Home Blog Page 476

នរិទ្ធ ឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រចោ.ទសួរថា យូហៃ និង ហ្សាណា ស្រលាញ់គ្នាមែន?

0

ទំនាក់ទំនងរវាងស្រីស្អាត រ៉េត ស៊ូហ្សាណា និង យូហៃ ជាម្ចាស់ពានកម្មវិធីប្រលងចម្រៀង រ៉េប តែងតែត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់និងចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់ អ្នកទាំងពីរខណៈអ្នកគាំទ្រជាច្រើនពិតជាចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ក្នុងជីវិតពិតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eqQKM0CgfFGmSio14y_DVQzOkpUdrGTfM03EUSw1STBUuoZXy9q8Ff3m83ODIRbbE609fc2KsLbd_xDDFs6lDahEiKINXutkU9q-pyFCHGtC_ZnBFOs52qE8UUKeT9llQlfUqsKWq2scKyMWBhoDgZkg8lQs5y4b6weW_ueRNL5IOsxR9RrjYDc8iQ8H/s2048/image_2025-07-11_09-14-36.png

យ៉ាងណាមិញចាប់តាំងពីមានពាក្យចចាមអារ៉ាមនិងការផ្គូរផ្គងរវាង ហ្សាណា និង យូហៃ មកតារាចម្រៀងទាំងពីរពុំបាននិយាយប្រាប់អ្នកគាំទ្រឱ្យដាច់ស្រេចនោះទេ ប៉ុន្តែនៅតែ បន្តសកម្មភាពយកចិត្តទុកដាក់ចំពោះគ្នា។ លើសពីនេះតារាចម្រៀង នរិទ្ធ ឧស្សាហ៍ ញ៉ោះអ្នកទាំងពីរខ្លាំងណាស់ដូចជាបង្ហាញការស្និទ្ធស្នាលទៅកាន់ ហ្សាណា ហើយនិយាយឌឺដងទៅកាន់ យូហៃ ដែលជាអតីតកូនក្រុមរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZW6xE_G8SNNe2ry34laCqeXbPdgdec143fx1Vy2tnwJJpLk9dAVaoxdBKRlvtYYmTOHowpyS7Ja0CFy2k67EIVmpRQgJdEj2ygVBepVInNUbOKLro0DPpVcFwZY6cmS7jZVTz6NIA0YWWP9oYBwc3p6aoWMk0Az2BCI-lpYh9PulYZD-Woaq-DlQJaF1/s1280/image_2025-07-11_15-20-55.png
សកម្មភាពក៏ដូចជាក្រសែភ្នែករបស់ យូហៃ ទៅកាន់ ហ្សាណា គឺពិតជាបានធ្វើឱ្យមនុស្សជាច្រើនអត់សង្ស័យមិនបាននោះទេថាលោកមានចិត្តទៅកាន់តារាចម្រៀងស្រីរូបនេះ។ ហេតុតែចង់ដឹងពីទំនាក់ទំនងពិតប្រាកដរវាង ហ្សាណា និង យូហៃ អ្នកគាំទ្រស្រាប់តែបានចោទសួរទៅកាន់ នរិទ្ធ នៅក្នុងការ Live តែម្តងហើយតារាចម្រៀងរូបនេះក៏បានឆ្លើយតបវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfhuGO-RgoBdlODalYnye4quAPGuVQyVgLu-uZlzYJ5NBc7cWgC1HCD3yyuJkV52V2pekx5UylSjvftmWe233WGPJe67Se7sRiGMZIKhaiJj3tTC1wy6ZwVLIFlEp_n4ioOFtwSIT06x-rsxnhsrfxSg1jey6Qm99Qk3PHB_Fa0GK_FZaAdWHzUkezVKt/s2048/image_2025-07-11_09-14-29.png

តាមរយៈការ Live កាលពីពេលថ្មីៗនេះនៅលើគណនី Instagram អ្នកគាំទ្របានសួរតារាចម្រៀង នរិទ្ធ ថា យូហៃ ស្រលាញ់ ហ្សាណា មែន? សំណួរនេះ នរិទ្ធ បានឆ្លើយតបទៅកាន់អ្នកគាំទ្រថា «ខ្លួនមិនឱ្យពីរនាក់នេះស្រលាញ់គ្នានោះទេ លោកនឹងធ្វើជាអ្នកជ្រែតជ្រែក ធ្វើជាជនទី៣»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSfTYw-596_Xr2xRcvskMItvt82E25PNPMr-dYSlT3LSZX3a24iJvMRwfswekMAFHaLBl0DZz_qJ7_hvt7ClkMx9c12QY_QQpE5aIhm5X_KPZcjZE120GtaItSoItdSSnlIhOZmExqY1Yvf5SgWUw86uKng6bIPBPQud3O3Zuq9VnM2PODwrp6tQJl4U0c/s2048/image_2025-07-11_09-14-31.png

ចម្លើយរបស់តារាចម្រៀង នរិទ្ធ គឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេចំពោះសកម្មភាពរបស់ លោកកន្លងមកដែលបាននិយាយលេងសើចឌឺដងទៅកាន់ យូហៃ។ ទោះបីជាមិនទទួល បានចម្លើយច្បាស់លាស់ពីតារាចម្រៀង នរិទ្ធ ពីទំនាក់ទំនងរបស់ម្ចាស់បទ «2AM» ក្តីប៉ុន្តែអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញការសប្បាយចិត្តរាល់ពេលឃើញ យូហៃ និង ហ្សាណា មានទំនាក់ទំនងល្អជិតស្និទ្ធគ្នាបើទោះបីត្រឹមតែជាដៃគូសហការ តារារួមទ្រនំ ជា មួយគ្នាក៏ដោយ។ ប៉ុន្តែប្រសិនជាអ្នកទាំងពីរពិតជាស្រលាញ់គ្នាមែនគឺកាន់តែធ្វើឱ្យអ្នកគាំទ្រ ដែលបានគាំទ្រឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍កាន់តែសប្បាយចិត្តទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5u8NfutoCCEqaRA7fsPPZyHtqh0RQvAjc4ZQxvkBqLhNSbv2AeYjI1hnyAiGEHlIQgIxUD8m2ckTeavYQYOpmqUEoq9j8tYzw8gjlHJOSF_VmnHbIdw5sWOBcXwoaNmcryxo5m6GsDx9EzEr-m98a64lJ_oQu3T_KUTyDvaDkS4snWGyRPslXEz3ot7z/s2048/image_2025-07-11_15-20-55%20(2).png

