Home Blog Page 455

មេទ័ពភូមិភាគ២ថៃ ដែលចេញមុខខ្លាំងក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ នឹងចូលនិវត្តន៍នៅចុងខែកញ្ញា

0

មេបញ្ជាការតំបន់កងទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង នឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥​ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោរូបនេះ បានលេចមុខមាត់ខ្លាំងនៅក្នុងទំនាស់ព្រំដែនកាលពីពេលថ្មីៗនេះ ដោយលោកនិយាយច្បាស់ៗថា៖”ការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់នោះជាកំហុសរបស់កម្ពុជា​ ដោយបានបាញ់មកមុនមកលើទាហានថៃ”។

មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសក្តែងៗទៅកាន់ប្រជាជនខ្លួនថា៖”តំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមន់តូច និងប្រាសាទតែក្របី សុទ្ធសឹងតែស្ថិតនៅក្នុងទឹកដីថៃ។

បើតាមការលើកឡើងរបស់សារព័ត៌មានថៃមួយចំនួនបានចេញផ្សាយថា៖” ការដាក់ឱ្យចូលនិវត្តន៍របស់មេទ័ពភូមិភាគ២ នេះទំនងជាសេណារីយ៉ូនយោបាយ ដើម្បីគេចពីការទទួលខុសត្រូវចំពោះការស្លាប់កងទ័ពខ្មែរ”។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតខ្លាំង ត្រូវបានតែងតាំងជាមេបញ្ជាការកងពលធំទី២ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដោយលោកត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យតំបន់ព្រំដែន៕

រដ្ឋ ពិចារណាតភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប រហូតដល់ក្រុងប៉ោយប៉ែត

0

រាជរដ្ឋាភិបាល បាននឹងកំពុងពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវទឹក ពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប និងពីទន្លេសាបរហូតដល់ក្រុងប៉ោយប៉ែត។

គម្រោងនេះ ចាប់ផ្តើមពីទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ភ្ជាប់ទៅកាន់ស្ទឹងសែន ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ដើម្បីរក្សាតុល្យភាពទឹកទន្លេសាប និងទន្លេមេគង្គ និងធានាប្រព័ន្ឋផ្លូវទឹក អាចប្រើប្រាស់បានទូទាំងប្រទេស។

ការតភ្ជាប់ផ្លូវទឹកនេះ គឺដើម្បីធ្វើឱ្យមានតុល្យភាពទឹក ព្រោះខែប្រាំង ទឹកហូរពីទន្លេសាប ចុះមកអស់។ ហេតុដូច្នេះ ការតភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកាន់ តំបន់ជិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺដើម្បីធានាការដឹកជញ្ជូនរបស់កម្ពុជា ព្រោះនៅពេលព្រែកជីកហ្វូណនតេជោ ធ្វើរួចការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែសំខាន់ និងយើងអាចទាញយកប្រយោជន៍បន្ថែមបាន តាមរយៈការតភ្ជាប់ថ្មីនេះ។

គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គលើ ទៅកាន់ទន្លេសាប រហូតដល់ក្រុងប៉ោយប៉ែត នឹងមានការសហការជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ ដោយសិក្សាពីបញ្ហាបរិស្ថាន និងបញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហាប្រឈមនានា៕

ការវែ.កញែ.ករវាងអ្នកគាំទ្រ ផន ស្រីពី និង ប៊ី សុធារី នៅមិនទាន់បញ្ចប់

0

ចាប់តាំងពីថ្ងៃផ្តាច់ព្រ័ត្ររហូតមកទល់ពេលនេះការជជែកវែកញែករវាងបវរកញ្ញា ផន ស្រីពី និង ប៊ី សុធារី នៅមិនទាន់បញ្ចប់ទាំងស្រុងរវាងអ្នកគាំទ្រមួយចំនួនរបស់អ្នកទាំងពីរ។ ទោះបីជា ស្រីពី និង សុធារី គ្រងតំណែងរួចនិងទៅបំពេញការងារនៅប្រទេសវៀតណាមក្តី ខណៈសាមីខ្លួនបង្ហាញទំនាក់ទំនងល្អយ៉ាងណាប៉ុន្តែនៅលើបណ្តាញសង្គមនៅតែក្តៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zv5OGd81yTYjklkrux8_U4TVLFWfmvBzwgIKW74bCoT1iU_SgTJcqY7SYH4oG5CzbvNRlRzUoHVdFJ6ZXloM1ihaCpe1eQ2BHuYiAVd8aPULbfn7utudXTJudHp1LkcYxyHLvwklgo87Er6Sb6zbTFd261rJgpFCx7KoRTXoUGDcPqH8dvvdA1zjTNdH/s2048/image_2025-06-04_15-49-34.png
ដូចប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានគ្រងមកុដ Miss Cosmo Cambodia កាលពីរាត្រីថ្ងៃទី៣០ ឧសភា ដោយយកឈ្នះជើងខ្លាំងនៅ ក្នុងការប្រកួតពេញដោយបទពិសោធន៍ពី ប៊ី សុធារី ។ ក្រោយពីបញ្ចប់ការប្រកួត ប៊ី សុធារី បានអារម្មណ៍ថានាងធូរស្រាលនៅក្នុងខ្លួនហើយលទ្ធផលនេះនាងព្រមទទួលយកព្រោះនាងបានខិតខំប្រកួតអស់ពីសមត្ថភាពហើយ ខណៈនាងក៏ជួបប្រទះបញ្ហាសុខភាព អំឡុងពេលប្រកួតផងដែរ។ ក្រោយមក ម្ចាស់មកុដនិងលំដាប់រងក៏បង្ហាញការ ស្រលាញ់មានទំនាក់ទំនងល្អជាមួយគ្នា បំពេញការងារជាមួយគ្នាប៉ុន្តែងាកទៅកាន់ អ្នកគាំទ្រមួយចំនួនហាក់មិនទាន់បញ្ចប់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2TMufA6XXOuydxgSDHYz8PfndIwORp2Vg-C7YSAQb2BFxWmWMVuljy3nbiIQgYKzpfLS2mWzdJjNRmAIhAL6L_WtZk2S57pime1iONe5WUoEIXuVu-ykN3X00BsqP8PyViL5U14KUZhqTLFpWaqO_PxAANjKM43vmdE6KchZDhn3FTaIuDiW0y-FueinG/s2048/image_2025-06-04_15-49-37.png
នាពេលថ្មីៗនេះ ផន ស្រីពី និង ប៊ី សុធារី រួមទាំងអ្នកគ្រប់គ្រងកម្មវិធីក្នុងស្រុកបានដឹកដៃ គ្នាទៅចូលរួមកម្មវិធីមួយនៅប្រទេសវៀតណាម ស្រាប់តែមានការជជែកវែកញែកដេញដោលគ្នានៅលើបណ្តាញសង្គមបន្តទៀត។ ការវែកញែកនេះគឺបានចាប់ផ្តើមនៅពេលផេក Beauty Pageant Reviewer បានចែករំលែកវីដេអូរបស់ ស្រីពី និង សុធារី បង្ហាញខ្លួននៅវៀតណាមហើយបាន បង្ហាញការ ស្រលាញ់ទៅកាន់ ស្រីពី ។ ទោះយ៉ាងណា ផេកនេះត្រូវបានអ្នកមួយចំនួន បញ្ចេញមតិប្រតិកម្មយ៉ាងច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNBZuK0m3Dm6OeF7zSb5xAFAmNgu9v1-C3d2JzbwkFsiW10ywMDZeo97sWrDHqBc3FRT-4Dn2fbSGev0fc9lxib4hS5Y4cxRuIuznwgKX8eAe1YI7ISo_AFw9Y58-fyqkenNt_r6znSZWIr1t1nBbGghNqPQGpujYTMMMJGjSBcocSYetX0wRDezLPdMGk/s2048/image_2025-06-04_15-49-28.png

