Home Blog Page 462

រដ្ឋាភិបាលបារាំងនឹងបង្កើតច្បាប់ហាមរើសអើ.ងកុមារ ក្រោយទីកន្លែងនានាដាក់ស្លាកសញ្ញា No Kids

0

ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងបានពិចារណាពីការបង្កើតច្បាប់ហាមរើសអើ.ងកុមារ ដោយសារសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនបានដាក់ស្លាកសញ្ញា «No Kids» ដើម្បីហាមឃាត់ការនាំកុមារចូលសណ្ឋាគារ និងភោជនីយដ្ឋាន ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់និយាយថា ការរើសអើ.ងកុមារក្រោមស្លាកសញ្ញា «No Kids» អាចបង្កើតឱ្យមានភាពបែកបាក់ក្នុងសង្គម ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl5HTKkEc2MbKPD0ovDvW2qzY2fiewLME7q_0h_CsQ5JLVsLdPVYT1TGQaPJOgeWvIapr_DHLImUq9K_44d-s5jmy4nuleAVy8_ITim00VMHH3TUxrkeSe_ue9caH3D8JirXM4W3XC7o3fuk_ROetUJqvPUR3j24YWCDPuekg9LFoSjC7MEBLQTPxPMRhQ/s1280/photo_2025-05-29_16-52-10.jpg
ទោះជាគេស្គាល់ថា ប៉ារីស គឺជាទីក្រុងមិត្តភាពជាមួយកុមារក្តី ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញថា មានសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើននៅប្រទេសបារាំង បែរជាពុំស្វាគមន៍កុមារ ពីព្រោះកុមារតែងតែធ្វើទង្វើ និងបង្កសំឡេងរំខានប៉ះពាល់ដល់បរិយាកាសរបស់អតិថិជនជាមនុស្សពេញវ័យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnrThkjmhOUmMC8xKN-q7msWuF0wvXWrRtGKycbnbVAQSFO1zGAq77KZGVaIpgKyxV3UVUXTZkpbJpEtXu8wokZItPBq-RDBLt-cpaJoiMHggH1iXDtnAhDdJkP4gIQx2OWTGipxYfbH72umh1JMOUB5ZYHtXJOBYCYx_TBEFU3B-OxAkF4VUT5lGq8obr/s850/image_2025-05-30_09-52-51%20(2).png

អ្នកស្រី Sarah EI Hairy ទទួលខុសត្រូវការងារផ្នែកសិទ្ធិកុមារ បានស្នើឱ្យបញ្ឈប់ការរើសអើងកុមារជាបន្ទាន់ ដោយអ្នកស្រីយល់ឃើញថា ការហាមឃាត់កុមារចូលក្នុងទីកន្លែងនានា មិនត្រឹមតែរំលោភសិទ្ធិកុមារប៉ុណ្ណោះទេ ប៉ុន្តែវាបានដាក់សម្ពាធដល់ឪពុក-ម្តាយ និងបង្កការបែកបាក់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyoK8ViYwK0LgWUjYKmMGU1EitZFo4SzvdL0ZQMa7sXF-bTeihfnFDcCiZx3saP_zK3NkhLqh9lIWTKlyuJZ3JPMmyzys4EB2JpKB9v5ZViaYLy_sXt-MLAFXWmJO9TSIZzG5eaXH14QXoLFK9cckV-nyANCjtE017yZuRrnIqF5376gvNiEbO3qMAlj_/s1000/image_2025-05-30_09-52-51.png

ហេតុនេះ រដ្ឋាភិបាលបារាំងបានរៀបចំកិច្ចប្រជុំជាមួយអ្នកតំណាងក្រុមហ៊ុនអាជីវកម្មក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន ដើម្បីពិភាក្សាពីការបញ្ឈប់រើសអើងកុមារ ។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គមនិយម លោកស្រី Laurence Rossignol បានធ្វើសេចក្តីព្រាងច្បាប់ហាមក្រុមហ៊ុនអាជីវកម្មបដិសេធកុមារ ដោយលោកស្រីបញ្ជាក់ថា កុមារពុំមែនជាបន្ទុកទេ ប៉ុន្តែកុមារជាមួយផ្នែកមួយរបស់សង្គម ដែលគួរតែព្រមទទួលស្គាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZufZscJJlpM9NJabKbPqxd_kNRFOmARooNJUMiU9dNU1PaRZVrixbpYbU3NVGnv_ln7CJ0zK17xRmHMQIIvOD7WwKKZP0j4ZD0E6qlMfpZj7YZQa3_gJUPYf2qgqbohoa6nHrvmJb8YjPLlDsIUkz5AjgK5sdf54U4dyVOwUzJivg9H0t_3of55-h_z-/s768/image_2025-05-30_09-52-52.png
លោកស្រី Laurence Rossignol បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញការបង្កើតវិធានការ និងយកប្រធានបទនេះទៅពិចារណាក្នុងរដ្ឋសភា ដើម្បីឱ្យទីកន្លែងនានាស្វាគមន៍កុមារដោយគ្មានការរើសអើង ៕

Liu Yuning ទទួលបានកេរ្តិ៍ឈ្មោះល្បីមកវិញដោយសាររឿង «The Prisoner of Beauty»