គួរបញ្ជាក់ផងដែរថា នាពេលឆាប់ៗខាងមុននេះតារាចម្រៀងក្នុងទ្រនំបារមីក៏ត្រៀមចេញទៅសម្តែងនៅឯសហរដ្ឋអាម៉េរិកផងដែរ៕

 

ពីជីវិតក្រលំបាក មកជាជីវិតធូរធាមួយរំពេច! រឿងពិតរបស់លោកពូ អៀន​ តាំង និងរង្វាន់ ២០ លានរៀលពីស្រាបៀរគ្រុឌ

0

សឹងមួយជីវិតរបស់លោកពូ អៀន​ តាំង មិនដែលនឹកស្មានថាខ្លួនអាចកាន់លុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ២០,០០០,០០០ រៀល ត្រឹមមួយពព្រិចភ្នែកនោះទេ! លោកពូ អៀន​ តាំងដែលជាកសិកររស់នៅខេត្តត្បូងឃ្មុំ ធ្លាប់ជួបការលំបាកខ្លាំង រស់នៅក្នុងខ្ទមធ្លុះធ្លាយ រកព្រឹកខ្វះល្ងាច ថែមទាំងជំពាក់បំណុលធនាគារទៀតផង។ តែពេលនេះ ជីវិតលោកពូបានផ្លាស់ប្តូរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4QfWc4mTMU8tokDEypARvI78tUn9r_ZA7FnClPxoE_u0fABhoLDUFeDpzQXa0FATM3163dyN-iMmxqy4Uq_mSYqq3X_yDiuUR99jspwj2SienLpaYXjPXWPKC_XHMXjbtQf_s-HInI4ok4FGYr5xX7FocYUOaKpyQt5h7BPe7mTBCz6UEx3KIZA6YxRv/s2048/photo_2025-07-11_09-07-31.jpgអ្នកភូមិ និងមហាជនទូទាំងប្រទេស បានសម្តែងការរំភើប និងត្រេកអរជំនួសលោកពូ អៀន​ តាំងយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា លោកពូបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ២០ លានរៀល ពី ស្រាបៀរគ្រុឌ! អ្វីដែលពិសេសជាងនេះ ក្រុមការងារស្រាបៀរគ្រុឌ បានដឹកជញ្ជូនរង្វាន់ដ៏ធំនេះទៅប្រគល់ជូនលោកពូដល់គេហដ្ឋានផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIDh3k5KPaJ1tzsnHf-SMc_3jMCvbxWc5NmXbuCfyN3tfEhvqobuBM-ITOPUXeNq29sQa2PRUOHOI2TVzcXCcqMNy5BiMN0eBKD6MnJg5_IA39XHCrv7NgJd6wzXjKmzAejeHdlTsHeb29wdG3POfQeIrzd3Sq90h2oVK5KTVMEUqG1ElPUqbGs-HR5Sx/s4032/IMG_6727.JPGគ្រុឌ មិនត្រឹមតែផ្តល់ជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនរាល់ថ្ងៃ។ អតិថិជនជាច្រើនទូទាំងប្រទេសបានទទួលសំណាងឈ្នះរង្វាន់ជាច្រើន មានដូចជា៖ រថយន្តភីកអាប់ជាច្រើនគ្រឿង ម៉ូតូស៊េរីថ្មីរាប់ពាន់គ្រឿង និងទឹកប្រាក់រាប់ពានលានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-9IbLWb_O_YOxs2mRXp7LbmtjoCeBT_UXej2sa-mNnoBNKqkDNane3uGWX5GvoUFDyhGwKz5Igu8vO019Y4swagjJZzlUD2gExB5cfUNjjvYpEhyFdwm32ZBmmDwKr9ZAFZXMXSk4RBal6mgB0ZU6ROkYQ8jXAtnLageFBwSn5nhDYNPPenBKt2XLdcg/s4032/IMG_6733%20(2).JPGក្រុមការងារ គ្រុឌ តែងតែធ្វើដំណើរយ៉ាងមមាញឹក ដើម្បីដឹកជញ្ជូនរង្វាន់ជូនដល់គេហដ្ឋានម្ចាស់រង្វាន់ដោយផ្ទាល់ដៃ មិនថាជិត ឬឆ្ងាយឡើយ។ រង្វាន់ពី គ្រុឌ ពិតជាបានជួយសម្រាលបន្ទុកជីវភាព និងផ្លាស់ប្តូរវាសនាដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់យើងពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9AHH-evaYElXURvXXZYEkWK9zOheqAp5qNo4QjFVpmWPE7CQh3E-5UCbXS4Gs2Gpumn8KVTN7hAqk-d3uf7ueXlXltYG-K9zE4GdHcKUIBSLOKRPh2UctDBMnCaiwt37rkhqSTBCbsErJ6rvfO3rhiMAymWqiwqcElaKkKjwlFvDoc_5Zg4lFTxcy3vk/s4032/IMG_6746.JPGតើអ្នកចង់ក្លាយជាអ្នកមានសំណាងបន្ទាប់ដូចលោកពូ អៀន​ តាំង ដែរឬទេ? កុំបង្អង់យូរ! បន្តគាំទ្រ ស្រាបៀរគ្រុឌ ថ្ងៃនេះ ដើម្បីឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf5OkrW_AoxTjIRh-YFmHWCdG52mbdVKFZm9muNpbt0iPDNMgasfTvH726D6eA2f_fVWXRKh_I1yyi4v7BrElXOiC9PyUNWTtKC88baQOkvMLU9WdX9c4ZJPpXr4EM3JUKSinMMN9JerwMM_K030j7Jf59wuf-Vpih9NShpsiMAhp4TP0NNoSj3BfDICZt/s4032/IMG_6755.JPG

ចិន ត្រៀមខ្លួនចូលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

0

រដ្ឋាភិបាលចិន បានបង្ហាញឆន្ទៈក្នុងការជួយដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងជំនួបជាមួយភាគីថៃ នៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងយ៉ាងថា៖”ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និងយុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ”។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា៖”ប្រទេសចិន បានស្នើចូលរួមដើរតួនាទីស្ថាបនាក្នុងការគាំទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ”។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបថា៖”កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃនៅឡើយនោះទេ ខណៈកាលនោះជប៉ុនបានស្នើសុំចូលខ្លួននៅកណ្តាលជាអ្នកដោះស្រាយ”៕

គួរបញ្ជាក់ថា ភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ បានកើតឡើងខ្លាំង ក្រោយពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ៕

