Home Blog Page 454

សាលារៀនថៃនៅក្បែរព្រំដែនកម្ពុជា បង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនពេលកើតហេតុអាសន្ន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សាលារៀនព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកបានក្រួត ខេត្តបុរីរាំ បានបង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនដើម្បីត្រៀមទប់ទល់ពេលកើតហេតុអាសន្ន ដោយសារសាលារៀនស្ថិតក្នុងតំបន់ធ្លាប់មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០១១ ខណៈអាណាព្យាបាលសិស្ស និងអ្នកភូមិបារម្ភពីសុវត្ថិភាពកូនៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXRZyhyphenhyphenNWONww2Hvll1buRIPLX7U5F3UVz0sHeOfasKIVtCGmJgKxU3uYLfuTEeOLshHm1X6tk571rdVA6IuHE_l5cPsvVTFfl4HSp2TzQgNdqcdtqTHaOhq0UU33tAwUxePpFn-wbaCSZAgX3d8aHDWyu3JfrBAr6qpFlWVY8pYuU5R-PO4Wo2RLAAmto/s1440/504090714_1075718541416847_2448662731262014467_n.jpg
សាលារៀននៅព្រំដែនកម្ពុជា-ថៃបានបង្ហាត់សិស្សពីការជម្លៀសខ្លួន ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅចំណុចព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ ដែលជាប់នឹងស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី របស់ថៃ ។ សាលារៀននានានៅស្រុកបានក្រួត បានបង្រៀនសិស្សតាមធម្មតា ប៉ុន្តែជួសជុលលេណដ្ឋានឡើងវិញ និងបង្ហាត់សិស្សពីការលាក់ខ្លួន និងជម្លៀសខ្លួន រួមកំណត់ទីតាំងសម្រាប់រត់ផងដែរ ដោយសារបារម្ភខ្លាចមានហេតុការណ៍ពុំប្រក្រតីកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGo7md1j3uDR0y3tCSb91rEovWNH4pwQUPvBzfeblPGRY2hdHp2rPmDPSmiGUCI0z1QmneJDKfdkH8a1Ur0sfDAHRbVlHIy3J1vyXXse7ePnoQUZkEKdn_cqd3TDGYw70_pDlMbI0P6kEocpFAvAbC-jb4vOLwfy0g5fTfqVr9pzFzdGKMuDpKa83qGUX/s1440/504155545_1075718501416851_5363277780430019392_n.jpg

ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេសធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលមានព្រំដែនជាប់កម្ពុជា និងមានច្រកព្រំដែនបណ្តោះអាសន្នសាយតាគូ (ខាងកម្ពុជា គឺច្រកជប់គគីរ) ស្ថិតនៅឃុំចាន់ថប់ពេជ្រ ស្រុកបានក្រួត ព្រួយបារម្ភ ដោយសារកងទ័ពកម្ពុជា និងថៃធ្លាប់ប៉ះទង្គិចកាលពីឆ្នាំ២០១១ ។ ការប៉ះទង្គិចកន្លងមកធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ជួបការលំបាក ទើបពលរដ្ឋបារម្ភពីការប៉ះទង្គិចលើកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRjmafxC4rwaZUFnemJYH4Dnt5nyviPINHocJIr9DPWXBFd93hOxm-L2hE-Kw_f-Z03PEZ7L5mEscvCTnbXTwi2NEJUJocnEHN3W_jK2MiePtW0ntZ3N57yR1J1DWsuR6my4MVvfw-m-TLIE1NDhtq2pYp35bzak1ut8anGoOTiGo_SVqYV5uu2P5k_zCA/s1440/504517706_1075718428083525_1496033181990103927_n.jpg
អ្នកស្រី អរ៉ាផារីន កាម៉ុនឈីត នាយកសាលារៀនបានឃោគក្រៈឆាយ ស្ថិតនៅឃុំឃោគក្រៈឆាយ ស្រុកបានក្រួត និយាយថា ពេលនេះ សាលារៀនមានវិធានការយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នតាមការប្រកាសរបស់ក្រសួងអប់រំ និងការិយាល័យអប់រំបឋមសិក្សាបុរីរាំ ដូចជា ៖ កំណត់វិធានការប្រឈមនឹងស្ថានការណ៍អាសន្ន និងវិធានការសុវត្ថិភាព ។ អាណាព្យាបាលសិស្សបានសួរសាលាពីស្ថានការណ៍ព្រំដែន ហើយយើងបានទាក់ទងជាមួយអ្នកដឹកនាំសហគមន៍ និងអាណាព្យាបាលរួចហើយដើម្បីត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIQpPW8-1dcKoRNRffQKmAEJ3u4hZ7c-iY4eVS3RKUzuBq0-eHQy-_VEe1x8Hy0D7fIG0pggMRxRtnaLTBfPipcstMii5Sub3V2r0KYVstUpnpCMBepACC-klAlvu02qld4ma34DEKIKgmzd9hqquIx7CEN2RUDhFANGTOP8_E773Q-fHRCzRPkAGzWCp/s1440/504536722_1075718504750184_2371061201698550811_n.jpg

រីឯអាណាព្យាបាលសិស្ស អ្នកស្រី នូទែន សិទ្ធីវង្ស អាយុ៤៥ឆ្នាំ និយាយថា អ្នកស្រីបារម្ភខ្លាចមានការប៉ះទង្គិចកើតឡើង ពីព្រោះវាជាពេលកូនសិស្សបើកបវសនកាល ។ អាជ្ញាធរបានកំណត់ផែនការច្បាស់លាស់ថា តើអ្នកភូមិនឹងរត់ជម្លៀសខ្លួនទៅផ្លូវណា និងគោលដៅនៅកន្លែងណា ដើម្បីកុំឱ្យពលរដ្ឋរត់ទៅប្រមូលផ្តុំគ្នាច្រើនពេកដូចកាលពីឆ្នាំ២០១១ ។ បើមានស្ថានការណ៍អ្វីកើតឡើង ពលរដ្ឋនឹងទាក់ទងគ្នាតាមបណ្តាញសង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNvzquTKvSQ0NouOa60HVE5xY6F6WF3JRUsGnR2H9gGaXM-zVyFvNpiWyNb9NibFMZC_Cr9TLcQJhnZ-cnN1segIcFvz6Pgpa4nPxpX5waher9DBH1N3K993g8hgUuDMhXCQrHVOzpJZuRMGmd7Ekrf1OniLgg4a-E0Xkx4F9SW0u14sKrm4ZsZUePUwd/s1389/504069000_1075718584750176_885829591840534634_n.jpg

កម្ពុជាមានឈ្មោះក្នុងតារាងនៃប្រទេសទាំង១០ ដែលល្អបំផុតសម្រាប់បុគ្គលិកជាជនបរទេស

0

ប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ ជាជម្រើសប្រទេសល្អបំផុតសម្រាប់ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រ GoOverseas ដែលជាមាតិការអនឡាញដ៏ល្បីមួយលំដាប់អន្តរជាតិ បានចុះផ្សាយកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWTOUigJ6YpKt1eLfgthxBPgsDvCHTVjn3FE1Z94pKkP_MiiFS07jnfI933iU2dtyZQh92NQ6p4aTOiHLLsxg_ZhrSBo2Dqp6M2So9sPYtAYXBREppOvvzq60ZJwn0B9kDMz72P549gJKp-_5z1gzPMrYwYYxtI7gwc3vk-Q3HSO6x9Y63o3qaVMMAdy0/s1280/photo_2025-06-05_14-24-37.jpg

