ដោយសារមានទឹកចិត្តស្នេហាជាតិ មាតុភូមិ អង់អាចក្នុងការតស៊ូប្រយុទ្ធ ជាមួយទាហានសៀម ដោយមិនរាថយកាលពីពេលកន្លងមក រហូតទទួលបានរហ័ស្សនាមពីអ្នកនិយមលេងបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស ថាជារ៉ាំបូស្រុកខ្មែររួចមកនោះ លោក ម៉ៅណុល ក៏ទទួលបានការកោតសរសើរពីអភិបាលខេត្តតាកែវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq1k1ux4ImY6rOL_1sU6ufNiAVrA3rnhU2L__PmcBpvta4Z-wc_UeslR-ynXEumRwrLFGpaQ-F2Nzg3MDgcetJZzUUNmS9N7Dq8erq_VTVPmyi3oOMhiS1ZrbKsFMWINILVcQ_wQuawB007pVB4N-ki62id9gbepeHcv-_mPqmZHF1a5Z-764aXmiyhwet/s1280/photo_2025-08-05_19-56-43.jpg

ផ្អែកតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ មិនត្រឹមទៅសួរសុខទុក្ខលោកទាហាន ម៉ៅ ណុលរហូតដល់ផ្ទះប៉ុណ្ណោះទេ តែឯកឧត្តមក៏ថែមទាំងពោលសរសើររូបលោក ថាជាទាហានមួយរូបពោរពេញដោយសមត្ថភាព និងមានភាពអង់អាចក្លាហានទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLNNjQD47Wi1hbFAZ6pq45HuYFY3MlISMefG7RyCb3VnYOWTfP3tdOEU3Q2EcoHJ-nmXA3NTnlaimY467T2tzh7kCwECqBssWHH3fSJOk3qeVBR7ZnRYZab1NUAEQJ-lGcUgKN21Yd6w-Ec1gt1MfUIOaBwkuodshrXNYVuJvLMM_7FAtOiAeW6-cfcdJ/s1280/photo_2025-08-05_19-56-32.jpg

ដ្បិតរស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ តែក្នុងអំឡុងពេលប្រទេសមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ លោក ណុល ត្រូវទៅប្រចាំការនៅប្រាសាទតាក្របី។ ទាហានរូបនេះទទួលបានការកោតសរសើរខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោយរូបភាពវីដេអូ លោកស្លៀកតែខោខ្លី អត់ពាក់អាវបាញ់កាំភ្លើងAK និងB40 តទល់ជាមួយទាហានថៃត្រូវបានផ្សព្វផ្សាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKPYHTbnWgxYfCAia1agra0xUfepcYuhi46weqsO5zqdHLnf0YkO3U3pGhI7Q7zNUKyZEgKgVNCTp5C3QbHsg5jeT4AsR7qzOr8C8jiI-qgVeBiEx2kqKCUgWi-IZPvujOA2Krps_CdK2oZUR5JmtjdIc10emRHq1bRy1SgyBdVHMYS60F4q0GNUtnwcWe/s1280/photo_2025-08-05_19-56-37.jpg

ដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា អភិបាលខេត្តតាកែវ រួមនឹងពលរដ្ឋខេត្តតាកែវផ្សេងទៀត បានធ្វើការឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួន ដល់លោក ម៉ៅ ណុល ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyicQl8BYiP-ZfJY8Y1iGE-uxFeRAvvk_REIFCmlC1q8vlKQw0JN4wyPyjsf_rp26yldnhfYOpNrEoOgQiKyEoQ5Mdz4GrPOE1EsV5PsIKeEV7JF2wVVHVNMomuM6Du6s5ebD6bS1MXJ-TRgWv4G-M4OOEbopAI5nLj91O5HbKeE1exMzS19R6S9BCSS0D/s1280/photo_2025-08-05_19-56-34.jpg

សូមបញ្ជាក់ថា នេះមិនមែនជាសកម្មភាពទទួលបានជំនួយលើកដំបូងរបស់រូបលោកឡើយ ក្រោយទទួលប្រជាប្រិយភាពតាមបណ្តាញទំនាក់ទំនងសង្គម លោក ណុល តែងទទួលបានជំនួយជារឿយៗពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្រោយព័ត៌មានបញ្ជាក់ពីការគ្មានជម្រកស្នាក់នៅ បានត្រឹមសុំផ្ទះបងប្អូនជ្រកបណ្តោះអាសន្នត្រូវបានចែកចាយ សប្បុរសជនខ្លះថែមទាំងហ៊ានសន្យាទិញដីសង់ផ្ទះជូន រ៉ាំបូស្រុកខ្មែរ រូបនេះទៀតផង៕