G-Dragon ប្រកាសលុបចោលការប្រគំតន្រ្តីនៅប្រទេសថៃតែម្តង

0

បន្ទាប់ពីប្រកាសពន្យារពេលការប្រគំតន្រ្តីរបស់តារាចម្រៀង G-Dragon នៅឯរាជធានី បាងកក ប្រទេសថៃ ពេលនេះការប្រគំតន្រ្តីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺមិនបានពន្យារពេលទៀតនោះទេប៉ុន្តែគឺបានប្រកាសលុបចោលតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM866btsIwtre42qDpYpKDFVTGs7DvEGkldZ4FZ1Lqt6E4o5otNlZrG-bcQOLkogoCGiscEfHj2r3zCEc1Iw09M6FhT2OvzCua_wEp9kPaVRjHeBw9xfcfdF9kYtIn7VM70qyikURPd5eG2G3B0cVkiQ4mR1vveUTdHCl80KFH2zLE2PlBwFyu10ozrXOH/s973/image_2025-07-10_15-35-57.png

អ្នករៀបចំការប្រគំតន្ត្រីរបស់ G-Dragon AEG Presents Asia បានប្រកាសនៅថ្ងៃទី១០ ខែកក្កដា ថា កម្មវិធីដែលបានគ្រោងទុកដំបូងនៅថ្ងៃទី ២ ខែសីហា នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ត្រូវបានលុបចោលដោយសារតែ «កាលៈទេសៈដែល មិនបានមើលឃើញទុកជាមុន»។ ក្រុមហ៊ុនបានចេញធ្វើការសូមទោស ចំពោះការរអាក់រអួល និងការខកចិត្តទៅកាន់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDhs0t4YUWSnKkkgW5v2lGYc0VZYuwGBB0ei3ZaFG7iiE0g3lI1ITnwrMe66ij2vIYHpGFzafUeqm_SayC2D9fbDV7tvjZX_6m_J5BOxKlGwVy3I5w6-GNc73rmq-jdFtlaC-g_h6fxE9qfD2oZTYXmsDZoTWCktkn-eJjN8XoAMC5Gk_34ID6YTVlScb/s1819/image_2025-07-10_15-35-58%20(2).png
កាលពីថ្ងៃទី៧ កក្កដា អ្នករៀបចំកម្មវិធីប្រគំតន្រ្តី G-Dragon បានប្រកាសពីការពន្យារពេលរៀបចំកម្មវិធីនៅក្នុងទីក្រុងបាងកក ប៉ុន្តែពេលនេះហ្វេនត្រូវខកចិត្តទាំងស្រុងព្រោះតែការប្រគំតន្រ្តីត្រូវលុបចោលតែម្តង។
ទោះបីខាងអ្នករៀបចំការប្រគំតន្រ្តីរបស់ G-Dragon បានបង្ហាញហេតុផលថា «កាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន» ក្តី ហ្វេនៗមួយចំនួននៅតែគិតថានេះជាហេតុផលមិនគ្រប់គ្រាន់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghAuWIiRpAvGkNgaE5AGQTd9kWMCH9Z6qv_3FfnBlNhW2AhclNI4nL9J-usUM5GLRb51Zhb_TK4v8T7SA_38Yj2ELeewUVA-fuyyJknsVVrLih-NIpabsM9NT_6igQYfODFuslEtZh8SAf_O-DGqI_FO3zsy73LbxOiO4QThG6_jEp_fUUDtuOGmluEOwf/s997/image_2025-07-10_15-35-58.png
ការលុបចោលនេះបានធ្វើឱ្យអ្នកគាំទ្រមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដែលភាគច្រើននៃអ្នកទាំងនោះបានលើកឡើងពីការព្រួយបារម្ភរួចមកហើយអំពីការចាត់ចែងរបស់ Galaxy Corporation នៃដំណើរទេសចរណ៍ជាពិសេសទាក់ទងនឹងការ លុបចោលនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQWqOCpKZ5Ry0YZINuMpaIOIgmPzo_w2fhJ8bIxydu0gc5UV5fTpfkjX3y_Wo0FLyvj57ITmmvP8i95TvojtWSQpbxADEsTmxBGQ8kJbOkKNonEAFjY4mF3TiZZTrPvikHfmhjrQ9CVrk1jyTw72wrweizx2QYctdEZc-3EldggCSVp9CnqDvuXIRbhIU_/s1440/image_2025-07-10_15-36-02.png

អ្នកគាំទ្រមួយចំនួនក៏ចោទទៅលើក្រុមហ៊ុនរបស់តារាចម្រៀងរូបនេះដែលរៀបចំមិនបានល្អ ពុំមានបទពិសោធន៍លើវិស័យតន្រ្តី ធ្វើឱ្យការប្រគំតន្រ្តីរបស់សមាជិក Big Bang រូបនេះជួបនៅស្ថានការណ៍រអាក់រអួល។ យ៉ាងណាបើងាកទៅកាន់ស្ថានភាព នយោបាយប្រទេសថៃមានភាពវឹកវរយ៉ាងខ្លាំងអាចធ្វើឱ្យភ្ញៀវទេសចរព្រួយបារម្ភពី សុវត្ថិភាព ដោយសារតែបញ្ហាអសន្តិសុខក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCzRKYsb_oKadtphrj9jRSzJSCpWkjCVgLuiWfl7Afv_cqpx_BxwgWMHZxPbyQ_6DX1hxVx0FhPD8ube1v1VM_NUHxlKpSybG0qy2I6OM-s_eSxmR3aCGHWRwwkyyGDdkm5ePi9lZFL9iZiu4Y8s7rkD3MEk41f_aGt_qJh5BOoLaMCho1Ox2_T7SM8SE5/s2048/image_2025-07-10_13-05-47.png

ការប្រកាសលុបចោលការប្រគំតន្រ្តីរបស់ G-Dragon ប្រទេសថៃក៏នឹងរងការខាតបង់ដូចគ្នាព្រោះរាល់ពេលមានការប្រគំតន្រ្តីពីតារាល្បីនឹងជួយជំរុញសេដ្ឋកិច្ចជាតិតាមរយៈទស្សនិកជនដែលចូលរួមព្រោះអ្នកចូលរួមនឹងចំណាយលើការស្នាក់នៅ ធ្វើដំណើរ និងចំណាយលើថ្លៃអាហារជាដើម៕

