នៅពេលអ្នកចេញក្រៅផ្ទះ ហើយត្រូវប្រើប្រាស់បង្គន់សាធារណៈ មិនថានៅផ្សារទំនើប ព្រលានយន្តហោះ សាលារៀន មន្ទីរពេទ្យ ឬកន្លែងសាធារណៈផ្សេងឡើយ ការលាងសម្អាតដៃបន្ទាប់ពីចេញពីបង្គន់គឺជាទម្លាប់ល្អក្នុងការថែរក្សាអនាម័យ។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថា សាប៊ូលាងដៃនៅទីនោះអាចធ្វើឲ្យដៃអ្នកកខ្វក់ជាងមុន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90MfzoEYwe9L2wtPPwSoZ4KCWem_QGfrkk7PphwRwwP7AQ-42tnzRIAX6DbCQt1h7-6sra8ns4etH_5UpdJe6vC-Ca1lQgkNUbf6nBI8GRwAl6idsZclnHyXvFvd_vUGes5jR1nUGDTcZRHn6lJgENlBBxMrRTsVwYhUsUA_RZ5BHhcxRRGRrLQCmUwGP/s911/image_2025-07-19_09-17-36.png

តាមរយៈកម្មវិធី “Is It Really Real?” របស់ CCTV ផ្នែកហិរញ្ញវត្ថុនៅប្រទេសចិន បានបង្ហាញអំពីការរកឃើញដ៏ភ្ញាក់ផ្អើលមួយគឺ សាប៊ូលាងដៃភាគច្រើននៅតាមបន្ទប់ទឹកសាធារណៈ មានបរិមាណបាក់តេរីខ្ពស់បំផុត ដែលខ្លះខ្ពស់ជាង ៦០០ដង នៃស្ដង់ដារសុវត្ថិភាពទៅទៀត។ ជាក់ស្ដែងដូចជានៅព្រលានយន្តហោះក្រុងប៉េកាំង សាប៊ូលាងដៃត្រូវបានរកឃើញថា មានបាក់តេរីរហូតដល់ ៦០០,០០០ CFU/ក្រាម ខណៈស្ដង់ដារសុវត្ថិភាពគឺតែ ១,០០០ CFU/ក្រាម ប៉ុណ្ណោះ។ កន្លែងផ្សេងៗដូចជា សណ្ឋាគារ រោងភាពយន្ត និងភោជនីយដ្ឋាន ក៏ត្រូវបានរកឃើញថា មានបាក់តេរីលើសកម្រិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZFuFXmV6MsXiCKSm-K938juiYUVrNiE0Va4Xx75HNr5sPe3g9SsaSvS45rn5nEFmZir2kkWY4KOvmeDmMEC3IPZi9rlY2qug81EQXaHdPMiqltfl5FRQZ5LlOqSDBG18P5h6b75QVn5n30mAWsydbHE4SWZahvd-r6wunbRGt7GCL9k_NgTfSDKm7Der9/s1500/image_2025-07-19_09-17-37.png
កាលពីឆ្នាំ ២០១៦ មជ្ឈមណ្ឌលបង្ការជំងឺរាលដាលក្រុងប៉េកាំងបានរាយការណ៍ថា មានតែ ៦៤.៤% នៃសាប៊ូលាងដៃ នៅសណ្ឋាគារ និងភោជនីយដ្ឋានប៉ុណ្ណោះ ដែលឆ្លងកាត់ស្ដង់ដារត្រឹមត្រូវ។ ខណៈពេលដែលសំណុំ samples មួយចំនួនត្រូវបានរកឃើញថាមានជាតិបាក់តេរីគ្រោះថ្នាក់ដូចជា៖

-បាក់តេរីពីអាហារចេញពីពោះវៀន (Fecal coliform)
-ផ្សិត និងសារធាតុរំខានប្រភេទ yeast
-បាក់តេរីលើស្បែក Staphylococcus aureus
-និង បាក់តេរីរស់នៅកន្លែងសើម Pseudomonas aeruginosa ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiyV9rXiZa1-GodyEeDITfQXyBpHmhjxG3nWhXqcIjT7KF3LkSToY8YjLEkoJ7kfwKRljz_rm0W2MPZNNlwEirNPVQfK_i8ISsTbtL1ZwbJI3wPEQOTACuGeMAF8xXI4gytWYcABrmxu9a9z-jzo9UG1crnCQTQioLYRA-rwaAEuyyDDHYxtwvQdIZlvTd/s732/image_2025-07-19_09-17-38.png

ការលាងដៃដោយប្រើសាប៊ូផ្ទុកបាក់តេរី មិនត្រឹមតែមិនស្អាតនោះទេ ប៉ុន្តែអាចធ្វើឲ្យដៃកខ្វក់ជាងមុនផងដែរ។ ការសិក្សាមួយនៅសាលាបឋមសិក្សាបានបង្ហាញថា កុ.មារ និងបុគ្គលិកដែលប្រើសាប៊ូមានបាក់តេរី មានបាក់តេរីកើនដល់ ២៦ដង ខណៈដែលសាប៊ូដែលស្អាត អាចកាត់បន្ថយបាក់តេរីបានដល់ ៥០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcomfERhvTiGtyYd6JAYSIzfcj_Oz6hfbk4OsbZmOcCrKPyObqyWFlMic_WrhutTq0Z9hNjEq3nyeXN8zC2URl4Lyxk3VXuDUFWtz1bI8sOiTVppHK4IGQJf3QC0LsTDsvxhX9B6-P1NvEF9nyo7_2qPgTRuOg1-Fql_IurXka_KmbIYDeVfUz6hvlFDr/s2000/image_2025-07-19_09-17-34%20(2).png

