ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវកាលពីឆ្នាំ២០២៤ គឺប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានពលរដ្ឋក្ប.ត់ចិត្តស្វាមី-ភរិយាច្រើនបំផុតលើពិភពលោក ហើយថៃក៏ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលបានជាប់ចំណាត់ថ្នាក់ពលរដ្ឋក្ប.ត់ចិត្តច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3cyuCBCHH53_fDE0iFzQuG0B0lyPdhf3apJwSbGeQQjRUsXT8HmhTuSEFnibA0OHx87uGwnwluzr1aqfftwqC5RpMm416TeSCfSBsrvRoCX-urrFPOGFGXJGHYDaqWH2WgMR4XP1Fnqz6Wi6ycq2O2ZRz_mOEfuH9wXLkPrz1oocjsrBRibBQEr86GW/s2000/image_2025-03-07_14-01-30%20(3).png

ការក្បត់ចិត្ត គឺជាបញ្ហាសំខាន់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតគូស្នេហ៍ ឬគូស្វាមី-ភរិយានៅលើពិភពលោក បើទោះជាប្រទេសនីមួយៗមានភាពខុសប្លែកផ្នែកវប្បធម៌ក្តី ប៉ុន្តែគ្រប់ប្រទេសតែងតែមានបញ្ហាក្បត់ចិត្តដូចៗគ្នា ។ យោងតាមការស្ទង់មតិចុងក្រោយបង្ហាញថា ប្រទេសចំនួន២០ មានពលរដ្ឋក្បត់ចិត្តស្វាមី-ភរិយាច្រើនបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVjzl9uJvBb7eV1ilb8rojf5NDFfSmb_r4jSGyCP4kr-HSK9mumr82ZaL2GON5D4Ja4y7JT2aPu7DH35TNB_lSaRhuvaCGQaMd1ntYnxhpoKY1OTCY1d-ysA1jOMtAdTx5DpJx4N8VqpanGYIeDrDqi0n3qXIT0pSzaka8FuqhoXH6_-f7Cyk0Y0rooKZ/s1200/image_2025-03-07_14-01-29.png

ទិន្នន័យកាលពីឆ្នាំ២០២៤ របស់ BedBible, World Population Review និង Insider Monkey បានបញ្ជាក់ពីអត្រាក្បត់ចិត្តរបស់គូស្វាមី-ភរិយាដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចំនួន២០ ហើយសារភាពថា ពួកគេក្បត់ចិត្តដៃគូ ។ ថៃជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដែលមានពលរដ្ឋក្បត់ចិត្តច្រើនបំផុត បន្ទាប់មក ដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី២ ខណៈអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZF3cyuCBCHH53_fDE0iFzQuG0B0lyPdhf3apJwSbGeQQjRUsXT8HmhTuSEFnibA0OHx87uGwnwluzr1aqfftwqC5RpMm416TeSCfSBsrvRoCX-urrFPOGFGXJGHYDaqWH2WgMR4XP1Fnqz6Wi6ycq2O2ZRz_mOEfuH9wXLkPrz1oocjsrBRibBQEr86GW/s2000/image_2025-03-07_14-01-30%20(3).png

ប្រទេសចំនួន២០ ដែលពលរដ្ឋក្បត់ចិត្តច្រើនបំផុតលើពិភពលោក រួមមាន ៖ ១-ថៃ ២-ដាណឺម៉ាក ៣-អាល្លឺម៉ង់ ៤-អ៊ីតាលី ៥-បារាំង ៦-ន័រវេស ៧-បែលហ្ស៊ិក ៨-អេស្ប៉ាញ ៩-ហ្វាំងឡង់ ១០-អង់គ្លេស ១១-កាណាដា ១២-ក្រិក ១៣-លុចសំបួរ ១៤-អូទ្រីស ១៥-ប្រេស៊ីល ១៦-អ៊ីស្លង់ ១៧-ហូឡង់ ១៨-ព័រទុយហ្គាល់ ១៩-ស៊ុយអែត និង២០-សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjUIDa2fGy9yP96bJn_X3Qhe0YUZz5Gucmr7E8kxSy2C7XTjQ6eNgzNIjKdvtIR-9RvkR7TO9VIQikJ7qcSCSBSvi37BdxZhS7Fm6sm_mAgtOuo0houG9U7zXCRGn6JasIMK9vYyrYv0Be5-nOImd4ZchDuPXs3EFkhj5LBGirhrKFuSXMmvxZnyw7pjhm/s804/image_2025-03-07_14-01-30.png

បុរសក្នុងប្រទេសទាំង២០នេះទទួលស្គាល់ថា ពួកគេពុំស្មោះត្រង់ជាមួយភរិយា ជាពិសេស បុរសអាយុចាប់ពី៣០ឆ្នាំ ទៅ៦០ឆ្នាំ ។ រីឯចំនួនស្ត្រីក្បត់ចិត្តស្វាមី ក៏បានកើនឡើងដែរ ហើយពួកគេអាចលាក់បាំងទំនាក់ទនងជាមួយដៃគូខាងក្រៅបានយ៉ាងជិត ។ បើទោះជាភាពពុំស្មោះត្រង់ផ្លូវអារម្មណ៍ (Emotional Infidelity) ជាមួយគូស្នេហ៍បានក្លាយជាបញ្ហាធំ ប៉ុន្តែការជជែកគ្នាតាមអនឡាញពុំត្រូវបានចាត់ទុកជាការក្បត់ចិត្តទេ ៕