ដឹងអត់ថា ទម្លាប់បន្ទោបង់របស់អ្នកអាចបង្ហាញពីសុខភាពរបស់អ្នកបានយ៉ាងច្រើន

0

“តើជាទូទៅអ្នកបន្ទោរបង់ញឹកញាប់ប៉ុណ្ណា?” សំណួរនេះ ស្តាប់ទៅហាក់ដូចជាសំណួរធម្មតា ប៉ុន្តែចម្លើយរបស់អ្នកអាចបង្ហាញបានច្រើនយ៉ាងអំពីសុខភាពទូទៅរបស់អ្នក។
ការសិក្សាថ្មីមួយបានរកឃើញថា ការទៅបង្គន់បន្ទោបង់ប៉ុន្មានដងក្នុងមួយថ្ងៃអាចបង្ហាញពីសុខភាពទូទៅរបស់អ្នក។ អ្នកស្រាវជ្រាវបានពិនិត្យអាកប្បកិរិយាទៅបន្ទោបង់របស់មនុស្សលើស ១,៤០០ នាក់ ដែលមានសុខភាពល្អជាធម្មតា ហើយបានរកឃើញទំនាក់ទំនងរវាងភាពញឹកញាប់ក្នុងការទៅបង្គន់ ជាមួយសុខភាព ដូចជា បាក់តេរីក្នុងពោះវៀន សារធាតុគីមីក្នុងឈាម និងសម្ពាធលើសរីរាង្គមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvOuQSNJ3jxKbyn60T0bYAhK2-IhJGCxj4gRq8YH3maK2m64pjtnaQaT_FoyY48zori0aqiXADxuxmfJ8RPx6ryYs9340e0gtlUFSHpfnLhg3sWQT_DaUVcqccWekwaHNzAzdVfxuVNk2XriuUNC-4cag0oGzgmIbiCrYvWoeA7krb7jV2_i48rU40dgP/s1280/photo_2025-07-11_09-02-07%20(2).jpg
ជាធម្មតា ការទៅបង្គន់ ម្តងឬពីរដងក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិតល្អបំផុត។ ក្រុមមនុស្សដែលមានទម្លាប់នេះ មានន័យថា បាក់តេរីល្អក្នុងពោះវៀនមានស្ថេរភាពល្អ ហើយសារធាតុគីមីក្នុងឈាមក៏មានសភាពល្អដូចគ្នា មិនមានសញ្ញាណបង្ហាញពីសម្ពាធលើថ្លើម និងតម្រងនោមឡើយ។
កម្រិតនេះត្រូវបានគេហៅថា ” តំបន់ Goldilocks” មានន័យថា មិនញឹកពេក ក៏មិនយឺតពេក គឺល្មម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9B-4rVhiRvqmDMnesheuUU7IljBj1VX2G3yjbKKWpNp6K8VeiaRyqqIzpS7paEVAediYDV49naRpp1lhzATjspRRr8LiODh4d2ksjcopgeRMEKz9iJ-fF5YQSTyNxkAazIiAP7TZ9GGtS10Nob2gIcGDQHl_lT9jvGs37pv_EVI6R4kQHdYTw1h-1ZiGy/s980/photo_2025-07-11_09-02-07%20(3).jpg

ចំណែក អ្នកដែលទៅបង្គន់ត្រឹមតែ ១-២ ដងក្នុងមួយសប្ដាហ៍ ត្រូវបានចាត់ទុកថា ទល់លាមក។ ការសិក្សាបានរកឃើញថា បាក់តេរីក្នុងពោះវៀនបានចាប់ផ្តើមបំបែកសារធាតុប្រូតេអ៊ីន ជំនួសឲ្យបំបែកជាតិសរសៃឬស្ករ។ ម៉្យាងទៀត វាបានបង្កើតសារធាតុពុលដូចជា indoxyl-sulfate និង p-cresol sulfate ដែលជាសសារធាតុពលបង្កហានិភ័យដល់តម្រងនោម ហេតុនេះនៅពេលសារធាតុទាំងនេះបានលេចឡើងនៅក្នុងឈាម និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់តម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhphyphenhyphen0CN6Eoc-gX2trL1Xm8n_0ngiaRtTI9QiZqRqbfOIvtjCMLB2ZnlQMheZamLaQR67n1YHDSpoB4ljbTI-ff2OP04gOwfK7H7zGOTyvlYfrhYMbmOEeisyHnk-2Xf0_SE7rWsgFjiadU4lOaer8o8MZqP2Srcgtt4uCQcnq0JKEVhBr5I537Jz6H2m/s1020/photo_2025-07-11_09-02-07%20(4).jpg

រីឯអ្នកដែលទៅបង្គន់ញឹកញាប់ ប្រហែល ៤ ដងឬច្រើនជាងនេះក្នុងមួយថ្ងៃ ក៏មានបញ្ហាដែរ គឺបាក់តេរីក្នុងពោះវៀនផ្លាស់ទីខុសទីតាំង ធ្វើឱ្យមានការរលាក និង ថ្លើមមានសម្ពាធ ដែលនេះជាសញ្ញាថាប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ផ្តើមដំណើរការលឿន ឬខ្សោយពេក ទៅលើការបំបែកអាហារ ហើយស្រូបយកសារធាតុចិញ្ចឹមមិនបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCVrp2aOTVxzTdAdAnzdwCA_AVA_2YsBIuvoCsQtQlBStxflLilUVD_lBSqt7_MJHgUlfOSQIYMOWl0yx-VnEJgdH3bW60wrF1CRUNv0T8YXg61IFLEdLe28nX7mtvXdPgYA189c5L8TGEdRWUfRf0BxTrhjt8drDX9vFDwhyphenhyphenEzRTxbuu2YtB3R9C_fn4/s1024/photo_2025-07-11_09-02-07.jpg

ក្រៅពីនេះ ការសិក្សាក៏បានរកឃើញថា ទាំងអាយុ ភេទ និងទម្ងន់សរុបនៃរាងកាយ ក៏អាចជាប្រភពនៃការប្រែប្រួលក្នុងទម្លាប់បន្ទោបង់ផងដែរ។ ជាពិសេស បញ្ហាទល់លាមក ឬរាគ តែងតែឃើញភាគច្រើននៅជាមួយមនុស្សវ័យក្មេង ស្រ្តី និងអ្នកដែលមានទម្ងន់ស្រាល។ ទោះបីជាកត្តាទាំងនេះជាផ្នែកមួយ ប៉ុន្តែវាអាចជាជំហានដំបូងនៃការបង្ហាញពីបញ្ហាសុខភាពខាងក្នុង និងកម្រិតសារធាតុពុលនៅក្នុងខ្លួនបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6L_tUsL8ofCXhDnk6rwAf78zr2CzmTX6a7BQDmILp4bUdGYCQE_5XUvEZR5rAmQWhYLH7xpB2_5fsGCajyWNfvX9ff8s7FcVBsl3tnAuD7mllh5wQ1bheHtdkD5DH2WDJVys4g0WupuqrbgFRYr-1LTNmxb4XNoLIirVULYO8VxICVqD4mAHX-lsXvqqW/s642/photo_2025-07-11_09-02-08.jpg
ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យទម្លាប់នៃការបន្ទោបង់របស់អ្នកត្រឡប់មកធម្មតាវិញ គួរមានទម្លាប់រស់នៅដូចខាងក្រោម៖

