តារាសម្តែង Amber Heard អតីតភរិយារបស់តារាសម្តែង Johnny Depp បានប្រកាសកំណើតកូនភ្លោះប្រុស និងស្រី នៅក្នុងរូបថតមួយសន្លឹកដែលបង្ហោះក្នុងថ្ងៃទិវាគុណម្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0o419d1Xf7yJG0XyE7NG3syVb_8jatOi3TC5p52HEXAyLbdnKLMnB22gfaYDB9fPFhcZ6VBVO-Qg-EvJvCA-t6grYfgVjoddgbSON6zyp_ZYwP7HSgdiHElcFdN7FUHIWGCf69d8cZunH9eLV2PAFBs1Mr7DyN1JvoDPCQ-ZGKNXqaK5CiD836gLgHuQ/s1020/image_2025-05-12_12-15-07.png
នៅលើ Instagram កាលពីថ្ងៃទី ១១ ឧសភា តារាស្រីរូបនេះបានបង្ហោះរូបថតជើងកូនៗ រួមនឹងសារថា «ទិវាគុណម្តាយឆ្នាំ ២០២៥ ជាឱកាសដែលខ្ញុំមិនអាចបំភ្លេចបាន ឆ្នាំនេះ សប្បាយចិត្តណាស់ ដែលខ្ញុំមិនអាចបញ្ចេញជាពាក្យពេចន៍បាន ខណៈដែលខ្ញុំអបអរភាពពេញលេញនៃគ្រួសារ ដែលជាអ្វីដែលខ្ញុំបានប្រឹងប្រែងកសាងអស់ជាច្រើនឆ្នាំ»។ ក្នុងនោះនាងបានចែករំលែកពីកូនភ្លោះទាំងពីរ និង បានរៀបរាប់ពីពេលដែលនាងស្វាគមន៍កូនដំបូងរបស់នាងកាលពី៤ឆ្នាំមុនតាមរយៈការពពោះជំនួសដោយហៅវាថាជាព្រឹត្តិការណ៍ដែល «ផ្លាស់ប្តូរពិភពលោករបស់នាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji4oQYlcw92h1EKGcA_oBaWjl238FBuo4Ir9Qann1Ax-czPmbMMLTa_xDB0x0NvbYuAY6-sXKUd8eaa7J7AiRAniSNzjyknVzdBg-71zOz-5w8RK_AetKgW0qcBwsjUh2TklOnqZikDzfiTKUkblrBytKaOA0-GIfWdlj3dMkQiRIUA0osYUa4pg7Kw-Gs/s1020/image_2025-05-12_12-15-07%20(2).png
តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំគិតថាខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ហើយឥឡូវនេះ ភាពរីករាយបានកើនឡើងបីដង។ ការក្លាយជាម្តាយទោលដោយខ្លួនឯង ទោះបីជាមានកូនលំបាកយ៉ាងណាក៏ដោយ គឺជាបទពិសោធន៍ដែលខ្ញុំដឹងគុណបំផុត ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងគិតគូរ។ ចំពោះអ្នកម្តាយទាំងអស់នៅទីនោះ ទោះអ្នកនៅទីណា ឬអ្នកបានអានរឿងនេះ – ខ្ញុំ និងគ្រួសារក្នុងក្តីស្រមៃរបស់ខ្ញុំ ចូលរួមទិវាអ្នកម្តាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8cmnYgk3anwTvirRRBbJWc3HeDhRRwyZZDHwn-8DybxDd0zR3pObvEgfGwE8mBicZsQc34SXNYLVt9cVO_bsNETyVY2991HaYBnJ0CGTVLTnXLWSRadLd1S90Jd8bTyNz-FVfvuXg2WYfZq8F23DDZGIv3vR9tOu5aZ3KtfyOdHqOmguEpgqx8y38jqX/s1500/image_2025-05-12_12-15-09.png

កូនទីពីររបស់ Amber Heard ត្រូវបានបញ្ជាក់នៅក្នុងខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ តារាស្រីរូបនេះមិនបានបង្ហាញថាតើនាងមានកូនភ្លោះ ឬថាតើនាងមានកូនតាមរយៈការពពោះជំនួស ឬវិធីធម្មជាតិនោះទេ។ អ្នកតំណាងម្នាក់បាននិយាយត្រឹមតែថា Amber Heard មានអារម្មណ៍សប្បាយរីករាយសម្រាប់ខ្លួននាង និងកូនស្រីរបស់នាង Oonagh និងមិនច្បាស់ទេថាកូនភ្លោះរបស់នាងកើតនៅពេលណា។ នៅពេលនាងមានកូនដំបូង Amber Heard បានរក្សាដំណឹងល្អជាអាថ៌កំបាំងអស់រយៈពេលជិត ៣ ខែបន្ទាប់ពី Oonagh កើតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09uwvIt_OSVjjP0jgIyD5PFF-tvviVMOwcScLP666FyKTK0nj1tYlOdUeLiShiOuQgLmEPxn_oHFmzFai09o94q0dQKzZ3thyphenhypheniIKlG8YE0wUpljjGQLI7F2CE_1v3TyJyDF2ixVHagqMOIQRaQM9aLFFYwe5yRNskj2xIS_xRvewmEWlD9Xi8ACXoBTdi/s1406/image_2025-05-12_12-15-10.png
Amber Heard មាន អាយុ ៣៩ឆ្នាំ ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតជនជាតិអាម៉េរិក។ បន្ទាប់ពីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍របស់នាង ប្រឆាំងនឹង Johnny Depp នៅចុងឆ្នាំ ២០២២ នាងបានចាកចេញពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសអេស្ប៉ាញជាមួយនឹងកូនស្រីរបស់នាង និងគូស្នេហ៍ស្រលាញ់ភេទដូចគ្នារបស់នាងជាអ្នកថតរូបដែលមានអាយុ៤៤ ឆ្នាំ។ យោងតាមប្រភពបានឱ្យដឹង ថា Amber កំពុងរស់នៅក្នុងតំបន់លំនៅដ្ឋានដ៏ធំទូលាយមួយក្នុងទីក្រុង Madrid ដោយរក្សារបៀបរស់នៅស្ងប់ស្ងាត់៕