%20(2).png
យោងតាមសារព័ត៌មានបរទេស CNBC កាលពីថ្ងៃចន្ទ ទី១២ នេះ មន្រ្តីជាន់ខ្ពស់នៃប្រទេសហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺលោក Scott Bessent រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក និង លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីក្រុង Geneva ក្នុងការចរចាស្វែងរកដំណោះស្រាយលើបញ្ហាពន្ធគយខ្ពស់ ដែលបានធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ មានការខាតបង់យ៉ាងធ្ងន់ធ្ងរកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgd-_TWcf2ebLnFaGeWfPteoBUdVojOKHm_vJGHMLCAGQT9zyJxgjN6V0XqZ60JR5SMuXv8KC_jTj7Oyh_58vsTu9lXnFV5933o3m70wHHorqqIASPBXiGI9uSF-VtTHtxobdZZQ0f9LG7F2TR197E77PdkVrJuxnXTNFILK_n_MUTvfPBap-0vnI4aHX/s1892/image_2025-05-13_10-56-30.png
បើតាមលោក Scott Bessent បានថ្លែងប្រាប់អ្នកកាសែតថា ភាគីទាំងពីរ បានសម្រេចដាក់លក្ខខណ្ឌផ្អាកវិធានការពន្ធគយជាបណ្ដោះអាសន្នរយៈពេល៩០ថ្ងៃសិន និងបញ្ចុះពន្ធដែលបានដំឡើងដាក់គ្នាទៅវិញទៅមកចំនួន ១១៥ភាគរយរៀងៗខ្លួន។ ផ្អែកលើការលើកឡើងនេះ ដូច្នេះបានន័យថា អាមេរិកនឹងបន្ថយពន្ធចិនពី ១៤៥% មកនៅត្រឹម ៣០% រីឯចិនក៏នឹងទម្លាក់ពន្ធរបស់អាមេរិកពី ១២៥% មកសល់ត្រឹម ១០% និងកណត់អត្រាពន្ធនេះក្នុងរយៈពេល ៩០ថ្ងៃ នឹងចាប់ផ្តើមអនុវត្តនៅពីថ្ងៃទី១៤ខែឧសភាតទៅ។ ចន្លោះពេលនេះ ភាគីទាំងពីរនឹងបន្តការពិភាក្សាបន្ថែមទៀត ដែលអាចធ្វើឡើងនៅប្រទេសចិន ឬអាមេរិក ឬប្រទេសទីបី អាស្រ័យលើការព្រមព្រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6gALBB6d48uUiDEXG3dwiEAN0MSYS8wVCaxLg_9Rp14whM1kNhrGJ5xZjV0SBq6a2u31Jt4LMBhnz4JSA1LS0cjV2CWOZdWYs6OPwlOwJ3uxdmeZizrh99nJ4LkzMO7Vw0QfiRAVYfja_pvyvQOoJrF6pvcb_oc8Evs1RNrO07UfEKW5qwUxcMSHxBn-/s2560/image_2025-05-13_10-56-37.png

គួរជម្រាបថា ការពិភាក្សារវាងរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសចិន និងអាមេរិកនេះ បានចាប់ផ្តើមជាលើកដំបូង ដើម្បីបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាំងពីថ្ងៃទី ០៩ខែឧសភា ក្រោយដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដល់កម្រិតកំពូល ដែលនាំឲ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJbgqinsWKE9N2cZ1qZnfw4ltc-wkEG-byE-huDLPc847KQWScliBSHcvlmQMX2RQ3eWRt9gKQYG_PTpoOvT58uYV-QOz4NQXf7GcABw6WnykIfJZxVdgMdtDTyuWeEjCLLgWI8ImeyQCi7S_aE9pfrRpirnfInqUbBM9cQZXvMxfZeLR6NHySdR6ISLbw/s6000/image_2025-05-13_10-56-31.png

គួររំលឹកផងដែរថា ចាប់តាំងពីលោក Donald Trump បានឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកនៅខែមករាឆ្នាំ២០២៥ មក លោកបានដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនជាបន្តបន្ទាប់ សរុបចំនួន១៤៥ភាគរយ និងប្រទេសជាដៃគូរពាណិជ្ជកម្មផ្សេងៗទៀតជាច្រើន ដែលកត្តានេះបានជំរុញឲ្យមានការរង្គោះរង្គើរដល់សេដ្ឋកិច្ចនៃពិភពលោកទាំងមូល៕