ផលិតករ ហ៊ុយ យ៉ាឡេង ប្រកាសលក់ក្រលៀនមួយចំហៀងយកលុយផលិតភាពយន្តខ្មែរ
ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយលោកសុខចិត្តលក់ក្រលៀនមួយចំហៀងដើម្បីយកលុយនោះមកផលិតភាពយន្តថ្មី។ លោកក៏បង្ហាញដែរថាបើលោកមិនបានផលិតភាពយន្តស្មើនឹងលោកស្លាប់។ ជារឿយៗផលិតកររឿង «ដើម្បីកូន» តែងតែប្រកាសលក់នេះលក់នោះដើម្បីយកថវិកាមកផលិតភាពយន្តជាហេតុបង្កឱ្យលោកទទួលរងនូវភាពចម្រូងចម្រាស។

នៅថ្ងៃទី២ មិថុនា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា « ជីវិតខ្ញុំបើមិនបានផលិតភាពយន្តស្មើនិងស្លាប់ខ្ញុំសូមប្រកាសលក់ក្រលៀនខ្លួនខ្ញុំមួយចំហៀងជូនបងប្អូនដើម្បីបានថវិការថតភាពយន្ត»។លោកបានបញ្ជាក់ថាលោកត្រូវការថវិកាចំនួន៦ ម៉ឺនដុល្លារដើម្បីថតភាពយន្តរឿងព្រះរស់ដែលនិយាយពីគុណរបស់មាតាបិតា»។

លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំអស់អ្វីលក់ហើយសង្ឃឹមបងប្អូនជួយម្នាក់បន្តិចៗដើម្បីឱ្យខ្ញុំបាទបានថវិកាថតហើយខ្ញុំនឹងបរិច្ចាគក្រលៀនមួយចំហៀងទៅបងប្អូនដែលខ្វះខាតហើយត្រូវការសង្ឃឹមបងប្អូនដែលបានទស្សនាភាពយន្តរបស់ខ្ញុំទាំងអស់ជួយខ្ញុំហើយខ្ញុំនឹងសងគុណទៅបងប្អូនដែលជួយខ្ញុំវិញដោយទស្សនាភាពយន្តរបស់ខ្ញុំដោយមិនគិតថ្លៃពេញមួយជីវិតហើយខ្ញុំនិងខំប្រឹងផលិតភាពយន្តខ្មែរដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស»។
ផលិតកររូបនេះបានបញ្ជាក់ថាពេលនេះលោកកំពុងធ្វើការជាមួយមិត្តចិនដើម្បីយកភាពយន្តរឿងដើម្បីកូនចាក់ផ្សាយនៅទូរទស្សន៍ចិនCCTC 6 ដោយសង្ឃឹមថានឹងបានជោគជ័យ។
.png)
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេដែលផលិតករភាពយន្តខ្មែររូបនេះបានប្រកាសលក់នេះលក់នោះនៅលើបណ្តាញសង្គមរបស់ខ្លួនដើម្បីយកថវិកានោះមកផលិតភាពយន្តខ្មែរបន្ទាប់ពីស្នាដៃរបស់លោកប៉ុន្មានឆ្នាំចុងក្រោយនេះមិនទទួលបានភាពជោគជ័យនៅលើទីផ្សារ។ ការត្អូញត្អែរនិងប្រកាសលក់របស់របររហូតឈានដល់សរីរាង្គខ្លួនឯងនេះទស្សនិកជនមួយចំនួនក៏ធ្លាប់បានបញ្ចេញមតិវែកញែកចំពោះលោក ហ៊ុយ យ៉ាឡេង ផងដែរនាកន្លងមកនេះ៕






.png)




.jpg)


.jpg)







គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា។
លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និងយូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។
សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និងការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និងឈានមុខគេ ដោយមានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និងធ្វើឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និងផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។
អគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅតាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និងហាត់សមជាប្រចាំអំពីវិធីសាស្រ្តបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និងចំណត។


អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និងរក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និងអ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។
កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និងការប្រាក់ និងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង។













