គិតចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានរយៈពេល១៨ខែ ក្រុមហ៊ុន បុរីពិភពថ្មី បានទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣៥៧១ ផ្ទះ និង បានចំណាយទឹក ប្រាក់អស់ចំនួន ៣៨ ៤៥០ ០០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7oS3k_9ZDdtIUPN-5ZBCXpXtTxVF-XdZm51QWVUcyo26-myIVqfZKli69aKPJRpABjWclDEoDD1zV3sdOoFKDqxsHDEXI32oM7vm_zaKskqo786PYxoCkjy08ri3OzOLJwhyphenhyphenYzV28NTrkRsMCiVUMgn2N8cAmguCa1Nx4MVQDXByrFZSV8S17favTX3wa/s2048/image_2025-05-19_14-54-22%20(2).png

ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកល មិនទាន់ល្អនៅឡើយ ធ្វើអោយក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌខាងក្រោម៖

១.កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយ ប្រាក់ ជំពាក់បង់ប្រចាំខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM7fTCVp5aJZA926Px2COcGEHoM-Lts4q9rtn1w4H-R_uCcumdDSwVvsWp6CidcuTOsZlNxhR7a6O7oXBrzrPvVIWOwLtdl-SRO2SNP1s7lgwfm0cGiUA4SDB9ZpFryvRVv-YW7I0cRhi4JRxZHIkvNbrRnbI3ypPAVfk31ZO0U3-jvIqXN2LLpM8XdJhi/s2048/image_2025-05-19_14-54-27%20(2).png

២.កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែង ជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់ មិនអាចលើសពី ៧ពាន់ដុល្លារ។ ករណីប្រាក់ នៅសល់ក្រោយទូទាត់លើសពី៧ពាន់ដុល្លារក្រុមហ៊ុនទទួលទិញវិញ ត្រឹម៧ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwcuC083p_TfCc1rQ6VcT8oHE4oA0jKwxR5gshNhr05N15s2ER6sigvzpAkB3HAjjoYjYG5dPc1byc_Nyf4lzLDWsTNXEBccxtCgrrPbDk4nVehhYyiNVfaxvx45b_92ohQzg3arWE0WTAfhiW_6teSAD__qOOqIw0ehoCqHYXRmwpEEZ3wOoNHZJ18DL/s1024/image_2025-05-19_14-54-25%20(2).png

គួរបញ្ជាក់ថា លក្ខខណ្ធនេះសម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR07M391xVDmnP_6Qht44TNHx4NAp2PTZTn8WzgFyPvTJUnh_j8zA9hpAvW7uqQUDDuOYNTHZm6QeNGtBO5_VTZ445evurgCfws4GSZQDUfP9dR3lgw-JEW7PcxX5dj6GJJzLzLFj-XNLIu_bDYP8wEtwP6VUckFJpKT0vTVDWItllrc63yBEuHTAHnMYF/s1280/image_2025-05-19_14-54-22.png