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបន្ទាប់ពីខ្សែភាពយន្តដ៏ល្បី «The Prisoner of Beauty» Liu Yuning ក្លាយជាឈ្មោះដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រជាមួយនឹងតួឯកស្រី Song Zu Er ដោយសារតែមុននឹងចាក់ផ្សាយតារាប្រុស រូបនេះមិនត្រូវបានគេរំពឹងទុកច្រើនទេ ដោយសារការបរាជ័យរបស់លោកក្នុងគម្រោង ប្រវត្តិសាស្រ្តជាមួយតារាសម្តែង Zhao lusi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSPYVdsrH5mFCLUdJMZh95vgMAE-b6fe89yBKCkAEm9HIbpIbxWd3TzKs6S0qugcc0fV-oX2tPK9fKXkWXrTlsv0FkjH5XPZRAFskdC2f4_3I2iczqa9xMRTodAu7m8XPrHAkqRBktdSdynI7UDJuJ7-FtY374a32iE-W2TBiYCjnJBXze-Q2EmhF2ei-G/s2048/image_2025-05-28_11-03-55.png
ការសម្តែងដ៏ល្អរបស់ Liu Yuning ជា Wei Shao ក្នុងរឿងថ្មីនេះបានជួយបង្កើន កេរ្តិ៍ឈ្មោះរបស់លោក ហើយថែមទាំងបង្កើនចំនួនអ្នកគាំទ្ររបស់តារាសម្តែងរូបនេះ ថែមទៀតផង។ យោងតាមចំណាត់ថ្នាក់តួអង្គដែលទាក់ទាញអ្នកគាំទ្រនាពេលថ្មីៗនេះ Liu Yu Ning ដែលដើរតួជា Wei Shao ក្នុងរឿង «The Prisoner of Beauty»បានកើនឡើង ដល់ ២០៦,០០០ អ្នកគាំទ្រ ហើយជាប់ចំណាត់ថ្នាក់លេខ ១ ជាតួអង្គដែលមានចំនួន អ្នកគាំទ្រកើនឡើងលឿនបំផុត។ ចំណែកឯ Song Zu Er ជា តួអង្គ Man Man វិញមាន អ្នកគាំទ្រ ៦៩,០០០ បន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHe6irj7NXNW79iLS5GoZq1xDnYn1xenU4xJ5_SSl9laxJv9jjGVDDWu1HhU1OlDuYfRoYTphPL0SFBBKYC3Trhs1tydSS2Hqh9YEaoPyf5kGpCha9TCanzmC4TIHmO3dA78o5ZUAf1ArGfPvfvUTEIf3masiorLJn042c7gP9p7ZGLcGlsH3tgqqsZw_/s1035/image_2025-05-28_11-03-57.png
ទស្សនិកជនជាច្រើនជឿថាជាមួយនឹងខ្សែភាពយន្តដែលមានការវាយតម្លៃខ្ពស់ «The Prisoner of Beauty»និងការសម្ដែងដ៏ល្អវាមិនពិបាកសម្រាប់ Liu Yu Ning ក្នុងការ ទាក់ទាញអ្នកគាំទ្រនោះទេ។ទស្សនិកជនផ្សេងទៀតជឿថា ប្រសិនបើការ ផ្សព្វផ្សាយ រឿងនេះ ត្រូវបានរុញច្រានកាន់តែខ្លាំងតាំងពីដើមមក កេរ្តិ៍ឈ្មោះរបស់តារាសម្តែង Liu yuning នឹងកាន់តែប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcXKZQSFN921jtyCu8GviWVoETLXVr-1cDIlnslDK5W07znnUc2YVU1Wrnll6sBkFUa-NsVn1xssLB8cX6FZDC_y4gr3PuQP1pQlpKK-3G1dkIWQgRndPaZZSu_OMzrYPRBsauvBa1TGh9jnU2wxgNqv8f0s66Gwz77PQbyrpQb89SZS_qItIk1jjjk_L/s1920/image_2025-05-28_11-03-54.png
ក្នុងគម្រោង «The Prisoner of Beauty» Liu Yu Ning បានផ្លាស់ប្តូរទាំងការសម្ដែង និងរូបរាង។ តួនាទីរបស់មេទ័ព Wei Shao ត្រូវបានបង្កើតឡើងយ៉ាងល្អទាក់ទងនឹងសំលៀក បំពាក់ និងតួអង្គ។ តួនាទីរបស់ Liu Yu Ning ក៏ល្អជាងតួមុនៗដែរ។ នៅក្នុងគម្រោងនេះ លោកបានបង្ហាញនូវរាងកាយខ្ពស់ រូបរាងដ៏អស្ចារ្យ ភ្នែកមុតស្រួច និងអាកប្បកិរិយា ស្ងប់ស្ងាត់ដែលជួយលោកឱ្យទទួលបានពិន្ទុជាមួយទស្សនិកជនបន្តិចម្តងៗ។បើនិយាយពីការសម្ដែងវិញ តួ Wei Shao ត្រូវបានតួប្រុសសម្ដែងបានល្អជាតួអង្គដែលខ្លាំង ទាំងអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH7rihGZYNiLbaZsqh9sTFxzsuRfi1C8P6h1n8UB9-OouBvgIfET-9kOkg0zxUrCCc0xQbe1XmmnuW1_y5WfmL3WQDSrh7UfhQP7pj6_pn6BX__5X7ILl-greUDVCqq0D-DRk2C-rCnoOvpj-LXJ92SMuNHy0BU7VhJ_rTNuMXvw40LYIlmcRQckDM74Cg/s2000/image_2025-05-28_11-03-58.png
ភាពជោគជ័យនៃរឿង «The Prisoner of Beauty»គឺជាការបោះជំហានទៅមុខសម្រាប់ Liu Yu Ning។ តារាសម្តែងវ័យ ៣៥ឆ្នាំរូបនេះលុបបំបាត់ការរើសអើងរបស់ ទស្សនិកជនដែលថាលោកមិនស័ក្តិសមសម្រាប់តួនាទីជាប្រវត្តិសាស្ត្រ ឬថាមុខរបស់លោកគឺសមរម្យសម្រាប់តែការដើរតួជាមនុស្សអាក្រក់ប៉ុណ្ណោះ៕

តារាសម្តែង Li Xian និង Kim Ji Won ប៉ះគ្នាក្នុងកម្មវិធីមួយបង្កឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង

0

ថ្មីៗនេះការតាំងពិពណ៌ផលិតផលថែរក្សាសម្រស់មួយ ដែលបានប្រព្រឹត្តទៅនៅទីក្រុង សៀងហៃ ប្រទេសចិន មានការចូលរួមពីតារាល្បីៗជាច្រើនដូចជាតារាសម្តែងចិន Li Xian និងតារាសម្តែងកូរ៉េ Kim Ji Won ។ ជាពិសេស ពេលដែលទូតសុឆ្ឆនៈពីររូបអង្គុយ ក្បែរគ្នាបានបង្កភាពចលាចលនៅលើបណ្តាញសង្គម ដោយឈានដល់ការស្វែងរកកំពូល លេខ១ នៅលើ Weibo ជាមួយនឹងការពិភាក្សាខ្ពស់។ អ្នកគាំទ្រភាគច្រើនសម្ដែងការរំភើបចិត្តចំពោះរូបថតដែលមានតារាចិននិងកូរ៉េពីរដួងក្នុងរូបភាពតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJGWrDKY04lPcPO4Bzzwo_eBljA8Pd3l-btSwieOqX9pP9zvDKvwLNaHRPCrWj5RjzZlB4lLYYqVWMjGadzEsKKzYTuBdjS5mk__EAt01qKl4uUm1STGhpuNaBiYq0bJ_8dFQbDZTglN_MlwUO2d64jhUiYD2D0MyyJOnq1BhKpRpPPEYobX9hKe5alZM/s1512/image_2025-05-29_10-50-12%20(3).png

