តារាសម្តែងនិងជាតារាទិកតុក Lee Si Young បានធ្វើទស្សនិកជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែលនាងបញ្ជាក់ថា នាងមានផ្ទៃពោះកូនទីពីរ ហើយឪពុករបស់កូន នោះ គឺជាអតីតស្វាមីរបស់នាងដែលនាងបានលែងលះគ្នាកាលពីប៉ុន្មានខែមុន។
ថ្មីៗនេះ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាសម្តែងស្រី Lee Si Young មានផ្ទៃពោះ និងទទួលការមើលថែទាំមុនពេលសម្រាល។ ឪពុករបស់កូនគឺជាអតីតស្វាមីរបស់នាង ដែលនាងបានលែងលះគ្នាក្នុងខែមីនា ឆ្នាំ ២០២៥។ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីសម្រាល បានកូនដំបូង Lee Si Youngនិងអតីតស្វាមី បានទទួលការបង្កាត់ពូជសិប្បនិម្មិត និងដាក់អំប្រ៊ីយ៉ុងទុកដោយសម្ងាត់ ដោយមានបំណងចង់មានកូនបន្ថែមទៀត។
.png)
ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបែកបាក់គ្នាបន្ទាប់ពី ៨ ឆ្នាំដោយសារតែបុគ្គលិកលក្ខណៈខុសគ្នា។Lee Si Young មានបំណងចង់បានកូនទីពីរយ៉ាងខ្លាំង ហើយមិនបោះបង់ចោលក្តីសង្ឃឹមឡើយ បើទោះបីមានអាយុ ៤៣ ឆ្នាំក៏ដោយ។.png)
កាលពីថ្ងៃទី ៨ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Si Young គឺ ACE Factory បានចេញមកបញ្ជាក់។ យ៉ាងណាពេលវេលានៃការមានផ្ទៃពោះរបស់តារាស្រីរូបនេះមិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ ក្រោយមក Lee Si Young ក៏បានសារភាពដោយផ្ទាល់ថា ការមានគភ៌គឺជាការសម្រេចចិត្ត ផ្ទាល់ខ្លួនរបស់នាង ដោយមិនមានការយល់ព្រម ពីអតីតស្វាមីឡើយ។

«នៅពេលដែលទំនាក់ទំនងរបស់ខ្ញុំជាមួយអតីតស្វាមីរបស់ខ្ញុំបានបញ្ចប់បន្តិចម្តងៗ វាក៏ស្របគ្នានឹងរយៈពេលនៃការរក្សាអំប្រ៊ីយ៉ុងរយៈពេល ៥ ឆ្នាំនឹងបញ្ចប់ ហើយខ្ញុំត្រូវធ្វើការសម្រេចចិត្ត។ខ្ញុំជាអ្នកសម្រេចចិត្តដាក់អំប្រ៊ីយ៉ុងដោយផ្ទាល់មុនពេលលុបចោល។ បើទោះជាភាគីម្ខាងទៀតមិនយល់ព្រមក៏ដោយ ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តរបស់ខ្ញុំ»។
ដំបូងឡើយអតីតស្វាមីរបស់ Lee Si Young បានជំទាស់នឹងរឿងនេះ។ ប៉ុន្តែ Lee Si Young មិនបានផ្លាស់ប្តូរជំហររបស់នាងទេ។ នាងបានទៅមន្ទីរពេទ្យតែម្នាក់ឯង ធ្វើ IVF ហើយមានផ្ទៃពោះកូនទីពីរ ដោយគ្មានការយល់ព្រមពីអតីតស្វាមី។
អតីតស្វាមីរបស់តារាស្រីរូបនេះបាននិយាយថា លោកប្រឆាំងនឹងការមានកូនទៀតព្រោះពួកគេបានលែងលះ។ ទោះជាយ៉ាងណាពេលនេះកូនកើតមក លោកនឹងបំពេញតួនាទីជាឪពុក។
.jpg)
Lee Si Young កើតក្នុងឆ្នាំ ១៩៨២ ជាអ្នកប្រដាល់អាជីព និងជាតារាសម្ដែងកូរ៉េ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៨។ តារាសម្តែងរូបនេះបានសាងភាព ល្បីល្បាញក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «Boys Over Flowers » ឆ្នាំ២០០៩ និងរឿង «Sweet Home»ឆ្នាំ២០២៤ ។
នៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះ បានរៀបការនៅកំពូលនៃអាជីពរបស់នាង។ ស្វាមីរបស់នាងនៅពេលនោះជាអ្នកជំនួញដ៏ល្បីឈ្មោះក្នុងអាជីវកម្មភោជនីយដ្ឋាន។ Lee Si Young តែងតែចែករំលែកអំពីជីវិតដ៏ប្រណីតរបស់នាងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។.jpg)
តារាសម្តែងវ័យ ៤៣ឆ្នាំ ធ្លាប់បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងបង្ហោះរូបថតដែលនាងយកកូនប្រុសដំបូងទៅសិក្សានៅសាលាអន្តរជាតិ មួយដែលគេស្គាល់ថាជាសាលា «អភិជន» ដែលមានតម្លៃសិក្សាជាង ៧០០លានវ៉ុន។
ទោះបីជារៀបការជាមួយអ្នកជំនួញក៏ដោយ Lee Si Young នៅតែឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយសារប្រភពចំណូលចម្បងរបស់នាងពីកិច្ចសន្យាសម្តែង និងពាណិជ្ជកម្ម៕










