Home Blog Page 446

ទើបភ្ញាក់ពីដំណេកមែនទេ? នាយករដ្ឋមន្ត្រីថៃប្រកាសបន្ទាន់! កាត់ផ្តាច់អ៊ីនធើរណេត និងផ្អាកនាំចេញប្រេងឥន្ធនៈ-ទំនិញមកកម្ពុជាដើម្បីបង្ក្រាបបទល្មើ.សឆ្លងដែន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រកាសបន្ទាន់ពីការកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងផ្អាកនាំចេញប្រេងឥន្ធនៈ-ទំនិញមកកម្ពុជា ដែលថៃយល់ថា វាជាការសម្រួលដល់បទល្មើ.សឆ្លងដែន ហើយរយៈពេល៣ខែនឹងទទួលបានលទ្ធផល ។

នាវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើជាប្រធានកិច្ចប្រជុំតាមដានវិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានរដ្ឋមន្ត្រីមកពីក្រសួងជាច្រើនចូលរួម ។ នាវេលាម៉ោង៣និង២០នាទីថ្ងៃដដែល លោកស្រីបានថ្លែងក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលថៃបានចាត់វិធានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយប្រទេសថៃស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមកិច្ចសហការជាមួយប្រទេសនានា ជាពិសេស ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។

លោកស្រីអះអាងថា បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា កម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មពិភពលោក ដែលគំរាមកំហែងដល់សន្តិសុខរបស់ថៃ ស្មើទឹកប្រាក់ជាង៦សែនលានបាតក្នុង១ឆ្នាំ ។ ហេតុនេះ ភ្នាក់ងារសន្តិសុខទាំងអស់ រួមមាន ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម, ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបានកំណត់វិធានការបង្ក្រាបបទល្មើសតាមព្រំដែនដូចខាងក្រោម ៖

១-ភ្នាក់ងារសន្តិសុខនឹងរឹតបន្តឹងការចេញ-ចូលតាមច្រកព្រំដែន ទាំងការកំណត់ពេលវេលាបើក-បិទព្រំដែនក្នុងខេត្តចំនួន៧ ដោយហាមរថយន្ត និងបុគ្គលចេញ-ចូលព្រំដែន លើកលែងតែករណីចាំបាច់ ដូចជា ៖ កូនសិស្ស និស្សិត និងអ្នកជំងឺ ។ ក្រៅពីនេះ ហាមភ្ញៀវទេសចរបរទេសចូលទៅលេងល្បែងនៅតំបន់ព្រំដែន រួមទាំងរឹតបន្តឹងការធ្វើដំណើរតាមយន្តហោះទៅខេត្តសៀមរាប ដើម្បីលេងល្បែង ។

២-ផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យា ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម នឹងពិនិត្យគណនីធនាគារក្លែងក្លាយ និងប្រាក់ពាក់ព័ន្ធនឹងក្រុមឆបោកអន្តរជាតិ ។ ក្រៅពីនេះ នឹងកាត់ផ្តាច់អ៊ីនធើរណេត, កាត់បណ្តាញអ៊ីនធើរណេតក្រោមទឹកសម្រាប់កងទ័ពខ្មែរ និងសហការជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ដើម្បីប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងរឹបអូស ឬបង្កកទ្រព្យសម្បត្តិបញ្ជូនទៅបរទេស ។

៣-ផ្នែកការនាំចេញអគ្គិសនី ប្រេងឥន្ធនៈ និងទំនិញឆ្លងកាត់ព្រំដែន ៖ ត្រូវផ្អាកការនាំចេញទំនិញដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ផ្អាកនាំចេញប្រេងមកកម្ពុជា ដែលអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ ។

៤-ផ្នែកពាណិជ្ជកម្ម ៖ ក្រសួងពាណិជ្ជកម្មនឹងមានវិធានការជួយកសិករថៃ និងក្រុមហ៊ុនធុនតូច និងមធ្យម (SME) ដែលរងផលប៉ះពាល់ពីស្ថានការណ៍ព្រំដែន ដោយស្នើសុំកិច្ចសហការពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនដើម្បីទិញទិន្នផលកសិករ ។

៥-ផ្នែកសហប្រតិបត្តិការអន្តរជាតិ ៖ ក្រសួងការបរទេសនឹងទំនាក់ទំនងជាមួយប្រទេសនានា និងអង្គការអន្តរជាតិដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយថៃធ្វើជាមជ្ឈមណ្ឌលសហការរួមគ្នាក្នុងតំបន់ ។

៦-គ្រប់វិស័យត្រូវកំណត់ពេលវេលា និងអនុវត្តវិធានការច្បាស់លាស់ ហើយចំនួនការដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋថៃ ការខូចខាត ការរឹបអូសទ្រព្យសម្បត្តិ និងការកាត់ក្តីពាក់ព័ន្ធនឹងបទល្មើស គឺនឹងទទួលបានលទ្ធផលក្នុងរយៈពេល៣ខែ ។ រដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហាឱ្យឆាប់បំផុត និងទំនាក់ទំនងជាមួយពលរដ្ឋ ។

លោកស្រី ផេថងថាន បញ្ជាក់ថា យើងគាំទ្រអាជីវកម្មរបស់ជនជាតិថៃនៅកម្ពុជា គ្មានអ្វីកើតឡើងទេ ។ កន្លងមក មានតែកម្ពុជាប្រកាសពុំទទួលប្រេងថៃ ប៉ុន្តែបញ្ហា នឹងធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាកើនឡើង និងប៉ះពាល់ពលរដ្ឋខ្មែរ ។ រីឯកសិករថៃ គឺរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននឹងជួយទិញទិន្នផលពីកសិករ ។ ការគ្រប់គ្រងឧក្រិដ្ឋកម្មឆ្លងដែន គឺកងទ័ពអាចពិនិត្យមើលស្ថានភាពនៅកន្លែងភ្លាមៗ បើមានអ្វីកើតឡើង កងទ័ពនឹងទទួលខុសត្រូវ ៕

ណាហ្គាវើលដ៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”

0

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះបានចាប់ដៃគូ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងបរិស្ថានគាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង”។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើនៃយុទ្ធសាស្ត្រកម្ពុជាបៃតងដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ក្រុមហ៊ុនដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCES-RgroHWoDtsKbdi_kUkgfW9wxkI2L1QPsrrKxX4FhZjDd12FgRhAK9COwVrSzNmyKEb1Yvb8Sg35K7_QY0eTFSZzY_O4UZf2_m6feL9xcAHFDJIOB-Rvg9cwj-n-sZ4dVuTXQyFFVstbmox4F9si3xEtL1hEiHqQ4ClbPutzCFKl-mnyYiLKA1sNWO/s2798/1%20(11).jpg

ណាហ្គាវើលដ៍ ផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិកសម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួងបរិស្ថាន។

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍នឹងផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រដល់ថ្នាលបណ្តុះកូនឈើរបស់ក្រសួងដែលមានគោលបំណងបណ្តុះកូនឈើ ៣ លានដើមសម្រាប់ចែកចាយ និងដាំនៅទូទាំងប្រទេសកម្ពុជាដែលជាគោលដៅប្រកាសដោយក្រសួងកាលពីពេលថ្មីៗនេះ។

ចាប់ផ្តើមក្នុងឆ្នាំ២០២៣ យុទ្ធនាការ “ពន្លកបៃតង” របស់ក្រសួង គឺជាគំនិតផ្តួចផ្តើមដែលផ្តោតទៅលើការបង្កើនគម្របព្រៃឈើ និងជំរុញការដាំស្តារឡើងវិញ និងរួមបញ្ចូលការចែកចាយកូនឈើ បង្កើតថ្នាលបណ្តុះកូនឈើនៅតាមតំបន់ និងការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការដាំកូនឈើដល់សាធារណជន។ យុទ្ធនាការនេះមានគោលបំណងដាំស្តារកូនឈើឡើងវិញ ការពារជីវៈចម្រុះ និងលើកស្ទួយវប្បធម៌នៃការគាំពារបរិស្ថានទូទាំងប្រទេស។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការសហការជាមួយក្រសួងដើម្បីពង្រីកគម្របព្រៃឈើតាមរយៈយុទ្ធនាការ “ពន្លកបៃតង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiuB_P0jAq2EJtGgyQoom1njQMf1nP4IxpIvN9AfYFdsVIZjqkQD5BVckH6C7eA3t-lInplMXiQ_N5BJzySF4ZD-SfEU_sl5iQNVse0wyE2QOd_oaHn4qaUNmYgfUpshe4AsX_XmnCMY722HxFz_9kClaFGWPbkqm7d8H8q2ykGgqMXzEwa-JOd2JQhKkH/s2798/2%20(12).jpg

ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងខេត្តចំនួន ៩ ផ្សេងទៀតដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ គឺផ្តោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់ប្រធានព្រឹទ្ធសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអំពាវនាវអំពី “ឆ្នេរសមុទ្រគ្មានប្លាស្ទិក” និង “ទេសចរម្នាក់ ដើមឈើមួយដើម”។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តកេរដំណែលនេះ និងធ្វើឱ្យប្រទេសកម្ពុជាកាន់ស្រស់បំព្រង និងបៃតងព្រមទាំងលើកទឹកចិត្តផ្តល់គុណតម្លៃនៃព្រៃឈើផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា “ដោយធ្វើការរួមគ្នាជាមួយដៃគូដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ យើងអាចពង្រីកកិច្ចខិតខំប្រឹងប្រែងដាំស្តារកូនឈើឡើងវិញ ពង្រឹងការចូលទៅជិតសហគមន៍ និងសម្រេចគោលដៅបៃតង ស្អាត និងអព្យាក្រឹតកាបូនក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស”។

មានមតិទៅលើការសហការនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសដែលបានសហការជាមួយក្រសួង និងគាំទ្រដល់យុទ្ធនាការពន្លកបៃតង ជាយុទ្ធនាការបណ្តុះ និងចែកចាយកូនឈើសម្រាប់ដាំស្តារឡើងវិញទូទាំងប្រទេសកម្ពុជា”។

គាត់បានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុន យើងទទួលស្គាល់តួនាទីរបស់យើងក្នុងការជួយប្រទេសកម្ពុជាបង្កើនគម្របព្រៃឈើដល់ ៦០% និងសម្រេចអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំជាច្រើនទៀតរបស់យើង។ រាល់កូនឈើដែលត្រូវបានដាំ នឹងជួយសម្រេចគោលបំណងដែលបានកំណត់ខាងលើ។ ដូចពាក្យស្លោកនៃប្រទេសក្រិចបុរាណបានបញ្ជាក់ថា “សង្គមរីកលូតលាស់ល្អនៅពេលមនុស្សចាស់ដាំដើមឈើដែលគាត់ប្រហែលមិនបានជ្រកម្លប់ដើមឈើនោះឡើយ មានន័យថា ប្រសិនបើគាត់មិនអាចជ្រកម្លប់ដើមឈើដែលគាត់បានដាំ ម្លប់ឈើនោះនឹងផ្តល់ម្លប់ដល់កូនចៅជំនាន់ក្រោយ”។ គាត់បានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងបរិស្ថានដើម្បីជំរុញចក្ខុវិស័យរបស់ប្រទេសកម្ពុជាដើម្បីភាពកាន់តែស្រស់បំព្រងសម្រាប់ទាំងអស់គ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGC__MiH6Es4Mpi02KxCOHW83h6C9L6vGzxn67rsAlcHgISxwMnrdQM7JK4Ibkcf-OVPeISJXgt0ctBGPoskwOlEtVOoCEmYHnw2YV4uXuxfDBMX7baktfRSocSReI_ekGqneSrBVC_SyJmh_9jOWPsULIpPr3916Rc8WmthXIQjnx1JoLDyiJLpOSFS8H/s7872/3%20(7).jpg

ឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមជាមួយគោលដៅដាំឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដើម្បីគាំទ្រដល់យុទ្ធនាការកូនឈើ ១ លាននៃពន្លកបៃតងរបស់ក្រសួង។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរសបានកំណត់គោលដៅដាំកូនឈើឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដោយសហការជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថានពាក់ព័ន្ធជាច្រើនទៀត។ លើសពីនេះ ណាហ្គាវើលដ៍ក៏បានសន្យាឧបត្ថម្ភ ១ ដុល្លារអាម៉េរិកដល់កម្មវិធីដាំកូនឈើសម្រាប់រាល់ការកក់បន្ទប់ស្នាក់នៅសណ្ឋាគាររបស់ភ្ញៀវក្នុងឆ្នាំ២០២៥ ផងដែរដែលអនុញ្ញាតឱ្យភ្ញៀវចូលរួមដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពជាច្រើនដែលផ្តល់ប្រយោជន៍ដល់កិច្ចការពារបរិស្ថាន អប់រំ កីឡា និងការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំពារបរិស្ថានត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កម្មវិធីសាប៊ូនៃក្តីសង្ឃឹម កម្មវិធីនិរន្តរភាពកម្ពុជា និងការគ្រប់គ្រងកាកសំណល់ ៥R ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១៧០.០០០ នាក់តាមរយៈសកម្មភាព ៤៥៧ គិតមកដល់បច្ចុប្បន្ន។

សូមរំឭកថា កាលពីពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមនៅស្រុកវាលវែងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរសបានរៀបចំសកម្មភាពដាំកូនឈើនៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៩ ផ្សេងទៀតរួមមានខេត្តកំពង់ស្ពឺ កំពត ពោធិ៍សាត់ កោះកុង ព្រៃវែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងតាកែវ។

Don’t Thai to me! សំណាង អេលីណា និងមហាជនហួសចិត្តក្រោយផ្ទះលេខ២លែងដឹងខុសត្រូវបែបនេះ

0

សំណាង អេលីណា Miss Universe Cambodia 2019 បានចោទសួរទៅកាន់ផ្ទះលេខ២ថាកើតអីខណៈមហាជនជាច្រើនបានសម្តែងការហួសចិត្តក្រោយពីភាគីថៃបានផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិត្តន៍ក្រោយពីទស្សនារឿង «បុពេ្វសន្និវាស» ថែមទាំងមានរបស់ សំណាង អេលីណា មកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SQzy9P8_tlpXrRGvs86nS2GzFVJtoKplSVCcINlMgfoO4jWwpSYKuA8y2yuw_W_u9gMafiHxT7AllURVTEWmxienqQhUwzUlQxg_c8dHLnF5gJA4uTbJ6rfrMYC7UJnBWL9ga2MKR_q0RXGFbVqCPC_b7VPE1GLOEEYyQXWjWWFZ7YdRtD3fw3JJKIEE/s2048/image_2025-06-23_11-02-45.png