Li Xian និង Kim Ji Won ត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះរូបរាងដ៏ឆ្នើមរបស់ពួកគេ។ ពេលឈរក្បែរគ្នា អ្នកទាំងពីរកាន់តែភ្លឺជាងគេប្រៀបនឹងតួឯកប្រុសក្នុងរឿងមនោសញ្ចេតនា។ ដូច្នេះសាធារណជនសង្ឃឹមថានឹងមានកិច្ចសហការរវាង Li Xian និង Kim Ji Won នាពេលអនាគត។ អ្នកទាំងពីរបានស្លៀកសម្លៀកបំពាក់ពណ៌ស ដើម្បីឱ្យត្រូវនឹងប្រធានបទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU1l93A8MLqIDJLtR6k34UujpCw2oQ4lZjjXE9NFTBKLInxPgl-QCa-m6n6WIrmX68GGqSTwhbz3Ee5FvmhXs2-Ce-HMoOc0H9Kn3KpJfWEm166buPaU2hOdqCAEj-zMgWHfX5cL-3eK48f3MO1DvecduIYAD4h8AdWKOB6QVXIlEeGPFtdYe4xH1amIDY/s1920/image_2025-05-29_10-50-08.png
តួឯកស្រីក្នុងរឿង «Queen of Tears» បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត បែបនារី ឆើតឆាយ ប៉ុន្តែប្រណីតភាពរបស់នាង ។ Kim Ji Won បន្ថែមការផាត់មុខបែបស្រាលៗ ដែលធ្វើឱ្យទស្សនិកជនបានបញ្ចេញមតិថា តារាស្រីកូរ៉េរូបនេះកាន់តែស្រស់ស្អាត និងទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQ71SyGw8iyLSZkL_E6OeQjq20GCNvMiMDQ70mmz4kY1nuphJouRJjrJ4-NFpDxVyT3YS_lhEuSiH4Ig6MP064qPSWwfoMoJY3XOdD0yZcv9tp7BNFEeadQKFqKiHC8huUwQ_9uZWGVO7KgUWc2LxXqnKXUDskrb_e1vuBvr0jrQF59EoeefuJh95vtFX/s1440/image_2025-05-29_10-50-10.png

Li Xian តារាដែលកើតក្នុងឆ្នាំ ១៩៩១ រូបនេះត្រូវបានគេស្រឡាញ់ដោយមនុស្សជាច្រើន ដោយសារតែរូបរាងសង្ហា ទឹកមុខមានមន្តស្នេហ៍របស់លោក ខណៈនៅពេលឈរក្បែរ Kim Ji Won ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ថាអ្នកទាំងពីរសមគ្នាខ្លាំង៕

គង់ ចាន់ស្រីមុំ ថាសុភមង្គលគ្រួសារកើតពីការខិតខំសាងឡើងរបស់ប្តីនិងប្រពន្ធ

0

តារាសម្តែងនិងជាពិធិការិនី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពផ្អែមល្ហែមជា មួយនឹងស្វាមី លោក គឹម សីហា ថែមទាំងលើកឡើងថា សុភមង្គលគ្រួសារកើត ពីការខិតខំសាង ឡើងរបស់ប្តីនិងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។ កាលពីមុនតារាស្រីរូបនេះធ្លាប់បាននិយាយថាសុមភមង្គលក្នុងគ្រួសារគឺស៊ីសងទៅលើកក្បាលចង្កូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2x8LA6UZbh_2yP2ThcMFTNNVq3tZdGko3bfvHD4lrnKodyDGexYAYXhWcM7S-vclbW1rYGOv_EiCVyY91hVvF3ONBbvP-zVEup9Eu1ns9A6j83YHs65w4R72Rfy60HGL8SDSgOawuMdom7a4tfshyHBvGnibKPQugDKSOKrVGeF0zZHrDB1EGXognA5S8/s1800/image_2025-05-29_11-39-38.png
នៅព្រឹកថ្ងៃទី២៩ ឧសភា តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយពាក្យពេចន៍ថា «សុភមង្គលគ្រួសារកើតពីការខិតខំសាងឡើងរបស់ប្តី និងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។ បើបង្គោលពុកផុយ វានឹងងាយដួលរលំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji8qkr8Mbi-cKI7POJxwlpcO12Y2BVugWSmO9ynkXDcL0zq1kFZYZIweKlqpfxUu5BFwDqpI4Ln_C7zZw2Co0TKVLmLjTWOHl4l0sCsp2drG6mk_afziUbF6BlARP51a0bqOBTC131vIcgr30laTleJWUHvk0Mbd22enZDGsb-nbbe_mW2fFXlUrPyrJLT/s2048/image_2025-05-29_11-39-24.png
តារាស្រីរូបនេះបន្តទៀតថា « មានមនុស្សប្រុសល្អម្នាក់ជាដៃគូប្រៀបដូចជារើសបាន កំណប់មាស អ៊ីចឹងមានប្តីយល់ចិត្ត ប្រពន្ធមិនបាច់ហត់នឹងតាមផ្គាប់ចិត្តប្តីប្រពន្ធមិនចាំ បាច់រែកពុនទុក្ខលំបាកតែម្នាក់ឯងប្រពន្ធមានប្តីចាំលើកទឹកចិត្តប្រពន្ធក្លាយជាមនុស្សស្រីដែលមិនបាច់ខ្វល់ច្រើនពីរឿងគ្រួសារព្រោះប្តីចេះជួយសម្រាលទុក្ខ ប្តីចេះខ្លាចប្រពន្ធអន់ចិត្ត ចេះខ្លាចប្រពន្ធលំបាកហត់នឿយ ចេះខ្លាចប្រពន្ធគ្មានក្តីសុខក្នុងជីវិត ខ្លាចប្រពន្ធយំ ជាប្តីដែលធ្វើឲ្យមនុស្សស្រីដទៃច្រណែននឹងប្រពន្ធខ្លួនតោះ…..សរសើរប៉ុណ្ណឹងហើយដើរលេងទៀតប្តី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbzNRDbc79JNB3IAZHTvN2_aXHrZ5LQ0rKAQCmfMHhVcebJjpSKZAwwg7TKUEzqqBt3JvfwtpD5jaVOhurtotfIqs2IaOl9gDCWIHLnMSvaLphPdYHBblSDy9XdTzDyNeJ3fjt9rHmchyphenhyphenyHL8yyJUP0PDiUE5M4wUYqwKnYAcqeBvQwf-1vorM1BnEoPC/s2048/image_2025-05-29_11-39-26.png

ការលើកឡើងរបស់ គង់ ចាន់ស្រីមុំ ទៅកាន់លោក គឹម សីហា ស្វាមីជាទីស្រលាញ់នេះមានអ្នកគាំទ្រមួយចំនួនក៏បានសរសើរដល់នាងដែរថា គង់ ចាន់ស្រីមុំ ជាមនុស្សស្រីមានសំណាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgGLl2iMYKIie92zRpQiNlF8eDRwHHQyKw-eQabk1A-UIlMJAbPUg_hEdvKCTI4u8Ohw2OH_pe1OTUx-Tup0gWFqJs50GcEVddofnO9jjvlMlEhB_ANHnCrUxcj3NLTe5gk2Qi5fAyC7rQotmXDuXoMBOX-oqUHljwoUP0Fdh4N81FDwME5U2B_7oTQ52/s1626/image_2025-05-29_11-39-32.png

