្មីៗនេះស្រីស្អាត ឡូរីន បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមទាំងរូបថតជាមួយនឹង វណ្ណដា ក្នុងពេលដំណើរកម្សាន្តទៅកាន់កោះរ៉ុង។ ជាមួយនឹងការបញ្ចេញរាងក្នុងឈុតប៊ីគីនីបញ្ចេញរាងយ៉ាងស្រស់ស្អាតរបស់ខ្លួនបែរជាមានមតិថារូបរាងរបស់នាងកែកុនរហូតធ្វើឱ្យ ឡូរីន និយាយឡើងមក។
នៅក្នុងការបង្ហោះរបស់ ឡូរីន នៅគណនីបណ្តាញសង្គមរបស់ខ្លួននាពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានរៀបរាប់ថា «Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺឃើញរាងស្អាតឃើញ abs បន្ទាន់ពីញុំាហើយផឹកហើយគឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតា តាមហ្នឹង I’m also a human ណា! មិនមែនជ័រណា!នេះខ្ញុំ តែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែល ខ្ញុំធ្វើទៅបានផលមែន, ដល់ពេលទៅឱ្យ credit លើការចាក់នេះ ចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន..»។
សង្សារ វណ្ណដា បានចែករំលែកទៀតថា នាងចែក រំលែកតែអីដែលជាសកម្មភាពនៅក្នុងជីវិតពិតរបស់នាងតែងតែធ្វើនិង លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាច កែប្រែដោយខ្លួនឯងបាន បើនាងកែកន្លែងណាមួយនាងអត់ចាំបាច់ និយាយរ៉ាយរ៉ាប់ពីវិធីនេះនេះទេ ហើយបើចឹងនាងបាន លុយsponsorទៀត (បើនាងកែកន្លែងណា១មេន) អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយគេអត់ជឿ..»។

ស្រីស្អាត ឡូរីន បានបញ្ជាក់ចុងក្រោយថា «មិនមែនអ្នកដែលអ្នកទាំងអស់គ្នាស្គាល់ ក្នុង បណ្តាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..»។
គួរឱ្យដឹងថា ការដែល ឡូរីន ចេញមកបញ្ជាក់និងសម្តែងការអន់ចិត្តបែបនេះ ដោយសារតែនាងបានបង្ហោះរូបភាពច្រើនសន្លឹករបស់ខ្លួនខណៈមានអ្នកលេងអ៊ីនធឺណិតថា នាងជាមនុស្សមានលុយ យកលុយទៅកែចាក់គូទឱ្យធំជាងខ្លួន៕
		
	