កម្មវិធីមួយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពពីទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរនិងរូបភាពក្នុងរឿង «បុពេ្វសន្និវាស» និងរូបភាពរបស់ សំណាង អេលីណា កាលពីចូលរួមប្រកួត Miss International 2023 ដោយបង្កប់ន័យថាសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិរត្តន៍ទៅជាមានស្បៃដោយសារតែបានទស្សនារឿងភាគថៃដ៏ល្បីល្បាញរបស់ខ្លួន។ ឃើញការពិពណ៌នាមិនច្បាស់អំពីសំលៀកបំពាក់ខ្មែរបែបនេះផេក បុរាណាចារ្យក៏បានចេញមកស្រាយតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOp0qjmLohaQKza4wMNDLgklPSSSCx3-XK9gkgelhOKhAFcgkqRJ4pvr3DRMW9y-bTw3Xubv1PRNNL7Bq-4K5n0BLxI07EahNID_tGttf0AZvTCJUqH2jZFXgmPB9EgRkdFaSwIvapIdLYPvSddNorQdO5wl6qMorQ1Ndmyc5SqdaqcHrv-i1Kh9PwiJMd/s2048/image_2025-06-23_11-02-46.png
នៅយប់ថ្ងៃទី២២ ផេកបុរាណាចារ្យ បានរៀបរាប់អំពីប្រវត្តិនិងការវិវត្តន៍នៃការពានាស្បៃរបស់ខ្មែរដើម្បីជៀសវាងការយល់ច្រឡំ និងយល់ខុស។ ដើមបុរាណមក ការពានាស្បៃជាលក្ខណៈសម្គាល់នៃព្រះពុទ្ធសាសនា។ នៅសម័យហ្វូណន គេប្រទះឃើញ បដិមាព្រះពោធិសត្វសំខាន់ៗ ប្រើប្រាស់ការពានាស្បៃ ដើម្បីជាលក្ខណៈសម្គាល់បើទោះបីជាការតែងកាយស្ថិតក្នុងរូបបែបទេពទេវឬក្សត្រតែ ស្ថិតក្នុងក្របខ័ណ្ឌពុទ្ធសាសនា។ នៅសម័យអង្គរកម្ពុជាគោរពព្រហ្មញ្ញសាសនាជាធំ ការប្រើប្រាស់ស្បៃក្នុងសម័យនោះ ក្នុងវណ្ណៈព្រាហ្មណ៍បព្វជិត និង វណ្ណៈក្សត្រ ទាំងក្សត្រា ក្សត្រី គេប្រើប្រាស់ស្បៃភ្លោះដែលទម្លាក់ជាយស្បៃទាំង២ទៅខាងក្រោយ។ នៅចុងសម័យអង្គរ ចាប់តាំងពីព្រះបាទជ័យរម៌្មទេវទី៧ មកពុទ្ធសាសនាចាប់ផ្តើមមានឥទ្ធិពលឡើងវិញនៅកម្ពុជា ដ្បិតព្រះមហាក្សត្រ ព្រះមហាក្សត្រីនៅប្រើប្រាស់នៅរក្សាការប្រើប្រាស់ស្បៃភ្លោះ ប៉ុន្តែគេប្រទះឃើញ បព្វជិតខ្លះ រហូតដល់ប្រជាជនសាមញ្ញ ប្រើប្រាស់ស្បៃពានា នេះជាតឹកតាងដែលប្រទះឃើញលើចម្លាក់ប្រាសាទនានាសម័យនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37VlmZF4bjNzQGYm6vp_qOW15g_uM0OHgxAkXpqK6e74kS5zq4UQl59MD9hbE5xATW-kEtO9MG8peL7q6SBB4pniadCr7JyWePkjLMsw6eyd4kUwagF0AoonYUqdxxnjCOsuZEb4Hd6sCdLr2Yavrme001z9axk61ApHVNQRBMfHttu7bGB1l55REvV4z/s2048/image_2025-06-23_11-02-48.png

ការប្រើប្រាស់ស្បៃពានា ប្រទះឃើញមានការវិវត្តន៍យ៉ាងខ្លាំងនៅសម័យលង្វែក ទាំងព័ស្តុតាងជាចម្លាក់ ព័ស្តុតាងឯកសារ និង ព័ស្តុតាងជាគំនូរដែលមានប្រភពពីបរទេស បង្ហាញថា ខ្មែរពានាស្បៃដោយប្រើប្រាស់ផ្ទាំងសំពត់ធំ និង មានប្រវែងវែង រួចស្រេចទៅហើយតាំងពីលង្វែកមក។ មកដល់សម័យឧត្តុង្គ តាមរយៈឯកសារនានា រហូតដល់រូបថតដែលអាណានិគមមកថតនៅពេលដែលបញ្ចប់សម័យឧត្តុង្គទៅហើយនោះ បានបង្ហាញអោយយើងឃើញអំពី ការប្រតិបត្តិ លក្ខណៈនៃការ ពានាស្បៃ យ៉ាងសម្បូរបែបក្នុងវប្បធម៌ខ្មែរ។ ការពានាស្បៃ នៅតែបន្តក្នុងវប្បធម៌ខ្មែរ ស្តែងចេញក្នុងសម្លៀកបំពាក់គ្រប់ទម្រង់ រាប់តាំងពី សម្លៀកបំពាក់ក្នុងល្ខោនព្រះរាជទ្រព្យ សម្លៀកបំពាក់នៃរាជវង្ស សម្លៀកបំពាក់ក្នុងពិធីមង្គលការ ពិធីចូលម្លប់ សម្លៀកបំពាក់ប្រើប្រាស់ក្នុងសកម្មភាពសាសនា ជាដើម ត្បិតស្ថិតក្នុងទម្រង់ផ្សេងគ្នា តែការពានាស្បៃ បង្ហាញពីការចាក់ឫសយ៉ាងជ្រាលជ្រៅរបស់ ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ កម្ពុជាក្នុងនាមជាប្រទេសដែលនាំយកការពានាស្បៃ មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រៅអំពីកិច្ចប្រតិបត្តិសាសនា មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ ការពានាស្បៃ គ្រប់រូបបែប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsVjkYJyEd4A0K5cA9gkCENNfwSurm1SRXS3QuPiCAq__anKfpv_KS5FhPQlHplztmCWEZTmv3IfRWlLWADPXRNSN5YjYCLY9uxki63QOTAk9pzSwXF3uZ7gmwnYnVGqJriStIb6A7gSVacMHYhf8PW9hxMnFApWeikeRdiBDT8Ig9Ruok-geL3JrcorN/s2048/image_2025-06-23_11-02-50.png
ជាមួយនឹងការបកស្រាយខាងលើនេះ សំណាង អេលីណា ក៏បានចែករំលែកបន្តអំពីខ្លឹមសាររបស់ បុរាណារ្យ ឆ្លើយតបទៅកាន់ភាគីថៃដែលផ្សព្វផ្សាយខុសពីការពិត។ ដោយក្តីហួសចិត្តពេក សំណាង អេលីណា បានសរសើរដោយខ្លីថា «អ្នកខាងនោះកើតអី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNs5hNcbSb6wX0Q-9j0rf72C6ZFOkKeqXcOW9gvhTPRQsOjen_kgtWsa1PlU8LuH5tjXk3uuF-Rew7s0UPkQCm81-QGqXkCwshMOBT4SAmVKHYrjfbM7Vvv0pHGXEXShv-eZAQeUk0QmhBzI1iOu-ydKcLk2uRogQqYkqzqr_TLUJbge4GbpIfuad3gqtF/s2048/image_2025-06-23_11-02-51.png

មិនត្រឹមតែ សំណាង អេលីណា ប៉ុណ្ណោះទេដែលមានការហួសចិត្តជាមួយផ្ទះលេខ២ ទស្សនិកជនជាច្រើនទៀតក៏ហួសចិត្តដូចគ្នាដែលការផ្សព្វផ្សាយរបស់ថៃមិនព្រមទទួលស្គាល់ការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYsrtzF9ynkU3H64S4ZnrCmbJL_GriH8lABu3lQHaYVN50vvbPxW0ynTT8h0qoxTTwagGhpRWcrLq_WECncYIWd7xCasyMxoYErYpf7fvu8ULD0Yrq8NzokDzfMGitvdUW4J8xKYCcoCas1evzxObApuAqDgYqqlFZRyzrktCAgJtbQFlPgJ7InaObxMkW/s2048/image_2025-06-23_11-02-44.png
សូមបញ្ជាក់ផងដែរថា រូបភាពរបស់ សំណាង អេលីណា នោះគឺកាលពីពេលនាងឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមទោះបីភ្លៀងធ្លាក់យ៉ាងណា។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការតំណាងកម្ពុជាប្រកួត Miss International 2023 នៅឯប្រទេសជប៉ុន៕