គេហទំព័រ GoOverseas គឺជាវេទិការអនឡាញ ដែលតែងផ្ដល់យោបល់ប្រឹក្សា ការណែនាំ និងចែករំលែកបទពិសោធន៍ អំពីការស្វែងរកការងារធ្វើនៅក្រៅប្រទេស ការបន្តការសិក្សានៅបរទេស ការចូលរួមការងារស្ម័គ្រចិត្ត និងចំណេះដឹងផ្សេងៗជាច្រើនទៀត ដែលមាននៅក្នុងប្រទេសនីមួយៗនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_DRCxpqHkSxYf_HAwPHtU7xI0hvgGFeeYDpKAZA7RKD35Za3d4lDIP-9c1qDK9ypQ4MLhNlWRZrAudzxKgbLZ41RFG01A9jVkYjErIBOdzIKcnNio7tbQY_2P4aDGUMzJb7Y93MSSASmGFyOv9XpUpkHEpNx43aQefRD8cxceIQ-Q4PVCf4mlah4egWOg/s1280/photo_2025-06-05_14-24-39.jpg

ដោយឡែក ការចាត់ថ្នាក់ខាងលើរបស់ GoOverseas បានបង្ហាញថាកម្ពុជាស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។ ចំណែកឯចំណាត់ថ្នាក់ទាំង១០ ដែលរាប់ចាប់ពីលេខ១ទៅមានដូចជា ៖ 1. នូវែលសេឡង់ 2. ប្រទេសហូឡង់ 3. កូរ៉េខាងត្បូង ៤.អូស្ត្រាលី 5. ប្រទេសអាល្លឺម៉ង់ ៦.ប្រេស៊ីល 7. ដាណឺម៉ាក 8. បូតស្វាណា 9. ប្រទេសកាណាដា 10. កម្ពុជា។ ការចាត់ថ្នាក់នេះផងដែរក៏បានបង្ហាញថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលមានវត្តមាននៅលើតារាងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULrpas-D1du0HLtGnuLrYHdsN6ji9-b1duUr3_RAaIl73H6lx478-qce4UG3M2IZmudrtwQK4PBOXdkwcbJWEMeWfEI8zIQemMHjZjp5q6bwi0n3EyDEPqvHo44HoWaNVhM4lwj4cjnrjK8U9X-lJjPbJr9KHTyIEzXSz7QkwM7dwK84pR7Ez3S5EdBha/s1004/photo_2025-06-05_14-24-40%20(2).jpg

ចំពោះមូលហេតុ ឬកត្តាជំរុញក្នុងការដែលគេអាចធ្វើការចាត់ចំណាត់ថ្នាក់បាន គឺតាមរយៈតុល្យភាពការងារ ជីវិត និងចំណាត់ថ្នាក់សុភមង្គល (ក្នុងចំណោម 143 ប្រទេស) តម្លៃនៃការរស់នៅ ភាពងាយស្រួលនៃការទទួលបានទិដ្ឋាការការងារ និងឱកាសការងារនៅក្នុងប្រទេសទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_x78Ht_mPw9PafYPgdC-B-REmrKFkt8SfEMoUsSAIF97iYo_zQok8whPYgwkKXQOJlPAo3hlcfdtzR05jEJtj9VVw1sZoo9WNFsg_bkC4WdiKKnJAtHKfM2I25tHRPQhHEXjNFbP50YErzc6GTLZJboUTNUlxhLYTOAZMfbUB38fQsKaTvl3nfPbBY6st/s1280/photo_2025-06-05_14-24-40.jpg

GoOverseas បានលើកឡើងថា ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សហគមន៍ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ហើយថ្មីៗនេះ កម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍របស់នយោជិកជាជនបរទេសពីចម្ងាយជាច្រើន ដែលកំពុងស្វែងរកទីកន្លែងធ្វើការ ដែលមានការចំណាយទាបលើការរស់នៅ មានវប្បធម៌ដ៏ស្រស់ស្អាត អាកាសធាតុត្រូពិចដ៏អំណោយផល និងមុខម្ហូបអាហារដ៏សម្បូរបែបមានទាំងអាហារតាមតំបន់ និងលំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08HPqssPAOyCLCGmAcF7B0CgNLiraDkJ_LJEgSorm_8ViMD4JS8VlTatIVdwJy4cBIWGZPguzwQONA_MDC5cx42oVb6T38hZ5NYRxKbjC1ASrQVbm5OpbAWOwLcKH7cUi7wph-YK2psHw6tNKkxpTimdimhOo19BvsLRu1TOgf9wAMYhbAooL4wVXFowH/s1600/480938169_961071219476947_4019426057793295241_n.jpg

គេហទំព័រខាងលើបានបន្តទៀតថា ចាប់ពីរាជធានីដ៏រស់រវើកនៃទីក្រុងភ្នំពេញ ដល់ទីក្រុងប្រវត្តិសាស្រ្តដ៏ស្ងប់ស្ងាត់នៃខេត្តសៀមរាប ពលករអន្តរជាតិអាចជួលកន្លែងស្នាក់បានជាមធ្យមត្រឹមតែ 300 ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយអាចរកកន្លែងធ្វើការដែលនៅក្បែរនោះបានយ៉ាងងាយ។ ក្រៅពីធ្វើការក្នុងOffice ឬនៅក្រុមហ៊ុន យើងក៏អាចចូលហាងកាហ្វេធ្វើការដោយមានFree Wi-Fi និងទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ផងដែរ។ សម្រាប់ការចំណាយលើម្ហូបអាហារហូបចុកប្រចាំថ្ងៃ គេប៉ាន់ប្រមាណថាអាចអស់ត្រឹម 5ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់បុគ្គលដែលរស់នៅម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkPiAkT6vb_RbEjCmGx94xqY4eDhyphenhyphenRKy8Fu_U2hSMVO_YRXflmvUCmun-7nF9pAQmLAIuxy19b_hWIPLEM5dhxXDHNm8xpc66j4gDzQ-EVLO0YBFp4A4BqqrdRLMmSr9F-kk7CgqY63Umm42POFnEjGGzNECL91bYPzO2pzJC3mc4kNVgHQI41UNKHfNt/s640/image_2025-06-06_09-06-41.png
កត្តាដែលបានរៀបរាប់ខាងលើរួមមាន ការចំណាយទាបក្នុងការរស់នៅ ភាពងាយស្រួលក្នុងការស្វែងរកការងារសម្រាប់ជនបរទេស លក្ខខណ្ឌអាកាសធាតុ ម្ហូបអាហារ ប្រជាជនមានភាពរួសរាយ ការកម្សាន្តសប្បាយដែលមានទាំងទីកន្លែងបែបធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប នឹងបង្កើតបរិយាកាសរីករាយ ល្អបំផុតសម្រាប់ជនបរទេសក្នុងការផ្លាស់ប្ដូរមកធ្វើការ និងរស់នៅក្នុងប្រទេសនេះ៕

