Home Blog Page 445

កម្ពុជាទាមទារឲ្យថៃចា.ប់បុគ្គលដែលបង្កការផ្ទុះអា.វុ.ធនៅតំបន់មុំបី មកផ្តន្ទាទោ.សតាមច្បាប់ជាបន្ទាន់!

0

រាជធានីភ្នំពេញ ៖ មិននៅស្ងៀមនោះទេ! ក្រៅពីត្រៀមដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន ពេលនេះក្រសួងការបរទេសកម្ពុជា ក៏បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវា.យប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដោយបញ្ជាក់ថា សកម្មភាពនេះគឺជាការរំលោ.ភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnyo45IApqyMgCzziZN2WZjhfqZypwJs835DQpBYmBUnmAWzavZfDYsow3Jst8BVSz9KxE8wY6G4a-qrrpv82gGDAzbL7xA9q-D6U1iXaM8MeAs5pqdBsBNrnn20h8buX9oXhQxA0alVrrn1qyqNhtqlv58DD8s14gxeBccN6vg05Qytnftiivw4-wW06g/s2048/502726049_1113771800795303_3987242340758371750_n.jpg
នៅក្នុងសេចក្ដីកំណត់ទូតមួយដែលបានផ្ញើទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងអរិភាពដោយប្រដាប់អា.វុ.ធ នៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃបានបើកការបា.ញ់ប្រហារដោយខុសច្បាប់លើលេណដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា ដែលបណ្ដាលឲ្យមានការសម្លា.ប់ទាហានខ្មែរយ៉ាងអយុត្តធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1VfWF_ju-SDgSXN68MLygS-VO6xsYveMlF7ToJ3KdAgOVI0_IyKCL3Swj2GuGQNgFQZAtJTlB356JDexXl3DPTWnLfn7Oxo5TXIwyLcxhIAhhHPmLGWGVa4cVMzFwYxRTnoEeQxkmZavzCnDkhh_sb6qXZq0xi0O9_jTsOOHgGqZzI2uznM0jZ1dOFgm/s960/photo_2025-06-02_09-56-09.jpg

ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះការវា.យប្រហារនេះ និងអះអាងថានេះ ជាការរំលោ.ភលើដែនអធិបតេយ្យភាពកម្ពុជាពីភាគីកងទ័ពថៃ និងទាមទារឳ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយម៉ត់ចត់ចំពោះបញ្ហានេះ ដោយត្រូវយកបុគ្គលដែលបានបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcJJcQxUkLL5szaPXceD3SARtxoiOxYvoJq8H0anEdPj9EDm8sCM-agWGfpNUj61768PlfW9nEzRWNik0s6QsrEheCHmcuOLwPgRjTkDZBFJ3VMcn-Fm_y02uL9CsJOhPQl9boF4FSd6i2GJS6hiXkNP3qGgNStjTpX8cTR7_-Ny-49MC2F4ihD3e_9wQ/s2048/502681161_1113771727461977_3586959429560987917_n.jpg
ជាក់ស្ដែង នៅក្នុងកំណត់ទូតខាងលើ ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា ទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងនោះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០០ មកម្ល៉េះ មិនមែនជាការតាំងទីឈរជើងរំលោ.ភលើអធិបតេយ្យភាពថៃ ដូចអ្វីដែលក្រុមជ្រុលនិយមថៃមួយចំនួនតូចបានលើកឡើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4wv5Ly2_PTFFrhR_t3k-mrog2xM1HhexreyUnURUdFpoEnggovcG6gfiM3nHRTKIW-KWxzqny1tlRAgWQ9-TphFCodK2zx9bDM5gXSs5uAQP_RHfxS2Z63OR58b3R0B-8OmS4yCp_ySLBoxoWCXlbJ0akCBy4WeZYD6HmHYhuaRghllXcO6mc41Rzjknf/s1280/photo_2025-06-02_09-56-11.jpg

អាស្រ័យហេតុនេះ កម្ពុជានឹងនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងស្វែងរកបុគ្គលដែលបានប្រព្រឹត្តិអំពើដ៏សា.ហាវមួយនេះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបានម៉ត់ចត់។ ហើយកម្ពុជាក៏នឹងនៅតែរក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដទៃទៀត៕

 

ក្ដៅៗ មុននេះបន្តិចកើតមានការរញ្ជួយជាថ្មីម្ដងទៀតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ

0

ខេត្តឈៀងម៉ៃ ៖ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់ប្រទេសថៃ (TMD) បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត 4.5 រិចទ័រនៅក្នុងប្រទេសថៃ ក្នុងក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ កាលពី 31 នាទីមុន។ ពោលគឺកាលពីវេលាម៉ោង ២និង០៧នាទីរសៀល ថ្ងៃចន្ទ ទី២ ខែមិថុនា ក្នុងជម្រៅដ៏រាក់ត្រឹមតែ ១.គ.មចុះក្រោមពីផ្ទៃដីប៉ុណ្ណោះ។

ដោយផ្អែកលើទិន្នន័យបឋមនៃការរញ្ជួយដី ការរញ្ជួយនេះបានបង្កឲ្យមនុស្សជាច្រើននៅក្នុងតំបន់ទទួលដឹងពីរំញ័។ វាបណ្ដាលឲ្យទ្វា ឬបង្អួចកញ្ចក់នៅតាមផ្ទះមយយចំនួនបានបាក់បែក និងបង្ករឲ្យមានរបស់របររង្គើរធ្លាក់។ល។ ចំពោះទិន្នន័យខូចខាតសរុបនៅមិនទាន់ច្បាស់ការនៅឡើយទេ។

ចំណែកនៅតំបន់ Ban Mae Waen ប្រជាជនប្រហែល 5,500នាក់ ដែលស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី ក៏ទទួលបានអារម្មណ៍ថាមានការរង្គើរកម្រិតស្រាល។ ការញ័រនេះក៏បានជះឥទ្ធិពលទៅដល់ តំបន់ សានកំផែង, ក្រុង Ban Mae Thalop និង Hang Dong ឲ្យទទួលដឹងពីការញ័រផងដែរ។

គួររំលឹកថា ព្រឹត្តិការណ៍រញ្ជួយដីថ្មីៗនេះ គឺកើតឡើងបន្ទាប់ពីការរញ្ជួយកម្រិតស្រាលៗជាច្រើនបានកើតឡើងកាលសប្តាហ៍មុន រួមមានការរញ្ជួយកម្លាំង ១.៦ ម៉ាញេទុត នៅស្រុកផាំង ខេត្តឈៀងម៉ៃ កាលពីថ្ងៃទី ២៧ ឧសភា។ ក៏ដូចជារញ្ជួយដីដែលមានកម្លាំង ៥.៩ នៅភាគខាងជើងអាស៊ី (មីយ៉ាន់ម៉ា) កាលពីថ្ងៃទី ១៤ មេសា ដែលអាចមានអារម្មណ៍ឮបានដល់ឈៀងម៉ៃ និងឈៀងរ៉ៃផងដែរ។ បញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីស្ថាពរភាពសំណង់ក្នុងតំបន់ភាគខាងជើងនៃប្រទេសថៃ។