ទម្លាប់ប្រើប្រាស់ ChatGPT នឹងមានបញ្ហាខួរក្បាល ឬខ្សោយការចងចាំ

0

ChatGPT គឺជាគំរូភាសាដែលសរសេរឡើងដើម្បីប្រើប្រាស់ ឆ្លើយគ្រប់សំណួរ និងបកស្រាយចម្ងល់យ៉ាងទូលំទូលាយ ដូចជា ៖ ការផ្តល់ទិន្នន័យ ដោះស្រាយចំណោទគណិតវិទ្យា សរសេរកូដ សរសេរកម្មវិធី និពន្ធបទចម្រៀង រួមទាំងប្រាប់ពីវិធីចម្អិនអាហារ ដែលមនុស្សនៅទូទាំងពិភពលោកពេញនិយមប្រើប្រាស់កម្មវិធីនេះ ដោយសារវាអាចស្វែងរកចម្លើយយ៉ាងឆាប់រហ័ស ថែមទាំងអាចបកប្រែភាសាទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChoVnTYi8G-QkX5igia8qqD3BssruuvrsfVrq3USNEAkTO_H4G8Lqgqw26s96Fwm3CvIHRGFbYcwcZ4kqD3KmlTNkByY9mM17JqWgVtUv8y5EDYJM-RXV9ru8QVDDQG4w1dX1C7RCxq_-uK502oMb0i2xPCydbduSjd54ypKqorxnu1h2bE_tO4GIBis4/s2400/image_2025-06-24_08-52-53.png
ប៉ុន្តែលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា អ្នកចូលចិត្តប្រើប្រាស់កម្មវិធី ChatGPT ឬពឹងផ្អែកលើ ChatGPT ខ្លាំងពេកដើម្បីឆ្លើយសំណួរនឹងមានបញ្ហាខួរក្បាល ឬខ្សោយការចងចាំរយៈពេលយូរ ។ ការស្រាវជ្រាវនេះបានសាកល្បងលើអ្នកស្ម័គ្រចិត្ត ចំនួន៥៤នាក់ អាយុពី១៨ឆ្នាំ ទៅ៣៩ឆ្នាំ ដោយឱ្យពួកគេសរសេរអត្ថបទ Scholastic Assessment Test (SAT) រយៈពេល២០នាទី ។ អ្នកស្ម័គ្រចិត្តត្រូវបានបែងចែកជា៣ក្រុម គឺក្រុមទី១ ប្រើប្រាស់ ChatGPT ឱ្យជួយសរសេរ, ក្រុមទី២ ប្រើប្រាស់ Google ស្វែងរកទិន្នន័យ និងក្រុមទី៣ សរសេរដោយគំនិតខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCmwPRedndQJObp1P30jUSfFJ3L8gSVrSZ7JLa4xFw_wQhe6a5XB7Cbi2mZ_hqKQV7kA_sVjNOqXbr4OJZtEnfVno5PoYH4qQ9MYMDwiNz2z9642kyBF-CSc0o2sgFvNUcVfAVYmtKU51MjT7D1_OhrWAmRUlm4AHxlAg5cNCxx5qBTTczJHbPK_475Yw/s1280/image_2025-06-24_08-52-49.png

លទ្ធផលបានបង្ហាញភាពខុសគ្នាយ៉ាងច្បាស់ គឺក្រុមប្រើប្រាស់ ChatGPT មានការចូលរួមរបស់ខួរក្បាលកម្រិតទាបបំផុត ហើយលទ្ធផលការងារពួកគេនៅក្រោមស្តង់ដារជាបន្តបន្ទាប់ទាំងផ្នែកកម្រិតប្រសាទ ភាសា និងអាកប្បកិរិយា ។ ពួកគេកាន់តែខ្ជិលជាងមុនក្នុងការសរសេរអត្ថបទ ហើយចុងបញ្ចប់នៃការស្រាវជ្រាវ ពួកគេគ្រាន់តែចម្លងខ្លឹមសារពី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHH-x9-hwtqMA7wTbtPdEjBD51OqFcfHIVvkFyKA-PiGxuZQxe3dBD1WWxMeKFgoBRq0Qu3xfQ0iRbrz00CqyYwqjRY9XGFBBBFnCW4kZW7UjUFiDU38Mwfk4ecqQrC3Ho4t6DwRpEO0gMUB_qFT4-SLT8uab3W0wXkSQrkk-Ddhi4hNeo9j0sSK3nOd2q/s2000/image_2025-06-24_08-52-50%20(2).png

អ្វីដែលអ្នកស្រាវជ្រាវបារម្ភបំផុត មិនមែនត្រឹមតែភាពខ្ជិលច្រអូសប៉ុណ្ណោះទេ ប៉ុន្តែតាមលទ្ធផលការស្កេនខួរក្បាលអ្នកចូលចិត្តប្រើប្រាស់ ChatGPT ជាច្រើនបង្ហាញថា មានបញ្ហាខួរក្បាល ឬខ្សោយការចងចាំ ហើយអ្នកប្រើប្រាស់ ChatGPT មានកម្រិតគ្រប់គ្រងខួរក្បាល និងការយកចិត្តទុកដាក់ទាប ។ ផ្ទុយទៅវិញ អ្នកសរសេរអត្ថបទដោយគំនិតខ្លួនឯងមានការតភ្ជាប់សរសៃប្រសាទខ្ពស់បំផុត ជាពិសេស ផ្នែកខួរក្បាលពាក់ព័ន្ធនឹងការចងចាំ ឬការច្នៃប្រឌិត ។ រីឯក្រុមអ្នកប្រើប្រាស់ Google Search ពេញចិត្តនឹងលទ្ធផលការសរសេរខ្ពស់ និងគ្មានបញ្ហាខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj020wrF2TREMctRLJYRTcyjXMsEqYiXomyzmOWqmYpE_99My-Hs2aRCZVbad_l_3P9rF0IBCklj0w1xulxIvppMo7-HjNd2FfxYNV1kMAvj0xQmmMJbS8pdYHsXTaz36hZ4Z23upAGB5gX2-UNL6mL_KTlhEjMaZmjlki7lXBE2Y-0v1S-wQIIi14A5THS/s1351/image_2025-06-24_08-52-50.png

ការស្រាវជ្រាវនេះក៏បានលើកឡើងពីគ្រោះថ្នាក់សម្រាប់អ្នកដែលពឹងផ្អែកលើ ChatGPT ពេលតម្រូវឱ្យសរសេរអត្ថបទដោយខ្លួនឯង និងហាមប្រើប្រាស់ ChatGPT គឺពួកគេមានការចងចាំតិចតួចពាក់ព័ន្ធនឹងអត្ថបទដែលសរសេរ និងមានរលកខួរក្បាលខ្សោយ ។ អ្នកស្ម័គ្រចិត្តចូលរួមស្រាវជ្រាវ ស្មើ៨៣.៣៥% ពុំអាចនឹកឃើញខ្លឹមសារអត្ថបទដែលខ្លួនទើបសរសេររួចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJLCRdJuOZhm_fUeWjV6WANyJz-bmJ5vgoxIfwU0LONcffHN2yqoQW8zzrrY4mB1a5CQWv01Zu0iq3lrc3w6_DrhFiAi2CnMkUlwp2FhL4SiR38bakQf7yEKfKoi39YQc_UNR2uC0Ps2oo2rUU_iJE-7Ud9Uf0NMjkfL4sX5lmUCWwMMMvo873faKCTcOP/s2048/image_2025-06-24_08-52-52.png

ការតភ្ជាប់សរសៃប្រសាទរបស់អ្នកប្រើប្រាស់ ChatGPT បានធ្លាក់ចុះ៤៧% ហើយការស្រាវជ្រាវនេះបញ្ជាក់ថា បើទោះជា ChatGPT ជួយឱ្យការសរសេរអត្ថបទបានឆាប់រហ័សរហូតដល់៦០% ក្តី ប៉ុន្តែវាក៏កាត់បន្ថយភាពវៃឆ្លាត៣២% ដែរ ៕

មេបញ្ជាការកងទ័ពថៃ ៖ «ថៃអាចនឹងបិទព្រំដែនជាប់កម្ពុជាទាំងអស់នាថ្ងៃអនាគត ប៉ុន្តែរង់ចាំវាយតម្លៃស្ថានការណ៍»

0

ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ប្រទេសថៃអាចនឹងបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ ប្រសិនបើមានការប៉ះទង្គិច ឬមានការពុំយល់គ្នា ថៃនឹងអនុវត្តការបិទព្រំដែន ។ វាទាមទារឱ្យមានការត្រួតពិនិត្យវិធានការយ៉ាងតឹងរ៉ឹង និងសូមឱ្យពលរដ្ឋថៃរួបរួមគ្នានៅពេលប្រទេសមានវិបត្តិ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7CtXLD5XFjZm2tw7sNHC2eC0xlAhIRtJR02jONKiZ9WQMRd7YViCnxocUIRlti5kRngjJ4ECjdhGvvWGrnYDfL6P64Xl7vZ63a3e-lUqYEIDyezitnRm3N7SKGPMXzk1bK1f3e2yOBVmF7p6OmKMiOjB9In1d-pK2t3UmseXj245AYxh26ScIgEM9duGy/s1280/photo_2025-06-23_14-08-33.jpg