ថៃត្រៀមបិទច្រកព្រំដែន បើការចរចាគណៈកម្មការព្រំដែនរួមជាមួយកម្ពុជាពុំទទួលបានលទ្ធផល

0

ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រទេសថៃនឹងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ជាមួយកម្ពុជាពុំទទួលបានលទ្ធផល ហើយលោកបញ្ជាក់ថា បើថៃប្រកាសច្បាប់អាជ្ញាសឹកនោះ មេបញ្ជាការកងទ័ពភូមិភាគទី២ នឹងមានសិទ្ធិបញ្ជាភ្លាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការចុះត្រួតពិនិត្យបរិវេណព្រំដែនកម្ពុជា-ថៃ នៅខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី៤ ខែមិថុនា ថា លោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគទី២ គឺទិន្នន័យបច្ចុប្បន្នខុសគ្នាពីទិន្នន័យចាស់ ។ លោកបាននិយាយពីមេបញ្ជាការកងទ័ពភូមិភាគទី២ មានបំណងបិទច្រកព្រំដែនជាប់កម្ពុជា បើការចរចាគណៈកម្មការព្រំដែនរួម (JBC) ពុំទទួលបានលទ្ធផល ថៃនឹងអនុវត្តវិធានការបិទច្រកព្រំដែន ។

ក្រៅពីនេះ លោកបានសំណូមពរកុំធ្វើឱ្យប៉ះពាល់ប្រទេសជាតិ និងសូមឱ្យពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ពីព្រោះវាបង្កបញ្ហាដល់រដ្ឋាភិបាល ។ រីឯកងទ័ពថៃចោទប្រកាន់ថា កងទ័ពកម្ពុជាចូលក្នុងតំបន់២០០ម៉ែត្រ លោកនិយាយថា ស្ថិតក្នុងដំណាក់កាលប្រើប្រាស់យន្តការចរចាគណៈកម្មការព្រំដែនរួម (JBC) ។ លោកជឿថា ការចរចា JBC នឹងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែបើកម្ពុជាពុំទទួលស្គាល់ វានឹងមានបញ្ហា ពីព្រោះកងទ័ពកម្ពុជាចូលក្នុងតំបន់ No Man Land ដែលថៃចាត់ទុកថា គឺល្មើសកិច្ចព្រមព្រៀង ប៉ុន្តែពុំមែនជាការល្មើសចូលទឹកដីថៃទេ ពីព្រោះវាជាបញ្ហាព្រំដែនជជែកគ្នាពុំទាន់ចប់ ។

ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ គឺមានបំណងធ្វើឱ្យបែកបាក់ផ្ទៃក្នុងប្រទេសថៃ ឬការយកឈ្នះផ្នែកនយោបាយ ។ ប៉ុន្តែរឿងប្រទេសជាតិ ពុំគួរផ្សព្វផ្សាយរឿងតូចតាចបែបនេះទេ វាជាប្រយោជន៍នយោបាយ ។ លោកបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួន ករណីមានស្ថានការណ៍អ្វីកើតឡើង ប៉ុន្តែបើមានការល្មើសកិច្ចព្រមព្រៀង គឺត្រូវចរចាក្នុងគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នៅរាជធានីភ្នំពេញ ។ ថៃបានត្រៀមខ្លួនជាច្រើនយ៉ាង ប៉ុន្តែលោកពុំនិយាយ ពីព្រោះពុំចង់ឱ្យគេដឹងថា ថៃត្រៀមអ្វីខ្លះ ។

បច្ចុប្បន្ន កម្ពុជាប្រាប់ថា សម្រេចបញ្ជូនបញ្ហាមុំ៣, បញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺកម្ពុជានិយាយតែម្ខាង វាគ្មានប្រយោជន៍អ្វីទេ ប៉ុន្តែបើថៃនិយាយថា យល់ព្រម ឬមិនយល់ព្រម វានឹងក្លាយជាបញ្ហា ។ បើកម្ពុជាយកបញ្ហាទៅដោះស្រាយនៅតុលាការ ICJ គឺត្រូវមានការទទួលយកពីថៃ យើងនឹងបញ្ចប់បញ្ហាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ពេលនេះ យើងបានត្រៀមខ្លួនតាមបណ្តោយព្រំដែនដោយផ្តោតលើតំបន់មានបញ្ហា ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ៕

Liu Yuning នៅមានភាពសោកស្តាយរឿងមួយក្រោយភាពយន្តរបស់ខ្លួនជាមួយនឹង Song Zu Er បានបញ្ចប់

0

គម្រោងភាពយន្ត «The Prisoner of Beauty» បានបញ្ចប់ជាផ្លូវការជាមួយនឹងស្នាដៃគួរឱ្យសរសើរជាបន្តបន្ទាប់។ ក្នុងចំណោមនោះ ការសម្ដែងរបស់ Liu Yuning និង Song Zu Er ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង។ បន្ទាប់ពីភាពយន្តនេះ អ្នកទាំងពីរមានការរីក ចម្រើនជាលំដាប់ក្នុងអាជីពរបស់ពួកគេដោយបច្ចុប្បន្ន Liu Yuning ទទួលបានស្គ្រីប ភាពយន្តថ្មីៗជាច្រើនជាមួយនឹងការវិនិយោគធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI534SYgTl5HhGUJlgxGs_Ub3qH06yY1oLoxmWun-qXXMNRzt-TQTPgXxXO3OZrFtgXa4VJSMRkP6OeqRFBEmcMOQJ9G4Iv_nKG4clM5mjIC2ypAdS3HJmlN5EHcGs9ozO7VxdzuKO8RET880GULS5nV7yxrv3S3dzYSm46zI-SOmszno77tb_YfVRdAKh/s1280/image_2025-06-02_16-34-44.png
ទោះបីជាជោគជ័យក្នុងរឿង «The Prisoner of Beauty» ក៏តារាសម្ដែង Liu Yuning នៅតែមានការសោកស្ដាយ។ តាមរយៈការចែករំលែកនាពេលថ្មីៗនេះ នៅពេលដែលត្រូវបានសួរអំពីការសោកស្តាយដ៏ធំបំផុតរបស់ខ្លួន Liu Yuning បាននិយាយបែបកំប្លែងថា «ពេលសរសេររឿងរបស់រឿងនេះ ហេតុអ្វីបានជាគាត់មិនសរសេរផ្នែកទី២?»
ក្រៅពីនេះ លោកក៏បានស្នើសុំសាច់រឿងភាគ ២ ដល់អ្នកសរសេររឿង និងក្រុមការងារ។ នោះបង្ហាញថា Liu Yuning បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqm_GZy3J26AiF1BVFukW4tQHsMjkLNq3ZBayqxEVYVk3MGJ6Xk9MBljW-q0IBHZlCxVZO7MbeLFXcaQ0nzf8R1LGKGd0NckMvfI2MT6h89ECL6IGv6yZar7ZeDEqYFgVb75iEuSl9t3rVj2-vwJXkdkyhIvO3vjaXPL7qVgkMTbhwrrOyxkbFaflYD6g/s1875/image_2025-06-02_16-34-45.png

គួរឱ្យដឹងថា ខ្សែភាពយន្តបុរាណខាងលើនេះជួយឱ្យឈ្មោះ Liu Yuning រស់ឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវនិងការរិះគន់ជាបន្តបន្ទាប់ថាលោកមិនស័ក្តិសមសម្រាប់តួឯកប្រុសក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wtAaZdqB0r2_JZ66yoGZ3ha2CkF2VQkKTbpJmNZ4ZnxqHqEmD0CSSLRtLWnlZ7TqBznE9NpskGMFRpQj0ryw7_N30DpQxyzVqSirn2UIwPpkXYwUonrTTawA7276W4odaNNtmo6CPzqldBzaIkGmB1GJwL7_KRBqwqfcFBhXDKOF_jR0nhiLGcFGwys4/s2000/image_2025-06-02_16-34-52.png

