ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានសរសេរក្នុងហ្វេសប៊ុកផេកថា បច្ចុប្បន្ន មេបញ្ជាការកងទ័ពថៃកំពុងប្រកាសជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែមទៀត ហើយសំណួរដំបូង គឺតើពលរដ្ឋថៃគិតថា ហេតុអ្វីយើងត្រូវជ្រើសរើសកងទ័ពស្ម័គ្រចិត្តបន្ថែម ស្របពេលថៃមានកងទ័ពរាប់សែននាក់រួចហើយ? ឬព័ត៌មានដែលខ្ញុំទទួលបាននោះគឺជាការពិត ដែលថាកងទ័ពថៃស្លា.ប់រាប់រយនាក់?
តាមព័ត៌មានដែលខ្ញុំទទួលបានពីកងទ័ពថៃនៅសមរភូមិមុខក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ រយៈពេល២ ទៅ៣ថ្ងៃមុន ដែលកងទ័ពថៃរូបនេះជាអ្នកគាំទ្រគណបក្សខ្ញុំ (គណបក្សកាវក្លៃ) ប្រាប់ថា កងទ័ពថៃនៅតំបន់ភ្នំទ្រព្យបានចុះចាញ់យុទ្ធសាស្ត្ររបស់កម្ពុជា ហើយកងទ័ពថៃស្លាប់មិនតិចជាង៣០០នាក់ ។ នេះជាចំនួនសាកសពកងទ័ពថៃដែលអាចប្រមូលបាន រីឯសាកសពដែលត្រូវបាញ់ដោយអាវុធ BM-21 រហូតដល់ខ្ទេចសាកសពរកពុំឃើញ គឺស្មើប្រមាណ៥០នាក់ វាជាព័ត៌មានពិតប្រាកដដែលកងទ័ពថៃប្រាប់ខ្ញុំ ។
លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃបានប្រាប់ពលរដ្ឋថៃឈប់ជឿជាក់លើពាក្យសម្តីរបស់កងទ័ព ជាពិសេស កុំជឿពាក្យសម្តីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ។ មនុស្សអសមត្ថភាពដូចលោក ប៊ុនស៊ីន ផាកក្លាង មានតែនាំពលរដ្ឋថៃទៅស្លាប់ ហើយនាំប្រទេសថៃទៅរកការខាតបង់ បាត់បង់ទ្រព្យសម្បត្តិស្មើទឹកប្រាក់រាប់សែនបាត ។ ហេតុនេះ សូមពលរដ្ឋថៃជឿជាក់លើលោក ភីថា លីមចារើនរ៉ាត់ លោកនឹងនាំប្រទេសថៃទៅរកភាពរីកចម្រើនរុងរឿង និងក្លាយជាប្រទេសមានអំណាចក្នុងតំបន់អាស៊ី ។
កាលពីថ្ងៃទី៤ ខែសីហា កន្លងមក លោក ភីថា លីមចារើនរ៉ាត់ បានសរសេរក្នុងហ្វេសប៊ុកផេកថា ពេលថៃប៉ះទង្គិចជាមួយកម្ពុជាឃើញថា បាត់ខ្លួនលោក ប៊ុនស៊ីន ផាកក្លាង ដោយលោកបណ្តោយឱ្យកងទ័ពថៃទទួលបន្ទុកធ្វើសង្គ្រាមគ្មានមេបញ្ជាការបញ្ជា ដែលបណ្តាលឱ្យកងទ័ពថៃស្លាប់រាប់រយនាក់ពេញព្រៃ ។ តើនេះជាការដឹកនាំកងទ័ពរបស់មេបញ្ជាការមែនទេ? បើលោកដឹកនាំកងទ័ពរបៀបនេះ កងទ័ពថៃនឹងស្លាប់កាន់តែច្រើន ។
មុននេះ នៅថ្ងៃទី៣ ខែសីហា លោក ភីថា លីមចារើនរ៉ាត់ បានសូមឱ្យពលរដ្ឋថៃគ្រប់រូប ជាពិសេស កងទ័ព និងក្រុមគ្រួសារកងទ័ព សូមពិចារណាឱ្យច្បាស់លាស់ កុំទៅស្លាប់តាមបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពីព្រោះលោកពូកែតែនិយាយ និងអួតអាងប៉ុណ្ណោះ លោក ប៊ុនស៊ីន ផាកក្លាង គ្មានសមត្ថភាពបញ្ជាកងទ័ពក្នុងសមរភូមិទេ ។
សូមពលរដ្ឋថៃកុំស្លាប់ដោយឥតប្រយោជន៍ ដោយសារការជឿពាក្យសម្តីរបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលខ្វះសមត្ថភាព សូមឱ្យពលរដ្ឋរួមគ្នាធ្វើបាតុកម្មតវ៉ាទម្លាក់លោក ប៊ុនស៊ីន ផាកក្លាង ចេញពីតំណែង ៕