ហេតុអ្វីបានជាសាប៊ូសាធារណៈកខ្វក់?
យ៉ាងណាមិញ មានហេតុផលសំខាន់ៗចំនួនបីដែលគេសង្ស័យថាបានធ្វើឲ្យសាប៊ូកខ្វក់៖

១.ការបំពេញសាប៊ូជាថ្មី ដោយមិនលាងដប
២.សាប៊ូផុតកំណត់ បាត់ប្រសិទ្ធិភាព និង ៣.បុគ្គលិកខ្លះ ដាក់ទឹកបន្ថែម ក្នុងដបសាប៊ូ ដើម្បីសន្សំថវិកាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NWXRh3qOUTdceqPzLk5nDuhJW5TcxvZXf7BGYXHTi42pGVzQSQS-n9lVhipfM7ADHjNsjImcXw2vdUxX6K9lTPIFL5dlD_kb6nIT3HPVaOPyP7BN4omx0fR9eatQpnBurYqBn8TJVB6PAh7ivBhVgoykhQZxUML784WcvzD9kJ9fKZmJbrWShSdjWyOw/s1500/image_2025-07-19_09-17-34.png

ម៉្យាងវិញទៀត សាប៊ូសាធារណៈភាគច្រើនក៏មិនមានសារធាតុសម្លាប់មេរោគដូចជា PCMX
(parachloromethaxylenol) ដែលមានតម្លៃថ្លៃទេ។ សាប៊ូនៅទីនោះភាគច្រើនប្រើសារធាតុបំបែកប្រេង (surfactants) ប៉ុណ្ណោះ មិនអាចសម្លាប់មេរោគបានឡើយ ហើយវាអាចជាមូលហេតុឲ្យបាក់តេរី និងផ្សិតរស់នៅក្នុងដបសាប៊ូបានយូរជាងមុន។ ចឹងតើត្រូវឈប់លាងដៃឬទេ? ចម្លើយគឺ ទេ! ការលាងដៃនៅតែជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការការពារជំងឺ ជាពិសេសជំងឺដែលបង្កការរាលដាលតាមរយៈផ្លូវអាហារ។ អ្វីដែលគួរធ្វើ គឺត្រូវលាងដៃជាមួយទឹកស្អាត យ៉ាងហោចណាស់ ៤០វិនាទី ប្រសិនបើមិនមានសាប៊ូស្អាត ឬអាចយកសាប៊ូតាមខ្លួន ឬក្រដាសសម្អាតមានសារធាតុសម្លាប់មេរោគ និងជៀសវាងប៉ះផ្ទាល់កន្លែងកខ្វក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGgUY2FetE3SJ7g27PtYmoihvORH5BQz_77hGGCxWCWzYfX9LqeMEsmuSu_aziRdfMVwp3w2OgoMpgcIq_u_Bzsh2GdUpe7l5zZjRdcxPX9JZmibK-A0pyF86RQcT6kQ2I29jYeNtxg_Zaimc2WgANhcYQxb5ojnUqZLSuuHcH2FHPv6gkInlWxZnrt90f/s1000/image_2025-07-19_09-17-35.png
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ប្រសិនបើអ្នកដំណើរនៅព្រលានយន្តហោះលាងដៃជាញឹកញាប់ នឹងអាចបន្ថយហានិភ័យនៃជំងឺរាលដាលជាសកលបានពី ២៤% ទៅ ៦៩%។ ទោះជាយ៉ាងណា មិនត្រឹមតែសាប៊ូក្នុងបន្ទប់ទឹកសាធារណៈប៉ុណ្ណោះទេដែលសម្បូរបាក់តេរី សូម្បីតែរបស់ផ្សេងទៀតដូចជា ម៉ាស៊ីនសម្ងួត (Hand dryers ផ្ទុកខ្យល់កខ្វក់ក្នុងបង្គន់ ហើយបាញ់វាចេញវិញ) និងប៊ូតុងចុចទឹក (flush មានបាក់តេរី E. coli ច្រើនបំផុតដោយសារទឹកបាញ់ឡើង) ជាដើម សុទ្ធតែជាជម្រកបាក់តេរី។ សរុបមក ការលាងដៃនៅសាធារណៈស្មើនឹងមិនមានសុវត្ថិភាពទេ ប្រសិនបើសាប៊ូនោះមានបាក់តេរី។ ដូច្នេះ សូមប្រយ័ត្នខ្លួន ថែរក្សាអនាម័យ និងជ្រើសរើសការលាងដៃយ៉ាងត្រឹមត្រូវ ដើម្បីការពារសុខភាពខ្លួន រួមទាំងក្រុមគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-Ya00po1cEyOsS_523YBI3_3JmhoZYmHat76ecSYbKGIct9ZfkkCL-6wUfeCD2E4pzGpQuLiMcc33Luxw0tKSKwahcYPN2oYMQo9risQd3pzodF4iwaSgxjkwWepu_dxx9fPLikRY_wdF1P1d8A1t-1axmlUtm6ddgz2jJKJ8ylZtEXNSUxdJs5SfX-W/s752/image_2025-07-19_09-17-36%20(2).png