អ្នកទាំងពីរ Liu Yuning និង Song Zu Er ធ្លាប់ទទួលបានការសរសើរជាច្រើនផងដែរ។ Song Zu Er ត្រូវបានគេនិយាយថាជា Xiao Qiao ពីស្នាដៃដើម។ ជាមួយនឹង Liu Yu Ning ទោះបីជាដំបូងមានមតិចម្រុះជាច្រើនថាលោកមិនស័ក្តិសមសម្រាប់តួ Wei Shao ក៏ដោយ នៅពេលដែលខ្សែភាពយន្តនេះចាក់ផ្សាយ ប៉ុន្តែការសម្ដែងរបស់លោកត្រូវបាន គេវាយតម្លៃថាមានភាពប្រសើរឡើង។ រូបរាងក៏ត្រូវនឹងអាកប្បកិរិយាដ៏តឹងតែង និងត្រជាក់របស់ Wei Shao ផងដែរ។សំលៀកបំពាក់ និងឈុតរបស់ខ្សែភាពយន្តនេះ ក៏ត្រូវបានគេសរសើរថាមានលក្ខណៈបុរាណ ប៉ុន្តែមានសោភ័ណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgELpseX_DPN21LfAzdys33nzYLVTFyTO8836so1-57vtjV2eIjfScGxcFJLsOPg7G2RDCHQkrRgykYgdxQENxa06LKfQNu7PbzRTKHQS41TC0wyqJhvk3Dk9B74YhUR0PUISZf8mgU_tigKAgoce8MYvcihv_RYLRgfPOVG_jf8np1HbuUommO5AXtiONw/s1344/image_2025-06-02_16-34-50.png

គម្រោងនេះមានចំនួន៣៦ភាគចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានការគាំទ្រយ៉ាងក្លៀវក្លាទាំងក្នុងស្រុកនិងក្រៅស្រុក៕

ក្រសួងមហាផ្ទៃថៃផ្ញើលិខិតបន្ទាន់បំផុតទៅអភិបាលខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃឱ្យការពារសុវត្ថិភាពពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក លោក ឆៃវ៉ាត់ ជុនធិរ៉ាផុតង អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងក្រសួងមហាផ្ទៃបានផ្ញើលិខិតបន្ទាន់បំផុតទៅអភិបាលខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ដូចជា ៖ ខេត្តត្រាត ចាន់បុរី ស្រះកែវ ឧប៊ុន ស៊ីសាកេត សុរិន្ទ និងបុរីរាំ ឱ្យការពារសុវត្ថិភាពពលរដ្ឋក្នុងខេត្ត និងត្រៀមជម្លៀសពលរដ្ឋចេញ ករណីមានស្ថានការណ៍ពុំប្រក្រតីកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixim6dUcDSfnMoLXkLUFnmdFv9P1QhLL7RoY7ISZ3qEW6bE-2FLhsK-BmUdVSe4cA21JFWAUqgzdIRpn9EErHfgpYzAEMz6PtWEWXdz5uIUcEnJHdEg6scGiXNmOVcmuPlkyN8Jt4RdZnaUavLqPcpoVP_-_hEFOD6wsQ-NaVP-m8uAUdrce9QShphdgi0/s1280/photo_2025-06-05_14-46-27%20(2).jpg
ខ្លឹមសារក្នុងលិខិតបញ្ជាក់ថា ក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅបរិវេណព្រំដែនស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យច្រកព្រំដែនកម្ពុជា-ថៃ និងតំបន់ផ្សេងៗត្រូវបង្កើនវិធានការបង្ការ និងប្រុងប្រយ័ត្នបន្ថែម គឺនាយកដ្ឋានគ្រប់គ្រងដែលមានភារកិច្ចរក្សាសន្តិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការពារទឹកដីថៃ មានគោលការណ៍ណែនាំសម្រាប់យពលរដ្ឋអនុវត្តតាមពេលមានស្ថានការណ៍ពុំប្រក្រតីកើតឡើងដូចខាងក្រោម ៖

១-អភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក មេឃុំ មេភូមិ ជំនួយការភូមិ និងសន្តិសុខភូមិឱ្យបំពេញភារកិច្ចផ្តល់សន្តិសុខផ្ទៃក្នុង ដោយផ្តោតសំខាន់បំផុតលើការការពារសុវត្ថិភាពពលរដ្ឋ និងវាយតម្លៃស្ថានការណ៍ចំនួនពលរដ្ឋរស់នៅតំបន់ប្រឈម ។ បន្ទាប់មក រាយការណ៍ពីផែនការជម្លៀសពលរដ្ឋ កំណត់តំបន់ប្រមូលផ្តុំ និងជម្រកស្នាក់នៅក្នុងតំបន់សុវត្ថិភាព ព្រមទាំងថែទាំពលរដ្ឋក្នុងជម្រកស្នាក់នៅតាមគ្រប់ជំហ៊ានយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjllPlUxzzqQDNtHJOlXNUpyOTYBzkRNr7yQhIV3RPFQE9jDlwV2e_ekr7BlleIDHSVBsV9xhl9oDBVWw1cv166e7-s3ZwQeiiIae7MHawDmYfevNhPr0TmFYfMBdkncAI3wYVr9jVMenhq3FeioZKHXo-JseCr08jxpYZUg8GSVwwBADufHjQDX_jAFBnf/s800/photo_2025-06-05_14-46-27%20(4).jpg
ក្រៅពីនេះ ត្រូវត្រៀមខ្លួនកែលម្អផែនការ កំណត់នីតិវិធីការងាររបស់អាជ្ញាធរ ត្រៀមកងកម្លាំងផ្តល់សុវត្ថិភាពដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិពលរដ្ឋ និងគាំទ្រកងទ័ពក្នុងការរក្សាសន្តិសុខក្នុងតំបន់ ។

២-អភិបាលខេត្តក្នុងនាមជាមេបញ្ជាការកងទ័ពស្ម័គ្រចិត្តការពារទឹកដី ត្រូវបញ្ជាទៅមន្ត្រី និងសមាជិកអ្នកស្ម័គ្រចិត្តការពារទឹកដីឱ្យត្រៀមខ្លួនបំពេញភារកិច្ចក្នុងស្ថានការណ៍បន្ទាន់ ពិនិត្យមើលតំបន់មានបញ្ហា គាំទ្រការត្រួតពិនិត្យ និងរៀបចំតំបន់ព្រំដែន ។ ករណីកើតស្ថានការណ៍ខុសប្រក្រតី ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងផែនការសន្តិសុខព្រំដែន ការពារតំបន់ខាងក្រោយ និងមានផែនការបញ្ជាឱ្យសមាជិកកងការពារស្ម័គ្រចិត្តបំពេញភារកិច្ចប្រចាំឆ្នាំ នៅឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN5Gsnnq78pFcxY_hovcnHTK7sf3QcUbtCqBRXqKC_G6pdfoJUWDAKP_djB9EaQH9R4cAW3bhsC0ccSpyADK4gQItMi2krsMGlhsfOFIEs824fbLtcXhLvJRiUMPO1e2S-sW4ZktXW-1IoS_zi7fOfihpRQno6FMEoyG53kgeajhetpfBFgRpjtb2f6xq/s1200/photo_2025-06-05_14-46-27.jpg
៣-ប្រកាសជូនដំណឹងឱ្យពលរដ្ឋបានជ្រាបពីស្ថានការណ៍ និងជូនដំណឹងពីព័ត៌មានរបស់រដ្ឋាភិបាលឱ្យពលរដ្ឋជ្រាបជាបន្តបន្ទាប់ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោ និងអាចអនុវត្តតាមពេលកើតស្ថានការណ៍បន្ទាន់ ។

