Home Blog Page 449

នេះជាមូលហេតុដែលរដ្ឋាភិបាលកម្ពុជាមិនបង្ហាញបង្កាន់ដៃ ក្រោយដាក់ពាក្យបណ្ដឹ.ងទៅICJរួចរាល់

0

រាជធានីភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាការបញ្ជាក់អំពីការចាប់ផ្ដើមនីតិវិធីផ្លូវការរវាងកម្ពុជា និងប្រព័ន្ធតុលាការICJ ក៏នៅមានពលរដ្ឋមួយចំនួនមិនទុកចិត្ត និងចង់ដឹងថាតើកម្ពុជាពិតជាបានប្ដឹ.ងទៅតុលាការអន្តរជាតិមែន ឬអត់នោះ ពេលនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមកពន្យល់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOZzStXIYGtyHjKp8beJQz5DTsMExgE5b-GqskMreL6ATZxsSCleSwY3ogjgD5glBqZxutQZWMKapCozGjXSvHxlRC3uUGPi2JUcgmnl_o1uRv-T3QHuKmdHYcAzcIU0FxYnHtySM-2EWTDViqVunANtm2JBMf_oyw5nRqb3fpsByupOIRgKZ31ttb2e-U/s960/photo_2025-06-21_14-54-42.jpg
ទាក់ទងទៅនឹងសំណួររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចោ.ទសួររាជរដ្ឋាភិបាលថា «ហេតុអ្វីបានជាដាក់ពាក្យបណ្ដឹងរួច មិនបង្ហាញពីបង្កាន់ដៃ ឬមិនថតរូបពេលប្រគល់ពាក្យបណ្ដឹងទៅដល់ដៃក្រឡាបញ្ជីដូច្នេះ?» «ម្ដេចមានតែរូបថតឈរកាន់លិខិតតែពីរសន្លឹក?» និងខ្លះទៀតថែមទាំងសង្ស័យថា ប្រហែលជារដ្ឋាភិបាលមិនបានប្ដឹ.ងផងមើលទៅនោះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបកស្រាយថា ៖ រាល់ដំណើរការនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ដែលយើងត្រូវតែគោរព។ យើងមិនអាចទៅថតរូបយកមកបង្ហោះ ឬយកលិខិតបង្កាន់ដៃដែលគេបានប្រគល់មកទៅបង្ហាញជាសាធារណៈបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUsoooD4nI_3nRaz4i5ODk8n_WgjNJWQqLnd5pMYI2g62_P2lmx8TG_fJ4iCdJDjAd64jvnGpf7JoKmwXD89s3Lo-lFUiUM8kHEGKzznqK5BI2pipAsIf35KccNCQLu9qGwFEuK1PHf7tjdSW0cEtA5V-N6Xj_nke807LXUBL2pQWqk8VwB8YOeBKA0lE/s960/photo_2025-06-21_14-54-43.jpg
លោក ប៉ែន បូណា បានបញ្ជាក់ថា ៖ នេះគឺជាគោលការណ៍របស់តុលាការ ហើយដាច់ខាតយើងត្រូវតែគោរពតាម ព្រោះយើងទើបតែចាប់ផ្ដើមដំណើរការនីតិវិធីប៉ុណ្ណោះ ហើយនីតិវិធីនេះនឹងមានដំណើរការជាបន្តបន្ទាប់ទៀតដែលកម្ពុជាត្រូវសហការជាមួយតុលាការ។ លើសពីនេះ ពីមួយដំណាក់កាលទៅមួយដំណាក់កាល រាជរដ្ឋាភិបាលនឹងផ្ដល់ដំណឹងជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3y6SgA-tnuwew0LfWD8wlMEEIPTlscufLA5ZZp37wXEtUA_XUorHyWfglPJDgFy2HjBKcSFnmoCkHi-aI2JEB5WmWsG-pAGZ00FEVnrm26FrABQvZqvWS5ccYiaFuCnq3qZe3eyUq9y7xLonHcM1Vp8jgB1xVBkWDcuSnizvAJlxfeFW_P-5Pge7WhMSy/s960/photo_2025-06-21_14-54-41.jpg

លោកបានគូសបញ្ជាក់ថា ៖ នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកកិច្ចពិភាក្សាមួយ ដើម្បីជជែកអំពីការបន្តនីតិវិធីជាមួយតុលាការ។ ដូច្នេះសូមបងប្អូនរង់ចាំតាមដាន ហើយរដ្ឋាភិបាលនឹងផ្ដល់ព័ត៌មានតាមវិវឌ្ឍនភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតឲ្យបានជ្រាបទាំងអស់គ្នា ព្រោះនេះជារឿងជាតិមិនមានការលាក់លៀមទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnRVzSLpaBd5fYdBfwTV4d2lPAAUh0iczi7W91yO13Ozi9c7c7E2KvHorM6Em4nxDUAnfVMZCU5HSuxmJlyYsXWmlQDwDZl8E3Gb37qqQczo8fR1zeN7KSWKVBMB9yOHCPHjtZpk6sH6LkOb_yVXp9AkbPZEo8fpZHulUxwPJj5vLSviHlRIf2WdQx0Gwd/s1100/photo_2025-06-21_14-54-41%20(2).jpg
ជាថ្មីម្ដងទៀត លោកប៉ែន បូណា បានបញ្ជាក់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមដោះស្រាយបញ្ហានេះ ដោយបោះជំហានទៅមុខមិនត្រឡប់ក្រោយនោះទេ ក្នុងការលើករឿងព្រំដែនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះកម្ពុជាបានដោះស្រាយបញ្ហានេះតាមរយៈយន្តការទ្វេភាគីជាច្រើនដងមកហើយ និងមិនចង់ឲ្យទំនាស់នេះនៅអូសបន្លាយតទៅមុខវែងឆ្ងាយដល់កូនចៅជំនាន់ក្រោយនោះទេ៕

ប្រទះឃើញលិខិតឆ្លងដែនថៃជាច្រើន ត្រូវបានគេបោះចោលនៅគំនរសំរាមក្នុងក្រុងប៉ោយប៉ែត

0

ថៃ ៖ សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា លិខិតឆ្លងដែនថៃជាច្រើន ត្រូវបានគេប្រទះឃើញនៅពាសពេញផ្លូវក្នុងក្រុងប៉ោយប៉ែត ដែលបង្កការសង្ស័យថាជាស្នាដៃរបស់ជនខិលខូច ឆបោ.ក យកទៅបោះចោល ដើម្បីរារាំងមិនឱ្យជនជាតិថៃនៅកម្ពុជាត្រឡប់ទៅប្រទេសថៃវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Vdb5pKe8M1BiSChre0deMC2hyphenhyphenvmGIObagaqod8UnXREdWwrgbjAFXMqZHIQgVvMKbUMRldPYpAsAMc_nIROYdN8FvG0EKiJSRaPeLt5AjnzStlbv3KSKJrGCHydv8ayJUKaINqIQoJ1EHEj2bH5umhDLTwydUQ6GVFuuz8-Rs8RWOf0VWTxAfafHT9_v/s1200/photo_2025-06-21_14-07-45.jpg

យោងតាមការចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា របស់សារព័ត៌មានខាងលើនេះ បានឲ្យដឹងថា ៖ ទំនងដោយសារមានវិធានការតឹងរ៉ឹងក្នុងការចូល និងចេញពីប្រទេសកម្ពុជា ជាពិសេសនៅតាមច្រកព្រំដែន ប្រជាពលរដ្ឋថៃដែលធ្វើការនៅតាមគ្រឹះស្ថានល្បែងស៊ីសងគ្រប់ប្រភេទ និងកន្លែងកម្សាន្តនានា មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojDxQEoj9nRO7otJLHtXE3LC8jAXVHy_Kv9uVB9my1RVuaCd8tCNWaYTWOb0_XcAIiemUANud7YKPTmUx1BlDbCZjePDqbIwrkjHCYRTj04mD6c0chgdK2k__IfPQfYgCyN1DV5lreK_sGJSSibm4bJxFzZv9dhlAictXcy1cQmjV8sdADraFfs7rY1rc/s900/photo_2025-06-21_14-07-48.jpg

គួរឲ្យដឹងថា សម្រាប់ជនជាតិថៃដែលមានបំណងឆ្លងចូលប្រទេសកម្ពុជាដើម្បីធ្វើការ ខាងនិយោជកត្រូវតែមានកិច្ចព្រមព្រៀងជួល រួមជាមួយរូបថតបញ្ជាក់ពីទីតាំងអាជីវកម្ម។ ហើយនិយោជិកត្រូវតែមានវិញ្ញាបនបត្រពីខាងក្រុមហ៊ុនដែលខ្លួនធ្វើ មានដូចចុងសន្លឹកប្រាក់ខែ អត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែទីតាំងទាំងនេះមិនត្រូវស្ថិតនៅក្នុងកាស៊ីណូ ឬកន្លែងកម្សាន្តនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXjJ2DvpFticV9QcWOmNMHfYt08wT_JoJg6kxhvZmfR05YT_3gZFdZlxrXEE8nJ7F2B6if_jimGOJ7Q90UH1SKFzvGwTnkmA90y01QgR1l-o_hAvAG4FPndEH7RlL4WNDJcGWBrjgSNzqD4og8cVZ9k5CX012I7h8N5NXhf5o6XVShnkdGTUC85sVH3-Is/s900/photo_2025-06-21_14-07-51.jpg
ដោយឡែកនាពេលថ្មីៗនេះ មានការបង្ហោះដោយជនអនាមិកម្នាក់នៅក្នុងគ្រុប «ជនជាតិថៃនៅក្រុងប៉ោយប៉ែត» នៅលើហ្វេសប៊ុក ដោយបង្ហាញពីលិខិតឆ្លងដែនជាច្រើន នៅរាយប៉ាយតាមដងផ្លូវ ដោយភ្ជាប់មកជាមួយពាក្យថា «នៅមាត់ផ្លូវ សយអូរ កន្លែងចោលសំរាម មិនដឹងថាមនុស្សទាំងនេះបានត្រឡប់ទៅប្រទេសថៃវិញហើយ ឬនៅទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivoH6-WyaAoa9yxE1o4Z69_gaRhXSa_SbpF0XCTO9RqhoubKVfusZZRRknGLYzoAO22dc3epZq3YgsZKNn2JyIPmWS-cl0zgYEKdKvYyjddZsJU1gQ-GEb9lTH2d5wPrqbnsBLfQorKPuw43KKnf9qCKav1tAGOalITWRPG54TIdLMobdORw07hPxV-53k/s990/photo_2025-06-21_14-07-55.jpg

ជាមួយគ្នានេះ មនុស្សជាច្រើនបានសន្និដ្ឋានថា ទាំងនេះអាចជាឯកសារផ្ទាល់ខ្លួនរបស់ជនរងគ្រោះរបស់ក្រុមឆបោ.កនៅក្រុងប៉ោយប៉ែត ដែលល្បួងឱ្យទៅធ្វើការនៅទីនោះ ហើយប្រមូលឯកសាររបស់ពួកគេទុក ដើម្បីកុំឱ្យពួកគេអាចរត់ទៅប្រទេសថៃវិញបាន ឬអាចជារបស់ជនឆ្លងដែនទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូនៅប៉ោយប៉ែត រួចចា.ញ់ល្បែងក៏ដាក់បញ្ចាំលិខិតឆ្លងដែននោះទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKYJt1Hs2HNU64H6t2onSlbY9AkRnJU_bm_tcZ-v2kHNMcgj5OWAaxqjihGHyrCgXm0y0ARhzp0urZ5-GNBmeN0MBpjEqjU_5IERY9IxdBLCWDZdWZ_cAVd71Mfab6QRCkFeUu1za1R4CMPjdiLKbZMR6_S770kY42JE5KJuKXnwoxYxAmkpe2gvIz9ikf/s640/photo_2025-06-21_14-07-57.jpg
លើសពីនេះ ការព័ត៌មានរបស់ថៃខាងលើបានអះអាងថា កាស៊ីណូក្នុងប្រទេសកម្ពុជា បានជូនដំណឹងដល់ភ្ញៀវធំៗរបស់ខ្លួនដែលនៅប្រទេសថៃ ឲ្យជ្រើសរើសធ្វើដំណើរដោយយន្តហោះតាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីពួកគេអាចទទួលបានទិដ្ឋការស្នាក់នៅក្នុងប្រទេសកម្ពុជារហូតដល់ ៦០ថ្ងៃ។ ហើយពេលមកដល់ ខាងកាស៊ីណូនឹងបញ្ជូនរថយន្តទៅទទួលភ្ញៀវពីខេត្តសៀមរាប មកកាន់ក្រុងប៉ោយប៉ែតចំណាយពេលប្រហែល ៤-៥ ម៉ោង ប៉ុន្តែពួកគេអាចស្នាក់នៅកម្ពុជាបានយូរជាងធ្វើដំណើរតាមច្រកព្រំដែនគោក៕

កវី សុខ ជំនោរ និងលោក ងួន លីវ ផ្លោ.ងពាក្យសម្តីដាក់គ្នាយ៉ាងក្តៅគគុក

0

ស្របពេលមានរឿងរសើបមានការស្នើឱ្យបិទការនាំចូលប្រេងមកកាន់ទីផ្សារកម្ពុជាហើយត្រូវបានប្រធានព្រឹទ្ធសភាកម្ពុជាឆ្លើយតបវិញយ៉ាងចាស់ដៃនោះគេសង្កេតឃើញថាទាំងប្រជាជននិងអ្នកសិល្បៈមួយចំនួនបាននិយាយអំពីបញ្ហាមួយនេះ។ ទោះជាយ៉ាងនេះក្តី វាបានក្លាយជាការឆ្លើយឆ្លងគ្នាយ៉ាងក្តៅគគុករវាងកវីនិពន្ធជើងចាស់លោក សុខ ជំនោរ និងលោក ងួន លីវ ដែលជាម្ចាស់អាជីវកម្មមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEify3LgYJCQdxzPs6r9IAFgvlZ8ms1E2LQHNzizq0YQexeChpwhP0UGGJZhmfsKOg-3M38gPPZ9AzrIVUrh-xcrRV7G2Kh7GZz4oeXjaL7jtiipXUj83wd3C2dyP3T-GNPn8UoBraIIELo_p5nU9VrxJY0UdWws4_rmaijr1oPEBUIk7umcpuynpUHIRn2J/s2048/image_2025-06-21_13-32-36.png