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យដឹងថា លោករង់ចាំស្តាប់ការសម្រេចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើនវិធានការព្រំដែនកម្ពុជា-ថៃ ហើយថ្ងៃអនាគត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ គឺថៃនឹងបិទព្រំដែនទាំងអស់ ។ ហេតុនេះ សូមឱ្យពលរដ្ឋថៃសាមគ្គីគ្នាជាធ្លុងមួយពេលប្រទេសមានវិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_rW0ueAVMFjQvwgLOqhjt7tB-sk9JzroIZRD1t6xux7wUYsBxmfqKHtiW2ZcEqKPpfCbXWw8M-cvMfvV-KHTDgo2i6YBWj0WBEK_HMvH-UbeI3c0utOhiNYdn6hP8M4i3qgdgT6QQHh5Fj3-PJPYgCFFaXD47qs4mdli_EfMXA7oOkn6M-acGFOesAA8/s1280/509599206_1145481650953789_460279524465058653_n.jpg

នៅថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បាននិយាយក្រោយកិច្ចប្រជុំកងទ័ពពីបញ្ហាព្រំដែនកម្ពុជា-ថៃថា លោកជឿជាក់លើការបំពេញតួនាទីរបស់កងទ័ព សាមគ្គីភាព និងការពារពលរដ្ឋនៅតាមព្រំដែនឱ្យល្អបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHj1kTSJ-0TJqj3BlLy3eqIpVXUPIxYpJ-2IqCEdOtuEKFn4nnSzxI26HOwIatEPKKvo_54V10FQjmr82dxH9APGLdmmUb3S6z0IVvqk1g8t1F94QvuDhxBK2IcU8v-uTiAfxbOqdwNToji5mr9ANLebpXNwgUiwQ86DcuiHY2oje7pOgGk9gM3_sohwr/s2048/498276244_1125278356294136_994071727868693409_n.jpg

ថ្ងៃនេះដែរ (ថ្ងៃទី២៣ ខែមិថុនា) នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានកោះហៅមន្ត្រីផ្នែកសន្តិសុខចាត់វិធានការបន្ថែមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនស៊ីន ផាកក្លាង និយាយថា នឹងរង់ចាំការសម្រេចពីនាយករដ្ឋមន្ត្រី ពីព្រោះពុំដឹងថា លោកស្រីនឹងសម្រេចបែបណា ។ ពេលនេះ លោកតាមដានស្ថានការណ៍ បើមានការប៉ះទង្គិច ឬពុំយល់គ្នារវាងកម្ពុជា និងថៃ គឺថៃនឹងបិទព្រំដែនទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgx92KV1q-CK57ah2bgP5vgkVkqp2-TH7jnpGQ-8NtiO_CpIjGj0oW5vja-ybfH8F1p6G_vkL8yv8AuOuIj1Geqkp0erNr-3fqNVTPma9sG3lcDp3LhRjxSIcsqdMILyLRl0bPJqG7bc3y67kJlIFQtXMF5WNgYix4Olos84XQcQO9U-zUzlleSV0Bbzx/s1280/509286116_1145481680953786_7919676783453364722_n.jpg

លោកបន្តថា ថៃនឹងបង្កើនការគ្រប់គ្រង និងអនុវត្តវិធានការតឹងរ៉ឹង ហើយអាស្រ័យលើស្ថានការណ៍ពេលនោះ ប៉ុន្តែថៃនឹងព្យាយាមជជែកដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញយ៉ាងឆាប់រហ័ស ហើយលោកមើលឃើញថា រដ្ឋាភិបាលថៃនឹងមានវិធីជជែកជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះយ៉ាងណា ថៃនឹងមានវិធានការបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែនឹងតាមដានស្ថានការណ៍ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSt09hnRDa8JZMA6lpOPnmBjnUMbfX9DhkB6_ls2RnaQGtvBfnUiH3NZ5TScdFnzzuEiJiHaxmECe7Hh9n4gqPC2DlRucp69icIFTu5XkaVZ_RmrjN4nzDkDL_l1MhTGabZmdbzAeQu4Q_poZKPoosV6JlyLgeDLU7YN1avfTCkJtoZHUkxW_y4EqxyjP/s1280/509420760_1324009369287785_496486320121081626_n.jpg

ចំណែកកម្ពុជាពុំទិញប្រេងឥន្ធនៈ និងឧស្ម័នពីថៃ គឺជាតួនាទីរបស់មន្ត្រីធ្វើការនៅច្រកព្រំដែនដែលគ្រប់គ្រងការនាំចេញ-នាំចូលប្រេង ប៉ុន្តែថៃនឹងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរបើចង់មកចាក់ប្រេងនៅថៃ ។ ថៃផ្តល់ភាពសំខាន់ក្នុងរឿងនេះទាំងអ្នកជំងឺ សិស្សសាលា រួមទាំងការទិញទំនិញប្រើប្រាស់ ករណីពលរដ្ឋខ្មែរទិញទំនិញយកទៅលក់ក្នុងបរិមាណច្រើន គឺជាតួនាទីរបស់មន្ត្រីប្រចាំច្រកព្រំដែននីមួយៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjJhe9SDxG9N6i_iy7O6STn1LGYONwBZcSAljxt73B_96EksqN94gpsBb_uH3UThYyx3ul8eWbSCjAbpbh-kmLVqIOoc7-ratKXCgmI8enf-YJ4w3wW_4ohmTQi4KBHSvcmz9JPaa1UrrQtZCvH7ZGsxOWq0kQdqM69ToJB39iLAyARRz5UmwsBTyu5Wqb/s640/image_2025-06-19_09-23-29.png

នៅថ្ងៃទី២៣ ខែមិថុនានេះ លោក ប៊ុនស៊ីន ផាកក្លាង នឹងទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ហើយលោកសន្យាថា កងទ័ពនឹងនៅក្បែរពលរដ្ឋ និងការពារព្រំដែនឱ្យមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83Bne-Di43Q_r1HI4hZpeSFPA6UmK2Cv_H9eSqnARZsa_XH18IVWkDMf90gWtLauZlZX1b25xCJWAOoMpshLmkoMEMoLRHqPU4nqJ7LpoZOEi6IyYiYmxloiDD2XpYqWnD940JXnPg6CBagVn79Ei6rcxGBIb21cKK3sGTVZvu6P-5M_cMZrEHkphpM_8/s800/photo_2025-06-18_10-07-50%20(2).jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។ វាជារឿងចម្លែកមួយដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពថៃនៅតែបន្តបិទបើកច្រក ឬកែសម្រួលម៉ោងបិទ-បើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ ៕

តម្លៃប្រេង និង ឧស្ម័ននឹងកើនឡើងខ្ពស់ជាសកល ក្រោយការបិទច្រកសមុទ្រនៅអ៊ីរ៉ង់

0

ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានចេញផ្សាយកាលពីថ្ងៃអាទិត្យនេះថា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ កំពុងសម្រេចចិត្តចុងក្រោយថា តើត្រូវបិទច្រកសមុទ្រ Hormuz ដែរឬទេ? បន្ទាប់ពីមានការវា.យឆ្មក់ដោយគ្រាប់បែ.ករបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKQKI2x5DKKEPCaxanSv3-9UaBcrUHZyTNC1n4gh6qI4DVT2xJzLoWd9fCrrdnIw2L7Vmh0olmK_W6VMLiqycxBx6wWNgQQSn_JQFcu3HnOvvV2vOUL8DrO58s1eWZ2bej_k59kOvZmsuQf-xtqEKX2DQk3gxXWKzYCcPmlTCxaj1hEyOReB0k36KeM0V/s800/image_2025-06-24_08-31-27.png
ប្រភពដដែលបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានប្រើប្រាស់ការគំរា.មកំហែងដោយការបិទច្រកសមុទ្រនេះជាយូរមកហើយ ដែលតាមរយៈការបិទនេះ គេរំពឹងថាប្រហែល 20% នៃតម្រូវការប្រេងឥន្ធនៈ និងឧស្ម័នសកល នឹងជួយទប់ស្កាត់ការជ្រៀតចូលពីសំណាក់លោកខាងលិច ដែលឥឡូវនេះឈានដល់កម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់ពីការវា.យប្រហារត្រឹមពេលមួយយប់របស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLu-3uzIcaDLCGKGr2VBPlMkMZg2fJuHCwTCtjKH2Rg7aEgCr4-fcVg0Qtmy0ngalwsSH7TOKXfktRg4v6BFtkq925cYmAbPQKGpm52sUXg96qusC-8P3U20369FR5UwO4fBv0T3jSMiV4y4TqHC8GEVThIUJ_mvIfF_iwPhxVE-YtUTFYF_5mN3RCKRsQ/s600/image_2025-06-24_08-31-26%20(2).png