បច្ចុប្បន្នអាជ្ញាធរថៃកំពុងបន្តតាមដានពីសកម្មភាពរញ្ជួយដីយ៉ាងជិតស្និទ្ធ ព្រោះបើតាមការត្រួតពិនិត្យមើលរបស់អ្នកជំនាញខាងគ្រោះរញ្ជួយដីបានបង្ហាញថា នឹងមានការរញ្ជួយកម្រិតស្រាល ទៅមធ្យមជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប៉ុន្តែគេមិនអាចដឹងមុនពីពេលវេលាជាក់លាក់របស់វាបានឡើយ៕

​បញ្ហា​ព្រំដែន​​កម្ពុជា​-​ថៃ​ បើមិនដោះ​ស្រាយ​តាម​តុលាការ​យុត្តិធម៌​អន្តរជាតិទេ អាចនឹងនាំ​ទៅ​រក​ស្ថានភាព​ដូច​​ Gaza

0

ថ្លែងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ជាវិបត្តិរុាំរៃដែលដោះស្រាយ២៥ឆ្នាំ មិនទាន់មានលទ្ធផល។

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖” បញ្ហាព្រំដែនកម្ពុជា-ថៃ បើមិនបានដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិនោះទេ អាចនឹងនាំទៅរកស្ថានភាពដូច Gaza ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កតធ្ងន់ថា៖”ការបបួលថៃយកបញ្ហាព្រំដែនទៅកាន់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការទុកមុខទុកមាត់ឱ្យភាគីថៃ។ ប្រសិនបើភាគីថៃបដិសេធ វាបង្ហាញយ៉ាងច្បាស់ថា ថៃមានរបៀបវារៈលាក់កំបាំងនៅពីក្រោយខ្នង”។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ មិនអាចធ្វើបានទៀតទេ ដោយសារតែវាមានរយៈពេល ២៥ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ហើយថែមទាំងថ្មីៗនេះមានការប៉ះទង្គិចគ្នាបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ថែមទៀតផង៕

 

ឡូរីន សម្តែងការអន់ចិត្តខំហាត់ប្រាណបានរាងស្អាតតែត្រូវគេថាវះ.កា.ត់កែកុន

0

្មីៗនេះស្រីស្អាត ឡូរីន បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមទាំងរូបថតជាមួយនឹង វណ្ណដា ក្នុងពេលដំណើរកម្សាន្តទៅកាន់កោះរ៉ុង។ ជាមួយនឹងការបញ្ចេញរាងក្នុងឈុតប៊ីគីនីបញ្ចេញរាងយ៉ាងស្រស់ស្អាតរបស់ខ្លួនបែរជាមានមតិថារូបរាងរបស់នាងកែកុនរហូតធ្វើឱ្យ ឡូរីន និយាយឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJc6LpienXJi0NXEu0qsEuCODFM535XaAoMOkVJ13jkEuzKyokwyI9cn3_EqQTP2Zd9AEv9_THC_2rH09ap_Gn6xswEjERCj2d2fyIpVKNNKPJxjs_bFZ9kBJf9nXlDV6GCnFz2r4RnRGv5kBa_jKtN92Kcscq9MsIGfaxXfnaIAntxH1lywdhd3WMS-hg/s1732/501531006_18227610091288877_110948848360027181_n.jpg

នៅក្នុងការបង្ហោះរបស់ ឡូរីន នៅគណនីបណ្តាញសង្គមរបស់ខ្លួននាពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានរៀបរាប់ថា «Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺឃើញរាងស្អាតឃើញ abs បន្ទាន់ពីញុំាហើយផឹកហើយគឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតា តាមហ្នឹង I’m also a human ណា! មិនមែនជ័រណា!នេះខ្ញុំ តែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែល ខ្ញុំធ្វើទៅបានផលមែន, ដល់ពេលទៅឱ្យ credit លើការចាក់នេះ ចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxkLnNbhxQevxcJdf-xbxn6Gv3A6BL-4ZrE9jABB5jplBkozyNRALBM1yl9Nygr22XEdKFHOAbQE-xhf2TWiRLJ1Lt8bpcVbod990Pj2DpC_sO2k-AbBzr43Eu-6Pq6yoZlwoH9d0G1Mda4H9YSNuTtt7tB40OAmPNRS5qJLmsITPZ1tMf48KNsBb5Wdg/s1732/502948234_18227610175288877_7302284918512499183_n.jpg

សង្សារ វណ្ណដា បានចែករំលែកទៀតថា នាងចែក រំលែកតែអីដែលជាសកម្មភាពនៅក្នុងជីវិតពិតរបស់នាងតែងតែធ្វើនិង លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាច កែប្រែដោយខ្លួនឯងបាន បើនាងកែកន្លែងណាមួយនាងអត់ចាំបាច់ និយាយរ៉ាយរ៉ាប់ពីវិធីនេះនេះទេ ហើយបើចឹងនាងបាន លុយsponsorទៀត (បើនាងកែកន្លែងណា១មេន) អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយគេអត់ជឿ..»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn65SHhAQaV2nlmbbr9tiRGo85T7q1aU8Xoqu1RVJu9YUIW-sGiK-hN7a8YadQ0vaKYUi_VOoEe_Ze72IrEqwkqLPHlThXNN9wqFHHTRaoEwlPiAO_Fy2zIdDpZ0wgHLvOuIS460pUEDcTPcu8hJ_tPCXV4b_gIepeB2ma9Bb6Pn4EymmRv9Mquei4yQKH/s1732/502966005_18227610280288877_939756287715733463_n.jpg
ស្រីស្អាត ឡូរីន បានបញ្ជាក់ចុងក្រោយថា «មិនមែនអ្នកដែលអ្នកទាំងអស់គ្នាស្គាល់ ក្នុង បណ្តាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiolVLUzQUNPECCorTTCxJ4TGLOB9-1vzWBVh57JwTr938GpUVxmSO61439rkry58LwdDluuwIIlrFJwIlxl8sFlNbkEyagSCemkq1MEXlvj-UZb7TT4v437BDmma7gH9ynwmzyXjtPJzed33USDqF0RbbPfkvD5I2SiR_imv-sBJ-EOtltdSm550lnaXf_/s1280/photo_2025-06-02_10-04-08.jpg

គួរឱ្យដឹងថា ការដែល ឡូរីន ចេញមកបញ្ជាក់និងសម្តែងការអន់ចិត្តបែបនេះ ដោយសារតែនាងបានបង្ហោះរូបភាពច្រើនសន្លឹករបស់ខ្លួនខណៈមានអ្នកលេងអ៊ីនធឺណិតថា នាងជាមនុស្សមានលុយ យកលុយទៅកែចាក់គូទឱ្យធំជាងខ្លួន៕

លោកស្រី អ៊ឹម សុគន្ធា អបអរ ស្រីពី ឈ្នះមកុដ ខណៈមានការរិះគ.ន់ច្រើនថាមានចិត្តឌឺដងនិងជា Mommy ពស់