គួរបញ្ជាក់ផងដែរថា ផន ស្រីពី នឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាចុងឆ្នាំ២០២៥នេះនៅលើទឹកដីប្រទេសវៀតណាម។ កាលពីមុន ស្រីពី ធ្លាប់តំណាងកម្ពុជាប្រកួតនៅក្នុងកម្មវិធី Miss Intercontinental 2024 ដោយកម្ពុជាជាប់ TOP22 នៅក្នុងការប្រកួត៕

ពលរដ្ឋថៃបារម្ភខ្លា.ចកើតសង្គ្រា.ម និងអំពាវនាវឱ្យរដ្ឋាភិបាលចរចាជាមួយកម្ពុជាដោយសន្តិវិធី

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃរស់នៅក្បែរព្រំដែនគ្រប់រូបចង់បានសុខសន្តិភាព បារម្ភខ្លាចកើតសង្គ្រា.ម ដោយអំពាវនាវឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។ ពួកគេត្រូវរកស៊ីរកប្រាក់ចំណូល ប្រកបមុខរបរចិញ្ចឹមក្រុមគ្រួសារ បើកើតសង្គ្រា.មនាំឱ្យបាត់បង់ចំណូល និងប្រថុយជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iEcdeFRrdqHlCEWqAcsEkJyvp9C9QAgydVVRkGfn6yDd0eA1lES3A5ar9gYbaXAJMlg9CKM_KB_JLbrstjSM1n1VRko9GvXAfxya-B5RJJQspWIV6y9Pn1Ee8IIEyzp1-2lLhS17hBj54IianiyUb1eNZ1BJVskKeGtKX-CLZGTPJbEy1bJ1O1Qf2FRa/s640/photo_2025-06-05_10-22-18%20(2).jpg
កាលពីថ្ងៃទី៤ ខែមិថុនា សារព័ត៌មាន Thairath បានរាយការណ៍ពីការរស់នៅរបស់ពលរដ្ឋនៅភូមិបានណងខាន់ណា ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ក្រោយកើតជម្លោះនៅព្រំដែនកម្ពុជា-ថៃ ឃើញថា ពលរដ្ឋនៅតែទៅធ្វើស្រែចម្ការ និងជ័រកៅស៊ូតាមធម្មតាដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ប៉ុន្តែពួកគេបារម្ភពីស្ថានការណ៍ដែលកើតឡើង ។ ពលរដ្ឋពុំចង់ឱ្យកើតសង្គ្រាមដូចពេលកន្លងមកទេ ហើយចង់ឱ្យកងទ័ព និងរដ្ឋាភិបាលកម្ពុជា-ថៃចរចាដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgxcLz837_7PkQN3mAuJZgc2gqsY6BODpC98HH0xAAktxhrXS4g7Vxxbjdk3EsHbTOA78-ndoQwoebj5XPbe9XH0ZR4tFRAzOWsW-miNtfZXSaGX0rDqnhAzGc88UesV2hVVDXAkJDw-EW6xbJ1gDf7VahOK0UERU5euZLh-AihIqoXT22xs_21rbCCuh/s1280/photo_2025-06-05_10-22-18.jpg