-បរិភោគ ផ្លែឈើ និងបន្លែ ច្រើន
-ទទួលទានអាហារមានជាតិសរសៃ (Fiber) ល្មម
-ផឹកទឹកឲ្យបានគ្រប់គ្រាន់
-និងព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ។

សរុបមក ការបន្ទោបង់មិនមែនជារឿងសម្ងាត់ប៉ុណ្ណោះទេ តែវាអាចជាសញ្ញាបង្ហាញអំពីសុខភាពខាងក្នុងរបស់អ្នក។ ប្រសិនបើអ្នកសង្កេតឃើញថាអ្នកបន្ទោបង់តិចពេក ឬញឹកញាប់ពេក គួរតែពិនិត្យមើលលើរបបអាហារ ការផឹកទឹក និងលំហាត់ប្រាណរបស់អ្នក។ ប្រសិនបើបញ្ហាដែលកើតមានមិនបានធូរស្រាលទេ ការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុត៕

ឥទ្ធិពលសំណាញ់មេឃកម្ពុជា ដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំង

0

កងយោធពលខេមរភូមិន្ទកម្ពុជា បាននាំយកប្រព័ន្ធការពារដែនអាកាស KS-1C រយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយពីប្រទេសចិន។

KS-1C ជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលត្រូវបានអភិវឌ្ឍជាកំណែឱ្យល្អជាមុន ចេញពីមីសុីលHQ-12។

វត្តមានមីសុីលKS-1C ត្រូវកម្ពុជាដាក់បង្ហាញអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្រោយការធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពរំដោះប្រជាជនចិន។

ប្រព័ន្ធមីស៊ីលនេះ អាចបាញ់ចេញក្នុងចម្ងាយអតិបរមា ៧០គីឡូម៉ែត្រ និង ចម្ងាយអប្បបរមា ៧គីឡូម៉ែត្រ។

គោលដៅចម្បងរបស់មីសុីលនេះ គឺបាញ់ទម្លាក់យន្តហោះ, ដ្រូន និងមីសុីល Cruise ដែលច្រើនបំពាក់នៅលើនាវាចម្បាំង។

កាំជ្រួច KS-1C របស់កងទ័ពកម្ពុជា ត្រូវបានបំពាក់លើរថយន្តដឹកទំនិញធុនកង់៦ ដែលផលិតដោយប្រទេសចិន ភ្ជាប់ជាមួយរ៉ាដាH-200 ដែលអាចមើលឃើញក្នុងរយៈចម្ងាយ១២០គីឡូម៉ែត្រ៕

ឈ្វេងយល់! ពីប្រវត្តិប្រព័ន្ធផ្លូវដែកនៅកម្ពុជា

0

ប្រព័ន្ធខ្សែផ្លូវដែកនៅកម្ពុជា បានចាប់ផ្ដើមអភិវឌ្ឍលើកដំបូងនៅសម័យអណានិគមបារាំង តែក្រោយមកដល់ក្នុងសម័យសង្គមរាស្រ្តនិយម បញ្ហាសង្គ្រាមក៏បានកើតឡើង បណ្ដាលអោយការអភិវឌ្ឍផ្លូវដែកនេះ មិនសូវមានរីកចម្រើនទៅមុខ។

នៅកម្ពុជាមាន ផ្លូវដែក ២ខ្សែកំពុងមានចរាចរណ៍ គឺខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង ដែលមានប្រវែងសរុបប្រហែល ៦៥២ គីឡូម៉ែត្រ។

ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងដោយរដ្ឋអំណាចអាណានិគម នៅឆ្នាំ១៩២៩ មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ។

ខ្សែផ្លូវភាគខាងត្បូងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦០ ដល់ឆ្នាំ១៩៦៩ ដោយឆ្លងកាត់ខេត្តតាកែវ កែប កំពត និងព្រះសីហនុ ក្រោមស្នាព្រហស្ថព្រះករុណា ព្រះបាទនរោត្តមសីហនុ នាសម័យសង្គមរាស្រ្តនិយម។

ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានស្តារផ្លូវដែកទាំងពីរខ្សែ ដោយចំណាយថវិកាសរុបប្រហែល ១៦០ លានដុល្លារ៕

មីយ៉ាន់ម៉ា បដិសេធទីម័រមិនឱ្យចូលជាសមាជិកអាស៊ាន

0

មីយ៉ាន់ម៉ា បានប្រកាសយ៉ាងដាច់អហង្ការ ដោយបដិសេធមិនឱ្យប្រទេសទីម័រក្លាយជាសមាជិកអាស៊ានទី១១ នៅក្នុងខែតុលាខាមុខនេះ។

យោងតាមលិខិតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដាក់ជូនប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជាក់ថា៖” ប្រសិនបើរដ្ឋាភិបាលទីម័រឡេស្តេ នៅតែបន្តបំពានលើគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ យើងត្រូវតែបដិសេធដាច់ខាតរាល់ការពិចារណាក្នុងការផ្តល់សមាជិកភាពអាស៊ានដល់ទីម័រឡេស្តេ”។

មីយ៉ាន់ម៉ា បានស្នើឱ្យប្រទេសជាសមាជិកអាស៊ានផ្អាកការពិចារណាលើនីតិវិធីទាំងអស់ រហូតទាល់តែទីម័រឡេស្តេកែតម្រូវគោលនយោបាយរបស់ខ្លួនចំពោះប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីខែឧសភាកន្លងទៅ ប្រមុខដឹកនាំអាស៊ាន បានទទួលស្គាល់ទីម័រឡេស្តេជាសមាជិកទី១១ នៅចុងខែតុលា ឆ្នាំ២០២៥ ខាងមុខ៕

 

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដែគូប្រកួតខ្លួនបានដែរឬទេ? ជួបគ្នាឆាប់ៗនេះ!