គួរឱ្យដឹងថា ចុងក្រោយនេះវីដេអូកាលពីឆ្នាំ២០២២ របស់ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមានចំណងជើងយ៉ាងច្រើនខណៈរូបនាងបាននិយាយនៅក្នុងការ Live ដែរថា គ្រួសារមានសុភមង្គលឬមិនមានអាស្រ័យលើក្បាលចង្កូតជាអ្នកកាច់៕

Elon Musk លាឈប់ពីការងារទាំងអស់ក្នុងរដ្ឋាភិបាលអាមេរិកដើម្បីត្រឡប់មកគ្រប់គ្រង Tesla

0

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីអាមេរិក និងជាម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានសម្រេចចិត្តលាឈប់ពីការងារទាំងអស់ក្នុងរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃទី៣០ ខែឧសភា ក្រោយពីលោកបានបានគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) រហូតបង្កបញ្ហាដល់ពលរដ្ឋអាមេរិក ប៉ុន្តែលោកនៅតែពុំអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលតាមគោលដៅ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgwKwRb0h8h9rsWt9LUCjkVyYxDTdorFmobeenw034Y051eaq0UrJJb2NHYG888sOULO9tPFftqW3kzhNQ5std_G-rBoyM0Dpc0HdRKRC0bOGAf29Vk5_fXJDi4l9MabyLM_yYLPot8by9KJV4NWAfw_9XarCQlyDVL-p56437RT9YA_B50GgsppoeBjY/s770/image_2025-05-30_08-41-32.png
មន្ត្រីសេតវិមានម្នាក់បាននិយាយមកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែឧសភា ថា លោក Elon Musk នឹងដកខ្លួនចេញពីការងារទាំងអស់ក្នុងរដ្ឋាភិបាលអាមេរិក នៅចុងខែឧសភានេះ ។ លោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X នាពេលកន្លងមក ដោយលោកបានអរគុណលោកប្រធានាធិបតី Donald Trump ដែលឱ្យលោកបំពេញតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZXqyYzn4Em6yHDEBKfP13RhM3jPh5z7DijB3KWV_-rIf9f9Ujzb7TFQjaCuvUsLJHiY9DtK_0UmGVXzbE6Q6PNNSmIaynjb-I7_503nVrMsgDU1LKpoWmDg5yxLlO46haSapPwxX4C-Sz477xB2T27SYIy48oMQCAjJXr68BtsdMN-ZCHt9SW0oO-Zt13/s1581/image_2025-05-30_08-41-29.png

លោក Elon Musk បានលាឈប់ពីការងារក្នុងរដ្ឋាភិបាលយ៉ាងឆាប់រហ័ស ដោយគ្មានការរៀបចំពិធីអ្វីទាំងអស់ ហើយលោកបានពុំជជែកជាផ្លូវការជាមួយលោក Trump មុនពេលលាឈប់ពីការងារទេ ដែលនេះគ្រាន់តែជាការសម្រេចចិត្តរួមគ្នារវាងលោក Elon Musk និងមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ ។ ទោះជាការលាឈប់ពីនេះគ្មានភាពច្បាស់លាស់ ប៉ុន្តែលោកបានលាឈប់១ថ្ងៃ ក្រោយលោករិះគន់ច្បាប់ថវិកា «One Big Beautiful Bill» របស់លោក Trump ថា ចំណាយថវិកាច្រើនពេក ហើយច្បាប់នេះជាឧបសគ្គដល់ការធ្វើការរបស់លោកនៅក្រសួង DOGE ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFmr15N8nXBozI6XWkOlMFi_i1XVjgLQZTGnMSaEd2JsXx6IMVnCHtBspEFSzUX5tbOIkn4Ktq9mGy6TzA2ZCsD-EjwTqnglL5-jNs7D8a64kR78XyY4mZiioS4Ea3EbXzQtF-KA0rRiR7ai_Di11JjNLtIdxVjkY8QUxMgOIlDpkEdYhQvY14hm0YZP3w/s1500/image_2025-05-30_08-41-30.png
ពេលរកសំឡេងឆ្នោត លោក Elon Musk និយាយថា ក្រសួង DOGE នឹងអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល យ៉ាងហោចណាស់ ២លានលានដុល្លារ និងអាចលុបចោលសិទ្ធិពិសេសការធ្វើការពីផ្ទះ (Work From Home) ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាលដាល ។ ក្រៅពីនេះ លោកនឹងធ្វើឱ្យមន្ត្រីរាជការអាមេរិកលាឈប់ពីការងារដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMrD1K-iohZCQuR_NXWY3N7KJmF9pJcavOUUttgVLSLoNOpUnPI5aNNsHzy_n6BQ44K6Loq0Jesvx6t8w8x9Yz5MXOe2Z5X0lb6BszQclXGLnqDOKs-SiZVXw4BB4jWA8PtzQ7Wog2nJzFM4xjAy_T5HOh4tJPINcbew0hnv5Aep6xqgv0Ouc7mVF1Xtc/s1280/image_2025-05-30_08-41-31.png

ប៉ុន្តែថ្មីៗនេះ លោក Elon Musk និយាយថា តួនាទីរបស់លោកក្នុងរដ្ឋាភិបាលនឹងឈានដល់ទីបញ្ចប់ឆាប់ៗ ហើយលោកខកចិត្តជាច្រើនលើក ដោយសារពុំអាចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលតាមគោលដៅ ។ ការប្រជុំរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃទី២២ ខែមេសា កន្លងមក លោក Elon Musk បញ្ជាក់ថា នឹងកាត់បន្ថយតួនាទីយ៉ាងច្រើនក្នុងរដ្ឋាភិបាលដើម្បីត្រឡប់មកគ្រប់គ្រងការងារ Tesla ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7v4n7pcS87Sq0aCms3EVvdkte60e2nEcyOFFM7jZuxWkXZ3lW7AR26lEs0RLcxcTY_bbhVmO2Wz-_Y63KXOqsbuVHA3G0KGF8vM25P5twQQWz73_tRLRN56LxKZCDRrMHTYlQBQahHLRdrOSST6PPGJukLUttQsVhNKqX4no19tfCIDo6NAgdsDZ7atE/s1200/image_2025-05-30_08-41-32%20(2).png
លោក Elon Musk បានបំពេញតួនាទីជាមន្ត្រីពិសេសរបស់រដ្ឋាភិបាលមេរិករយៈពេល១៣០ថ្ងៃ ដោយលោកនឹងឈប់ពីការងារទាំងអស់នៅថ្ងៃទី៣០ ខែឧសភា ។ រីឯមន្ត្រីរដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ក្រសួង DOGE នៅតែមានភារកិច្ចរៀបចំរចនាសម្ព័ន្ធឡើងវិញ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ៕

