លោក ហេង ដែលជាអតីតគូស្នេហ៍ ម៉ាដូណា និង ចំប៉ីខ្មៅ បានធ្វើឱ្យបណ្តាញសង្គមមាន ការចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំងពីរបានចេញមកនិយាយរៀងៗខ្លួនអំពីការខ្ចីលុយមិនឱ្យនិងមូលហេតុមិនឱ្យខ្ចី។ កាលពីមុនអ្នកទាំងពីរគឺមានទំនាក់ទំនងល្អជាមួយគ្នា។
ថ្មីៗនេះលោក ហេង បានបង្ហោះរូបភាពនិងការចេញវីដេអូរបស់ខ្លួនរៀបរាប់ពី ចំប៉ីខ្មៅ ដោយទទួលស្គាល់ថាលោកជាអ្នកបង្ហោះមុនព្រោះតែចំប៉ីខ្មៅ Fake ដាក់ខ្លួនមុនទាំង ប្រកាសក្តែងៗនៅលើបណ្តាញសង្គមថាមានដាក់លុយកម្ចី។ លោកថាលោកទាល់មួយ ពេលមនុស្សណាក៏ធ្លាប់ទាល់សំខាន់មនុស្សណាយកមកមានប្រយោជន៍ឬអត់ ខណៈលោកយកលុយមកដើម្បីមកបង់ខន់ដូរដោយសារតែថតមិនទាន់បានលុយ។

អតីតគូស្នេហ៍ ម៉ាដូណា ថាមានការលើកឡើងថាខ្ចីលុយ ចំប៉ីខ្មៅ មិនបានផុសពីគេហើយ ខ្លួនមិនមានសមត្ថភាពសងវិញ ខណៈលោកបានបង្ហាញថាខ្លួនមានដី១ហិកតានៅកំពត ជាកេរ្តិ៍ម៉ែ ឪចែកឱ្យ និងមានដីនៅតាកែវ ត្រឹមលុយ៣៥០អត់មានលុយសងឬ។ ហេង ថាបើសិនជា ចំប៉ីខ្មៅ រាប់អានខ្លួនព្រោះធ្លាប់បានទៅសម្ពោធហាង ហើយនិយាយជាមួយគ្នា គួរប្រើភាសាសមគួរ។ លោកថាខ្ចីបានឬមិនបានគួរ ចំប៉ីខ្មៅ មិនព្រមប្រាប់ទាំងខ្លួនខំព្យាយាមឆាត ខណៈ ចំប៉ីខ្មៅ មើលហើយមិនឆ្លើយតប។
អ្នកថតវីដេអូចម្រៀងរូបនេះបានចោទប្រកាន់ ចំប៉ីខ្មៅ ថាគ្មានលុយឱ្យខ្លួនខ្ចីតែធ្វើឬកឡូយ ខណៈខ្លួនមានគម្រោងរៀបចំឱ្យ ចំប៉ីខ្មៅ រីកមុខរីកមាត់នៅក្នុងថ្ងៃមង្គលការ ជី ដេវិត ទៀតព្រោះតែឃើញគេជេរ ចំប៉ីខ្មៅ ច្រើនពេក។
ជាមួយនឹងវីដេអូរបស់ ហេង, ចំប៉ីខ្មៅ ក៏បានចេញមក Live ឆ្លើយតបវិញដូចគ្នាហើយបាន បញ្ជាក់ថាគឺខ្លួនមិនចង់ឱ្យ ហេង ខ្ចីតែម្តងដោយបានបង្ហាញពីទឹកប្រាក់ក្នុងកុងធនាគារខ្លួន មិនមែនគ្មានលុយនោះទេ តែមិនឱ្យព្រោះដឹងថាគ្មានសមត្ថភាពសងវិញ និងបាន បកស្រាយមួយចំនួនទៀតអមដោយសម្តីមិនពីរោះ។
ក្រោយពី ចំប៉ីខ្មៅ ជេរខ្លួនយ៉ាងចាស់ដៃ ហេង បានចេញវីដេអូខ្លីមួយទៀតថាលោកមិនបាន ខឹងរឿងដែលចំប៉ីខ្មៅ មិនព្រមឱ្យខ្ចីលុយចំនួន៣៥០ដុល្លារនោះទេដោយលោកថែមទាំង ហ៊ានស្បថទៀត។ អ្វីដែលធ្វើឱ្យលោកខឹង ហេង បានបញ្ជាក់ថាដោយសារតែ ចំប៉ីខ្មៅ លាត ត្រដាង ពីគម្រោងរបស់ខ្លួនដោយមិនគោរពលោកដែលជារៀបចំគំនិតឡើងមានការ ជិះឡានទំនើប មានការសម្ភាសន៍ក្នុងថ្ងៃចូលរួមមង្គលការខាងមុខនេះ៕
		
	