នៅយប់ថ្ងៃទី២០ មិថុនា លោក ងួន លីវ បានបង្ហោះនៅលើបណ្តាញសង្គមថា «
នៅក្នុងគ្រោះតែងតែមានលាភ PTT អាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះបាន។ PTTនៅតែជាជំរើសរបស់អតិថិជនដោយសារតែPTTប្រើយុទ្ធសាស្រ្ត one stop service.
PTTបង់ពន្ធឱ្យរដ្ឋច្បាស់លាស់ មួយឆ្នាំៗរដ្ឋបានចំណូលពីPTTរាប់លានដុល្លារ។ ខ្ញុំទាយថាPTTនៅតែរឹងមាំព្រោះជាក្រុមហ៊ុនមានទស្សនៈវិស្ស័យវែងឆ្ងាយបូកជាមួយ7-11ជួយទប់ទៀត PTTនៅតែជាជំរើសល្អរបស់អតិថិជន។
អ្នកដែលថាឈប់ចាក់PTTដោយសារគាត់ខឹង ពេលប្រទេសត្រូវគ្នាវិញពួកគាត់ឈប់ខឹង នឹងចាក់សាំងPTTធម្មតា។ ខ្មែរយើងត្រូវរងចាំ៣០ឆ្នាំទៀត ទើបអាចកាត់បន្ថយផលិតផលថៃបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghoPZ5hyGjObYi8ChrBxCM95j0ti_mFrEsKBQwcDejFJU-mAIv-SpPnWOevHXmUyUmi9A2ZY2hLyKpO8Uukd4kQgNENZHujzrRk5aqjiNbws9k4pnU7s33PE1KDfOWvTtuKpscUnTO8c32EiAEVdGinFosC0DeNuk_IhdqXv4TYjjX4dFjV6e0gAoVI8bK/s1280/image_2025-06-21_13-32-44.png

សំណេរមួយនេះបានធ្វើឱ្យមានមតិប្រតិកម្មចម្រុះពីសាធារណជនអ្នកខ្លះក៏បានគាំទ្រនិងអ្នកមួយចំនួនទៀតបានចែករំលែកនិងរិះគន់លោក។

ក្នុងនោះដែរ គេបានឃើញលោក សុខ ជំនោរ ពុំបានពេញចិត្តនឹងការលើកឡើងរបស់លោក ងួន លីវ នោះទេដោយកវីនិពន្ធជើងចាស់រូបនេះបានចែករំលែកជាមួយនឹងសម្តីថា «ខ្មោចសៀម»។ លោកបានបញ្ជាក់នៅក្នុងខម្មិនដែរថា «ខ្ញុំមិនមែនចង់shareវាប៉ុន្មានទេ តែមិនមែនfriend ខំមិន មិនកើត។ បុគ្គលគិតប្រយោជន៍ខ្លួនសោះ មកនិយាយយកពីរោះ ។ ខ្ញុំធ្លាប់ដើរចូលទៅការិយាល័យធំPPTក្បែរណានជីង អង្គុយស្តាប់ពួកអាសៀម វានិយាយម៉ាត់ណាក៏មើលងាយខ្មែរដែរ។ អាសៀមណាក៏ដូចអាសៀមណាដែរ។ ការណ៍នេះបានជំរុញឱ្យមានរឿងកាន់តែក្តៅគគុកនៅពេលលោក សុខ ជំនោរ បានចែករំលែកមួយទៀតអមដោយសម្តីថា «អាមួយនេះឌឺ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh48cpTIFGrGvLLCqLeK48TM8Nqyde85gCC7oMLYMCsVvN_e4IDRAL3ogf9LPuIm17XF-LnzDtgG9_WJaRmssREp6AErWpXCUwRKLoK6uNyQCKNDBu0msL2eF37r94PACXnR9WXz5WF_-caG-lQj3_TnoKV97xpWMZjpAo-XHtg6o3aJVrvY3JuN3kDEXw/s718/image_2025-06-21_13-32-36%20(2).png
មិនទុកយូរ លោក ងួន លីវ បានចូលទៅខម្មិនលើការរបស់លោកសុខ ជំនោរ វិញថា «សុខ ជំនោរពីមុនពូកែយកបទចម្រៀងថៃមិនក្រលៃអោយព្រាប សុវត្តិ ច្រៀងហ្នឹងមែន? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEick8OQ2RVtKO_Inek28Qr1x45FW3gJqAQzWTL7QQkxcRVEAWvnbonn90hGXvURNhf-X7hX2CjiDEi75LGH9QHz4QiMuY9dwiCHaXwDofS1kmwC4gKimRpaYIwY5lqLfIMDrJMDWfyYdyKibk8oKmHXBINIBysy4nbzUFl7U-i-7xZbWPbSPsSZzO0bTwrO/s663/image_2025-06-21_13-32-36%20(3).png

លោក ងួន លីវ ក៏បានបង្ហោះពីលោក សុខ ជំនោរ វិញថា «ខ្ញុំPostការពិតថាខ្ញុំឌឺ ចុះនិយាយបែបណាទើបមិនឌឺ?
អតីតកំពូលអ្នកចម្លងបទចម្រៀងថៃ សុខ ជំនោរ screenshot ខ្ញុំហៅខ្ញុំសុទ្ធតែអា អានេះចឹងតើបានពូកែចម្លងបទថៃណាស់។ ខ្ញុំទៅថៃម្តងៗខ្មាស់ថៃដោយសារវាហ្នឹងឯងយកបទថៃមកក្រឡៃអោយព្រាប សុវត្ថិ ច្រៀងកាលជាង២០ឆ្នាំមុន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpf5FO_ASM169Gn_02b16h5d0_Tn6q-sErCU0P47fv2_Xjd1WpU5c7rNaADZuw3D0bTrPkeYOSLbEZKjgRrBr1TmDKnAhncHlT98o6nUo-8Rj70Ohqy4zkIR6s0ueoC0OjUo18P9NNNbiL21g26vgLhR4Y9-1aSXXU6H6oSlPWmfMHHLUoLJCBjHMaflp-/s721/image_2025-06-21_13-32-36%20(5).png

កវីនិពន្ធ សុខ ជំនោរ បានបង្ហោះទៀតថា «ជើងខ្លាំងខួរសៀមទាំង៣ បញ្ចើចបញ្ជើរ សមត្ថភាពកម្ពុជាក្នុងការផលិត សូម្បីថ្នាំដុសធ្មេញ និងស្លឹកគ្រៃ
ខ្ញុំសុំប្តឹងទៅប្រជាជនខ្មែរ នេះជាបុគ្គលដែលមិនគួរទុកចិត្ត និងអាចជាអ្នកតតាំងរបស់សៀមលើបណ្តាញសង្គមខ្មែរ»៕

សម្តេចតេជោ ស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ

0

ឆ្លើយតបទៅកាន់ការគំរាម ពីបក្សប្រឆាំងថៃ ដែលស្នើទៅរាជរដ្ឋាភិបាលថៃឈប់លក់ប្រេងឱ្យកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា ផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖”ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត”។