អ្នកគាំទ្រខឹងសម្បារនិងស្នើឱ្យចាត់វិធានការផ្លូវច្បាប់ក្រោយមានការចោ.ទ Jennie មានរឿងលើគ្រែជាមួយមហាសេដ្ឋីស្នងមរតក

0

ថ្មីៗនៃផតឃែស្ថ Above The Influence បានបង្ហាញពីសហគ្រិន និង influencer ម្នាក់ឈ្មោះ Kira និយាយអំពីអតីតកាលរបស់នាង រួមទាំងប្រវត្តិស្នេហារបស់នាង ដែលត្រូវបានគេអះអាងថារួមបញ្ចូលតារា K-Pop ដ៏ល្បីល្បាញ។ នាងក៏បានចោទថា តារាស្រីធ្វើពេស្យាចារជាមួយអ្នកជំនួញមានទ្រព្យសម្បត្តិ រួមទាំងកំពូលតារាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI7a-gNQivdHPZ-220Ju0DDRo9-5n7sBwQT11XHmeATH73lrzGOwBZr0Vtz4z3-rWkAKuJAuM3yJECeoLk6pzV4uL9pvzMA_0Ihmt41ljNmoiHb2FdJA-LlZjDAwDReO0_2EJ5vKVAhT0QpTt55A46regV3CzvozWw5bwSdJuKUegXs8MizJZDBX9jZ8OK/s1200/image_2025-05-28_13-58-59.png
ពិធីករម្នាក់ក្នុងចំណោមពិធីករផ្សេងទៀតគឺ Woohak បានអះអាងថាលោកដឹងថានេះ ជាការពិតដោយចែករំលែក ថារូបគេបានចូលរួមជំរុំរដូវក្តៅជាមួយ «កូនប្រុសរបស់អ្នក ស្នងមរតក BMW» ដែលបានចោទប្រកាន់ថាបានរួមភេទជាមួយ Jennie ។ Woohak បញ្ជាក់ថា មិត្តភ័ក្តិរបស់លោកបាននិយាយថាបានចំណាយលើការចំណាយនេះ សូម្បីតែនិយាយរហូតដល់ទៅនិយាយថាលោកបានឃើញព័ស្តុតាងដែលជាវីដេអូសិចដែលគេចោទប្រកាន់មានរូប Idol។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCgyH3YyyR9WQiJoLXNa6mfBSN7h1SwI_oUkGW7I8TtRPd2CEuPRrJVAMT120ReYnL_Rt4yn2JYpFGdFhqEhBcqfAl1PewI9zXr2cdzYiHSTdOMJLF0IN5uYyp3G8-WYj9uFVwppnGbTGgQdFPd8EZLT-Wg9jcrhim5SQvC2p3oKAcKZgcVOuzaYlwBTjE/s916/image_2025-05-28_13-58-56.png

BMW ជាអ្នកស្នងមរតក Stefan Quandt និង Susanne Klatten ដែលក្រោយមកមានកូនបីនាក់ រួមទាំងកូនប្រុសពីរនាក់មានអាយុស្របាល Woohak ។ ទោះបីជាផ្នែកនៃរឿងរបស់ Woohak នេះអាចជាការពិតដោយផ្អែកលើរឿងនេះក៏ដោយ វាត្រូវបានជួបប្រទះជាមួយនឹងការរិះគន់ និងការសង្ស័យយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG7nz6smYVl_S_mAVGaPspCW_FSNP4YbVb_lfV-9n8qqVPzGueNkCYpuqKTR28wt6IljChjOetgAq-ez5VQnx3tpau0RMawgOWLs1nLJrJvODYaH2-iXGy__se3ZRjPhoiHJEK1ArcqdFxRnYqCzN4anGO1x0JPqaVWPTkXlhwV9YUzbNwgibpnAzUVRFv/s1800/image_2025-05-28_13-58-58.png

មនុស្សជាច្រើនបានបង្ហាញក្តីសង្ឃឹមថា Jennie នឹងបន្តចំណាត់ការផ្លូវច្បាប់ជុំវិញការចោទប្រកាន់ដែលបានធ្វើនៅលើវីដេអូឃ្លីបនេះ៕

កងទ័ពថៃថា កងទ័ពកម្ពុជាបានពង្រាយកម្លាំងនៅតំបន់ហាមឃាត់ និងចាប់ផ្តើមប្រើប្រាស់អាវុ.ធមុន

0

ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពថៃបានពង្រឹងកម្លាំងនៅបរិវេណព្រំដែនជាប់ប្រទេសកម្ពុជា ក្រោយពីមានការប៉ះទង្គិចដោយគ្រាប់កាំភ្លើ.ង ប្រមាណជាង១០នាទី រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ ។ ការប៉ះទង្គិចនេះពុំបណ្តាលឱ្យកងទ័ពថៃណាម្នាក់រងរបួស និងស្លា.ប់ទេ បច្ចុប្បន្ន ស្ថានការណ៍ធូរស្រាលហើយ ដោយភាគីទាំងពីរនឹងចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvHIAJMU2F3dwfQM12uLYooBOwkCcU2dpt8_RGVP6zH4mQv0XbOWE8Oi3zR1o53Tex2Kysg0pTzmro2sPGu1rCYXlhX7NMX32DLvkNWY09bVRFf_QLjzmqJJrs1j3wgt_IBA5kgdxS2JuhH2T0cj4CbcWtYSz5AL9RV9Doj9L4m11dH9964EsMoWIK8ko/s1280/photo_2025-05-29_11-49-01%20(2).jpg

លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃនិយាយថា បានទទួលសេចក្តីរាយការណ៍ពីកងទ័ពថៃ អំពីស្ថានការណ៍ប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧប៊ុនរ៉ាជធានី កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងមក ។