ដោយឡែក បើតាមសម្ដីរបស់សមាជិកនៃគណៈកម្មការសន្តិសុខជាតិរបស់សភា លោក Esmail Kosari នៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់មួយទៀតបានឲ្យដឹងថា “សម្រាប់ពេលនេះ សភាអ៊ីរ៉ង់បានឈានដល់ការពិចារណាអំពីការដែលគួរបិទច្រកសមុទ្រ Hormuz ដែរឬទេ ប៉ុន្តែការសម្រេចចិត្តចុងក្រោយក្នុងរឿងនេះ គឺជាការទទួលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9NMg2rq34r6Mas83Sgkdy8sIyRvDCatlNwmAfdqHXnYRrIzELXitUXYW6VSjbEEHGqr-gQygamyU1IF3d0D1yVdGRChhS5aU-970BlIDuqYS8_ntppFPCFySbZIe2tt-_BSND48UOZO1yslA-PrBPmTlk7I8FsyYuZsf6GpBNMwx_3xU21BKTj4HPZP2/s948/image_2025-06-24_08-31-26%20(3).png

ចំណែកលោក Kosari ដែលជាមេបញ្ជាការឆ្មាំបដិវត្តន៍ផងដែរកាលពីថ្ងៃអាទិត្យបានប្រាប់ក្លឹបអ្នកកាសែតថា«ការបិទច្រកសមុទ្រ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈហើយ វានឹងត្រូវអនុវត្តនៅពេលណាដែលចាំបាច់បំផុត។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpx9NjK2Ie9cKAiFPeu9UmziyLn9Ww6n2D9fUuu_bWy00m6EYMxTPqqS2J4NHGIrHXT63Lo7O1VsxZrAZvmrFyjv8YfssTooOWEaUv7c_kKpg2fUJNfSzdlbwSX9OGTp-tnoL956f8D-CJo6Bu-yelQsj3O7mGSANMJeZ8Ls9d3Oz9XqaQNAMGPOLor4FS/s1536/image_2025-06-24_08-31-26.png

គួរឲ្យដឹងថា ច្រកសមុទ្រនេះស្ថិតនៅចន្លោះរវាងប្រទេសអូម៉ង់ និងប្រទេសអ៊ីរ៉ង់ ហើយភ្ជាប់ឈូងសមុទ្រកណ្តាលភាគខាងជើងជាមួយឈូងសមុទ្រអូម៉ង់ទៅខាងត្បូង និងសមុទ្រអារ៉ាប់។ វាជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពិភពលោកពីមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ មានការប៉ាន់ប្រមាណថា តម្លៃប្រេងនឹងកើនឡើងដល់ 120-130 ដុល្លារ/បារ៉ែល ប្រសិនបើច្រកសមុទ្រត្រូវបានបិទដោយសារតែភាពតានតឹងនៃសង្រ្គា.ម៕

តើជាកំហុសខាងយោធា ឬក៏រដ្ឋាភិបាលថៃ? អាជីវករថៃបានធ្វើអត្ត.ឃាតដោយសារស្ថានការណ៍ព្រំដែនតានតឹងប៉ះពាល់ដល់ការនាំចេញផ្លែឈើ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃផ្សាយថា មានអាជីវករជនជាតិថៃម្នាក់តានតឹងផ្លូវចិត្តយ៉ាងខ្លាំងដោយសារពុំអាចនាំចេញផ្លែឈើមកលក់នៅប្រទេសកម្ពុជា ពីព្រោះស្ត្រីរូបនេះបានជំពាក់បំណុលគេយកប្រាក់មកទិញផ្លែឈើ ។ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ធ្វើឱ្យផ្លែឈើស្អុយរលួយអស់ គ្មានលទ្ធភាពសងបំណុល ក៏សម្រេចចិត្តបា.ញ់សម្លា.ប់ខ្លួនឯងនៅក្នុងផ្ទះតែម្តង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwIQsYv-D5y9qQdywCX_OiQTMV0p0APQDM0tlsh7fpMNbSxxAfI1Qi1LPm4b_EPve5hsURLLmUtqzFSTskdzaCD_XqlocRLodnRmN4SW24wrO_dBJI0P0tCaiLGs_Uqv5mSJzeZlaw5lqi_5XwFqVN8XLNzLNTgywawX1XKuV7SMAHl_Xl2y8DxBRQDHX-/s1171/photo_2025-06-23_09-42-52.jpg
ក្រោយពីកងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ធ្វើឱ្យអាជីវករថៃរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស អ្នករកស៊ីនាំចេញបន្លែ ផ្លែឈើមកកម្ពុជា ។ បើទោះជាអាជីវរថៃសំណូមពរទៅកាន់កងទ័ពឱ្យបើកព្រំដែនដូចមុនឡើងវិញ ដោយសារធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី ហើយផ្លែឈើត្រូវស្អុយរលួយចោល ប៉ុន្តែកងទ័ពថៃនៅតែប្រកាន់គោលជំហរគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ។ ហេតុនេះ ធ្វើឱ្យអាជីវករថៃម្នាក់សម្រេចចិត្តធ្វើអត្តឃាត ដោយសារគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលថៃរកបើកច្រកព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS-WwBAXZ4v2iQpJa0HDyo4BWn5xyuobsN88ssvqD30btRz__bLPxUQ2DQD08WmRQPTzw-rAslrJe081KHQ5mDYVNtiLe84J04nIL5N6mbbJUcj59FbQqwSlRhZ5NrWElLW6dE63nShMC7JsGSb95vBvQwMknboiHYGI8UWZj_EI82OCnu2hnz1LJ3WL0f/s1056/photo_2025-06-23_09-43-39.jpg
ការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាព គឺស្ត្រីឈ្មោះ ស៊ុ ណាត់នីដា បានបើករថយន្តតូចពណ៌ស ចូលក្នុងបរិវេណផ្ទះរបស់ខ្លួន រួចហើយ ស្ត្រីរូបនេះក៏ចុះពីរថយន្តដើរចូលក្នុងផ្ទះ ។ មិនយូរប៉ុន្មាន ស្រាប់តែឮស្នូរគ្រាប់កាំភ្លើង១គ្រាប់ ដែលធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំឡេងគ្រាប់កាំភ្លើង ហើយក៏ឃើញស្ត្រីរូបនេះស្លាប់ក្នុងបន្ទប់ទឹក ។

ប្អូនស្រីរបស់សាកសព រៀបរាប់ថា បងស្រីខ្លួនបានចាកចេញពីផ្ទះជាច្រើនថ្ងៃហើយ ទើបតែបើករថយន្តត្រឡប់មកផ្ទះវិញពេលល្ងាច ហើយក៏ធ្វើអត្តឃាតក្នុងបន្ទប់ទឹក ។ ពេលឮសំឡេងគ្រាប់កាំភ្លើង ខ្លួន និងឪពុកបានចូលទៅមើលក្នុងផ្ទះ ស្រាប់តែឃើញបងស្រីបាត់បង់ជីវិតក្នុងបន្ទប់ទឹក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgvavqHseAM_X0jyUvPPPbr_omU5N0O5GAzH-6NoIvKrl5h1qFe6B3YJ4ifG5CAKXIbQzh7ywnLnUvw3o_t18lTEWQIRcDUNmqVD_zoq49rhHDIKKUbc_1_CUGaN1Di8NNRlvJF5gsQrh6OogoW5Dm5fcIwqO28n9jLj1qBzSO_4DSRCFTo7mW-ZMkXOu/s988/photo_2025-06-23_09-43-57.jpg

លោក ណាត ជាស្វាមីសាកសព និយាយថា ភរិយាជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ហើយជំពាក់បំណុលគេច្រើន យកប្លង់ផ្ទះទៅបញ្ចាំយកប្រាក់មករកស៊ី ហើយមកជួបបញ្ហាពុំអាចនាំចេញផ្លែឈើទៅកម្ពុជា ។ ហេតុនេះ ធ្វើឱ្យភរិយាពិបាកចិត្តខ្លាំង ភរិយាធ្លាប់ប្រាប់ថា ពុំចង់រស់នៅបន្តទៀតទេ ប៉ុន្តែខ្ញុំពុំនឹកស្មានថា នាងហ៊ានធ្វើបែបនេះ ពុំដឹងនាងបានកាំភ្លើងពីណាទេ ។