លោក ខមពេជ្រ ស៊ិរិសុខ អាជីវករលក់ដូរនៅភូមិ៨ ឃុំតាមឿង ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ពលរដ្ឋរស់នៅក្បែរព្រំដែនមានអារម្មណ៍ភ័យខ្លាច ការរស់នៅកន្លែងភៀសខ្លួនក៏ពិបាក ដោយសារមានមនុស្សរាប់ពាន់នាក់រស់នៅ និងពុំអាចរកស៊ីបាន ។ ពលរដ្ឋក្បែរព្រំដែនពុំចង់ឱ្យថៃមានបញ្ហាជាមួយប្រទេសជិតខាងទេ ហើយលោកក៏ពុំចង់ឱ្យមានសង្គ្រាមដែរ ដោយសារពលរដ្ឋជួបការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKIT_fRihq2sPlpK2wyt-NiY9lkkb_jahuNiQi_UwsBNo0d-VhPap_53l1JGnmBRjbvvj30d9V6TcwObO823JMdcwXx8DCWHVf_nfWnbXep4KurFKt1wbhKE2skyH5eDfdXqbeZMEk230V8Kdbrxjk02PldiKgTNnUIna1JmzvUF8btwsLePFJzIzwGmD/s1280/photo_2025-06-05_10-22-19.jpg
ពលរដ្ឋថៃចង់ឱ្យភាគីទាំងពីរជជែកគ្នាដើម្បីកុំឱ្យកើតសង្គ្រាម ប៉ុន្តែបើពុំអាចចរចាបាន ពលរដ្ឋត្រូវតែធ្វើសង្គ្រាមដើម្បីកុំឱ្យគេថាមិនស្រឡាញ់ជាតិ ។ ពលរដ្ឋព្រំដែនពិបាកណាស់ បើមិនចង់ឱ្យធ្វើសង្គ្រាម គេនឹងចោទប្រកាន់ថា មិនស្រឡាញ់ជាតិ តែបើមានសង្គ្រាម គឺពលរដ្ឋលំបាក យើងត្រូវទទួលយកស្ថានការណ៍នេះ ព្រោះរស់នៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWm5rAoCz2iaLH5ij9MNsOQCBXPwkqSt-tvA61e17qfVLsdE2z86IayPsHdQnlXc3tVOgdL05FHRdVaaUjvWUyGm1anMmlEaCVMmQkE0KETBcsTpi2fxshwOZ1z1wYVikcZsjNmwsFars5oIalRjJEG7ZIVyzYijwJkEqPTw9JMOVZSzMmn8Ae4KGbCSTy/s960/image_2025-06-05_13-47-16.png

ពលរដ្ឋគ្រប់រូបចង់បានសុខសន្តិភាព និងត្រូវការប្រកបមុខរបរផ្សេងៗ ដូចជា ៖ ដាំអំពៅ ចៀរកៅស៊ូ ធ្វើស្រែ និងដាំដំឡូង បើមានសង្គ្រាមកើតឡើង ពលរដ្ឋត្រូវឈប់ប្រកបមុខរបរ ។ ពលរដ្ឋមានប្រាក់ចំណូលតែមួយច្រកដែលត្រូវប្រឹងប្រែងជារៀងរាល់ថ្ងៃ បើមានសង្គ្រាម យើងនឹងបាត់ចំណូល និងប្រថុយជីវិតទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWap98AoF8f8894eKFsHRftjHb1eqLBKp9jGqAqFgV1qJKmuaptCm9lEYFLoPZLx_2U4bkPl9tKbQA7wQeNYK2CYgjsfUZqZtZol7ZeKgs17ytkBCJjTBSGK1dKB0WYYAPzF_coySA7SiW3T_JkztFds8ZQCVJNDR0aw-h9NtZY16wgwyvIOE4zJ5Vrrxq/s1280/photo_2025-06-05_10-22-19%20(2).jpg

ដោយឡែក នៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅឆ្ងាយពីភូមិបានណងខាន់ណា ប្រមាណ៤គីឡូម៉ែត្រ គឺមានពលរដ្ឋថៃឡើងមកប្រាសាទតាមាន់ធំ និងផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួនជាបន្តបន្ទាប់ ដោយមានកងទ័ពថៃបង្កភាពងាយស្រួលដល់ពលរដ្ឋថៃ ។ រីឯពលរដ្ឋកម្ពុជា និងព្រះសង្ឃ ក៏បានឡើងប្រាសាទតាមាន់ធំជាហូរហែ ដោយមានកងទ័ពកម្ពុជាជួយការពារសុវត្ថិភាព ៕

លោក Trump ប្រកាសហាមឃាត់ ១២ ប្រទេសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្តារឡើងវិញនូវគោលនយោបាយហាមប្រាមការធ្វើដំណើរពីអាណត្តិដំបូងរបស់គាត់ ដោយចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃពុធ ទី ៤ ខែមិថុនា ដែលរារាំងប្រជាជនមកពីប្រទេសរាប់សិបមិនឱ្យចូលសហរដ្ឋអាមេរិក។ នៅបើតាមប្រភពសារព័ត៌មាន South China Morning។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDzAUKhzruJ4BBrGHwQ_ySko9LMjopSV6JfxCieCs7XzfiiSTGSdApWtk3cAwpB3ApGtesGVQgQHw2_FStyIt7ewNutOUX11qLgSdQgCsyGzp-p3MownKmaeWQr9TW-xEylgbV6MHe_eGWK5Rhbj4lC0e01khQz4_kn_KmwILFhUzc-hi7N0wlse2xy2x0/s1200/image_2025-06-05_13-11-09.png
យោងតាមសារព័ត៌មាន រ៉យទ័រ ប្រទេសទាំងនោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiW2Ag5-j-DqaI8Gzy4h70HBFGz3r4Bn52dMtEZXkiYRjVPCMsdOgYOTMdJT2BJOElOBD73W7Uh-0fIA4grIULi9vOZiobUmM_sLN2LKfcbVj4lHACu-DrstDjNnNStO1q42wdD65YvIlOo2F3sr3TOPIVA-jTfAvOyu0oy9OLcQM0tRGHV0PEFroi10Gn/s1024/image_2025-06-05_13-11-10.png
បន្ថែមពីលើការហាមប្រាមដែលចូលជាធរមាននៅម៉ោង ១២:០១ ព្រឹកថ្ងៃចន្ទ ទី ៩ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានការដាក់កំហិតខ្ពស់ចំពោះភ្ញៀវមកពី ប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NhNlHQpQMkGt7KB_87p295HOKIWNYpPPW-wDx4Wdx9y6r1YFNgO9t9vc7vrF9FfLxpuRFipVoRz1llpye1P46E_Gs7DicKbNiBshCiixBDY7gftIDl5uPXzOiwSiPoYlq1OGFV-6QwWrRMK-MTYhlkikhEP5e3UiNMo-Q1T4SfuY9ARHfoEUYyfY9UYp/s1200/image_2025-06-05_13-11-30.png