៤-ករណីកើតហេតុការណ៍ចលាចលដែលប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋរស់នៅក្នុងខេត្ត ត្រូវរាយការណ៍ស្ថានការណ៍មកកាន់នាយកដ្ឋានគ្រប់គ្រងយ៉ាងឆាប់រហ័សបំផុត រហូតដល់ស្ថានការណ៍ល្អប្រសើរឡើងវិញ ។

កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺរដ្ឋាភិបាលសង្កត់ធ្ងន់លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីថៃ ដោយប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdy1xE6uKqvc6vwEr458wMT_dkld4qrnw24o-ZV_RKpvjw3x6BVVYT-TB237frT9pwE2hiAbSTiMJeMQj3uiOvuJoIZ_dHUhWQagRWQ8dvhOe6gFnIPIlcmCJrdhoBgfOGS0kfzYjbJrFffiN87Z0BOOrNZpVLJ1d_csiZkt8YFPvtL5p-NVrdqJMCLaHz/s1200/photo_2025-06-05_14-46-27%20(3).jpg

ថៃក្នុងឋានៈជាប្រទេសជិតខាងកម្ពុជា នឹងដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០, ឯកសារភស្តុតាង និងរូបភាពតាមផ្កាយរណប ។ ថៃនឹងចរចាទ្វេភាគីជាមួយកម្ពុជា រួមទាំងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋដើម្បីការពារកុំឱ្យយល់ខុសរវាងពលរដ្ឋទាំង២ប្រទេស ៕

តារាចម្រៀង អេនណា រិតា ប្រកាសដើរចេញពីផលិតកម្មសាស្រ្តាហ្វៀម

0

តារាចម្រៀង អេនណា រិតា ប្រកាសដើរចេញពីផលិតកម្មសាស្រ្តាហ្វៀមបន្ទាប់ពីរួមដំណើរជាមួយគ្នាជាច្រើនឆ្នាំដោយបន្តធ្វើជាសិល្បការិនីឯករាជ្យ។ ទោះបីជាចាកចេញពិតមែន រិតា ក៏មិនភ្លេចអរគុណទៅកាន់លោកស្រី ប៊ុន ចាន់និមល ដែលជាអតីតនាយិការបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeovz5jp5wdkjsniAGodS0-5-KRxvGzAPeDwyhdU4F8-dTl6wwZGtwRx-U1dvGgvoOsAziNbVFInulUdf2r9FH26ajhTllxk6Z_0LZ3ejhqSoJlB2NhNfkUWu9T39MDbUfk0vYyWrN0KKfpJF7KHfwZFy6WRoL_cstbtXbEb2HVzaAeH99WSoCLEBNkvqH/s2048/image_2025-06-05_11-56-17.png

នៅថ្ងៃទី៣ មិថុនា ម្ចាស់បទ «ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» បានចេញមកប្រកាសថា « ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំ អេនណា រិតា មានដំណឹងចង់ប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថា ថ្មីៗនេះនាងខ្ញុំទើបតែបញ្ចប់អាណត្តិកុងត្រាការងារ ពីផលិតកម្ម “សាស្រ្តាហ្វៀម” ហើយនាងខ្ញុំសម្រេចចិត្តថានឹងបន្តដំណើរលើវិថីសិល្បៈនេះម្នាក់ឯងវិញពោលគឺ ‘’សិល្បករឯករាជ្យ ’’ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2C6XcsfeWQ0XpJOtWWpJTbUl9m-sRWFtA8uwltFi5IGwwxNb27Y2mHQPWFu0CdTkVM0CNLGmeWUJk8adlvbvByjhosaSUvAPNOV6gRiXPOkZRdHBx6S-6fV6scWmiZfj4FLUVJ6iD4WXLD5PYZy3STnshejt8b4QK7KW8YIBFNe9MKOH1GR0Dv6WjK7N/s2048/image_2025-06-05_11-56-15.png
នៅចុងបញ្ចប់នៃសំណេររបស់ខ្លួន អេនណា រិតា ក៏មិនភ្លេចថ្លែងអំណរគុណដល់ អតីតអគ្គនាយិការបស់នាងគឺលោកស្រី ‘’ប៊ុន ចាន់និមល’’ ដែលបានជួយជ្រោមជ្រែង បង្ហាត់បង្រៀន និង ផ្តល់ជម្រកឱ្យនាង រយៈពេលច្រើនឆ្នាំមកនេះ។ ក្នុងនោះ រិតា បានបញ្ជាក់ពាក្យយ៉ាងមានអត្ថន័យថា «មានថ្ងៃនេះដោយសារម្សិលមិញ» ដែលជាពាក្យមានន័យគ្រប់គ្រាន់នៃការដឹងគុណនៃទ្រនំចាស់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgquu89w_hwwlE8L8sUSEh2aGMBQmQJTwiV7zQcM12zEZUei_eoCX3RlFiKFKt54kx0qG-yHEkgv8e70OmixsQuumadTBVlc7QqPe5KMToznYjLwvYwalz6xbJvLixgVn8T3Ze5LTJPQXvj5eAIphRqmIERQgckCNSugfGy91CEgQEBKG2Z423QMgwMnq8z/s2048/image_2025-06-05_11-56-19.png

ស្ថិតនៅក្នុងទ្រនំសាស្តា្រហ្វៀម តារាចម្រៀង អេនណា រិតា បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈបទ «អ្នកក្រោយច្បាស់លាស់» ដែលមានការស្តាប់ ជាង១៧លានដង។ ក្រោយមក អេនណា រិតា បានសាងប្រជាប្រិយភាពបន្តជាមួយនឹងបទជាច្រើនទៀតដូចជា « «មនុស្សតែម្នាក់»«ប្រហែលជាមេឃធ្លាក់ខ្យល់ខ្លាំងពេក» «ឆាកចុងបញ្ចប់» ខណៈចុងក្រោយនេះបានសហការជាមួយនឹង ប៉ៃ ដាវីឌ លើបទ «ព្រមបែកហើយ»៕

រដ្ឋមន្ត្រីការពារជាតិថៃថា កងទ័ពខ្មែរពុំបានដាក់គ្រាប់បែ.កនៅព្រំដែនទេ វាជាព័ត៌មានមិនពិត