បើតាមសមត្ថកិច្ច គឺស្ត្រីរូបនេះឈ្មោះ ស៊ុ ណាត់នីដា អាយុ៣៩ឆ្នាំ បានបាញ់សម្លាប់ខ្លួននៅបន្ទប់ទឹកក្នុងផ្ទះខេត្តចាន់បុរី ដោយសារពិបាកចិត្តខ្លាំងរបស់ជំពាក់បំណុល ។ ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារ សមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ និងបញ្ជូនសាកសពទៅពិនិត្យយ៉ាងលម្អិត មុនពេលប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើពិធីបុណ្យតាមប្រពៃណី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhus5uYxTfNtrXlE7k3pVX7sMLPkuF47YfgdsWFBuX-mNQ6aUMTVxr9wCLoU2pCqJEM-ooTA8uoaNOcNsFXvU_f0Tuy1cG9Gn2PUdvSKrlzqZeK0GglVU25313iAjQbuf8CEidybhMz5PdTxq1J6cYzCHhYZ7v1a6TrFIQbY4j8Zq_TSILYJaCe61N0nRmZ/s1072/photo_2025-06-23_09-44-18.jpg

ការធ្វើអត្តឃាតរបស់ពលរដ្ឋថៃកើតឡើងដោយសារទង្វើរបស់ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃដែលបានជំរុញឱ្យស្ថានការណ៍ឈានដល់កម្រិតនេះ ហើយមិនមែនមានតែពលរដ្ឋថៃម្នាក់ទេដែលជួបបញ្ហាវិបត្តិសេដ្ឋកិច្ច គឺនៅមានពលរដ្ឋថៃជាច្រើនទៀតជួបបញ្ហាបាត់បង់ចំណូលធ្ងន់ធ្ងរ ជាពិសេស ម្ចាស់ចម្ការ ឈ្មួញ និងអាជីវករថៃដែលរកស៊ីបោះដុំទំនិញមកកម្ពុជា ៕

ការផ្សព្វផ្សាយថា «កោះឫស្សី» ត្រូវបានកាន់កាប់ដោយវៀតណាម គឺជារឿងមិនពិត!

0

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយនៅបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្មីៗនេះ ថា«កោះឫស្សី» របស់កម្ពុជា ត្រូវបានបានកាន់កាប់ដោយវៀតណាម ពេលនេះរដ្ឋបាលខេត្តព្រះសីហនុបានចេញមកបញ្ជាក់ថានេះគឺជាព័ត៌មានមិនពិត ដែលមានចេតនាញុះញង់ឲ្យសាធារណៈជនមានការយល់ច្រលំតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpqv6YNJKfTi6cBrnfu4uca7Sj7VKv-p89cOYd8szQVrCYsgHMJT5Z97pcNNyL28GXmEsIKxPpJeWVt4-bQlkGY-Gn5tXoVr-dWZDeJJsFklIgxoGdsHxWgIMm-dDtH6m0Aa6QXme8TV8kgME1oYRZCdXXeqJJtPmtOSmSmO3hFFl-FKUGzH1oacD9KMB/s1000/image_2025-06-24_08-22-58.png

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីបំភ្លឺដល់ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មានការផ្សាយព័ត៌មានលើបណ្តាញសង្គមTikTok របស់គណនីមួយ (ឈ្មោះ sklpro10outlook.com, sklpro8, saopol3, sklpro0011) ដោយបានផ្សាយព័ត៌មានថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ» ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_EfK87Y1DCGsTtOnC4bOtr-fnVcKKN0-4aDPjPXlgc_eOoitnMDQ-Yui59bhbACaG7VpBDEltNQ7CSxBv9aNRu5QknNPZAaoU2VN1rkQlgwk-0zanmYxuBKtIYH9_zoaAXWqugq4fePOF3D2RE_mc5nbBO8QnVTfg9EjnBPx2TYKhtUKVx0GmPtW59MRT/s2048/image_2025-06-24_08-22-59%20(2).png

រដ្ឋបាលខេត្តព្រះសីហនុ ថែមទាំងបានសង្កត់ធ្ងន់ថា៖ ព័ត៌មានដែលបង្ហោះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។

លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា «កោះឬស្សី» គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖
១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
២. ក្រុមហ៊ុន EVERSPRING RESORT CO., LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbsPd_5rLBPO8_FBF0lxMt9UrEFfAKDJZZDj59NFELQf8x2Pe50ZKSTxH24eLx073fOp6mV0xSH4qC1jwaYbM_nkBiEGyC7rb5TFZW8c6e0NrsV40xxEUW2AY1MK6PnY9xHG6lThZd1uqZg-2DsgoKL9jw_L5P2vJZrvjriALk69nMvmWinE1I3wNksgGw/s1024/image_2025-06-24_08-22-59.png

គួរបញ្ជាក់ថា ក្រុមហ៊ុនទីមួយគឺជាក្រុមហ៊ុនខ្មែរ និងទីពីរគឺជាក្រុមហ៊ុនបារាំង ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បាននិងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYgf-ixbUkFmn1WaHzeDy5iI19uLe_FU7wTlE0JpZjcRlBeBXz6UNvopryHUPV25us2hB3qheltsX8XUhmHQm-XUmKeJkRnr61otkZXJpo_PXHt2vhI_L0TiS1wtMshz03IzHDilNeWH3uOMroQ5lKKB0tGcm62c6657T6N60ZxhsJBI05R-aigqbyQoW/s2048/image_2025-06-24_08-22-56.png
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតនេះ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចែកចាយបន្តព័ត៌មានមិនពិតនេះ ជៀសវាងសាធារណមតិមានការភាន់ច្រឡំ និង ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

មេបញ្ជាការកងទ័ពថៃត្រៀមបិទច្រកព្រំដែន២កន្លែងទៀតបន្ទាប់ពីបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ TNN រាយការណ៍ថា មេបញ្ជាការកងទ័ពថៃ ភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង នឹងត្រៀមបិទច្រកព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ចំនួន២កន្លែងទៀត គឺច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ (ខេត្តឧត្តរមានជ័យ-ខេត្តស៊ីសាកេត) និងច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម (ខេត្តឧត្តរមានជ័យ-ខេត្តសុរិន្ទ) បន្ទាប់ពីមេបញ្ជាការកងទ័ពរូបនេះទើបតែបញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) កាលពីថ្ងៃទី២១ ខែមិថុនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JfNozoT2EEJ5T0cIuCO4ciuiAQIhXkkMJcFBYYA8r1kOLkXCe8yb2N-oDmUvbz5RSAV-UD93aoR2EXHQobRxNt0QrzOsKuTm6i8E_zAxwaZ5yOpn18zxL6ECZ38o5bh9rQxdVR1C2zkcIrvLlVjheUD9msl-mzp1Auj45VLIYthCU1wSaYj424hJX6gp/s600/photo_2025-06-23_08-51-48.jpg

ក្នុងលិខិតបញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) របស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ បញ្ជាក់ថា គឺដើម្បីសុវត្ថិភាពពលរដ្ឋថៃ ហើយកងទ័ពភូមិភាគទី២ និងកងកម្លាំងស៊ុណារី មានអំណាចគ្រប់គ្រងការបើក-បិទច្រកព្រំដែនទាំងអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបិទព្រំដែននេះ គឺកងទ័ពថៃមានគោលបំណងការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាសុវត្ថិភាព ការពារជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ។

មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ឱ្យដឹងថា ការបិទច្រកព្រំដែនទាំង៣កន្លែង រួមមាន ៖ ១-ច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ ២-ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ និង៣-ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម គឺស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងស៊ុណារី ដែលចាត់វិធានការឆ្លើយតបនឹងស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ921LzKYsrBynzTluGOQfjEYzK-guThUBlBA3AmxIIBAnfFZ4deSisl3nwED3dTFoR9WnMLQqhmEbY4Sik9UFHizMSyNvQfRVyY_yni82c6JA-7RZlvigWDnMHgI3V13UoShHAwVixIwM7vendFdnPg0S0VecSOtSD7YO5EzpBq8xtjkq6iRxHAo2F80n/s1280/photo_2025-06-23_08-51-49.jpg