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ទៀតថា៖” កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ”។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមហ៊ុនប្រេងឥន្ធនៈ PTT ថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា៕

 

ស្ថាបនិក Telegram ប្តេជ្ញាផ្តល់ទ្រព្យសម្បត្តិដល់កូនៗជាង ១០០ នាក់ស្មើៗគ្នា

0

លោក Pavel Durov ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានប្រាប់សារព័ត៌មានបារាំង Le Point ថា គាត់នឹងផ្តល់ទ្រព្យសម្បត្តិរបស់ខ្លួនប្រហែល ១៣.៩ ពាន់លានដុល្លារ (ប្រហែល £10.3 ពាន់លាន) ដល់កូនៗបង្កើតរបស់គាត់ជាង ១០០ នាក់។ នេះបើតាមប្រភពសារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Zn3Ky5L2xAwChwdmDtfK10kse9rJ8brKFEqarPavVYlZUqfL5kkr3Li00jJ_tMqoZurUAKg7mFunzo8cMbZZtztuYhpl3TUf44mBuAN-tTsTRCVLLVr1bZIbU7RMAxEiDTWf0dmIC9kEkgfWuKC-UZySi_4eXQHJDPmIYyMgdDISKcFGUClJjVORGlDV/s1024/photo_2025-06-21_13-58-25%20(3).jpg

លោក Durov បាននិយាយថា៖“កូនទាំងអស់គឺជាកូនរបស់ខ្ញុំ ហើយពួកគេនឹងទទួលបានសិទ្ធិដូចគ្នា។ ខ្ញុំមិនចង់ឱ្យពួកគេមានជម្លោះជាមួយគ្នាបន្ទាប់ពីខ្ញុំស្លាប់នោះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3-oCCEW_NAxYil50tlw-4Ih1m37xbb77yCm9AC2qYqmRKgs_quwIqUPGSDVpWKQ6NPszl881bzwaXP43qSRmJxMgcRZtvDt_nvsT_R81xsIaxP_iOfSoGuJMv26Eg8mNmh_dQQmz5A6LnxWwuMw_5eqTP6g162GjQI3IT4H8BdZqC7c96AeNuQAY0g3K/s1200/photo_2025-06-21_13-58-25%20(2).jpg

លោកបានបញ្ជាក់ថា គាត់ជាឪពុកស្រប់ច្បាប់របស់កូន ៦ នាក់ ដែលកើតពីដៃគូបីនាក់ខុសៗគ្នា។ ប៉ុន្តែបន្តាប់មក មានក្មេងជាង ១០០ នាក់ផ្សេងទៀតដែលត្រូវបានបង្កើតតាមរយៈមេជីវិតឈ្មោល (sperm) ដែលគាត់បានផ្តល់ឲ្យគ្លីនិកមួយកាលពី ១៥ ឆ្នាំមុន ដើម្បីជួយមិត្តស្រីរបស់គាត់ម្នាក់។ គ្លីនិកនោះបានប្រាប់គាត់ថា កូនៗទាំងនោះកើតនៅក្នុង ១២ ប្រទេសផ្សេងៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCeFKzIw2LkGn8HiBboKC9HjXH6dP-mJbzu5Mm7MRWy2a27ttZNzN1zChvY6No4njHE5mGplCtxJNServWRY_mJ67MUJk1UhcxsLItfDG74kgnf8FPs0pZOWYMsPjLf-qQWX3vjkyKyWAaclgvm4nHRzx0cC0HZ8a1TV9m-fQh3Ad6IJFhhhvFXfaz-bYh/s1280/photo_2025-06-21_13-58-25%20(4).jpg

លោក Durov ក៏បានបដិសេធថាគាត់មិនពាក់ព័ន្ធនឹងបទល្មើសធ្ងន់ៗណាមួយ ដែលកំពុងមានការចោទប្រកាន់នៅបារាំងនោះទេ។ មហាសេដ្ឋីបច្ចេកវិទ្យារុស្ស៊ីដែលបាននិរទេសខ្លួនខ្លួនឯងរូបនេះបាននិយាយថា កូនៗរបស់គាត់ទាំងអស់នឹងមិនអាចទទួលប្រាក់មរតកបានក្នុងរយៈពេល ៣០ ឆ្នាំ ដើម្បីឲ្យពួកគេមានឱកាសរស់នៅដូចមនុស្សធម្មតា។ លោកបានសង្កត់ធ្ងន់ថា
“ខ្ញុំចង់ឲ្យពួកគេចេះព្យាយាមដោយខ្លួនឯង ជឿលើខ្លួនឯង និងកសាងអនាគតដោយខ្លួនឯង មិនមែនអាស្រ័យលើប្រាក់ដែលមានស្រាប់នោះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdnv7yHMTFEKQQbPdQDsHuZYbKriyUGAxGEfJ3YnHlUWGLJbgiHTpKf34G_U9V6jCiyM2ZZ6axyOhatNASi4zLqMLsK-stx6wfIPabKEFF6ztNXl992zUCs3H_xw0bsiHb5aSefWB7TgV8JxO88Z8z332KSeDovub1KJkOA5P1PeCzkPJNvoiO5RTEXxR/s960/photo_2025-06-21_13-58-25.jpg

ស្ថាបនិកអាយុ ៤០ ឆ្នាំរូបនេះបាននិយាយថាគាត់បានសរសេរអំពីឆន្ទៈរបស់គាត់នៅពេលនេះដោយសារតែការងាររបស់គាត់ពាក់ព័ន្ធនឹង “ហានិភ័យ និងអាចបង្កើតសត្រូវជាច្រើន ជាពិសេសសត្រូវនោះគឺរដ្ឋាភិបាល ឬប្រទេសដែលមានអំណាច ដូចជារដ្ឋដែលមិនពេញចិត្តការធ្វើឲ្យ Telegram ឯកជន និងមានសេរីភាពក្នុងការផ្ញើសារ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Wa-WE4WGo0SZltbNozI8KHM-F5at8qBo47Da6Bi7S2fthZvJ73KD8fboZT3SwMwT-03ZOsAtRMx57oUtmqqvb0k0MBUxZSuF9cd1DoByojCzOiM6fYKTP1jFGgwYzGnUKCy4-bpBYZFhwDpJxpZCoILX2igIafbqKGDZejtj00DeTX9x1pxQL8z1NU4X/s1440/image_2025-06-21_16-39-03.png

គួរបញ្ជាក់ថា បច្ចុប្បន្នកម្មវិធី Telegram របស់លោកមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១ ពាន់លាននាក់ ហើយគេស្គាល់ថា ផ្តោតលើភាពឯកជន និងសុវត្ថិភាពក្នុងការផ្ញើសារជាចម្បង៕

សំណង់ប្រាសាទសីហនគរក្នុងប្រទេសថៃ ពិតជាចម្លងតាមប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជា

0

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាន៌ថាការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_xBGWuY40gp7ZxJLL-KpqgsJfMY6BN0dNBtvv7drkhMCyJnYZ53VzKz4B_KBamtklUcsYGBzgbJ2o1elYEDRF3y70Csut8hEFcOsfvvAzt0u5LXK4q6i3ImIUknFdPCKCLEbQVAX3i5in6UAnNP3yAzhWLbiSXMedfvNkWsd7pwWhjz4J9ywyeE5Z7_j/s1280/photo_2025-06-21_11-29-16.jpg

នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2zNFYAWy1fHpfv0L2diKs5eCPJkmFJq0lkUXsWH9dF2zrAwPsCS-nXz15eUe-UgZIIfmqKDs1W-DoGR1AHZ8jP9hfoCpd0SRLOZpO7hxlFOKgG6LSwYnjYCkrpucaxn-IIBTcEoasqKoLmKga0sZPMQXl6F69SZqLzi2MX1WlKCkmRZv-7AHZTYdJBUCy/s1280/photo_2025-06-21_11-29-17.jpg

គួររំលឹកថា ការសាងសង់ប្រាសាទ Siha Nakhon ឬមានន័យថា សីហនគរ នៅក្នុងប្រទេសថៃនេះ ធ្លាប់ទទួលរងនូវមតិប្រតិកម្ម និងរិះគន់ថាបានចម្លងគំរូតាមប្លង់របស់ប្រាសាទអង្គរវត្តរបស់កម្ពុជា តាំងពីទើបចាប់ផ្ដើមដំបូងមកម្ល៉េះ។ ប៉ុន្តែបើយោងតាមសង្ឃដីការរបស់ព្រះសង្ឃមួយអង្គ ដែលគង់នៅវត្ត Phu Man Fah ជាទីតាំងសាងសង់ប្រាសាទខាងលើនេះបានបញ្ជាក់ថា ៖ ការសង់សាងប្រាសាទនេះ គឺកើតចេញពីការនិមិត្ត និងការស្រមើស្រមៃ ដែលបានមើលឃើញ ចងចាំ ហើយនិងគូរទុកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vTvTXZ6HAJ2mDeDf0tD-xSHTqZshWiWAENTooRv11yQ5sMl4hVyxahyphenhyphensXFL_onQZ_kHSgFxY2TfuDTtSul8_tlGSM4MtJn9eUNVH-XJpBuqsgZJHHCZUfs65OFWBsrqtJ5AWUM_6Psl-HbdITepgcood5XBVRq_sTdlC6auQnF8PZL8cGzUVs25Mh9Vl/s1280/photo_2025-06-21_11-29-18.jpg

ទោះជាមានការបកស្រាយបែបនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា សំណង់ប្រាសាទសីហនគរនេះមានកំពូលបី ក្បាច់ផ្ដែរ និងខ្លោងទ្វារ ព្រមទាំងសំណង់ប្រាសាទបន្ថែមជុំវិញមួយចំនួនមានភាពស្រដៀងគ្នាជាច្រើន បើធៀបប្រាសាទនេះទៅនឹងប្រាសាទអង្គរវត្ត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdf8A7w9rffrhuG4nsx75TCBbtc3vArNwPhEdam2KPpskDNssBlu_Cpxkk598825Ya79fxWPXv0TsUH1bdg6z8EBpUMdtD9lhSdPGJr8k9iPX139NMhjKb8Jjp_G__rZtw0udPzfVFmTRbkCG-CgZyw8a83SkpCNlHUi5jskbXzlOV12zGSgbdjRNYGNcs/s1280/photo_2025-06-21_11-29-19.jpg

កន្លងមក បណ្ឌិត ស៊ុ ម៉ាប់ អ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បញ្ជាក់រួចមកហើយថា ៖ ក្រសួងពុំបានព្រងើយកន្តើយនឹងរឿងនេះទេ យើងធ្លាប់បញ្ជូនអ្នកជំនាញទៅដល់ទីតាំងផ្ទាល់ដើម្បីពិនិត្យមើលការសាងសង់ ប៉ុន្តែក្នុងរូបភាពជាការស្រាវជ្រាវ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់មិត្តភាព។ ក្រោយការពិនិត្យមើលវាមានចំណុចច្រើនដែលយើងពិបាកក្នុងការចោ.ទថាគេចម្លងយើងណាស់ ព្រោះប្រាសាទបុរាណខ្មែរលើទឹកដីថៃបច្ចុប្បន្នមួយចំនួនក៏មានលក្ខណៈស្រដៀងគ្នា នឹងប្រាសាទនៅកម្ពុជាដែរ។ ជួនកាលគេឆ្លើយថា គេយកតាមគំរូប្រាសាទនគរភ្នំនៅប្រទេសគេ ក៏យើងមិនអាចចោ.ទគេបានដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih3Gt-Pl0qTVjE9dkFR_w0z5opw5w7DwUFQ50xhVOQo1BdVfssrn8AFBo7bCOOpZEmwQWleMCiiC0nneXt9siW5_ukNd6PVF9MM6V419yxcM_zlw14HsgxImU0IVe9_yvIPkKhzhwK7dLHH-HIVax8-mwWPxXu7sZ2djEvbAvALcujxafjsf96TmubsAJR/s1024/photo_2025-06-21_11-29-20.jpg
តែទោះជាណា អ្នកនាំពាក្យក្រសួងក៏បានអះអាងផងដែរថា ក្រុមបច្ចេកទេសកម្ពុជានឹងនៅតែអង្កេតមើលលើចរឹកលក្ខណៈនៃការសាងសង់នោះបន្តទៀតថាពិតជាចម្លងពីអង្គរវត្តយើងមែន ឬអត់? ហើយប្រសិនបើរកឃើញភស្តុតាងគ្រប់គ្រាន់ថាពិតជាចម្លងមែននោះ ក្រសួងនឹងដំណើរការផ្លូវច្បាប់រួមមាន ច្បាប់គ្រប់គ្រងបេតិកភណ្ឌពិភពលោក ក៏ដូចជាយន្តការអន្តរជាតិ ដើម្បីឲ្យអង្កការយូណេស្កូចាត់វិធានការលើសំណង់នោះ៕

ក្រសួងពាណិជ្ជកម្មថៃបញ្ជាឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ បានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេសឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីពីប្រទេសកម្ពុជា ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ។ លោកបានបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលថៃនឹងការពារកសិកររបស់ខ្លួន ដោយផ្តោតសំខាន់លើការកំណត់តម្លៃដំឡូងមីនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXExHlFSDqu6VzvDQQwHkXyCvhsPAQ0bkh0Nm0RWF_MUf6eqOHL9PZ5xjsKTSPKwxMsgnXeOQ8Q6aSmhimobJU4U4aD2cwX01wi_gwnv7ZS4JtBijzdQgpSH6InvvwXbYm2TfoDXppQSbFMQ_WGN1HhoIHtb8GIfZnx3wXATenZp49VCZ948aSUgE9k1y/s500/photo_2025-06-21_11-50-41.jpg
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ផិឆ័យ ណារីតថាផាន់ និយាយថា លោកបានបញ្ជាទៅកាន់នាយកដ្ឋានពាណិជ្ជកម្មបរទេស ដែលជាភ្នាក់ងារត្រួតពិនិត្យការនាំចូលដំឡូងមីឱ្យពង្រឹង និងរឹតបន្តឹងការនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ ពីព្រោះវានឹងប៉ះពាល់ដល់តម្លៃដំឡូងមីរបស់កសិករថៃនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqenjhjsXu6aWkI_j4EFY9FR3b7Cw0Vc3_cjuXZUaVM8TFDeuePrHaS8XRhaHPByr1qo1j2_d3A29iA1aaWlNgFWmbENxLkhGUWzjjhPStnW3Rs1XmfW4RSytzUYKFnDTQkeYWRHGyjA2sdrHxLeIzUlwquKpQJzZ9BK-ZRtddjgtjoSyI2AQyUHfwRDIt/s1024/image_2025-06-21_15-22-03.png

