មនុស្សភាគច្រើនចូលចិត្តបរិភោគអាហារបំពង ឬចៀន ដូចជា ៖ សាច់មាន់បំពង សាច់ជ្រូកចៀន ប្រហិតចៀន និងចេកចៀន ប៉ុន្តែតើជ្រាបទេថា អាហារចៀនដោយខ្លាញ់ដែលប្រើប្រាស់ជាច្រើនលើកបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។ ខ្លាញ់ចាស់ ឬខ្លាញ់ខូចគុណភាពមានពណ៌ខ្មៅ បែកពពុះ ក្លិនមិនល្អ និងចេញផ្សែងយ៉ាងច្រើនពេលកំពុងចម្អិនអាហារ ។ ការប្រើប្រាស់ខ្លាញ់ចាស់ប្រឈមនឹងកើតជំងឺមហារីកថ្លើម លើសឈាម សរសៃឈាមបេះដូង និងមហារីកសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsWTIXXPXNJf5Uq8XvvAp_2HsXT-moPsXB7WFkMJf7zAi0VufnbSEQvLX_mSA8g_7SG6xs7w_eOlTVoSf44tJHmXSs3v9_52ThwQ7hhduR4FaamSawf9p5RXqfIiTvKyWp8g6j6w3Fe0Zge3Hu_fLVBcJn8CqrECGBuaFKlVyvNoNmboMO0E-OkpeOXeDw/s780/image_2025-06-06_13-24-28%20(2).png

គ្រូពេទ្យតៃវ៉ាន់បានដាស់តឿនពីការប្រើប្រាស់ខ្លាញ់ចម្អិនអាហារជាច្រើនលើកធ្វើឱ្យប្រឈមនឹងជំងឺមហារីក និងផលប៉ះពាល់សុខភាព ដែលមនុស្សភាគច្រើនមើលរំលងពីគ្រោះថ្នា.ក់នេះ ។ លោកគ្រូពេទ្យបញ្ជាក់ថា សុខភាពសំខាន់ខ្លាំងណាស់ មិនថាការជ្រើសរើសបរិភោគអាហារ ការសម្រាន្តលក់ ហាត់ប្រាណ និងសូម្បីតែវិធីចម្អិនអាហារ ក៏ធ្វើឱ្យប៉ះពាល់សុខភាពដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLx-zFas89dtyUDcPsT5Idw_XG6tGi5plPTPyfebBwXdpiUNfqh2E3nYFJqfIXsVGHPou5kikISE8GQauaV8LQlvh-T7dzJ7JPFCJrkSYGBVdzwCOxZfmMjaNzcxEoJjDvLcIVpRsnP_2Xu0VMAtIrovMsrQGYCVjITau5fMe4icSGdnokKa8lFWaOoPda/s1200/image_2025-06-06_13-24-28%20(3).png
លោក លៀវ ជីទីង គ្រូពេទ្យឯកទេសផ្នែកជំងឺឈាម និងមហារីកនៅមន្ទីរពេទ្យតៃវ៉ាន់ ឱ្យដឹងថា បុរសម្នាក់អាយុ៥០ឆ្នាំ បានកើតជំងឺមហារីកថ្លើម ដោយសារចូលចិត្តយកខ្លាញ់ដែលប្រើប្រាស់ជាច្រើនលើកមកចម្អិនអាហារជាញឹកញាប់ ពីព្រោះអ្នកជំងឺចង់សន្សំសំចៃការចំណាយ មិនចង់ទិញខ្លាញ់ថ្មីមកចម្អិនអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGknkqxbBneSxwOmhdqHxNdaA9j09KBJu5WYZkiVejzxDr0wdET6TxzW4yVz-UZHYcuK1rM8BsWq-gWSeBhlKQzw6jrQM51pLyM0DdBywIgfjNRsABW9dnFkUFdnO-SxkjTvsazucHUx3qj01_OFBHQEL67w_MLvQAhlHvvUyQJyqehA3rlGVvASuKPIf/s948/image_2025-06-06_13-24-28.png

ការយកខ្លាញ់ចាស់ឆ្លងកាត់ការចម្អិនអាហារជាច្រើនលើកមកចម្អិនអាហារដើម្បីសន្សំសំចៃប្រាក់ វានឹងបង្កជាសារធាតុគ្រោះថ្នាក់ និងមានអាស៊ីតក្នុងខ្លាញ់ ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ ទោះជាមូលហេតុជំងឺមហារីកថ្លើមមានលក្ខណៈស្មុគស្មាញ ប៉ុន្តែការប្រើប្រាស់ខ្លាញ់ដដែលៗចម្អិនអាហាររយៈពេលយូរ ក៏ជាហានិភ័យមួយដែរ ក្រោយពីអ្នកជំងឺដឹងថា ខ្លួនកើតមហារីកថ្លើម ក៏មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដោយសារការសន្សំសំចៃប្រាក់ពុំទិញខ្លាញ់ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSBuq0WCvjPnfwvOOKe0g_hTFHmaTwVyMN4cXfQLT-q1STnH6GNu0yEpXpIiF_IAgGL7_BDBuS3WkYOKJdcL9MENoFfZIG1mTBs8nwxe1IkE6iUX2u6j9LtGXzzGf06mKGx1s_hBRAQmhtcOhMbmy7vfMGCWBxr-Yl8T6EJoiTo2x3LV6UWQCDLzg7exx/s1600/image_2025-06-06_13-24-29%20(2).png

ក្រុមគ្រួសារជាច្រើនបានរក្សាទុកខ្លាញ់ចាស់ៗសម្រាប់ចម្អិនអាហារបន្តទៀតដើម្បីសន្សំសំចៃការចំណាយ ប៉ុន្តែការចម្អិនអាហារដោយខ្លាញ់ចាស់នេះនឹងប្រឈមជាមួយសារធាតុផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-rTxcgS6CWdA4jMCRBEAZuea0EJ3UFKx4hspNcJzDlFyy4LVsBKeZ8b_vwbeGaoH_r0W1Pn79-uR-ShQEOQOkYF3gfpg3i5GMEkJihgi2otCUv_yZwMtHJbT0nrqEGszlEYQOGZztYmEYN_8aoG9rw2Y3FEbPZj-hiwXLKtrGJvkkUR7kml_PLTETQFp/s1024/image_2025-06-06_13-24-29.png

ហេតុនេះ គួរចៀសវាងប្រើប្រាស់ខ្លាញ់ចាស់ដែលឆ្លងកាត់ការចម្អិនអាហារជាច្រើនលើក និងផ្លាស់ប្តូរខ្លាញ់ចម្អិនអាហារឱ្យបានញឹកញាប់ ករណីចៀនសាច់សត្វប្រឡាក់អំបិល និងមានគ្រឿងផ្សំផ្សេងៗ ។ ខ្លាញ់ចម្អិនអាហារ ពុំគួរប្រើប្រាស់លើសពី២ដងទេ ហើយការដាក់ខ្លាញ់ថ្មីចូលទៅក្នុងខ្លាញ់ចាស់ដើម្បីចម្អិនអាហារ គឺធ្វើឱ្យខូចខ្លាញ់ និងបង្កសារធាតុគ្រោះថ្នាក់ ៕