0

លោកស្រី អ៊ឹម សុគន្ធា មានការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបអបអរសាទរចំពោះ ផន ស្រីពី ក្នុងការដណ្តើមជ័យជម្នះ Miss Cosmo Cambodia 2025 ប៉ុន្តែបែរត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់យ៉ាងច្រើននិងចោទថាការបង្ហោះនេះគឺមានចរិតឌឺដង។ សន្ទុះការរិះគន់ថាខ្លួនមានចិត្តចង់ឌឺដង ផ្លែផ្កា ជាពស់ បានជំរុញឱ្យអតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបង្ហាញការខកចិត្តនិងយល់ពីសង្គមមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwHk7fqhr7A8Q_Ep6TL8HzrgEW1XWFg9CqOoW6kW6bDo1H7-XXZ5DJ8lrGbdG-22jRHhU6rc4DZl8RQrEXRzkZ3HKh6TdQuyU1FenH6_4gF7VtYtAaq_jkGBLy8OA3ZoGNxqgJ1JpDR4lnxm7nCeT_xoGFzT4tko6I7GZno36jURAolK7-s-7H7pXGbsh/s2048/image_2025-05-31_15-33-54.png
ម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ឧសភា លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះរូបប៉ុន្មាន សន្លឹករបស់ ផន ស្រីពី ដោយសម្តែងការអបអររបស់ខ្លួនទៅកាន់នាងដែលទទួលបានជ័យ ជម្នះក្នុងការប្រកួត Miss Cosmo Cambodia 2025។ ទោះជាយ៉ាងណាការបង្ហោះរបស់ អតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបែរជាទទួលរងនូវមតិប្រតិកម្មយ៉ាងច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម។ ទាំងខ្លឹមសារការស៊ែរនិងនៅផ្នែកបញ្ចេញមតិយោបល់លោកស្រី អ៊ឹម សុគន្ធា ទទួលបាននូវសម្តីថា ការបង្ហោះនេះអបអរ ស្រីពី គឺចំនួន១០% ប៉ុន្តែចង់ឌឺដង ៩០% មតិខ្លះទៀតបានហៅលោកស្រីថាជា Mommy snake ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrt5OfwvrrG8jgnA7aBcaMsIPc6NQuKaMK8msEzpnhnXNJ7w32VSMyreVqKmTfpbvTZTv8yqRAH5Fx7bjuB8bwl0HN5fE28x4vTWhUMO_kdjtBlQPRBWim3tJ28-INZGbuK1GuGeUP0azfnJUjUtElLFJZe470Pw_Wxb9ItWcyJf2ul90dRvInetEoKASI/s960/image_2025-05-31_15-34-02.png

ក្រោយពីទទួលបាននូវសម្តីជាច្រើនក្នុងន័យមិនល្អអំពីខ្លួនលោក អ៊ឹម សុគន្ធា បានបង្ហាញសំឡេងឆាតរបស់លោកស្រីនិងស្រីពី ដោយបានរៀបរាប់ខ្លឹមសារថា
«ដល់តែចឹងមិនដឹងនិយាយអីទេ បងប្អូនខ្មែរឈប់បានឈប់ទៅ ខ្ញុំមិនមែនម្ចាស់កម្មវិធីទេ ហើយមិចបានគេបានមកុដរឺមិនបានមកុដមកទាក់ទងអីនឹងខ្ញុំដែរ…? សូមអត់យល់ទេ គ្រាន់តែពាក្យជូនពរក្មេងស្រីម្នាក់ ដែលព្យាយាមចង់ជួបខ្ញុំ ចង់បានពាក្យជូនពរពីខ្ញុំតែ ខ្ញុំគ្មានសូម្បីពេលវេលាជួបគាត់ គាត់ព្យាយាមឈរចាំមុខផ្ទះជិតម៉ោង មកទាំងមិនដឹងថា ខ្ញុំនៅផ្ទះរឺក៏អត់យកបាច់ផ្កាមកអោយ តែស្តាយមិនបានជួបគ្នា។ ហើយគាត់នៅតែព្យាយាមឆាតមក សុំពាក្យជូនពរពីខ្ញុំ… ហើយខ្ញុំផុសរូបមួយសន្លឹកនឹង ជូនពរគាត់ខ្ញុំខុសអីទៅ? និយាយអ្វីមានសុជីវធម៌ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT2kWTC3WmQd0JunYnkvF4XwIDUWf_C4d1mkUToukWFvAoRcMYF2U9soZ0F1AXv5E3N5ErEkPq_yeirCvOhCFgns7yso1WFnxNqNbCPtB01DTs4WxtJfXwObvQmsUFu7RDnl8Pi8RaP2KqnJx3cUwaWRXEvzSyQCVo1yWLMbL3G63wnYL9VfxZKNHH3z7/s2048/image_2025-06-02_08-49-32.png

អតីតND Miss Cosmo Cambodia 2024 រូបនេះបន្តទៀតថា «ជាហ្វេនមានគុណភាព កុំយល់តែចិត្តខ្លួនឯងកុំបង្ខំអ្នកផ្សេងធ្វើតាមអ្វីដែលខ្លួនឯងចង់បានអី រៀនមើលរៀនទទួល ស្គាល់ផង .. ក្មេងស្រីម្នាក់ដែលជាប់មកុដនោះក៏ជាឈាមជ័រជាខ្មែរ គាត់កាត់សាសន៍ណា ទេតំណាងឱ្យខ្មែរទេ ហើយខ្ញុំមិនមែនអ្នកដាក់ពិន្ទុទេ ហើយជាប់រឺមិនជាប់ តើមកពាក់ព័ន្ធអីនឹងខ្ញុំដែរ?សូមអត់យល់ ហើយសូមបញ្ជាក់: ខ្ញុំមិនសើចមិនយំ អ្នកណាគេទេ ជាប់រឺក៏ធ្លាក់គឺជាសមត្ថភាពរបស់ពួកគាត់ រឿងរបស់ពួកគាត់ មិនមែនជាប់រឺធ្លាក់ដោយសារតែផុសខ្ញុំទេ… ខ្ញុំយល់អារម្មណ៍បងប្អូន ដំបូងថាមិនចង់ផុសទេពីព្រោះតែផុសគឺបែបនេះ តែក៏អាណិតស្រីពី គ្នាសុំគ្រាន់តែពាក្យជូនពរហេតុអីខ្ញុំធ្វើមិនបាន…? បើស្រីពី គ្នាពិតជាព្យាយាមឆាតចង់បានពាក្យជូនពរពីខ្ញុំណាស់…ខ្ញុំយល់អារម្មណ៍អ្នកណាក៏ស្តាយដែរ មនុស្សយើងស្រលាញ់មិនបានសំរេចក្ដីស្រមៃពិតជាមានអារម្មណ៍ស្តាយ តែត្រូវចាំណាបើស្រលាញ់គាត់ពិត មិនបាច់ខមិននិយាយពីគេទេ ត្រូវនិយាយថាគាត់បានជាប់ក្នុងបេះដូងបងប្អូនហើយ ប៉ុណ្ណឹងគឺចប់ ហើយបើចង់និយាយអីទៀតសូមឆាតទៅកម្មវិធីទៅ សួរគាត់ទៅហេតុអីបានចឹង? »
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbQAigi8bXaOJXPPX1e1S8q2eP0n33MW9LXKL7l3D6dFWZPnjHkODcnbM9tRMEQAH-1QQuWArXNFVULnef4rBu0sPTcbsKEhGwnrQwHDcCtKwrAKDIkA9h2yLiimQ82C5MMprojRrJ5qHi6i2N0odAIyh4tT4l12QAKlLk9C4EY8dMBoqZqYqXUiZmi6U/s853/image_2025-05-31_15-33-51.png
លោកស្រី អ៊ឹម សុគន្ធា បានបន្ថែមសម្តីចុងក្រោយថា «កុំមកខាតពេលខមិនជាមួយខ្ញុំ វាអត់ប្រយោជន៍ទេ ខ្ញុំខ្លាចហើយវិស័យនេះ ខ្ញុំហត់ហើយ..មានលុយធ្វើកម្មវិធីអស់ជិត1M ចំណាយពេលវេលា2ឆ្នាំ ហើយបានមកវិញពីហ្វេនតែពាក្យមកគឺ….ហ៊ីហ៊ឺ អរគុណហ្វេនៗណាស់ដែលឱ្យខ្ញុំយល់ពីសង្គមមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAsGY5n9L9O7V0xSKoOJF82Jz5SEhokPwj_yslHymfsJVCBCyaR8IOTNc6OiBIut1Q_lLpq9ZD_zemUrX1mOiFg55yBHeBI2_LYfvcOMXXnAl5bKLOJerS9qaEcFb3BZldROMB9NuHLWxu4s20yc0E4CLJr-_gjdL14DSYznhfWobnvkEtGDVKP6K44s5a/s851/image_2025-05-31_15-29-52.png