0

អ្វីដែលអ្នកគាំទ្រថ្នាលគុនខ្មែរកំពុងចង់ឃើញកីឡាករថ្នាល វី-អាកទីវគុនខ្មែរ ប្រកួតលក្ខណៈអន្តរជាតិនោះ ពេលនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅ DEWAN DATO AHMAD RAZALI ហើយ ដើម្បីត្រៀមប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយកីឡាករម៉ាឡេស៊ី នោះគឺកីឡាករ រិទ្ធី គីងកុង និងកីឡាករថ្នាល វី-អាកទីវគុនខ្មែរ ៥រូប បានត្រៀមរួចរាល់សម្រាប់ការប្រកួតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLf6HNna6EdQ4fZ4iVBkIdQMvSJFOOhJv-3aLuaDvldGUK5RuAvB4zBukma8wMYxT6bzHgm3ShWkoRU9KX0F5VxiAzG-RAZV_EOAvar3Drlo2AXBaTjBaXcXvFfQzfLPEdhQnJmd6OipJHsPAq4J5b7Ru-0rZTA79v7erK2qhcpuSuq2oDG8mor5ThEYMN/s1330/V-Active-Thnal-Poster-22-Fight-Card.jpg

សម្រាប់កីឡាករ រិទ្ធី គីងកុង នឹងបន្តជួបដៃគូប្រកួតដែលមានសមត្ថភាពមិនអាចមើលស្រាលបាន វាក៏ជាការលំបាកមួយសម្រាប់ គីងកុង ប៉ុន្តែសម្រាប់កីឡាករថ្នាលម្នាក់នេះ មិនដែលភ័យខ្លាចគូប្រកួតនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIvt-9t5D832AGAV-IAAlHbb4kzpwd1397G3L3yUDXHlPtXSN3vHWaSdsz340utSNowHwB9sHUFGIYdYnnlD5W87HEy3dB9YVCtwupP0UzPz-U5qdhOOrRxhHlfhuS21kwkl_Yc4kHg8Eh5f96gNhzivn1QfLqG5nNMdfoUZ0XoSrAzl1omfzoFji0eFup/s4000/20250710_074512.jpg
តើការប្រកួតនេះ រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដែគូប្រកួតខ្លួនបានដែរឬទេ? អ្នកគាំទ្រជឿជាក់លើ រិទ្ធី គីងកុង ថាអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0jRXqwzYcVF0Omc5XFANAruCf_eo6fJkJ6_6pffU7XDKi9hGhkyZvWFN_jVlwGkJzMLmbs5g0BGgOy9P0g-v-PEqynmEg8YEo6fAGpmfFOrwx2X8JVUz0_4X4tbA89rTjov3A5ST_tiyr3rHG4FqlhUxtw3u4QEeuql3IJteDvL51dPYl0e0Ykg4iq_Xr/s1401/V-Active-Thnal-Poster-12-To-Malaysia.jpg

ជួបគ្នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ រសៀលតទៅ ទីតាំងប្រកួត KAMPUNG MELAYU AMPAN,G8000. AMPANG JAVA, SELANGOR,MALAYSIA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdjNN1PdmVp0ofDobQJP3gebHhdx3kZgTZ16LuWuFoEUAF4YXBmROD4GFLM6Rub10ZSSWPEQncy75bW7tThOsB9Y430A1rgDMbqDSFpWJlTwc9012hwMFmP2usBqaaQX9GwpZn61qAso2ykUlyDzlxOeArmhaE1j03Jns3oAUCozKzGA10oz-9PilkBInI/s1401/V-Active-Thnal-Poster-24.jpg

ភេសជ្ជៈកីឡា វី-អាកទីវ ជាជម្រើសសម្រាប់សុខភាពកីឡាករគុនខ្មែរ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ។ ផ្សាយផ្ទាល់៖ ផេកផ្លូវការ VBL Sports គាំទ្រគុនខ្មែរជាមួយ វី-អាកទីវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkJt9QW4jg5zAt6Tcn4eMeglnYtZXcqs5fjQIf7FG98j58XhX0qSLvU3BEtblXa-z_v01ZqtSgdQ1e4gSxLaLY2EqXMtFLAP1eYohM5uZ20r2X6C4EULP1hoNjZzzFMd70ci6YBONSP3TvV60lN_X8iwxspdYMPsZUHCP1CeneS650c0d_pjZLc_VoY3Gx/s1401/V-Active-Thnal-Poster-17-To-Malaysia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitIIoRkjUSlwmSTeRNQ03em6yU-8MTczcZ8hNJUZpGmGH-6GUsGPBtDZ7vediV655sO6yYdSgWp0WUMRuf9Ujo_rpTxmVXnIzR-0Ibo5HPlZhifkhQFIO_MK5B3-35HWdw22ZvX5YLqFrfgvjmgv1t_yfd7Z30DkW3bpfwWO_2fI1hpQkRQZYANwuNzyxo/s1401/V-Active-Thnal-Poster-16-To-Malaysia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi8iIbw51yw0B2NgtWqHetS5ZsBR_dNVxwb7vtcY6AYcM0441NILVtfvOFJxts2yrJZEkhaHKAXaF4u8MvMnKCZD9TxHF6kAzLu9T8H0peXV7yb4GcsCPKEXboV8FSIAyo4svOqf76AcuG7m3nkCF-9tv635aJvzt-NO3h8CCLQ1gCUJY93-ashTi6kfgs/s1401/V-Active-Thnal-Poster-15-To-Malaysia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKEKMtnEfsP_SGhnnXXGwyJPx5er2e4czyQ_cVX_wgeKZEYqwQ_X2WCW1NlMOqd6gBmX_YH8eieG62A3Juo6Ncj1awoRbQK30Gp_MJEeQTkIPYWT011zqqeQ2kMfnY29PZQrSCQ8OCTpsC1DYPMldANiCE7KgiiYVPFKrYVIju8l4BfqZx_EQ-XpBkwjXq/s1401/V-Active-Thnal-Poster-14-To-Malaysia.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO6pZNlZ7rPNCjgSiHyiIgvurePlHYWz83nPNGeoTYfPJ1LPQj8ItZS3zhFIdECC7g3RfIEntJCm5EMrcDx5ibw_rrBbEScOkyhc9yE5JLNEAdnKfizED8hqRTf-b4f_DWBrb14U32JQd6bZfeiKq33nYKy3qCBmKfrtROv1kUts-nnySwuntjSXLULC71/s1401/V-Active-Thnal-Poster-13-To-Malaysia.jpg