ក្រសួងពាណិជ្ជកម្មថៃបានកំណត់វិធានការត្រួតពិនិត្យការនាំចូលដំឡូងមី ដោយកំណត់ទីតាំងអនុញ្ញាតឱ្យនាំចូលដំឡូងមីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តចំនួន៥ រួមមាន ៖ ខេត្តចាន់បុរី ស្រះកែវ ត្រាត សុរិន្ទ និងស៊ីសាកេត ។ ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យអ្នកនាំចូលដំឡូងមីត្រូវតែចុះបញ្ជី, ផ្តល់ទិន្នន័យការនាំចូលជាមុន និងមានកន្លែងស្តុកដំឡូងមីកម្ពុជាដាច់ដោយឡែកពីដំឡូងមីថៃ ហើយរាយការណ៍ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQwc2XI2eku_EF9JzXVGx7MrtOt5kn9O9sxuwgaNRKO5zpVyjYHeBP2OY7nLZQ3p3uKajLgp5R607voA8BZKAg_zgumocZeUVZwtk5WPf3X5YsrsA9wUAWJT9oLV_6UF0YE_4Uf-YkjKEpkqrZ2-eWWAuzryLN4TqVBJqN8y2g25Vl71YHvQc24BA76dvp/s1280/image_2025-06-21_15-22-04%20(2).png
ក្រៅពីនេះ លោក ផិឆ័យ ក៏បានបញ្ជាឱ្យបង្កើនកម្លាំងមន្ត្រីនាយកដ្ឋានពាណិជ្ជកម្មបរទេសចុះពិនិត្យមើលដល់ព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង ដើម្បីពិនិត្យគុណភាពដំឡូងមីនាំចូល ។ បើរកឃើញថា ដំឡូងមីនាំចូលពុំត្រូវតាមលក្ខខណ្ឌកំណត់ គឺត្រូវផ្អាកការចុះបញ្ជីនាំចូលភ្លាមៗ រហូតដល់ដំឡូងមីបានបំពេញគ្រប់លក្ខខណ្ឌកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5lLW24XUJs628tG7NWk3jT9nROzCUvNw7v8Ax87cql5Aj-6zulipXRCX6acLWF30aVKiQ-pPBubONGBXpQAiOy322qYPQxLLzvlVFzeyn2MtuTua-aoMt8BhTSZJz-MDhBkOhM18BA9QnNiFJZf3sT_Y4wt67cqaWgcrYQPIKEa4sxaFq_XfdsTOE8MH/s960/image_2025-06-21_15-22-04.png

ចំណែកនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងមានវិធានការគ្រប់គ្រងការដឹកជញ្ជូនដំឡូងមីស្រស់ ដោយហាមឃាត់ការដឹកជញ្ជូនដំឡូងមីក្នុងបរិមាណចាប់ពី១ម៉ឺនគីឡូក្រាមឡើងទៅ គឺពុំអាចដឹកជញ្ជូនចេញ ឬចូលក្នុងទីតាំងគ្រប់គ្រងចំនួន៦០ស្រុក ស្ថិតក្នុង១៦ខេត្ត លើកលែងតែទីតាំងអនុញ្ញាត ។ បើល្មើសនឹងបម្រាមនេះ នឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ឬពិន័យជាប្រាក់ចំនួន១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSDCXzDSYUnwIPNKyHpQ0Z7PATKDZ6WpOOSq1FRini_jm6MlFtwkf_x6_1uW_5OiHfZlreduaRbd65G3FEsDHks2F2O1o3eYweagwfp1JItmH65TRoI44X9VRwRh3pbU7Zk0fibdnWNSaiqvlJQnxQvzuVfDn20NuPNsXB3yyx5PJPyCYQysht-6YGFWkn/s990/image_2025-06-21_15-22-06.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ជិតដល់ចុងរដូវប្រមូលផលដំឡូងមីទាំងថៃ និងកម្ពុជា ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃនឹងបន្តរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់តម្លៃដំឡូងមីកសិករថៃ រួមទាំងលើកកម្ពស់គុណភាពដំឡូងមីថៃឈានទៅប្រកួតប្រជែងលើទីផ្សារពិភពលោក ៕

ងិន ម៉ារ៉ាឌី និង ទីងតុង និយាយចំៗចំពោះតារាសម្តែងជើងចាស់ ច័ន្ទ តារាទី

0

ការលើកឡើងរបស់តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី មិនចូលចិត្តចំពោះនរណាដែលហៅថា «ម៉ែៗ» បានបង្កឱ្យសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំង។ យ៉ាងណាមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេអ្នកសិល្បៈមួយចំនួនក៏បានបញ្ចេញមតិប្រតិកម្មដូចគ្នានិងសម្តែងការមិនពេញចិត្តចំៗចំពោះតារាជើងចាស់រូបនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgD_6ip8Yjd5JXUoBeoLVdGWcUMqD9SURUYhU2pJjRQHmziAlaP5ebirwcm-Cr63zZQOYDf-oRjWMOxLJRo1jGLxRhvne1hSQNAaRvt0LJCa6G7oQC41cUlx7ZxJbDMqVIcXnE3A4Gk7U7WwsJauAT76mqIlaAFHBIVfwAvjy1NfWeYkhyzUEwn13in0A/s2048/image_2025-06-20_16-00-30.png
អ្នកនាង ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ បានចែករំលែកត្រង់សម្តីរបស់អ្នកស្រី ច័ន្ទ តារាទី ដែលសម្តែងការមិនពេញចិត្តរបស់ខ្លួនដោយនាងបានលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំយល់ថាយើងមិនគួរហៅនរណាម្នាក់ថាម៉ែផ្តេសផ្តាសទេ ព្រោះម៉ែមានតែមួយ។ តែមនុស្សមួយចំនួនហៅមនុស្សដទៃដែលមានវ័យចាស់ជាងថាម៉ែក៏មិនខុសដែរ អាចមកពីគេគោរពនិងឱ្យតម្លៃលើបុគ្គលនោះ។ ម៉ារ៉ាឌី បានបន្ថែមទៀតថា «អ៊ំកុំចិត្តចង្អៀតពេកអី ដូចខ្ញុំអី នរណាដែលវ័យចាស់ជាងខ្ញុំ ខ្ញុំគោរពស្រឡាញ់ខ្ញុំហៅម៉ែហើយ តែមើលមនុស្សដែរ បើមនុស្សចាស់ខ្លះមិនល្អជាមួយខ្ញុំ មិនចូលចិត្តខ្ញុំ ចាសអរគុណសូម្បីមុខក៏ស្រីឌីមិនមើលផង មិនមែនចាស់ធ្វើអីក៏ត្រូវទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HI4yFg_CzzhNmMBsLHH0VpPf1ys8Ukqt_chaNdhPs9wIC_yCZJBzmKpcp5V6dKqS6y_fO-RrOmucXW70-V_Agm2YDTtHJatCXCPkem1AEtVx6H1oZ6BkonqjtMpVpmq6OxveL4pFIZXORhJqZgkqdTU22HsZ8eX78J9o7oJWyo5ljVcTT9Ne1N_EH-GL/s2048/image_2025-06-20_16-00-37.png
មិនត្រឹមតែ ងិន ម៉ារ៉ាឌី និយាយចំៗកុំឱ្យអ្នកស្រី ច័ន្ទ តារាទី មានចិត្តចង្អៀតចំពោះពាក្យថាម៉ែនេះ តារាចម្រៀង ទីងតុង និយាយលើកឡើងតែម្តងថាមិនហៅអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4HwKLQGD_Pn-mhZUg8ipCHP0rR_A4YNn4S5SogZgM4SyemkWpiLgyRys6KnkVfyV_FhE3x27ozKJPRIAgrzF-1-7-dX9_rv8p8wlJ92mANM5IcLiI3fevfZDYV5Pf0d78frspstvcYPrI2AiTAn5BYf_Y7w2mBEckPJdh9FWxiDuo5kS6S37xmRgSQ4V/s2048/348460093_974709827000533_5998033100698637439_n.jpg

