ប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានបង្ហោះសំណេរដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើទំព័រហ្វេសប៊ុក បង្ហាញពីការហួសចិត្ត ដែលធ្លាប់តែមើលរឿងភាគប្រទេសខ្លះបង្ហាញពីភាពស្រស់ស្អាតកក់ក្តៅ ទន់ភ្លន់តែបង្កប់ល្បិចកល ឈ្នានីសគ្រប់រសជាតិ ក្នុងបំណងគ្រប់គ្រងលើអ្វីដែលខ្លួនឯងប្រាថ្នា ប៉ុន្តែពេលនេះអ្វីដែលនៅក្នុងរឿងភាគ គឺកើតចេញពីរឿងពិត និងបានកើតឡើងបច្ចុប្បន្ន ហើយលោកបានឃើញពេញភ្នែកទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRkvF8COdGrBPN2Y48VTKHEyr43jZM7Z3v05KbE12gMERYrnNahCT3y6HY-qSmFV8V_WRR10lDPt-BX1xvqPYLfFOM6SSjcGhjnau3ude34hQKv6ew9i3nb-DsgNYzz9kKkPC48Pj8iGyQQRZjJtdfWzK-9xfokK17NzjnMGDsAm1EU5il61YN0IGV23M3/s960/photo_2025-08-06_09-46-34.jpg
កាលពីយប់ថ្ងៃទី5 ខែសីហា ឆ្នាំ2025 លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបង្ហោះសំណេរខ្លីមួយដែលមានន័យយ៉ាងដូច្នេះថា៖ «ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រង មនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vd2z6mWuaZFarPmMzoIYTflQz_30EIfzLI4GeUYC6F7t6_LfI-qY7B4TGBV1E6K4irXxRNLhnL39BxwOqvDdJ9hta-RA8ybY-sAjmhPaOgkD8r-TmRRawifA53IgQOPDyWsWSeGGEYvuTkpEosu-Xy1Lf27n5FisK0WAWHI7V3s664fcRsDU6cmVMkho/s1280/photo_2025-08-06_09-46-33.jpg

តាមន័យនេះ លោក ទៀ សីហា ហាក់ចង់សម្ដែងនូវការហួសចិត្ត និងមិននឹកស្មានដល់ថាទង្វើ ឬសកម្មភាពដែលធ្លាប់ឃើញក្នុងខ្សែភាពយន្ត អាចកើតមាននៅក្នុងជីវិតពិតបែបនេះសោះ ដោយលោកបានរំលេចនូវឃ្លាចុងក្រោយថា៖ «ពេលនេះដឹងហើយ មិនមែនរឿងភាគទេ តែវាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZlsrKfknqzdRFWM8e4sltlhH9wrLBBC6BoBI1c-A46F1Ltrsn6D-zvl99431tJuQHsT81as3_w4tw9-RXvc7EY84lkDzQn_eLZAlbNTTYqQCW10iO9qyv8ktwnU4J5sOz_wc6qs-7_0BiO0RgUBYboQIxk_LJxoAm1jRgEGxIXrJLOlzH2AGxyqLhtgd5/s678/photo_2025-08-06_09-46-32.jpg

គួរបញ្ជាក់ថា ដ្បិតថាជាសំណេរខ្លីមួយ ប៉ុន្តែប្រមុខការពារជាតិកម្ពុជារូបនេះ ហាក់បង្កប់នូវអត្ថន័យជ្រាលជ្រៅខ្លាំង ដែលមហាជនទូទៅអាចទាញន័យយល់បានថា នេះទំនងជាទាក់ទងនឹងស្ថានភាពរបស់ប្រទេសជាតិ ជាពិសេសគឺពាក់ព័ន្ធនឹងទង្វើរបស់ភាគីម្ខាងទៀត ដែលតែងប្រើល្បិចកល លាបពណ៌ បង្ខូចកេរ្តិ៍ឈ្មោះ និងបំពានកម្ពុជា ប៉ុន្តែសម្ដែងធ្វើជាជនរងគ្រោះនៅចំពោះមុខអន្តរជាតិទៅវិញ៕