0

ប្រទេសថៃ ៖ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន និងបញ្ជាក់ថា ព័ត៌មានកងទ័ពខ្មែរដាក់គ្រាប់បែ.កនៅព្រំដែន គឺមិនមែនជាការពិតទេ វាជាគ្រាប់បែ.កចាស់ ។ រដ្ឋាភិបាលថៃនឹងចរចាជាមួយកម្ពុជាដើម្បីការពារកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ចំណែកកងទ័ព និងនយោបាយគ្មានបញ្ហាទេ ដោយយើងត្រៀមខ្លួនការពារមិនឱ្យអ្នកណារំលោ.ភលើអធិបតេយ្យដាច់ខាត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJos05MDHwxV6p-GviTmQPKR6XrAjXluFfRFrThXixeGE-POWHNeyP9_BTugJHV6lyM8ZGecq0YNfmphzZFIJX4hoUr4kIj1-KP2OMvL6TwFsu529C4RbOUcvHDFVRZqm3Y1GgjvRnZT_gnQl_rQna_Iilw1MnTgsr5ZJbLwzZzZzws7l9SQP0HpdVYGaK/s1280/photo_2025-06-05_09-30-59.jpg

លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចុះសួរសុខទុក្ខកងទ័ពនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដើម្បីតាមដានស្ថានការណ៍ព្រំដែន និងស្តាប់សេចក្តីរាយការណ៍ពីកងទ័ពពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ ។ លោកបានផ្តល់សម្ភាសន៍មកកាន់អ្នកសារព័ត៌មានថា លោកទទួលបានសេចក្តីរាយការណ៍រហូត ប៉ុន្តែការចុះតំបន់នេះដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ។ លោកបានពិនិត្យមើលនៅតំបន់ជាក់ស្តែងឃើញថា កងទ័ពខ្មែរពុំបានដាក់គ្រាប់បែកនៅព្រំដែនទេ វាជាគ្រាប់បែកចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhITEWMotYUjcW1DC6_fJKgDfSJciWNlfy0nDsL4rwqQb8oRJzTyz8ZmAXnomBOYVbwE45xcja_Nm4ohTC89xG_Ggx8QVni-n_LmWl0ebfEXdiegQwKfJbBbGXjV3D7zquFQ5cBmZMJ4JE3FWeWBK8cS0QZt6CqVPG5isoAREQScV7Fipm98reKe_ifKAgE/s1280/photo_2025-06-05_09-31-00.jpg

បច្ចុប្បន្ន យើងកំពុងស្វែងរកដំណោះស្រាយដែលពិភពលោកចង់ឃើញ ហើយយើងពុំទាន់បាត់បង់អធិបតេយ្យភាពត្រង់ណាទេ ។ អ្វីដែលកើតឡើងក្នុងតំបន់នីមួយៗ យើងចង់ឱ្យស្ថានការណ៍ធូរស្រាល យើងចង់ជជែកនៅតំបន់មានបញ្ហា ។ បច្ចុប្បន្ន យើងចាត់វិធានការការទូត ដោយចាប់ផ្តើមពីតូចទៅធំ និងវិធានការផ្សេងៗ ហើយគិតពីអាយុជីវិតពលរដ្ឋតាមព្រំដែន ។ ចំណុចសំខាន់ កងទ័ពព្រំដែនត្រូវប្រុងប្រយ័ត្ន ពីព្រោះបើប្រើអារម្មណ៍ វាអាចធ្វើឱ្យបញ្ហារាលដាល ។ ដូច្នេះ សូមកងទ័ពអត់ធ្មត់ឱ្យខ្លាំងបំផុត យើងនឹងដោះស្រាយយ៉ាងសន្តិវិធីតាមតែអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFrxG90Wlalrr-fZxsAGoxm2wCgyAWMn_2dlQJ4YR30gkn39Y_dY7shPh0PlAq4UlPmJkRLDGAUOtho-6yApwavzg2-UvgkYPxE0uJLPuR8UiascsbkR6A4Ji4ABeJfyi_hTVpyIBYDW-GGO4KxqmxluMhyphenhyphen4FQpxXkRA20MEeQolwTnuejE1_RxQTorQNh/s1280/photo_2025-06-05_09-31-01%20(2).jpg

លោកបានផ្តាំផ្ញើទៅពលរដ្ឋថា ពេលប្រទេសឈានទៅមានជម្លោះអន្តរជាតិ ចំណុចសំខាន់ ពលរដ្ឋត្រូវប្រើប្រាស់ស្មារតី និងមើលព័ត៌មានផ្សេងៗ ពីព្រោះមានអ្នកចង់ឱ្យកើតជម្លោះ ។ រីឯកងទ័ព និងនយោបាយគ្មានបញ្ហាទេ យើងស្រឡាញ់ជាតិ និងមិនឱ្យអ្នកណាមករំលោភអធិបតេយ្យដាច់ខាត ។ ប្រទេសត្រូវតែរួបរួមគ្នាជាធ្លុងមួយ បើមិនដូច្នោះទេ យើងនឹងទន់ខ្សោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisnqsUBYwmPMHHz5Ht4b8XcnMAEzzPhOsetakkYnMxe_c63vT77TGvaVyOtOIx2HufSW0yWDB0xc9iSKzufTjea0lKC-QVGeNFcFoj-_oNW-W-LiX2y-ZlOwHLP10Hau8zKS4Xykc0XS9TqkfTIQ3WFp1vUe5rHFhe55NB7srYBW4l_08c3VRfSqyrAlHy/s1046/photo_2025-06-05_09-31-03.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក ហ្វេសប៊ុកផេកថៃឈ្មោះ «UBON NOW อุบลนาว» បានចោទប្រកាន់មកលើកងទ័ពខ្មែរថា ដាក់គ្រាប់បែកនៅបរិវេណព្រំដែន ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋថៃ បើឈរលើគ្រាប់បែកដោយពុំដឹងខ្លួន ។ ហ្វេសប៊ុកនេះបានដាស់តឿនពលរដ្ឋថៃ ជាពិសេស អ្នកចូលចិត្តដើរចូលព្រៃរកផ្សិត ឬរកអាហារក្នុងព្រៃជិតព្រំដែន សូមប្រុងប្រយ័ត្ន ៕

មូលហេតុបែបនេះសោះបានជា All3rgy – អលជ្ជី ឧស្សាហ៍ចេញបទស្វីតៗ

0

តារាចម្រៀង All3rgy – អលជ្ជី នៃសមាជិកក្រុម La cima បានបង្ហើបប្រាប់អ្នកគាំទ្រ របស់ខ្លួនថាមូលហេតុដែលលោកឧស្សាហ៍ចេញបទស្វីតៗនៅលើទីផ្សារដោយសារតែលោកមានស្រុកកំណើតមានឈ្មោះថា «ភូមិស្នេហ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpQlABShptMOnD-JoCDplzbffO78s0qS-avU8xIIP7Q0Fnzyu8qR-72aznZVTgaI8r_USzNVFmVhZdWSFb0CHW-80DIaCaZd56tg95el_Q9ZKEc2aEA9CNC_dmFVRGnmlEujdsqSE3TqWkvlKh-b9jabokt44G6mi3guc-D18Aeatj83d-tqxjHKIklNQg/s2048/image_2025-06-05_08-29-53.png
ចុងក្រោយនេះតារាចម្រៀង All3rgy – អលជ្ជី ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីមានឱកាសដ៏ពិសេសដែលបានចេញបទចម្រៀងមានចំណងជើងថា «សូរិយា (អេតាស៊ីវិល)» ជាមួយនឹងព្រះនាង នរោត្តម ជេនណា។ ភាពល្បីល្បាញនេះមិនត្រឹមតែ ទាក់ទាញទស្សនិកជនក្នុងស្រុកតែប៉ុណ្ណោះទេប៉ុន្តែ MV នៃបទចម្រៀងនេះបានធ្វើ ឱ្យទស្សនិកជនប្រទេសជិតខាងមួយចំនួនឈឺចិត្តស្អិតទ្រូងនូវសំលៀកបំពាក់របស់ខ្លួនដែលព្រះនាងបង្ហាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKaxe19gZYNc_EWJxTD4-F36g0Eku1Q28Gdgeiojk7pfX64gH8NR3xYwNfstjued4zIuV2xQmxIpMthqs8rbmhseqqwmGgd0oVu1knKT5TCliBmIb_GeCZ-wksvJlDRqcbs8In_eg3H08bHn6OVFrZiS10fqnIjiczVWNoEalPKF6Mta8olJLijkjkAXl/s2048/image_2025-06-05_08-29-55.png

ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះបទចម្រៀង «សូរិយា (អេតាស៊ីវិល)» របស់តារាចម្រៀង All3rgy – អលជ្ជី និង ព្រះនាង ជេនណា មានការស្តាប់លើសពី១២លានដងនៅលើ ឆាណែលយូធូបផ្លូវការរបស់ La Cima ។ នេះមិនមែនជាបទដំបូងនោះទេដែល តារាចម្រៀង All3rgy – អលជ្ជី ចេញបទស្វីតៗផ្អែមដូចស្ករតាំងម៉ែនេះលោកក៏ បានចេញបទចម្រៀង «ផ្កាស្លា» កាលពីកន្លងទៅដូចគ្នាហើយទទួលបាននូវ ការគាំទ្រខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pK4R2ir_GoJmTpC6m6-tRPH_1vrvLU4-7RLV8u5ZVwi0qPCrQoPWJLh8rzLPgYcRIfFep_hAxZ42lGMnTxbeLxphTwFbzXJ_Ke9x-bZwSuCDw34DIvmINCDyRPjdtPa4mKdKyEPbdR1rjdXZ2wIKJmPxx9jkVZJMBjHcAZzAtiPFfAMt0Mk10viMQjDk/s2000/image_2025-06-05_08-29-57.png
ការចេញបទចម្រៀងបែបស្វីតៗបែបនេះពីតារាចម្រៀង All3rgy – អលជ្ជី បានធ្វើឱ្យ អ្នកគាំទ្រមានការងឿងឆ្ងល់រហូតចោទសួរតារាចម្រៀងរូបនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZe1Td0gL4qmY7Ou4w0ck7XH_aDWK9W5WR8xFnEIuf9i_f34rW9c3ogXVMbJ_w0dI7lHF-8kP2A3kf7lQ3fsoIVWEzxG5d1C5hb1lnCe3yEAIKhdOAQllL49hSiZBrqMqmtphGQNUrwRGAfulifsW6n8_EA_0XPzRisKXoBsOGKaydq4kkzHS5JlUPHyGV/s1800/image_2025-06-05_08-30-00.png

ឆ្លើយតបដោយមិនលាក់លៀមលោក All3rgy – អលជ្ជី បានបង្ហើបផងដែរ អ្នកគាំទ្រឈប់ឆ្ងល់ទៀតទៅថាហេតុអ្វីបានជាលោកធ្វើបទស្វីតៗដោយសារតែស្រុកកំណើតរបស់លោកគឺនៅ ភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកបានបន្ថែមទៀតថា លោកកើតនៅភូមិស្នេហ៍ហើយមិនធ្វើបទស្នេហាដូចជាមិនសម។ ក្នុងនោះដែរដើម្បីឱ្យអ្នកគាំទ្រជឿនូវអ្វីដែលខ្លួននិយាយថាលោកពិតជាកើត នៅភូមិស្នេហ៍ តារាចម្រៀង All3rgy – អលជ្ជី បានឱ្យអ្នកគាំទ្រ Search មើលបានថាពិតជាមាន ភូមិស្នេហ៍នៅខេត្តព្រៃវែងដូចអ្វីដែលលោកនិយាយឬអត់?៕

ទទួលតំណែងតពីបវរកញ្ញាឥណ្ឌា CJ ប្តេជ្ញាចិត្តមោះមុតក្នុងការ Live លក់ផលិតផល

0

ភាពរកាំរកូសរវាងលោក ណាវ៉ាត់ ស្ថាបនិក MGI និង បវរកញ្ញាឥណ្ឌា Rachel Gupta នៅតែបន្តទាក់ទាញអ្នកស្នេហាវិស័យនេះឱ្យតាមដានខណៈ Rachel ទើបតែធ្វើសន្និសិទ សារព័ត៌មានមួយ ដើម្បីលាតត្រដាងជាសាធារណៈនូវការយាយីដែលរៀបចំឡើង របស់លោក ណាវ៉ាត់ ហើយ MGI ក៏បានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្តល់ពានរង្វាន់ថ្មី ដល់ម្ចាស់ជ័យលាភីលេខ១ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvjO7IUhZ9L2BQN8z3QEekeLLsXERZdrsKsqw-wJQvz_aEoeboaz3WHDAVy3ndap_eEwnBoF4vJuHlBmzfqKuOLqA_qXxlnyBfjPcsKUIlewqX3VpSARVsxMxo6p35IcJSaPgAs6fWZ_GcVATtYA-YiGAQe4BDRfFnCmfBME3QEaYPit1aTVg_2q4_-Kbj/s1894/image_2025-06-05_10-27-50%20(2).png
នៅរសៀលថ្ងៃទី៣ ខែមិថុនា អង្គការ Miss Grand International បានរៀបចំពិធី ប្រគល់មកុដជាផ្លូវការសម្រាប់សម្រស់ Christine Juliane Opiaza ហៅ CJ មកពីប្រទេសហ្វីលីពីនត្រូវបានតែងតាំងជំនួស Rachel Gupta ដែលបានលះបង់មកុដរបស់នាងប៉ុន្មានថ្ងៃមុននេះ។ ពិធីឡើងគ្រងមកុដ Miss Grand International 2024 ថ្មីរបស់ CJ Opiaza ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ នៅលើឆាក CJ ទប់ទឹកភ្នែកមិនបានហើយពិធីនេះក៏មានការច្រៀងបទភ្លេងជាតិហ្វីលីពីន បង្ហាញពីមោទនភាពជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaL7SM5GyI919Plwuo_1GwRJtjJToW23MFYmi0-6LgUwfyOwmX45kHPUolddJpBxmZWVxNxiWALixtjj-MJr_dJIGeNrIpPDpsB6WKajg_wrZ_8nk091UhdSGbLgGs4jtJTApNP14F1dvpwHGrMZTQXi9JgcpF3qYwZVc9Ylc8673jmfTwjJNWL31JeNBg/s825/image_2025-06-05_10-27-46%20(2).png