កងទ័ពថៃរាយការណ៍ថា កងទ័ពកម្ពុជាចូលមកពង្រាយកម្លាំងនៅតំបន់ដែលថៃអះអាងជាទឹកដីរបស់ខ្លួន ដោយពុំគោរពតាមកិច្ចព្រមព្រៀង ។ ដូច្នេះ ភាគីថៃក៏បញ្ជូនក្រុមសម្របសម្រួលដើម្បីចរចាជាមួយកម្ពុជាដូចដែលធ្លាប់អនុវត្តកន្លងមក ប៉ុន្តែពេលក្រុមសម្របសម្រួលថៃមកដល់តំបន់នោះ ស្រាប់តែកងទ័ពកម្ពុជាយល់ខុស ហើយចាប់ផ្តើមប្រើប្រាស់អាវុធមុន ទើបកងទ័ពថៃប្រើប្រាស់អាវុធវិញ ហើយការប៉ះទង្គិចនេះប្រព្រឹត្តទៅប្រមាណជាង១០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAruXImexcsxHZLKcPatPUROICUj9BQTF7zSHbmzBOfujP4FZ5V13QUs6-xPMXT6UxRSG3jmfXfHyEJ3CHFhvGyCd4miH2_eQlCKC7Ehyphenhyphenk2_LwxokYYqI6JB6PhwEpHJwpukPK1XRgTT1zodAjTGDWhDnHuLWMTi4bZZ-VKXyy0rUs4103fiaapU7rq2H/s1280/photo_2025-05-29_11-49-01.jpg

បន្ទាប់មក នៅវេលាម៉ោង៥និង៥៥នាទីថ្ងៃដដែល មេបញ្ជាការកងទ័ពកម្ពុជាបានទូរស័ព្ទមកកាន់លោកវរសេនីយ៍ឯក ប៊ុនសើម ប៊ុនបំរ៉ុង មេបញ្ជាការរងកងកម្លាំងសុរ៉ាណារីថៃ ដើម្បីឱ្យកងទ័ពកម្ពុជា និងថៃឈប់ប៉ះទង្គិចគ្នា ។ ហេតុនេះ ភាគីទាំងពីរក៏បានព្រមព្រៀងឈប់បាញ់ និងរក្សាភាពស្ងៀមស្ងាត់ក្នុងតំបន់ ។

ភាគីទាំងពីរនឹងចរចារកដំណោះស្រាយបញ្ហានៅតំបន់នេះ និងកំណត់គោលការណ៍អនុវត្តដោយសន្តិវិធីយោងតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ។ កងទ័ពជើងគោកថៃបញ្ជាក់ថា កងទ័ពថៃមានសុវត្ថិភាព គ្មានកងទ័ពថៃណាម្នាក់រងរបួស ឬស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកងទ័ពកម្ពុជាទេ ហើយកងទ័ពថៃនឹងរាយការណ៍ស្ថានការណ៍បន្ថែមដើម្បីឱ្យពលរដ្ឋជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOng6HWmR0U1KLOJx_Od2PZhfIkCwB-nw1ecpalW7vPEMH0XN2WRARi9InAz12i4fCxqqCfqWr42AGzF9eupMsBrk2l13K_2WuUNNQ7ekAZ5lB2iaUHtc4z4cbi8YcxNp0zCVQK5M4sp9DFN75_WZJR2Lwwo9Tx7ww5ZJUmEqW3Ekg2LR3y_LyLj7q-yX8/s1280/photo_2025-05-29_11-49-02.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺប្រទេសកម្ពុជា និងថៃ មានជម្លោះទឹកដីជាយូរមកហើយ ជាពិសេស នៅបរិវេណជុំវិញប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ កាលពីឆ្នាំ២០០៨ ហើយតុលាការយុត្តិធម៌អន្តរជាតិនៃអង្គការសហប្រជាជាតិបានប្រគល់អធិបតេយ្យភាពតំបន់នេះទៅឱ្យកម្ពុជា ៕

លោក Trump នៅតែចង់បានប្រទេសកាណាដាមកធ្វើជារដ្ឋទី៥១ របស់អាមេរិក

0

សហរដ្ឋអាមេរិក ៖ នៅក្នុងសំណើរសន្តិសុខសំខាន់មួយ ដែលប្រទេសកាណាដាចង់ចូលរួមជាផ្នែកមួយក្នុងគម្រោងខែលមេឃាដ៏អស្ចារ្យ «The Golden Dome»របស់សហរដ្ឋអាមេរិក លោកDonald Trump បានលើកសំណើរពីរឲ្យប្រទេសកាណាដើម្បីជ្រើស ដោយទី១ កាណាដាត្រូវបង់ប្រាក់ចំនួន ៦១ពាន់លានដុល្លា និងទី២ កាណាដាត្រូវប្រគល់ប្រទេសខ្លួនឲ្យស្ថិតនៅក្នុងចំណុះជារដ្ឋទី៥១ របស់អាមេរិក ទើបអាចចូលក្នុងគម្រោងខាងលើបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyXr9bPvz_e98sj6Rz6zcbUMMOI7g4UH69QMlYuFEuleuwP3vLjIb4lM8wIHELlhOWNqSmZBXeXGMFXA0V6QIjuPqfRCPE-sL4cIyRqWzZBfiugbS_0ZEOc0DsVlHCKtg8v3cWW_pK9QytSGJL7CzD7ZhYJ-v7Y7a5gUIMwGHvK0qAW4-23Gk_lCzo0FB/s992/image_2025-05-30_08-25-48.png
យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញចំណាប់របស់ខ្លួនសារជាថ្មីម្ដងទៀត អំពីការចង់ឲ្យប្រទេសកាណាដាព្រមចូលខ្លួនមកធ្វើជារដ្ឋទី៥១ របស់អាមេរិក ទាំងដែលកាលពីកន្លងទៅថ្មីៗនេះសំណើររបស់លោកត្រូវបានខាងកាណាដាច្រានចោលម្ដងរួចមកហើយ។ នៅពេលបំពេញទស្សនកិច្ចនៅសេតវិមានកាលពីដើមខែនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា ប្រទេសកាណាដាមិនមែនសម្រាប់លក់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjrkT6AlHOUSwg3pvfkYbZVIwqFpv2aGJLvkTLJ5hYLoTb74RpG1-I6v5P00uKwM3LDE8qYnXRfFp30AVoZSjHA9JUW-XpfXuZD3AfYFrMJYJYlzlClj0tyEvwjZVG98XsqeUNEQudq6vfNeU7qH_IdR2_5Ine5G-I67Jp6seIe8LA6w7TIqiQrG4FPUjy/s1100/image_2025-05-30_08-25-49.png

លោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ៖ លោកបានប្រាប់កាណាដារួចហើយ បើចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់អាមេរិក ប៉ុន្តែពួកគេចង់នៅជាប្រទេសដាច់ដោយឡែក នោះពួកនឹងត្រូវចំណាយអស់ប្រាក់ចំនួន ៦១ ពាន់លានដុល្លារមកឲ្យអាមេរិក ។ ប៉ុន្តែអាមេរិកនឹងមិនយកប្រាក់ពីកាណាដាទេ ប្រសិនបើកាណាដាព្រមក្លាយខ្លួនជារដ្ឋទី ៥១ របស់អាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgliU6Yz8me_Dl1Is9X5wO08aNErvzisCV-Vv03wWKauvex_74FtW88eDybpZf5ycu74-HZy_Eq5YccL1oDfGcCtxIe_SSmLUOQsZkXdwgMQVk79wusjCoYHqjif1drRzbns0ei6LmtgkV8lRee4DDcuRTpr61sKi2NN6fhrV2CIcI0u5PrQFCiJrLxmQMy/s3072/image_2025-05-30_08-25-49%20(2).png
ទោះជាយ៉ាងណា មិនមានការឆ្លើយតបពីកាណាដា ចំពោះការអះអាងរបស់លោកTrumpនោះទេ។ ប៉ុន្តែលោក Trump បានគូសបញ្ជាក់ថា កាណាដាកំពុងពិចារណាលើការផ្តល់ជូននេះ។

គួរជម្រាបជូនថា លោកត្រាំបានប្រកាសពីផែនការកសាងខែលមេឃា ដែលជាប្រព័ន្ធការពារមីស៊ីល Golden Dome ដ៏ធំសម្បើមកាលពីមួយសប្តាហ៍មុន។ គម្រោងនេះត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ប្រហែល ១៧៥ ពាន់លានដុល្លារ និងបញ្ចប់ការសាងសង់និងអាចប្រើប្រាស់បាន នៅចុងអាណត្តិរបស់លោកត្រាំនាឆ្នាំ២០២៩ខាងមុខ។ តែអ្នកជំនាញនិយាយថា គ្រោងការណ៍នេះ ប្រឈមមុខនឹងបញ្ហាបច្ចេកទេស និងនយោបាយដ៏ធំ ច្រើនជាងអ្វីដែលលោក Trump បានគិតទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHIDQpdaYSiLrlOgbRYH1VX2cHFmOrTq_gErOruCrt_-ZDcL8FMWMN641-D_0Rhf5gwKPUlx924ouqYYMabz9rHeNMzDA6VtyhUNK0vSHG3Gx798Dxjswt2kldwxL2d5GENfwss-hSHYKZdVLRPHPuhN2IhsZDsfCXN0sgBDmumTz4T6m9fFcU6xwa1oFw/s821/image_2025-05-30_08-25-52.png

ចំណែកឯកាលពីប្រកាសនូវគម្រោងនេះ ប្រទេសកាណាដា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមជាមួយប្រព័ន្ធការពារមីស៊ីលនេះដែរ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបញ្ជាក់ថា ប្រទេសរបស់លោកបានជួបពិភាក្សាកម្រិតខ្ពស់ លើបញ្ហានេះជាមួយអាមេរិក។ ប៉ុន្តែលោកបានជំទាស់ ចំពោះការអំពាវនាវរបស់លោកត្រាំ ដែលចង់ឱ្យប្រទេសកាណាដាប្រែទៅជាផ្នែកមួយរបស់សហរដ្ឋអាមេរិក៕

ឆេះទូកប្រណីត២គ្រឿងសម្រាប់ដឹកភ្ញៀវទេសចរនៅទន្លេចៅប្រាយ៉ា

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ភ្លើងបានឆាបឆេះទូកប្រណីតសម្រាប់ដឹកភ្ញៀវទេសចរ ចំនួន២គ្រឿង ដែលកំពុងចតស្ងៀមនៅបរិវេណមុខសណ្ឋាគារ Anantara Riverside តាមដងទន្លេចៅប្រាយ៉ា ក្នុងតំបន់ថាន់បុរី ទីក្រុងបាងកក ។ បន្តិចក្រោយមក ភ្នាក់ងារសង្គ្រោះក៏បានធ្វើដំណើរមកដល់កន្លែងកើតហេតុ និងជួយគ្នាបា.ញ់ទឹកពន្លត់ភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOGbMnnRFlP3C9GPW4eh5ny0C4CGD0cwCJFEJXmEcnFF2WvuPHyRoGZ_TTp03llpW_GD1OxmD2tCDobIkboEvJu0NJVfdltxUq1uGFFz93oJoB_wvmdjeLxNcH6EE6WKp3q-uP9hugPTqbCyNhxlJlQ9afB-XexKaOGurfLK_bcBEVApxNF1VASkTSPw5_/s828/photo_2025-05-29_14-10-58%20(2).jpg
សមត្ថកិច្ចបានទំនាក់ទំនងទៅភ្នាក់ងារពន្លត់ភ្លើង ក្រុមប្រតិបត្តិការពិសេស និងភ្នាក់ងារសង្គ្រោះផ្លូវទឹក មកជួយបាញ់ទឹកពន្លត់រហូតដល់១ម៉ោង ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាលទៅកន្លែងក្បែរៗបង្កឱ្យខូចខាតកាន់តែខ្លាំង ។ ហេតុការណ៍នេះពុំបណ្តាលឱ្យភ្ញៀវទេសចរណាម្នាក់រងរបួស ឬស្លាប់ទេ រីឯមូលហេតុភ្លើងឆេះ គឺសមត្ថកិច្ចកំពុងស៊ើបអង្កេត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0ZAeq7d3Ing8-sMYe4xroVDwHZ6Lw9vbXa1Qk-sj5STfLOzXKrj8vJqcA0noICcwOacS4LccDB-Qw7dk92xTsY4WEJaJP7gwlp6MEMqQFDoHW3snLxhP0qMT9cD68ZvwqwaA5mBhFRZdqQmp8AGH-AkaHPWXjEEXdYO_wqv-1kqp21k5xLy1Frl4Wqwr/s828/photo_2025-05-29_14-10-58%20(3).jpg

បន្ទាប់មក នៅវេលាម៉ោង៦និង៥៣នាទី ភ្នាក់ងារពន្លត់ភ្លើងអាចពន្លត់ភ្លើងឆេះទូកទេសចរណ៍ទាំង២គ្រឿងបានមួយភាគធំ ប៉ុន្តែទូក១គ្រឿងលិចទៅក្នុងទន្លេចៅប្រាយ៉ា ។ រីឯទូក១គឿងទៀត ភ្នាក់ងារបានបូមទឹកចេញដើម្បីកុំឱ្យលិច ប៉ុន្តែភ្នាក់ងារបារម្ភពីភ្លើងឆេះទូកឡើងវិញ ដោយសារនៅបរិវេណខាងចុងទូកមានប្រេងឥន្ធនៈ ។ នៅថ្ងៃដដែលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិទេ ហើយភ្នាក់ងារណែនាំឱ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បរិវេណនេះប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VMTeGYueyaNGIRYulZ0-dUOfK5GfXFnxb0qIjE76HUbRsc04ykXxScBcQ91vxxRFn_7yFnX8weoR_gPmAnMwa8FG_IdYAGYxiknUbjUETwj2K8LRvBSJ5u2YUkdUai_9GCJ4_IcS0HNElesWiD1q3CpSKxQgSqHKfCZDbYir1zZ-lbZ0LDjYLxrAkswv/s828/photo_2025-05-29_14-10-58%20(4).jpg

