លោក Pavel Durov ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានប្រាប់សារព័ត៌មានបារាំង Le Point ថា គាត់នឹងផ្តល់ទ្រព្យសម្បត្តិរបស់ខ្លួនប្រហែល ១៣.៩ ពាន់លានដុល្លារ (ប្រហែល £10.3 ពាន់លាន) ដល់កូនៗបង្កើតរបស់គាត់ជាង ១០០ នាក់។ នេះបើតាមប្រភពសារព័ត៌មាន BBC។.jpg)
លោក Durov បាននិយាយថា៖“កូនទាំងអស់គឺជាកូនរបស់ខ្ញុំ ហើយពួកគេនឹងទទួលបានសិទ្ធិដូចគ្នា។ ខ្ញុំមិនចង់ឱ្យពួកគេមានជម្លោះជាមួយគ្នាបន្ទាប់ពីខ្ញុំស្លាប់នោះទេ។”.jpg)
លោកបានបញ្ជាក់ថា គាត់ជាឪពុកស្រប់ច្បាប់របស់កូន ៦ នាក់ ដែលកើតពីដៃគូបីនាក់ខុសៗគ្នា។ ប៉ុន្តែបន្តាប់មក មានក្មេងជាង ១០០ នាក់ផ្សេងទៀតដែលត្រូវបានបង្កើតតាមរយៈមេជីវិតឈ្មោល (sperm) ដែលគាត់បានផ្តល់ឲ្យគ្លីនិកមួយកាលពី ១៥ ឆ្នាំមុន ដើម្បីជួយមិត្តស្រីរបស់គាត់ម្នាក់។ គ្លីនិកនោះបានប្រាប់គាត់ថា កូនៗទាំងនោះកើតនៅក្នុង ១២ ប្រទេសផ្សេងៗគ្នា។.jpg)
លោក Durov ក៏បានបដិសេធថាគាត់មិនពាក់ព័ន្ធនឹងបទល្មើសធ្ងន់ៗណាមួយ ដែលកំពុងមានការចោទប្រកាន់នៅបារាំងនោះទេ។ មហាសេដ្ឋីបច្ចេកវិទ្យារុស្ស៊ីដែលបាននិរទេសខ្លួនខ្លួនឯងរូបនេះបាននិយាយថា កូនៗរបស់គាត់ទាំងអស់នឹងមិនអាចទទួលប្រាក់មរតកបានក្នុងរយៈពេល ៣០ ឆ្នាំ ដើម្បីឲ្យពួកគេមានឱកាសរស់នៅដូចមនុស្សធម្មតា។ លោកបានសង្កត់ធ្ងន់ថា
“ខ្ញុំចង់ឲ្យពួកគេចេះព្យាយាមដោយខ្លួនឯង ជឿលើខ្លួនឯង និងកសាងអនាគតដោយខ្លួនឯង មិនមែនអាស្រ័យលើប្រាក់ដែលមានស្រាប់នោះទេ។”
ស្ថាបនិកអាយុ ៤០ ឆ្នាំរូបនេះបាននិយាយថាគាត់បានសរសេរអំពីឆន្ទៈរបស់គាត់នៅពេលនេះដោយសារតែការងាររបស់គាត់ពាក់ព័ន្ធនឹង “ហានិភ័យ និងអាចបង្កើតសត្រូវជាច្រើន ជាពិសេសសត្រូវនោះគឺរដ្ឋាភិបាល ឬប្រទេសដែលមានអំណាច ដូចជារដ្ឋដែលមិនពេញចិត្តការធ្វើឲ្យ Telegram ឯកជន និងមានសេរីភាពក្នុងការផ្ញើសារ”។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្មវិធី Telegram របស់លោកមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១ ពាន់លាននាក់ ហើយគេស្គាល់ថា ផ្តោតលើភាពឯកជន និងសុវត្ថិភាពក្នុងការផ្ញើសារជាចម្បង៕