លោក Trump បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់គាត់ថា “ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់ខ្ញុំ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSyR45SAQoJdg88QLkiSZ_wXyT_lUhYSUKD8bqhN1MCNHfJ6fbJo95qeg2feuA6bbdBPu2DedPwlfJRwJIcd21_eEdlGv8EITEYEqkbKYejDFL8bJ6tBRU9bKq-dMhOngjSlMPhDNVvEI-bRmDHMret9TogYgvzqVxLqSk8zTly8QEU1SdKPjQuY3kTccN/s1420/image_2025-06-05_13-11-10%20(2).png
បញ្ជីលទ្ធផលបានមកពីបទបញ្ជាប្រតិបត្តិថ្ងៃទី ២០ ខែមករា ដែលលោក Trump ចេញដោយតម្រូវឱ្យក្រសួងសន្តិសុខរដ្ឋ និងមាតុភូមិ និងនាយកស៊ើបការណ៍ជាតិចងក្រងរបាយការណ៍ស្តីពី “អាកប្បកិរិយាអរិភាព” ចំពោះសហរដ្ឋអាមេរិក និងថាតើការចូលពីប្រទេសមួយចំនួន មានហានិភ័យចំពោះសន្តិសុខជាតិដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVj_C6AHIyxtDV1xbTtEw2JmAadTbMaAQSZROU5YYS_zAG8aHwHs-Fn2RdrNWkl6YRaEdgJZRjrcyI8tgVbWYfxi9Hz3c1eHQV1bR4wXjxlK2GQdGPHBWS11XA4PSiMoTg2HVv6ezjWMnUM1j4nqYowVmhKssIkxATiFXRG70QOgRg94cvif_N1HMXzsbD/s640/503982580_726879439719076_8484602566023718291_n.jpg

គួររំលឹកថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump ក៏បានចេញបទបញ្ជាប្រតិបត្តិមួយក្នុងខែមករា ឆ្នាំ ២០១៧ ផងដែរ ដោយហាមប្រាមការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយពលរដ្ឋនៃប្រទេសចំនួនប្រាំពីរ ដែលមានជនជាតិឥស្លាមច្រើនជាងគេ គឺអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ាលី និងយេម៉ែន៕

ដំណឹងបន្ទាន់! ពលរដ្ឋថៃជាច្រើនបាតុក.ម្មតវ៉ា ក្រោយកម្ពុជាប្រកាសថានៅតែរក្សាជំហរក្នុងការឡើងតុលាការអន្តរជាតិ

0

ទីក្រុងបាកក ៖ ប្រជាជនថៃជាច្រើនបានប្រមូលផ្ដុំគ្នានៅមុខក្រសួងការពារជាតិថៃ ដើម្បីធ្វើបាតុកម្មក្នុងប្រទេស ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយដឹងដំណឹងថា «រាជរដ្ឋាភិបាលកម្ពុជា» នៅតែរៀបចំសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើងទៅតុលាការអន្តរជាតិ និងប្រកាសមិនយករឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី មកនិយាយក្នុងកិច្ចប្រជុំនៅថ្ងៃទី14ខាងមុខនេះឡើយ។ នេះបើយោងតាមសារព័ត៌មានថៃ Khaaw chaong 8 (ข่าวช่อง8) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCBLgUQ6mXUR8x0W504emDtQPkc4KwEYcR1i8lquWlUApY-xweVCes2L5RXWY3KYK14VBPpeTI-jVkSh2_c9XXq8ul-jsGYdV9DCH0D43j3lTjdiXCU6ckbns8E9uQ1dTIw47OWyuNPL0PynYqM39ouZ9Iv5euPJ3tVBep1Ol4Im4A7i6UAHDXFNLAyQ0/s1080/photo_2025-06-05_11-04-37.jpg

តាមប្រភពព័ត៌មានខាងលើ ដែលបានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ នេះបានឲ្យដឹងថា មានអ្នកតំណាងពលរដ្ឋ ដែលជាបណ្តាញតាមដានស្ថានការណ៍នៅប្រាសាទព្រះវិហារ និងបណ្តាញសង្គមស៊ីវិលជាច្រើនផ្សេងទៀត បាននាំគ្នាមកឡាំប៉ានៅមុខអគារក្រសួងការពារជាតិថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPpJ7WZaV0Left18KdfONYX3gUMpoH6QPJFaykYZSbg_q_1zbOW8V7oZB5Izy_ni5IrVttHRR_CDGo5YErDTa4-8tEZw6njStTwrQ0pxNZViVaP1WwaFeSWignFDt14HkeDE6NAKc3-j5RQeq3EuPywKQf6bV0exWjurDUTupd5eeRZ2pEtLi7XOEF1kWG/s1080/photo_2025-06-05_11-04-35%20(2).jpg
ការតវ៉ានេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីដំណឹងដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីយប់មិញថា កម្ពុជានឹងមិនបញ្ចូលបញ្ហានៅតំបន់ទាំង៤រួមមាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-ថៃ នៅថ្ងៃទី១៤ខែមិថុនា ខាងមុខនេះឡើយ។ បន្ថែមពីនេះកម្ពុជា បានស្នើសុំឲ្យភាគីថៃចូលរួមសហការក្នុងការរៀបចំឯកសារនានាដើម្បីយកបញ្ហាទាំងនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9UMx18yagbWim8jfgy_OP-kGy1NoZCjVBaWvX49OEgIuqdvREUJ7rlnsjU_7loQJJBNYk2KpTANS3N0AIJ5UHbkMfR0tgatyLk-PZxX3kL_PEKPhEknr5S5nIvlYCgqcAb2LQos18dVJ3u_5Vmd4Nh_9sXYyugdFVTtwzY0KokOscl4fArjdlR4HYf4_T/s1080/photo_2025-06-05_11-04-35.jpg

