ពិធីការិនីដ៏ស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានរៀបចំកម្មវិធីជប់លៀងមួយប្រកាស ពីកូនដំបូងរបស់អ្នកទាំងពីរគឺជាកូនប្រុស។ ទោះយ៉ាងណា អ្វីដែលមិននឹកស្មានដល់មុន នឹងការពរពោះនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានយល់សប្តិហើយកើតឡើងដូចពិតៗស្តាប់ហើយ ឡើងព្រឺសម្បុរ។
នៅយប់ថ្ងៃទី១៨ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានរៀបចំកម្មវិធីមួយ ព្រមទាំងមានការ live នៅលើបណ្តាញសង្គមផងដែរក្នុងការទស្សន៍ទាយពីភេទកូនក្នុងផ្ទៃ របស់នាង។ ជាមួយនឹងលទ្ធផលជាកូនប្រុសស្វាមីរបស់ពិធីការិនីរូបនេះបានបង្ហាញ អារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពីព្រោះលោកមានបំណងចង់បានកូនប្រុស។ អ្វីដែលអ្នកមួយ ចំនួនអាចមិនបានដឹងនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយពីការយល់សប្តិរបស់ខ្លួន ហើយការ យល់សប្តិនោះបានក្លាយជាការពិត។

ពិធិការិនីឆ្នើមរូបនេះបាននិយាយរៀបរាប់ ការយល់សប្តិដឹងថាកូនឬអ្នកណាសុំមកនៅគឺជាការពិតមែន មិនមែនជាការនិយាយតៗគ្នា។ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយថា នាងយល់សប្តិឃើញមនុស្សប្រុសម្នាក់សុំចូលនៅ ហើយនាងភ្ញាក់កណ្តាលយប់ឡើង ឡើងភ័យដោយសារតែបើកទ្វារឱ្យគេចូលផ្ទះទាំងមិនស្គាល់ ហើយភ្ញាក់ឡើងនាងបានប្រាប់ស្វាមីតែម្តងហើយពេលនោះមិនទាន់គិតថាមានកូននោះទេ។
អ្នកនាង បន្តទៀតថាក្រោយមកមានអារម្មណ៍ថាប្លែកហើយបានដឹងថាការយល់សប្តិនោះគឺគេឱ្យដឹងហើយជាមនុស្សប្រុស ហើយពេលនេះក្លាយជាការពិតមែនគឺនាងទទួលបានកូនប្រុស។
គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញថាមានផ្ទៃពោះជាសាធារណៈកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីខែធ្នូ ឆ្នាំ២០២៣៕