កន្លងមកនៅអាកាសយានដ្ឋានថៃ CJ ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយផងដែរពេលបានជួបលោកស្រី Teresa ។ ជាការកត់សម្គាល់បវរកញ្ញារូបនេះ បានឆ្លើយតបទៅ កាន់អ្នកសារព័ត៌មានថា នាងសុខចិត្តលក់ផលិតផលផ្ទាល់ ដើម្បីរកប្រាក់ចូលអង្គការ MGI។ សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ ហើយត្រូវបានបញ្ចេញមតិដោយផ្នែកនៃទស្សនិកជនថា «គួរឱ្យភ្ញាក់ផ្អើល» ដោយដាក់កត្តាអាជីវកម្មជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLvI4mpVb_amUNZxogUcEfOt0E_OwJrQb4uTSM31vnLGONFGuM7t2jW1m9MmuhPnaWhS2B_COws44LwqRAcMQ70opHkJYnsPgA3LmGTo_hbhMYAodLP4pHpWahyMp5fDY3SrGpsJjqJd21Xtwh9kMBIJ17e8Jh260Ust-5eh8cVMQpCExEmYU8_A0numZr/s1440/image_2025-06-05_10-27-47.png

ដំណើរឆ្ពោះទៅកាន់តំណែង Miss Grand International នាពេលខាងមុខរបស់ CJ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អ្នកគាំទ្រសម្រស់។ គ្រប់គ្នារង់ចាំមើលថា តើនាងអាចនៅ Miss Grand International បានយូរប៉ុណ្ណា ហើយនាងនឹងធ្វើអ្វីនៅពេលខាងមុខ ដើម្បីជំនួសសម្រស់ឥណ្ឌា ជាពិសេសក្នុងបរិបទ MGI ប្រឈមនឹងរឿងអាស្រូវជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjXS6su-uTFboRZSVGZpyX8kTt5FanaGgVGDddD-So3WknEPoIDqrdB64PF3NNq2SO7JfoPG_n7sLsuuSfC-Qj1M1E2H-s5vjtUdLJDkTHJg_05vXcby5SDVyC2qbuDLCxBc8sl-65so3xQivA-JsZe99w-hbApHfRZ0P-E25zZwWgNmdE-RPtafcO2YZD/s2048/image_2025-06-05_10-27-48.png
បន្ទាប់ពីត្រូវបានតែងតាំង CJ បានអាប់ដេតភ្លាមៗនូវ Title Miss Grand International 2024 នៅលើបណ្តាញសង្គមរបស់នាង។ ដូច្នេះហើយ CJ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាសម្រស់ហ្វីលីពីនដំបូងគេដែលទទួលបានតំណែងជា Miss Grand International ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXe9mxc0ytcapITRhWeAzyGwbrVocXMHD2lRrkAh2Ywn9Qm9c_aFzQJ-yZn1YVJMIn-oo3i9iipzkooN17LAaWtuggZgHzSuYH27fG8gxVevhmyfXc8MsdcXUVG7JcbM4pVBdRAbzRRARQ3irl6vySOOyPM1GpGXuPNmgNdfNupPLYBgdGrtNVBRfI8mp/s2048/image_2025-06-05_10-27-49%20(2).png

កន្លងមកហ្វីលីពីនបានចូលរួមក្នុងកម្មវិធី Miss Grand International ច្រើនលើកមកហើយ ប៉ុន្តែបានត្រឹមតំណែងរងប៉ុណ្ណោះ។ អ្នកគាំទ្រសម្រស់ហ្វីលីពីនពិតជាសប្បាយចិត្តជាខ្លាំង នៅពេលដែលប្រទេសមួយនេះទទួលបានតំណែងជា Miss Grand ជាលើកដំបូងបើទោះបីជំនួសតំណែងម្ចាស់ជ័យលាភីមុនក៏ដោយ៕

អាមេរិក ចោទចិនតម្លើងមីសុីលនៅទ្វីបអង់តាកទិក

0

អង់តាក់តិច គឺជាទ្វីបមួយមិនមានប្រទេសណាជាម្ចាស់កម្មសិទ្ធនោះទេ ដោយលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpn9WMCakidGWda94a7iY3blyrIuu1xs9AauoW8DF7pCHlCLAvCRGdYDRE8fochc9xKUM8wgdG7C1XNWEf-SHzBwvU7BSS_r39FJG15xyML2xDpAyM84GlPBy66JaFFge1XAPY4O0ruNWUEN72tDixAu7f0_bveEQWFSZy7z_7hsiWbAgmjwIxSACaX5oA/s1106/image_2025-06-05_16-05-35.png
នៅលើទ្វីបនេះការដាក់មូលដ្ឋានទ័ព ត្រូវបានហាមឃាត់ ដោយអនុញ្ញាតឱ្យមានតែការបង្កើតស្ថានីយ៍វិទ្យាសាស្រ្តតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPl90yKWzeslwtdlPCFRMzAooaoX8B-f5y-WK9PNlcmCcLs_Rt4w_Dhl5S35HdtMVoH2T5HBqv7YOSZRMJKD11Nss-o180lwFtujIabcmuuON62U9pX69Nosi89fRbr6rBWhJ2MHSDoaJBdke9PMlusHbdSoHDERNfiONcSruj5lYcnH3mA0-8LCLYAHr/s1280/image_2025-06-05_16-05-36%20(2).png
តែយ៉ាងណាមិញថ្មីៗនេះ អាមេរិកយល់ឃើញថាមានភាពមិនប្រក្រតី ដោយឃើញប្រទេសចិនហាក់បង្កើតស្ថានីយ៍វិទ្យាសាស្រ្តច្រើនទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gTTFkdFyjdk0azkw2UepZTXGhX3uA_XgZ8qqESoM_TYVx4DjZydl3QKzSG8xySeKwPVHRDBFrNFGDYtxNJvSWG82owqVYe1bhosANAOg9WnDj9hQ3gy4DKbesIoa5KYPbDggAyphnbgUV3j1Pv_VKAsXUdSNc7GCvqKgiCsq2SH8NuWx_9MfFU3py3ti/s1200/image_2025-06-05_16-05-36.png

អាមេរិក សង្ស័យថាចិនបានបង្កើតមូលដ្ឋានទ័ព និងតម្លើងក្បាលគ្រាប់មីសុីល ដើម្បីពង្រឹងជំហររបស់ខ្លួនសម្រាប់ការទាមទារផ្នែកមួយនៅលើទ្វីបអង់តាកទិក នាពេលអនាគត។
ជុំវិញបញ្ហានេះចិន បានប្រកាសច្រានចោល ដោយអះអាងថាស្ថានីយ៍ទាំងនោះ គឺសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបម្រើដល់មនុស្សជាតិតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi26r1t17N27-bGfQxrAk4gF70jpR_23P008bI_Tm0fe1FERaZdT0MTkZqJlVHChusYO_QHiFZ_Kt17XTM_mMUip2A-YfSkVtr_qznoTsQNtA267HjJP23mq0NBXpwUIsWYADeSJd6UBHlRIWwtxdmFRS88vdn8Ngypzi82YLZBh8LUv7a4JQuoWix0sOfO/s1200/image_2025-06-05_16-05-40.png

គួរបញ្ជាក់ថា នៅក្នុង សន្ធិសញ្ញាអង់តាកទិកឆ្នាំ ១៩៥៩ បានចែងយ៉ាងច្បាស់ថា អង់តាកតិកជាទ្វីបសន្តិភាពដោយហាមឃាត់សកម្មភាពយោធា និងការធ្វើតេស្តអាវុធគ្រប់ប្រភេទ ជាពិសេសនុយក្លេអ៊ែរ៕