ការលើកឡើងបែបនេះ បានបង្ករឲ្យពលរដ្ឋថៃជាច្រើន មានការមិនពេញចិត្តជាខ្លាំង។ ដូច្នេះហើយពួកគេក៏ប្រមូលផ្ដុំគ្នាធ្វើបាតុ.ក.ម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការលើរឿងនេះ និងមិនព្រមឲ្យរដ្ឋាភិបាលរបស់ខ្លួនយល់ស្របនឹងសំណើររបស់កម្ពុជាជាដាច់ខាត។ បាតុករទាំងនោះសង្កត់ធ្ងន់ថា យន្តការណ៍ដោះស្រាយបញ្ហារបស់កម្ពុជា គឺជាការរំលោ.ភលើសិទ្ធិស្របច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSC2mVgHf_INUJYs2tf8nfGWXR8nPQ4mmXL6o3b0BLprX4D7meajQzQJd47X8QM3Gg8FT3ZppbGKSc1ZRrGWcMfmU6uo-pdl_tzGSnLB84sA0reOdk13xiJbKC-Klixfi39PQOfkF2fSSE9gN5rAHp9G9enKYFQakHl6PcelQaU4mLFbUwujmbRbbr0gZy/s1080/photo_2025-06-05_11-04-36.jpg
គួរជម្រាបផងដែរថា សម្រាប់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ របស់ភាគីកម្ពុជា គឺមានគោលបំណងចង់បញ្ចប់បញ្ហាដោយសន្តិវិធី ប៉ុន្តែក្នងស្មារតីយុត្តិធម៌ ដើម្បីកសាងនូវទំនុកចិត្តមិត្តភាព និងអ្នកជិតខាងល្អបានយូរអង្វែង៕

ដំណឹងក្ដៅ! រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាបញ្ហាព្រំដែនជាមួយថៃត្រូវតែដោះស្រាយនៅតុលាការអន្តរជាតិ

0

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ក្នុងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភាគីកម្ពុជានៅតែប្រកាន់គោលជំហរក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីភាពយុត្តិធម៌ និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អបានយូរអង្វែង។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាញផ្សាយនាយប់ ថ្ងៃពុធ ទី៤ ខែមិថុនា ស្ដីពីបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃដោយបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយបរទេសដែលបានចាក់ឫសក្នុងសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការជានិច្ចជាមួយប្រទេសនានា។ ក្នុងន័យនេះ គឺកម្ពុជាតែងចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប៉ុន្តែក្នងស្មារតីយុត្តិធម៌ ដើម្បីកសាងនូវទំនុកចិត្តមិត្តភាព និងអ្នកជិតខាងល្អបានយូរអង្វែង។

ជាមួយគ្នានេះ ទាក់ទងនឹងបញ្ហាតំបន់ទាំងបួនរួមមាន តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី កម្ពុជាសង្ឃឹមថាភាគីថៃនឹងសហការគ្នាក្នុងការបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ យ៉ាងណាក៏ដោយ ក្នុងករណីថៃមិនចូលរួមក្នុងកិច្ចសហការនេះនៅពេលខាងមុខទេ នោះកម្ពុជាក៏នឹងត្រៀមខ្លួនរួចជាស្រេចដដែល ក្នុងការបន្តដំណើរការរឿងនេះដោយខ្លួនឯង។

នៅក្នុងសេចក្ដីថ្លែងការខាងលើក៏បានបញ្ចាក់បន្ថែមទៀតថា ៖ កម្ពុជាបានរៀបចំសំណុំឯកសារដើម្បីរៀបចំបញ្ជូនទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ ដូច្នេះករណីតំបន់ដែលមានវិវាទព្រំដែនទាំង៤ខាងលើនេះ នឹងមិនបញ្ជូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ៕

Jennie ឡើងដល់កម្ពស់ថ្មីលើតារាង Billboard ខណៈបទ «ZEN» ត្រូវបានជ្រើសរើសធ្វើ រឿងយ៉ាងពិសេសនេះ

0

បទចម្រៀងទោលរបស់ Jennie មានចំណងជើងថា «ZEN» ត្រូវបានជ្រើសរើសជាផ្លូវ ការជាបទចម្រៀងសម្រាប់ឈុតខ្លីៗសម្រាប់ Summer Game Fest 2025 ដែលជា ព្រឹត្តិការណ៍ហ្គេមប្រចាំឆ្នាំដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ បទ «Like Jennie» បានឡើងដល់កំពូលថ្មីនៃលេខ ៣១ ក្នុងសប្តាហ៍ទី ៦ របស់ខ្លួន នៅលើតារាង Pop Airplay របស់ Billboard ដែលវាស់វែងការចាក់ផ្សាយប្រចាំសប្តាហ៍ នៅលើស្ថានីយ៍ វិទ្យុសំខាន់ៗនៅទូទាំងសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBezy36ZauRioM3X4JzfTMVJr1_pBr0ITo0r87XquSzy_1xooV6C2wHTinFICsMqtlz_9DnkIaddsnQtrKH_aXolT7uJjqS3SVq5TJnXZslgF_iSu0Mio6Ex7xrA3B5-DfJBvHWybqYCp8n6J8bwNjojS9jH0Y9XxIz_Ln8yBrlHz1pM1PX4qnWiVSEN5D/s1169/image_2025-06-04_10-51-27%20(2).png

