រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធិភាពខ្ពស់ មន្ទីរពេទ្យហ្លួងម៉ែ បានបំពាក់ម៉ាស៊ីន RFA ablation (Radiofrequency Ablation) ដ៏ទំនើប ដែលជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ដុតដុំមហារីក ដើម្បីបំផ្លាញកោសិកាមហារីក ដូចជា ដុំមហារីកថ្លើម, សួត, ក្រពេញទីរ៉ូអ៊ីត, កូនកណ្តុរ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGViccgT-zPoOgz8_c5fqtN8puhm_Q1LL5GemaAZYu2asSojtRw24XBCAvRsWXQNRFuluWoDE0dUt5cEJgzu_YS3KGJ6v05y1jGmaw0gXXfdl2bewnvLT8E19VeVqJuvJf3LspuiucTs_QNNCz49vNd3z-ujTRWTydfP51chjZbvjais0bjGW_ccBj2uA7/s1280/photo_2025-05-31_16-37-03.jpg

ម៉ាស៊ីនដ៏ទំនើបនេះនឹងផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ការព្យាបាលដូចជា៖
ទី១.មានប្រសិទ្ធភាពខ្ពស់ក្នុងការដុតបំផ្លាញដុំមហារីកតូចៗ។
ទី២.ឈឺចាប់តិចតួច ដោយវិធីចាក់ម្ជុលតូចតាមស្បែក (mini-invasive) និងសម្រាកពេទ្យរយៈពេលខ្លី។ ទី៣.ជម្រើសសម្រាប់អ្នកជំងឺដែលមិនអាចធ្វើការវះកាត់បាន(មនុស្សចាស់ ឬមានជំងឺរួមផ្សំច្រើនមុខ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2UbxzIJwUKiruIk6RJIwAG3CU_Pu82uNEyFxicsEqWVGHL8OossHKDqvYDSeN_Jb7K0RIUody6kr-1UaHIhCtPB_gcLoZ2QXXYK8Ky1_u81CWBehhKFQKukAAk2UmmiAbDsk_ABraZJ6uPyNhdWRv54gevtZ54LyeYrN1cL1AH1nui69W6Wksz4SdhOP/s1280/photo_2025-05-31_16-37-04.jpg

គួរជម្រាបថា មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលត្រូវបានបង្កើតឡើងតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តការគាំទ្រអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាពីសំណាក់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-Jnw-_b5SLQIluuNXG4Bfk0G3OOiHJOupTT3tHUEnSaB4WywFSbUOq6GwENGOweKv6ZhQ8ZSeY6v5PJKexOC1Ih1KAOqEVPW_ghalWIDVpo1dl_hzmkYF8KlGfLHZeTp_rn6jrvE5958aSM9emn_cnD-QXxtNXuiqlBT46pyShgHuBbiy4x_b-BF_mgZ/s1280/photo_2025-05-31_16-37-05.jpg

យ៉ាងណាមិញ សូមមកធ្វើការប្រឹក្សាយោបល់ ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យ ហ្លួង ម៉ែ អំពីជំងឺជាមុនសិន ដើម្បីទទួលសេវាព្យាបាលល្អប្រសើរ៕

https://www.facebook.com/share/v/16Wv9Yavyi/