កងយោធពលខេមរភូមិន្ទកម្ពុជា បាននាំយកប្រព័ន្ធការពារដែនអាកាស KS-1C រយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយពីប្រទេសចិន។
KS-1C ជាប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលត្រូវបានអភិវឌ្ឍជាកំណែឱ្យល្អជាមុន ចេញពីមីសុីលHQ-12។
វត្តមានមីសុីលKS-1C ត្រូវកម្ពុជាដាក់បង្ហាញអំឡុងខែកញ្ញា ឆ្នាំ២០២៣ ក្រោយការធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពរំដោះប្រជាជនចិន។
ប្រព័ន្ធមីស៊ីលនេះ អាចបាញ់ចេញក្នុងចម្ងាយអតិបរមា ៧០គីឡូម៉ែត្រ និង ចម្ងាយអប្បបរមា ៧គីឡូម៉ែត្រ។
គោលដៅចម្បងរបស់មីសុីលនេះ គឺបាញ់ទម្លាក់យន្តហោះ, ដ្រូន និងមីសុីល Cruise ដែលច្រើនបំពាក់នៅលើនាវាចម្បាំង។
កាំជ្រួច KS-1C របស់កងទ័ពកម្ពុជា ត្រូវបានបំពាក់លើរថយន្តដឹកទំនិញធុនកង់៦ ដែលផលិតដោយប្រទេសចិន ភ្ជាប់ជាមួយរ៉ាដាH-200 ដែលអាចមើលឃើញក្នុងរយៈចម្ងាយ១២០គីឡូម៉ែត្រ៕