គួរបញ្ជាក់ផងដែរថា ការដែលអ្នកលេង បណ្តាញសង្គមបញ្ចេញមតិប្រតិកម្មដាក់លោកស្រី អ៊ឹម សុគន្ធា បែបនេះទំនងកើតឡើងដោយសារតែកន្លងមកនេះលោកស្រីធ្លាប់បាន បង្ហាញការមិនពេញចិត្តបន្ទាប់ពី ប៊ី សុធារី លេចមុខនៅក្នុងការប្រកួត Miss Cosmo Cambodia 2025 ដោយមិនសុំការអនុញ្ញាតហើយកុងត្រាក៏នៅមិនទាន់ផុត៕

G-Dragon បដិសេធពាក្យចចាមអារ៉ាមស្នេហាជាមួយ Sana សមាជិក TWICE

0

កាលពីពេលថ្មីៗនេះតារាចម្រៀង G-Dragon បានធ្វើឱ្យសហគមន៍អនឡាញផ្ទុះកក្រើកយ៉ាងខ្លាំងនូវពាក្យចចាមអារ៉ាមស្នេហារបស់លោកនិង Sana សមាជិក TWICE បន្ទាប់ពីបញ្ចេញសកម្មភាពយ៉ាងពិសេស។ ទោះយ៉ាងណាបន្ទាប់ពីមានពាក្យចចាមអារ៉ាមខ្លាំងពេកក្រុមហ៊ុនតារាចម្រៀងរូបនេះបានចេញមកបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj498lF_u91P4ZR89kC7_nebUD4dqdzPo4UnD6SrHkULxxevnVvnHgDVKR5A8WTX0FM4x2i6H6JWlc2VX9nCFV5KKK26AcZHaZ_laUUCekzXpr25x3KSiu8tXWc1_NAX53Y5KraqLR7t_sCYUQ7-vrQZKazUvEQmySh6wLNOEe2YhGIhXrwZhVkOW0uBsXu/s1210/image_2025-06-02_09-39-43%20(3).png

នៅថ្ងៃទី ២ ខែមិថុនា នេះក្រុមហ៊ុន Galaxy Corporation របស់ G-Dragon សមាជិក Big Bang បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង G-Dragon និងតារាចម្រៀងស្រី Sana សមាជិក TWICE ដែលបាន រីករាលដាលនាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhAbM4mZSpQP9jUBnLZ_lFJBWfRJvG3CozsS-e8-6QkqwGqYO3Da3TMXnpu52daNTYSfkhm1gRR5xWl7P5zbyiFTVtY6MkUlKXKcoIlYTGMSXGIwQFDqZ_EMLVSnLq1sNdEeoHdWOOzINwNcLDyS8mzapWbHYwVNB038N1ObrFiJS7mIU8qVjziteLp1kK/s640/image_2025-06-02_09-39-44.png

ក្រុមហ៊ុនបាននិយាយថា«យើងចង់បញ្ជាក់ការយល់ច្រលំទាក់ទងនឹងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ G-Dragon ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ក្នុងរយៈ ពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ G-Dragon បានថតកម្មវិធីសម្ភាសន៍មួយនៅថ្ងៃទី ១៤ ខែមេសា មួយថ្ងៃបន្ទាប់ពីថតកម្មវិធី «Good Day» របស់ MBC បានចាក់ផ្សាយ។ បន្ទាប់មកនៅថ្ងៃទី ២២ ខែមេសា G-Dragon បានចូលរួមការប្រគំតន្ត្រីរបស់ Coldplay នៅប្រទេសកូរ៉េ ហើយបានបង្ហោះរូបថតពីព្រឹត្តិការណ៍នោះ។ ក្នុងការប្រគំតន្ត្រីនោះក្រុមចម្រៀង TWICE បានធ្វើជាភ្ញៀវពិសេស។ G-Dragon បាន Tag គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ Sana ជាកាយវិការស្និទ្ធស្នាលបន្ទាប់ពីថតកម្មវិធីជាមួយគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUl4bGUE6R0ub9_IFCZgDcrxrDraf3g0-Ai5ptLpid5bfQnm8ARjO16tUGH9jVqik50zdKNcaeDZHBPUAEvb9j_hjqQnxI-1V4ZA3ntXxeDy2pFPsAAknXByGjV7X3hgGGRm9EFPGp-H2ykF5DblLs1KUaITUPefV-9cWGTNwZvxSrrW640et1Mf1HJkul/s925/image_2025-06-02_09-39-45%20(2).png