តាមការត្រួតពិនិត្យទូកទាំង២គ្រឿងនេះ គឺជាទូកទេសចរណ៍ដ៏ប្រណីតសម្រាប់ដឹកភ្ញៀវទេសចរ ដែលបានចតក្បែរគ្នានៅមាត់ទន្លេចៅប្រាយ៉ា ហើយនៅសុខៗ ស្រាប់តែមានភ្លើងឆេះទូក១គ្រឿង ហើយភ្លើងក៏ឆេះរាលដាលទៅទូក១គ្រឿងទៀត ។ នៅពេលកើតហេតុ គ្មានភ្ញៀវទេសចរណាម្នាក់នៅលើទូកទេ ទើបគ្មានអ្នករងរបួស ឬស្លាប់ ហើយសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សន្តិសុខយាមសណ្ឋាគារ ដើម្បីសាកសួរពីមូលហេតុភ្លើងឆេះទូក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0iFQ8uulGcJH-WHh1sCL9RHnbEURn1ZCBpgX626x9EqWDpnjlzFdCZ51S9AOSOSF6fGmLfzZY8voR36_BoofyTzIbqJa6aw4nfh1dTTIYGL8Bih8YoehIgNJVL1g2C8xP7qS0qnPnniTIYYUf2Z2RSj7L-rHaEpl65-3GkqEFiT3x6Srk8qC72kULd1XR/s1024/photo_2025-05-29_14-10-58%20(5).jpg
គួរបញ្ជាក់ថា ទូកដែលឆេះនេះអាចដឹកភ្ញៀវទេសចរប្រមាណ១០នាក់ ដែលចង់អង្គុយបរិភោគអាហារលើទូក និងគយគន់ទិដ្ឋភាពសងខាងទន្លេចៅប្រាយ៉ា ។ សណ្ឋាគារល្បីៗនៅប្រទេសថៃនិយមទាក់ទងទូកទេសចរណ៍ប្រណីតៗសម្រាប់ដឹកភ្ញៀវទេសចរដែលសម្រាកក្នុងសណ្ឋាគារទៅលំហែលើផ្ទៃទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpv1sq-MKZ8HGoi12uCVPyz8m8s1JafcCR8pm01hC-kXp_K48EZBAOx0E34llyCFobHOgtvr1Lfzc5jGlM83_a17dUr-Zi_JJfHj5wL0wflkm_9vYDZkT0Y_Bb3na1BLqzjfaM_lce0nFezFNN5Z-Gv68WA_TWVpX9KvVTG3Uiz5Q2-LyatPEUqTrVAUf/s828/photo_2025-05-29_14-10-58.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៉ីប៉ី ឌី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះកងទ័ពខ្មែរ ពលីការពារទឹកដី

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាល្បីឈ្មោះបានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះមរណភាពកងទ័ពខ្មែរដែលបានពលីការពារជាតិទឹកដី។ អ្នកជំនួយល្បីឈ្មោះមានហាងជាច្រើនកន្លែងលោក ប៉ីប៉ី ឌី វិញក៏បានចូលរួមរំលែកទុក្ខដូចគ្នានិងមានបំណងចង់ជួយជាស្បៀងនិងថវិកាដល់គ្រួសារនៃសព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbwAyv1S_dAuRuL8vNRI1-PZ_kcfqeQzDhyn8VR5z7cae9yFJNrGwHOUw78aBYkmMsggidMUsDpcE3TM34iTqNK3h-2-JJOlKdu6PcBiDlXEnW-Cx0ZqcjT297fUOrrYPfZ59aiZJvfAWgAZnbVqadT0wHrNfjwiYvsutUFlr29G0hTapqL6O2W7cbnpt8/s2048/image_2025-05-29_10-09-26.png

ប៉ីប៉ី ឌី ថៅកែ ហឹរខនណើរនិងកាហ្វេខនណើរ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន នៅយប់ថ្ងៃទី២៨ ឧសភា ថា«សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពនិងសូមអរគុណ ចំពោះការលះបង់និងការពារទឹកដីខ្មែរខ្ញុំចង់រួមចំណែកខ្លះក្នុងការជួយជាស្បៀងនិងថវិការខ្លះហើយខ្ញុំជឿថាក៏មានបងប្អូនយើងជាច្រើនចង់ចូលរួមដូចគ្នាតើពួកខ្ញុំអាចទាក់ទងទៅអ្នកណាបាន?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG9Jsr4osqbUEjZO1eVBAJN-_5q3RKXQuLnJmKBbPWlDQbOoa4hB_QM-dPP90USpvKAZPvYbuQvDATQu4Y2S3yvFBIHb6XEb-7cQ0Qn4iKqghodwtfM1Mp2DLGgWo1CbJuZAAY05MXfLQ_tdBEu44Uonl5TC2HSVm3tT7s-RH9G6oxrswg00JpR4X3dRWg/s1440/image_2025-05-29_10-09-37.png
សំឡេងមួយនេះពីបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងថែមទាំងមានបំណងចង់ឱ្យ ប៉ីប៉ី ឌី ជាអ្នកចាត់ចែងលើរឿង នេះដើម្បីអាចជួយទៅដល់គ្រួសារសពពិតប្រាកដព្រោះខ្លាចមានជនឆ្លៀតឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmwYsHD3Uk1P0Goqei16DZF4btvnofnCou-dfzTxxqzllReJiiw3tM0XObKSxL52NN2CU1yIksazIyhv4Tt539SK4MQq61mPW8Cl_dRwCDUUIlo7z-GDWzOPZw9FmHUDF4bLU3mO6yHRrCRLDu_vyhni5MUGWWemRzIGI4c7MX0Eo7eE8Mzrmx6EN-0l3T/s934/image_2025-05-29_10-09-35.png

ជាមួយគ្នានេះដែរ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានបង្ហោះសំណេរចូលរួមរំលែកទុក្ខចំពោះកងទ័ពខ្មែរដែលបានពលីការពារទឹកដីផងដែរ។ នាងបង្ហោះសំណេរនៅលើ Story ថា «នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសព និង សូមកោតសរសើរចំពោះវីរៈភាពដ៏ក្លាហានរបស់បងៗកងទ័ពកម្ពុជាដែលបានពលីជីវិតការពារបូរណភាពទឹកដី»៕