យោងតាមការចុះផ្សាយនាពេលថ្មីៗនេះ Jennie បានជួបរឿងល្អផ្ទួនៗទៅលើបទចម្រៀងរបស់នាងចំនួនពីរបទគឺ «Like Jennie» និង «ZEN» ។ «Like Jennie» ក្រៅពីបានឡើងដល់កំពូលថ្មីនៃលេខ ៣១ ក្នុងសប្តាហ៍ទី ៦ វាបានឈរយ៉ាងល្អនៅលើតារាង Billboard សកលក្នុងសប្តាហ៍នេះផងដែរ៖ បទចម្រៀងនេះនៅតែស្ថិតនៅលេខ ៦ នៅលើ US Global Excl ។ តារាង និងកំពូលទាំង ១០ នៅលើ Global ២០០ ក្នុងសប្តាហ៍ទី ១០ របស់ខ្លួននៅលើតារាងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE4QZo8OAvdAGFQkmK5w89v3dh8C5uGpZqBAWYCBqzR7uemSoPobwZeh05JxqJhBPERaymCKIx3hkTxq08-8A2yR4KB509jnUdjVKuZUYi9MBfZSdCfDOHZdqKI-RgsYvTcldo9Rz2JQk3rsbGn-voZEkPKdxAhxjijwDoIO0uqhSqCSNxMB9AUQmp4jrd/s920/image_2025-06-04_10-51-27.png

គួរឱ្យដឹងថាវីដេអូចម្រៀងផ្លូវការរបស់ Jennie សម្រាប់បទ «Like Jennie» មានការចូល មើលលើសពី ១០០ លានដងនៅលើ YouTube ។ នេះជាវីដេអូចម្រៀងដំបូងដែល ចេញដោយតារាចម្រៀង K-pop ក្នុងឆ្នាំ ២០២៥ ដើម្បីឈានដល់ចំណុចសំខាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtz79qwwpIS48sbilEYsepL2B4T8M5e9yPmBgQN_09XToVSPzUpTLLD6QlLOqs_PjgjRkM_Azn_2IOBSrXJGjJpfXegtCooxWrioKyhYAMyvO1dkQy9qMq47Ag1U4Are-huzM3TZrj0b37uJO5MSb7otLuZemdlSMAeXU7VzUba7wZkwzVAPfUG8lJx00m/s1349/image_2025-06-04_10-51-29%20(2).png

ទន្ទឹមនឹងនេះបទនេះគឺជាបទចម្រៀងកំពូលរបស់សិល្បករនៅលើ Spotify ដោយមានអ្នកចូលមើលជិត ២៥០លានដង។ លើសពីនេះ «Like Jennie» បានលើស ១០០លានស្ទ្រីមនៅលើ Spotify ក្លាយជាបទចម្រៀងលឿនបំផុតដោយ សិល្បករអាស៊ី ដែលលើសពីតួលេខនេះ និងសម្រេចបាននូវស្នាដៃនេះក្នុងរយៈពេល ២៤ថ្ងៃលើសកំណត់ត្រាមុនដែលកំណត់ដោយ Lisa ទៅលើបទ «Born Again» ដែលចំណាយពេល៣២ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyaVTbdIKCjIfO0EjP2b7qwND6Vpxvvss9NhzSp0bKRATvbtHEgGrP-bcA2GMKQNX90Vyo1cegZkNdwA99cl9JddwJkjzUOGq-WECyYdv6qAXhZVRY7X6M-CYtfJ1980oOedZYRQhKYXUlr5jXbsvK-tgTrdrSboXBFPoBLAwpoh0v2UIXNISBiospYlW/s1052/image_2025-06-04_10-51-26.png
ស្របពេលនឹងសមិទ្ធផលនៃបទ «Like Jennie» មួយបទទៀតរបស់ Jennie គឺបទ «ZEN» ត្រូវបានជ្រើសរើសជាផ្លូវ ការជាបទចម្រៀងសម្រាប់ឈុតខ្លីៗសម្រាប់ Summer Game Fest 2025 ដែលជាព្រឹត្តិការណ៍ហ្គេមប្រចាំឆ្នាំដ៏មានឥទ្ធិពលបំផុតមួយ របស់ពិភពលោក។ Summer Game Fest 2025 នឹងត្រូវរៀបចំឡើងនៅរោងមហោស្រព YouTube ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ៦ ខែមិថុនា នេះ៕

បំណងប្រាថ្នាដ៏ធំបំផុតរបស់ V បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា

0

នៅមិនយូរទៀតថា V សមាជិកក្រុម BTS នឹងបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួន ខណៈតារាចម្រៀងរូបនេះបង្ហាញចំណាប់អារម្មណ៍ដ៏មានអត្ថន័យនិងរីករាយដែលធ្វើឱ្យអ្នកគាំទ្ររំភើបនិងរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8lDkEk7l7VMaxYRo-BcNFVqVanO27xpwlmJUOzDZ5_rQuv-2i6w49VC4wybN2nJvL79oBpIeI8BpjNDYfZ9tEkyR-PhE0JjGm9P24EVL3zPfReXZccryKNNqM6uWOdpTN2gQD_Djsp7p-EU_8mBs8UNiEerx4mbK9lG49Dj0bWWPa4vONm2yPL2ywsMk/s1436/image_2025-06-03_15-37-03.png
V បានបង្ហោះនៅលើStory Instagram របស់ខ្លួនពីការរាប់ថយក្រោយ មុនពេលលោកត្រឡប់មកវិញនៅថ្ងៃទី ១០ ខែមិថុនា។V ក៏បានផ្លាស់ប្តូររូបភាព Profile របស់ខ្លួនទៅជារូបថតក្នុងឯកសណ្ឋានយោធាកំពុងផ្តល់អាហារដល់ចៀម ដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មកតារាចម្រៀងរូបនេះបានចូលទៅ Weverse ដែលជាវេទិកាសហគមន៍អ្នកគាំទ្រសកល ដើម្បីជជែកជាមួយអ្នកគាំទ្រ។
V បានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនបន្ទាប់ពីត្រូវបានចេញពីយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAlH7oWSxqzXORNXvydI4UNCbsSB3lMij_ruOSM7z69kG7QzQreEp9J6AtaFDuQ8bay2dRFXFXGMv3GCRBJtjHCrxfffOlIIOogSLnrfF_fLin2gkTHpA1OR6T-mom3oMwGIHi_KBgeabFe3cOsn1ycSradSYjaQesKRLZGq_FmktahbEmE5NkkUS8d8P4/s602/image_2025-06-03_15-37-01.png

