អតីតនាយករដ្ឋមន្រ្តីទី២៧ របស់ថៃ លោក អាភិស៊ីត វេចាជីវ៉ា លើកឡើងថា អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានលាតត្រដាងពីលោក ថាក់ស៊ីន គឺជាការពិត និងទទួលស្គាល់ថាសម្ដេចពិតជាដឹងរឿងរ៉ាវពាក់ព័ន្ធនឹងផ្ទៃក្នុងរបស់ថៃច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaioogElvAobg-Hyj8UTEjkyCA8hidbhTCPz4o1TboZYUhS8vmpCIoDGYPeOEDOheddlR2fLVmCJPNjqE7gq_CPJ9MrviQrJa4ikg5feEmP2mmCPooldjdVTy_QxG1uMVAr9OFiCH9SmFQA4x4WprhQaJLBnN0ESNxKvRooVo4BegK_FBcJ7ibSf2gv1x9/s1280/photo_2025-07-19_12-59-54.jpg

យោងតាមឃ្លីបវីដែអូនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Standard កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា លោក អាភិស៊ីត បាននិយាយថា៖ នៅពេលដែលលោក ហ៊ុន សែន បាននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងខ្ញុំ ខ្ញុំត្រូវតែទទួលស្គាល់ថា «វាគឺជាការពិត»។ ចំណែកភស្តុតាងថាតើព័ត៌មានដែលលោក ហ៊ុន សែនដឹងនោះបានមកពីលោក ថាក់ស៊ីន ឬយ៉ាងណានោះ យើងមិនច្បាស់ទេ ។ ប៉ុន្តែលោក ហ៊ុន សែន បានប្រាប់ថា គឺបានមកពីលោកថាក់ស៊ីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRHJrUay4IQlGavIDJVkhRrLDzWLxJ5q7PAdD3tTEpdtNVst9ZDebFs1hhUrMOsig4r-1ZcaSWECs_NoHXwu7nWhuwL_vZJhArLZgM5zU02Nl2S1fGdMmkO5Gs8BOSL5UWfITXdgjNqLXeBmXdkQnujlrvGAuMmf9SVe82VwPX-fVkBbaAO7LnOHXnvg0/s512/photo_2025-07-19_12-59-55.jpg
លោក អាភិស៊ីត បានបន្តទៀតថា៖ ខ្ញុំគ្រាន់តែកត់សម្គាល់ថា ឯកសារ ឬអាថ៌កំបាំង ដែលបែ.កធ្លាយដល់លោកហ៊ុន សែន នោះ ប្រហែលជាឯកសារតែមួយដូចគ្នានឹងឯកសារដែលលោក ចតុផន ព្រំផាន់ បានយកមកលាតត្រដាង ហើយក៏ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ពីបទបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល។ ដូច្នេះបើសម្រាប់ខ្ញុំ ខ្ញុំសូមប្រាប់ថា អ្វីដែលលោក ហ៊ុន សែន និយាយគឺពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZ0nm2Hju_BaQGFZoUua6_NoN8adaYf4gB42v7cC2C7OB7829oEc0yhjPibogKSPRzxdDaO3Q5cRXJZP07uM16KwQBmysfqzC-BUWvmC5MmyxHWbvBASAQ4KY9Vj9E7E7xydVBMeCeb_UtL6yq-8prX6xEg1l4NVV35k3O8NAJgyQkpM-2IRMM8BlyVEh/s612/photo_2025-07-19_12-59-57%20(2).jpg

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបាននិយាយរម្លឹកដល់រឿងរ៉ាវកាលពីឆ្នាំ២០០៩ ដែលមានហេតុការណ៍មួយកើតឡើងចំពេលមានកិច្ចប្រជុំអាស៊ាននៅប៉ាតាយ៉ា។ កាលនោះ មានក្រុមបាតុករបានព្យាយាមធ្វើឲ្យកិច្ចប្រជុំនោះបរាជ័យ ហើយអ្វីដែលពួកគេធ្វើបានសម្រេចនោះគឺការបិទផ្លូវ ដែលធ្វើឲ្យមេដឹកនាំប្រទេសមួយចំនួន មិនអាចមកចូលរួមកិច្ចប្រជុំអាស៊ានបានទេនាពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRkdcRbCJ_pH0sRBlfg_XduiLR59-R6pzDOsw2wv7c3rGYKkNzGvspdQ8U7yQl8vsonybQPmDgQAE1hC70O8b-OyBiENXHZOEK_zfymcXgMA03dtmsifVGUrcHXEoE2yHdVB_BCGXRq_DjbZaoPV_7xImWnfOJtRQwoNJJbIAgS8KcYr48FXbRQHYUuq0/s750/photo_2025-07-19_12-59-58.jpg
លោក អាភិស៊ីត អះអាងថា៖ នៅទីបំផុតខ្ញុំក៏សម្រេចចិត្តលុបកិច្ចប្រជុំនោះចោល ពេលមានហេតុការណ៍នេះកើតឡើង។ ខ្ញុំនៅចាំច្បាស់ ខ្ញុំបាននិយាយថា យើងបើកកិច្ចប្រជុំនេះមិនបានទេ (ពេលនោះប្រហែលជាម៉ោង ១០-១១ ថ្ងៃត្រង់) កិច្ចប្រជុំមិនអាចធ្វើបាន ប៉ុន្តែវាមិនអីទេ សម្រាប់អ្នកដែលបានអញ្ជើញមកដល់ហើយ យើងនឹងទទួលទានអាហារជាមួយគ្នា។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធថា «មិនបាច់ទៅទទួលទានអាហារអីទេ» ហើយពេលនោះយើងក៏បែកផ្លូវគ្នាទៅ។ បន្ទាប់ពីនោះប៉ុន្មាននាទីក្រោយមក ក្រុមបាតុករក៏បានសម្រុកចូលមកដល់សណ្ឋាគារ (ដែលរៀបចំកិច្ចប្រជុំអាស៊ាន) តែម្ដង។

លោក អាភិស៊ីត បញ្ជាក់ចុងក្រោយថា៖ ខ្ញុំបានកត់សម្គាល់តាំងពីពេលនោះមកថា លោក ហ៊ុន សែន ពិតជាដឹងច្រើនមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvp28CUcAlcECGKnFpt_Ssibfmo7YiiusXDKYhBWTViHAMXF2BI2Hg7BWnSTv3oGRw1CBzUbqER_OMQnHse15VAP-GZlBhXlWjQ5y2r-1O5KTTtFpvv7EEgWUAQG5Y5yQfWQu67HsWGKC-D_qJ-IFr3XDzSIEeTWt7r6NK9bh2WVcMnytMpyBz3rNDsZ3c/s1200/photo_2025-07-19_12-59-57.jpg

គួររម្លឹកថា កាលពីថ្មីៗនេះសម្ដេចតេជោ លាតត្រដាងខ្លះៗនូវទង្វើរបស់ ថាក់ស៊ីន ដែលបាននិយាយប្រមា.ថដល់ព្រះមហាក្សត្រថៃ រួមទាំងជីវិតនយោបាយរបស់ត្រកូល ថាក់ស៊ីន ស្ថានការណ៍នយោបាយនៅប្រទេសថៃកាន់តែមានភាពវឹកវរ។ ក្នុងនោះ ការជឿទុកចិត្តរបស់សាធារណជនចំពោះគ្រួសារ Shinawatra កំពុងធ្លាក់ចុះយ៉ាងខ្លាំង៕