តារាចម្រៀង ទីងតុង បានលើកឡើងនៅលើបណ្តាញសង្គមថា «អ៊ីចឹងបានថា មិនមែនឱ្យតែមនុស្សចាស់ និយាយត្រូវរហូតទេ។ ចាស់ខ្លះ ស្អុយដែរ (មិនហៅអីទាំងអស់ មិន!)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6OFM1zViPMQBjw2AdEOjArIcn8_cVp7ypuP510_99-EPah1tdMJtn9YAK8Mn0JUKJWXVXvfvtSVtPfQKEF8uaGWbXY7YXiWZdVSJ8HqYSLsLaSSOjpcaF7D27vBvDTTVi7oxyWKp4aPQJEdueVVw67-ZVGjmaYgu1r_2pVwicgMBNHv4Z9UuQm5A1h3I/s960/278609934_1881923085351765_1540860759808027957_n.jpg

គួរបញ្ជាក់ផងដែរថា អ្នកស្រី ច័ន្ទ តារាទី ដែលប្រឡូកអាជីពសិល្បៈ៤០ឆ្នាំមកហើយបាននិយាយនៅក្នុងកម្មវិធី សខ្មៅ ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១៩ មិថុនា ថាអ្នកស្រី មនុស្សសម័យទម្លាប់អាក្រក់ឃើញនរណាក៏ហៅថា ម៉ែ ហៅថា អ្នកគ្រូ ហើយអ្នកស្រីមិនពេញចិត្តទេ។ ការមិនពេញចិត្តនេះអ្នកស្រីបានបញ្ជាក់មូលហេតុថា ការហៅម៉ែនេះដោយសារតែភាគច្រើនសម័យនេះ ម៉ែ គឺទៅជាម៉ែយ៉ែម៕

ឧកញ៉ា យឹម តាស្រង់ ពហិកា ខណៈ កែវ វាសនា ថាសាំង PTT ចាក់ទៅឡានចេះហោះមែន?

0

ឧកញ៉ា យឹម តាស្រង់ បានប្រកាសពហិកាមិនចាក់សាំង PTT ក្រោយពីមានអ្នកវិភាគនយោបាយថៃឯករាជ្យម្នាក់មលើកឡើងពីការបិទប្រេងមកកម្ពុជាតែ១ខែទេកម្ពុជានឹងចុះចាញ់។ មិនត្រឹមតែអតីតកវីនិពន្ធរូបនេះប៉ុណ្ណោះទេសូម្បីតែតារាចម្រៀង កែវ វាសនា ក៏បានលើកឡើងដែរថាសាំង PTT ចាក់ទៅឡានចេះហោះមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReEYLNI-kLAQTgg0VzKv82HkDYVfS3QgEJv5d9Dt_ssE7yvSsn3Quaj2k-sYt6VmU-zF8Zhi4FOUchhLzevXgi38hOKggpwF3oopXIrt-dcDG1HeTpuLqaafbZMO8AWJaeML_qt4kyrfNZpoo0g4xxd9mdLdYy3IAaZqosLQTr46ISafFnYgTlyJi0rYS/s2048/image_2025-06-21_09-02-37%20(2).png
ឧកញ៉ា យឹម តាស្រង់ អតីតអ្នកនិពន្ធចម្រៀងនៅផលិតកម្មសាន់ដេ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួននាយប់ថ្ងៃទី២០ មិថុនា ថា «ឃើញថៃលើកឡើងគម្រាមបិទប្រេង PTT ពីកម្ពុជាដើម្បីឱ្យកម្ពុជាចុះចាញ់ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា និងក្រុមគ្រួសារ សូមធ្វើពលិការឈប់ប្រើប្រាស់ប្រេង PTT និងណែនាំបុគ្គលិកខ្ញុំគ្រប់ជាន់ថ្នាក់ឈប់ប្រើប្រាស់ប្រេង PTT ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ ខ្ញុំគោរពស្រឡាញ់ថ្នាក់ដឹកនាំខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7na7-vAZOcRp-wz2GrxTNTVenJDHJ91lnqz7z6t3_S0J424ACLtu05Gi0-RZneC_bYPBYsrzQ-alCcV5LLT9zeU_a7Ee3QvVwahPapuh_cFxEymZepbQUr73sOJzL2auBw7MyzXTBeWUSDZDx4JD67q2nJGsMpzxguf5Zi_oHSb9xRgaBpwBdMUYPxhZ5/s2048/image_2025-06-21_09-02-41.png
ងាកទៅកាន់តារាចម្រៀង កែវ វាសនា និងភរិយាវិញក៏មានបំណងឈប់ចាក់សាំង PTT ដូចគ្នា។ លោក កែវ វាសនា បានលើកឡើងថា«PTTហ្នឹងចាក់ទៅឡានដុះស្លាបហោះ បានមែន?»។ សម្រាប់ភរិយារបស់លោកវិញគឺបានប្រកាសថាឈប់ផឹកកាហ្វេ amazon ឈប់ចាក់សាំង តែនៅចូលបន្ទប់ទឹកធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJT3PlF1muNlz1UtE5ZAWjCUSdj_JkARf3SEmGZn_i-tkq_gsSYwlpN6J5VP1snmwCbB8IG9mPqTe9ZIiJ2zOA58NIqm9z5me-tXAq6HApj0gLYFFa1b3EgILTVrRG0b2blBJfDDlJonGh8CJvdlCE3xPPQidhebEESzU6l4nVIbL8Xjxv9dBbJZiNHFpk/s775/image_2025-06-21_08-34-06%20(2).png

សម្រាប់តារាសម្តែង លឹម ជាឡាយ វិញក៏បានបង្ហោះសំណេរដែរថា «ស្អែកចាំទៅជាង សួរជាងថា ឡាន ខ្ញុំចាក់សាំងក្រៅពីPTT ទៅមុខបានអត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5CYY6hLskWv6QQx8lIwTujGaflQv8mt1VAKjv9dY1jDeOS-7vO8IOPRIUkOXAI7b6XY2wwWeLfPdgNSbRvYcdVYm_Wi_uPdf7kgBeWttkKqDpmAJWzREw5aS5v0n1ulLv60wgF-B8o2LsNDrSuZz8lGXY8CrR1Nl-4BcUWQSq_c9su4xqSsOytAJqymU/s673/image_2025-06-21_08-34-06%20(3).png