ក្រុមហ៊ុនបានពន្យល់បន្ថែមថា G-Dragon បានចូលរួមក្នុងការថតកម្មវិធី «Dex and Sana’s Fridge Interview » ដោយសារតែមិត្តភាពរបស់លោកជាមួយ Dex ។ ការបង្ហាញខ្លួនរបស់ Sana ត្រូវបានគេបញ្ជាក់តែមួយថ្ងៃមុនពេលថត។ មូលហេតុដែលយើងមិនឆ្លើយតបនឹង ពាក្យចចាមអារ៉ាមណាត់ជួប មុននេះ គឺដោយសារតែយើងព្រួយបារម្ភថាវាអាចបំផ្លាញរូបរាងរបស់ G-Dragon នៅក្នុងកម្មវិធីសម្ភាសន៍ខាងលើនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzpk0PK6M37t6AbJXqLsdo8jnlqG-DExlzduXxnjReIpY9k22rhQ2u7wfIfXCP0-Rvvo75nLImGtO08f1ryNrTOhIUyDhHqg044zl6wKIQKUaB4rtXwgnp-6FWiGhAyy4Nzfm_apm9SBACDfWxiJZQzf4tSf4jMQAFC9PAqBj5PuTHytI0ioiqKfz9bj0S/s1000/image_2025-06-02_09-39-43.png
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ G-Dragon បានបដិសេធជាផ្លូវការនូវពាក្យចចាម អារ៉ាមទាក់ទងស្នេហារវាងសិល្បករទាំងពីរមានមតិជាច្រើនបាននិយាយថាអ្នកគាំទ្រ Kpop មានភាពរសើបខ្លាំងពេកចំពោះសកម្មភាពទំនាក់ទំនងរបស់សិល្បករ។ នេះអាចធ្វើឱ្យសិល្បករកាន់តែមិនស្រួលនៅក្នុងទំនាក់ទំនងមិត្តភ័ក្តិរបស់ពួកគេ៕

ត្រឹមតែមួយថ្ងៃ! ជនចំណាកស្រុកច្រើនជាង ១០០០ នាក់ បានឆ្លងចូលទឹកដីអង់គ្លេស

0

កាលពីថ្ងៃសៅរ៍ ទី ៣១ ខែឧសភា មានរបាយការណ៍មួយបានបង្ហាញថា ជនចំណាកស្រុកចំនួន ១,១៩៤ នាក់បានឆ្លងដែនដោយខុសច្បាប់មកដល់ចក្រភពអង់គ្លេសដោយទូកតូចៗ ចំនួនសរុប ១៨ ទូក។ តួលេខនេះជាចំនួនខ្ពស់បំផុតក្នុងរយ:ពេលត្រឹមតែមួយថ្ងៃនៅឆ្នាំនេះ។ នេះបើតាមប្រភព BBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_acO9U5sV8YCCj4DjaQCBBIAlG9gOOcFglpadzju_YKOqHpvw04tXLrrSq4igR7-VuAPZFtVjMdDATQmehEsC0P0dI0dOwLdO4zJ_f5VADxqjpfTj2ocFY7V6y7B1JtJyM46L8lngfZ3byxFeWBVy6Wk7f5NExqRQkzA409XeHwR_8PLvnibTiYT6bOHG/s976/image_2025-06-02_13-39-46.png
ចាប់តាំងពីដើមឆ្នាំមក មានជនចំណាកស្រុកសរុបចំនួន ១៤,៨១១ នាក់បានឆ្លងកាត់មកតាមទូកតូចៗ ខណៈដែលកាលពីពេលដូចគ្នានៅឆ្នាំមុន (២០២៤) មានតែប្រហែល ១០,៤០០ នាក់ប៉ុណ្ណោះ។ នេះបង្ហាញថាតួលេខកើនឡើង៤២% បើធៀបនឹងឆ្នាំ ២០២៤។លើសពីនេះបើប្រៀបធៀបជាមួយឆ្នាំ ២០២៣ វាកាន់តែច្រើនទៅទៀត គឺកើនឡើងដល់ ៩៥%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcPwhX3lXyeuCGRn6hBJEI60MRVkovYxb54AoaxqyYQ6aulV5en3_ijhwbHqt7pzQDgA6a_ohYFDTH7ZEZVXNww_amAqIUG4wWAK6NE1EuugTVHJpNdEBeShanQEbM8pBvy3iRBZ9-EvaP8rWaLjh8modCUMuPLREFKKqhM46XvMStPrJ6PZ85PimsZ13y/s1000/image_2025-06-02_13-39-47%20(2).png
លោក John Healey រដ្ឋមន្ត្រីការពារជាតិបាននិយាយថា ចក្រភពអង់គ្លេសបានបាត់បង់ការត្រួតពិនិត្យលើព្រំដែនរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ គាត់បានប្រាប់នៅក្នុងការសម្ភាសន៍ជាមួយកម្មវិធី Sky News ថា ការចេញដំណើរដោយទូកតូចៗដូចជាសេវាតាក់ស៊ីសម្រាប់ជនចំណាកស្រុកគឺជារឿង “គួរឱ្យភ្ញាក់ផ្អើល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhP1OyROeGyD40JIx0Y7XiXaofkMldh7Rafd0enLcQ6m6QgDdm7mMR8UC071SZJJd5ghqWlGXJKs9PfnvAXNuflE_aZHYNbV7_FZ-ULjxka56r74Dnze6BirMhv7MX6IaFLfQN7q_x6PJNA0ErbenvzwNIKSMTQId7td8ZLQAg05fLqakYMfG6mKTL8Lw/s976/image_2025-06-02_13-39-47%20(3).png

លោកបានបន្តថា មានកិច្ចព្រមព្រៀងជាមួយអាជ្ញាធរបារាំង ដើម្បីធ្វើឲ្យការបញ្ឈប់នាវារដើរតាមគូទន្លេកាន់តែមានប្រសិទ្ធភាព។ គាត់និយាយថា៖ “យើងចង់ឲ្យពួកគេចាប់អ្នករត់ពន្ធមនុស្សទាំងនេះពីដើម ដោយសម្អាតបណ្ដាញកាន់តែប្រសើរនៅលើឆ្នេរបារាំង។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje-hrjrIC_GMT91Zg6N3sfgL1y8wlFWhj6K61kfKQTaJKIQzuhqBAA3xgvgVlkWHqd3sJOpRdv8bsUBCRYBQ3WCgzMMXx2QLId2ERF88o-TJf2dqnO8K3QG_H8B9q3VudhMH5XTmPUYggLqzagQRFH3i2RlYuz_8Wbrd1w6Hh9iXCET6MOVC4rk-kTbPWm/s1600/image_2025-06-02_13-39-47%20(4).png

អ្នកនាំពាក្យមកពី Home Office បាននិយាយថា:
“យើងចង់បញ្ចប់ការធ្វើដំណើរដែលសែនគ្រោះថ្នាក់នេះតាមទូកតូចៗ។ វាគំរាមកំហែងដល់អាយុជីវិត និងធ្វើឲ្យមានការលំបាកលើសន្តិសុខព្រំដែន។” គាត់បន្តថា៖ “ក្រុមអ្នករត់ពន្ធមនុស្ស (smugglers) គ្រាន់តែយកលុយប៉ុណ្ណោះ និងមិនខ្វល់ថាពួកគេងាយរងគ្រោះរស់ឬស្លាប់ឡើយ។ យើងនឹងបញ្ឈប់ការរត់ពន្ធនេះ ដោយបំបែកបណ្ដាញជាប្រព័ន្ធ ហើយនឹងរកយុត្តិធម៌ឱ្យពួកគេ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0SEgDkJ7b9QIeoIV7Y8_1wd_yBpJTD3xJn82_YYlcGKZ4wPRtq2cE4guGCNnCuzBpxJcvQ1Ow9TqunuzuRz3P710BmHJrY8rSUTwTlLcLbCN4BB2EoWDPOakqY0IodPOpohhsX03-3YrpQh7FaGx44ihhuN3LHXfkzPbOzoV4zRlZwKDeM6zjDnj1vmV/s720/image_2025-06-02_13-39-47.png