នៅពេលនោះមានអ្នកគាំទ្រសួរ V ថា «តើអ្នកចង់ធ្វើអ្វីមុនគេបន្ទាប់ពីចេញពីទាហាន?» V បានឆ្លើយតបដោយក្តីស្រលាញ់ថា «ពិតណាស់ខ្ញុំចង់ជួប ARMY ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកបានរង់ចាំ ដូច្នេះតើអ្នកចង់បានអ្វី? ប្រាប់ខ្ញុំគ្រប់យ៉ាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj__PE3XNw6LuLUzwq0Z90XqH1BMvkco7RBF21WUc8W16QqKqVZSmR1_aG5r3J5HhNG93-zlHgZHQt1bshBo9it28N3mA3CKdtLrSdUHRrxtuWIxLuFujPX6ohh3tx5ygq43nC6vl0Jkx-i-ziVUphIg8xKFaFNnYyWcQWXPZeluAH0f5R23Lq5rT5bZC1d/s1482/image_2025-06-03_15-37-04.png
មុនពេលចូលបម្រើយោធានៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ V បានចែករំលែកសារលាដ៏គួរឱ្យរំភើបថា «ខ្ញុំគិតថាខ្ញុំនឹងនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់ ការមិនអាចជួប ARMY គឺជារឿងពិបាកបំផុត ដូចដែលយើងតែងតែធ្វើ ដូច្នេះយើងបង្កើតអនុស្សាវរីយ៍ពិសេសៗបន្ថែមទៀតបន្ទាប់ពីខ្ញុំត្រលប់មកវិញ។ ខ្ញុំពិតជានឹកអ្នក និងស្រលាញ់អ្នកខ្លាំងណាស់ ដូច្នេះសូមរង់ចាំខ្ញុំរហូតដល់ពេលនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJcMESgFY3MHs-92Zft5hxrRhVg8wcruvPT6t6d0-dbrm6O99zIHj0vKSfAbXuxKL_Yho25hSlkDYoTa2LNfeGMGZ1Rb69cF0Fls2_1j9GdjNuOX7EVtx3tzh-jLDO0q4fmFw-VhSG0n3UkIGUXEOCnDXXtHqH-U-keTr-2wkvtyPCRBC8Nn2sLc1N0sK4/s932/image_2025-06-03_15-37-10.png

នៅពេលដែលថ្ងៃបញ្ចប់កាតព្វកិច្ចរបស់ខ្លួនខិតជិតមកដល់សារដ៏ស្មោះស្ម័គ្ររបស់ V ថា «អ្នកបានរង់ចាំ តើអ្នកចង់បានអ្វី?» រំលឹកម្តងទៀតពីទឹកចិត្តស្មោះស្ម័គ្រ និងស្រលាញ់ អ្នកគាំទ្រ។ ពាក្យសម្ដីរបស់ V ធ្វើឱ្យការត្រឡប់មកវិញរបស់លោកកាន់តែពិសេសជាងរាល់ដង៕

អ្នកនយោបាយថៃម្នាក់និយាយថា “ថៃនឹងបាក់មុខបើហ៊ានដោះស្រាយជម្លោះនៅតុលាការអន្តរជាតិជាមួយកម្ពុជា”

0

ប្រទេសថៃ ៖ សមាជិកសភានៃគណបក្សប្រឆាំងរបស់ថៃម្នាក់ បានស្នើទៅកាន់នាយករដ្ឋមន្រ្តីថៃឲ្យដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយប្រើ«យុទ្ធសាស្រ្តឈ្នះដោយមិនបាច់ប្រយុទ្ធ” ជាជាងការឡើងទៅដោះស្រាយជាមួយតុលាការយុត្តិធម៌អន្តរជាតិ ព្រោះការធ្វើបែបនោះថៃអាចនឹងចាញ់ប្រៀបកម្ពុជា ហើយថៃនឹងលែងជាទីទំនុកចិត្តរបស់ឆាកអន្តរជាតិតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZW-oxULlbyR6ai-KmBOwdclM8uTp4uXQKm1r-7Y6DTBNv7r03uxZUBsu3rFJc8C2f2KXPky-hOXMqE0xr3A883-HNHcIqWflt5ANf1004cK5qu5MxFu8Ss3Xs5XzPfLxz7TIfqYwFnGgfjFolaRsA9CmWplebo0n30C0sMiY9kETfDLzqSWl6eYMtVjI/s900/photo_2025-06-04_11-07-58.jpg
នៅថ្ងៃអង្គារ ទី៣ ខែមិថុនា លោក Rangsiman Rome សមាជិកសភានៃបក្ស «ប្រជាជនថៃ» បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួន ទាក់ទងនឹងជម្លោះនៅព្រំដែនរវាងកម្ពុជា-ថៃ ដោយស្នើទៅកាន់នាយករដ្ឋមន្រ្តី ឲ្យប្រើប្រាស់យុទ្ធសាស្រ្តឈ្នះដោយមិនប្រយុទ្ធក្នុងករណីមានហិង្សា។ លោក Rangsiman បានលើកឡើងថា បើទោះជាថៃមានប្រៀបជាងកម្ពុជាលើការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងយោធាក៏ពិតមែន ប៉ុន្តែចំណុចទាំងនេះ មិនមែនជាអ្វីដែលថៃអាចយកមកប្រើដើម្បីឈ្នះកម្ពុជាបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZ0plNbN8LPcU4AvK7df2dz95x1PLZ1vVCn4zT1hSk3Nrt379nHM1VNP3kn-snBhOg8okLSibhh4XcTlb2sXQql5c-4YfAms9TOF6fY7QE3BXBe11_LXxMD-odGeTkrytoXKf3mcQLvH0XumS9M-JaMg3ynNLYWpQFO6qH5nTGPGskuOlkeWqIhCxRxmB/s1280/photo_2025-06-04_11-07-59.jpg