គួរបញ្ជាក់ផងដែរថាឆ្លើយតបនឹងការគំរាមកំហែងបិទប្រេងមកប្រទេសកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា«កម្ពុជានឹងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ លើសពីនេះសម្តេចក៏បានផ្តល់មតិយោបល់ដល់នាយករដ្ឋមន្រ្តីកម្ពុជា ប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃ៕

ទាហានថៃហាមពលរដ្ឋខ្មែរមិនឲ្យសូម្បីតែច្រៀងលេងនៅបរិវេណប្រាសាទតាក្របី

0

តើអ្នកយល់យ៉ាងណាដែលប្រាសាទតាក្របី ជាប្រាសាទខ្មែរ និងស្ថិតនៅលើទឹកដីខ្មែរ ប៉ុន្តែបែរជាពលរដ្ឋខ្មែរត្រូវបានឃ្លាំមើលដោយទាហានថៃយ៉ាងតឹងរឹងពេលចូលទៅទស្សនា និងសូម្បីការច្រៀងកម្សាន្តក៏ត្រូវបានហាមឃា.ត់មិនឲ្យច្រៀងដូចនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjn4SZWOvRLXsK8gxC-2_Y1xlzZKP4igxMD3c6WIw1yog_DJTtrZn2p6rTkZJ7kg4cfo0ArOaNFUMAcsO7NGKe-OuQ2DJwRE-Ch9Xq5gSqj5RIAwn4JDvEXS12bX2eAkvwMYwcpfT-SAZaEJefBOcYN8PpNFm0C7EY8SEOq646f3l7nFTxIk-pBVKnuUh/s868/photo_2025-06-20_16-06-11.jpg
យោងតាមសារព័ត៌មានថៃ Khaosod ដែលបានចេញផ្សាយនារសៀល ថ្ងៃសុក្រ ទី២០ ខែមិថុនា ក្រោមចំណងជើងថា «មកទៀតហើយ! ‘ប្រជាពលរដ្ឋខ្មែរ’ ប្រមូលផ្តុំគ្នាមកច្រៀងនៅប្រាសាទតាក្វាយ (តាក្របី) តែត្រូវបានទាហានថៃចូលទៅរំសាយចេញភ្លាមៗ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGX6sxIsAkWCMQLFcSXtFtC7-cGQat7H53doBtPeYvixYpzcCW2lYX4y8bAaqR_iIMcauHJ5fG8C3hxdZWP0X1_2o66AoCDqRNFlPQsdebtSRDkTsIzuJWDiJJca7CadLBZZRkhE5Oay3dKp5qzXN3lQ4btb8TmwhJRiJsOnqQAOOKLe80gVhKKzm3nqt/s875/photo_2025-06-20_16-06-12.jpg

អ្នកនាំពាក្យកងទ័ពថៃបាននិយាយថា មូលហេតុដែលទាហានឈុតខ្មៅរបស់ថៃបានចូលទៅបញ្ឈប់សកម្មភាពភ្ញៀវទេសចរជនជាតិខ្មែរក្នុងការច្រៀងនេះ គឺជាការអនុវត្តឲ្យស្របតាមការណែនាំ និងកិច្ចព្រមព្រៀងទៅវិញទៅមកដែលភាគីកម្ពុជា-ថៃធ្លាប់បានពិភាក្សាពីមុន ក្នុងការរក្សាភាពស្ងប់ស្ងាត់នៅក្នុងតំបន់នេះ។ អាស្រ័យហេតុនេះ ស្នើសុំកិច្ចសហប្រតិបត្តិការពីទាហាន និងពលរដ្ឋខ្មែរកុំឲ្យប្រព្រឹត្តិសកម្មភាពបែបនេះ ដើម្បីចៀសវាងការបង្កការរំខានដល់ភ្ញៀវទេសចរដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAe1hipOykSesBtt9AzHPMLgBMj6CRr6CcnZrE3c6zQIxfI5Erz_VCLjPCIw4RdtJOc-m0oxB9uEu3xOspKNUhsuHAGTPYHPLxXZTTPswkZo4IBeb0EX1RB1KXMZFF9Fef3_qgG_e7uzhDzKDb3aHvvlF2OuFSeAvdWGxuq2O4Zh6dl9iXtQdejyWi5aEw/s870/photo_2025-06-20_16-06-13%20(2).jpg

ជាក់ស្ដែងនៅក្នុងវីដេអូដែលបានបង្ហាញនោះ យើងឃើញថា ពលរដ្ឋខ្មែរមួយក្រុមដែលបានធ្វើដំណើរទៅលេងប្រាសាទតាក្របីនោះ គ្រាន់តែនាំគ្នាច្រៀងបទ«អារ៉ាប់ពីយ៉ា» ដែលជាចង្វាក់បែបប្រជាប្រិយច្រៀងបែបសប្បាយៗ និងទះដៃលេងតិចៗប៉ុណ្ណោះ ពុំមែនជាបទជាតិ ឬការធ្វើពិធីសាសនាអ្វីឡើយ ព្រោះកន្លងមកភាគីទាំងពីរធ្លាប់មានភាពរកាំរកូសរវាងទៅលើរឿងទាំងនោះ ប៉ុន្តែពេលនេះសូម្បីតែការច្រៀងបទចម្រៀងប្រជាប្រិយលេងកម្សាន្ត ក៏មិនត្រូវបានទាហានថៃអនុញ្ញាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxUWZZJQ8oSLUS1uWvryTS-RTS2Nr8J5LbzRimbNNTuq30l3kM6zdcdpbT7dJFk97PSt4xGfhcOweuu-ZQFdsaNeCkGuX8mxkZ8rk8DLcV89PoaUHCA9MfWvWtcVD5H77dvymsU2PtdYnya6Vm1SdZ4O23mke4kwDNt100yKoa0_5FK2F-qlLlkwRU35P/s879/photo_2025-06-20_16-06-13.jpg

យ៉ាងណាមិញ គួរជម្រាបថា «ប្រាសាទតាក្របី» មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កៀកនឹងព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះត្រូវបានគ្រប់គ្រង និងយាមល្បាតដោយទាហានខ្មែរ និងថៃ ដែលភាគីទាំងពីរសុទ្ធតែអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxUryGj-crqTV1HlpvJq11R0JLEdYyL0r4jIBwT65ca5ZsQYBAEev2bJGBAR7vmvx2svZBnHi_ft-UN2vRbnjEvsy5O4g5UwmOGWmhYTEmzF6NGSFxXhb90dgpS98a93Ck3vvVe55E8dID8VQBUtcZOtgkejiJa1taCFPKbwr4tLUxGqYlhXfsht08Ydo/s873/photo_2025-06-20_16-06-14%20(2).jpg

បើសិនអ្នកជាជនជាតិខ្មែរ ហើយចង់ទៅមើលប្រាសាទ និងចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរអ្នកដើម្បីដើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ៕