ការដឹងគុណរបស់តារាចម្រៀងរ៉េប វណ្ណដា ទៅកាន់លោកតា គង់ ណៃ បានធ្វើឱ្យទស្សនិក ជនជាច្រើនក្តុកក្តួលនិងរលីងរលោងទឹកភ្នែកតាម។ មិនត្រឹមតែរូបភាពនេះប៉ុណ្ណោះទេ នៅពេល វណ្ណដា បង្ហាញថាភរិយាលោកតាគង់ ណៃ ក៏បានចូលរួមកម្មវិធីនេះក៏ធ្វើឱ្យ អ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា។
មនុស្សមួយចំនួនបានគិតថា ការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា គឺលើសពីការ ប្រគំតន្រ្តីទៅទៀត។ ទោះបីជាដំណើរមួយចំនួននៅមានចន្លោះខ្វះខាត និងការពន្យារពេល សម្តែងអស់រយៈពេលជាយូរ ប៉ុន្តែវាបាននាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។  មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុន្តែការប្រគំតន្រ្តីនេះបានផ្សារភ្ជាប់នូវមនោសញ្ចេតនាជាច្រើនដល់អ្នកចូលរួម។

រូបភាពទី១ ដែលធ្វើឱ្យទស្សនិកជនរលីងរលោងទឹកភ្នែកនោះគឺនៅពេល វណ្ណដា បានបង្ហាញពីភ្ញៀវពិសេសចូលរួមគឺជាវត្តមានរបស់លោកយាយ  តាត់ ឆេន ភរិយាលោកតា គង់ ណៃ។ ក្នុងនោះ វណ្ណដា បាននិយាយថាលោកមានការនឹក រលឹកលោកយាយ ខ្លាំង មែនទែននៅពេលទំនេរពីការងារលោកនឹងទៅលេងលោកយាយម្តងទៀត។ ជាមួយនឹង សំឡេងហ៊ោរបស់ទស្សនិកជនរួមទាំងពាក្យសម្តីរបស់ វណ្ណដា បានជំរុញឱ្យលោកយាយ ឆេន រលីងលោងទឹកភ្នែក ខណៈទស្សនិកជនជាច្រើនបានរំភើបចិត្តចំពោះរូបភាពនេះ ណាស់។
អ្វីដែលធ្វើឱ្យទស្សនិកជនចូលរួម រួមទាំងមហាជនខ្មែរជាច្រើនទៀតទស្សនាតាមបណ្តាញ សង្គមរលីងរលោងទឹកភ្នែក នោះគឺមុនពេល សម្តែងបទ Time To Rise វណ្ណដា បានចូល ទៅអុជធូបលោកតាគង់ ណៃ ហើយលោកនៅតែគោរពកន្លែងដែលលោកតា គង់ ណៃ ធ្លាប់អង្គុយសម្តែងបទនេះជាមួយ គ្នាជាមួយនឹងចាប៉ីដងវែងដែលគ្មានវត្តមាន លោកតា គង់ ណៃ ។ ការបកស្រាយរបស់ វណ្ណដា ទៀតសោតគឺពោរពេញដោយមនោសញ្ចេតនាធ្វើ ឱ្យទស្សនិកជនដឹងពីជម្រៅ ចិត្តរបស់តារារ៉េប រូបនេះថាលោកមានការនឹករលឹកទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ យ៉ាងខ្លាំង។
ឃើញរូបភាពទាំងនេះហើយ ទស្សនិកជនមួយចំនួនគឺបានបង្ហាញក្តីរំជួលចិត្ត អ្នកខ្លះក៏រលីងរលោងតាមព្រោះជាទិដ្ឋភាពដ៏មានមនោសញ្ចេតនានិងការដឹងគុណរបស់ វណ្ណដា ទៅកាន់លោកតា គង់ ណៃ នៅតែមានជានិច្ចចំពោះលោក៕
		
	