អ៊ិន លក្ខិណា ផ្តាំផ្ញើបែបនេះទៅកាន់ ផន ស្រីពី ក្នុងពេលទទួលតំណែងនឹងតំណាង កម្ពុជាឈរនៅលើឆាកអន្តរជាតិ

0

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ជា Miss Cosmo Cambodia 2025 ដែលនឹងមានតួនាទីធំមួយនាពេលខាងមុខ។ លក្ខិណា ថាមកុដនេះជាទំនួលខុសត្រូវតំណាងឱ្យប្រទេសកម្ពុជានិងប្រជាជនទាំងមូល។ ងាកទៅកាន់ ស្រពី វិញបានបង្ហាញឆន្ទៈរបស់ខ្លួនថានឹងប្រើប្រាស់កេរ្តិ៍ឈ្មោះមួយនេះប្រកបដោយភាពថ្លៃថ្នូរត្រៀមខ្លួនរួចជាស្រេចប្រកួតនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV1qD82x6UZ08tVOFGRePzXtw7U6griLL_XlRN8CrJ2uF_eoRRElhUdfD_YTQTic_JVRgKr4LyBU9Sj5FmMN9WlCpQvafGqdP0B70D0xMzH1EiICNb57aj81ImmgpFsqFNPj0L2aesWezoLeN2bvmhV3CbN9TzkkUG5ZytrV7tiqM3YRDhEh27u-LeUMo3/s2048/image_2025-06-02_08-46-34.png
អ៊ិន លក្ខិណា គ្រាប់ពេជ្ររបស់គ្រួសារ Cosmo បានបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១ មិថុនា ទៅកាន់ ផន ស្រីពី Miss Cosmo Cambodia 2025 ថា«សូមអបអរសាទរ មិនត្រឹមតែចំពោះមកុដដែលអ្នកនិងគ្រង់នារាត្រីនេះនោះទេ ប៉ុន្តែចំពោះភាពក្លាហាន ការតស៊ូនិងជំហានដែលអ្នកបានឈានជ្ពោះទៅរកក្ដីស្រមៃរបស់អ្នកហើយវាពិតជាបាននាំអ្នកមកដល់ទីនេះមែន។ មកុដមួយនេះមិនមែនត្រឹមតែជាផ្នែកមួយនៃការលម្អសម្រស់តែ ខាងក្រៅរបស់អ្នកបណ្ណោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវ ជា តួនាទី និង ឆន្ទៈ ដែលអ្នកត្រូវនាំវាទៅកាន់ឆាកអន្តជាតិ ហើយ មកុដ និង តំណែង មួយនេះ មិនត្រឹមតែជាតួនាទីរបស់អ្នកនោះទេប៉ុន្តែវាជាទំនួលខុសត្រូវដ៏ធំមួយសម្រាប់អ្នកក្នុងនាមជាអ្នកតំណាងអោយប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq4da9m-V9T6fCQos77JHAFdqEMStAPOCjdNpmZvvatUYiTIne2MnKhyw_nvyrRlHKYhEb_qxyNXb44_zISBtLNLyQb1WHkfvbuHC4EnbXdI2-KVWSnhNk34TPk6-LAP-sO4veUakvMbkaeLmY7jyaGD6zxNVUCMCg1s-aowobShZaZzkGSjvx2FM46JcR/s1200/image_2025-06-02_08-46-41%20(2).png

Miss Cosmo Cambodia 2024 បានបន្តទៀតថា នាងសូមប្រគល់តួនាទីមួយនេះ ជាមួយក្តីសង្ឃឹម និងមោទនភាព ដោយជឿជាក់ថាអ្នកនឹងនាំយកប្រវត្តិសាស្រ្ដថ្មីមួយសម្រាប់ ប្រទេសកម្ពុជា តាមរយៈស្មាតីនៃការតស៊ូរបស់អ្នក។ This is your moment សូមធ្វើឱ្យវាមានន័យបំផុត។ជាមួយនឹងក្តីស្រឡាញ់ និងការគោរពយ៉ាងជ្រាលជ្រៅបំផុតពីនាងជា Miss Cosmo Cambodia 2024»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ18tD85BfQ_5tzz2ey6j_0yiY09Ujyr1wh-tai0vAOhe0TPQ9HCrnP-rhKq7fBlUw-f3KLr8QQY8qBRx1py0wg60d2ZcVWwvNWsbwakbnz00W2glMP6WWAs3Gz7Qss-8vv2noijxq2dbZo9XX0-PUnUcLDSmQWkxztb4hfmpDAffKFYeE2slmWBv0tjhi/s2048/image_2025-06-02_08-46-29.png
នាល្ងាចថ្ងៃទី១ មិថុនា ផន ស្រីពី ក៏បានបង្ហោះសំណេរជាច្រើនក្នុងន័យអរគុណទៅកាន់មនុស្សជាច្រើននាក់ដែលបានជួយជ្រោមជ្រែងនាងក្នុងដំណើរការប្រកួតនេះរហូតទទួលបានភាពជោគជ័យ ហើយនាងមានអារម្មណ៍ដូចជាសុបិនដែលនាងមិនចង់ភ្ញាក់ពីគេង។ ស្រីពី ថារាល់គ្រប់ឧបសគ្គ និងការតស៊ូពិតជាមានតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPagGrZYANBLNygHJH2DX5IauoWnUMejbsEVlMlljYIr-D0KfNUUYrVzq8uUn7OcYCs9f48MyaWSKFJBWOnYowXAAI0mzQ4GErJqEW5D9KH8IcaW-V44xk2kOeGgKSdLR_U4eSDvHRvFZlKB8KZewzpywT53C-Yrceje5pXUn2-QJskbXiIleFvb8xdX3f/s1746/image_2025-06-02_08-46-41%20(3).png

Miss Cosmo Cambodia 2025 បានសន្យាយ៉ាងមុតមាំថានាងនឹងប្រើប្រាស់កេរ្តិ៍ឈ្មោះនៃតំណែងមួយនេះប្រកបដោយកិត្តិយសថ្លៃថ្នូរ។ ស្រីពី ថានាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ ត្រៀមខ្លួនរួចរាល់ដើម្បីរៀន និងត្រៀមខ្លួនរួចជាស្រេចដើម្បីទៅតំណាងឱ្យសម្រស់ កម្លាំង និងស្មារតីរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ផន ស្រីពី បានសង្កត់ធ្ងន់ថា «នេះមិនមែនគ្រាន់តែជាការធ្វើដំណើររបស់ខ្ញុំទៀតទេ តែវាជាពេលវេលារបស់យើងក្នុងការបញ្ចេញពន្លឺរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ»៕

រុក្ខជាតិទាំង ១០ប្រភេទ ដែលអង្គការ NASA ណែនាំឲ្យដាំក្នុងគេហដ្ឋានដើម្បីជួយបន្សុតបរិយាកាស