លោកពន្យល់ទៀតថា រដ្ឋាភិបាលកម្ពុជាបានដឹងច្បាស់ពីសក្កដានុពលយោធារបស់ថៃរួចហើយ ប៉ុន្តែហេតុអ្វីបានជាកម្ពុជានៅតែប្រើយុទ្ធសាស្រ្តញុះញង់ចង់បង្ករជម្លោះជាមួយថៃ? នោះក៏ព្រោះតែកម្ពុជាបានដឹងថា ជ័យជម្នះរបស់កម្ពុជាមិនមែនបានមកពីការប្រយុទ្ធគ្នានោះទេ ប៉ុន្តែបានមកពីការបំផ្លាញភាពស្របច្បាប់របស់ថៃ តាមរយៈទិដ្ឋភាពផ្សេងៗ មិនថាការទូត ប្រើប្រាស់យន្តការអន្តរជាតិ ឬស្វែងរកជំនួយពីភាគីទីបីឡើយ។ លោកអះអាងថា ៖ កម្ពុជាសង្ឃឹមថាយន្តការរបស់ខ្លួននឹងធ្វើឲ្យប្រទេសថៃក្លាយជាអ្នកខុសនៅចំពោះមុខឆាកអន្តរជាតិ។ កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពទាញយកផលប្រយោជន៍ពីបញ្ហានេះឲ្យបានច្រើន។ ដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នបំផុត កុំឲ្យប្រទេសដទៃទៀតមើលមកឃើញថា “យើងកំពុងសម្លុតធ្វើប្រទេសតូចតាច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pwUAbJ500NozmwzZ_FjuBwG1H-d2zh-dYFEhVbQ_EZtrt8f__3XqGRzjPLsd5p-Qopd14J-uKl6g1f1vKJd9PT1Uy_-1oT8ddpaK_Cy0gyM9RDq7683a5zhohne2b8-tNpD2ETcGwRnwhm6Ru7lCcbDzgPvI8yxyOHch0sHZhr00Ozm_pOhqTyUjjjhY/s1000/photo_2025-06-04_11-07-58%20(2).jpg

ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា សូមឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាបញ្ចៀសពីសង្រ្គាម ព្រោះបើទោះជាថៃអាចយកឈ្នះកម្ពុជាក្នុងការដោះស្រាយដោយហិង្សាបែបនេះក៏ពិតមែន ប៉ុន្តែវានឹងផ្ដល់ផលប៉ះពាល់ច្រើន ជាពិសេសគឺពលរដ្ឋដែលរស់ៅតាមព្រំដែន។ វាមិនត្រឹមបង្កការខូចខាតទ្រព្យសម្បត្តិ បាត់បង់អាយុជីវិតទាហាន និងពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែការឈ្នះក្នុងសមរភូមិនេះ អាចជាការបើកផ្លូវឲ្យប្រទេសមហាអំណាចផ្សេងទៀតដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជា ចូលមកអន្តរាគមន៍ក្នុងរឿងនេះផងដែរ។ ហើយវាមិនមែនជារឿងល្អសម្រាប់ថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVAL3jkK9DjRuz6a2YJha6_OJrA7E5Q95lKioN7T9xVpAXjbmWA5RbC5jgl010b6oA6nwMv7EwDe-9n2mTuqcNhaA1DXBF8fy-84hZrjjJigbJkWE937Jk8WcmDO833JVyQMrNsj1Hyix3XUw43ShsQBDbGfhxx3TRaH_sBrIYMUUz_N46LlB0pS6OgSjI/s864/photo_2025-06-04_11-07-58%20(3).jpg
ទាំងអស់នេះគែជាពាក្យសំដីរបស់លោក Rangsiman អំពីការយល់ឃើញរបស់ខ្លួនទៅលើបញ្ហាដែលថៃនិងកម្ពុជាកំពុងប្រឈម។ ក្រៅពីនេះលោកក៏បានផ្ដល់ជាយុទ្ធសាស្រ្តណែនាំមួយចំនួន ទៅកាន់រដ្ឋាភិបាលថៃក្នុងការយកទៅពិចារណា ដើម្បីយកទៅដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិភាព។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8YN3As_o3qL9gpfpWQnX02f7xTcOxpJUEx3hX68tI0kejXJwHBUcQNHrt3cseqiq1lsix6easN-u_y-2WJrP0a-kM0oQABNS0tQcEWJX3bTZ1t2O9bVWmMssjS7eZAAsqQ6FGGY99bv6EGK2-kkeNEHy72FI8nBU3nfUxTKooml_ZiSTKOKDN9zYZB9PA/s960/photo_2025-06-04_11-07-57.jpg

    គួររំលឹកថា នាព្រឹកថ្ងៃពុធ ទី៤ ខែមិនថុនា នេះ រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍មួយរួចហើយ ជុំវិញការប្ដឹ.ងឡើងតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជា ដោយថៃប្ដេជ្ញារថានឹងដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយកម្ពុជាដោយប្រើយន្តការច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ ដូចជា ៖ MOU ឆ្នាំ២០០០ រួមទាំងភស្តុតាងផ្សេងៗដោយសន្តិវិធីវិញ ក្នុងឋានៈជាអ្នកជិតខាងល្អជាមួយកម្ពុជា ។ ក្រៅពីនេះ រដ្ឋាភិបាបាលទាំងពីរក៏នឹងផ្តោតសំខាន់លើការទំនាក់ទំនងល្អជាមួយពលរដ្ឋ ដើម្បីការពារកុំឱ្យមានការយល់ខុសរវាងពលរដ្ឋនៃប្រទេសទាំងពីរ៕