Home តារាអន្តរជាតិ ការរាំរបស់ San សមាជិក ATEEZ ធ្វើឱ្យល្បីពេញប្រព័ន្ធអនឡាញ

ការរាំរបស់ San សមាជិក ATEEZ ធ្វើឱ្យល្បីពេញប្រព័ន្ធអនឡាញ

86
0

តារាចម្រៀង San ដែលជាសមាជិកក្រុម ATEEZ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ៊ីនធឺណិតបន្ទាប់ពីការសម្តែងបទ «Bad» របស់ក្រុមនេះនៅក្នុងកម្មវិធីតន្ត្រីទូរទស្សន៍កាលពីខែមុន។ បទដែលកំពុងល្បីនេះជាបទចម្រៀងចំណងជើងពីអាល់ប៊ុមខ្នាតតូច «Golden Hour: Part.5» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsgZ2JxrYtDDvDptW1USIioEXSkVZ8MTfggrjd7d7oL5S4WR84EgGfXvqYFElQYqbtf7y3NWATa-4czAv2CUzOddjfsXGe-YF17cSrIalMbUv1V-cY6kHYzlEjwrGrdtJF7q9Lf1W9iwdODqJUbvQxzEPCC_JIFtEW_79J-E_qxJAXJU27lQJklHXCrAw/s4096/SnapInsta_to_732586476_17947805490252833_858634774804938183_n.jpg

នៅក្នុងកម្មវិធីតន្ត្រី Inkigayo របស់ SBS ដែលបានចាក់ផ្សាយនៅថ្ងៃទី២៨ខែមិថុនា San ដែលជាអ្នករាំសំខាន់ និងជាអ្នកចម្រៀងនាំមុខរបស់ក្រុម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ នៅពេលដែលលោកបានឡើងលើឆាក ដោយពាក់អាវពណ៌សបញ្ចេញសាច់ដុំកង់ៗ។ ក្នុងអំឡុងពេលរាំនៅពាក់កណ្តាលចុងក្រោយនៃបទចម្រៀង San បានដើរទៅកណ្តាលឆាកបន្ទាបដៃម្ខាងហើយលើកទ្រូងរបស់លោកទៅតាមចង្វាក់។ រួមផ្សំជាមួយនឹងការបញ្ចេញទឹកមុខ និងការសម្លឹងមើលរបស់ San ការសម្តែងនេះបានទាក់ទាញអ្នកទស្សនា និងរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8EaHDwM6ie-h5bOzr4zIjZ8VFmMlZ8k_XHGNzBtj6JXyJKh7Em7fAebgUFcWv2J_4eI8D8ca4IIJbKtI2T7rtVTg0gFGU33CZwZ3tz-Xt-exq-F_BwU9uE_7NrySLX9TqJxQLwq-Pxwu4hlA4xeIOS5IXpS1_0S0C5-Di8zl57vP180D7eSjZKRSMKRI/s2048/image_2026-07-11_16-05-40%20(2).png

ក្បាច់រាំនេះត្រូវបានបង្កើតឡើងដោយ San រួចជាមួយនឹងសហការជាមួយ Bbtrippin និងអ្នកបង្កើតក្បាច់រាំ Leejung ដែលត្រូវបានគេស្គាល់ដោយសារការងាររបស់នាងសម្រាប់បទ «Fancy»ដោយក្រុម Twice បទ «Soda Pop» ក្នុងរឿង KPop Demon Hunters និងបទជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihz487cSIvoXZfJg8KS3pppdiuffwabqMHOf1jQ0mFKjeh1QkaoC6O339QZ-tOmf3gtqZypNuDRuJ7luogTFYyAaSfUbxVWGdu9R7vutL90jtiCngXtrcVdE-zPjHRoK5lxYVc5XJuO1P0hUPW5voCLHVS1BPcLnHuxXSqWnxdtK5UbL9SZlS6T6q8qsI/s958/image_2026-07-11_16-05-40.png

បន្ទាប់ពីភាពជោគជ័យនៃការសម្តែងដ៏ល្បីនេះ បទ «Bad» បានចូលទៅក្នុងតារាង Top 100 របស់ Melon ខណៈដែលអាល់ប៊ុមរបស់ក្រុម ATEEZ បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើ Billboard 200។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSz_H0ocfgevvCnuCgEBAMllx9sGB_M3vzL_dvc333FE7xL-hwW8qlZ4V8UYk7fhEAyn2MyTCYnxovQAc6y3eVOaoDT9Tjv-d2aClLtUzmwiAvwhQ-FxL9_ocA86LfPtCHi3igHBKQdZT6_tI6xspl5KRCwNlfK_-r8NvcCE9dep5H_1QUWwGlBURlEZ4/s1312/image_2026-07-11_16-05-43.png
San មានឈ្មោះពេញថា Choi San មានអាយុ២៧ឆ្នាំជាសមាជិកក្រុម ATEEZ ចាប់តាំងពីឆ្នាំ២០១៨ ស្ថិតក្រោមក្រុមហ៊ុន KQ Entertainment។ កន្លងមកសមាជិករូបនេះក៏ភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រកម្ពុជាផងដែរជាពិសេសបង្ហាញសញ្ញាវិជ្ជមានដោយស្គាល់ប្រទេសកម្ពុជាផងដែរ៕