តារាសម្តែង Lee Si Young មានផ្ទៃពោះកូនទី២ជាមួយអតីតស្វាមីតាមបែបវិទ្យាសាស្រ្ត

0

តារាសម្តែងនិងជាតារាទិកតុក Lee Si Young បានធ្វើទស្សនិកជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែលនាងបញ្ជាក់ថា នាងមានផ្ទៃពោះកូនទីពីរ ហើយឪពុករបស់កូន នោះ គឺជាអតីតស្វាមីរបស់នាងដែលនាងបានលែងលះគ្នាកាលពីប៉ុន្មានខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_cUpADFfdxsugmIPa99-nc2lxQL9EMyxrYceBaXs8WNm_jdpylODzgeJt59siGo4acqvwtYWwb_-V6xkx91KGOCgRXZk-CDKKq7vEhBCDMUNVcdAFiJLzlieCaUX5xMiRnCBG-NCDbWwAc2F7ynbtA6un48aPpn3ii5eDXEdYYlrulkqVtJ-LZmnF3S0W/s1440/%EC%B9%A0%EB%B3%B4%EC%82%B0%F0%9F%8C%BF%EB%8B%A4%EB%85%80%EC%99%94%EC%96%B4%EC%9A%94%EC%97%AC%EB%A6%84%EA%B3%84%EA%B3%A1%EC%9C%BC%EB%A1%9C_%EB%84%88%EB%AC%B4_%EC%9C%A0%EB%AA%85%ED%95%9C%EC%82%B0%EC%9D%B8%EB%8D%B0_%EC%A0%95%EB%A7%90_%EC%96%B4%EC%B0%8C%EB%82%98_%ED%9E%90%EB%A7%81%EB%90%98%EA%B3%A0_%EB%82%A0%EC%94%A8%EB%8F%84_%EC%A2%8B%EB%8D%98%EC%A7%80%F0%9F%AB%A7%EB%AA%87%EB%85%84%EC%B9%98_%EC%8A%A4%ED%8A%B8%EB%A0%88%EC%8A%A4_%EB%8B%A4_%EB%82%A0%EC%95%84%EA%B0%84%EA%B1%B0%EA%B0%99%EC%95%84%EC%9A%94%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%EA%B7%B8%EB%A6%AC%EA%B3%A0.jpg

ថ្មីៗនេះ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាសម្តែងស្រី Lee Si Young មានផ្ទៃពោះ និងទទួលការមើលថែទាំមុនពេលសម្រាល។ ឪពុករបស់កូនគឺជាអតីតស្វាមីរបស់នាង ដែលនាងបានលែងលះគ្នាក្នុងខែមីនា ឆ្នាំ ២០២៥។ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីសម្រាល បានកូនដំបូង Lee Si Youngនិងអតីតស្វាមី បានទទួលការបង្កាត់ពូជសិប្បនិម្មិត និងដាក់អំប្រ៊ីយ៉ុងទុកដោយសម្ងាត់ ដោយមានបំណងចង់មានកូនបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTSqgBhn3k-myayeD2jG7_WfGs_ZS0HRsoqyTpVnUhp0VtbWLH2JZHCWqE_Icq_CEkKLE6Vl6_Cvw78DYyrdJw1bu_Gt8xAJ9Ob9RfdbSyD1C4sjcYP5fhyphenhyphenFj3t_J5zhCRsIBHZps1DWHflcUOdhiZ45mPh97fc3lWPxGONATikztlG6xKwq6vuNHmMo_/s1020/image_2025-07-11_08-43-26%20(2).png
ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបែកបាក់គ្នាបន្ទាប់ពី ៨ ឆ្នាំដោយសារតែបុគ្គលិកលក្ខណៈខុសគ្នា។Lee Si Young មានបំណងចង់បានកូនទីពីរយ៉ាងខ្លាំង ហើយមិនបោះបង់ចោលក្តីសង្ឃឹមឡើយ បើទោះបីមានអាយុ ៤៣ ឆ្នាំក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJO9RSmpQWgPxVKgqYvsZ4sew1rN57pFtQGKJGOJu-pmWFXA3n5GVeMdbZwVsO9b0nNazz-Rmyrl9UsOuA1UrPxUKC-7QgUNwQSLCt2SRBJRoQMoLuwpXzy2hTPLpLRCCeIw_zzEIy5EYmMaxZ2KYEmQVO1Ivllbw-ZH87Af4BrN7XtpWNqnGGfOeemU_/s830/image_2025-07-11_08-43-26%20(3).png

កាលពីថ្ងៃទី ៨ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Si Young គឺ ACE Factory បានចេញមកបញ្ជាក់។ យ៉ាងណាពេលវេលានៃការមានផ្ទៃពោះរបស់តារាស្រីរូបនេះមិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ ក្រោយមក Lee Si Young ក៏បានសារភាពដោយផ្ទាល់ថា ការមានគភ៌គឺជាការសម្រេចចិត្ត ផ្ទាល់ខ្លួនរបស់នាង ដោយមិនមានការយល់ព្រម ពីអតីតស្វាមីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAAnajLUdeSx8IdzAzs3tixmyjY-yNnSoKMhO9gwUNTAOXrTsiWvoPIxHWpSIOf9wOLtATbRQQpzJv2boLXOLNaL5-u_vC49z_31XlBbskTlSydP4YrQ2KB6MrgcDP1eEshJb36k9IYLLepItX-hDAWnWtptwQujKvzQfGm26Its83pFO9UEC1L43SJief/s1200/image_2025-07-11_08-43-26.png
«នៅពេលដែលទំនាក់ទំនងរបស់ខ្ញុំជាមួយអតីតស្វាមីរបស់ខ្ញុំបានបញ្ចប់បន្តិចម្តងៗ វាក៏ស្របគ្នានឹងរយៈពេលនៃការរក្សាអំប្រ៊ីយ៉ុងរយៈពេល ៥ ឆ្នាំនឹងបញ្ចប់ ហើយខ្ញុំត្រូវធ្វើការសម្រេចចិត្ត។ខ្ញុំជាអ្នកសម្រេចចិត្តដាក់អំប្រ៊ីយ៉ុងដោយផ្ទាល់មុនពេលលុបចោល។ បើទោះជាភាគីម្ខាងទៀតមិនយល់ព្រមក៏ដោយ ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAmaAvf8XQZzWyp_oKhfj_kf0wcIhiHCSlfsxmmUmH_BFUyZoSTPt9RYwiQKUkevDfLExuyO_QGHOPVGVecvNL-3wgauv8-_16uOYrgH6NU2wpInNGmhEWhqLIxHI23GGXpcIY-iTHt95Dc3Q9rw07ycVRX3B7EG-48mJgvBtHDpZwfTlb3b7KVCeS1kL/s1000/image_2025-07-11_08-43-27.png

ដំបូងឡើយអតីតស្វាមីរបស់ Lee Si Young បានជំទាស់នឹងរឿងនេះ។ ប៉ុន្តែ Lee Si Young មិនបានផ្លាស់ប្តូរជំហររបស់នាងទេ។ នាងបានទៅមន្ទីរពេទ្យតែម្នាក់ឯង ធ្វើ IVF ហើយមានផ្ទៃពោះកូនទីពីរ ដោយគ្មានការយល់ព្រមពីអតីតស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1tejqukoGpJP7sm2_pvNQMCkCgMhpo0ir7-J1lhaPovKRrUAkZCWN7qGG9kh3oyGC7Z1SDyClWz-EqqWbRzvDLgnem4PQ3LZOEzGKNZuqVRS-mNxDoZrneUD8jQOJPNr3Kdb6SyX64T6NG4FbM3ni3xWizXixCLRcuZeZErX4jFgZqYEBeDjNmBZc9GUM/s1280/image_2025-07-11_08-43-29.png