0

អង្គការNASAបានរកឃើញថា មានរុក្ខជាតិមួយចំនួនដែលដើរតួរនាទីបន្សុតជាតិពុលនៅក្នុងបរិយាកាសល្អជាងឧបករណ៍ម៉ាស៊ីនបន្សុតខ្យល់មួយចំនួនទៅទៀត។ ដូច្នេះពួកគេក៏ធ្វើការណែនាំឲ្យមនុស្សនៅលើផែនដីគួរដាក់រុក្ខជាតិទាំងនេះនៅក្នុងគេហដ្ឋានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilvH0c9znNL1KFeVuon40VeR7FGwlaGipXQYTBMn19-q49-r0p4iMhyzRM_d2WUPwLyaMV9woxUYD51emGyATqC1Ymcl1KbostgTDY8njj9PKxmuKAzpow8CGmuZeT97LoAVNoK8ra6RRRMEqx5NY6JHwKj75uBQW4OXZzcQHr-2Kp5L65VVlljuKbAGMf/s1024/image_2025-06-02_11-03-48.png

តាមរៈផែនការសិក្សា NASA Clean Air Study (1989) បានបង្ហាញថា រុក្ខជាតិគឺជាផ្នែកមួយនៃប្រព័ន្ធទ្រទ្រង់ជីវិតជីវសាស្ត្រនៅលើស្ថានីយអវកាសរបស់ពួកគេ។ រុក្ខជាតិដែលពួកគេបានជ្រើសរើសក្នុងការយកទៅសិក្សា គឺជាប្រភេទរុក្ខជាតិដែលអាចស្ថិតនៅក្រោមម្លប់មិនត្រូវពន្លឺព្រះអាទិត្យ, ធន់, រឹងមាំ និងត្រូវការទឹកតិច។ នៅពេលត្រូវបានបង្ហោះឡើងទៅក្នុងលំហរអាកាស និងរក្សាទុកក្នុងយានដែលមានបរិយាយកាសបិទជិត រុក្ខជាតិទាំងនោះបានស្រូបយកសារធាតុពុល បញ្ចេញអុកស៊ីសែន និងបន្ថែមសំណើម នៅក្នុងបរិយាកាសបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIsR9jnxIYw6HXeD1Yj88c8D36JSvYlePlDZzOqw-GxjfwddcwMPUDpBKXgyr77M5deNQqsqaEpb0lshuKXkwN9Zkl8d812QXcwH1qf4AetLiXoQwPbyNOBanUdNxiN2OjzN_J7Z237ZfA7ycGM7pIJ15Tjkl4_qWGljhHGMVtlzXl3FK6-k3iTuZ9MRFM/s764/image_2025-06-02_11-04-42.png

ដូចនេះមកស្គាល់រុក្ខជាតិទាំង១០ប្រភេទ និងអត្ថប្រយោជន៍ជាច្រើនដែលវានឹងផ្ដល់ឲ្យយើងនៅពេលដាក់វានៅក្នុងគេហដ្ឋានរួមមាន៖
1. រុក្ខជាតិ Spider Plant (Chlorophytum comosum) ឬ ប្រទាលពីងពាងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDXROUJHhgJZrr-QufRCnkGfp3u5vMUHlDkCL-muaMOVJ5Ztkbyunmo3vZ-es6V2M4Xl5YNOqmIWZdjRL2hW6_ib9P2lU8QWXXcA_bCWTpoRB9AC__L71gFz1-6o0krAFxH7-GowAkSEl1gyZWyW-F6Mz737rrBazsvRrHpCezmMH1lzLz3SnVUU0otvjZ/s1120/image_2025-06-02_11-06-56.png
2. រុក្ខជាតិ Snake Plant (Sansevieria trifasciata) ឬ ប្រទាលពស់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidmig8MGUdzksPVWOH6745kHzk5WKgnPXSKGWl5QWzHD3dzzPf8x6g9JIrw12ovbDWQ7un4V62CkZO03IgL5gdJtfmU9zQawEr4qZlFykGc_1NTyXjrMYC859QRPb4XBM1FUc7JuI6wboKO2cO2jDE_bCfczM17O84V7HdEDifIKJs281bzqYIgokofTNj/s1867/image_2025-06-02_11-06-56%20(2).png
3. រុក្ខជាតិ Peace Lily (Spathiphyllum) ឬ ប្រទាលស្ដេចនាគសhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCp2fu7oYcAf2KACyfCYlcDqYNTx7ywpZmCxrcBGuQEHYiKmyjurlhSj0DK5XE_I1-mWRhHcB8ikeJQ7S9YlpwK8q5yqTjkrdKACoqr7Of98FptvAZNjeAlWV32aIE5UoTN0pkr3GaDWKOlWTexEyY3g-Tw-nyXNA3hUgd5XThL3qo3XZFdUyk4iTY0lz/s1562/image_2025-06-02_11-06-56%20(3).png
4. រុក្ខជាតិ Areca Palm (Dypsis lutescens) ឬ ដើមស្លាតឿhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF8CKYDPp-dMu4QSGuLw-kMfnaVPqopuXp85ppNpr2BQYQfbvjhMJr1u1RTZdglVftMoX_7l8NAm744pxMZ5vUW_uHSUvO-yPXnJUVbYi-7tAbe7znTQlyLAqsSFYr82tTnZRRcjgxKFV1BHv52wNAJVtRrTdXBes3objEKHRH2sqnzzgaIMohFPjneb8n/s1500/image_2025-06-02_11-08-40.png
5. រុក្ខជាតិ Boston Fern (Nephrolepis exaltata) ឬប៉ប្រក Bostonhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVMYgyTzLnNdQUU3SA3MLvvu-0RbKozZrqkVDsk_mGHf5I9deMTlQ7C7mDUOIpmUavB86FbfG11-TuZm52UG1O84s6mj8vlKpAYedoxabLc5DF_xuGCamFun9n9Y7MkBkEP-E0Cd6GgOqYA_wnk9HKs3LvmqLRYDzGCCBhj49QH33cqTrkdx_g3HPzodCB/s2048/image_2025-06-02_11-08-40%20(2).png
6. រុក្ខជាតិ Aloe Vera (Aloe barbadensis miller) ឬ ប្រទាលកន្ទុយក្រពើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqv0sszhjiW9DzMWCmWr9gwaYa6HXOvJttgxAS0ILp_qjxBY5UcLzhDr-NA63aPNKnYhB06yJ40rVul_8lqP6BKuzR4X-rhn9DIYhSokM0LojrDT3pu1J3EFq965LWKFT5M-Htzl7T_QKgX7PjTuJPhijPop78q9MlKaPDiSnitBshhgvjvYe5vHFIF6MA/s2504/image_2025-06-02_11-08-41.png
7. រុក្ខជាតិ Rubber Plant (Ficus elastica) ឬ ដើមកៅស៊ូhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb133wMjwJ25OXtWYCFi0HWzjwB9IU1Ugwkjf00BJ_vFfbdeTl-Y_Y8x8jsaPTg2qGziNqG2I2mRAEmatMS7i7wxFoMRUuaUIJF60_ckKHAcu80ChIFaDNIXYO8IwkKOKdfeRP1PBv3bJy1OKyRIU1-unkgLISvSwzlCqDrmGnHthnqSdKEzBgMJGhsh2S/s1553/1.png
8. រុក្ខជាតិ Bamboo Palm (Chamaedorea seifrizii) ឬ ដើមឫស្សីតឿhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1kwVvUoPqbh1qKAVy5EtdXyqjsp158q6RTxgPFB8gOtWH0Q6Ws6cpDzT7htvtL9KW9-5FZOkiS2huHi28zR-wNLBtLmgsX1-cLZPh3h7RhzscVvBWj6ilMSzCzeq6Zfg8jVbdC9vsWDWCqP8I_UDBJC7Siw-DKHV2wlBsu8MUYCM45qkXNOTq5chyTasj/s2100/2.png
9. រុក្ខជាតិ Chinese Evergreen (Aglaonema) ឬ ដើមថង់លុយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtcQDoozwk0WeHgIiHDragLc5oGy1ZE4wFfs6i546lVlzw8zLfBs5-srTLoBbPMKFu-xLjQvSGar76yVckpAPhwWdrz2P2GNIu1pHRO73z5-fRNjf1k2xxP-PsgBNMXl7s2U0yFzsBPlH845JDAMDs2lhGdxYCLvjUm_sTuPoVVfTyRfhFGQH6F8ILNzLu/s1104/3.png
10. រុក្ខជាតិ Dracaena (Dracaena marginata) ឬដើមចន្ទក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJHJF06O3i23R-b6ufjMhn352bDqSAboYCF_7TCAQqngr6FfgIvcIpnIWZWpdQPRPy8UDvmQ5eadwdM52zinThJ6J48uZxPws-7n7A6jmEh7wz1V2hhmhTluWTTwMwWCFlu0oO_GWHGgwXb5dLHygYBpPgQ22HiLv0ARyGKzuNJLGN8na8KvXY0mtRk2io/s1500/image_2025-06-02_11-14-59.png

