កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអបអរសាទរទៅកាន់ ផន ស្រីពី ជា Miss Cosmo Cambodia 2025 ដែលនឹងមានតួនាទីធំមួយនាពេលខាងមុខ។ លក្ខិណា ថាមកុដនេះជាទំនួលខុសត្រូវតំណាងឱ្យប្រទេសកម្ពុជានិងប្រជាជនទាំងមូល។ ងាកទៅកាន់ ស្រពី វិញបានបង្ហាញឆន្ទៈរបស់ខ្លួនថានឹងប្រើប្រាស់កេរ្តិ៍ឈ្មោះមួយនេះប្រកបដោយភាពថ្លៃថ្នូរត្រៀមខ្លួនរួចជាស្រេចប្រកួតនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV1qD82x6UZ08tVOFGRePzXtw7U6griLL_XlRN8CrJ2uF_eoRRElhUdfD_YTQTic_JVRgKr4LyBU9Sj5FmMN9WlCpQvafGqdP0B70D0xMzH1EiICNb57aj81ImmgpFsqFNPj0L2aesWezoLeN2bvmhV3CbN9TzkkUG5ZytrV7tiqM3YRDhEh27u-LeUMo3/s2048/image_2025-06-02_08-46-34.png
អ៊ិន លក្ខិណា គ្រាប់ពេជ្ររបស់គ្រួសារ Cosmo បានបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១ មិថុនា ទៅកាន់ ផន ស្រីពី Miss Cosmo Cambodia 2025 ថា«សូមអបអរសាទរ មិនត្រឹមតែចំពោះមកុដដែលអ្នកនិងគ្រង់នារាត្រីនេះនោះទេ ប៉ុន្តែចំពោះភាពក្លាហាន ការតស៊ូនិងជំហានដែលអ្នកបានឈានជ្ពោះទៅរកក្ដីស្រមៃរបស់អ្នកហើយវាពិតជាបាននាំអ្នកមកដល់ទីនេះមែន។ មកុដមួយនេះមិនមែនត្រឹមតែជាផ្នែកមួយនៃការលម្អសម្រស់តែ ខាងក្រៅរបស់អ្នកបណ្ណោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវ ជា តួនាទី និង ឆន្ទៈ ដែលអ្នកត្រូវនាំវាទៅកាន់ឆាកអន្តជាតិ ហើយ មកុដ និង តំណែង មួយនេះ មិនត្រឹមតែជាតួនាទីរបស់អ្នកនោះទេប៉ុន្តែវាជាទំនួលខុសត្រូវដ៏ធំមួយសម្រាប់អ្នកក្នុងនាមជាអ្នកតំណាងអោយប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq4da9m-V9T6fCQos77JHAFdqEMStAPOCjdNpmZvvatUYiTIne2MnKhyw_nvyrRlHKYhEb_qxyNXb44_zISBtLNLyQb1WHkfvbuHC4EnbXdI2-KVWSnhNk34TPk6-LAP-sO4veUakvMbkaeLmY7jyaGD6zxNVUCMCg1s-aowobShZaZzkGSjvx2FM46JcR/s1200/image_2025-06-02_08-46-41%20(2).png

Miss Cosmo Cambodia 2024 បានបន្តទៀតថា នាងសូមប្រគល់តួនាទីមួយនេះ ជាមួយក្តីសង្ឃឹម និងមោទនភាព ដោយជឿជាក់ថាអ្នកនឹងនាំយកប្រវត្តិសាស្រ្ដថ្មីមួយសម្រាប់ ប្រទេសកម្ពុជា តាមរយៈស្មាតីនៃការតស៊ូរបស់អ្នក។ This is your moment សូមធ្វើឱ្យវាមានន័យបំផុត។ជាមួយនឹងក្តីស្រឡាញ់ និងការគោរពយ៉ាងជ្រាលជ្រៅបំផុតពីនាងជា Miss Cosmo Cambodia 2024»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ18tD85BfQ_5tzz2ey6j_0yiY09Ujyr1wh-tai0vAOhe0TPQ9HCrnP-rhKq7fBlUw-f3KLr8QQY8qBRx1py0wg60d2ZcVWwvNWsbwakbnz00W2glMP6WWAs3Gz7Qss-8vv2noijxq2dbZo9XX0-PUnUcLDSmQWkxztb4hfmpDAffKFYeE2slmWBv0tjhi/s2048/image_2025-06-02_08-46-29.png
នាល្ងាចថ្ងៃទី១ មិថុនា ផន ស្រីពី ក៏បានបង្ហោះសំណេរជាច្រើនក្នុងន័យអរគុណទៅកាន់មនុស្សជាច្រើននាក់ដែលបានជួយជ្រោមជ្រែងនាងក្នុងដំណើរការប្រកួតនេះរហូតទទួលបានភាពជោគជ័យ ហើយនាងមានអារម្មណ៍ដូចជាសុបិនដែលនាងមិនចង់ភ្ញាក់ពីគេង។ ស្រីពី ថារាល់គ្រប់ឧបសគ្គ និងការតស៊ូពិតជាមានតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPagGrZYANBLNygHJH2DX5IauoWnUMejbsEVlMlljYIr-D0KfNUUYrVzq8uUn7OcYCs9f48MyaWSKFJBWOnYowXAAI0mzQ4GErJqEW5D9KH8IcaW-V44xk2kOeGgKSdLR_U4eSDvHRvFZlKB8KZewzpywT53C-Yrceje5pXUn2-QJskbXiIleFvb8xdX3f/s1746/image_2025-06-02_08-46-41%20(3).png

Miss Cosmo Cambodia 2025 បានសន្យាយ៉ាងមុតមាំថានាងនឹងប្រើប្រាស់កេរ្តិ៍ឈ្មោះនៃតំណែងមួយនេះប្រកបដោយកិត្តិយសថ្លៃថ្នូរ។ ស្រីពី ថានាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ ត្រៀមខ្លួនរួចរាល់ដើម្បីរៀន និងត្រៀមខ្លួនរួចជាស្រេចដើម្បីទៅតំណាងឱ្យសម្រស់ កម្លាំង និងស្មារតីរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ផន ស្រីពី បានសង្កត់ធ្ងន់ថា «នេះមិនមែនគ្រាន់តែជាការធ្វើដំណើររបស់ខ្ញុំទៀតទេ តែវាជាពេលវេលារបស់យើងក្នុងការបញ្ចេញពន្លឺរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ»៕