អតីតស្វាមីរបស់តារាស្រីរូបនេះបាននិយាយថា លោកប្រឆាំងនឹងការមានកូនទៀតព្រោះពួកគេបានលែងលះ។ ទោះជាយ៉ាងណាពេលនេះកូនកើតមក លោកនឹងបំពេញតួនាទីជាឪពុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggKrsCGNBgoKf2fr-OSXpCHNuFaKr4av-t4pfowjpYMNtjOb7vmBLdtTsmQFqkFq1ZVxe_gIDVcroaPP7-eYN8NY7XNrTfiNOftxV-Iq1mAMlfrLfPdHn_0P_kesdN0gjdrfGT9wamuGTcjjWoMtBNcLIRRxyB6jkLSFkqGeGIe8-MLO-8x-Bjnge4OCxs/s1350/%F0%9F%87%BA%F0%9F%87%B8%F0%9F%97%BD%EC%B4%88%EB%93%B1%ED%95%99%EA%B5%90%EB%95%8C_%EC%97%84%EB%A7%88_%EC%95%84%EB%B9%A0%EB%9E%91_%EC%98%A4%EB%B9%A0%EB%9E%91_%EB%AF%B8%EA%B5%AD%EC%97%AC%ED%96%89_%EA%B0%80%EC%84%9C_%EC%97%A0%ED%8C%8C%EC%9D%B4%EC%96%B4%EC%8A%A4%ED%85%8C%EC%9D%B4%ED%8A%B8_%EB%B9%8C%EB%94%A9%EC%97%90_%EA%B0%94%EB%8D%98_%EA%B8%B0%EC%96%B5%EC%9D%B4_%EC%95%84%EC%A7%81%EB%8F%84_%EC%96%B4%EC%A0%9C%EC%B2%98%EB%9F%BC_%EC%83%9D%EC%83%9D%ED%95%9C%EB%8D%B0%F0%9F%98%87_%EC%A0%9C%EA%B0%80%20(2).jpg
Lee Si Young កើតក្នុងឆ្នាំ ១៩៨២ ជាអ្នកប្រដាល់អាជីព និងជាតារាសម្ដែងកូរ៉េ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៨។ តារាសម្តែងរូបនេះបានសាងភាព ល្បីល្បាញក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «Boys Over Flowers » ឆ្នាំ២០០៩ និងរឿង «Sweet Home»ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8MnJfB3SIxcAqhU7GV_e4DmAeRdmaLKJ3zZf3SMcmgb-bPxzlhkp-pUQ84B1j6xm9qrVvxkI_RyNIPkYKw1xannr2nLmHnUc1yHpqL0sC2NPFFbg5Zkr89QHhC0B-VwgUGGtHMEUcuN6U4nOJO951v_ZquCk6s5FAk3kvuVSfd6wIy_Hp98r9AkzIjKy1/s1350/%F0%9F%87%BA%F0%9F%87%B8%F0%9F%97%BD%EC%B4%88%EB%93%B1%ED%95%99%EA%B5%90%EB%95%8C_%EC%97%84%EB%A7%88_%EC%95%84%EB%B9%A0%EB%9E%91_%EC%98%A4%EB%B9%A0%EB%9E%91_%EB%AF%B8%EA%B5%AD%EC%97%AC%ED%96%89_%EA%B0%80%EC%84%9C_%EC%97%A0%ED%8C%8C%EC%9D%B4%EC%96%B4%EC%8A%A4%ED%85%8C%EC%9D%B4%ED%8A%B8_%EB%B9%8C%EB%94%A9%EC%97%90_%EA%B0%94%EB%8D%98_%EA%B8%B0%EC%96%B5%EC%9D%B4_%EC%95%84%EC%A7%81%EB%8F%84_%EC%96%B4%EC%A0%9C%EC%B2%98%EB%9F%BC_%EC%83%9D%EC%83%9D%ED%95%9C%EB%8D%B0%F0%9F%98%87_%EC%A0%9C%EA%B0%80.jpg

នៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះ បានរៀបការនៅកំពូលនៃអាជីពរបស់នាង។ ស្វាមីរបស់នាងនៅពេលនោះជាអ្នកជំនួញដ៏ល្បីឈ្មោះក្នុងអាជីវកម្មភោជនីយដ្ឋាន។ Lee Si Young តែងតែចែករំលែកអំពីជីវិតដ៏ប្រណីតរបស់នាងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7f34LuqoOtfCMmF1UlFUe3Bz3SQuw0jJowOSALLV-SlBN1e6bul5kCcaXRH23eZ7Nwfj03lqARDPyN5sLDnIqw_ndsFb5PK3DWARRf-V50zshHEcdCnIsXdNnT-27EuNGH9gr9tnYZJmvA3H-8A0WwTJATSBtoxh6BD-N27g_3YtD-VUwZOvoWRxgPPk/s1440/%F0%9F%A9%B5%EB%82%B4%EC%82%AC%EB%9E%91%20%ED%95%A0%EB%A6%AC%F0%9F%8F%8D%EF%B8%8F@harley.korea%20(1).jpg

តារាសម្តែងវ័យ ៤៣ឆ្នាំ ធ្លាប់បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងបង្ហោះរូបថតដែលនាងយកកូនប្រុសដំបូងទៅសិក្សានៅសាលាអន្តរជាតិ មួយដែលគេស្គាល់ថាជាសាលា «អភិជន» ដែលមានតម្លៃសិក្សាជាង ៧០០លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBDI1Mv1PmggLFvZYNWNkZzZMhCm230CoAFYFcvPIupaJ-CAxz1u2orqjE8JtxRMuNY8XNny5AxNrAOn_A0BQJTY5e_A3rO1LPX4GWYPiyYu_RuQY39t7b7-0rCJ46wkKAn4ukB4yssQ4RmIB_nGBwc2PjB-43h45o1FnL2UDYGZGutx97p4xhzdPuzU9N/s1440/%F0%9F%A9%B5%EB%82%B4%EC%82%AC%EB%9E%91%20%ED%95%A0%EB%A6%AC%F0%9F%8F%8D%EF%B8%8F@harley.korea.jpg

ទោះបីជារៀបការជាមួយអ្នកជំនួញក៏ដោយ Lee Si Young នៅតែឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយសារប្រភពចំណូលចម្បងរបស់នាងពីកិច្ចសន្យាសម្តែង និងពាណិជ្ជកម្ម៕