នៅពេលអ្នកដាក់រុក្ខជាតិទាំងនេះនៅក្នុងគេហដ្ឋាន ឬបន្ទប់គេងនោះវានឹង ស្រូបយកសារធាតុពុលនៅក្នុងខ្យល ដូចជា formaldehyde, benzene និង carbon monoxide រួមជាមួយការបញ្ចេញអុកស៊ីសែន, ធ្វើឲ្យបរិយាកាសក្នុងផ្ទះល្អប្រសើរឡើង, បន្ថយស្ត្រេស និងបង្កើនអារម្មណ៍ល្អ និងជួយឲ្យការគេងបានស្ងប់ជាងមុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj111dmdByVxCiA_szq5x45B9J_nxxScv1HDru6Oha-WYWktiyCdEo562c4_5pbkq6rIY09zj8qyFncRjdgNeDuTX3Jyd7oNqwSQBB371elXWsf5Wz3sDfXeeNja64bt_-PSqMZ2ZkYZxy-O1e1yHpH0h6IqfqK5sZiJ_YkC-qNXvPJZnUztGi9q5Q210A3/s1024/image_2025-06-02_11-03-48%20(2).png

ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយ និងផ្លូវវចិត្តដូចខាងលើ នៅពេលដាក់ដើមរុក្ខជាតិទាំងនេះច្រើននៅក្នុងផ្ទះវាក៏បង្កើនសោភណភាពពណ៌បៃតងស្រស់ស្អាត និងជាងនេះទៅទៀត មនុស្សមួយចំនួនជឿថាការដាក់ដាំរុក្ខជាតិនៅក្នុងផ្ទះ ឬបន្ទប់គេង ជួយឲ្យពួកគេមានទំនួលខុសត្រូវ និងភាពអត់ធ្មត់ជាងមុន ព្រោះត្រូវយកចិត្តទុកដាក់ស្រោចទឹក និងរក្សារុក្ខជាតិទាំងនោះឲ្យមានសុខភាពល្អ៕

ដំណឹងល្អ! ម៉ាស៊ីន«ដុតដុំមហារីក»ដ៏ទំនើប ពេលនេះមានប្រើប្រាស់នៅមន្ទីរពេទ្យហ្លួងម៉ែ

0

រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធិភាពខ្ពស់ មន្ទីរពេទ្យហ្លួងម៉ែ បានបំពាក់ម៉ាស៊ីន RFA ablation (Radiofrequency Ablation) ដ៏ទំនើប ដែលជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ដុតដុំមហារីក ដើម្បីបំផ្លាញកោសិកាមហារីក ដូចជា ដុំមហារីកថ្លើម, សួត, ក្រពេញទីរ៉ូអ៊ីត, កូនកណ្តុរ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGViccgT-zPoOgz8_c5fqtN8puhm_Q1LL5GemaAZYu2asSojtRw24XBCAvRsWXQNRFuluWoDE0dUt5cEJgzu_YS3KGJ6v05y1jGmaw0gXXfdl2bewnvLT8E19VeVqJuvJf3LspuiucTs_QNNCz49vNd3z-ujTRWTydfP51chjZbvjais0bjGW_ccBj2uA7/s1280/photo_2025-05-31_16-37-03.jpg

ម៉ាស៊ីនដ៏ទំនើបនេះនឹងផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ការព្យាបាលដូចជា៖
ទី១.មានប្រសិទ្ធភាពខ្ពស់ក្នុងការដុតបំផ្លាញដុំមហារីកតូចៗ។
ទី២.ឈឺចាប់តិចតួច ដោយវិធីចាក់ម្ជុលតូចតាមស្បែក (mini-invasive) និងសម្រាកពេទ្យរយៈពេលខ្លី។ ទី៣.ជម្រើសសម្រាប់អ្នកជំងឺដែលមិនអាចធ្វើការវះកាត់បាន(មនុស្សចាស់ ឬមានជំងឺរួមផ្សំច្រើនមុខ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2UbxzIJwUKiruIk6RJIwAG3CU_Pu82uNEyFxicsEqWVGHL8OossHKDqvYDSeN_Jb7K0RIUody6kr-1UaHIhCtPB_gcLoZ2QXXYK8Ky1_u81CWBehhKFQKukAAk2UmmiAbDsk_ABraZJ6uPyNhdWRv54gevtZ54LyeYrN1cL1AH1nui69W6Wksz4SdhOP/s1280/photo_2025-05-31_16-37-04.jpg

គួរជម្រាបថា មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-Jnw-_b5SLQIluuNXG4Bfk0G3OOiHJOupTT3tHUEnSaB4WywFSbUOq6GwENGOweKv6ZhQ8ZSeY6v5PJKexOC1Ih1KAOqEVPW_ghalWIDVpo1dl_hzmkYF8KlGfLHZeTp_rn6jrvE5958aSM9emn_cnD-QXxtNXuiqlBT46pyShgHuBbiy4x_b-BF_mgZ/s1280/photo_2025-05-31_16-37-05.jpg

យ៉ាងណាមិញ សូមមកធ្វើការប្រឹក្សាយោបល់ ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ ហ្លួង ម៉ែ អំពីជំងឺជាមុនសិន ដើម្បីទទួលសេវាព្យាបាលល្អប្រសើរ៕

https://www.facebook.com/share/v/16Wv9Yavyi/