ក្រោយពីមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាឱ្យបិទច្រកដោះដូរទំនិញជប់គគីរ-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) កាលពីយប់ថ្ងៃទី២១ ខែមិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧតុ្តរមានជ័យ សម្រេចបិទច្រកជប់គគីរ-សាយតាគូ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាអចិន្ត្រៃយ៍វិញដែរចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ ។

បន្ថែមពីលើច្រកជប់គគីរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្តបិទច្រកមួយទៀតតែម្តង គឺច្រកទ្វារព្រំដែនជាំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ឬច្រកសាងាំ ខេត្តស៊ីសាកេត) ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ ។ សម្តេចបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយពុំបានគិតពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋប្រទេសទាំងពីរឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiji9qXnt8aVndTC3Zjs7Bw0W7jWLp9IEu7dUrmbXiI5gl-YZJI4Bq9EQFTNLxjtq1PXHvGQdiF4hcaC768N9MGA5-CDoMT7kchYWaFJOrptp36bCvK8D74Fe7uYA6rEZU02jEG_oLprv0S8XYulzCT5PlPRK_TB4y5TpKsoQCvBhDJFxJlh9IZsUkRrg-u/s1280/photo_2025-06-23_08-51-48%20(2).jpg
កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា ។

គួរបញ្ជាក់ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃពីសំណាក់កងទ័ពថៃដែលមានអំណាចជាងរដ្ឋាភិបាល បានធ្វើឱ្យការលក់ដូរនៅតាមព្រំដែន និងការឆ្លងដែនរបស់ពលរដ្ឋប្រទេសទាំងពីរជួបការលំបាក ជាពិសេស ពលរដ្ឋថៃ និងអាជីវករថៃ ដែលពឹងផ្អែកលើប្រាក់ចំណូលពីការលក់ដូរនៅព្រំដែន ។ ពលរដ្ឋថៃបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោះស្រាយស្ថានការណ៍តានតឹងព្រំដែនឱ្យបានឆាប់រហ័ស ៕

Suga បរិច្ចាគជាង៣លានដុល្លារសម្រាប់គាំទ្រការព្យាបាលអ្នកជំងឺអូទីហ្សឹម

0

នៅថ្ងៃទី ២៣ ខែមិថុនា មន្ទីរពេទ្យ Severance បានប្រកាសបើកដំណើរការមជ្ឈមណ្ឌល ព្យាបាលឯកទេសសម្រាប់កុមារដែលមានជំងឺ អូទីហ្សឹម «Autism Spectrum Disorder (ASD)» ដែលមានឈ្មោះថា Min Yoongi Treatment Center ដែលដាក់ឈ្មោះតាម ឈ្មោះពិតរបស់ Suga ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjArcFmeJO_7BP3WE1W5mfro1Hpgr-WPZA1ogKPgAPPqwRoWn3b314ooOL8XxydJrtv0YRJFXoCVZTTDeaM275gXQxvP-1NvPCzThAauJMjedqtGEpNYDD3M6UaRz6N1I754v1VpK8jH6R_rAmFghC8pgxSn-r2i8Hz4C9-T2RUJXCo44xfas84jz3rKOjd/s1000/image_2025-06-23_16-37-37.png

    ការបរិច្ចាគរបស់តារាចម្រៀងរូបនេះចំនួន៥ពាន់លានវ៉ុនប្រមាណ៣.៦លានដុល្លារមានគោលបំណងគាំទ្រការព្យាបាល និងឯករាជ្យភាពសង្គមសម្រាប់អ្នកជំងឺ អូទីហ្សឹម។ការបរិច្ចាគនេះទទួលបានការចាប់អារម្មណ៍មិនត្រឹមតែដោយសារតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពេលវេលារបស់វាផងដែរ ដែលកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួននៅថ្ងៃទី២១ ខែមិថុនា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAQi3ckQN_2QhQpf2AODhsdS1sxMWKM046ELBHEK431HQToa_VAzEX_Qjvt2A0N13P49WBy8ot6MYgjRkgDlzlYwaJxb-VmpIACO3vekDp_XyzxvYOsQKcnHRNNi9JWgJN08BuKn7-kQT295EXjlxfaEijUmr9tyymOdkYM4Q8nMFOu2RjnDtIo1wHKMc/s1563/image_2025-06-23_11-27-02.png

    យោងតាមមន្ទីរពេទ្យខាងលើនេះបានឱ្យដឹងថា Suga បានបង្ហាញចំណាប់អារម្មណ៍លើសុខភាពផ្លូវចិត្ត និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់ជាយូរមកហើយ ដោយបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ពេញមួយអាជីពរបស់លោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ Suga បានចាប់ផ្តើមពិភាក្សាជាមួយលោកវេជ្ជបណ្ឌិត Chun Geun Ah ដែលជាគ្រូពេទ្យវិកលចរិតកុមារឈានមុខគេ ដោយបានទទួលស្គាល់ពីតម្រូវការសម្រាប់ការព្យាបាលរយៈពេលវែងដែលសមស្របនឹងអ្នកជំងឺ អូទីហ្សឹម ឬហៅកាត់ថា ASD ។ពួកគេរួមគ្នាបង្កើតកម្មវិធី MIND ដែលជាក្រុមបណ្តុះបណ្តាលសង្គមដែលរួមបញ្ចូលខ្លឹមសារតន្ត្រី ដើម្បីជួយដល់កុមារដែលមានជំងឺអូទីស្សឹម។ ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៥ Suga ថែមទាំងបានចូលរួមក្នុងវគ្គចុងសប្តាហ៍ ដោយជួបជាមួយកុមារ ASD ដោយផ្ទាល់ដើម្បីជួយរៀបចំកម្មវិធី។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrhLzzatHug8hTaO1WxQV3Dtp2f1hyphenhyphen73iwFugEPLcYGYk45w7EJn26m1j8LzVRI2_AgFTfv5bPKnYt-gB1L-O4EPKhkagyQCkZAfKUAIL8YIk8EeH24Xq711wOzS7oZHC4klznn8l63VVSV7aAIMJca7fZpSSAUlrmSj7hPoJHpaKX-5bUw2j_1fFmgomv/s1200/image_2025-06-23_11-27-03.png
    ការបរិច្ចាគរបស់ Suga ឥឡូវនេះក្លាយជាការបរិច្ចាគដ៏ធំបំផុតដែលមិនធ្លាប់មានដោយសិល្បករណាម្នាក់ដល់ប្រព័ន្ធសុខភាពសាកលវិទ្យាល័យ Yonsei ដែលរួមមានមន្ទីរពេទ្យកុមារ Severance ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLOKKIzvukQ_oX9RrwD6pLK60GeJ7PlgtNrGm_ZTEgwv6sQS74NzVPW8_2z0Vv54rmcgfCyiVNnEYD5j-ZCNQAeJWsKtbTyQcSL0VxGeEwthjEQ5x99Q_Sf2pvEfXuqHbQQqP17-XKFGBXt0_u9XUyNJXQoo0Qt11hwPGDGf_JCSPY_WY7zqjHGBtq4LAn/s1200/image_2025-06-23_11-27-06.png

    Suga បានបម្រើការជាបុគ្គលិកសេវាសាធារណៈ ដោយសារតែរបួសស្មាពីមុនពីគ្រោះថ្នាក់ចរាចរណ៍។ លោកបានចាប់ផ្តើមសេវាកម្មជំនួសរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែនៅក្នុងខែសីហា ឆ្នាំ២០២៤ លោកត្រូវបានកាត់ទោសពីបទបើកបរក្រោមឥទ្ធិពល ហើយក្រោយមកត្រូវបានពិន័យ១៥លានវ៉ុនប្រមាណ១០,៨០០ដុល្លារ ។ទោះបីជាមានឧបទ្ទវហេតុនេះក៏ដោយ ចាប់តាំងពីពេលនោះមក Suga បានសម្តែងនូវវិប្បដិសារីដោយស្មោះនិងបានសូមទោសចំពោះទង្វើរបស់ខ្លួនសូម្បីតែពេលចេញពីការបំពេញកាតព្វកិច្ចរបស់ខ្លួនក្តីក៏នៅតែពោលពាក្យសូមទោសចំពោះកំហុសកាលពីអតីតកាល៕