តារាចម្រៀង លីម តិចម៉េង បានធ្វើឱ្យទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកអួលដើមកជាមួយលោកបន្ទាប់ពីរៀបរាប់ទាំងទឹកភ្នែកពីការព្យាបាលម្តាយរបស់ខ្លួនបើគ្មានលុយទេកាលពី១មួយឆ្នាំមុនម្តាយលោកលាចាកលោកបាត់ទៅហើយ។ ម្ចាស់ពានរូបនេះថាលោកសុខចិត្តបញ្ចាំផ្ទះមិនប្រើជីវិតឡូយឆាយក្នុងនាមជាតារាឡើយ។
.png)
តាមរយៈវីដេអូខ្លីមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាននិយាយដោយទឹកភ្នែកនៅលើឆាកប្រគំតន្រ្តីមួយថា «បើសិនជាគ្មានលុយទេ ម្តាយរបស់ខ្លួននឹងស្លាប់កាលពី១ឆ្នាំមុន ប៉ុន្តែលោកបានបញ្ចាំផ្ទះហើយមកដល់ថ្ងៃនេះម្តាយរបស់លោកមិនបានដឹងនោះទេ»។ តិចម៉េង បានបន្តទៀតថា លោកតែងតែនិយាយដាក់ម្តាយថា អត់អីទេទោះម្តាយមើលអស់ប៉ុន្មានក៏លោកមានលុយមើលដែរ។
តារាចម្រៀងរូបនេះ បានបន្តទៀតថា មានមនុស្សជាច្រើន ពួកម៉ាកស្តីឱ្យលោកថាហេតុអ្វីមិនប្រើជីវិតឱ្យឡូយឆាយ មិនប្រើជីវិតឱ្យអស់អស្ចារ្យក្នុងនាមជាតារាដោយលោកបានឆ្លើយតបទៅវិញថាលោកមិនមានទេ តែបើម្តាយរបស់លោកឈឺទោះលូនទៅច្រៀងដែរដើម្បីម្តាយរបស់លោកហើយមកទល់ថ្ងៃនេះម្តាយរបស់លោកជាបាន៨០%ហើយ។ តិចម៉េង ថាលោកសប្បាយចិត្តណាស់ទោះបីជាលោកអស់អ្វីក៏ដោយ លោកជំពាក់គេប៉ុណ្ណាក៏ដោយក៏លោកមិនខ្វល់ដែរ ជីវិតលោកវ័យ២៧ឆ្នាំលោកនៅតទៅមុខបានឆ្ងាយណាស់តែម្តាយលោកមួយទោះបីជាលីភ្នំមួយម្នាក់ឯងក៏ខ្លួនលី ហើយនៅប្អូនរបស់លោកមួយទៀត។

ជាមួយនឹងសម្តីប្រកបដោយភាពកតញ្ញូនេះ លីម តិចម៉េង បានបន្ថែមថា ឪពុកម្តាយទោះក្រលំបាកប៉ុណ្ណាក៏អាចជីវិតកូន១០ ២០នាក់រស់ ប៉ុន្តែមិនប្រាកដថាកូនម្នាក់ជីវិតឪពុកម្តាយរស់នោះទេហើយនេះជាការពិតក្នុងសង្គមសព្វថ្ងៃ។ ម្ចាស់ពានលំដាប់ពិភពលោកមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបាននិយាយនៅចុងបញ្ចប់សូមឱ្យចាកឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត ក្តីសុបិន បំផ្លាញជោគវាសនាគ្រប់បែបយ៉ាង៕










